ប្រភពដើមនិងគោលការណ៍សាសនាអ៊ីស្លាម ()

 

    |

    អត្ថន័យនៃ ឥស្លាម

    មូលដ្ឋានគ្រឹះ និងគោលការណ៍

    រៀបរៀងដោយ

    បណ្ឌិត មូហាំម៉ាត់ ពិន អាប់ឌុលឡោះ ពិន សឡេះ អើសសាហ៊ីម

    ឆ្នាំ ២០១៤

    ក្នុងព្រះនាមអល់ឡោះមហាមេត្តា​ មហាករុណា

    អារម្ភកថា

    ការសរសើរទាំងឡាយសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានបញ្ជូនអ្នកនាំសា​រពាំនាំមកជាមួយនូវការចង្អុលបង្ហាញ និងសាសនាដ៏ពិតប្រាកដ។ ការសរសើរសម្រាប់អល់​ឡោះជាម្ចាស់ដែលទ្រង់បានបង្កើតពួកយើងក្នុងចំណោមពួកអ្នកដើរតាមអ្នកនាំសារមូហាំម៉ាត់​​។ ការសរសើរសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានពរជ័យដល់ពួកយើង បង្កើតពួក​យើងជាពួកអ្នកដែលប្រកាន់ខ្ជាប់នូវការចង្អុលបង្ហាញ ហើយជាអ្នកដែលអំពាវនាវមនុស្សលោក​ទៅកាន់មាគ៌ាដ៏ត្រឹមត្រូវរបស់ទ្រង់។

    សូមសច្ចាថា គ្មានព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈយ៉ាងពិតប្រាកដ លើកលែងតែ​អល់ឡោះជាម្ចាស់មួយគត់។ ទ្រង់គ្មានអ្នកសហការ។ ទ្រង់ជាព្រះរបស់មនុស្សជំនាន់ដើមនិងមនុស្សជំនាន់ក្រោយ។ ទ្រង់ជាព្រះថែរក្សាមេឃ និងផែនដី។ មនុស្សល្អនិងមនុស្សអាក្រក់ឱន លំទោនចំពោះទ្រង់ ហើយចក្ខុទាំងឡាយជាសាក្សីសម្រាប់ភាពយុត្តិធម៌ និងក្តីមេត្តាករុណារបស់ទ្រង់។ទ្រង់ប្រទានការចង្អុលបង្ហាញចំពោះអ្នកដែលទ្រង់សព្វព្រះទ័យ ទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។ ទ្រង់បញ្ជៀសពីមាគ៌ារបស់ទ្រង់ប្រកបដោយភាពយុត្តិធម៌ ចំពោះជនដែលសក្តិសមនឹងទទួលនូវទារុណកម្មដ៏អមតៈ។ សូមសច្ចាថាមូហាំម៉ាត់ជាបម្រើនិងជាអ្នកនាំសាររបស់​អល់ឡោះ(សូមសន្តិ ភាពកើតមានចំពោះលោក)។ គាត់បានពលីជីវិតក្នុងការតស៊ូ អត់ធ្មត់ និងអំពាវនាវមនុស្សលោកទៅកាន់មាគ៌ារបស់ព្រះជាម្ចាស់នៅគ្រប់ទិសទី។ គាត់បានអំពាវនាវមនុស្ស ឱ្យ​មករកជ័យជំនះ និងការតស៊ូ។ អល់ឡោះជាម្ចាស់ទ្រង់បានប្រទានលក្ខណៈពិសេសដ៏ឧត្តុង្គឧត្តមដល់គាត់ដែលមិនអាចពណ៌​នាបាន។ ទ្រង់បានរក្សាច្បាប់សាសនារបស់ទ្រង់  ឱ្យឋិតថេរគង់វង្សរហូតដល់​ថ្ងៃបរលោក និងពួកអ្នកអំពាវនាវដែលកាន់ទង់ជ័យរបស់លោក(មូហាំម៉ាត់)រហូតដល់ថ្ងៃអវសាននៃលោកីយ៍។ នៅ​តែមានមនុស្សមួយក្រុមនៃពួកអ្នកមានជំនឿ ដែលដើរតាមសច្ចភាពបន្តនូវការគាំទ្រ។ គ្មាននរណាម្នាក់អាច​បង្កគ្រោះថ្នាក់ បង្កភាពអាម៉ាស់ និងប្រឆាំងនឹងពួកគេ ខណៈដែលពួកគេប្រកាន់ខ្ជាប់នូវសច្ចភាព ប្រតិបត្តិនូវកេរដំណែលរបស់អ្នកនាំសារមូហាំម៉ាត់(សូមសន្តិភាពកើតមានចំពោះ​លោក)។ អល់ឡោះបាន​មានព្រះបន្ទូលថា :

    ﭽ قُلْ  هَـذِهِ   سَبِيلِي  أَدْعُو  إِلَى     اللّهِ  عَلَى  بَصِيرَةٍ  أَنَاْ  وَمَنِ  اتَّبَعَنِي  وَسُبْحَانَ   اللّهِ  وَمَا  أَنَاْ  مِنَ   الْمُشْرِكِين  ١٠٨  ﭼ يوسف: ١٠٨

    មានន័យថា : នែ!មូហាំម៉ាត់ ចូរប្រាប់ពួកគេថា :« នេះជាមាគ៌ារបស់ខ្ញុំ។ ខ្ញុំអំពាវនាវទៅរកការគោរព​សក្ការៈចំពោះអល់ឡោះដោយមានភស្តុតាងច្បាស់លាស់។ រូបខ្ញុំនិងអ្នក​ដែលតាមខ្ញុំ»

    បេសកម្មរបស់លោកមូហាំម៉ាត់(សូមសន្តិភាពកើតមានចំពោះលោក) គឺអំពាវនាវអ្នកដែលវង្វេងទៅរកការចង្អុលបង្ហាញ ហើយដាស់តឿនពួកគេឱ្យមានការប្រុង​ប្រយ័ត្នពីភាពវិនាសអន្តរាយ។ អប់រំមនុស្សឱ្យស្រលាញ់ពេញចិត្តចំពោះអ្វីដែលជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់។ កុំឱ្យពួកគេធ្វើដូចពួកម្ចាស់គម្ពីរដែលទ្រង់បានសន្យានឹងពួកគេ ហើយពួកគេបែរជាក្បត់កិច្ច​សន្យា ធ្វើជាមិនដឹង មិនឮ។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ وَإِذَ  أَخَذَ  اللّهُ  مِيثَاقَ  الَّذِينَ  أُوتُواْ  الْكِتَابَ  لَتُبَيِّنُنَّهُ  لِلنَّاسِ       وَلاَ  تَكْتُمُونَهُ  فَنَبَذُوهُ  وَرَاء  ظُهُورِهِمْ  وَاشْتَرَوْاْ  بِهِ  ثَمَناً    قَلِيلاً  فَبِئْسَ  مَا  يَشْتَرُون  ١٨٧  ﭼ سورة آل عمران: ١٨٧

    មានន័យថា : «នែ មូហាំម៉ាត់! ចូរអ្នករំឭក ខណៈដែលអល់ឡោះជាម្ចាស់បានសន្យានឹងពួក​អ្នកដែលទ្រង់បានប្រទានគម្ពីរដល់ពួកគេ(ពួកជ្វីហ្វនិងគ្រឹស្ទាន)»។ ពួកជ្វីហ្វទទួលបានគម្ពីរតាវរ៉តនិងពួកគ្រឹស្ទានទទួលបានគម្ពីរអ៊ិនជីល ដើម្បីពួកគេអនុវត្តតាមគម្ពីរទាំងពីរ ព្រមទាំងបកស្រាយ​បញ្ជាក់ប្រាប់មនុស្សពីខ្លឹមសារក្នុងគម្ពីរទាំងនេះ។ ពួកគេពុំត្រូវលាក់បាំងរឿងនេះឡើយ។ តែពួកគេបាន​បោះបង់កិច្ចសន្យានេះ ដាក់ពីក្រោយខ្នងរបស់ពួកគេ។ ពួកគេប្តូរកិច្ចសន្យានេះនឹងផលប្រយោ​ជន៍បន្តិចបន្តួច។ នេះជាការជួញដូរដ៏អាក្រក់ជាទីបំផុត។

    ជាបឋមអ្នកដែលធ្វើការបោះពុម្ពផ្សាយសៀវភៅឥស្លាមនិងការបកប្រែ​សៀវភៅទាំងនេះនឹងដឹងអំពីទំហំនៃតម្រូវការសៀវភៅសម្រាប់​អំពាវនាវពួកអ្នកមិនមែនមូស្លីម ​ទៅកាន់សាសនាឥស្លាម។ សៀវភៅដែលបង្ហាញអំពីឥស្លាមអាចមានច្រើន ទោះដោយសង្ខេប ឬពិស្តារ។ ក៏​ប៉ុន្តែសៀវភៅទាំងនោះអាចនឹងមិនឆ្លើយតបនឹងល័ក្ខខ័ណ្ឌ ដែលគេទាមទារក្នុងការអំពាវបែបនេះទេ ពីព្រោះសៀវភៅខ្លះរៀបចំសម្រាប់ពួកមូស្លីម ពុំមែនក្នុងបំណងសម្រាប់ពន្យល់ដល់ពួកអ្នកមិនមែនមូស្លីមឡើយ។សៀវភៅខ្លះទៀតនិយាយពិស្តារពីបញ្ហាផ្សេងៗនៃការគោរព​សក្ការៈដែលមិនសមស្របសម្រាប់ពួកអ្នកមិនមែនមូស្លីម។ ជួនកាលសៀវភៅខ្លះ និយាយពីប្រធានបទដែលមិនអាចដកស្រង់យកជាប្រយោជ​ន៍អ្វីបន្តិចសោះឡើយ។

    ជាការពិតណាស់ នាយកដ្ឋានបោះពុម្ពផ្សាយនៃក្រសួងកិច្ចការឥស្លាម សាសនធម៌​ និងការផ្សព្វផ្សាយបានយកចិត្តទុកដាក់ចំពោះកិច្ចការនេះ តាំងពីយូរណាស់មកហើយ​។ ក៏ប៉ុន្តែនៅពុំទាន់មានការឆ្លើយតបនឹងតម្រូវការរបស់ក្រសួងនៅឡើយ ហើយនាយកដ្ឋានបោះពុម្ពផ្សាយក៏មិនបានសម្រួលដល់ពួកយើងខ្ញុំក្នុងការចុះកិច្ចសន្យាដើម្បីរៀប​ចំសៀវ​ភៅនេះឡើង។ម្យ៉ាងទៀត យើងបានបង្ហាញការងារនេះដល់អ្នកជំនាញមួយចំនួន។ ក៏ប៉ុន្តែមាន​ឧបសគ្គជាច្រើន ធ្វើឱ្យរាំងស្ទះដល់ការងារនេះ។ ប្រហែលរឿងនេះដោយសារតែមានអំពើបាបច្រើនពេក និងមានការធ្វេសប្រហែសក្នុងការប្រណិប័តន៍ចំពោះអល់ឡោះ។

    ពីមួយថ្ងៃទៅមួយថ្ងៃ មានសៀវភៅមកដល់ពួកយើងខ្ញុំ ពីពួកអ្នកចូលឥស្លាមថ្មីៗ ឬមជ្ឈ​មណ្ឌលឥស្លាមបានស្នើសុំឱ្យខាងយើងខ្ញុំផ្តល់ជាសៀវភៅសម្រាប់បកប្រែដែលសម​ស្របសម្រាប់អ្នកមិនមែនឥស្លាម។ យើងខ្ញុំក៏បានក្រឡេកមើលគ្រប់ទីកន្លែង តែគ្មានឃើញសៀវភៅអ្វី​គួរ​ដាក់ជូនពួកគេបកប្រែសោះ។ ពួកយើងខ្ញុំមានអារម្មណ៍រសាប់រសល់នៅមិនសុខ ព្រោះដោយ​សារអសមត្ថភាព ក្នុងការផ្តល់ចំណេះដឹងអំពីច្បាប់របស់អល់ឡោះ តាម​រយៈអត្ថបទសៀវភៅសង្ខេបខ្លីៗ។

    បន្ទាប់មក ខ្ញុំយល់ថា ការពន្យារពេលពីមួយថ្ងៃទៅមួយថ្ងៃ ជាគុណវិបត្តិដែលមិន​ងាយនឹងផុតរលត់ ហើយក្តីសង្ឃឹមនិងការរង់ចាំអ្វីដែលគ្មានគឺជាអំពើល្ងង់ខ្លៅ។ ម្យ៉ាងទៀតយើងគ្មានលេសអ្វីនឹងបណ្តែតបណ្តោយបែបនេះទៀតទេ។ ខ្ញុំក៏បានថ្វាយបង្គំបួងសួងសុំការសម្រេច​ពី​អល់ឡោះជាម្ចាស់ សុំការគាំទ្រនិងសម្រេចជោគជ័យពីទ្រង់ក្នុងការសរសេរសៀវភៅដើម្បីបំពេញ​នូវភាពខ្វះចន្លោះនេះ ទោះវាជាការធ្វើបណ្តោះអាសន្នក៏ដោយ។ ក្តីស្រមៃរបស់យើងគង់នឹងបាន​សម្រេចដរាបណាយើងពេញចិត្ត ហើយខ្ញុំមិនហ៊ានអះអាងថា ខ្ញុំទទួលបានជោគជ័យចំពោះគោល​បំណងរបស់ខ្ញុំនោះទេ។ ក៏ប៉ុន្តែ ខ្ញុំនឹងព្យា​យា​មត្រួសត្រាយផ្លូវ ដើម្បីឱ្យអ្នកជំនាន់​ក្រោយស្ថាបនាផ្លូវនេះឱ្យកាន់​តែល្អ។ ខ្ញុំជាអ្នកបណ្តុះគ្រាប់ពូជ ហើយពួកគេជាអ្នកស្រោចទឹកឱ្យរីកលូត​លាស់។

         ខ្ញុំបានព្យាយាមតាមលទ្ធភាពក្នុងការបង្ហាញដោយសង្ខេបអំពីឥស្លា​មក្នុងសៀវភៅនេះតាមរយៈការពន្យល់អំពីមូលដ្ឋានគ្រឹះ និងគោលការណ៍សំខាន់ៗក្នុងឥស្លាម រួមជាមួយបញ្ហាចាំបាច់មួយចំនួន​ដែលទាមទារការពន្យល់បកស្រាយបន្ថែម នៅពេលធ្វើការផ្សព្វផ្សាយអំពីឥស្លាម។

    ក្នុងស្នាដៃនេះខ្ញុំបានលើកឡើងអំពីអត្ថបទទូទៅ ដូចជានិយាយអំពីដំណឹងបញ្ជូនមូអើស ទៅកាន់ប្រទេសយេមែន។ កាលនោះ អ្នកនាំសាររបស់អល់ឡោះបានមានប្រសាសន៍ទៅកាន់​គាត់ថា :

    قال رسول الله صلى الله عليه وسلم : ( إنك تأتي قوما من أهل الكتاب فادعهم إلى شهادة أن لا إله إلا الله وأني رسول الله فإن هم أطاعوا لذلك فأعلمنهم أن الله افترض عليهم خمس صلوات في كل يوم وليلة فإن هم أطاعوا لذلك فأعلمهم أن الله افترض عليهم صدقة تؤخذ من أغنيائهم فترد في فقرائهم ... ) صحيح مسلم.

    មានន័យថា : «ប្រាកដណាស់ អ្នកនឹងទៅជួបមនុស្សមួយក្រុម ដែលជាអ្នកកាន់សាសនា​គ្រឹស្ទាន។ ចូរអ្នកអំពាវនាវពួកគេទៅរកពាក្យសច្ចាថា គ្មានព្រះជាម្ចាស់ទេ លើកលែងតែអល់ឡោះ ហើយប្រាប់ថា ខ្ញុំជាអ្នកនាំសាររបស់អល់ឡោះ។ បើសិនជាពួកគេស្តាប់តាមអ្នក ចូរប្រាប់ពួកគេ​ថា ​   អល់ឡោះបានបង្គាប់ពួកគេឱ្យថ្វាយបង្គំមួយថ្ងៃមួយយប់ប្រាំដង។ បើសិន​​ជាពួកគេព្រមប្រតិបត្តិតាមអ្នក ចូរប្រាប់ពួកគេថា    អល់ឡោះជាម្ចាស់បានដាក់កាតព្វកិច្ចលើពួកគេឱ្យ​បរិច្ចា​គ​​ទ្រព្យសម្បត្តិដោយដកយកពីពួកអ្នកមាន  ចែកជូនអ្នកទីទ័លក្រ.....»។  

    យោងតាមសចក្តីរាយការណ៍របស់លោកអ៊ូម៉ើរអាល់ខត្តបបាននិយាយថា :

    عمر بن الخطاب قال بينما نحن عند رسول الله صلى الله عليه وسلم ذات يوم إذ طلع علينا رجل شديد بياض الثياب شديد سواد الشعر لا يرى عليه أثر السفر ولا يعرفه منا أحد حتى جلس إلى النبي صلى الله عليه وسلم فاسند ركبتيه إلى ركبتيه ووضع كفيه على فخذيه وقال : ( يا محمد أخبرني عن الإسلام فقال رسول الله صلى الله عليه وسلم الإسلام أن تشهد أن لا إله إلا الله وأن محمدا رسول الله صلى الله عليه وسلم وتقيم الصلاة وتؤتي الزكاة وتصوم رمضان وتحج البيت إن استطعت إليه سبيلا قال صدقت قال فعجبنا له يسأله ويصدقه قال فأخبرني عن الإيمان قال أن تؤمن بالله وملائكته وكتبه ورسله واليوم الآخر وتؤمن بالقدر خيره وشره قال صدقت قال فأخبرني عن الإحسان قال أن تعبد الله كأنك تراه فإن لم تكن تراه فإنه يراك ... إلى أن قال لي يا عمر أتدري من السائل ؟ قلت الله ورسوله أعلم قال فإنه جبريل أتاكم يعلمكم دينكم ) صحيح مسلم.

    មានន័យថា : «នៅថ្ងៃមួយ ខណៈដែលពួកយើងនៅជាមួយអ្នកនាំសាររបស់អល់ឡោះ​ ស្រាប់តែមានបុរសម្នាក់មកជួបពួកយើង។ គាត់ពាក់អាវពណ៌សក្បុស សក់ខ្មៅ ពុំមានសញ្ញាថាជាអ្នកធ្វើដំណើរទេ   ហើយក៏គ្មាននរណាម្នាក់ស្គាល់គាត់ដែរ។  គាត់បានអង្គុយនៅមុខអ្នកនាំសាររបស់​អល់ឡោះ យកក្បាលជង្គង់គាត់ទល់នឹងក្បាលជង្គង់របស់អ្នកនាំសារ។ ដាក់ដៃគាត់ទាំងពីរលើភ្លៅទាំង​ពីររបស់អ្នកនាំសារ ហើយសួរថា :    «នែមូហាំម៉ាត់ សូមជួយប្រាប់ខ្ញុំអំពីឥស្លាមផង?»។ អ្នកនាំសាររបស់​អល់ឡោះបានមានប្រសាសន៍ថា : «អ្នកត្រូវធ្វើសាក្សីថា គ្មានទេព្រះជាម្ចាស់ លើកលែងតែអល់ឡោះ ហើយអ្នកនាំសារមូហាំម៉ាត់ជាអ្នកនាំសាររបស់ទ្រង់ ត្រូវអនុវត្តការថ្វាយបង្គំ ការបរិច្ចាគទ្រព្យសម្បត្តិ ការបួសខែរ៉ម៉ាដន ការធ្វើធម្មយាត្រាហាជ្ជនៅវិហារកាក់ហ្ពះ បើសិនជាអ្នកមានលទ្ធភាព»។ ពេលនោះគាត់បាននិយាយថា :« អ្នកនិយាយ​ត្រូវ​ហើយ»។ អ៊ូម៉ើរនិយាយថា : «ពួកយើងឆ្ងល់មែនទែន គាត់សួរហើយគាត់ប្រាប់ថា អ្នកនាំសារនិយាយត្រូវ»។ គាត់បានសួរទៀតថា :«ចូរប្រាប់ខ្ញុំអំពីជំនឿ?»។ អ្នកនាំសារបានមានប្រសាសន៍ថា : «អ្នកត្រូវមាន​ជំនឿចំពោះអល់ឡោះ ជឿថាមានពួកទេវតា   ជឿថាមានគម្ពីរទាំងឡាយរបស់ទ្រង់ ជឿពួកអ្នកនាំសាររបស់ទ្រង់ ជឿចំពោះថ្ងៃបរលោក និងមានជំនឿចំពោះព្រះលិខិតកំណត់ល្អនិងអាក្រក់។គាត់និយាយថា : «អ្នក​និយាយត្រូវហើយ»។ គាត់បានសួរទៀតថា : «ចូរប្រាប់​ខ្ញុំពីកុសលធម៌?»។ អ្នកនាំសារបានមានប្រសាសន៍ថា : «អ្នកត្រូវតែ គោរពសក្ការៈចំពោះអល់ឡោះដូចដែលអ្នកឃើញទ្រង់ ដ្បិតតែអ្នកមិន​បានឃើញទ្រង់ តែទ្រង់ទតឃើញអ្នក...រហូតដល់គាត់បានមានប្រសាសន៍ថា : «នែអ៊ូម៉ើរ! តើអ្នក​ដឹងទេ អ្នកមកសួរនោះ ជានរណា?»។ ខ្ញុំបាននិយាយថា : «អល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់​ជាអ្នកដឹងច្បាស់ជាងគេ»។ គាត់បានមានប្រសាសន៍ថា : «ពិតណាស់ គាត់គឺជាទេវតាជីព្រីលមកជួបពួកអ្នក ​ដើម្បីបង្រៀនពួកអ្នកអំពីសាសនារបស់ពួកអ្នក»

              នៅក្នុងរបាយការណ៍ទាំងពីរខាងលើនេះ លោកមូហាំម៉ាត់បានបញ្ជាក់ប្រាប់អំពីមូលដ្ឋានគ្រឹះនៃឥស្លាម គោលការណ៍គ្រឹះ​នៃជំនឿ និងមូលដ្ឋានគ្រឹះនៃកុសលធម៌។ គាត់ពុំបាននិយាយលំអិតដល់ការអនុវត្តនៃ​សាសនានោះទេ។ ពិតណាស់ក្នុងរបាយការណ៍ទី១ របស់លោកមូអើស ពុំបានលើកឡើងអំពីការបួសនិងការធ្វើធម្មយាត្រាហាជ្ជ​ទេ ហើយពួកសាសនវិទូឥស្លាមបានអះអាងថា ក្នុងរបាយការណ៍នេះ ពុំទាន់ដល់ពេលត្រូវផ្សព្វ​ផ្សាយពីរឿងនេះនៅឡើយទេ។

    ក៏ដូចគ្នាដែរ ខ្ញុំព្យាយាមទាញហេតុផលតាមលទ្ធភាព សម្រាប់គ្រប់ប្រធានបទនីមួយ​ៗពី​បញ្ហាជំនឿដោយសំអាងលើព្រះបន្ទូលមួយឬច្រើនអំពីគម្ពីរអាល់គួរអានដូចព្រះបន្ទូល​​របស់អល់ឡោះដែលទ្រង់បានមានបន្ទូលថា :

    ﭽ وَإِنْ  أَحَدٌ   مِّنَ  الْمُشْرِكِينَ  اسْتَجَارَكَ  فَأَجِرْهُ  حَتَّى  يَسْمَعَ   كَلاَمَ  اللّهِ  ﭼ سورة التوبة: ٦

    មានន័យថា :«នែអ្នកនាំសាររបស់អល់ឡោះ! បើសិនជាមានអ្នកពហុទេពណាម្នាក់មកសុំសិទ្ធិជ្រកកោនជា​មួយអ្នក​ ចូរផ្តល់សិទ្ធិឱ្យគេ ដើម្បីឱ្យគេបានស្តាប់ព្រះបន្ទូលរបស់អល់ឡោះ»

    គប្បីឱ្យពួកគេបានស្តាប់ព្រះបន្ទូលរបស់អល់ឡោះ ពីព្រោះព្រះបន្ទូល​របស់ទ្រង់មានមន្តសណ្តំទាក់ទាញប្រាជ្ញាស្មារតីរបស់គេ។ ជា​មួយនោះដែរ ពួកអ្នកដែលបានចូល​ឥស្លាមភាគច្រើននិយាយប្រាប់ថា ពួកគេបានអានគម្ពីរអាល់គួរអានដែលជាមូលហេតុដែលនាំ​ឱ្យគេចូលឥស្លាម។ ខ្ញុំព្យាយាមជៀសវាងពីបញ្ហាទាំងឡាយដែលនាំឱ្យអ្នកអានមានការងឿងឆ្ងល់។ ដូច្នេះទើបខ្ញុំបានឆ្លើយតបនឹងរឿងរ៉ាវស្រពិចស្រពិលមួយចំនួន ដោយបង្ហាញត្រឹមតែ​ភស្តុតាង អំណះអំណាង និងគោលការណ៍គ្រឹះ  ដែលពុំមានភាពស្រពិលស្រពិលតែប៉ុណ្ណោះ។

    ខ្ញុំព្យាយាមធ្វើគ្រប់យ៉ាងដើម្បីឱ្យសៀវភៅនេះងាយស្រួល ដោយព្យាយាមលើកឡើងអំពីភស្តុតាងនិងអំណះអំណាងដែលច្បាស់​លាស់ ជៀសវាងពីការសរសេរច្រើនជំពូកនិងប្រធានបទដែលមានខ្លឹមសារស៊ីជម្រៅ ដូចដែលមាននៅក្នុងសៀវភៅទ្រឹស្តីផ្សេងៗ។

    នេះជាការខិតខំប្រឹងប្រែងរបស់មនុស្សមានចរិតជាមនុស្សពីធម្មជាតិ ដែលតែងតែមានភាពខ្វះខាតនិងកំហុសឆ្គង។ ដូច្នេះអ្វីដែលត្រឹមត្រូវ គឺមកអំពីអល់ឡោះជាម្ចាស់ ហើយ​សូមទ្រង់មេត្តាចាត់ទុកនេះជាស្នាដៃដ៏ស្មោះត្រង់ជ្រះថ្លាដើម្បីទ្រង់។ សូមទ្រង់មេត្តាទទួលយកអំពីខ្ញុំ ចាត់ទុកជាសំណាងល្អ ដែលគេទទួលកត់ត្រាទុកក្នុងបញ្ជីព្រះលិខិត ហើយចំពោះកំហុសឆ្គងទាំងឡាយគឺមកអំពីរូបខ្ញុំ និងភាពចង្រៃនៃពពួកបិសាច។ អល់ឡោះជាម្ចាស់ទ្រង់ជ្រះស្អាតពីកំហុសឆ្គង និងការធ្វេសប្រហែសទាំងឡាយ។ សូមអល់ឡោះជាម្ចាស់ មេត្តាប្តូរកំហុសឆ្គងទាំងឡាយជាភាពត្រឹមត្រូវ ហើយរាល់ការវង្វេងទៅជាការត្រឹមត្រូវ​វិញនៅក្នុងស្នាដៃនេះ។

    នៅទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណដល់អស់លោកដែលបានបោះពុម្ពផ្សាយ បកប្រែនិងចែកចាយសៀវភៅនេះ។ សូមបួងសួងចំពោះអល់ឡោះជាម្ចាស់ សូមទ្រង់មេត្តាបន្ថែមផល​បុណ្យដល់អស់លោកអ្នកឱ្យកាន់តែច្រើនឡើងទ្វេដង។ សូមទ្រង់មេត្តាចាត់ទុកការងារនេះជាកុសលធម៌ ជាចំណេះដឹង​ដែលមានប្រយោជន៍។ ទ្រង់ជាម្ចាស់និងជាអ្នកដែលមានអានុភាពក្នុងរឿងនេះ។ ការបួងសួងចុង​ក្រោយរបស់យើងខ្ញុំ គឺសូមសរសើរដឹងគុណដល់អល់ឡោះជាព្រះអម្ចាស់នៃសក​ល​លោកទាំង​មូល។ សូមប្រសិទ្ធិពរជ័យ សិរីមង្គល កើតមានដល់អ្នកនាំសារយើងមូហាំម៉ាត់(សន្តិភាពកើតមានចំពោះលោក) និង​សហការី​ទាំងអស់គ្នារបស់លោក។

    បណ្ឌិត មូហាំម៉ាត់ ពិន អាប់ឌុលឡោះ ពិន សឡេះ អើសសាហ៊ីម

    សេចក្តីផ្តើម

            ជាការពិតណាស់ការសរសើរទាំងឡាយចំពោះអល់ឡោះជាម្ចាស់នៃទ្វីបលោកទាំងមូល។ ការសុំជំនួយ សុំអធ្យាស្រ័យទោស ការគាំពារពីអល់ឡោះជាម្ចាស់ ឱ្យជៀសផុតពី​អំពើអាក្រក់ទាំងឡាយដែលកើតចេញពីខ្លួនយើងនិងកើតចេញពីទង្វើរបស់យើង។ អ្នកណាដែល​ទទួលបានការចង្អុលបង្ហាញអំពីអល់ឡោះ គឺគ្មានអ្វីធ្វើឱ្យរូបគេវង្វេងជាដាច់ខាត។ ​ចំណែកអ្នកដែលទ្រង់ធ្វើឱ្យគេវង្វេង គឺគ្មានអ្វីធ្វើឱ្យទទួលបាននូវការចង្អុលបង្ហាញជាដាច់ខាត។ សូមសច្ចាថា គ្មានព្រះជាម្ចាស់ដែលត្រូវគេគោរពយ៉ាងពិតប្រាកក លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់។ទ្រង់គ្មានអ្នកសហការ។ សូមសច្ចាថា មូហាំម៉ាត់(សូមសន្តិភាពកើតមានចំពោះលោក) ជាបម្រើ​ និងជាអ្នកនាំសាររបស់ទ្រង់។

           ជាបឋម សូមមេត្តាជ្រាបថា អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនពួកអ្នកនាំសាររបស់ទ្រង់ទៅ​កាន់សាកលលោកទាំងមូលដើម្បីកុំឱ្យមនុស្សមានលេសចំពោះអល់ឡោះ។ ទ្រង់បានប្រទានគម្ពីរជាច្រើនមកឱ្យពួកគេ ដើម្បីជាមគ្គុទ្ទេសក៍ ក្តីមេត្តាករុណា ពន្លឺ និងជាដំណោះស្រាយ។ ពួកអ្នកនាំសារជំនាន់ដើម ត្រូវគេបញ្ជូនទៅកាន់​សាសន៍របស់ពួកគេជាលក្ខណៈពិសេស ហើយគេទាមទារឱ្យពួកគេរក្សាគម្ពីរផ្សេងៗរបស់ពួកគេ។ ក៏ប៉ុន្តែ អត្ថបទគម្ពីររបស់ពួកគេបានបាត់បង់ ត្រូវគេកែប្រែឱ្យខុសពីច្បាប់ដើម និងផ្លាស់ប្តូរក្បួនច្បាប់ ពីព្រោះ​គេប្រទានចុះមកដោយកំណត់សម្រាប់តែពួកប្រជាជាតិណាមួយនិងក្នុងសម័យកាលណាមួយជាកំណត់។

           បន្ទាប់មកអល់ឡោះជាម្ចាស់ទ្រង់បានជ្រើសរើសសាហារីរបស់យើងមូហាំម៉ាត់(សូមសន្តិភាពកើតមានចំពោះលោក)ជាលក្ខណៈពិសេស ដោយទ្រង់បានតែងតាំងគាត់ជាអ្នកនាំសារនិងជាអ្នកនាំសារចុងក្រោយបង្អស់របស់ទ្រង់។ ទ្រង់​បានមានព្រះបន្ទូលថា :

    ﭽ مَّا  كَانَ         مُحَمَّدٌ  أَبَا  أَحَدٍ  مِّن  رِّجَالِكُمْ  وَلَكِن   رَّسُولَ  اللَّهِ  وَخَاتَمَ  ﯲ ﭼ  سورة الأحزاب: ٤٠

    មានន័យថា : «មូហាំម៉ាត់ពុំមែនជាបិតារបស់បុរសណាម្នាក់ ក្នុង       ចំណោ​​មពួកអ្នកទាំងអស់​​​គ្នាទេ ក៏ប៉ុន្តែគេជាអ្នកនាំសាររបស់អល់ឡោះ និងជាណាពីចុងក្រោយ»

     អល់ឡោះជាម្ចាស់បានលើកតម្កើងលោក ដោយប្រទាននូវគម្ពីរដ៏ប្រសើរបំផុតគឺគម្ពីរ អាល់គួរអាន ហើយទ្រង់បានធានារក្សាគម្ពីរនេះដោយព្រះអង្គផ្ទាល់។ ទ្រង់ពុំបានដាក់បន្ទុកការថែរក្សានេះទៅលើមនុស្សណា​ម្នាក់ឡើយ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ إِنَّا  نَحْنُ  نَزَّلْنَا  الذِّكْرَ      وَإِنَّا  لَهُ   لَحَافِظُون  ٩   ﭼ سورة الحجر: ٩

    មានន័យថា : «ជាការពិត យើងបានប្រទានគម្ពីរអាល់គួរអានចុះមក ហើយយើងជាអ្នកថែរក្សាគម្ពីរនេះ»

    អល់ឡោះជាម្ចាស់ទ្រង់រក្សាក្បួនច្បាប់គម្ពីរនេះ ឱ្យឋិតថេររហូតដល់ថ្ងៃបរលោក។ ទ្រង់បានបញ្ជាក់អំពីកត្តាចាំបាច់ ដែលនាំឱ្យក្បួនច្បាប់នេះមានអត្ថិភាពដោយជំនឿ ការអំពាវនាវផ្សព្វផ្សាយ និងការអត់ធ្មត់ក្នុងការប្រតិបត្តិ។ នេះជាមាគ៌ារបស់អ្នកនាំសារមូហាំម៉ាត់ ហើយក៏ជាមាគ៌ារបស់ពួកអ្នកដែលកាន់តាមលោកជំនាន់ក្រោយៗ។ វាគឺការផ្សព្វ​ផ្សាយអំពាវនាវមនុស្សឆ្ពោះទៅរកអល់ឡោះ​ជាម្ចាស់ដោយផ្អែកលើចក្ខុ​វិស័យច្បាស់លាស់។ អល់ឡោះជាម្ចាស់ ទ្រង់បានមានព្រះបន្ទូលបញ្ជាក់ពីសេចក្តីនេះថា :

    ﭽ قُلْ  هَـذِهِ   سَبِيلِي  أَدْعُو  إِلَى     اللّهِ  عَلَى  بَصِيرَةٍ  أَنَاْ  وَمَنِ  اتَّبَعَنِي  وَسُبْحَانَ   اللّهِ  وَمَا  أَنَاْ  مِنَ   الْمُشْرِكِين  ١٠٨  ﭼ يوسف: ١٠٨

    មានន័យថា : «មូហាំម៉ាត់ ចូរអ្នកមានប្រសាសន៍ថា :«នេះគឺជាមាគ៌ារបស់ខ្ញុំ។ ខ្ញុំអំពាវនាវ​ទៅ​រកការគោរពសក្ការៈចំពោះអល់ឡោះដោយផ្អែកលើភស្តុតាងច្បាស់លាស់។ រូបខ្ញុំ និងអ្នកដែលតាមខ្ញុំ។សូមប្រសិទ្ធិពរដ៏ពិសិដ្ឋដល់ទ្រង់ដែលស្អាតស្អំពីអំពើ​ពហុទេព ហើយរូបខ្ញុំពុំមែនជាអ្នកពហុទេពនិយមនោះទេ»

    ទ្រង់បានបង្គាប់ឱ្យអ្នកនាំសារមូហាំម៉ាត់អត់ធ្មត់ ចំពោះរាល់ការបង្កទុក្ខលំបាកក្នុងផ្លូវរបស់អល់ឡោះ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ فَاصْبِرْ  كَمَا              صَبَرَ   أُوْلُوا  الْعَزْمِ  مِنَ  الرُّسُلِ     ﭼ سورة الأحقاف: ٣٥

    មានន័យថា : «នែមូហាំម៉ាត់! ចូរអត់ធ្មត់ចំពោះទុក្ខលំបាកទាំងឡាយ ដូចជាពួកអ្នកនាំសារ​​ដែលមានការប្តេជ្ញាចិត្តខ្ពស់»

    អល់ឡោះទ្រង់បានមានព្រះបន្ទូលទៀតថា :

    ﭽ يَاأَيُّهَا  الَّذِينَ  آمَنُواْ  اصْبِرُواْ   وَصَابِرُواْ  وَرَابِطُواْ  وَاتَّقُواْ  اللّهَ  لَعَلَّكُمْ  تُفْلِحُون  ٢٠٠   ﭼ

     ​​                                           سورة آل عمران: ٢٠٠

    មានន័យថា : «ឱពួកអ្នកដែលមានជំនឿទាំងឡាយ! ចូរអ្នកជឿចំពោះអល់ឡោះ​ និងអ្នកនាំសាររបស់ទ្រង់ ប្រតិបត្តិតាមច្បាប់របស់ទ្រង់។ ចូរអ្នកអត់ធ្មត់ក្នុងការគោរពប្រតិបត្តិចំពោះ​ព្រះជាម្ចាស់របស់ពួកអ្នក និងគ្រោះឧបសគ្គទាំងឡាយ។ ចូរអ្នកតស៊ូអត់ធ្មត់ចំពោះពួកសត្រូវ ដើម្បី​កុំឱ្យពួកគេតស៊ូ និងអត់ធ្មត់ខ្លាំងជាងពួកអ្នក។ ចូរអ្នកច្បាំងតស៊ូនឹងសត្រូវរបស់យើង និងសត្រូវរបស់ពួក​អ្នក។ ចូរអ្នកកោតខ្លាចអល់ឡោះ។ សង្ឃឹមថាពួកអ្នកទទួលបានជោគជ័យ»

     ក្នុងនាមជាអ្នកប្រតិបត្តិ​មាគ៌ារបស់អល់ឡោះដ៏ឧត្តម ទើបខ្ញុំបានរៀបរៀងសៀវភៅនេះដើម្បីអំពាវនាវទៅរកផ្លូវរបស់អល់ឡោះ ផ្អែកលើទស្សនវិស័យក្នុងគម្ពីរអាល់គួរអាន និងតាមការចង្អុល​បង្ហាញ​នៃលំអានរបស់អ្នកនាំសាររបស់អល់ឡោះ។ ម្យ៉ាងទៀត ខ្ញុំបានបកស្រាយសង្ខេបអំពីការ​បង្កើតចក្រវាល ការបង្កើតមនុស្ស និងការផ្តល់តម្លៃដល់មនុស្ស ការបញ្ជូនពួកអ្នកនាំសារមក​បង្រៀនមនុស្ស  និងការអធិប្បា​យ​អំពីស្ថានភាពសាសនាផ្សេងៗនាសម័យមុន។ បន្ទាប់មក ខ្ញុំបានពន្យល់ពីអត្ថន័យនៃឥស្លាម មូលដ្ឋានគ្រឹះនៃឥស្លាម។ ដូច្នេះចំពោះអ្នកដែលចង់ទទួលបាន ការចង្អុលបង្ហាញនេះ គឺជាភស្តុតាងដែលមាននៅចំពោះមុខ ហើយនរណាចង់បានរួចផុតពីភ្លើង​នរក​គឺខ្ញុំអាចជួយបង្ហាញផ្លូវបាន។ ជាមួយនោះ ចំពោះអ្នកដែលពេញចិត្តចង់យកគំរូតាមដំណែល​របស់ពួកណាពី ពួកអ្នកនាំសារ និងពួកអ្នកមានកុសលធម៌ នេះគឺជាផ្លូវរបស់ពួកគេ។ ផ្ទុយទៅវិញ ចំពោះដែលអ្នកប្រកែកមិនពេញចិត្តនឹងពួកគេ នោះគឺជាពួកអ្នកល្ងង់ខ្លៅដោយខ្លួនឯង និងដើរ​លើផ្លូវដែលវង្វេង។

           ពិតណាស់ គ្រប់ម្ចាស់សាសនាទាំងអស់អំពាវនាវមនុស្សទៅរកសាសនារបស់ខ្លួន។ ពួកគេ​ជឿជាក់ថា សាសនារបស់ខ្លួនគឺត្រឹមត្រូវជាងសាសនាដទៃ ហើយអ្នកជំនឿម្នាក់ៗ អំពាវនាវ​មនុស្សទៅរកម្ចាស់ជំនឿរបស់ខ្លួន និងលើកតម្កើងមេដឹកនាំលទ្ធិរបស់ខ្លួន។

           រីឯអ្នកមូស្លីមវិញ មិនបានអំពាវនាវមនុស្សទៅរកលទ្ធិរបស់ខ្លួនទេ ពីព្រោះតែរូបគេពុំមានលទ្ធិផ្ទាល់ខ្លួន។ ប្រាកដណាស់សាសនាឥស្លាម គឺជាសាសនារបស់អល់ឡោះដែលទ្រង់សព្វព្រះ​ទ័យទទួលស្គាល់វា ដូច​ដែលទ្រង់បានមានព្រះបន្ទូលថា :

    ﭽ إِنَّ  الدِّينَ  عِندَ   اللّهِ  ﭼ ﭼ  سورة آل عمران: ١٩

    មានន័យថា : «ជាការពិតណាស់ សាសនាដែលអល់ឡោះជាម្ចាស់សព្វ​ព្រះទ័យនិងទទួល​ស្គាល់សម្រាប់ខ្ញុំបម្រើរបស់ទ្រង់អនុវត្តគឺសាសនា​ឥស្លាម»

     សាសនានេះ ពុំអំពាវនាវទៅរកការលើកតម្កើង​មនុស្សឡើយ។ មនុស្សគ្រប់រូបនៅក្នុងសាសនារបស់អល់ឡោះស្មើភាពគ្នា ពុំមានការបែងចែករវាងពួក​គេទេ លើកលែងតែដោយសេចក្តីគោរពកោតខ្លាច។ ក៏ប៉ុន្តែ សាសនានេះអំពាវនាវមនុស្ស ឱ្យដើរតាមផ្លូវ​របស់ព្រះជាម្ចាស់ មានជំនឿចំពោះពួកអ្នកនាំសាររបស់ទ្រង់ គោរពប្រតិបត្តិច្បាប់បញ្ញត្តិ ដែលទ្រង់បានប្រទានកំណត់មកដល់អ្នកនាំសារចុងក្រោយបង្អស់គឺមូហាំម៉ាត់(សូមសន្តិភាពកើតមានចំពោះលោក)។ ព្រះជាម្ចាស់បានបង្គាប់ឱ្យអ្នកនាំសារនេះផ្សព្វផ្សាយសាសនាឥស្លាមដល់មនុស្សលោកទូទៅ។

           ហេតុដូច្នេះ ទើបខ្ញុំបានចងក្រងសៀវភៅនេះ ដើម្បីជាការអំពាវនាវទៅរកសាសនា​របស់អល់ឡោះដែលទ្រង់សព្វព្រះទ័យ។ តាមរយៈសាសនានេះ ដែលទ្រង់បាន​បញ្ជូនអ្នកនាំសារចុងក្រោយបង្អស់។ សាសនានេះ ជាការចង្អុលបង្ហាញដល់អ្នកដែល​ប្រាថ្នាចង់ទទួលបានការចង្អុលបង្ហាញ។ វាគឺជាមគ្គុទេ្ទសក៍សម្រាប់អ្នកដែលប្រាថ្នាចង់បាន​សុភមង្គល។ សូមស្បថចំពោះអល់ឡោះមនុស្សលោកនឹងមិនមានសុភមង្គលពិតជាដាច់ខាត លុះ​ត្រាតែពួកគេឋិតនៅក្នុងសាសនានេះ។ ម្យ៉ាងទៀត គេមិនស្គាល់សេចក្តីស្ងប់ជាដាច់ខាត លុះ​ត្រាតែគេមានជំនឿទទួលស្គាល់    អល់ឡោះជាព្រះជាម្ចាស់របស់ខ្លួន ហើយទទួលស្គាល់​មូហាំម៉ាត់ជាអ្នកនាំសារ និងទទួលស្គាល់ឥស្លាមជាសាសនារបស់ខ្លួន។ ប្រាកដណាស់ មានពួកអ្នកទទួលបានការចង្អុលបង្ហាញរាប់ពាន់នាក់បានចូលឥស្លាម ហើយបានធ្វើសាក្សីពីរឿងនេះតាំងពីសម័យមុន​និងសម័យបច្ចុប្បន្ន។ ពួកគេបានធ្វើសាក្សីថា ពួកគេពុំទាន់បានស្គាល់ពីខ្លឹមសារនៃជីវិតនោះ​ទេ ​លើកលែងតែក្រោយពេលដែលពួកគេបានចូលឥស្លាម។ ពួកគេពុំដែលបានស្គាល់រសជាតិនៃសុភមង្គលទេ លើកលែងតែក្រោយពេលដែលពួកគេបានមកជ្រកក្រោមម្លប់ឥស្លាម។ ពីព្រោះមនុស្ស​គ្រប់រូបតែងស្វែងរកសុភមង្គល ស្វែងរកសេចក្តីស្ងប់ក្នុងជីវិត ហើយខិតខំរកខ្លឹមសារពិតនៃជីវិត។ ខ្ញុំបានរៀបរៀងសៀវ ភៅនេះឡើង និងបួងសួងសុំពីអល់ឡោះជាម្ចាស់ សូមទ្រង់មេត្តាចាត់ទុកការងារនេះជាការងារដ៏មានសទ្ធាជ្រះថ្លាដើម្បីទ្រង់ ក្នុងបំណងអំពាវនាវមនុស្សទៅរកផ្លូវរបស់ទ្រង់។ ម្យ៉ាងវិញ​ទៀតសូមទ្រង់មេត្តាទទួលកត់ត្រាការងារនេះក្នុងបញ្ជីអំពើល្អ។ សូមទ្រង់មេត្តាចាត់ទុកការងារនេះជាអំពើកុសលធម៌ដែលមានប្រយោជន៍ដល់ម្ចាស់ស្នាដៃនេះ ទាំងនៅលោកីយ៍និងបរលោក។

           ខ្ញុំអនុញ្ញាតសម្រាប់បងប្អូន ដែលមានបំណងចង់បោះពុម្ពផ្សាយជាភាសាអ្វីក៏បាន ថតសម្លេង បកប្រែជាភាសាអ្វីក៏បាន ប៉ុន្តែសូមរក្សាអត្ថន័យក្នុងការប្រែសម្រួលអត្ថបទដើមជាភាសា​ទី២។ ម្យ៉ាងទៀត ខ្ញុំសូមមេត្តាចំពោះបងប្អូនដែលមានមតិយោបល់អ្វី ឬមានចំណុចរិះគន់កែលម្អ ទោះលើអត្ថបទដើម ឬអត្ថបទបកប្រែ សូមមេត្តាទាក់ទងមកខ្ញុំតាមអាស័យដ្ឋាន ដូចបានជម្រាបជូនខាងលើ។

           សូមអរគុណចំពោះអល់ឡោះតាំងពីដើមរហូតដល់ទីបញ្ចប់ ទាំងខាងក្រៅ និងខាងក្នុង ហើយសម្រាប់ទ្រង់ មានការដឹងគុណទាំងកំបាំងនិងបើកចំហ។ សម្រាប់ទ្រង់មានការ​ដឹងគុណ ទាំងក្នុងលោកនេះនិងលោកខាងមុខ។ សម្រាប់ទ្រង់មានការដឹងគុណពាសពេញមេឃានិងភពផែនដី និងពាសពេញអ្វីទាំងអស់ដែលទ្រង់សព្វព្រះទ័យ។ សូមពរជ័យសិរីសួស្តី កើតមានដល់អ្នកនាំសារ​មូហាំម៉ាត់ ពួកសហការី និងពួកអ្នកដែលដើរតាមមាគ៌ារបស់លោក រហូតដល់ថ្ងៃបរលោក។

    អ្នកនិពន្ធ

    បណ្ឌិត មូហាំម៉ាត់ ពិន អាប់ឌុលឡោះ ពិន សឡេះ អើសសាហ៊ីម

    តើមាគ៌ាត្រឹមត្រូវនៅឯណា?

           នៅពេលដែលមនុស្សម្នាក់ធំដឹងក្តីឡើង តែងតែមានសំនួរជាច្រើនចោទសួរក្នុងខួរក្បាល​របស់គេ ដូចជា តើខ្ញុំមកពីណា? ហេតុអ្វីបានជាខ្ញុំកើតមក? តើវាសនារបស់ខ្ញុំនឹងទៅជាយ៉ាងណា? តើអ្នកណាបានបង្កើតខ្ញុំ? តើនរណាបង្កើតចក្រវាលដែលនៅជុំវិញខ្ញុំ? តើនរណាជាម្ចាស់កម្មសិទ្ធិ​ និងជាអ្នកចាត់ចែងចក្រវាលទាំងមូល?  និងសំនួរផ្សេងៗជាច្រើនទៀត។

           មនុស្សមិនអាចដឹងចម្លើយសម្រាប់សំនួរទាំងនេះដោយខ្លួនឯង ហើយវិទ្យា​សាស្រ្តទំនើបក៏មិនអាចឈានដល់ការឆ្លើយតបនឹងសំនួរទាំងនេះដែរ ពីព្រោះបញ្ហាទាំងនេះពាក់ព័ន្ធនឹងវិស័យសាសនា។ ហេតុនេះ ទើបបានជាមានការនិទានផ្សេងៗ មានរឿង​ទេវកថាច្រើនបែបច្រើនយ៉ាងជុំវិញបញ្ហាទាំងនេះដែលធ្វើឱ្យមនុស្សរឹតតែវង្វេងនិងស្រពិចស្រពិល។ ដូច្នេះ​មនុស្សលោកពុំអាចទទួលបាននូវចម្លើយមួយដ៏ស្ងប់ចិត្តនិងពេញលេញសម្រាប់បញ្ហាទាំងនេះបានទេ លើកលែងតែអល់ឡោះជាម្ចាស់ចង្អុលបង្ហាញគេឱ្យយល់ពីសាសនាដ៏ត្រឹមត្រូវ​នេះ។វាគឺជាសាសនាដែលបានបកស្រាយយ៉ាងពិស្តារអំពីបញ្ហានេះ និងបញ្ហាផ្សេង​ៗទៀត។ ​បញ្ហាទាំងនេះជាបញ្ហាអាថ៌កំបាំង ហើយមានតែសាសនាដ៏ត្រឹមត្រូវនេះមួយគត់ ដែលមានសច្ចភាពនិងសម្តីស្មោះត្រង់ ពីព្រោះជាសាសនាតែមួយមកអំពីអល់ឡោះជាម្ចាស់ ដែលទ្រង់​បានត្រាស់បន្ទូលទៅកាន់ពួកណាពី និងពួកអ្នកនាំសាររបស់ទ្រង់។ ដូច្នេះ ចាំបាច់ចំពោះមនុស្សលោកត្រូវតម្រង់ឆ្ពោះទៅរកសាសនាដ៏ត្រឹមត្រូវនេះ សិក្សាស្វែងយល់ និងមានជំនឿដើម្បីឱ្យខ្លួនចាកផុតពីការវង្វេង ខ្វល់ខ្វាយ បំបាត់ការមន្ទិលសង្ស័យ ហើយទទួល​បានការចង្អុលបង្ហាញទៅរកផ្លូវដ៏ត្រឹមត្រូវ។

           ក្នុងទំព័របន្ទាប់ ខ្ញុំសូមអំពាវនាវបងប្អូនឱ្យដើរតាមផ្លូវដ៏ត្រឹមត្រូវរបស់អល់ឡោះ ហើយខ្ញុំ​នឹងបង្ហាញជូននូវអំណះអំណាង ភស្តុតាង ដើម្បីឱ្យអ្នកទាំងឡាយត្រិះរិះពិចារណាឱ្យបានដិតដល់ស៊ីជម្រៅប្រក​ប​ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។

    ភាពជាម្ចាស់ និងភាពជាព្រះដ៏មហាពិសិដ្ឋរបស់អល់ឡោះ

           ពួកអ្នកគ្មានជំនឿទាំងឡាយគោរពសក្ការៈចំពោះព្រះជាច្រើនដែលជាសត្វលោកដូចគ្នា ដូចជា ដើមឈើ ដុំថ្ម និងមនុស្សដូចគ្នា។ ហេតុនេះ ទើបពួកជ្វីហ្វ និងពួកអ្នកមានជំនឿលើពហុ​ទេព បានសួរអ្នកនាំសាររបស់អល់ឡោះអំពីលក្ខណៈសម្បត្តិរបស់អល់ឡោះ តើទ្រង់មកពីណា? អល់ឡោះជាម្ចាស់បានប្រទាននូវព្រះបន្ទូលមកថា :

    ﭽ قُلْ  هُوَ  اللَّهُ  أَحَد  ١  اللَّهُ  الصَّمَد  ٢  لَمْ  يَلِدْ   وَلَمْ  يُولَد  ٣  وَلَمْ  يَكُن  لَّهُ  كُفُوًا  أَحَد  ٤   ﭼ سورة الإخلاص: ١ - ٤

    មានន័យថា : «មូហាំម៉ាត់! ចូរអ្នកមានប្រសាសន៍ថា :« អល់ឡោះគឺជាព្រះជាម្ចាស់តែមួយគត់។ អល់ឡោះជាទីពំនាក់អាស្រ័យនៃគ្រប់សត្វលោក។ ទ្រង់គ្មានបុត្រ គ្មានបិតា និងគ្មានភរិយា។ គ្មាននរណាម្នាក់ប្រៀបផ្ទឹមនឹងទ្រង់បានឡើយ»

    ទ្រង់បានណែនាំព្រះអង្គឯងដល់មនុស្សលោកទាំងឡាយថា :

    ﭽ إِنَّ    رَبَّكُمُ  اللّهُ  الَّذِي  خَلَقَ  السَّمَاوَاتِ  وَالأَرْضَ  فِي  سِتَّةِ   أَيَّامٍ  ثُمَّ  اسْتَوَى  عَلَى  الْعَرْشِ  يُغْشِي  اللَّيْلَ   النَّهَارَ     يَطْلُبُهُ  حَثِيثًا   وَالشَّمْسَ  وَالْقَمَرَ  وَالنُّجُومَ  مُسَخَّرَاتٍ  بِأَمْرِهِ  أَلاَ  لَهُ  الْخَلْقُ   وَالأَمْرُ  تَبَارَكَ  اللّهُ  رَبُّ  الْعَالَمِين  ٥٤  ﭼ سورة الأعراف: ٥٤

    មានន័យថា : «ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដព្រះជាម្ចាស់របស់ពួកអ្នកគឺអល់ឡោះ។​ ទ្រង់បានបង្កើតមេឃទាំងឡាយនិងផែនដីពីគ្មាន(ឱ្យទៅជាមាន)ក្នុងរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មកទ្រង់បានគង់លើបល្ល័ង្ក (ការគង់ដែលសក្តិសមនឹងព្រះកិត្តិនាមរបស់ទ្រង់)។ ទ្រង់ធ្វើឱ្យពេលយប់គ្របដណ្តប់លើ​ពេលថ្ងៃ ហើយទ្រង់ធ្វើឱ្យពន្លឺពេលថ្ងៃគ្របដណ្តប់លើពេលយប់ភ្លាមៗបន្តបន្ទាប់គ្នា។ ព្រះអាទិត្យ ព្រះចន្ទ ផ្កាយ​ទាំងឡាយស្តាប់បង្គាប់ទ្រង់។ តើមិនមែនទេឬសម្រាប់ទ្រង់គឺការបង្កើត និងការបង្គាប់បញ្ជា? មហាស្ចារ្យអល់ឡោះ! ទ្រង់ជាព្រះជាម្ចាស់នៃសកលលោកទាំងមូល»។

    អល់ឡោះជាម្ចាស់បាន​មានព្រះបន្ទូលទៀតថា :

    ﭽ اللّهُ  الَّذِي  رَفَعَ  السَّمَاوَاتِ  بِغَيْرِ         عَمَدٍ  تَرَوْنَهَا  ثُمَّ  اسْتَوَى  عَلَى  الْعَرْشِ  وَسَخَّرَ  الشَّمْسَ  وَالْقَمَرَ  كُلٌّ           يَجْرِي  لأَجَلٍ  مُّسَمًّى  يُدَبِّرُ  الأَمْرَ   يُفَصِّلُ  الآيَاتِ  لَعَلَّكُم  بِلِقَاء     رَبِّكُمْ  تُوقِنُون  ٢  وَهُوَ  الَّذِي  مَدَّ  الأَرْضَ  وَجَعَلَ  فِيهَا  رَوَاسِيَ   وَأَنْهَارًا  وَمِن  كُلِّ         الثَّمَرَاتِ  جَعَلَ  فِيهَا  زَوْجَيْنِ  اثْنَيْنِ  يُغْشِي  اللَّيْلَ      ﮕ ﭼ   سورة الرعد: ٢ - ٣

    មានន័យថា : «អល់ឡោះជាម្ចាស់បានបង្កើតមេឃប្រាំពីរជាន់ខ្ពស់ផុតពីដីតាមអានុភាពរបស់​ទ្រង់ដោយគ្មានសសរដូចពួកអ្នកបានឃើញផ្ទាល់នឹងភ្នែក។ បន្ទាប់មកទ្រង់គង់លើបល្ល័ង្ក។ ការគង់​ដែលសក្តិសមនឹងព្រះកិត្តិនាមរបស់ទ្រង់។ ទ្រង់បានបង្កើតព្រះអាទិត្យ ព្រះចន្ទ សម្រាប់បម្រើ​ដល់ផលប្រយោជន៍មនុស្សលោក។ ភពទាំងពីរកំពុងធ្វើចលនាតាមគន្លងរបស់វា រហូតថ្ងៃបរលោកមកដល់។ ទ្រង់ជាអ្នករៀបចំចាត់ចែងកិច្ចការលោកីយ៍និងបរលោក។ ទ្រង់បំភ្លឺ​រាល់ភស្តុតាងដែលបញ្ជាក់ពីអានុភាពរបស់ទ្រង់។ សង្ឃឹមថា ពួកអ្នកមានភាពជឿជាក់ចំពោះ​​ថ្ងៃដែលពួកអ្នកនឹងទៅជួបព្រះជាម្ចាស់របស់ពួកអ្នក។ អល់ឡោះ​ជាព្រះដែលបានបង្កើតផែន​ដីលាតសន្ធឹងធំទូលាយ។ ទ្រង់បានបង្កើតឱ្យផែនដី មានភ្នំ និងទន្លេទាំង​ឡាយ ហើយទ្រង់បានបង្កើតគ្រប់ផ្លែឈើទាំងអស់មានពីរប្រភេទ។ ទ្រង់ធ្វើឱ្យពេលយប់គ្របដណ្តប់លើពេលថ្ងៃ»

    ទ្រង់មានព្រះបន្ទូលទៀតថា :

    ﭽ اللّهُ  يَعْلَمُ  مَا  تَحْمِلُ  كُلُّ  أُنثَى  وَمَا  تَغِيضُ  الأَرْحَامُ     وَمَا  تَزْدَادُ  وَكُلُّ  شَيْءٍ  عِندَهُ  بِمِقْدَار   ٨  عَالِمُ  الْغَيْبِ      وَالشَّهَادَةِ  الْكَبِيرُ    الْمُتَعَال  ٩  ﭼ سورة الرعد: ٨ - ٩

    មានន័យថា : «អល់ឡោះជាម្ចាស់ទ្រង់ដឹងអ្វីដែលស្រ្តីពរក្នុងពោះរបស់នាង តើជាកូនប្រុ​ស​ឬស្រី? ហើយទ្រង់ដឹងពីគភ៌ដែលរលូតចេញពីស្បូន និងគភ៌ដែលស្រ្តីពរពោះបន្ថែមទៀត​។ អ្វីគ្រប់យ៉ាងត្រូវបានកំណត់ដោយអល់ឡោះ។ ទ្រង់ដឹងច្បាស់បំផុតអំពីអាថ៌កំបាំងនិងបើកចំហ។ ​ទ្រង់មហាធំធេង មហាខ្ពង់ខ្ពស់»

     អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ قُلْ  مَن  رَّبُّ  السَّمَاوَاتِ   وَالأَرْضِ  قُلِ  اللّهُ  قُلْ  أَفَاتَّخَذْتُم  مِّن  دُونِهِ  أَوْلِيَاء  لاَ  يَمْلِكُونَ  لأَنفُسِهِمْ   نَفْعًا  وَلاَ  ضَرًّا  قُلْ  هَلْ  يَسْتَوِي  الأَعْمَى  وَالْبَصِيرُ  أَمْ  هَلْ  تَسْتَوِي   الظُّلُمَاتُ  وَالنُّورُ  أَمْ  جَعَلُواْ  لِلّهِ  شُرَكَاء  خَلَقُواْ  كَخَلْقِهِ      فَتَشَابَهَ  الْخَلْقُ     عَلَيْهِمْ  قُلِ  اللّهُ  خَالِقُ  كُلِّ        شَيْءٍ  وَهُوَ  الْوَاحِدُ  الْقَهَّار  ١٦  ﭼ سورة الرعد: ١٦

    មានន័យថា : «មូហាំម៉ាត់! ចូរអ្នកសួរពួកអ្នកជឿលើពហុទេពថា​ តើនរណាជាព្រះជាម្ចាស់នៃមេឃ​និងផែនដី? ហើយចូរប្រាប់ពួកគេថា ទ្រង់គឺអល់ឡោះ។ ចូរអ្នកសួរពួកគេថា តើពួកអ្នកយកព្រះផ្សេង​គោរពសក្ការៈក្រៅពីទ្រង់ឬ? ពួកគេគ្មានលទ្ធភាពជួយខ្លួនឯងឬបង្កគ្រោះថ្នាក់នោះទេ។ ចូរប្រាប់ពួកគេ​ថា តើអ្នកពិការភ្នែក និងអ្នកមើលឃើញមានភាពស្មើគ្នាដែរឬទេ? តើភាពងងឹតនិងពន្លឺមានភាពស្មើគ្នាដែរឬទេ? ឬក៏ពួកគេយកព្រះផ្សេងៗជាដៃគូសម្រាប់អល់ឡោះឬ? ពួកគេចេះបង្កើត ដូចការបង្កើតរបស់អល់ឡោះទេ?  ដូច្នេះ ការបង្កើតរបស់ពួកគេច្រឡំនឹងការបង្កើតរបស់អល់ឡោះ។ មូហាំម៉ាត់! ចូរអ្នកប្រាប់ពួកគេថា អល់ឡោះទ្រង់ជាអ្នកបង្កើតអ្វីៗគ្រប់យ៉ាង។ ទ្រង់ជាព្រះតែ​មួយគត់ដែលខ្លាំងពូកែដាច់គេ»

           អល់ឡោះជាម្ចាស់ទ្រង់បានបង្ហាញពីសញ្ញាភស្តុតាងនិងបញ្ជាក់ប្រាប់ពួកគេថា :

    ﭽ وَمِنْ  آيَاتِهِ     اللَّيْلُ  وَالنَّهَارُ   وَالشَّمْسُ  وَالْقَمَرُ  لاَ  تَسْجُدُوا  لِلشَّمْسِ     وَلاَ  لِلْقَمَرِ       وَاسْجُدُوا          لِلَّهِ  الَّذِي  خَلَقَهُنَّ  إِن      كُنتُمْ    إِيَّاهُ       تَعْبُدُون  ٣٧  ﭼ سورة فصلت: ٣٧

    មានន័យថា : «សញ្ញាភស្តុតាងទាំងឡាយរបស់ទ្រង់ គឺពេលយប់ ពេលថ្ងៃ ព្រះអាទិត្យ ព្រះចន្ទ។  ចូរពួកអ្នកកុំក្រាបថ្វាយបង្គំចំពោះព្រះអាទិត្យ និងព្រះចន្ទ។ ចូរពួកអ្នកក្រាបថ្វាយបង្គំចំពោះអល់ឡោះដែលទ្រង់ជាអ្នកបង្កើតភពទាំងនោះ បើសិនជា ពួកអ្នកពិតជាគោរពសក្ការៈចំពោះយើង ប្រា​កដមែន»

    ទ្រង់បានមានព្រះបន្ទូលទៀតថា :

    ﭽ وَمِنْ  آيَاتِهِ  أَنَّكَ  تَرَى  الأَرْضَ  خَاشِعَةً  فَإِذَا  أَنزَلْنَا  عَلَيْهَا  الْمَاء   اهْتَزَّتْ  وَرَبَتْ  إِنَّ  الَّذِي  أَحْيَاهَا  لَمُحْيِي  الْمَوْتَى  إِنَّهُ      عَلَى  كُلِّ          شَيْءٍ   قَدِير  ٣٩  ﭼ سورة فصلت: ٣٩

    មានន័យថា : «សញ្ញាភស្តុតាងរបស់អល់ឡោះ គឺអ្នកឃើញដីស្ងួតហួតហែង បន្ទាប់មកយើងបានបង្អុរទឹកភ្លៀងចុះមក ស្រាប់តែមានរុក្ខជាតិដុះដាលឡើងព្រោងព្រាត។ ពិតប្រាកដ អ្នកដែលធ្វើឱ្យដីមានរុក្ខជាតិរស់ គឺទ្រង់ជាអ្នកដែលធ្វើឱ្យសាកសពរស់ឡើងវិញដែរ។ ពិតណាស់ ទ្រង់មានអានុ ភាពលើអ្វីៗគ្រប់យ៉ាង»

     អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ وَمِنْ  آيَاتِهِ  خَلْقُ   السَّمَاوَاتِ  وَالأَرْضِ  وَاخْتِلاَفُ  أَلْسِنَتِكُمْ  وَأَلْوَانِكُمْ  إِنَّ   فِي  ذَلِكَ  لآيَاتٍ  لِّلْعَالِمِين  ٢٢  وَمِنْ  آيَاتِهِ  مَنَامُكُم  بِاللَّيْلِ   وَالنَّهَارِ  وَابْتِغَاؤُكُم  مِّن  ﯖ ﭼ  سورة الروم: ٢٢ - ٢٣

    មានន័យថា : «សញ្ញាភស្តុតាងរបស់ទ្រង់ គឺការបង្កើតមេឃនិងផែនដី មានភាសា និងពណ៌សម្បុររបស់ពួកអ្នកខុសៗគ្នា។ ពិតណាស់រឿងនេះជាសញ្ញាភស្តុតាងសម្រាប់​សកលលោកទាំងមូល។ សញ្ញាភស្តុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើតដំណេករបស់ពួកអ្នក ជា​ការសម្រាកសម្រាប់ពួកអ្នកនៅពេលយប់និងពេលថ្ងៃ និងការស្វែងរកកំរៃចិញ្ចឹមជីវិតរបស់ពួកអ្នក អំពីការប្រទានទាំងឡាយរបស់ទ្រង់»

           អល់ឡោះជាម្ចាស់បានពណ៌នាអំពីព្រះអង្គឯងនូវលក្ខណៈសម្បត្តិដ៏ប្រពៃបំផុត ដូចទ្រង់បានមានព្រះបន្ទូលថា :

    ﭽ اللّهُ  لاَ  إِلَـهَ  إِلاَّ   هُوَ   الْحَيُّ  الْقَيُّومُ  لاَ  تَأْخُذُهُ  سِنَةٌ  وَلاَ  نَوْمٌ  لَّهُ  مَا  فِي  السَّمَاوَاتِ  وَمَا     فِي  الأَرْضِ  مَن  ذَا  الَّذِي  يَشْفَعُ  عِنْدَهُ  إِلاَّ   بِإِذْنِهِ  يَعْلَمُ  مَا  بَيْنَ   أَيْدِيهِمْ  وَمَا  خَلْفَهُمْ  وَلاَ  يُحِيطُونَ  بِشَيْءٍ  مِّنْ  عِلْمِهِ  إِلاَّ    بِمَا    شَاء  ٢٥٥  ﭼ  سورة البقرة: ٢٥٥

    មានន័យថា : «មានតែអល់ឡោះមួយគត់។ គ្មានទេម្ចាស់ដែល​ត្រូវគោរពពិតប្រាកដ ក្រៅពីទ្រង់។ ទ្រង់​អមតៈ ទ្រង់មិនងងុយ ហើយក៏មិនដេកដែរ។ អ្វីដែលមាននៅលើមេឃ និងផែន​ដីជាកម្មសិទ្ធិរបស់ទ្រង់​។ គ្មានបុគ្គល​ណាហ៊ានធ្វើអន្តរាគមន៍ លើកលែង​តែមានការអនុញ្ញាតពីទ្រង់។ ទ្រង់ដឹងនូវអ្វីៗដែលមាន​នៅខាងមុខ ​និងនៅខាងក្រោយពួកគេ។ ពួកគេ​មិន​ដឹងអ្វីសោះអំពីពុទ្ធិរបស់ទ្រង់ លើកលែងតែអ្វីដែលទ្រង់សព្វព្រះទ័យ»

    អល់ឡោះជាម្ចាស់​បានមានព្រះបន្ទូលថា :

    ﭽ غَافِرِ   الذَّنبِ  وَقَابِلِ  التَّوْبِ  شَدِيدِ  الْعِقَابِ   ذِي  الطَّوْلِ  لاَ    إِلَهَ   إِلاَّ        هُوَ   إِلَيْهِ    الْمَصِير   ٣  ﭼ

    سورة غافر: ٣

    មានន័យថា : «ទ្រង់មហាអភ័យចំពោះរាល់ទោសកំហុសទាំងឡាយ។ ទ្រង់ទទួលនូវការ​សារភាពកំហុស។ ទ្រង់ដាក់ទារុណកម្មយ៉ាងខ្លាំងក្លាបំផុតចំពោះអ្នកដែលល្មើសបំពាន។ ទ្រង់មហា​មេត្តាករុណាចំពោះបម្រើ​ដែលគោរពប្រតិបត្តិ។ ពុំមានព្រះជាម្ចាស់ទេ លើកលែងតែព្រះអង្គមួយ​គត់។ វាសនាសត្វលោកទាំងមូលនឹងវិលត្រលប់ទៅរកទ្រង់វិញ​»

     អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ هُوَ  اللَّهُ  الَّذِي   لاَ   إِلَهَ    إِلاَّ     هُوَ    الْمَلِكُ  الْقُدُّوسُ  السَّلاَمُ  الْمُؤْمِنُ  الْمُهَيْمِنُ  الْعَزِيزُ       الْجَبَّارُ  الْمُتَكَبِّرُ  سُبْحَانَ  اللَّهِ  عَمَّا  يُشْرِكُون   ٢٣  ﭼ  سورة الحشر: ٢٣

    មានន័យថា : «ទ្រង់គឺអល់ឡោះ។ គ្មានព្រះជាម្ចាស់ក្រៅពីទ្រង់ឡើយ។ ទ្រង់ជាស្តេច​នៃអ្វីៗគ្រប់យ៉ាង។ ទ្រង់ជាព្រះដ៏ពិសិដ្ឋ។ ទ្រង់ជាព្រះដែលស្អាតស្អំពីភាពអាម៉ាស់។ ទ្រង់ជាអ្នកដែល​បញ្ជាក់ពីភាពសច្ចៈរបស់ពួកអ្នកនាំសារទ្រង់ ដោយសញ្ញាភស្តុតាងផ្សេងៗ។ ទ្រង់ជាព្រះដ៏ខ្លាំងពូកែ។ ទ្រង់ជាព្រះដែលមានអំណាច។​ ទ្រង់ជាព្រះដ៏មហាមោទនៈ។ អល់ឡោះជាម្ចាស់ទ្រង់ស្អាត​ស្អំអំពីអ្វីដែលពួកគេគោរពរួមជាមួយនឹទ្រង់»

           អល់ឡោះ គឺជាព្រះជាម្ចាស់ប្រកបដោយគតិបណ្ឌិត មានអានុ​ភាពខ្លាំងក្លាដែលទ្រង់បានណែនាំ​ព្រះអង្គឯងដល់មនុស្សលោក។ ទ្រង់បានបង្ហាញភស្តុតាងជាច្រើន បញ្ជាក់ប្រាប់ពួកគេ ហើយទ្រង់​បានពណ៌នាពីលក្ខណៈសម្បត្តិដ៏សុក្រឹតពេញលេញរបស់ទ្រង់ ដែលបញ្ជាក់​ពីវត្តមានរបស់ទ្រង់ ភាពជាម្ចាស់របស់ទ្រង់ និងភាពជាព្រះដែលត្រូវគេគោរពបូជា។ បញ្ញត្តិច្បាប់របស់ពួកណាពីទាំងឡាយ និងជាកត្តាចាំបាច់នៃបញ្ញាញាណ ជានិស្ស័យពីកំណើតរបស់មនុស្ស ហើយ​ប្រជាជាតិទាំងមូល បានឯកភាពគ្នាដូច្នេះដែរ។ ខ្ញុំនឹងធ្វើការបកស្រាយសង្ខេបអំពីន័យសេចក្តីទាំង​នេះដូចតទៅ៖

    ភស្តុតាងបញ្ជាក់ថា មានទ្រង់និងភាពជាម្ចាស់របស់ទ្រង់គឺ

    ១.ទ្រង់បានបង្កើតចក្រវាលនិងអ្វីៗដ៏អស្ចារ្យមានក្នុងចក្រវាល

           ឱមនុស្សលោកទាំងឡាយ! ចក្រវាលដ៏ធំទូលាយឋិតនៅជុំវិញអ្នក ផ្គុំឡើងដោយមេឃ​​ភពផ្សេងៗ គន្លងភព ផែនដី ដែលមានសណ្ឋានលាតសន្ធឹងធំទូលាយមានបែបផែនជាដែនដីនៅ​ជាប់ៗគ្នាមានប្រភេ​ទ​រុក្ខជាតិ និងផលានុផលផ្សេងៗអាស្រ័យតាមប្រភេទដី ហើយរាល់​សភាវៈទាំងឡាយមានពីរប្រភេទ។ ពិភពលោក ឬចក្រវាលនេះមិនមែនកើតឡើងដោយខ្លួនឯង​នោះទេ។ ដូច្នេះ តើនរណាជាអ្នកបង្កើតចក្រវាលឱ្យមានក្រឹត្យក្រមដ៏អស្ចារ្យនិងសុក្រឹតឥតខ្ចោះបែបនេះ? ម្យ៉ាងទៀត ជាភស្តុតាងសម្រាប់អ្នកដែលមានបញ្ញាញាណធ្វើការត្រិះរិះពិចារណាថា គ្មាននរណាក្រៅពីអល់ឡោះ ជាព្រះជាម្ចាស់តែមួយគត់ដ៏មានតេជានុភាពខ្លាំងក្លា។ គ្មានម្ចាស់ក្រៅពី​ទ្រង់ ហើយគ្មានព្រះក្រៅពីទ្រង់ឡើយ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ أَمْ  خُلِقُوا  مِنْ    غَيْرِ  شَيْءٍ  أَمْ  هُمُ  الْخَالِقُون  ٣٥  أَمْ  خَلَقُوا   السَّمَاوَاتِ  وَالأَرْضَ  بَل  لاَّ  يُوقِنُون  ٣٦  ﭼ سورة الطور: ٣٥ - ٣٦

    មានន័យថា : «តើពួកគេកើតមកដោយគ្មានអ្នកបង្កើត ឬក៏ពួកគេបង្កើតខ្លួនឯង? ពួកគេបានបង្កើត មេឃនិងផែនដីឬ? តាមពិត ពួកគេមិនជឿជាក់ចំពោះទារុណកម្មរបស់អល់ឡោះ»

           ព្រះបន្ទូលក្នុងអាយ៉ាត់(វាក្យខណ្ឌ)ទាំងពីរនេះ មានការចាប់ផ្តើមដោយសំនួរចំនួនបីគឺ៖

           ១. តើពួកគេកើតមកពីគ្មានឬ?

           ២. តើពួកគេបង្កើតខ្លួនឯងឬ?

           ៣. តើពួកគេបានបង្កើតមេឃនិងផែនដីឬ?

           បើសិនជាពួកគេមិនមែនកើតមកពីគ្មាន មិនមែនបង្កើតខ្លួនឯង ហើយពួកគេមិនមែនជាអ្នកបង្កើតមេឃនិងផែនដីទេ វាជាក់ច្បាស់ណាស់ ចាំបាច់ត្រូវតែទទួលស្គាល់ថា មានព្រះជាអ្នកបង្កើតពួកគេ និងបានបង្កើតមេឃនិងផែនដី។ ទ្រង់គឺអល់ឡោះជាព្រះជាម្ចាស់តែមួយគត់ ដែលមានតេជានុភាពខ្លាំងក្លាបំផុត។

    ២. ជាតិកំណើត

           រាល់សត្វលោកទាំងអស់ កើតមកដោយជាតិកំណើតទទួលស្គាល់ព្រះជាមា្ចស់ ដែលជាអ្នក​បង្កើត។ ទ្រង់ជាព្រះដ៏ឧត្តុង្គឧត្តម ធំធេង ខ្ពង់ខ្ពស់ សុក្រឹត ពេញលេញជាងអ្វីៗទាំងអស់។ នេះជា​ជំនឿដែលចាក់គ្រឹះរឹងមាំក្នុងជាតិកំណើតរបស់មនុស្ស មានកម្លាំងខ្លាំងជាងរូបមន្តគណិតវិទ្យា ហើយក៏មិនចាំបាច់បង្ហាញភស្តុតាងដែរ លើកលែងតែអ្នកដែលជាតិកំណើតរបស់គេបានផ្លាស់ប្តូរ ហើយប្រឈមនឹងស្ថានភាពណាមួយ ដែលធ្វើឱ្យជាតិកំណើតរបស់គេប្រាសចាកពីសភាពដើមរបស់វា។  អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ فِطْرَةَ  اللَّهِ  الَّتِي   فَطَرَ  النَّاسَ  عَلَيْهَا  لاَ  تَبْدِيلَ  لِخَلْقِ    اللَّهِ  ذَلِكَ  الدِّينُ  الْقَيِّمُ  ﭼ سورة الروم: ٣٠

    មានន័យថា : «អល់ឡោះជាម្ចាស់បានបង្កើតមនុស្សឱ្យឋិតនៅក្នុងជាតិកំណើត។ គ្មានការផ្លាស់ប្តូរសម្រាប់ការបង្កើតរបស់អល់ឡោះទេ។ នោះគឺជាសាសនាដ៏ត្រឹមត្រូវ»

           មូហាំម៉ាត់ អ្នកនាំសាររបស់អល់ឡោះបានមានប្រសាសន៍ថា :

    عن أبي هريرة رضي الله عنه كان يحدث قال النبي صلى الله عليه وسلم ( ما من مولود إلا يولد على الفطرة فأبواه يهودانه أو ينصرانه أو يمجسانه كما تنتج البهيمة بهيمة جمعاء هل تحسون فيها من جدعاء ) . ثم يقول أبو هريرة رضي الله عنه واقرؤوا إن شئتم: { فطرة الله التي فطر الناس عليها لا تبديل لخلق الله } صحيح البخاري

    មានន័យថា : «គ្មានទារកណាមួយកើតមក លើកលែងតែកើតមកតាមជាតិកំណើត។ តែឪពុក ម្តាយរបស់គេជាអ្នកធ្វើឱ្យគេក្លាយជាជ្វីហ្វ ឬគ្រឹស្ទាន ឬក្លាយជាអ្នកគោរពព្រះអគ្គី ដូចជា សត្វពាហនៈកើតកូនមកជាសត្វពាហនៈមួយរយភាគរយ។ តើអ្នកឃើញវាដាច់ស្លឹកត្រចៀកដែរឬទេ?»

           បន្ទាប់មក អាពូហ៊ូរ៉យរ៉ោះបាននិយាយថា ចូរសូត្រព្រះបន្ទូលរបស់អល់ឡោះដែលមាន​ន័យថា : « អល់ឡោះជាម្ចាស់បានបង្កើតមនុស្ស​ឋិតនៅក្នុងជាតិកំណើត។ វាគ្មាន​ការផ្លាស់ប្តូរទេសម្រាប់ការបង្កើតរបស់អល់ឡោះ»។ អ្នកនាំសាររបស់អល់ឡោះបានមានប្រសា​សន៍ទៀតថា :

    عن عياض بن جمار المجاشعي أن رسول الله صلى الله عليه وسلــم قــــال ذات يـــوم في خطبته : ( ألا إن ربي أمــــرنـــي أن أعلــمكم ما جــهلتم مما عـــــلمني يومي هذا كـــــل مال نحلته عبدا حلال وإنــــي خلـــــقت عبادي حنــــفاء كلهم وإنهم أتتهم الشياطين فاحتالتهم عن دينهم وحرمت عليهم ما أحللت لهم وأمرتهم أن يشركوا بي ما لم أنزل به سلطانا ) صحيح مسلم.

    មានន័យថា : «ពិតណាស់ព្រះជាម្ចាស់របស់ខ្ញុំ បញ្ជាខ្ញុំឱ្យបង្រៀនពួកអ្នកទាំងអស់គ្នា នូវអ្វីដែលពួកអ្នកមិនចេះ ដែលទ្រង់បានបង្រៀនខ្ញុំនៅថ្ងៃនេះ។ រាល់ទ្រព្យទាំងឡាយដែលយើងបានប្រទានដល់បម្រើរបស់យើងគឺហាឡាល់(ស្របច្បាប់)។ ប្រាកដណាស់ យើងបានបង្កើតបម្រើរបស់យើង ឱ្យសុចរិតត្រឹមត្រូវទាំងអស់គ្នា។ ក៏ប៉ុន្តែពួកបិសាចបានមកល្បួង​ពួកគេឱ្យប្រាសចាកពីសាសនា ហើយវាបានហាមប្រាមពួកគេនូវអ្វីដែល​យើងធ្លាប់បានអនុញ្ញាតសម្រាប់ពួកគេ។ វាប្រើឱ្យពួកគេប្រព្រឹត្តអំពើពហុទេពចំពោះយើង  ដោយយើងពុំបានបញ្ចុះជាភស្តុតាង​»។

    ៣.ការឯកភាពគ្នានៃប្រជាជាតិទូទៅ

           ប្រជាជាតិទូទៅបានឯកភាពគ្នាទាំងសម័យដើមនិងសម័យទំនើបថា ពិភពលោកពិតជាមាន​អ្នកបង្កើត គឺអល់ឡោះ ជាព្រះជាម្ចាស់នៃសកលលោកទាំងមូល។​ ទ្រង់ជាព្រះដែលបាន​បង្កើតមេឃនិងផែនដី។ ទ្រង់គ្មានដៃគូរួមចំណែកក្នុងការបង្កើត ហើយទ្រង់គ្មានដៃគូរួមចំណែក​នៅក្នុងអំណាចរបស់ទ្រង់ផងដែរ។

           គ្មានការនិទានណាមួយ អំពីមនុស្សជំនាន់មុនមានជំនឿថា ព្រះទាំងឡាយរបស់ពួកគេបានរួមចំណែកជាមួយនឹងអល់ឡោះ ក្នុងការបង្កើតមេឃនិងផែនដី។ ក៏ប៉ុន្តែពួកគេបែរជាមានជំនឿថា អល់ឡោះជាម្ចាស់ជាអ្នកបង្កើតពួកគេ ជាអ្នកបង្កើតព្រះរបស់ពួកគេ។ គ្មានអ្នកបង្កើតណាក្រៅពីទ្រង់ ហើយគ្មានអ្នកផ្តល់លាភសក្ការៈណាក្រៅពីទ្រង់នោះដែរ។ ផលប្រយោជន៍ និងគ្រោះថ្នាក់ឋិតក្នុងកណ្តាប់​អំណាចរបស់ទ្រង់។ អល់ឡោះជាម្ចាស់ទ្រង់បានមានព្រះបន្ទូលប្រាប់ពីការទទួលស្គាល់របស់ពួកអ្នកគោរពពហុទេពចំពោះភាពជាព្រះជាម្ចាស់របស់ទ្រង់ថា :

    ﭽ وَلَئِن   سَأَلْتَهُم  مَّنْ  خَلَقَ  السَّمَاوَاتِ  وَالأَرْضَ  وَسَخَّرَ         الشَّمْسَ  وَالْقَمَرَ   لَيَقُولُنَّ  اللَّهُ  فَأَنَّى  يُؤْفَكُون  ٦١  اللَّهُ  يَبْسُطُ  الرِّزْقَ  لِمَن  يَشَاء  مِنْ   عِبَادِهِ  وَيَقْدِرُ  لَهُ  إِنَّ    اللَّهَ  بِكُلِّ  شَيْءٍ  عَلِيم  ٦٢  وَلَئِن  سَأَلْتَهُم   مَّن  نَّزَّلَ  مِنَ  السَّمَاء  مَاء  فَأَحْيَا  بِهِ  الأَرْضَ  مِن  بَعْدِ  مَوْتِهَا   لَيَقُولُنَّ  اللَّهُ  قُلِ  الْحَمْدُ  لِلَّهِ  بَلْ  أَكْثَرُهُمْ  لاَ  يَعْقِلُون  ٦٣   ﭼ سورة العنكبوت: ٦١ – ٦٣

    មានន័យថា : «បើសិនជាអ្នកសួរពួកគេថា តើនរណាបានបង្កើតមេឃនិងផែនដី ហើយបង្កើត​ព្រះអាទិត្យ ព្រះចន្ទ្រ ជាប្រយោជន៍សម្រាប់ពួកគេ? ពួកគេនឹងឆ្លើយថា អល់ឡោះជាម្ចាស់​។ ហេតុអ្វីបានជាពួកគេបដិសេធងាកចេញពីជំនឿ? អល់ឡោះជាម្ចាស់ទ្រង់បានប្រទានជីវភាព​ធូរធារដល់អ្នកណាដែលទ្រង់សព្វព្រះទ័យក្នុងចំណោមបម្រើរបស់ទ្រង់ ហើយទ្រង់រឹតត្បិតចំពោះអ្នកដទៃទៀត។ ពិតប្រាកដណាស់ ទ្រង់ដឹងជ្រួតជ្រាបពីអ្វីៗគ្រប់យ៉ាង។ បើសិនជាអ្នកសួរពួកគេថា តើនរណាបញ្ចុះទឹកភ្លៀងពីលើមេឃ ធ្វើឱ្យដីមានរុក្ខជាតិដុះឡើងវិញ បន្ទាប់ពីស្ងួតហួតហែង? ពួកគេនឹងឆ្លើយថា អល់ឡោះជាម្ចាស់។ មូហាំម៉ាត់! ចូរអ្នកមានប្រសាសន៍ថា សេចក្តីសរសើរទាំង​ឡាយសម្រាប់អល់ឡោះ។ ក៏ប៉ុន្តែពួកគេភាគច្រើន មិនប្រើប្រាជ្ញាគិតនោះទេ»

    អល់ឡោះជា​ម្ចាស់បានមានព្រះបន្ទូលទៀតថា :

    ﭽ وَلَئِن  سَأَلْتَهُم  مَّنْ  خَلَقَ  السَّمَاوَاتِ  وَالأَرْضَ  لَيَقُولُنَّ   خَلَقَهُنَّ  الْعَزِيزُ    الْعَلِيم  ٩  ﭼ

    سورة الزخرف: ٩

    មានន័យថា : «នែមូហាំម៉ាត់! បើសិនជាអ្នកសួរពួកគេថា តើនរណាបានបង្កើតមេឃនិងផែនដី​? ពួកគេនឹងឆ្លើយថា អ្នកដែលបានបង្កើតវា គឺព្រះជាម្ចាស់ដ៏មានតេជានុភាពនិងមហាដឹង»

    ៤.ជំនឿជាកត្តាចាំបាច់នៃប្រាជ្ញា

           ប្រាជ្ញាគ្មានជម្រើសអ្វីក្រៅពីការទទួលស្គាល់ថា សម្រាប់ចក្រវាល គឺមានព្រះជាម្ចាស់ជាអ្នក​បង្កើតដ៏មហិមា ពីព្រោះប្រាជ្ញាមើលឃើញចក្រវាលនេះ គឺត្រូវបានគេបង្កើតឡើង ពុំមែនកើតឡើង​ដោយឯកឯងទេ ហើយអ្វីដែលគេបង្កើតឡើងចាំបាច់ត្រូវតែមានអ្នកបង្កើត។

           មនុស្សលោកដឹងថា ខ្លួនឯងកំពុងឆ្លងកាត់នូវវិបត្តិនិងគ្រោះថ្នាក់ជាច្រើន ហើយនៅពេល​ដែលខ្លួនមិនអាចប្រឈមបាន ពួកគេតែងតម្រង់ចិត្តឆ្ពោះទៅលើមេឃ ហើយបួងសួងសុំជំនួយពីព្រះជាម្ចាស់របស់ពួកគេ ដើម្បីឱ្យទ្រង់ជួយសង្រ្គោះពីទុក្ខកង្វល់​ និងសេចក្តីលំបាករបស់ពួកគេ។ ក្នុងមួយជីវិតរបស់ពួកគេ មិនព្រមជឿចំពោះព្រះជាម្ចាស់ និងគោរពបូជាចំពោះរូបដិមា។ នេះគឺជាកត្តាចាំបាច់មួយដែលមិនអាចបំភ្លេចបាន សូម្បីតែសត្តឃាត នៅពេលទទួលរងការឈឺចាប់ក៏ងើយក្បាលទៅលើមេឃ ហើយបើកភ្នែកសំឡឹងទៅលើមេឃដែរ។ ប្រាកដណាស់ អល់ឡោះជាម្ចាស់បានពណ៌នាអំពីមនុស្សថា នៅពេលគេរងគ្រោះគេតែងប្រញាប់ទៅរកព្រះជាម្ចាស់ ដើម្បីបួងសួងសុំជំនួយសង្រ្គោះ ដូចក្នុងព្រះបន្ទូលរបស់ទ្រង់ថា :

    ﭽ  وَإِذَا  مَسَّ  الإِنسَانَ    ضُرٌّ    دَعَا  رَبَّهُ  مُنِيبًا  إِلَيْهِ    ثُمَّ  إِذَا     خَوَّلَهُ   نِعْمَةً  مِّنْهُ  نَسِيَ  مَا  كَانَ         يَدْعُو  إِلَيْهِ  مِن  قَبْلُ  وَجَعَلَ  لِلَّهِ  أَندَادًا     ﭼ سورة الزمر: ٨

    មានន័យថា : «នៅពេលដែលមនុស្សប្រទះនឹងគ្រោះថ្នាក់ គេនឹកដល់ព្រះជាម្ចាស់របស់​គេ បួងសួងសុំការសង្រ្គោះ ដោយការសារភាពទោសកំហុស។ លុះទ្រង់ជួយសង្រ្គោះគេរួច ប្រទានពរជ័យដល់គេ គេបែរជាភ្លេចការបួងសួងរបស់គេចំពោះទ្រង់កាលពីមុន ហើយគេគោរ ព​ពហុទេព រួមជាមួយនឹងទ្រង់»

    ទ្រង់បានមានព្រះបន្ទូលបង្ហាញពីសភាពរបស់ពួកអ្នកពហុ​ទេពនិយមថា :

    ﭽ هُوَ  الَّذِي  يُسَيِّرُكُمْ  فِي  الْبَرِّ  وَالْبَحْرِ  حَتَّى  إِذَا  كُنتُمْ        فِي  الْفُلْكِ       وَجَرَيْنَ  بِهِم  بِرِيحٍ  طَيِّبَةٍ  وَفَرِحُواْ  بِهَا  جَاءتْهَا  رِيحٌ  عَاصِفٌ    وَجَاءهُمُ  الْمَوْجُ  مِن  كُلِّ       مَكَانٍ  وَظَنُّواْ  أَنَّهُمْ  أُحِيطَ  بِهِمْ  دَعَوُاْ    اللّهَ  مُخْلِصِينَ  لَهُ  الدِّينَ  لَئِنْ  أَنجَيْتَنَا  مِنْ  هَـذِهِ  لَنَكُونَنِّ  مِنَ     الشَّاكِرِين  ٢٢  فَلَمَّا  أَنجَاهُمْ  إِذَا  هُمْ  يَبْغُونَ  فِي  الأَرْضِ  بِغَيْرِ       الْحَقِّ  يَاأَيُّهَا  النَّاسُ  إِنَّمَا  بَغْيُكُمْ  عَلَى  أَنفُسِكُم  مَّتَاعَ  الْحَيَاةِ   الدُّنْيَا  ثُمَّ  إِلَينَا  مَرْجِعُكُمْ  فَنُنَبِّئُكُم  بِمَا  كُنتُمْ          تَعْمَلُون  ٢٣   ﭼ سورة يونس: ٢٢ - ٢٣

    មានន័យថា : «ទ្រង់ជាអ្នកដែលធ្វើឱ្យពួកអ្នក ធ្វើដំណើរនៅលើគោក និងនៅលើសមុទ្រ។ លុះពួកអ្នកនៅលើកប៉ាល់ ហើយកប៉ាល់ទាំងនោះបានបើកបរនៅលើទឹក ដោយកម្លាំងខ្យល់បក់ ពួកគេ​នាំគ្នាសប្បាយរីករាយ។ ដល់ពេលខ្យល់ព្យុះមកដល់បក់បោកកប៉ាល់ទាំងនោះ មានរលក​ធំៗសំដៅ មករកពួកគេពីគ្រប់ទិសទី ពួកគេជឿជាក់ច្បាស់ថា នឹងត្រូវវិនាស។ ពួកគេនាំគ្នាបួងសួងដល់អល់ឡោះជាម្ចាស់ដោយចិត្តស្មោះត្រង់គោរពសក្ការៈចំពោះទ្រង់តែមួយគត់។ ពួកគេពោលថា បើសិន ទ្រង់សង្រ្គោះពួកយើងឱ្យរួចផុតពីគ្រោះមហន្តរាយនេះ ពួកយើង​នឹងដឹងគុណចំពោះទ្រង់។ នៅពេលដែលអល់ឡោះបានសង្រ្គោះពួកគេឱ្យរួចផុតពីគ្រោះថ្នាក់  ពួកគេបែរជាបង្កអំពើវិនាសកម្មនៅលើផែនដីនេះ ដោយអំពើបាបកម្ម។  ឱមនុស្សលោកទាំង​ឡាយ!  រាល់អំពើបាបទាំងឡាយនឹងវិលត្រលប់ទៅលើខ្លួនរបស់ពួកអ្នក។ សម្រាប់ពួកអ្នក គឺសេចក្តីសុខបន្តិចបន្តួចដែលនឹងវិនាសវិញក្នុងលោកីយ៍នេះ។ បន្ទាប់មក វាសនានិងទីវិលត្រលប់របស់ពួកអ្នក ​គឺមកកាន់យើង ជាព្រះជាម្ចាស់​។ យើងនឹងរាយរ៉ាប់ប្រាប់នូវអ្វីដែលពួកអ្នកបានធ្វើ»

            នេះគឺព្រះដែលបានបង្កើតចក្រវាលពីគ្មានឱ្យមាន  ហើយទ្រង់បានបង្កើតមនុស្សលោក ​ក្នុងរូបលក្ខណៈដ៏ល្អឥតខ្ចោះ។ ទ្រង់បានដាក់ក្នុងជាតិកំណើតរបស់គេ នូវការគោរពសក្ការៈនិងការប្រគល់ខ្លួនចំពោះទ្រង់។ ប្រាជ្ញារបស់គេព្រមចុះចូលជាមួយនឹងភាពជាម្ចាស់ និងភាពជាព្រះដែលត្រូវគេគោរព។ ម្យ៉ាងវិញទៀត អល់ឡោះទ្រង់គ្មានដៃគូក្នុង​ការបង្កើតលោក។ ទ្រង់គ្មានដៃគូក្នុងភាពជាព្រះរបស់ទ្រង់ ហើយភស្តុតាងបញ្ជាក់ពីរឿងនេះមាន​ច្រើន ដូចជា៖

           ១. ការបង្កើតចក្រវាលនេះ គ្មានព្រះណាក្រៅពីព្រះតែមួយគត់ដែលជាអ្នកបង្កើតលោកនិងផ្តល់​ជីវភាពរស់នៅ។ គ្មានព្រះណាដែលអាចនាំមកនូវផលប្រយោជន៍ និងរារាំងគ្រោះថ្នាក់លើក​លែងតែព្រះអង្គ។ បើសិនជាក្នុងលោកនេះ មានព្រះផ្សេងទៀតក្រៅពីទ្រង់មែន ព្រះនោះនឹង​មានសកម្មភាពបង្កើត និងបង្គាប់បញ្ជា ហើយព្រះនីមួយៗមិនព្រមរួមសហការជាមួយ​នឹងព្រះផ្សេងទៀតឡើយ។ ដាច់ខាតត្រូវតែព្រះនីមួយៗដណ្តើមជ័យជំនះរវាងគ្នា និងបង្រ្កាបព្រះផ្សេងទៀត។ អ្នកដែលចុះចាញ់គេមិនអាចក្លាយជាព្រះជាដាច់ខាត ហើយអ្នកដែលឈ្នះគឺជាព្រះពិត។ គ្មានព្រះណាដែលរួមចំណែកជាមួយទ្រង់ក្នុងភាពជាព្រះដូចទ្រង់។ ក៏ដូចជាគ្មានព្រះណាចូលរួមចំណែក​​ជាមួយនឹងទ្រង់ក្នុងភាពជាម្ចាស់របស់ទ្រង់ឡើយ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ مَا  اتَّخَذَ    اللَّهُ  مِن  وَلَدٍ        وَمَا  كَانَ  مَعَهُ  مِنْ  إِلَهٍ  إِذًا  لَّذَهَبَ  كُلُّ          إِلَهٍ  بِمَا  خَلَقَ  وَلَعَلاَ   بَعْضُهُمْ  عَلَى  بَعْضٍ  سُبْحَانَ  اللَّهِ  عَمَّا  يَصِفُون  ٩١  ﭼ سورة المؤمنون: ٩١

    មានន័យថា : «អល់ឡោះជាម្ចាស់ទ្រង់មិនយកនរណាម្នាក់ធ្វើជាកូន ហើយគ្មានព្រះផ្សេង​នៅជាមួយទ្រង់ដែរ។ បើសិនជាមានព្រះច្រើនជាងព្រះតែមួយនោះ ព្រះនីមួយៗនឹងមាន​សត្វលោករៀងៗខ្លួន ហើយពួកគេនឹងបង្រ្កាបគ្នាទៅវិញទៅមក។ អល់ឡោះជាម្ចាស់ទ្រង់​មហាពិសិដ្ឋជ្រះស្អាតពីអ្វីដែលពួកគេពិពណ៌នា»

           ២. មិនមានអ្វីមួយសក្តិសមទទួលការគោរពសក្ការៈ លើកលែងតែអល់ឡោះជាម្ចាស់ដែលទ្រង់មាន​អំណាចនៅលើមេឃនិងនៅលើផែនដី ពីព្រោះមនុស្សលោកតែងគោរពសក្ការៈចំពោះព្រះដែល​នាំផលប្រយោជន៍មកឱ្យពួកគេ ហើយការពារពួកគេពីគ្រោះថ្នាក់ និងបញ្ជៀសពួកគេពីសេចក្តី​អាក្រក់និងវិបត្តិទាំងឡាយ។ កិច្ចការទាំងនេះ គ្មាននរណាម្នាក់អាចធ្វើបានក្រៅពីព្រះដែលមាន​អំណាចនៅលើមេឃនិងនៅលើផែនដីនិងអ្វីៗដែលនៅចន្លោះមេឃនិងដី។ បើសិនជាមានព្រះ​ផ្សេងទៀតនៅជាមួយទ្រង់  ដូចពួកអ្នកគ្មានជំនឿបានអះអាងនោះ  មនុស្សនឹងយកផ្លូវដែលនាំឱ្យពួកគេអាចឈានទៅដល់ការគោរព​សក្ការៈចំពោះអល់ឡោះដែលជាម្ចាស់អំណាចដ៏ពិតប្រាកដ​។ ពីព្រោះព្រះទាំងឡាយផ្សេងពីអល់ឡោះ ពួកគេក៏គោរពសក្ការៈចំពោះអល់ឡោះផងដែរ។ ដូច្នេះ សម្រាប់អ្នកដែលចង់គោរពសក្ការៈចំពោះព្រះជាម្ចាស់ដែលមានអំណាចអាចនាំមកនូវផល​ប្រយោជន៍ និងគ្រោះអាសន្ន គឺត្រូវគោរពសក្ការៈចំពោះព្រះពិតដែលអ្នកនៅលើមេឃនិងនៅ​លើផែនដី រួមទាំងព្រះផ្សេងជាច្រើនទៀតកំពុងគោរពសក្ការៈចំពោះទ្រង់។     អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ قُل  لَّوْ     كَانَ  مَعَهُ  آلِهَةٌ  كَمَا      يَقُولُونَ  إِذًا  لاَّبْتَغَوْاْ  إِلَى  ذِي  الْعَرْشِ   سَبِيلا   ٤٢  ﭼ سورة الإسراء: ٤٢

    មានន័យថា : «មូហាំម៉ាត់! ចូរអ្នកមានប្រសាសន៍ថា បើសិនជាមានព្រះផ្សេងរួមជាមួយនឹង​អល់ឡោះដូចដែលពួកគេនិយាយនោះ ព្រះទាំងនោះនឹងរិះរកមធ្យោបាយ ដើម្បីដណ្តើមជ័យជំនះ​ពីអល់ឡោះដែលទ្រង់មានរាជបល្ល័ង្ក»

    សម្រាប់បងប្អូនដែលស្វែងរកការពិត សូមអានព្រះ​បន្ទូលរបស់   អល់ឡោះថា :

    ﭽ قُلِ  ادْعُوا  الَّذِينَ  زَعَمْتُم  مِّن  دُونِ   اللَّهِ  لاَ  يَمْلِكُونَ  مِثْقَالَ  ذَرَّةٍ  فِي  السَّمَاوَاتِ  وَلاَ  فِي   الأَرْضِ  وَمَا  لَهُمْ  فِيهِمَا  مِن  شِرْكٍ  وَمَا  لَهُ  مِنْهُم  مِّن  ظَهِير   ٢٢   وَلاَ  تَنفَعُ   الشَّفَاعَةُ  عِندَهُ  إِلاَّ  لِمَنْ  أَذِنَ  ﭘ ﭼ سورة سبأ: ٢٢ - ٢٣

    មានន័យថា : «មូហាំម៉ាត់! ចូរអ្នកមានប្រសាសន៍ថា ចូរពួកអ្នកបួងសួងចំពោះព្រះទាំងឡាយដែល​ពួកអ្នកបានអះអាងថា ជាដៃគូរបស់អល់ឡោះ។ ពួកគេគ្មានអំណាច សូម្បីតែប៉ុនសត្វស្រមោច​ទាំងនៅលើមេឃនិងនៅលើផែនដី។ ពួកគេគ្មានរួមចំណែកជាមួយទ្រង់ ក្នុងការគ្រប់គ្រង់មេឃនិងផែនដីទេ ហើយក៏គ្មានជួយទ្រង់ ក្នុងការបង្កើតអ្វីមួយដែរ។ គ្មានអ្នកជួយសង្រ្គោះណាម្នាក់​អាចជួយសង្រ្គោះឡើយ លើក​លែងតែអ្នកដែលទ្រង់អនុញ្ញាត»

           ព្រះបន្ទូលទាំងនេះបានកាត់ផ្តាច់ចិត្ត​ពីការជាប់ជំពាក់នឹងព្រះផ្សេងក្រៅពីអល់ឡោះចំនួនបួនប្រការគឺ៖

           ទី១- អ្វីដែលគេយល់ថា ជាអ្នករួមសហការនឹងអល់ឡោះ ពុំមានអំណាចអ្វីសូម្បីប៉ុនសត្វស្រមោចក្នុងការចូលរួមនឹងអល់ឡោះ។ អ្នកដែលគ្មានអំណាច សូម្បីតែប៉ុនសត្វស្រមោច គឺគ្មានប្រយោជន៍ គ្មានបង្កគ្រោះថ្នាក់ ហើយក៏មិនសក្តិសមជាព្រះ ឬជាដៃគូសម្រាប់អល់ឡោះជាម្ចាស់ដែរ។ អល់ឡោះជាមា្ចស់ទ្រង់​មានអំណាច ហើយទ្រង់តែមួយគត់ដែលចាត់ចែងកិច្ចការរបស់ពួកគេ។

           ទី២-ពួកគេគ្មានអំណាចអ្វីនៅលើមេឃនិងលើផែនដី ហើយពួកគេមិនមានរួមចំណែកអ្វីសូម្បី​តែប៉ុនសត្វស្រមោចទាក់ទិននឹងការគ្រប់​គ្រងមេឃនិងផែនដី។

           ទី៣- សម្រាប់អល់ឡោះជាម្ចាស់ គ្មានអ្នកណាជួយក្នុងការបង្កើតលោកឡើយ។ តែទ្រង់ទេ ដែលជួយ​ពួកគេចំពោះអ្វីដែលមានប្រយោ​ជន៍ដល់ពួកគេ ហើយការពារពួកគេពីគ្រោះថ្នាក់។ ទ្រង់មាន​លក្ខណៈសម្បត្តិសុក្រឹត ពេញលេញ មិនត្រូវការពួកគេឡើយ។ តែពួកគេទេ ដែលត្រូវការទ្រង់ជាចាំបាច់នោះ។

           ទី៤-ពិតណាស់ដៃគូទាំងនោះ គ្មានអំណាចជួយសង្រ្គោះមនុស្សលោក នៅចំពោះ​អល់ឡោះជាម្ចាស់សម្រាប់ពួកអ្នកដើរតាមពួកគេ ហើយគេក៏មិនអនុញ្ញាតឱ្យជួយសង្រ្គោះដែរ។ អល់ឡោះជាម្ចាស់មិនអនុញ្ញាតឱ្យជួយសង្រ្គោះជាដាច់ខាត លើកលែងតែពួកអ្នកមានជំនឿចំពោះទ្រង់ ហើយពួកអ្នកមានជំនឿចំពោះទ្រង់ក៏មិនអាចជួយសង្រ្គោះ​នរណាម្នាក់បានដែរ លើកលែង​តែមានការអនុញ្ញាតពីទ្រង់។

           ៣. ក្រឹត្យក្រមជាប្រព័ន្ធ នៃចក្រវាលទាំងមូលដែលមានរបៀបរៀបរយសុក្រឹតឥតខ្ចោះ គឺ​ជាភស្តុតាងដ៏មានសក្តានុពលបញ្ជាក់ពីអ្នកដែលរៀបចំចាត់ចែង គឺជាព្រះតែមួយអង្គគត់ ជាអ្នក​មានអំណាចតែមួយគត់ ជាម្ចាស់តែមួយគត់។ គ្មានព្រះជាម្ចាស់សម្រាប់សត្វលោក ក្រៅពីទ្រង់ ហើយក៏គ្មានម្ចាស់សម្រាប់ពួកគេក្រៅពីទ្រង់ដែរ។ ម្យ៉ាងទៀត មិនមានអ្នកបង្កើតពីរនាក់សម្រាប់ចក្រវាលតែមួយ ហើយ​​ក៏គ្មានផងដែរព្រះពីរអង្គសម្រាប់ចក្រវាលតែមួយនោះ។ ក្នុងព្រះបន្ទូល អល់ឡោះជាម្ចាស់ថា :

    ﭽ لَوْ  كَانَ     فِيهِمَا       آلِهَةٌ  إِلاَّ    اللَّهُ  ﯥ ﭼ  سورة الأنبياء:٢٢

    មានន័យថា : «បើសិនជានៅលើមេឃនិងនៅលើផែនដី មានព្រះផ្សេងទៀតក្រៅពីអល់ឡោះនោះ ភពទាំងពីរនឹងត្រូវវិនាសហិនហោចជាមិនខាន»

    ជាឧទាហរណ៍ បើសិនជានៅលើ​មេឃ និងនៅលើផែនដីមានព្រះផ្សេងទៀតក្រៅពីអល់ឡោះមែននោះ ម្ល៉េះភពទាំងពីរនឹងត្រូវទទួលរងក្តីវិនាសហិនហោចជាមិនខាន។ មូលហេតុនៃក្តីវិនាស គឺចាំបាច់ព្រះនីមួយៗត្រូវមានអំណាចក្នុងការបំផ្លាញ និងការធ្វើ​សកម្ម​ភាព ហើយអាចកើតឡើងនៅពេលព្រះទាំងពីរអង្គមានជម្លោះនឹងគ្នា។ ដោយសារមូលហេតុនេះនឹងកើតឡើងនូវការវិនាសអន្តរាយ។ នេះក៏ដូចជារូបកាយតែមួយ មិនអាចមានអ្នករៀបចំដាក់​វិញ្ញាណពីរដូច្នោះដែរ។ បើសិនជាដូច្នោះមែន រូបកាយនឹងត្រូវវិនាស ហើយនេះគឺជាអ្វីដែលមិន​អាចកើតឡើង។ យ៉ាងណាមិញ តើចក្រវាលដ៏មហាធំធេងនេះ អាចមានព្រះពីរម្តេចនឹងកើត? គឺមិន​អាចមានជាដាច់ខាត។

    ៥. ពួកណាពីនិងពួកអ្នកនាំសារឯកភាពគ្នាលើរឿងនេះ

    គ្រប់ប្រជាជាតិទាំងឡាយបានឯកភាពគ្នាថា ពួកណាពីនិងពួកអ្នកនាំសារ គឺជាមនុស្ស​ដែលមានបញ្ញាពេញលេញ ជ្រះថ្លាជាងគេ មានអាកប្បកិរិយាត្រឹមត្រូវ ខ្ពង់ខ្ពស់ជាងគេ ហើយជា​អ្នកដែលផ្តល់ដំបូន្មានច្រើនជាងគេដល់ប្រជានុរាស្រ្តរបស់ខ្លួន។ ម្យ៉ាងទៀត ពួកគាត់ជាអ្នកដែល​ប្រតិបត្តិបំណងប្រាថ្នារបស់អល់ឡោះច្រើនជាងគេ។ ពួកគាត់ជាអ្នកដែលមានការចង្អុលបង្ហាញទៅកាន់ផ្លូវត្រូវច្រើនជាងគេ  ពីព្រោះពួកគាត់ទទួលការត្រាស់បន្ទូលពីអល់ឡោះជាម្ចាស់ ហើយនាំមកផ្សព្វផ្សាយដល់មនុស្សលោក។ ជាការពិតណាស់ ពួកណាពី និងពួកអ្នកនាំសារតាំង​ពី ណាពីដំបូងបង្អស់ឈ្មោះ អាដាំ រហូតដល់ណាពីចុងក្រោយបង្អស់ គឺមូហាំម៉ាត់បានឯកភាពគ្នា លើការអំពាវនាវប្រជានុរាស្រ្តរបស់គាត់ទៅរកជំនឿចំពោះអល់ឡោះ ហើយបោះបង់ការគោរព​បូជាចំពោះព្រះផ្សេងក្រៅពីទ្រង់។ គ្មានព្រះផ្សេងដែលត្រូវគេគោរពសក្ការៈយ៉ាងពិតប្រាកដ ក្រៅពីព្រះអង្គឡើយ។ អល់ឡោះបានមានព្រះបន្ទូលថា :

    ﭽ وَمَا  أَرْسَلْنَا  مِن  قَبْلِكَ  مِن  رَّسُولٍ  إِلاَّ  نُوحِي  إِلَيْهِ   أَنَّهُ   لاَ   إِلَهَ        إِلاَّ  أَنَا   فَاعْبُدُون  ٢٥  ﭼ    سورة الأنبياء:25 

    មានន័យថា : «យើងពុំបានបញ្ជូនអ្នកនាំសារណាម្នាក់មុនឯងឡើយ លើក​លែងតែយើងបានត្រាស់បន្ទូលទៅកាន់គេថា គ្មានព្រះជាម្ចាស់ដែលគេត្រូវគោរពសក្ការៈយ៉ាងពិតប្រាកដឡើយ លើកលែងតែយើងមួយព្រះអង្គគត់។ ដូច្នេះ ចូរគោរពសក្ការៈមកចំពោះយើងចុះ»

    ទ្រង់បានមានព្រះ​បន្ទូលអំពីណាពីណួស៍ដែលគាត់បានមានប្រសាសន៍ទៅកាន់មនុស្សសាសន៍របស់គាត់ថា :

    ﭽ أَن  لاَّ  تَعْبُدُواْ  إِلاَّ  اللّهَ  إِنِّيَ     أَخَافُ  عَلَيْكُمْ  عَذَابَ  يَوْمٍ  أَلِيم   ٢٦  ﭼ سورة هود: ٢٦

    មានន័យថា : «ខ្ញុំបង្គាប់ប្រើដល់ពួកអ្នកឱ្យគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់។ ប្រាកដ​ណាស់ ខ្ញុំបារម្ភខ្លាចពួកអ្នកទទួលរងទារុណ​កម្មនៅថ្ងៃដ៏សែនឈឺចាប់»

     អល់ឡោះជាម្ចាស់ បានមានព្រះបន្ទូលអំពីណាពីចុងក្រោយបង្អស់ គឺមូហាំម៉ាត់ដែលគាត់បានមានប្រសាសន៍ទៅកាន់ជាតិសាសន៍របស់គាត់ថា :

    ﭽ قُلْ  إِنَّمَا  يُوحَى  إِلَيَّ     أَنَّمَا   إِلَهُكُمْ    إِلَهٌ      وَاحِدٌ   فَهَلْ  أَنتُم    مُّسْلِمُون  ١٠٨  ﭼ        

                                                   سورة الأنبياء: ١٠٨

    មានន័យថា : «មូហាំម៉ាត់! ចូរអ្នកមានប្រសាសន៍ថា ព្រះជាម្ចាស់បានត្រាស់បន្ទូលមកកាន់​ខ្ញុំថា ពិតណាស់ព្រះជាម្ចាស់របស់ពួកអ្នក គឺជាព្រះជាម្ចាស់តែមួយអង្គគត់។ តើពួកអ្នកព្រមប្រតិបត្តិទ្រង់ដែរទេ?»

           នេះគឺជាព្រះដែលបានបង្កើតលោកពីគ្មាន ហើយទ្រង់បានបង្កើតវាយ៉ាងល្អប្រណីតជាទីបំផុត។ ទ្រង់បានបង្កើតមនុស្សឱ្យមានរូបសម្បត្តិ​ល្អឥតខ្ចោះ ហើយទ្រង់បានលើកតម្កើងមនុស្សលោក។ លើសពីនេះ ទ្រង់បានបង្កើតមកជាមួយនូវសភាវគតិ ដែលមនុស្សទទួល​ស្គាល់ភាពជាម្ចាស់ និងភាពជាព្រះដែលគេត្រូវគោរពសក្ការៈរបស់អល់ឡោះ។ ទ្រង់ធ្វើឱ្យចិត្តរបស់មនុស្សមិនស្កប់ស្កល់ លុះត្រាតែគេយល់ព្រមស្តាប់បង្គាប់និងចុះចូលជាមួយទ្រង់ ហើយដើរតាម​មាគ៌ារបស់ទ្រង់។ ម្យ៉ាងវិញទៀត ទ្រង់បានកំណត់លើព្រលឹងរបស់គេមិនអាចទទួលនូវសេចក្តីស្ងប់ជាដាច់ខាត លុះត្រាតែរស់នៅក្បែរព្រះជាម្ចាស់ដែលជាអ្នកបង្កើតវា ហើយផ្សារភ្ជាប់ជា​មួយនឹងទ្រង់។ គ្មានការផ្សារភ្ជាប់សម្រាប់ព្រលឹង ក្រៅពីតាមរយៈផ្លូវរបស់ទ្រង់ដ៏ត្រឹមត្រូវដែលពួក​អ្នកនាំសារដ៏ប្រពៃបាននាំមកផ្សព្វផ្សាយ។ ទ្រង់បានប្រទានបញ្ញាដល់មនុស្ស ហើយបញ្ញានេះមិនអាចនាំរូបគេឆ្ពោះទៅកាន់ផ្លូវដ៏ត្រឹមត្រូវ និងដើរតួនាទីបានយ៉ាងពេញលក្ខណៈនោះទេ លុះ​ត្រាតែគេមានជំនឿចំពោះព្រះជាម្ចាស់របស់គេ។

           នៅពេលដែលសភាវគតិ ព្រលឹងវិញ្ញាណ និងដួងចិត្តរបស់គេស្កប់ស្កល់ដើរតាមមាគ៌ាត្រឹមត្រូវ ហើយបញ្ញារបស់គេឯកភាពចំពោះអល់ឡោះ គឺគេនឹងទទួលបាននូវសេចក្តីសុខសុភមង្គល ស្កប់ស្កល់ទាំងនៅលោកីយ៍នេះនិងនៅបរលោក។ បើសិនជាមនុស្សប្រកែកស្វែងរកផ្លូវផ្សេងក្រៅពីនេះ គឺពួកគេនឹងរស់នៅក្នុងពិភពអពមង្គល លិចលង់ក្នុងជ្រលងជ្រោះដ៏គ្រោះថ្នាក់ក្នុងលោកីយ៍នេះ។ ជំនឿរបស់គេត្រូវចែករំលែករវាងព្រះបដិមាទាំងឡាយ មិនដឹងថាព្រះមួយណាជួយជាប្រយោ​ជន៍ដល់រូបគេ និងព្រះមួយណាអាចធ្វើឱ្យរូបគេមានគ្រោះថ្នាក់។ អល់ឡោះជាម្ចាស់បានលើកឧទាហរណ៍អំពីរឿងនេះ ពីព្រោះវាធ្វើឱ្យបញ្ញារបស់មនុស្សអាចយល់បាន។ ទ្រង់បានប្រៀបធៀបរវាងបុរសពីរនាក់  ម្នាក់គោរពព្រះច្រើន និងម្នាក់​ទៀតគោរពសក្ការៈចំពោះព្រះ​ជាម្ចាស់តែមួយគត់។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ضَرَبَ  اللَّهُ  مَثَلاً  رَّجُلاً  فِيهِ   شُرَكَاء  مُتَشَاكِسُونَ  وَرَجُلاً  سَلَمًا  لِّرَجُلٍ  هَلْ  يَسْتَوِيَانِ  مَثَلاً   الْحَمْدُ  لِلَّهِ  بَلْ  أَكْثَرُهُمْ  لاَ  يَعْلَمُون  ٢٩  ﭼ سورة الزمر: ٢٩

    មានន័យថា : «អល់ឡោះជាម្ចាស់ បានលើកឧទាហរណ៍អំពីបុរសម្នាក់ជាទាសករ មានចៅហ្វាយច្រើននាក់ដែលពួកគេមិនចុះសម្រុងនឹងគ្នា ហើយទាសករម្នាក់នេះទាល់គំនិតមិនដឹងជាធ្វើយ៉ាងម៉េច ដើម្បីបំពេញចិត្តពួកគេ។ រីឯបុរសម្នាក់ទៀត ជាទាសករដែលមានចៅហ្វាយតែម្នាក់ រូបគេស្គាល់ពីចំណង់ចំណូលចិត្តចៅហ្វាយរបស់ខ្លួន។ តើបុរសពីរនាក់នេះ ដូចគ្នាដែរឬទេ? សេចក្តីសរសើរទាំងឡាយសម្រាប់អល់ឡោះ។ ក៏ប៉ុន្តែពួកគេភាគច្រើនមិនយល់ពីការពិតនោះឡើយ»

    អល់ឡោះជាម្ចាស់បានលើកឧទាហរណ៍ពីបុរសម្នាក់ដែលគោរពសក្ការៈចំពោះព្រះតែមួយនិងបុរសម្នាក់ទៀតដែលគោរពពហុទេព ប្រៀបបាននឹងទាសករម្នាក់មានចៅហ្វាយច្រើនដែលតែងតែឈ្លោះគ្នា។ រូបគេត្រូវបម្រើចៅហ្វាយទាំងនោះ ហើយចៅហ្វាយម្នាក់ៗមានការបង្គាប់និងបញ្ជាឱ្យគេធ្វើការផ្សេងៗគ្នា។ បែបនេះធ្វើឱ្យគេទាល់គំនិតមិនដឹងជាប្រកាន់យកជំហរណាមួយ ឬអនុវត្តមួយណាឡើយ​។ ម្យ៉ាងទៀត រូបគេមិនអាចតម្រូវចិត្តចៅហ្វាយៗដែលមិនចុះសម្រុងគ្នានោះឡើយ។ រីឯទាសករម្នាក់ទៀតមានចៅហ្វាយតែម្នាក់។ រូបគេដឹងពីតម្រូវការ និងចំណង់ចំណូលចិត្ត​ចៅហ្វាយរបស់ខ្លួន។ គេមិនសូវខ្វល់ខ្វាយ ពីព្រោះគេមានជំហរនិងមាគ៌ាដ៏ត្រឹមត្រូវដែល​ខ្លួនគេត្រូវជ្រើសរើស។ ដូច្នេះ បុរសទាំងពីរមិនស្មើគ្នា។ ម្នាក់បម្រើចៅហ្វាយតែមួយមិនសូវនឿយហត់ មិនសូវ​ខ្វល់ខ្វាយច្រើន។ រីឯម្នាក់ទៀត បម្រើចៅហ្វាយច្រើននាក់ ហើយចៅហ្វាយទាំងនោះឈ្លោះគ្នា មិនចុះសម្រុងនឹងគ្នា។ រូបគេរងទុក្ខវេទនា ខ្វល់ខ្វាយ មិនដឹងជាត្រូវបំពេញចិត្តមួយណាចោលមួយ​ណា និងធ្វើយ៉ាងដូចម្តេច ដើម្បីតម្រូវតាមចិត្តចៅហ្វាយទាំងនោះ។

           បន្ទាប់ពីភស្តុតាងទាំងឡាយបានបញ្ជាក់ច្បាស់ពីវត្តមានរបស់អល់ឡោះជាម្ចាស់ និងជា​ព្រះតែមួយអង្គដែលគេត្រូវគោរពសក្ការៈ។ គប្បីយើងស្វែងយល់អំពីការបង្កើតរបស់ទ្រង់ចំពោះចក្រវាលនិងមនុស្សលោក និងស្វែងយល់អំពីគតិបណ្ឌិតរបស់ទ្រង់ក្នុងការបង្កើតនេះ។

    ការបង្កើតលោក

           លោកីយ៍នេះមានមេឃ ផែនដី ផ្កាយ កាឡាក់ស៊ី សមុទ្រ រុក្ខជាតិ និងសព្វសត្វទាំង​ឡាយ គឺអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតពីគ្មានឱ្យមាន ដូចទ្រង់បានមានព្រះបន្ទូលថា :

    ﭽ  قُلْ  أَئِنَّكُمْ  لَتَكْفُرُونَ  بِالَّذِي  خَلَقَ   الأَرْضَ  فِي  يَوْمَيْنِ  وَتَجْعَلُونَ  لَهُ  أَندَادًا  ذَلِكَ  رَبُّ  الْعَالَمِين  ٩   وَجَعَلَ  فِيهَا  رَوَاسِيَ  مِن  فَوْقِهَا  وَبَارَكَ  فِيهَا  وَقَدَّرَ  فِيهَا  أَقْوَاتَهَا  فِي       أَرْبَعَةِ  أَيَّامٍ  سَوَاء  لِّلسَّائِلِين  ١٠  ثُمَّ  اسْتَوَى  إِلَى       السَّمَاء  وَهِيَ  دُخَانٌ      فَقَالَ  لَهَا  وَلِلأَرْضِ  اِئْتِيَا  طَوْعًا  أَوْ   كَرْهًا        قَالَتَا  أَتَيْنَا  طَائِعِين  ١١   فَقَضَاهُنَّ  سَبْعَ  سَمَاوَاتٍ  فِي  يَوْمَيْنِ  وَأَوْحَى  فِي  كُلِّ      سَمَاء  أَمْرَهَا   وَزَيَّنَّا  السَّمَاء  الدُّنْيَا  بِمَصَابِيحَ  وَحِفْظًا  ذَلِكَ  تَقْدِيرُ      الْعَزِيزِ       الْعَلِيم   ١٢  ﭼ سورة فصلت: ٩ - ١٢

    មានន័យថា : «ឱមូហាំម៉ាត់! ចូរអ្នកមានប្រសាសន៍ថា :« ពួកអ្នកកំពុងប្រឆាំងជំទាស់នឹងអល់ឡោះ​ជាម្ចាស់ ដែលបានបង្កើតផែនដីក្នុងរយៈពេលពីរថ្ងៃ។ ពួកអ្នកបង្កើតដៃគូ សម្រាប់ទ្រង់ក្នុងការ​គោរពសក្ការៈ។ ទ្រង់គឺជាព្រះជាម្ចាស់នៃសកលលោកទាំងមូល។ ទ្រង់បានបង្កើតភ្នំទាំងឡាយ​ជាគោលគ្រឹះសម្រាប់ទប់លំនឹងផែនដី ហើយទ្រង់បានប្រទានពរជ័យ និងបានកំណត់ស្បៀងអាហារសម្រាប់ផែនដីក្នុងរយៈពេលបួនថ្ងៃជាព័ត៌មានសម្រាប់អ្នកដែលសួរចង់ដឹងពីរឿងនេះ។ បន្ទាប់មក ទ្រង់បានយាងទៅបង្កើតមេឃ ខណៈមេឃនៅជាផ្សែងនៅឡើយ​។ ទ្រង់បានមានព្រះបន្ទូលទៅកាន់មេឃនិងផែនដីថា :«ចូរស្តាប់តាមបង្គាប់យើង ទោះដោយស្ម័គ្រចិត្ត ឬដោយ​បង្ខំចិត្ត»។ មេឃនិងផែនដីបានឆ្លើយតបទៅទ្រង់វិញថា :« ពួកយើងកើតជាមេឃ កើតជាដីដោយស្តាប់តាមបង្គាប់ទ្រង់»។ អល់ឡោះទ្រង់បានបង្កើតមេឃប្រាំពីរជាន់ក្នុងរយៈពេលពីរថ្ងៃ។ ទ្រង់បានត្រាស់បង្គាប់មេឃជាន់​នីមួយៗ តាមការសព្វព្រះទ័យនិងការបង្គាប់បញ្ជារបស់ទ្រង់ ហើយទ្រង់បានតែងលម្អមេឃលោកីយ៍ ដោយមានហ្វូងតារារះភ្លឺចែងចាំង និងមានទេវតាយាមរារាំងពួកបិសាចដែល​ចង់ទៅលួចស្តាប់ដំណឹងលើមេឃ»។

    នេះគឺជាក្រឹត្យក្រមកំណត់ដោយព្រះជាម្ចាស់ដ៏មហា​ខ្លាំងក្លា និងមហាពុទ្ធិដ៏អស្ចារ្យ ដឹងជ្រួតជ្រាបទាំងអស់»។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ أَوَلَمْ  يَرَ    الَّذِينَ  كَفَرُوا               أَنَّ  السَّمَاوَاتِ  وَالأَرْضَ  كَانَتَا  رَتْقًا  فَفَتَقْنَاهُمَا  وَجَعَلْنَا   مِنَ  الْمَاء  كُلَّ       شَيْءٍ  حَيٍّ  أَفَلاَ  يُؤْمِنُون  ٣٠  وَجَعَلْنَا  فِي  الأَرْضِ         رَوَاسِيَ  أَن  تَمِيدَ  بِهِمْ  وَجَعَلْنَا  فِيهَا  فِجَاجًا  سُبُلاً  لَعَلَّهُمْ   يَهْتَدُون  ٣١  وَجَعَلْنَا  السَّمَاء  سَقْفًا  مَّحْفُوظًا  وَهُمْ  عَنْ   آيَاتِهَا  مُعْرِضُون  ٣٢  ﭼ سورة الأنبياء: ٣٠ - ٣٢

    មានន័យថា : «តើពួកអ្នកគ្មានជំនឿមិនដឹងទេឬ?មេឃនិងផែនដីដើមឡើយជាដុំតែមួយ បន្ទាប់មកយើងបានបំបែកវាទាំងពីរ ហើយយើងបានបង្កើតអ្វីគ្រប់យ៉ាងឱ្យមានជីវិតរស់ដោយសារទឹក។ តើពួកគេពុំព្រមជឿទេឬ? យើងបានបង្កើតភ្នំនៅលើផែនដី ដើម្បីកុំឱ្យផែនដីរញ្ជួយបង្កជាគ្រោះថ្នាក់ដល់ពួកគេ ហើយបានបង្កើតឱ្យមានផ្លូវធំទូលាយ។សង្ឃឹម​ថាពួកគេអាចស្វែងរកការរក​ស៊ីចិញ្ចឹមជីវិតរបស់ពួកគេ។ យើងបានបង្កើតមេឃជាដំបូលការពារពួកគេ ហើយពួកគេនាំគ្នា​ងាកចេញពីសញ្ញាភស្តុតាងរបស់យើង»

           ចក្រវាលយើងនេះ អល់ឡោះបង្កើតមកប្រកបដោយគតិបណ្ឌិតដ៏ឧត្តុង្គឧត្តម ដែលមិនអាចគណនាបាន។គ្រប់ផ្នែកទាំងអស់នៃចក្រវាលមានបង្កប់នូវគតិបណ្ឌិតដ៏ធំធេងនិងមានសញ្ញាភស្តុតាងដ៏​អស្ចារ្យ។ បើសិនជាអ្នកត្រិះរិះពិចារណាចំពោះសញ្ញាភស្តុតាងណាមួយនោះ អ្នកនឹងប្រទះឃើញភាពអស្ចារ្យនៅក្នុងនោះ។ ចូរក្រឡេកមើលភាពអស្ចារ្យនៃការបង្កើតរបស់អល់ឡោះទាក់​ទង​នឹងរុក្ខជាតិ ដែលស្ទើរតែគ្មានស្លឹក ឫស និងផ្លែរបស់វាណាមួយដែលមិនមានប្រយោជន៍សោះនោះ​ទេ។ ពួកវាគឺសុទ្ធតែមានផលប្រយោជន៍ដែលប្រាជ្ញារបស់មនុស្សមិនអាចពណ៌នាឱ្យអស់សេចក្តីបានឡើយ។ ចូរពិនិត្យមើលចរន្តទឹកហូរក្នុងសរសៃឫសតូចឆ្មារទន់ខ្សោយ ដែលស្ទើរតែមើលមិនឃើញ ទាល់តែមើលពិនិត្យឱ្យល្អិតល្អន់ ទើបឃើញ។ ហេតុអ្វីបានជាសរសៃឫសឆ្មារៗទាំងនេះមានថាមពលអាចស្រូបយកទឹកពីក្រោមទៅលើចិញ្ចឹមដើមនិងស្លឹកបាន។ ចរន្តទឹកទាំងនោះចែកចាយ ទៅតាមតម្រូវការ និងលទ្ធភាពរបស់វា។ បន្ទាប់មកទៀត សរសៃឫសឆ្មារៗនោះបំបែកជាសរសៃល្អិតៗត​ទៅទៀត ដែលយើងមិនអាចមើលយល់។ ចូរពិនិត្យដំណើរចេញផ្កានៃរុក្ខជាតិពីដំណាក់កាល​មួយទៅដំណាក់កាលមួយ មានការវិវឌ្ឍន៍ដូចជាគភ៌ក្នុងផ្ទៃម្តាយដែលយើងមិនអាចមើលឃើញផ្ទាល់នឹងភ្នែក​។ ក្រោយពេលជ្រុះស្លឹកអស់ រុក្ខជាតិប្រៀបបាននឹងអង្កត់អុសមួយដើមគ្មានស្លឹកនិងផ្កា។ បន្ទាប់មក ព្រះជាម្ចាស់បានបង្កើតឱ្យរុក្ខជាតិនោះមានស្លឹកដុះគ្របដណ្តប់ដើម ហើយចាប់ផ្តើមលាស់ត្រួយនិងចេញផ្កា។ ស្លឹកទាំងនោះមានតួនាទីការពារផ្កានិងផ្លែពីឥទ្ធិពលនៃអាកា​សធាតុក្តៅ និងត្រជាក់ និងការពារជំងឺផ្សេងៗ។ បន្ទាប់ពីចេញផ្កាហើយ រុក្ខជាតិបានបញ្ជូនសារធាតុចិញ្ចឹមជាចំណី សម្រាប់ចិញ្ចឹម​ផ្កាតាមចរន្ធនៃសរសៃឫសដ៏តូចឆ្មារ ប្រៀបដូចជាទារកក្នុងផ្ទៃកំពុងទទួលសារធាតុចិញ្ចឹមពីម្តាយ។ ព្រះជាម្ចាស់បានផ្តល់ការចិញ្ចឹមបីបាច់ ថែរក្សាដល់ផ្កាទាំងនោះឱ្យកើតជាផ្លែរហូតដល់ទុំ ហើយមនុស្សអាចបេះយកមកទទួលទានយ៉ាងឆ្ងាញ់ពិសារ ដែលដំបូងឡើយរុក្ខជាតិនេះ គ្រាន់តែជាអង្កត់ឈើតែប៉ុណ្ណោះ។

           នៅពេលដែលអ្នកក្រឡេកមើលផែនដី តើគេបង្កើតឡើងយ៉ាងដូចម្តេច? អ្នកមើលឃើញ​ថាផែនដីនេះជាសញ្ញាភស្តុតាងដ៏ធំវិសេសវិសាលបំផុតរបស់ព្រះជាម្ចាស់ដែលបានបង្កើត។ ទ្រង់បាន​បង្កើតផែនដីប្រៀបដូចជា កម្រាលដ៏រាបស្មើ លាតសន្ធឹងធំទូលាយ ងាយស្រួលសម្រាប់ឱ្យមនុស្សរស់នៅ។ ទ្រង់បានបង្កើតឱ្យមានជីវភាពរស់នៅនិងចំណីអាហារនៅលើផែនដីនេះ។ ទ្រង់បង្កើតឱ្យ​មានផ្លូវ សម្រាប់ឱ្យពួកគេធ្វើដំណើរនិងដឹកជញ្ជូន ហើយទ្រង់បានបង្កើតភ្នំសម្រាប់ទប់លំនឹងផែនដី។ ទ្រង់បានពង្រីកផែនដីឱ្យមានទំហំធំទូលាយផ្ទៃខាងលើសម្រាប់​​អ្នកនៅរស់ ហើយផ្ទៃក្រោម​សម្រាប់អ្នកស្លាប់។ ចូរក្រឡេកមើលគន្លងភព ដែលមានព្រះអាទិត្យ ព្រះចន្ទ្រ ផ្កាយទាំងឡាយ​កំពុងធ្វើចលនា។ តើហេតុអ្វីបានជាភពទាំងឡាយមានចលនាតាមក្រឹត្យ​ក្រម​កំណត់ជាប្រព័ន្ធ។ ក្នុងប្រព័ន្ធចលនានេះមានភាពខុសគ្នារវាងយប់និងថ្ងៃ រដូវកាល អាកាសធាតុក្តៅនិងត្រជាក់​។ ក្រឹត្យក្រមជាប្រព័ន្ធនេះមានផលប្រយោជន៍សម្រាប់គ្រប់សភាវៈទាំងឡាយគ្រប់ប្រភេទដែលរស់នៅ​លើផែនដី ទាំងសត្វនិងរុក្ខជាតិ។

           ចូរពិនិត្យសង្កេតមើលការបង្កើតមេឃ ក្រឡេកមើលម្តងហើយ ម្តងទៀត អ្នកនឹងឃើញថា មេឃគឺជាសញ្ញាភស្តុតាងដ៏ឧត្តុង្គឧត្តមបំផុតទាំងកម្ពស់ ទំហំ និងភាពមាំមួនរបស់វា។ វាគ្មានសសរ​ជាទម្រ គ្មានទម្ពក់ព្យួរ។ ក៏ប៉ុន្តែវាឋិតនៅមាំមួនដោយអានុភាពរបស់អល់ឡោះដែលទ្រង់ជា​អ្នករក្សាមេឃនិងផែនដីមិនឱ្យមានការរង្គោះរង្គើ។

           នៅពេលដែលអ្នកសម្លឹងមើលពិភពលោកនិងធាតុផ្សំរបស់វា ប្រព័ន្ធ​របស់វាដែលសុក្រឹត​ឥតខ្ចោះគឺសុទ្ធតែជាភស្តុតាងបញ្ជាក់ពីអានុ​ភាពដ៏មហិមារឥតខ្ចោះរបស់អល់ឡោះ និងមហាពុទ្ធិរបស់ទ្រង់ក្នុងការបង្កើត។ ម្យ៉ាងទៀត បង្ហាញពីគតិបណ្ឌិត​ ភាពល្អិតល្អន់ និងភាពម៉ត់ចត់របស់ទ្រង់ដ៏ពេញលេញ ប្រៀបដូចជាផ្ទះមួយខ្នងដែលគេសាងសង់ឡើងយ៉ាងពេញលក្ខណៈ មាំ​មួនគ្មានខ្វះចន្លោះត្រង់ណាឡើយ។ មេឃមានដំបូលខ្ពស់ផុតពីផែនដី ហើយ​ផែនដីប្រៀបបានដូចជាកម្រា​លរាបស្មើរសម្រាប់សត្វលោករស់នៅ។ ព្រះអាទិត្យ ព្រះចន្ទ្រជា​ចង្កៀង​បំភ្លឺភពផែនដី ផ្កាយទាំងឡាយជាអំពូលបំភ្លឺ និងជាគ្រឿងតុបតែងលម្អសម្រាប់ផែនដី និងជាសញ្ញាបង្ហាញផ្លូវសម្រាប់អ្នកដំណើរផងដែរ។ លើសពីនេះ ភពផែនដីពោរពេញទៅដោយវត្ថុមានតម្លៃ រ៉ែសព្វបែបយ៉ាងដែលបង្កប់នៅក្រោមដីប្រៀបបាននឹងស្បៀងអាហារដែលគេស្តុកទុក​។ អ្វីៗគ្រប់បែបយ៉ាងសុទ្ធតែមានប្រយោជន៍សម្រាប់ផែនដី រុក្ខជាតិគ្រប់ប្រភេទសម្រាប់ប្រើប្រាស់​ជាអត្ថប្រយោជន៍ផ្សេងៗ សត្វគ្រប់ប្រភេទសម្រាប់បម្រើផលប្រយោជន៍ដល់ភពផែនដីដូចជា ទុកធ្វើ​ជា​យានជំនិះ រឺតយកទឹកដោះ យកសាច់ជាចំណីអាហារ យករោមនិងស្បែក​ធ្វើជាសម្លៀកបំពាក់ ហើយសត្វខ្លះទៀតអាចយកធ្វើជាឆ្មាំការពារ​។​ ទ្រង់បានបង្កើតមនុស្ស ប្រៀបដូចជាស្តេចគ្រប់​គ្រងផែនដីតំណាងឱ្យព្រះជាម្ចាស់  មានសិទ្ធិចាត់ចែងការងារគ្រប់គ្រងតាមការបង្គាប់បញ្ជារបស់ទ្រង់។

            បើសិនជាអ្នកពិនិត្យឱ្យស៊ីជម្រៅទៅលើពិភពលោកទាំងមូលឬជ្រុងណាមួយ អ្នកនឹងមើល​ឃើញភាពអស្ចារ្យរបស់វា។ បើសិនជាអ្នកពិនិត្យឱ្យម៉ត់ចត់ មើលដោយជំហរអព្យាក្រឹត សុចរិត ជ្រះ​ស្អាតពីចំណងកិលេសនិងប្រពៃណីនិយមនោះ អ្នកនឹងមានការជឿជាក់យ៉ាងច្បាស់ថាពិភពលោកនេះមានព្រះជាអ្នកបង្កើត ទ្រង់ជាព្រះដែលប្រកបដោយគតិបណ្ឌិត អានុភាពខ្លាំងក្លា និង​មានពុទ្ធិយល់ដឹងខ្ពង់ខ្ពស់។ ទ្រង់កំណត់ក្រឹត្យក្រម រៀបចំពិភពលោកឱ្យមានរបៀបជាប្រព័ន្ធ។ ម្យ៉ាងវិញទៀត ព្រះជាម្ចាស់មិនអាចមានពីរអង្គជាដាច់ខាត។ ក៏ប៉ុន្តែមានព្រះតែមួយគត់។ គ្មានព្រះណាផ្សេងក្រៅពីទ្រង់ឡើយ។ បើសិនជានៅលើមេឃនិងនៅលើផែនដីនេះ មានព្រះផ្សេងក្រៅពីអល់ឡោះនោះ មេឃនិងផែនដីនឹងត្រូវវិនាសមហន្តរាយ ប្រព័ន្ធគ្រប់គ្រងពិភពលោកត្រូវរងការខូចខាត ហើយផលប្រយោជន៍ទាំងឡាយនឹងត្រូវអសកម្ម។

           បើសិនជាអ្នកនៅតែប្រកែកថា គ្មានព្រះបង្កើតលោកនោះ ចុះអ្នកនិយាយយ៉ាងម៉េចទៅវិញ ចំពោះទូម៉ាស៊ីនបូមទឹករាងមូលទ្រវែងនៅក្បែរ​ទន្លេដែលគេផលិតនិងដំឡើងម៉ាស៊ីនយ៉ាងល្អ​​​ឥតខ្ចោះ​? ឧបករ​ណ៍​ប្រើប្រាស់សម្រាប់គ្រឿងម៉ាស៊ីននេះ គេបានវាស់ស្ទង់និងកំណត់មុខងារវាយ៉ាងច្បាស់លាស់។ គ្មានចំណុចណាខ្វះខាតទាំងគ្រឿងបរិក្ខានិងទ្រង់ទ្រាយរបស់វា។ មួយវិញទៀត នៅក្នុងចម្ការមានដាំដើមឈើគ្រប់ប្រភេទ ហើយម៉ាស៊ីននោះបូមទឹកស្រោចស្រប់​គ្រប់គ្រាន់មិនដែលខកខាន មានអ្នកសម្អាតដី មានអ្នកប្រមូលកាកសំណល់ មានអ្នកថែទាំចម្ការគ្រប់ផ្នែកទាំង​អស់។ ចម្ការនេះមិនដែលរងផលប៉ះពាល់ ហើយ​ក៏គ្មានអ្វីធ្វើឱ្យខូចខាតដល់ផ្លែឈើទាំងនោះ​ដែរ។ គេបានកំណត់តម្លៃក្បាលដីចម្ការនីមួយៗ​ទៅតាមតម្រូវការអ្នកទិញ តាមប្រភេទផ្លែឈើ។

           តើអ្នកយល់ថា នេះវាអាចកើតឡើងព្រមគ្នាដោយគ្មានអ្នកធ្វើ គ្មាន​អ្នកបង្កើត និងគ្មានអ្នករៀប​ចំទេឬ? គេទទួលស្គាល់ថា ពិតជាមានទូម៉ាស៊ីនបូមទឹកនិងចម្ការនោះមែន តែមិនទទួលស្គាល់ថា មានអ្នកធ្វើ មានអ្នករៀបចំ។ តើអ្នកគិតយ៉ាងដូចម្តេច បើសិនជាគេថាដូច្នោះ? តើអ្នកគិតយ៉ាងម៉េចដែរ? តើអ្នកយល់ឃើញយ៉ាងម៉េចដែរ?

    ហេតុផលនៃការបង្កើតលោក

              បន្ទាប់ពីដើរត្រាច់ចរនិងត្រិះរិះពិចារណាអំពីការបង្កើតលោក យើងគប្បីលើកឡើងអំពីហេតុផល ដែលអល់ឡោះជាម្ចាស់បង្កើតលោក​ដ៏ធំមហាសាលនិងភស្តុតាងមហាអស្ចារ្យ ក្នុងនោះមានដូចជា៖

           ១. សម្រួលអ្វីគ្រប់យ៉ាងដើម្បីមនុស្សលោក៖ នៅពេលអល់ឡោះជាម្ចាស់ទ្រង់សម្រេចព្រះទ័យបង្កើតអ្នកគ្រប់គ្រងផែនដីដែលគោរពសក្ការៈចំពោះទ្រង់ និងដើម្បីកសាងស្ថាបនាផែនដី ទ្រង់បានបង្កើតសម្រាប់ពួកគេនូវអ្វីគ្រប់យ៉ាងដើម្បីទ្រទ្រង់ជីវិត និងការរស់នៅរបស់ពួកគេឱ្យបានត្រឹមត្រូវ ដូចទ្រង់បានមានព្រះបន្ទូលថា :

    ﭽ وَسَخَّرَ  لَكُم    مَّا  فِي  السَّمَاوَاتِ  وَمَا  فِي   الأَرْضِ     جَمِيعًا  ﰍ ﭼ    سورة الجاثية: ١٣

    មានន័យថា : «ទ្រង់បានសម្រួលដល់ពួកអ្នកឱ្យទាញយកផលប្រយោ​ជន៍ពីអ្វីដែលនៅលើមេឃនិងអ្វីដែលនៅលើផែនដី។ ទាំងអស់នេះជាការប្រទានមកអំពីទ្រង់»

     អល់​ឡោះជា​ម្ចាស់បានមានព្រះបន្ទូលទៀតថា :

    ﭽ اللّهُ  الَّذِي  خَلَقَ   السَّمَاوَاتِ  وَالأَرْضَ  وَأَنزَلَ  مِنَ  السَّمَاء  مَاء  فَأَخْرَجَ   بِهِ  مِنَ  الثَّمَرَاتِ  رِزْقًا  لَّكُمْ  وَسَخَّرَ  لَكُمُ  الْفُلْكَ  لِتَجْرِيَ   فِي  الْبَحْرِ     بِأَمْرِهِ  وَسَخَّرَ    لَكُمُ  الأَنْهَار  ٣٢  وَسَخَّر  لَكُمُ   الشَّمْسَ  وَالْقَمَرَ    دَائِبَينَ  وَسَخَّرَ  لَكُمُ  اللَّيْلَ  وَالنَّهَار  ٣٣   وَآتَاكُم  مِّن  كُلِّ  مَا  سَأَلْتُمُوهُ  وَإِن  تَعُدُّواْ  نِعْمَةَ  اللّهِ   لاَ  تُحْصُوهَا  إِنَّ  الإِنسَانَ  لَظَلُومٌ  كَفَّار  ٣٤  ﭼ سورة إبراهيم: ٣٢ - ٣٤

    មានន័យថា : «អល់ឡោះជាម្ចាស់បានបង្កើតមេឃទាំងប្រាំពីរជាន់និងផែនដី ហើយទ្រង់បានបញ្ចុះទឹកពីលើមេឃ។ ដោយសារទឹកភ្លៀងនេះ ធ្វើឱ្យរុក្ខជាតិមានផលានុផលជាគ្រឿងទ្រទ្រង់ជីវភាពរស់នៅរបស់ពួកអ្នក។ ទ្រង់បានសម្រួលដល់ពួកអ្នក ឱ្យមានទូក កប៉ាល់ អាចបើកបរលើទឹកនៅសមុទ្រតាមការបង្គាប់របស់អល់ឡោះជាម្ចាស់។ ទ្រង់បានសម្រួលដល់ពួកអ្នក ​ឱ្យចេះទាញយកផលប្រយោជន៍ពីទឹកទន្លេ។ ទ្រង់ប្រទានជូនពួកអ្នក តាមតែអ្វីដែលពួកអ្នកបួងសួងសុំ​ទ្រង់។ បើសិនជា ពួកអ្នកគណនាពរជ័យរបស់អល់ឡោះ គឺពួកអ្នកមិនអាចគណនាបាន​ជាដាច់ខាត។ ពិតណាស់ មនុស្សលោកភាគច្រើនតែងតែប្រព្រឹត្តិអំពើអយុត្តិធម៌ចំពោះខ្លួនឯង ហើយជំទាស់នឹងពរជ័យរបស់អល់ឡោះ»

           ២. ពិតណាស់ មេឃ ដីនិងអ្វីៗទាំងអស់នៅលើលោកនេះ ជាសាក្សីបញ្ជាក់ពីភាពជាព្រះ​ជាម្ចាស់របស់ទ្រង់ ហើយជាភស្តុតាងបញ្ជាក់​ពីភាពមានតែមួយរបស់ទ្រង់ ពីព្រោះបញ្ហាសំខាន់បំផុតនៅក្នុងលោក គឺការទទួលស្គាល់ភាពជាព្រះជាម្ចាស់របស់អល់ឡោះ និងមានជំនឿចំពោះ​ភាពជាព្រះតែមួយគត់របស់ទ្រង់។ ទ្រង់បានបង្ហាញសាក្សី និងបានផ្តល់សញ្ញាភស្តុតាងដ៏ធំធេងបំផុត ហើយទ្រង់បានផ្តល់អំណះអំណាងដ៏ពិសេសបំផុត។ អល់ឡោះ​ជាម្ចាស់ ទ្រង់បានបង្កើតមេឃ បង្កើតដី និងបង្កើតអ្វីៗទាំងឡាយ ជាសាក្សីបញ្ជាក់ពីរឿងនេះ។ ដូច្នេះ ទើបក្នុងគម្ពីរអាល់គួរអានមានពណ៌នាច្រើនអំពីរឿងនេះ ដូចជា៖

    ﭽ وَمِنْ  آيَاتِهِ  ﭼ سورة الروم: ٤٦

    មានន័យថា : «អំពីសញ្ញាភស្តុតាងរបស់ទ្រង់»

     ទ្រង់បានមានព្រះបន្ទូលទៀតថា :

    ﭽ وَمِنْ  آيَاتِهِ  خَلْقُ   السَّمَاوَاتِ  وَالأَرْضِ  ﭼ سورة الشورى: ٢٩

    មានន័យថា :«អំពីសញ្ញាភស្តុតាងរបស់ទ្រង់គឺការបង្កើតមេឃនិងដី»

    ﭽ وَمِنْ  آيَاتِهِ  يُرِيكُمُ  الْبَرْقَ     خَوْفًا  وَطَمَعًا  ﭼ سورة الروم: ٢٤

    មានន័យថា : «អំពីសញ្ញាភស្តុតាងរបស់ទ្រង់គឺទ្រង់បង្ហាញឱ្យពួកអ្នកឃើញផ្លេកបន្ទោរ ពួកអ្នកខ្លាចរន្ទះបាញ់និងប្រាថ្នាចង់បានទឹកភ្លៀង​»

    ﭽ وَمِنْ  آيَاتِهِ  أَن  تَقُومَ  السَّمَاء  وَالأَرْضُ  ﭗ ﭼ   سورة الروم: ٢٥

    មានន័យថា : «អំពីសញ្ញាភស្តុតាងរបស់ទ្រង់ គឺមេឃនិងផែនដីឋិតនៅគង់វង្ស តាមបទ​បញ្ជារបស់ទ្រង់»

           ៣. វាជាសាក្សីបញ្ជាក់ពីថ្ងៃរស់ឡើងវិញ៖ ជាការពិតណាស់​ ជីវិតមានពីរ គឺជីវិតលោកីយ៍ និងជីវិតបរលោក ហើយជីវិតបរលោកជាជីវិតរស់នៅពិតប្រាកដ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ وَمَا  هَذِهِ  الْحَيَاةُ  الدُّنْيَا   إِلاَّ  لَهْوٌ  وَلَعِبٌ  وَإِنَّ  الدَّارَ  الآخِرَةَ     لَهِيَ  الْحَيَوَانُ  لَوْ   كَانُوا  يَعْلَمُون  ٦٤  ﭼ سورة العنكبوت: ٦٤

    មានន័យថា : «ជីវិតលោកីយ៍នេះ គ្មានអ្វីក្រៅពីការលេងសើចសប្បាយ ហើយឋានបរលោកនោះទេដែលជាជីវិតរស់នៅយ៉ាងពិតប្រាកដ។ បើសិនជាពួកគេដឹងពីរឿងនេះ ពួកគេនឹងមិនឱ្យតម្លៃ​លោកីយ៍នេះជាងបរលោកនោះឡើយ»

    លោកខាងមុខជាកន្លែងដែលទទួលបាននូវការ​ជំនុំជម្រះ និងការតបស្នង ជាជីវិតសោយសុខអមតៈ ហើយក៏ជាជីវិតដែលនឹងរងទារុណ​កម្ម​ដ៏អមតៈដែរ។

           ដោយហេតុថាឋានបរលោកនេះមនុស្សនឹងមិនអាចឈានទៅដល់​នោះទេ លុះត្រាតែគេស្លាប់ ហើយព្រះ​នឹងបង្កើតគេឱ្យរស់ឡើងវិញ ក្រោយពេលស្លាប់។ ចំពោះអ្នកដែលដាច់ទំនាក់ទំនងជាមួយនឹង​ព្រះជាម្ចាស់ និស្ស័យពីកំណើតរបស់គេដើរថយក្រោយ ហើយបញ្ញារបស់គេក៏អន់។ គេនឹងប្រកែកជំទាស់ចំពោះរឿងនេះ។ ដូច្នេះ ទើបអល់ឡោះជាម្ចាស់ទ្រង់បានបង្ហាញអំណះអំណាង និងភស្តុតាងជាច្រើន ដើម្បីឱ្យមនុស្សមានជំនឿនឹងថ្ងៃរស់ឡើងវិញ ហើយចិត្តរបស់គេមានការជឿ​ជាក់ ពីព្រោះការបង្កើតឡើងវិញងាយស្រួលជាងការបង្កើតលើកដំបូង។ មិនតែប៉ុណ្ណោះ ការបង្កើត​មេឃនិងផែនដីធំធេងជាងការបង្កើតមនុស្សឱ្យរស់ឡើងវិញ។ អល់ឡោះជាម្ចាស់បានមានព្រះ​បន្ទូលថា :

    ﭽ وَهُوَ   الَّذِي  يَبْدَأُ  الْخَلْقَ      ثُمَّ  يُعِيدُهُ  وَهُوَ  أَهْوَنُ  ﭵ ﭼ  سورة الروم: ٢٧

    មានន័យថា : «អល់ឡោះជាម្ចាស់ ទ្រង់ជាអ្នកដែលចាប់ផ្តើមបង្កើត បន្ទាប់​មកទ្រង់នឹង​បង្កើតឡើងវិញ ហើយវាងាយស្រួលជាទីបំផុតចំពោះទ្រង់»

    អល់ឡោះជាម្ចាស់បានមាន​ព្រះបន្ទូលថា :

    ﭽ لَخَلْقُ  السَّمَاوَاتِ  وَالأَرْضِ  أَكْبَرُ    مِنْ   خَلْقِ  النَّاسِ  ﭼ سورة غافر: ٥٧

    មានន័យថា : «ជាការពិតណាស់ ការបង្កើតមេឃនិងផែនដី ធំធេងជាងការបង្កើតមនុស្ស»

    អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ اللّهُ  الَّذِي  رَفَعَ  السَّمَاوَاتِ  بِغَيْرِ         عَمَدٍ  تَرَوْنَهَا  ثُمَّ  اسْتَوَى  عَلَى  الْعَرْشِ  وَسَخَّرَ  الشَّمْسَ  وَالْقَمَرَ  كُلٌّ           يَجْرِي  لأَجَلٍ  مُّسَمًّى  يُدَبِّرُ  الأَمْرَ   يُفَصِّلُ  الآيَاتِ  لَعَلَّكُم  بِلِقَاء     رَبِّكُمْ  تُوقِنُون  ٢  ﭼ سورة الرعد: ٢

    មានន័យថា : «អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃប្រាំពីរជាន់ខ្ពស់ផុតពីដីតាមអានុភាពរបស់​ទ្រង់ដោយគ្មានសសរដូចពួកអ្នកបានឃើញ​ផ្ទាល់នឹងភ្នែក។ បន្ទាប់មកទ្រង់គង់លើបល្ល័ង្ក។ ការគង់​ដែលសក្តិសមនឹងព្រះកិត្តិនាមរបស់ទ្រង់។ ទ្រង់បានបង្កើតព្រះអាទិត្យ ព្រះចន្ទ្រសម្រាប់បម្រើ​ផលប្រយោជន៍ដល់មនុស្សលោក។ ភពទាំងពីរកំពុងធ្វើចលនាតាមគន្លងរបស់វា រហូតថ្ងៃបរលោកមកដល់។ ទ្រង់ជាអ្នករៀបចំចាត់ចែងកិច្ចការលោកីយ៍និងបរលោក។ ទ្រង់ស្រាយបំភ្លឺ​ភស្តុតាងទាំងឡាយ ដែលបញ្ជាក់ពីអានុភាពរបស់ទ្រង់។ សង្ឃឹមថា ពួកអ្នកមានភាពជឿជាក់ចំពោះ​​ថ្ងៃដែលពួកអ្នកនឹងទៅជួបព្រះជាម្ចាស់របស់​ពួកអ្នក»

           ឱមនុស្សលោកទាំងឡាយ !

           បើសិនជាព្រះជាម្ចាស់បង្កើតពិភពលោកមក ដើម្បីជាប្រយោ​ជន៍សម្រាប់អ្នក។ បើសិនជាអ្នកក្រឡេកមើល​​សញ្ញាភស្តុតាង អំណះអំណាង និងសាក្សីទាំងឡាយនៅចំពោះមុខ អ្នកនឹងទទួលស្គាល់ថា គ្មានព្រះជាម្ចាស់ដែលគេត្រូវគោរពសក្ការៈយ៉ាងពិតប្រាកដ ក្រៅពីអល់ឡោះឡើយ ហើយទ្រង់គ្មានដៃគូ។ បើសិនជាអ្នកដឹងថា ការបង្កើតឱ្យរស់ឡើងវិញ និងការរស់ឡើងវិញបន្ទាប់ពីស្លាប់ វាងាយស្រួលជាងការបង្កើតមេឃទាំងប្រាំពីរជាន់និងផែនដី ហើយអ្នកនឹងជួបព្រះជាម្ចាស់របស់អ្នក ទ្រង់នឹងជំនុំជម្រះតាមទង្វើរបស់អ្នក។ បើសិនជាអ្នកដឹង​ថា ពិភពលោកទាំងមូលគោរពសក្ការៈចំពោះព្រះជាម្ចាស់ ហើយសត្វលោកទាំងឡាយកំពុងតែសូត្រធម៌លើកតម្កើងទ្រង់ដោយក្តីសរសើរនិងដឹងគុណចំពោះទ្រង់។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ يُسَبِّحُ  لِلَّهِ  مَا  فِي  السَّمَاوَاتِ  وَمَا  فِي   الأَرْضِ  ﭼ سورة الجمعة: ١

    មានន័យថា : «អ្វីៗគ្រប់បែបយ៉ាងនៅលើមេឃទាំងប្រាំពីរជាន់ និងនៅលើផែនដីកំពុងសូត្រធម៌លើកតម្កើងដល់អល់ឡោះជាម្ចាស់»

    សត្វលោកទាំងឡាយក្រាបបង្គំគោរពលើកតម្កើងដល់​ទ្រង់​ ដូចទ្រង់បានមានព្រះបន្ទូលថា :

    ﭽ أَلَمْ  تَرَ  أَنَّ  اللَّهَ   يَسْجُدُ    لَهُ   مَن  فِي  السَّمَاوَاتِ  وَمَن  فِي  الأَرْضِ  وَالشَّمْسُ  وَالْقَمَرُ       وَالنُّجُومُ  وَالْجِبَالُ  وَالشَّجَرُ   وَالدَّوَابُّ  وَكَثِيرٌ  مِّنَ  النَّاسِ   وَكَثِيرٌ  حَقَّ  عَلَيْهِ  ﮌ ﭼ  سورة الحج: ١٨

    មានន័យថា : «ឱមូហាំម៉ាត់ តើអ្នកដឹងទេ? រាល់អ្វីៗនៅលើមេឃទាំងប្រាំពីរជាន់ និងនៅលើផែនដី ព្រះអាទិត្យ ព្រះចន្ទ្រ ផ្កាយទាំងឡាយ ភ្នំ ដើមឈើ សត្វទាំងឡាយកំពុងក្រាបថ្វាយ​បង្គំគោរព លើកតម្កើងដល់អល់ឡោះ។ មនុស្សភាគច្រើននៃពួកអ្នកដែលមានជំនឿក៏ក្រាបថ្វាយ​បង្គំចំពោះយើងផងដែរ។ជាមួយនោះមានមនុស្សភាគច្រើនដែលគ្មានជំនឿត្រូវព្រះលិខិតកំណត់ឱ្យ​ចុះនរកទទួលរងនូវទារុណកម្ម»

              មិនតែប៉ុណ្ណោះសត្វលោកទាំងនេះកំពុងថ្វាយបង្គំចំពោះព្រះជា​ម្ចាស់តាមរបៀបរបស់វា។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ أَلَمْ  تَرَ      أَنَّ       اللَّهَ  يُسَبِّحُ  لَهُ   مَن  فِي  السَّمَاوَاتِ  وَالأَرْضِ  وَالطَّيْرُ  صَافَّاتٍ  كُلٌّ          قَدْ   عَلِمَ  صَلاَتَهُ  ﯤ ﭼ سورة النور: ٤١

    មានន័យថា : «ឱមូហាំម៉ាត់ តើអ្នកដឹងទេ? រាល់អ្វីៗទាំងអស់នៅលើមេឃទាំងប្រាំពីរជាន់ និងលើផែនដី និងសត្វបក្សាបក្សីទាំងឡាយសំកាំងស្លាបនៅលើវេហាស៍ កំពុងសូត្រធម៌តម្កើង​ដល់​អល់ឡោះជាម្ចាស់។ រាល់សត្វលោកទាំងអស់ អល់ឡោះជាម្ចាស់ទ្រង់ចង្អុលបង្ហាញរបៀបថ្វាយបង្គំនិងការសូត្រធម៌តាមនិស្ស័យរបស់ពួកវា»

           បើសិនជាខ្លួនប្រាណរបស់អ្នក ក៏គោរពតាមក្រឹត្យក្រមរបស់ទ្រង់ តាមព្រះលិខិតកំណត់ និងការចាត់ចែងរបស់អល់ឡោះ។ បេះដូង សួតទាំងពីរ ថ្លើម និងអវយវៈរាងកាយទាំង​អស់ស្តាប់​បង្គាប់ព្រះជាម្ចាស់ គោរពតាមការចង្អុលបង្ហាញរបស់ទ្រង់។ ទ្រង់បានផ្តល់ឱ្យអ្នកមានជម្រើស។ តើព្រោះតែជម្រើស​របស់អ្នករវាងជំនឿ និងការបដិសេធជំនឿឬ ដែលអ្នកសុខចិត្តជ្រើសយកផ្ទុយពីក្បួនដំណើរដ៏មានពរជ័យសិរីសួស្តីនៃពិភពលោកជុំវិញអ្នក ព្រមទាំងរូបកាយរបស់អ្នកផងនោះ?

           ពិតណាស់ មនុស្សដែលមានបញ្ញាពេញលក្ខណៈតែងតែបញ្ចៀស​ខ្លួនឯងមិនឱ្យក្លាយជា​បុគ្គលដែលធ្វើផ្ទុយពីពិភពលោកដ៏មហាធំទូលំទូលាយនេះ។

    ការបង្កើត និងការលើកតម្កើងមនុស្សលោក

           អល់ឡោះជាម្ចាស់ទ្រង់បានសម្រេចព្រះទ័យ បង្កើតសត្វលោកដែលមានសមត្ថភាពក្នុងការស្ថាបនាកសាងភពផែនដី ហើយសត្វលោកនោះ គឺជាមនុស្សលោកហ្នឹងឯង។ គតិបណ្ឌិតរបស់ទ្រង់តម្រូវឱ្យការបង្កើតមនុស្សលោកពីធាតុដី។ ទ្រង់បានចាប់ផ្តើមបង្កើតមនុស្ស​ពីដីឥដ្ឋ។ បន្ទាប់មកទ្រង់សូនរូបរាងមនុស្សរបស់យើងឱ្យមានលក្ខណៈល្អប្រពៃ។ លុះសូនរូបមនុស្សពេញលក្ខណៈរួច ទ្រង់បានផ្លុំព្រលឹងចូល។ ក្រោយពេលផ្លុំព្រលឹងចូល គេបានក្លាយជាមនុស្សដែលមានរូបសម្បត្តិល្អសុក្រឹតឥតខ្ចោះ ចេះមើល ចេះស្តាប់ មានចលនា ចេះនិយាយ។ បន្ទាប់មកទៀត ទ្រង់បានឱ្យមនុស្សយើងរស់នៅក្នុងឋានសួគ៌របស់ព្រះអង្គ ហើយទ្រង់បានបង្រៀនឱ្យគេចេះហៅអ្វីៗទាំងឡាយដែលគេត្រូវការ។ ទ្រង់បានអនុញ្ញាតឱ្យគេទទួលទាន សោយសុខអ្វីសព្វបែបយ៉ាងនៅក្នុងឋានសួគ៌។ ក៏ប៉ុន្តែទ្រង់បានហាមគេពីដើមឈើមួយដើម ជាការសាកល្បងរបស់ទ្រង់ចំពោះគេ។ អល់ឡោះជាម្ចាស់សព្វព្រះទ័យចង់​បង្ហាញពីឋានៈ និងកិត្តិយសរបស់មនុស្ស។ ទ្រង់ក៏បានបង្គាប់ឱ្យពួកទេវតាទាំងឡាយក្រាបបង្គំចំពោះមនុស្ស។ ពួកទេវតាទាំងឡាយក៏បានក្រាបថ្វាយបង្គំមនុស្ស លើកលែងតែបិសាចប្រកែកមិន​ព្រមថ្វាយបង្គំ ដោយមានចិត្តក្រអឺតក្រទម។ ព្រះជាម្ចាស់ទ្រង់ក្រោធខឹងចំពោះបិសាចនេះយ៉ាងខ្លាំង ព្រោះតែមិនព្រមស្តាប់តាមការបង្គាប់ប្រើរបស់ទ្រង់។ ទ្រង់បានដាក់ផ្តាសាចំពោះពួកបិសាចនោះ ឱ្យប្រាសចាកពីមេត្តាករុណារបស់ទ្រង់ ដោយសារការក្រអឺតក្រទមចំពោះទ្រង់។ បិសាចនេះ បានសុំពីព្រះជាម្ចាស់មេត្តាទុកជីវិតឱ្យគេរស់រហូតដល់ថ្ងៃបរលោក។ ទ្រង់ក៏បានយល់ព្រម។ បិសាចនេះច្រណែននឹងអាដាំ ខណៈដែលព្រះជាម្ចាស់បានលើកតម្កើងគាត់ និងពូជអំបូររបស់គាត់។ វាបានស្បថនឹងព្រះជាម្ចាស់ថា វានឹងពង្វក់ឱ្យកូនចៅអាដាំទាំងឡាយវង្វេង។ វានឹងមកពង្វក់ពីមុខផង ពីក្រោយផង ពីស្តាំផង ពីឆ្វេងផង លើក​លែងតែបម្រើរបស់អល់ឡោះដែលមានចិត្តសទ្ធាជ្រះថ្លា ស្មោះត្រង់ និងមានជំនឿប្រាកដប្រជា​តែប៉ុណ្ណោះ។ អល់ឡោះជាម្ចាស់បានការពារពួកគេពីល្បិចកលនិងការបោកបញ្ឆោតរបស់ពួកបិសាច។ ទ្រង់ក៏បានដាស់តឿនអាដាំឱ្យប្រុងប្រយ័ត្ន ចំពោះល្បិចកលរបស់បិសាច។ ក្រោយមក បិសាចនេះបានមកពង្វក់អាដាំ និងប្រពន្ធរបស់គាត់ហាវ៉ា ដើម្បីឱ្យពួកគាត់ទាំងពីរចេញពី​ឋានសួគ៌និងអាក្រាតខ្លួន បន្ទាប់ពីគេបានបិទបាំងកេរ្តិ៍ខ្មាសរបស់ពួក​គាត់ទាំងពីរ។ បិសាចបានស្បថថា គេគ្មានបំណងអ្វីក្រៅពីជួយផ្តល់ដំបូន្មានល្អៗដល់អ្នកទាំង​ពីរនោះទេ។ គេនិយាយថា : « តាមការពិត អល់ឡោះជាម្ចាស់ទ្រង់ហាមពួកអ្នកទាំងពីរចំពោះដើមឈើនោះ ព្រោះ​ទ្រង់មិនចង់ឱ្យពួកអ្នកទាំងពីរហូបផ្លែឈើនោះទេ។ ការហូបផ្លែឈើនោះ វានឹងធ្វើឱ្យពួកអ្នកក្លាយទៅជាពួកទេវតា ឬបានរស់នៅជាអមតៈ​នៅក្នុងឋានសួគ៌នេះ»

             គេទាំងពីរបានហូបផ្លែឈើដែលអល់ឡោះជាម្ចាស់ដែលបានហាមឃាត់នោះ។ ដូច្នេះការដាក់ពិន័យដំបូងបង្អស់ ដោយសារការល្មើសនឹងបទបញ្ជារបស់អល់ឡោះ គឺទ្រង់ធ្វើឱ្យ​ខ្លួប្រាណ របស់ពួកគេទាំងពីរអាក្រាត។ បន្ទាប់មកទ្រង់បានរំឭកពួកគេពីការដែលទ្រង់​បានដាស់តឿនពួកគេឱ្យប្រុងប្រយ័ត្នចំពោះល្បិចកលរបស់បិសាច។ អាដាំបានបួងសួងសុំការអភ័យទោសពីព្រះជាម្ចាស់របស់ខ្លួន ហើយទ្រង់ក៏បានលើកលែងទោសឱ្យគាត់។ ទ្រង់បាន​ជ្រើសរើសគាត់ ចង្អុលបង្ហាញគាត់ ហើយទ្រង់បង្គាប់ឱ្យគាត់ចុះពីឋានសួគ៌ដែលគាត់ធ្លាប់រស់នៅនោះ មករស់នៅលើផែនដីនេះវិញ។ ផែនដីនេះជាទីស្នាក់អាស្រ័យបណ្តោះអាសន្ន ហើយក្នុងផែនដីនេះ​មានទ្រព្យសម្បត្តិសម្រាប់ផ្គត់ផ្គង់ការរស់នៅមួយរយៈពេលខ្លី។ ទ្រង់បានប្រាប់អាដាំថា ទ្រង់បង្កើត​គាត់ពីដី គាត់នឹងរស់នៅលើផែនដី​ ហើយគាត់នឹងស្លាប់ទៅវិញក្លាយជាដី។ គាត់នឹងរស់ឡើងវិញចេញ​ពីដី។

           អាដាំនិងប្រពន្ធរបស់គាត់ហាវ៉ាបានចុះមកកាន់ផែនដី និងបានបង្កើតកូនចៅបន្តពូជ​អំបូរ ហើយពួកគេទាំងអស់គ្នាគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ តាមអ្វីដែលទ្រង់បានបង្គាប់​ប្រើពួកគេ ហើយកាលនោះអាដាំជាណាពីរបស់ទ្រង់។

           ពិតណាស់ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលប្រាប់យើងពីដំណឹងនេះថា :

    ﭽ وَلَقَدْ  خَلَقْنَاكُمْ  ثُمَّ  صَوَّرْنَاكُمْ  ثُمَّ  قُلْنَا  لِلْمَلائِكَةِ  اسْجُدُواْ     لآدَمَ  فَسَجَدُواْ  إِلاَّ      إِبْلِيسَ   لَمْ   يَكُن  مِّنَ  السَّاجِدِين  ١١   قَالَ  مَا  مَنَعَكَ  أَلاَّ   تَسْجُدَ  إِذْ  أَمَرْتُكَ  قَالَ  أَنَاْ  خَيْرٌ  مِّنْهُ  خَلَقْتَنِي  مِن  نَّارٍ   وَخَلَقْتَهُ  مِن  طِين  ١٢  قَالَ  فَاهْبِطْ  مِنْهَا  فَمَا  يَكُونُ  لَكَ  أَن  تَتَكَبَّرَ    فِيهَا  فَاخْرُجْ  إِنَّكَ  مِنَ  الصَّاغِرِين  ١٣  قَالَ  فَأَنظِرْنِي  إِلَى    يَوْمِ  يُبْعَثُون    ١٤  قَالَ  إِنَّكَ    مِنَ  المُنظَرِين  ١٥  قَالَ  فَبِمَا  أَغْوَيْتَنِي  لأَقْعُدَنَّ  لَهُمْ   صِرَاطَكَ  الْمُسْتَقِيم  ١٦  ثُمَّ  لآتِيَنَّهُم   مِّن  بَيْنِ  أَيْدِيهِمْ  وَمِنْ  خَلْفِهِمْ   وَعَنْ  أَيْمَانِهِمْ  وَعَن  شَمَائِلِهِمْ  وَلاَ  تَجِدُ  أَكْثَرَهُمْ   شَاكِرِين  ١٧  قَالَ   اخْرُجْ  مِنْهَا  مَذْؤُومًا  مَّدْحُورًا  لَّمَن  تَبِعَكَ  مِنْهُمْ  لأَمْلأنَّ  جَهَنَّمَ  مِنكُمْ   أَجْمَعِين  ١٨  وَيَا آدَمُ  اسْكُنْ  أَنتَ  وَزَوْجُكَ  الْجَنَّةَ  فَكُلاَ  مِنْ  حَيْثُ   شِئْتُمَا  وَلاَ  تَقْرَبَا  هَـذِهِ  الشَّجَرَةَ  فَتَكُونَا  مِنَ  الظَّالِمِين  ١٩  فَوَسْوَسَ   لَهُمَا  الشَّيْطَانُ  لِيُبْدِيَ  لَهُمَا  مَا  وُورِيَ  عَنْهُمَا  مِن  سَوْآتِهِمَا  وَقَالَ   مَا  نَهَاكُمَا  رَبُّكُمَا  عَنْ  هَـذِهِ  الشَّجَرَةِ  إِلاَّ     أَن  تَكُونَا  مَلَكَيْنِ  أَوْ  تَكُونَا   مِنَ  الْخَالِدِين  ٢٠  وَقَاسَمَهُمَا  إِنِّي     لَكُمَا  لَمِنَ  النَّاصِحِين    ٢١   فَدَلاَّهُمَا  بِغُرُورٍ  فَلَمَّا  ذَاقَا  الشَّجَرَةَ  بَدَتْ  لَهُمَا  سَوْآتُهُمَا  وَطَفِقَا   يَخْصِفَانِ  عَلَيْهِمَا  مِن  وَرَقِ  الْجَنَّةِ  وَنَادَاهُمَا  رَبُّهُمَا  أَلَمْ  أَنْهَكُمَا   عَن  تِلْكُمَا  الشَّجَرَةِ  وَأَقُل  لَّكُمَا      إِنَّ      الشَّيْطَانَ  لَكُمَا  عَدُوٌّ      مُّبِين  ٢٢   قَالاَ  رَبَّنَا  ظَلَمْنَا  أَنفُسَنَا  وَإِن  لَّمْ   تَغْفِرْ  لَنَا  وَتَرْحَمْنَا  لَنَكُونَنَّ  مِنَ   الْخَاسِرِين  ٢٣  قَالَ  اهْبِطُواْ  بَعْضُكُمْ  لِبَعْضٍ    عَدُوٌّ  وَلَكُمْ  فِي   الأَرْضِ  مُسْتَقَرٌّ  وَمَتَاعٌ  إِلَى  حِين  ٢٤  قَالَ  فِيهَا  تَحْيَوْنَ  وَفِيهَا   تَمُوتُونَ  وَمِنْهَا  تُخْرَجُون  ٢٥  ﭼ

                                                سورة الأعراف: ١١ – ٢٥

    មានន័យថា : «ប្រាកដណាស់ យើងបានប្រទានពរជ័យដល់ពួកអ្នកដោយបង្កើតដើម​កំណើតរបស់ពួកអ្នក (បិតារបស់ពួកអ្នកឈ្មោះអាដាំ ពីគ្មាន) ។ បន្ទាប់មក យើងបង្កើតរូបរាងរបស់​ពួកអ្នកឱ្យប្រសើរជាងសត្វលោកដទៃផ្សេងទៀត។ បន្ទាប់មក យើងបានបង្គាប់ឱ្យពួកទេវតាទាំងឡាយ​ក្រាបបង្គំចំពោះអាដាំជាការគោរពលើកតម្កើង និងចង់បង្ហាញពីតម្លៃរបស់អាដាំ។ ពួកគេក៏នាំគ្នា​ក្រាបថ្វាយបង្គំទាំងអស់គ្នា លើកលែងតែបិសាចប្រកែកមិនព្រមក្រាបថ្វាយ​បង្គំ។ ទ្រង់បានសួរថា :«តើ ហេតុអ្វីបានជាឯងមិនព្រមក្រាបបង្គំតាមអ្វីដែលយើងបង្គាប់ប្រើឯង?»។ បិសាចនោះ​តបវិញថា : «ខ្ញុំល្អប្រសើរជាងវា។ ទ្រង់បង្កើតខ្ញុំពីភ្លើងហើយទ្រង់បានបង្កើតវាពីដី»។ ទ្រង់បានមានព្រះបន្ទូលថា :«ចូរឯងចុះចេញពីឋានសួគ៌នេះទៅ!ហេតុអ្វីបានជាឯងហ៊ានក្រអឺត​ក្រទម​ចំពោះយើង​នៅក្នុងឋានសួគ៌នេះ? ចូរឯងចុះចេញពីទីនេះ ឯងក្លាយជាអ្នកដែលត្រូវគេប្រមាថមើលងាយ»។ បិសាចបានតបវិញថា :«សូមព្រះជាម្ចាស់មេត្តាទុកជីវិតឱ្យខ្ញុំរស់ រហូតដល់ថ្ងៃបរលោក»។ ទ្រង់បាន​តបវិញថា :« ប្រាកដហើយ ឯងត្រូវគេទុកជីវិតឱ្យរស់រហូតដល់ថ្ងៃបរលោក»។ បិសាចបានបន្តថា :  « ហេតុមកពីទ្រង់ ទើបធ្វើឱ្យខ្ញុំវង្វេង។ ដូច្នេះ ខ្ញុំនឹងប្រឹងប្រែងព្យាយាមពង្វក់មនុស្សលោកឱ្យពួកគេប្រាសចាកពីផ្លូវដ៏ត្រឹមត្រូវរបស់ទ្រង់។ មិនតែប៉ុណ្ណោះ ខ្ញុំនឹងអូសទាញពង្វក់ពួកគេពីមុខផង ​ពីក្រោយផង ពីស្តាំផង ពីឆ្វេងផង។ ទ្រង់នឹងទតឃើញថា ពួកគេភាគច្រើននឹងមិនដឹងគុណ​ចំពោះព្រះអង្គ»។ ទ្រង់បានមានព្រះបន្ទូលទាំងក្តីក្រោធខឹង និងការដាក់ផ្តាសាថា :« ចូរឯងប្រញាប់ចាកចេញពីទីនេះ។ យើងនឹងដាក់ឱ្យពេញក្នុងភ្លើងនរក ខ្លួនរបស់ឯងនិងពួកអ្នកដែល​ដើរតាមឯងទាំងអស់។ ឱអាដាំ!ចូររស់នៅជាមួយនឹងប្រពន្ធរបស់ឯងក្នុងឋានសួគ៌នេះចុះ។ ចូរហូប​អ្វីដែលអ្នកទាំងពីរចង់ហូប តែកុំទៅក្បែរដើមឈើមួយនោះឱ្យសោះ។បើសិនជាអ្នកទាំងពីរប្រព្រឹត្ត អ្នកទាំងពីរនឹងក្លាយជាអ្នកល្មើសនឹងច្បាប់របស់អល់ឡោះ»។ បិសាចបានមក​ល្បួង និងពង្វក់ពួកគេទាំងពីរ ដើម្បីធ្វើឱ្យពួកគេទាំងពីរអាក្រាតខ្លួនប្រាណដែលទ្រង់បានបិទបាំង​រួចហើយនោះ​។ បិសាចនោះបានល្បួងថា :« ព្រះជាម្ចាស់ទ្រង់ហាមឃាត់អ្នកទាំងពីរពីដើមឈើនេះ ព្រោះទ្រង់មិនចង់ឱ្យអ្នកទាំងពីរក្លាយជាពួកទេវតា ឬអ្នកទាំងពីររស់នៅអមតៈក្នុងឋានសួគ៌នេះតែប៉ុណ្ណោះ»។ បិសាចនោះបានស្បថប្រាប់ពួកគេទាំងពីរថា : «ខ្ញុំគ្មានបំណងអ្វីក្រៅពីចង់ទូន្មានឱ្យអ្នកទាំងពីរបានល្អតែប៉ុណ្ណោះ»។ បិសាចនោះបានល្បួងឱ្យគេទាំងពីរភ្លើតភ្លើន។ លុះពួកគេទាំងពីរភ្លក្សរសជាតិ​ផ្លែឈើនោះហើយ ពួកគេអាក្រាតខ្លួន ហើយក៏ចាប់ផ្តើមបេះស្លឹកឈើឋានសួគ៌យកមកបិទបាំងរាងកាយដ៏គួរឱ្យខ្មាសនោះ។ ព្រះជាម្ចាស់ទ្រង់បានហៅពួកគេទាំងពីរថា : « នែអ្នកទាំងពីរ! តើយើងមិនបានប្រាប់ពួកអ្នកទេថា បិសាចជាសត្រូវរបស់ពួកអ្នកទាំងពីរ?»។ ពួកគេ​ទាំងពីរឆ្លើយតបវិញថា :« បពិត្រព្រះជាម្ចាស់ ពួកយើងទាំងពីរបានប្រព្រឹត្តអំពើអយុត្តិធម៌ចំពោះ​ខ្លួនឯង។ បើសិនជាទ្រង់មិនអភ័យទោសទេ និងមិនអាណិតមេត្តាពួកយើងទាំងពីរទេនោះ យើងនឹងក្លាយជាមនុស្សដែលខាតបង់ជាមិនខាន»។ ព្រះជាម្ចាស់ទ្រង់បានមានព្រះបន្ទូលថា : «ចូរនាំគ្នាចុះពីឋានសួគ៌នេះទៅ ហើយពួកអ្នកនឹងក្លាយជាសត្រូវនឹងគ្នា។ សម្រាប់ពួកអ្នកលើផែនដីនេះ ជាទីស្នាក់អាស្រ័យ និងជាកន្លែងរស់នៅសោយសុខបណ្តោះអាសន្ន»។ ទ្រង់បានមានព្រះបន្ទូលទៀតថា :«នៅលើដីនេះពួកអ្នករស់នៅ។ នៅលើដីនេះពួកអ្នកស្លាប់ ហើយនៅលើដីនេះដែរ ពួកអ្នករស់ឡើងវិញម្តងទៀត»

           នៅពេលដែលអ្នកត្រិះរិះពិចារណាអំពីភាពវិសេសវិសាល  នៃការបង្កើតរបស់អល់ឡោះ ទ្រង់បានបង្កើតមនុស្សលោក ក្នុងរូបសម្បត្តិដ៏ល្អសុក្រឹតឥតខ្ចោះ។ ទ្រង់បានប្រទានដល់មនុស្សនូវបញ្ញា ចំណេះដឹង ភាពប៉ិនប្រសប់ក្នុងបំណកស្រាយ ការនិយាយស្តី រូបរាង ទ្រង់ទ្រាយល្អឥតខ្ចោះ ខ្លួនប្រាណស្រស់ស្អាត ដងខ្លួនសមនឹងរូបរាង ចេះសិក្សារៀនសូត្រដោយផ្អែកលើអំណះ​អំណាង និងប្រើគំនិតប្រាជ្ញាត្រិះរិះរកហេតុផល។ ម្យ៉ាងវិញទៀត មនុស្សមានសីលធម៌ខ្ពង់ខ្ពស់ និងមានសេចក្តីថ្លៃថ្នូរ ដូចជាភាពកតញ្ញូតាធម៌ ការស្តាប់បង្គាប់ និងការគោរពប្រតិបត្តិ។ តើភាពខុសគ្នាមានកម្រិតប៉ុនណារវាង​ស្ថានភាពរបស់មនុស្សពេលនៅជាតំណក់ទឹកកាមក្នុងស្បូនម្តាយ និងពេលដែលពួកទេវតាចូលទៅស្វាគមន៍រូបគេនៅក្នុងឋានសួគ៌? អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ فَتَبَارَكَ  اللَّهُ  أَحْسَنُ  الْخَالِقِين  ١٤  ﭼ المؤمنون: ١٤

    មានន័យថា : «អល់ឡោះជាម្ចាស់ទ្រង់មហាបវរ ទ្រង់ជាអ្នកបង្កើតអ្វីៗគ្រប់យ៉ាងដ៏ប៉ិនប្រសប់ជាទីបំផុត»

           លោកីយ៍នេះប្រៀបដូចជាភូមិដែលមនុស្សរស់នៅ ហើយរវល់រៀងៗខ្លួន ស្វែងរកផលប្រយោជន៍ ហើយអ្វីគ្រប់យ៉ាងគេបង្កើត ដើម្បីបម្រើនិងបំពេញតម្រូវការរបស់មនុស្ស។ ពួកទេវតាដែលទទួលភារកិច្ចការពារមនុស្សទាំងយប់ទាំងថ្ងៃនិងទេវតាទទួលខុសត្រូវខាងទឹកភ្លៀង និង​​រុក្ខជាតិទទួលភារកិច្ចចាត់ចែងលាភសក្ការៈរបស់មនុស្ស និងការ​ងារ​ដែលទាក់ទងនឹងរឿងនេះ។ គន្លងភពទាំងឡាយទ្រង់បានបង្កើតឡើង ដើម្បីជាប្រយោជន៍ដល់មនុស្សលោក។ ព្រះអាទិត្យ ព្រះចន្ទ្រ ផ្កាយទាំងឡាយធ្វើចលនាតាមពេលវេលាដែលបានកំណត់ជាប្រយោ​ជ​ន៍ដើម្បីដឹងរដូវកាលប្រមូលផលរបស់មនុស្ស។ ពិភពក្នុងលំហជួយផ្តល់ខ្យល់អាកាសបរិសុទ្ធ មានពពក មានសត្វបក្សាបក្សីហើរឆ្វែលឆ្វាត់ និងអ្វីៗផ្សេងទៀតដែលមានក្នុងលំហ។ រីឯពិភពលើដីវិញ ទ្រង់បង្កើតអ្វីៗគ្រប់យ៉ាង ដើម្បីសម្រួលដល់ការរស់នៅរបស់មនុស្ស មានតាំងពីផ្ទៃដី ភ្នំ សមុទ្រ ទន្លេ ព្រៃព្រឹក្សា ឈើហូបផ្លែ រុក្ខជាតិ ដំណាំ សត្វគ្រប់ប្រភេទ និងអ្វីផ្សេងទៀត។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ اللّهُ  الَّذِي  خَلَقَ   السَّمَاوَاتِ  وَالأَرْضَ  وَأَنزَلَ  مِنَ  السَّمَاء  مَاء  فَأَخْرَجَ   بِهِ  مِنَ  الثَّمَرَاتِ  رِزْقًا  لَّكُمْ  وَسَخَّرَ  لَكُمُ  الْفُلْكَ  لِتَجْرِيَ   فِي  الْبَحْرِ     بِأَمْرِهِ  وَسَخَّرَ    لَكُمُ  الأَنْهَار  ٣٢  وَسَخَّر  لَكُمُ   الشَّمْسَ  وَالْقَمَرَ    دَائِبَينَ  وَسَخَّرَ  لَكُمُ  اللَّيْلَ  وَالنَّهَار  ٣٣   وَآتَاكُم  مِّن  كُلِّ  مَا  سَأَلْتُمُوهُ  وَإِن  تَعُدُّواْ  نِعْمَةَ  اللّهِ   لاَ  تُحْصُوهَا  إِنَّ  الإِنسَانَ  لَظَلُومٌ  كَفَّار  ٣٤  ﭼ سورة إبراهيم: ٣٢ - ٣٤

    មានន័យថា : «អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃទាំងប្រាំពីរជាន់និងផែនដី ហើយទ្រង់បានបញ្ចុះទឹកពីលើមេឃ។ ដោយសារទឹកភ្លៀងនេះ ធ្វើឱ្យរុក្ខជាតិមានផលានុផលជាគ្រឿងទ្រទ្រង់ជីវភាពរស់នៅរបស់ពួកអ្នក។ ទ្រង់បានសម្រួលដល់ពួកអ្នកឱ្យមានទូក កប៉ាល់ អាចបើកបរលើទឹកសមុទ្រតាមការបង្គាប់របស់អល់ឡោះជាម្ចាស់។ ទ្រង់បានសម្រួលដល់ពួកអ្នក ​ឱ្យចេះទាញយកផលប្រយោជន៍ពីទឹកទន្លេ។ ទ្រង់ប្រទានជូនពួកអ្នក តាមតែអ្វីដែលពួកអ្នកបួងសួងសុំ​ចំពោះទ្រង់។ បើសិនជា ពួកអ្នកគណនាពរជ័យរបស់អល់ឡោះ គឺពួកអ្នកមិនអាចគណនាបាន​ជាដាច់ខាត។ ពិតណាស់ មនុស្សលោកភាគច្រើនតែងតែប្រព្រឹត្តិអំពើអយុត្តិធម៌ចំពោះខ្លួនឯង ហើយជំទាស់នឹងពរជ័យរបស់អល់ឡោះ»

     ការលើកតម្កើងរបស់ទ្រង់ចំពោះមនុស្ស គឺទ្រង់​បង្កើតសម្រាប់មនុស្សនូវអ្វីៗដែលគេត្រូវការក្នុងជីវិតរស់នៅ។ ម្យ៉ាងទៀតទ្រង់បានផ្តល់​ឱ្យនូវមធ្យោយបាយជាច្រើនដើម្បីឱ្យគេអាចឈានទៅកាន់ឋានៈដ៏ខ្ពង់ខ្ពស់បំផុតនៅថ្ងៃបរលោក។ ទ្រង់បានប្រទានព្រះគម្ពីរចុះមក បញ្ជូន​ពួកអ្នកនាំសារ ដើម្បីបកស្រាយបញ្ជាក់ពីច្បាប់​របស់អល់ឡោះ និងអំពាវនាវពួកគេទៅរកព្រះអង្គ។

           បន្ទាប់មក ទ្រង់បានបង្កើតប្រពន្ធរបស់គេពីខ្លួនប្រាណរបស់គេ(ខ្លួនរបស់អាដាំ) ដើម្បីឱ្យនាងរួមរស់ជាមួយគេ សម្រាប់បំពេញតម្រូវតាមបែបធម្មជាតិរបស់មនុស្ស(តម្រូវការផ្លូវចិត្ត បញ្ញា និងផ្លូវកាយ) ដែលធ្វើឱ្យរូបគេមានសេចក្តីសុខ ស្កប់ស្កល់ នឹងធឹង។ ប្តីប្រពន្ធរួមរស់ជាមួយគ្នាទទួល​បានសេចក្តីស្ងប់ស្កប់ស្កល់ មានចិត្តអាណិតស្រលាញ់ចំពោះគ្នាទៅវិញទៅមក។ ពីព្រោះជាតិកំណើតរបស់មនុស្សទាំងផ្លូវកាយ ផ្លូវចិត្ត និងប្រព័ន្ធប្រសាទផ្សំបញ្ចូលគ្នាបំពេញសេចក្តីត្រូវការ​ចំពោះគ្នាទៅវិញទៅមក។ ការរួមរស់ជាមួយគ្នា គឺដើម្បីបង្កើតមនុស្សជំនាន់ក្រោយៗទៀត។ ទ្រង់បាន​បង្កើតឱ្យមនុស្សមានមនោសញ្ចេតនាស្រលាញ់គ្នា ហើយទ្រង់ធ្វើឱ្យទំនាក់ទំនាក់នេះ  ផ្តល់នូវ​សេចក្តីស្កប់ស្កល់ដល់ផ្លូវចិត្ត និងប្រព័ន្ធប្រសាទ។ ទាំងរូបកាយនិងចិត្តទទួលបាននូវភាពសប្បាយរីករាយ។ ម្យ៉ាងទៀតវាធ្វើឱ្យជីវិតរស់នៅរបស់គេមានភាពនឹងធឹង ព្រលឹងវិញ្ញាណរបស់​គេរស់នៅមានគ្នា មានភាពកក់ក្តៅ ស្រ្តីនិងបុរសមានភាពស្កប់ស្កល់ស្មើៗគ្នា។ អល់ឡោះជា​ម្ចាស់ទ្រង់បានប្រទានជាពិសេសដល់ពួកអ្នកមានជំនឿក្នុងចំណោមមនុស្សទូទៅ គឺទ្រង់ចាត់​ទុកពួកគេជាពលរដ្ឋរបស់ទ្រង់។ ទ្រង់ប្រើឱ្យពួកគេគោរពប្រតិបត្តិចំពោះទ្រង់ និងប្រតិបត្តិតាមច្បាប់របស់ទ្រង់ដើម្បីឱ្យពួកគេសក្តិសមនឹងរស់ក្បែរព្រះជាម្ចាស់របស់ពួកគេ នៅក្នុងឋានសួគ៌។ ទ្រង់បានជ្រើសរើសពីក្នុងចំណោមពួកគេនូវអ្នកមានកុសលធម៌ អ្នកពលីជីវិត ពួកណាពី និងពួកអ្នកនាំសារ។ ទ្រង់ប្រទានដល់ពួកគេក្នុងលោកីយ៍នេះ នូវពរជ័យវិសេសវិសាលបំផុតដែលធ្វើឱ្យដួង​ចិត្តរបស់ពួកគេសប្បាយរីករាយ នោះគឺការគោរពសក្ការៈចំពោះទ្រង់ ការប្រណិប័តន៍ចំពោះទ្រង់ និងការបួងសួងចំពោះទ្រង់។ ទ្រង់បានប្រទានជាពិសេសដល់ពួកគេនូវពរជ័យដ៏ឧត្តុង្គឧត្តមបំផុត(ដែលអ្នកដទៃមិនដែលស្គាល់ពរជ័យនេះទេ) គឺសេចក្តីសុខ សុភមង្គល និងសេចក្តីស្ងប់ស្កប់ស្កល់។ ពិសេសជាងនេះទៀត គឺពួកគេយល់ដឹងពីសច្ចភាពដែលពួកអ្នកនាំសារបាននាំ​មក និងមានជំនឿចំពោះសច្ចភាពនេះ។ មិនតែប៉ុណ្ណោះ ទ្រង់បានសន្សំទុកសម្រាប់ពួកគេនូវបរមសុខដ៏ស្ថិតស្ថេរអមតៈនៅថ្ងៃបរលោក និងភាពជោគជ័យដ៏ធំធេងសក្តិសមនឹងព្រះកិត្តិនាម​របស់ទ្រង់ដ៏មហាថ្លៃថ្លា។ ទ្រង់នឹងតបស្នងចំពោះជំនឿ និងចិត្តជ្រះថ្លារបស់ពួកគេ។

    ឋានៈរបស់ស្រ្តី

               ស្រ្តីក្នុងឥស្លាមមានឋានៈខ្ពង់ខ្ពស់បំផុត ដែលសាសនាមុនៗពុំបានផ្តល់ឋានៈនេះដល់ស្រ្តី​ដូច្នេះឡើយ។ ម្យ៉ាងទៀតមនុស្សជំនាន់ក្រោយ ក៏ពុំបានផ្តល់ឋានៈឱ្យស្រ្តីដូចឥស្លាមដែរ។ ឥស្លាមបានផ្តល់តម្លៃដល់មនុស្សលោកជាស្រ្តីនិងបុរសទទួលបានចំណែកស្មើៗគ្នា។ ពួកគេមានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់របស់អល់ឡោះក្នុងលោកីយ៍នេះ ហើយពួកគេនឹងទទួល​បានផលបុណ្យនិងការតបស្នងស្មើគ្នាផងដែរនៅថ្ងៃបរលោក។ ទ្រង់បានមានព្រះបន្ទូល​ថា :

    ﭽ  وَلَقَدْ  كَرَّمْنَا        بَنِي  آدَمَ  ﭼ سورة الإسراء: ٧٠

    មានន័យថា : ពិតណាស់ យើងបានលើកតម្កើងកូនចៅរបស់អាដាំ។

     ទ្រង់បានមានព្រះ​បន្ទូលទៀតថា :

    ﭽ لِّلرِّجَالِ  نَصيِبٌ  مِّمَّا  تَرَكَ  الْوَالِدَانِ  وَالأَقْرَبُونَ  وَلِلنِّسَاء  نَصِيبٌ   مِّمَّا  تَرَكَ  الْوَالِدَانِ  وَالأَقْرَبُونَ  ﭼ    سورة النساء: ٧

    មានន័យថា : «កូនប្រុសទទួលបានមួយចំណែកនៃទ្រព្យមត៌កដែលឪពុក​ម្តាយនិង​សាច់​​ញាតិបានបន្សល់ទុក ហើយកូនស្រីក៏ទទួលបានចំណែកទ្រព្យមត៌កដែលឪពុកម្តាយ​និងសាច់ញាតិបន្សល់ទុកដែរ»

    អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ وَلَهُنَّ  مِثْلُ  الَّذِي   عَلَيْهِنَّ  ﮜ ﭼ  سورة البقرة: ٢٢٨

    មានន័យថា : «ស្រ្តីមានសិទ្ធិទៅលើប្តី ដូចប្តីមានសិទ្ធទៅលើពួកនាងដែរ»

     អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ وَالْمُؤْمِنُونَ  وَالْمُؤْمِنَاتُ  بَعْضُهُمْ   أَوْلِيَاء  ﮕ ﭼ   سورة التوبة: ٧١

    មានន័យថា : «បុរសដែលមានជំនឿនិងស្រ្តីដែលមានជំនឿ ពួកគេជាអ្នកគាំទ្រគ្នាទៅវិញទៅមក»

    អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ  وَقَضَى  رَبُّكَ  أَلاَّ  تَعْبُدُواْ  إِلاَّ  إِيَّاهُ    وَبِالْوَالِدَيْنِ  إِحْسَانًا  إِمَّا      يَبْلُغَنَّ  عِندَكَ  الْكِبَرَ  أَحَدُهُمَا  أَوْ   كِلاَهُمَا  فَلاَ  تَقُل  لَّهُمَا   أُفٍّ  وَلاَ  تَنْهَرْهُمَا  وَقُل  لَّهُمَا  قَوْلاً   كَرِيمًا  ٢٣  وَاخْفِضْ   لَهُمَا  جَنَاحَ  الذُّلِّ  مِنَ  الرَّحْمَةِ  وَقُل  رَّبِّ  ارْحَمْهُمَا  كَمَا          رَبَّيَانِي   صَغِيرًا  ٢٤  ﭼ سورة الإسراء: ٢٣ - ٢٤

    មានន័យថា : «ព្រះជាម្ចាស់របស់អ្នកបានដាក់កាតព្វកិច្ចលើពួកអ្នក មិន​ឱ្យគោរពប្រណិប័តន៍ លើកលែងតែចំពោះទ្រង់ និងកតញ្ញូចំពោះឪពុកម្តាយ។ ជាពិសេសពេលឪពុក ឬម្តាយ ឬគាត់​ទាំងពីរចាស់ជរារស់នៅជាមួយអ្នក។ ចូរកុំគំហក និងស្តីបន្ទោសចំពោះគាត់ទាំងពីរ។ ត្រូវនិយាយពាក្យពីរោះទន់ភ្លន់ចំពោះគាត់ទាំងពីរ។ ចូរបន្ទាបខ្លួនឱនលំទោនចំពោះគាត់ទាំងពីរ ដោយការអាណិតស្រលាញ់។ ចូរបួងសួងថា :« បពិត្រព្រះជាម្ចាស់ សូមទ្រង់អាណិតស្រលាញ់ចំពោះគាត់ទាំងពីរដូចដែលគាត់ទាំងពីរធ្លាប់ចិញ្ចឹមបីបាច់ខ្ញុំកាលពីខ្ញុំនៅតូច»

     អល់ឡោះជាម្ចាស់​បានមានព្រះបន្ទូលថា :

    ﭽ فَاسْتَجَابَ  لَهُمْ  رَبُّهُمْ  أَنِّي  لاَ  أُضِيعُ  عَمَلَ  عَامِلٍ  مِّنكُم  مِّن   ذَكَرٍ  أَوْ  ﭝ ﭼ سورة آل عمران: ١٩٥

    មានន័យថា : «ព្រះជាម្ចាស់ទ្រង់បានទទួលការបួងសួងរបស់ពួកគេ។ ពិតណាស់ យើងមិន​បំបាត់អំពើល្អរបស់ពួកអ្នកទាំងបុរសនិងស្រ្តី»

     អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ مَنْ  عَمِلَ  صَالِحًا  مِّن  ذَكَرٍ   أَوْ  أُنثَى  وَهُوَ  مُؤْمِنٌ  فَلَنُحْيِيَنَّهُ  حَيَاةً  طَيِّبَةً  وَلَنَجْزِيَنَّهُمْ   أَجْرَهُم  بِأَحْسَنِ  مَا  كَانُواْ  يَعْمَلُون  ٩٧  ﭼ سورة النحل: ٩٧

    មានន័យថា : «នរណាធ្វើអំពើល្អ ទោះអ្នកនោះជាបុរសឬស្រ្តី ហើយគេជាអ្នកមានជំនឿ​គឺយើងនឹងធ្វើឱ្យគេមានជីវិតរស់នៅប្រកបដោយសុភមង្គល។ នៅថ្ងៃបរលោក យើងនឹងតបស្នងផលបុណ្យយ៉ាងប្រសើរបំផុត ចំពោះអ្វីដែលគេបានប្រព្រឹត្តនៅលោកីយ៍នេះ»

     អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ وَمَن   يَعْمَلْ  مِنَ  الصَّالِحَاتَ  مِن  ذَكَرٍ  أَوْ  أُنثَى  وَهُوَ  مُؤْمِنٌ    فَأُوْلَـئِكَ  يَدْخُلُونَ  الْجَنَّةَ  وَلاَ  يُظْلَمُونَ  نَقِيرًا  ١٢٤  ﭼ سورة النساء: ١٢٤

    មានន័យថា : «នរណាធ្វើអំពើល្អ ទោះជាបុរសឬស្រ្តី ហើយគេជាអ្នកមានជំនឿ គឺអ្នកទាំង​នោះនឹងបានចូលឋានសួគ៌ និងមិនត្រូវបានគេលួចបំបាត់ផលបុណ្យរបស់គេ សូម្បីប៉ុនចង្អូរ​ផ្លែល្មើ»

           ការឱ្យតម្លៃនេះ ស្រ្តីក្នុងឥស្លាមទទួលបានភ័ព្វសំណាងណាស់ដែលគ្មានសាសនា ឬច្បាប់ធម្មនុញ្ញដទៃ​ទៀតប្រៀបស្មើនឹងឥស្លាមឡើយ​។ អរិយធម៌រ៉ូមបុរាណបានចាត់ទុកស្រ្តី​ជាទាសកររបស់បុរស ហើយស្រ្តីគ្មានសិទ្ធិអ្វីទាំងអស់។ មជ្ឈមណ្ឌលដ៏ធំមួយនៅទីក្រុងរ៉ូម៉ា បានប្រជុំប្រឹក្សាទាក់ទងនឹងបញ្ហាស្រ្តី ហើយបានសម្រេចថា ស្រ្តីគឺជាសភាវៈដែលគ្មានជីវិត។ ហេតុនេះ ស្រ្តីក៏ជាសភាវៈដែលគ្មានជីវិតផងដែរនៅថ្ងៃបរលោក ហើយចាត់ទុកនាងជាវត្ថុស្មោគគ្រោក។

           នៅទីក្រុងអាតែន គេចាត់ទុកស្រ្តីជារបស់ដែលអាប់ឱនបំផុត។ គេយកនាងទៅលក់ដូរដោយសេរី ហើយគេចាត់ទុកនាងជាវត្ថុកខ្វក់ ជាអំពើរបស់បិសាច។

           ច្បាប់ឥណ្ឌាសម័យបុរាណបានសម្រេចថា ជំងឺអាសន្នរោគ សេចក្តីស្លាប់ ភ្លើងនរក ពិស​ពស់វែកនិងភ្លើងប្រសើរជាងស្រ្តី។ សិទ្ធិស្រ្តីត្រូវបានបាត់បង់ពេលដែលប្តីរបស់នាងស្លាប់ ព្រោះប្តីជាចៅហ្វាយរបស់នាង។ បើសិនជានាងឃើញសាកសពប្តីត្រូវគេយកទៅបូជានាង​ត្រូវលោតចូលក្នុងភ្នក់ភ្លើងនោះជាមួយប្តី។ បើពុំដូច្នោះទេ នាងនឹងត្រូវទទួលនូវការដាក់ផ្តាសាអស់មួយជីវិត។

           រីឯស្រ្តីក្នុងសាសនាពួកជី្វហ្វវិញក្នុងគម្ពីរសញ្ញាណចាស់បានចែងថា : «ខ្លួនខ្ញុំនិងចិត្តរបស់ខ្ញុំ ចាប់ផ្តើមចង់ដឹង ស្វែងយល់ ទាមទារចង់ដឹងពីគតិបណ្ឌិតនិងបញ្ញា ហើយខ្ញុំបានស្គាល់សេចក្តីអាក្រក់គឺអវិជ្ជា ភាពល្ងង់ខ្លៅគឺឆ្កួត។ យើងបានរកឃើញថា អ្វីដែលល្វីងជូរចត់ជាងសេចក្តីស្លាប់នោះគឺស្រ្តី ព្រោះនាងជាសំណាញ់ ចិត្តរបស់នាងជាអន្ទាក់ ហើយដៃរបស់នាងគឺខ្នោះ»

           នេះគឺជាស្រ្តីនៅសម័យបុរាណ។ រីឯស្ថានភាពរបស់ស្ត្រីនៅសម័យកណ្តាល និងសម័យ​ទំនើបវិញ គឺសង្គមជាក់ស្តែងបានបង្ហាញពីតម្លៃស្រ្តីដូចខាងក្រោម៖

    -      អ្ន​កនិពន្ធជនជាតិដាណឺម៉ាក (Wieth Kordsten) បានបកស្រាយពីទស្សនៈរបស់វិហារ ​គ្រិស្តសាសនានិកាយកាតូលិកចំពោះស្រ្តី ថា : « ក្នុងអំឡុងសម័យកណ្តាល ការយកចិត្តទុកដាក់​ចំពោះស្រ្តីនៅអឺរ៉ុបនៅមានកម្រិតទាបមែនទែន យោងតាមទស្សនៈរបស់និកាយកាតូលិកដែល​បានចាត់ទុកស្រ្តីជាសភាវៈលំដាប់លេខពីរ»។ នៅក្នុងប្រទេសបារាំងបានបើកកិច្ចប្រជុំឆ្នាំ៥៨៦គ.ស. សិក្សាស្វែងយល់អំពីស្រ្តីជុំវិញបញ្ហាថា តើគួរចាត់ទុកស្រ្តីជាមនុស្សឬមិនមែនជាមនុស្ស? ក្រោយ​ពេលប្រឹក្សាយោបល់រួច អង្គប្រជុំបានសម្រេចថា ស្រ្តីគឺជាមនុស្ស ក៏ប៉ុន្តែស្រ្តីជាសភាវៈសម្រាប់បម្រើបុរស​។ មាត្រាទី២១៧នៃរដ្ឋធម្មនុញ្ញបានចែងថា :«ស្រ្តីមានប្តីរួច ទោះជាការរៀប​អាពាហ៍ពិពាហ៍ឈរលើមូលដ្ឋាននៃការបែងចែករវាងកម្មសិទ្ធិរបស់នាងនិងកម្មសិទ្ធិរបស់ប្តីនាងក៏ដោយ មិនអនុញ្ញាតឱ្យនាងបរិច្ចាគ ឬផ្ទេរកម្មសិទ្ធិរបស់នាង ឬយកទៅបញ្ចាំទេ។ នាងមិនមានសិទ្ធិក្នុងការកាន់កាប់ជំនួស ឬមិនជំនួស ដោយ​​គ្មានការចូលរួមពីប្តីរបស់នាងទាក់ទងនឹងកិច្ចសន្យា ឬកិច្ច​ព្រមព្រៀងជាលាយលក្ខណ៍អក្សរ»

    -      ប្រទេសអង់គ្លេសព្រះចៅហង់រីទី ៨ បានហាមស្រ្តីអង់គ្លេសមិនឱ្យនាងសូត្រគម្ពីរពិសិដ្ឋ។ ស្រ្តីជាច្រើនគេមិនបានចាត់ទុកជាពលរដ្ឋអង់គ្លេសរហូតដល់ឆ្នាំ១៨៥០គ.ស. ហើយស្រ្តីនៅតែគ្មានសិទ្ធិបុគ្គល រហូតដល់ឆ្នាំ១៨៨២គ.ស (សៀវភៅភាគប្រៀបធៀបសាសនានិពន្ធ​ដោយ​បណ្ឌិត អះម៉ាត់ ស្សាល់ពី ភាគ៣ ទំព័រ ២១០និង២១៣)

    -      រីឯស្រ្តីបច្ចុប្បន្ននៅអឺរ៉ុប សហរដ្ឋអាមេរិក​ និងប្រទេសផ្សេងៗទៀត នៃប្រទេស​ឧស្សាហកម្មជឿនលឿន ស្រ្តីក៏នៅតែជាសភាវៈដែលត្រូវគេប្រើប្រាស់យ៉ាងរិចរិល និងអស់តម្លៃក្នុងគោលបំណងពាណិជ្ជកម្ម។ នាងគឺជាផ្នែកមួយ នៃការឃោសនាផ្សព្វផ្សាយពាណិជ្ជកម្ម។ មិនតែប៉ុណ្ណោះរហូតដល់កម្រិត​បង្គាប់ឱ្យស្រ្តីដោះសម្លៀកបំពាក់ដើម្បីកាន់បង្ហាញទំនិញនៅផ្ទាំងខាងមុខនៃការផ្សាយ​ពាណិជ្ជកម្ម។ គេអនុញ្ញាតឱ្យអាក្រាតរាងកាយរបស់នាង គោរពតាមល័ក្ខខ័ណ្ឌដែលកំណត់ដោយ​ពួកប្រុសៗ ដើម្បីបំពេញចំណីអារម្មណ៍របស់ពួកគេនៅគ្រប់ទីកន្លែងតែប៉ុណ្ណោះ។

    ស្រ្តីជាទីចាប់អាម្មណ៍ ដរាបណានាងអាចផ្តល់ប្រយោជន៍ដោយដៃរបស់នាង គំនិតរបស់​នាង និងខ្លួនប្រាណរបស់នាង។ លុះនាងធ្លាក់ខ្លួនចាស់ អស់គុណសម្បត្តិក្នុងការផ្តល់ប្រយោជន៍​ គឺនាងត្រូវសង្គមដោះដៃ លែងត្រូវការទាំងសមាជិក និងស្ថាប័នសង្គម។ នាងត្រូវរស់នៅឯកោ​អនាថាក្នុងផ្ទះតែឯង ឬនៅមជ្ឈមណ្ឌលគាំពារស្រ្តីមានជំងឺផ្លូវចិត្ត។

           ចូរប្រៀបធៀបរឿងទាំងនេះ(មិនដូចគ្នានោះទេ)នឹងអ្វីដែលមានចែងនៅក្នុងគម្ពីរអាល់​គួរអានដែលអល់ឡោះជាម្ចាស់បានមានព្រះបន្ទូល​ថា :

    ﭽ وَالْمُؤْمِنُونَ  وَالْمُؤْمِنَاتُ  بَعْضُهُمْ   أَوْلِيَاء  ﮕ ﭼ  سورة التوبة: ٧١

    មានន័យថា : «ពួកបុរសដែលមានជំនឿ និងពួកស្រ្តីដែលមានជំនឿ ពួកគេជាអ្នកគាំទ្រគ្នាទៅវិញទៅមក»

     ទ្រង់បានមានព្រះបន្ទូលទៀតថា :

    ﭽ وَلَهُنَّ  مِثْلُ  الَّذِي   عَلَيْهِنَّ  ﮜ ﭼ  سورة البقرة: ٢٢٨

    មានន័យថា : «ស្រ្តីមានសិទ្ធិលើប្តី ដូចប្តីមានសិទ្ធិលើពួកនាងដែរ»

     ទ្រង់​បានមានព្រះបន្ទូលថា :

    ﭽ  وَقَضَى  رَبُّكَ  أَلاَّ  تَعْبُدُواْ  إِلاَّ  إِيَّاهُ    وَبِالْوَالِدَيْنِ  إِحْسَانًا  إِمَّا      يَبْلُغَنَّ  عِندَكَ  الْكِبَرَ  أَحَدُهُمَا  أَوْ   كِلاَهُمَا  فَلاَ  تَقُل  لَّهُمَا   أُفٍّ  وَلاَ  تَنْهَرْهُمَا  وَقُل  لَّهُمَا  قَوْلاً   كَرِيمًا  ٢٣  وَاخْفِضْ   لَهُمَا  جَنَاحَ  الذُّلِّ  مِنَ  الرَّحْمَةِ  وَقُل  رَّبِّ  ارْحَمْهُمَا  كَمَا          رَبَّيَانِي   صَغِيرًا  ٢٤  ﭼ سورة الإسراء: ٢٣ - ٢٤

    មានន័យថា : «ព្រះជាម្ចាស់របស់អ្នកបានដាក់កាតព្វកិច្ចលើពួកអ្នកមិនឱ្យគោរពប្រណិប័តន៍ ​លើកលែងតែចំពោះទ្រង់ ហើយកតញ្ញូចំពោះឪពុកម្តាយ។ ជាពិសេសពេលឪពុក ឬម្តាយ ឬគាត់​ទាំងពីរចាស់ជរារស់នៅជាមួយអ្នក។ ចូរកុំគំហកនិងស្តីបន្ទោសចំពោះគាត់ទាំងពីរ។ ត្រូវនិយា​យពាក្យពីរោះទន់ភ្លន់ចំពោះគាត់ទាំងពីរ។ ចូរបន្ទាបខ្លួន ឱន​លំទោន​ចំពោះគាត់ទាំងពីរដោយការអាណិតស្រលាញ់។ ចូរបួងសួងថា : « បពិត្រព្រះជាម្ចាស់ សូមទ្រង់អាណិតស្រលាញ់ចំពោះគាត់ទាំងពីរដូចដែលគាត់ទាំងពីរធ្លាប់ចិញ្ចឹមបីបាច់ខ្ញុំកាលខ្ញុំនៅតូច»

           ខណៈដែលព្រះជាម្ចាស់បានផ្តល់តម្លៃនិងលើកតម្កើងដល់ស្រ្តី គឺទ្រង់បានបញ្ជាក់ប្រាប់​មនុស្សទូទៅថា ទ្រង់បានបង្កើតនាងជាម្តាយ ជាប្រពន្ធ ជាបុត្រធីតា ជាបងប្អូនស្រី។ ទ្រង់បានដាក់ច្បាប់ជាពិសេសសម្រាប់ស្រ្តីដែលមិនមែនសម្រាប់បុរស។

    គតិបណ្ឌិតនៃការបង្កើតមនុស្ស

            អល់ឡោះជាម្ចាស់ទ្រង់មានគតិបណ្ឌិតដែលបញ្ញារបស់មនុស្សគិតមិនដល់  ហើយគ្មានភាសាណាអាចពិពណ៌នាបានដែរ។ យើងនឹងបង្ហាញក្នុងកថាខណ្ឌនេះអំពីគតិបណ្ឌិតមួយចំនួនដូចខាងក្រោម៖

           ១. អល់ឡោះជាម្ចាស់ទ្រង់មានព្រះនាមដ៏ល្អប្រពៃ។ អំពីព្រះនាមរបស់ទ្រង់គឺ ព្រះមហាអភ័យទោស(الغفور) ព្រះមហាមេត្តា (الرحيم) ព្រះមហាអត់ឱន (العفو) ព្រះមហាអត់ធ្មត់ (الحليم)...។ ចាំបាច់ត្រូវបង្ហាញនូវឥទ្ធិពលនៃព្រះនាមទាំងឡាយរបស់ទ្រង់។ ដូច្នេះគតិបណ្ឌិតរបស់ទ្រង់បាន តម្រូវឱ្យអាដាំនិងកូនចៅរបស់គាត់ ចុះមកនៅលើផែននេះ ព្រោះទ្រង់ចង់លាតត្រដាងឱ្យពួកគេឃើញពី​ឥទ្ធិពលនៃព្រះនាមទាំងឡាយរបស់ទ្រង់។ ទ្រង់អភ័ទោសចំពោះអ្នកណាដែលទ្រង់សព្វព្រះ​ទ័យ។ ទ្រង់អាណិតមេត្តាចំពោះអ្នកណាដែលទ្រង់សព្វព្រះទ័យ។ទ្រង់អត់ឱនចំពោះអ្នកណាដែលទ្រង់សព្វព្រះទ័យ។ ទ្រង់អត់ធ្មត់ចំពោះអ្នកណាដែលទ្រង់សព្វព្រះទ័យ។ល។ ទាំងនេះគឺទ្រង់ចង់បង្ហាញពីឥទ្ធិពលនៃព្រះនាមនិងព្រះលក្ខណៈសម្បត្តិទាំងឡាយរបស់ទ្រង់។

           ២.អល់ឡោះជាម្ចាស់ទ្រង់ជាស្តេចពិតប្រាកដ។ ទ្រង់ជាអ្នកបង្គាប់បញ្ជានិងហាម​ឃាត់។ ទ្រង់ជាអ្នកប្រទានផលបុណ្យនិងដាក់ទណ្ឌកម្ម ពិន័យ។ ទ្រង់ជាអ្នកលើកតម្កើង និងជាអ្នកធ្វើឱ្យអាប់ឱន។ ទ្រង់ជាអ្នកផ្តល់ឥស្សរភាព ជាអ្នកដកយកឥស្សរភាព។ អំណាចរបស់ទ្រង់បានតម្រូវឱ្យអាដាំ និងកូនចៅរបស់គាត់ ចុះមករស់នៅលើដីនេះ ដើម្បីអនុវត្ត​តាមច្បាប់របស់ទ្រង់ ហើយបញ្ជូនពួកគេត្រលប់ទៅកាន់ឋានសួគ៌វិញ ដែលទ្រង់នឹងតបស្នង​ជូនពួកគេតាមអំពើដែលពួកគេបានសាងនៅលើលោកនេះ។

           ៣. អល់ឡោះជាម្ចាស់ ទ្រង់សព្វព្រះទ័យចង់ជ្រើសរើសក្នុងចំណោមពួកគេ នូវណាពី ពួកអ្នកនាំសារ អ្នកមានកុសលធម៌ អ្នកពលីជីវិត។ ទ្រង់សព្វព្រះទ័យចំពោះពួកគេ ហើយពួកគេក៏ស្រលាញ់ពេញចិត្តនឹងព្រះអង្គដែរ។ ទ្រង់ទុកឱ្យពួកគេប្រឈមនឹងពួកសត្រូវរបស់ទ្រង់។ ទ្រង់បាន​សាកល្បងពួកគេ តាមរយៈពួកសត្រូវរបស់ទ្រង់។ ខណៈដែលពួកគេឱ្យតម្លៃទ្រង់ជាងអ្វីៗទាំងអស់ សុខចិត្តលះបង់អាយុជីវិត ទ្រព្យសម្បត្តិ ដើម្បីទទួលបាននូវការសព្វព្រះទ័យ និងសេចក្តី​ស្រលាញ់របស់ទ្រង់ រហូតដល់ពួកគេទទួលបាននូវសេចក្តីស្រលាញ់ ការសព្វព្រះទ័យ ភាពជិតស្និទ្ធនឹងព្រះអង្គ។ បើគ្មានសកម្មភាពទាំងនេះទេ ពួកគេមិនទទួលបានគុណសម្បត្តិទាំងនេះ​ជាដាច់ខាត។ ឋានៈនៃការទទួលសារពីព្រះអង្គ ភាពក្លាយជាណាពី និងការពលីជីវិត ដើម្បីទ្រង់​គឺជាឋានៈដ៏ប្រសើរជាទីបំផុតនៅចំពោះព្រះអង្គ។ មនុស្សលោកមិនអាចទទួលបានបែបនេះទេ ទាល់តែអល់ឡោះជាម្ចាស់ទ្រង់សម្រេចឱ្យអាដាំនិងកូនចៅរបស់គាត់ចុះមកនៅលើភពផែនដីនេះ។

           ៤. ការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតអាដាំនិងកូនចៅរបស់គាត់ពីធាតុផ្សំ​ដែលងាយនឹងទទួលរងទាំងល្អនិងអាក្រក់។និស្ស័យរបស់មនុស្សតែងមានកិលេសតណ្ហា ការអូសទាញ មានបញ្ញានិងចំណេះដឹង។ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមនុស្ស​ឱ្យមានបញ្ញា និងតណ្ហា។ ទ្រង់បានបំពាក់ជាមួយនឹងបញ្ញានិងតណ្ហានេះ នូវកត្តាចាំបាច់ដោយឡែកៗពីគ្នា ដើម្បី​បំពេញតាមសេចក្តីប្រាថ្នារបស់ទ្រង់។ ម្យ៉ាងទៀត ដើម្បីបង្ហាញឱ្យមនុស្សស្គាល់ពីអានុភាពរបស់ទ្រង់ទាក់ទងនឹង​គតិបណ្ឌិត អំណាច ក្តីមេត្តាករុណា ការអាណិតស្រលាញ់ ក្នុងការគ្រប់គ្រងនិងការ​ត្រួតត្រារបស់ទ្រង់។ គតិបណ្ឌិតរបស់ទ្រង់តម្រូវឱ្យអាដាំ និងពូជអំបូររបស់គាត់ ចុះមកលើផែនដី​នេះ ដើម្បីធ្វើឱ្យការសាកល្បងរបស់ទ្រង់ប្រព្រឹត្តទៅមុខ និងដើម្បីលាតត្រដាងពីស្នាដៃរបស់មនុស្សក្នុងការត្រៀមខ្លួនដើម្បីបំពេញកាតព្វកិច្ចឆ្លើយតបនឹងកត្តាចាំបាច់​ទាំងនេះ។ លើសពីនេះ ការលើកតម្កើងឬការធ្វើឱ្យអាប់ឱនក៏អាស្រ័យលើកត្តាទាំងនេះផងដែរ។

           ៥. ការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតសត្វលោកមក ដើម្បីគោរពសក្ការៈចំពោះ​ទ្រង់ ហើយនេះជាគោលបំណងនៃការបង្កើតពួកគេ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ وَمَا   خَلَقْتُ  الْجِنَّ  وَالإِنسَ  إِلاَّ  لِيَعْبُدُون   ٥٦  ﭼ سورة الذاريات: ٥٦

    មានន័យថា : «យើងមិនបានបង្កើតជិន(បង់បត់)និងមនុស្សទេ លើកលែងតែដើម្បីឱ្យពួកគេគោរពសក្ការៈមកចំពោះយើង»។

            ជាទូទៅ ការគោរពសក្ការៈដ៏ពេញលក្ខណៈដែលគេទាមទារចង់បានពីសត្វលោកនោះពុំមែនកើតឡើងនៅឋានសួគ៌ដែលជាឋានដ៏អមតៈនោះទេ។ វាកើតឡើង​នៅក្នុងលោកីយ៍ ដែលជាឋានសាកល្បងនេះឯង។ ឯចំណែកឋានសួគ៌ ឋានសោយសុខ ឋានបរមសុខ គឺគ្មានការសាកល្បងទេ ហើយក៏គ្មានការបង្គាប់ឱ្យអនុវត្តការគោរពសក្ការៈដែរ​។

           ៦. ពិតណាស់ ជំនឿចំពោះប្រការអាថ៌កំបាំងគឺជាជំនឿដែលមានប្រយោជន៍។ បើជំនឿមើលឃើញ នរណាក៏មានជំនឿចំពោះថ្ងៃបរលោកដែរ។ បើសិនជាគេបង្កើតមកនៅក្នុង​ឋានសួគ៌តែម្តង ពួកគេមិនទទួលបាននូវឋានៈ នៃជំនឿចំពោះប្រការអាថ៌កំបាំងដែលលទ្ធផលចុង​ក្រោយនឹងទទួលបានសេចក្តីសុខ និងសេចក្តីថ្លៃថ្នូរ ដែលកើតចេញពីមូលហេតុនៃជំនឿចំពោះប្រការ​អាថ៌កំបាំង។ ដូច្នេះ ទើបអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះពួកគេមកកាន់ឋានមួយ ដែលធ្វើឱ្យ​ពួកគេមានជំនឿចំពោះប្រការអាថ៌កំបាំង។

           ៧. ការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតអាដាំពីដីមួយក្តាប់ ដែលគេក្តាប់យកពីផែនដី។ ផែនដីមានធាតុល្អ និងអាក្រក់។ ធាតុពិបាកនិងធាតុងាយស្រួល។ អល់ឡោះជាម្ចាស់​ទ្រង់ដឹងថា អំបូររបស់អាដាំ មានអ្នកដែលមិនសក្តិសមរស់នៅក្នុងឋានសួគ៌។ ទ្រង់ក៏បានបញ្ចុះគាត់មកកាន់ផែនដីនេះ ដើម្បីសម្រិតសម្រាំងមនុស្សល្អចេញពីមនុស្សអាក្រក់។ បន្ទាប់មក ទ្រង់បែងចែកពួកគេជាពីរឋានគឺ មនុស្សល្អបានរស់នៅក្បែរព្រះអង្គ និងមនុស្សអាក្រក់រស់នៅឋាននរកជាឋានសម្រាប់ជនអាក្រក់ទាំងឡាយ។

           ៨. ការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ប្រាថ្នាចង់ណែនាំឱ្យបម្រើរបស់ទ្រង់ដែលទ្រង់បានប្រទានពរជ័យចំពោះពួកគេនោះស្គាល់ពីសុក្រឹតភាពនិងតម្លៃនៃ​ពរជ័យរបស់ទ្រង់ចំពោះពួកគេ ដើម្បីឱ្យពួកគេក្លាយជាអ្នកជាទីស្រលាញ់និងជាអ្នកដឹងគុណដ៏​ឧត្តមបំផុតចំពោះទ្រង់​។ ម្យ៉ាងទៀត ដើម្បីឱ្យពួកគេសោយសុខឱ្យអស់ពីចិត្ត នូវអ្វីដែលទ្រង់បាន​ប្រទានដល់ពួកគេនៃបរមសុខនៅក្នុងឋានសួគ៌។ លើសពីនេះទ្រង់ប្រាថ្នាចង់បង្ហាញឱ្យពួកគេ​ឃើញពីទង្វើរបស់ទ្រង់ចំពោះពួកសត្រូវរបស់ទ្រង់នូវអ្វីដែលទ្រង់បានត្រៀមទុកសម្រាប់ពួកគេ គឺទារុណកម្ម។ ទ្រង់បានបង្ហាញជាសក្ខីភាពឱ្យពួកគេឃើញការរៀបចំជាពិសេស​សម្រាប់ពួកគេ ​នូវបរមសុខប្រភេទខ្ពស់បំផុតដើម្បីឱ្យពួកគេកាន់តែសប្បាយរីករាយ។ ភាពសប្បាយរីករាយដ៏ពេញ​លេញ និងការសប្បា​យដ៏ឧត្តុង្គឧត្តមជាទីបំផុត។ ទាំងនេះជាការប្រទានពរជ័យ និងជាការស្រលាញ់ដ៏ពេញលក្ខណៈចំពោះពួកគេ។ ដូច្នេះ ចាំបាច់ត្រូវតែឱ្យពួកគេចុះមករស់នៅលើភព​ផែនដីនេះ ដើម្បីសាកល្បងនិងប្រឡងពួកគេ និងសម្រេចបាននូវសេចក្តីមេត្តា ករុណា កើតមានចំពោះអ្នកណាដែលទ្រង់សព្វព្រះទ័យ និងទទួលរងនូវភាពអាម៉ាស់ចំពោះអ្នកណាដែលទ្រង់ប្រាថ្នាប្រកបទៅដោយគតិបណ្ឌិតនិងយុត្តិធម៌។ អល់ឡោះជាម្ចាស់មហាដឹងប្រកបដោយគតិបណ្ឌិត។

           ៩. ការពិតណាស់ អល់ឡោះជាម្ចាស់ប្រាថ្នាចង់ឱ្យអាដាំនិងកូនចៅរបស់គាត់ត្រលប់មកឋានសួគ៌វិញក្នុងសភាពដែលប្រសើរបំផុត។ ដូច្នេះ ទ្រង់ឱ្យពួកគេភ្លក្សរសជាតិទុក្ខលំបាកវេទនាក្នុងលោកីយ៍នេះ ដើម្បីឱ្យពួកគេដឹងពីតម្លៃនៃការចូលឋានសួគ៌ នៅថ្ងៃបរលោក ដើម្បីឱ្យពួកគេ​ដឹងពីភាពប្រណីតនៃវត្ថុអ្វីមួយ ត្រូវយកទៅឆ្លុះនឹងអ្វីមួយទៀតដែលផ្ទុយពីវា។

           បន្ទាប់ពីបានបកស្រាយពីដើមកំណើតមនុស្ស គប្បីបកស្រាយពីតម្រូវការរបស់គេចំពោះសាសនាដែលត្រឹមត្រូវ។

    តម្រូវការរបស់មនុស្សចំពោះសាសនា

           តម្រូវការរបស់មនុស្សចំពោះសាសនា ធំធេងជាងតម្រូវការផ្សេងៗទៀត នៃកត្តាចាំបាច់នានាសម្រាប់ជីវិតរស់នៅ ពីព្រោះតែមនុស្សចាំបាច់ត្រូវដឹងពីអ្វីដែលទ្រង់សព្វព្រះទ័យនិងអ្វីដែលទ្រង់មិនសព្វព្រះទ័យ។ មនុស្សចាំបាច់ត្រូវមានចលនានិងសកម្មភាព ដើម្បីស្រូបទាញយកផលប្រយោជន៍ និងមានចលនា ដើម្បីរុញច្រានផលប៉ះពាល់ទាំងឡាយ។ ច្បាប់ឥស្លាមជាអ្នកបែងចែករវាងសកម្មភាពនិងទង្វើដែលនាំមកនូវផលប្រយោជន៍និងគ្រោះថ្នាក់។ នេះជាភាពយុត្តិធម៌របស់​អល់ឡោះចំពោះសត្វលោករបស់ទ្រង់ ហើយពន្លឺរបស់ទ្រង់បំភ្លឺមនុស្សលោក​។ មនុស្សលោក​មិនអាចរស់នៅដោយគ្មានច្បាប់បែងចែករវាងអ្វីដែលពួកគេត្រូវធ្វើ និងអ្វីដែលពួកគេត្រូវបោះបង់ចោលនោះឡើយ។

           បើសិនជាមនុស្សលោកមានបំណងប្រាថ្នា ចាំបាច់គេត្រូវស្គាល់អ្វីដែលខ្លួនប្រាថ្នាចង់បាន។ តើអ្វីដែលខ្លួនប្រាថ្នានោះ មានប្រយោជន៍ឬគ្រោះថ្នាក់? តើមានគុណសម្បត្តិ ឬគុណវិបត្តិ? នេះជាអ្វីដែលនិស្ស័យរបស់មនុស្សខ្លះស្គាល់ ហើយខ្លះទៀតស្គាល់ដោយគំនិត​នៃ​បញ្ញារបស់គេ។ អ្នកខ្លះទៀតមិនអាចស្គាល់បានទេ លុះត្រាតែមានការពន្យល់ណែនាំ ការចង្អុលបង្ហាញដល់ពួកគេពីសំណាក់​ពួកអ្នកនាំសារ។

           បើទោះជាពួកអ្នកប្រកាន់លទ្ធិរូបធាតុនិយម ពួកទមិឡឥតសាស​នា ខំប្រឹងឃោសនាផ្សព្វ​ផ្សាយនិងខំលាបពណ៌។ បើទោះជាមានទស្សនៈ និងទ្រឹស្តីផ្សេងៗមកផ្សព្វផ្សាយយ៉ាងណាក៏ដោយ ក៏សមាជិកម្នាក់ៗនិងសង្គមទាំងមូលមិនអាចខ្វះសាសនាដ៏ត្រឹមត្រូវនេះបានឡើយ។

    លទ្ធិ ទស្សនៈ និងទ្រឹស្តីទាំងនោះមិនបានបំពេញតម្រូវការខាងវិញ្ញាណ និងតម្រូវការខាងរាងកាយ​របស់មនុស្សបានឡើយ។ ក៏ប៉ុន្តែរាល់ពេលដែលសមាជិកណាម្នាក់ជ្រួតជ្រាបក្នុងលទ្ធិមនោគមទាំងនោះហើយ​នោះ រូបគេមានជំនឿជាក់យ៉ាងច្បាស់ថា លទ្ធិទាំងនេះមិនអាចផ្តល់សេចក្តីសុខដល់រូបគេ ហើយមិនអាចរំលត់ការស្រេកឃ្លានរបស់គេបានឡើយ។ ម្យ៉ាងវិញទៀត ពួកគេគ្មានទីវិលត្រលប់ណាក្រៅពីសាសនាដ៏ត្រឹមត្រូវនោះឡើយ។ លោក​ អារិនសាត់​ រ៉ូណាន បាននិយាយថា : «ការពិតណាស់ អ្វីគ្រប់យ៉ាងដែលយើងស្រលាញ់វាអាចបាត់បង់​សេរីភាពនៃការប្រើបញ្ញា ចំណេះដឹង ហើយឧស្សាហកម្មទំនើបក៏អាចក្លាយជាមោឃៈបានដែរ។ ក៏ប៉ុន្តែការប្រកាន់សាសនាមិនងាយលុបចោលបានឡើយ។ មិនតែប៉ុណ្ណោះការប្រកាន់សាសនា ជាភស្តុតាងរស់បញ្ជាក់ពីភាពមោឃៈនៃលទ្ធិរូបធាតុនិយមដែលចង់ដាក់បញ្ចូលមនុស្សទៅក្នុងរង្វង់ដ៏តូច​ចង្អៀតគ្មានតម្លៃសម្រាប់ជីវិតរស់នៅលើភពដែនដីនេះ»

           លោកមូហាំម៉ាត់ហ្វារីតវុចទីយ៍បាននិយាយថា : «គំនិតជំនឿសាសនាមិនអាចសាបសូន្យជាដាច់ខាត ពីព្រោះជាទំនោរផ្លូវចិត្តដ៏ខ្ពស់បំផុត ជាមនោសញ្ចេតនាដ៏ប្រពៃបំផុត។ មិនត្រឹមតែ​ជាទំនោរដែលធ្វើឱ្យមនុស្សថ្លៃថ្នូរប៉ុណ្ណោះទេ តែជាទំនោរដែលនឹងមានការីកចម្រើនកាន់តែខ្លាំងឡើង។ និស្ស័យជំនឿ​សាសនា នឹងតោងជាប់ជាមួយនឹងមនុស្សជាដរាបរៀងទៅ ដរាបណាគេនៅមានបញ្ញា គេគិតចេះបែងចែករវាងល្អនិងអាក្រក់ ហើយនិស្ស័យនេះនឹងរីកចម្រើនខ្លាំងតាមកម្រិតនៃការយល់ដឹងនិងការរីកចម្រើនផ្នែកចំណេះដឹងរបស់មនុស្ស»

           បើសិនជាមនុស្សឃ្លាតឆ្ងាយពីព្រះជាម្ចាស់របស់គេ គឺអាស្រ័យលើកម្រិតនៃការយល់ដឹងនិងវិសាលភាពនៃចំណេះដឹងរបស់គេ ទើបគេដឹងពីទំហំនៃភាពល្ងង់ខ្លៅរបស់មនុស្សចំពោះព្រះជាម្ចាស់ និងកាត​ព្វ​កិច្ចរបស់គេចំពោះទ្រង់។ ភាពល្ងង់ខ្លៅរបស់គេចំពោះខ្លួនឯង មិនដឹងថាអ្វីជាប្រយោជន៍និងអ្វីជាគ្រោះថ្នាក់ ហើយមិន​ដឹងថាអ្វីជាសំណា​ង​ល្អ អ្វីជាសំណាងអាក្រក់។ ម្យ៉ាងទៀត ភាពល្ងង់ខ្លៅរបស់គេទាក់ទងនឹងចំណេះដឹងបន្ទាប់បន្សំ និងពាក្យបច្ចេកទេសដែលទាក់​ទងនឹងវិទ្យាសាស្រ្តផ្នែកគន្លងភព កាឡាក់ស៊ី​ តារាសាស្រ្ត និងបរមាណូ។ ដូច្នេះ ទើបអ្នកប្រាជ្ញវិទ្យាសាស្រ្តនឹងបន្ទាបខ្លួនមិនក្រអឺតក្រទមនិងមិនមានមោទនភាព ព្រម​ចុះចាញ់ ហើយគេជឿជាក់ថា នៅពីក្រោយវិទ្យាសាស្រ្តទាំងនោះ ពិតជាមានអ្នកចេះដឹងប្រកបដោយគតិបណ្ឌិត និងនៅពីក្រោយធម្មជាតិទាំងនោះ ច្បាស់ជាមានអ្នកបង្កើតដ៏មានអានុភាព។ សច្ចភាពនេះតម្រូវឱ្យអ្នកសិក្សាស្រាវជ្រាវ ដែលមិនលំអៀងត្រូវព្រមមានជំនឿចំពោះប្រការអាថ៌កំបាំង  ព្រមឱនលំទោន​ចំពោះសាសនាដ៏ត្រឹមត្រូវ ហើយឆ្លើយតបនឹងការអំពាវនាវបែបឧបនិស្ស័យនេះ...។ បើសិនជាមនុស្សងាកចេញពីនេះ និស្ស័យសភាវៈគតិរបស់គេនឹងធ្លាក់ទៅក្នុងបាតរណ្តៅនៃពពួកសត្តឃាតដែលអគតិ។

           សូមសង្ខេបថា ជំនឿសាសនាដែលត្រឹមត្រូវគឺផ្អែកលើជំនឿចំពោះអល់ឡោះជាម្ចាស់តែ​មួយគត់ ហើយគោរពប្រណិប័តន៍ចំពោះទ្រង់ ស្របតាមច្បាប់ដែលជាធាតុចាំបាច់សម្រាប់ជីវិត ដើម្បី​ឱ្យបុគ្គលម្នាក់ៗសម្រេចជោគជ័យ តាមរយៈការគោរពសក្ការៈចំពោះអល់ឡោះជាព្រះជាម្ចាស់នៃ​សកលលោកទាំងមូល។ ម្យ៉ាងទៀត ដើម្បីទទួលបាននូវសុភមង្គល និងសេចក្តីសុខសុវត្ថិភាព​ ចាកផុតពីក្តីវិនាស ការបោកប្រាស់ និងផលអាក្រក់ទាំងក្នុងលោកីយ៍នេះ និងនៅបរលោក។ នេះ​ជាកត្តាចាំបាច់ ដើម្បីបំពេញសក្តានុពលនៃទស្សនៈរបស់មនុស្ស។ ជំនឿសាសនា​នាំ​ឱ្យបញ្ញារបស់មនុស្សស្កប់ស្កល់ទប់ទល់នឹងមហិច្ឆិតាលោភលន់របស់ខ្លួន ហើយបើគ្មានជំនឿសាសនាគ្មាន​អ្វីអាចបំពេញមហិច្ឆតារបស់មនុស្សឱ្យស្កប់ស្កល់បានឡើយ។

           ជំនឿសាសនាជាធាតុមួយយ៉ាងសំខាន់ ដើម្បីជម្រះសម្អាតដួងព្រលឹងវិញ្ញាណ និងអប់រំ    បណ្តុះនូវអំណាច​មនោសញ្ចេតនា។ មនោ​សញ្ចេតនាថ្លៃថ្នូរ ជានិស្ស័យមួយដ៏សម្បូរបែបនៅក្នុងសាសនា ហើយ​វាជា​ប្រភពមួយដែលមិនចេះរីងស្ងួតអាចនាំមនុស្សទៅដល់គោលដៅនៃជីវិត។

           ជំនឿសាសនាជាធាតុចាំបាច់ ដើម្បីបំពេញសក្តានុពលនៃសេចក្តីប្រាថ្នា ជួយផ្តល់​កម្លាំងលើកទឹកចិត្តយ៉ាងសំខាន់ និងជាមធ្យោបាយទប់ស្កាត់ដ៏ធំបំផុតដើម្បីការពារជំងឺអស់សង្ឃឹម និងការបាក់ទឹកចិត្ត។

           អាស្រ័យហេតុនេះ បើសិនជាមាននរណានិយាយថា មនុស្សជាសភាវៈដែលមានអារ្យធម៌​តាមធម្មជាតិរបស់គេ។ ដូច្នេះ យើងគប្បីនិយាយថា មនុស្សក៏មានជំនឿសាសនាតាមនិស្ស័យ​ពីកំណើតរបស់គេដែរ ពីព្រោះមនុស្សមានកម្លាំងពីរ កម្លាំងចំណេះដឹងបែបទស្សនវិជ្ជា និងកម្លាំងចំណេះដឹងបែបបំណងប្រាថ្នា ហើយសុភមង្គលដ៏ពេញលេញរបស់គេ ក៏អាស្រ័យលើ​កម្លាំងទាំងពីរ គឺចំណេះដឹង និងបំណងប្រាថ្នារបស់គេដ៏ពេញលេញផងដែរ។ កម្លាំងចំណេះដឹង​មិនទាន់សម្រេចបានពេញលេញទេ លុះត្រាស្គាល់ប្រការមួយចំនួនដូចខាងក្រោម៖

           ១.ស្គាល់ព្រះជាម្ចាស់ជាអ្នកបង្កើត ជាអ្នកផ្តល់លាភសក្ការៈ ដែលទ្រង់បានបង្កើត​មនុស្សពីគ្មាន ហើយទ្រង់បានប្រទានពរជ័យដ៏ច្រើនឥតគណនាដល់មនុស្សលោក។

           ២.ស្គាល់ព្រះនាមៗនិងព្រះលក្ខណៈសម្បត្តិរបស់អល់ឡោះ ស្គាល់ពីកាតព្វកិច្ចរបស់ខ្លួន​ចំពោះព្រះជាម្ចាស់ដ៏មហាពិសិដ្ឋ និងឥទ្ធិពលនៃព្រះនាមទាំងនេះចំពោះមនុស្សលោក។

           ៣. ស្គាល់ផ្លូវដែលអាចនាំរូបគេទៅដល់ព្រះជាម្ចាស់។

           ៤.ស្គាល់ពីឧបសគ្គនិងភាពអវិជ្ជមានទាំងឡាយដែលរារាំងមនុស្សមិនឱ្យស្គាល់ផ្លូវដែល​នាំរូបគេទៅកាន់បរមសុខ។

           ៥.ស្គាល់ខ្លួនឯងឱ្យច្បាស់ ស្គាល់ពីតម្រូវការរបស់ខ្លួន អ្វីដែលនាំមកនូវផលប្រយោជន៍ និងអ្វី​ដែលនាំមកនូវគ្រោះថ្នាក់។ ម្យ៉ាងទៀត ត្រូវស្គាល់ពីលក្ខណៈពិសេស និងលក្ខណៈខ្វះខាត ចំណុចខ្លាំង និងចំណុច​ខ្សោយ​របស់ខ្លួនឯង។

           ចំណេះដឹងទាំងប្រាំប្រការនេះ ធ្វើឱ្យកម្លាំងចំណេះដឹងរបស់មនុស្សពេញលេញ ហើយ​ភាពពេញលេញនៃកម្លាំងចំណេះដឹងនិងបំណងប្រាថ្នាមិនអាចកើតឡើងជាដាច់ខាត លុះត្រា​តែរក្សានូវសិទ្ធិរបស់ព្រះជាម្ចាស់ដែលមានចំពោះមនុស្សលោក។ ត្រូវគោរពប្រតិបត្តិសិទ្ធិទាំង​នោះដោយចិត្តជ្រះថ្លា ស្មោះត្រង់ សេចក្តីភា្ញក់រឭក និងត្រួតពិនិត្យឱ្យបានច្បាស់លាស់។ ម្យ៉ាង​ទៀតជាសាក្សីសម្រាប់រាល់អ្វីដែលទ្រង់បានប្រទានចំពោះគេ ហើយគ្មានផ្លូវដើម្បីបំពេញនូវកម្លាំងទាំង​ពីរនេះទេ លុះត្រាតែមានជំនួយគាំទ្រពីទ្រង់។ មនុស្សត្រូវបង្ខំចិត្តទទួលនូវការចង្អុលបង្ហាញរបស់ទ្រង់ទៅរកផ្លូវដែល​ត្រឹមត្រូវដែលទ្រង់ធ្លាប់បានចង្អុលបង្ហាញដល់បម្រើរបស់ទ្រង់។

           បន្ទាប់ពីយើងស្គាល់ថា សាសនាដ៏ត្រឹមត្រូវជាជំនួយរបស់ព្រះជាម្ចាស់សម្រាប់កម្លាំងចិត្ត​ផ្សេងៗគ្នា។ ម្យ៉ាងទៀត សាសនាគឺជាអាវក្រោះសម្រាប់ការពារសង្គមមនុស្ស ពីព្រោះជីវិតរស់នៅរបស់មនុស្សមិនអាចប្រព្រឹត្តទៅរលូនបានទេ លុះត្រាតែមានការសហការគ្នា សាមគ្គីគ្នារវាង​សមាជិកសង្គម។ ការសាមគ្គីនេះពុំអាចប្រព្រឹត្តទៅជាដាច់ខាត លុះត្រាតែមានច្បាប់វិន័យរៀបចំ​ទំនាក់ទំនងរបស់ពួកគេឱ្យបានត្រឹមត្រូវ កំណត់នូវកាតព្វកិច្ចរបស់ពួកគេ និងធានាសិទ្ធិសេរីភាព​របស់ពួកគេ។ ច្បាប់វិន័យទាំងនេះ ត្រូវការជាចាំបាច់នូវអ្នកគ្រប់គ្រងដ៏មានអំណាច ជាអភិបាល ការពារមនុស្សមិនឱ្យរំលោភបំពានគ្នា ហើយជំរុញឱ្យមនុស្សពេញចិត្តក្នុងការការពារច្បាប់វិន័យនេះ។ ម្យ៉ាងទៀតជាអ្នកដែលធានានូវការគោរពកោតខ្លាចច្បាប់វិន័យនេះនៅក្នុងចិត្តរបស់មនុស្ស និង​ហាមមិនឱ្យរំលោភបំពានភាពពិសិដ្ឋរបស់ច្បាប់វិន័យនេះ។ តើអ្វីជាកម្លាំងអំណាចនោះ? ខ្ញុំនិយាយថា :«នៅលើភពផែនដីនេះ ពុំមានកម្លាំងណាដែលស្មើនឹងកម្លាំងជំនឿសាសនា ឬប្រហាក់ប្រហែលអាចធានាបាននូវការគោរពច្បាប់វិន័យ ធានាការបង្រួបបង្រួមសង្គម គោរពច្បាប់ និងសុខដុមនីយកម្មដែលជាមូលហេតុនៃសន្តិភាពនិងសេចក្តីសុខ»

           អាថ៌កំបាំងម្យ៉ាងទៀត គឺមនុស្សមានលក្ខណៈពិសេសជាងសភាវៈផ្សេងទៀត ដែលមានជីវិតដោយសារចលនា និងសកម្មភាពរបស់គេមានជម្រើសដែលគ្រប់គ្រងលើអ្វីមួយកើតឡើងពុំមែនជាឥន្រ្ទីយារម្មណ៍ស្តាប់ឮឬមើលឃើញនោះទេ។ ប៉ុន្តែវាគឺជាជំនឿដែលអប់រំផ្លូវចិត្ត និងជម្រះសម្អាតផ្លូវកាយ។ មនុស្សលោកត្រូវបានដឹកនាំជានិច្ច ដោយជំនឿត្រឹមត្រូវឬក៏ជំនឿខុស។ បើសិនជាជំនឿរបស់គេត្រឹមត្រូវអ្វីគ្រប់យ៉ាងនឹងល្អប្រសើរ។ តែបើសិនជាជំនឿរបស់គេខុសគឺអ្វីៗគ្រប់​យ៉ាងនឹងត្រូវខូចអសារបង់។

           លទ្ធិសាសនានិងជំនឿ គឺជាអំណាចពីរដែលឃ្លាំមើលសកម្មភាពផ្លូវកាយរបស់មនុស្ស។​ គេសង្កេតទៅលើមនុស្សទូទៅ ឃើញថា ជំនឿរបស់គេមានពីរប្រភេទដូចខាងក្រោម៖

    -      ជំនឿចំពោះតម្លៃ សេចក្តីថ្លៃថ្នូររបស់មនុស្ស និងខ្លឹមសារទាំង​ឡាយ​ដែលចិត្តមានជំនឿស៊ប់រមែងខ្លាចរអែងមិនហ៊ានប្រព្រឹត្តផ្ទុយពីហេតុផលទាំង​ឡាយ​។ ទោះបីជាការប្រព្រឹត្តនោះរួចផុតពីទោសនិងការផាកពិន័យជាទ្រព្យសម្បត្តិក៏ដោយ។

    -      ជំនឿចំពោះអល់ឡោះ គឺមានជំនឿថា ទ្រង់កំពុងឃ្លាំមើលអាថ៌កំបាំងក្នុងចិត្ត។ ទ្រង់ដឹងជ្រាបអំពីអាថ៌កំបាំង និងអ្វីដែលសម្ងាត់ជាងអាថ៌កំបាំង។ ច្បាប់សាសនាបានផ្ទេរសិទ្ធិអំណាចដល់អ្នកគ្រប់គ្រងច្បាប់នេះដោយមានការបង្គាប់បញ្ជានិងការហាម​ឃាត់អំពីទ្រង់ដោយផ្ទាល់។ អារម្មណ៍របស់​អ្នកមានជំនឿពោរពេញដោយសេចក្តីខ្មាស និងស្រលាញ់ពេញចិត្តចំពោះទ្រង់ ឬកោតខ្លាចចំពោះទ្រង់ ឬស្រលាញ់ផងខ្លាចក្នុងពេលតែមួយ។ ជាការ​ពិតណាស់ ប្រភេទនៃជំនឿនេះ គឺជាប្រភេទពីរដ៏មានអំណាចខ្លាំងបំផុតចំពោះផ្លូវចិត្តរបស់មនុស្ស។ វាពិតជាមានសក្តានុពលខ្លាំងក្លា ក្នុងការទប់ស្កាត់កម្លាំង​តណ្ហា និងមនោសញ្ចេតនាច្របូកច្របល់។ ម្យ៉ាងទៀត កម្លាំងអំណាចនៃជំនឿទាំងពីរនេះ វាមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការគ្រប់គ្រងផ្លូវចិត្តជាទូទៅនិងដោយ​ចំពោះ។

           ហេតុដូច្នេះ សាសនាគឺជាការធានារ៉ាប់រងដ៏ប្រសើរបំផុត ក្នុងការប្រាស័្រយទាក់ទងរបស់មនុស្សលោកពាក់ព័ន្ធនឹង​ច្បាប់ យុត្តិធម៌ និងសមធម៌ ហើយជាកត្តាចាំបាច់បំផុតសម្រាប់សង្គមរស់នៅ។ និយាយដោយការពិត ដំណោះស្រាយរបស់សាសនាចំពោះបញ្ហាសង្គមមនុស្ស​គឺជាដំណោះស្រាយបញ្ហា​ស្រេកឃ្លានខាងផ្លូវចិត្តជាងផ្លូវកាយ។

            បើសិនជាសាសនាមានសារៈសំខាន់យ៉ាងនេះ ហើយតថភាពនៃសង្គមបច្ចុប្បន្ននៅក្នុងសកលលោកទាំងមូលមានសាស នានិងលទ្ធិជំនឿច្រើនរាប់មិនអស់។ ម្យ៉ាងទៀត ក្រុមនីមួយៗរីករាយជាមួយនឹងអ្វីដែលពួកគេប្រកាន់យក។ ដូច្នេះ តើសាសនាណាមួយត្រឹមត្រូវដែលបំពេញតាមតម្រូវការផ្លូវចិត្តរបស់មនុស្ស? តើសាសនាពិតនោះមានបទដ្ឋានឬគោលការណ៍យ៉ាងដូចម្តេចខ្លះ?

    បទដ្ឋាននៃសាសនាពិត

           ម្ចាស់នៃសាសនានីមួយៗតែងគិតថាសាសនារបស់ខ្លួនត្រឹមត្រូវ ហើយអ្នកកាន់សាសនានីមួយៗជឿថា សាសនារបស់ខ្លួនគឺជាសាសនាគំរូនិងជាមាគ៌ាដ៏ត្រឹមត្រូវ។ ​ពួកអ្នកកាន់សាសនាដែលត្រូវគេកែប្រែ ឬក្រុមអ្នកកាន់លទ្ធិសាសនាដែលមនុស្សបង្កើតឡើងដោយខ្លួនឯង នៅពេលគេ​សួរអំពីភស្តុតាងនិងអំណះអំណាងបញ្ជាក់ពីជំនឿរបស់ពួកគេ ពួកគេតែងអះអាងថា ពួកគេកាន់តាមជីដូន​ជីតារបស់ពួកគេ។ ពួកគេនិទានរឿងព្រេង និងដំណឹងផ្សេងៗ ដែលគ្មានប្រភពច្បាស់លាស់​។ ម្យ៉ាងទៀត អត្ថបទទាំងនោះជៀសមិនផុតពីការក្លែងបន្លំ និងការកែប្រែ។ ពួកគេពឹងផ្អែកលើ​ឯកសារកេរកាល គ្មានអ្នកនិពន្ធ។ តើច្បាប់ដើមគេសរសេរជាភាសាអ្វី? តើមានប្រភពចេញពី​ប្រទេសណា? អត្ថបទទាំងនោះគ្រាន់តែជាកម្រងអត្ថបទចម្រុះគេប្រមូលចងក្រងពីនេះពីនោះ។ បន្ទាប់មកពួកគេនាំគ្នាលើកតម្កើង ហើយបន្សល់ជាកេរមត៌តពីជំនាន់មួយទៅជំនាន់មួយដោយ​គ្មានការត្រួតពិនិត្យជាលក្ខណៈវិទ្យាសាស្រ្ត រកប្រភពអ្នកនិទាន និងពិនិត្យពីភាពត្រឹមត្រូវនៃអត្ថបទទាំងនោះ។

           គម្ពីរឬសៀវភៅទាំងនោះជាអនាមិក ការនិទានតៗគ្នា គ្មានប្រភព​ពិតប្រាកដ មិនមានប្រសិទ្ធភាពជាភស្តុតាង ឬជាអំណះអំណាងសម្រាប់ប្រើប្រាស់ជាផ្លូវការ ក្នុងវិស័យសាសនានិងជំនឿ​។ តើសាស​នា​ដែលគ្មានសុក្រឹតភាព និងលទ្ធិជំនឿដែលមនុស្សបង្កើតឡើងនេះត្រឹមត្រូវ ​ឬក៏មិនត្រឹត្រូវ ?

           គំនិតដែលយល់ថា សាសនាទាំងអស់សុទ្ធតែត្រឹមត្រូវទាំងអស់ គឺមិនអាចជាដាច់ខាត ពីព្រោះការពិតមាន​តែមួយមិនមានច្រើននោះទេ។ គំនិតម្យ៉ាងទៀតសាសនានិងលទ្ធិជំនឿដែលត្រូវគេកែប្រែ ឬដែលមនុស្សបង្កើតឡើង គឺជាសាសនាដែលមកអំពីព្រះជាម្ចាស់ និងជាសាសនាដែលត្រឹមត្រូវ។ បើសិនជាសាសនា និងលទ្ធិជំនឿមានច្រើន (តាមពិតមានតែមួយ) តើមួយណាពិតប្រាកដ? ដូច្នេះចាំបាច់ត្រូវតែមានបទដ្ឋាន ឬខ្នាតគំរូដើម្បីឱ្យស្គាល់ថា សាសនាមួយណាពិត ហើយសាសនាមួយណាមិនពិត។ បើ​យើងឃើញថា បទដ្ឋានទាំងនោះស្របនឹងសាសនាណាមួយ យើងដឹងថាសាសនានោះជាសាសនាពិត​។ បើ​សិនជាបទដ្ឋានទាំងនោះ ឬប្រការណាមួយមិនស្របនឹងសាសនាណាមួយ យើងដឹងថា សាសនានោះមិនមែនជាសាសនាពិត។

    បទដ្ឋានឬស្តង់ដាដែលយើងអាចបែងចែករវាងសាសនាពិតនិងសាសនាមិនពិត

           ទី១. ជាសាសនាដែលមកអំពីអល់ឡោះ។ ទ្រង់បានបញ្ចុះមកតាមរយៈទេវតាមួយអង្គមកកាន់អ្នកនាំសារណាម្នាក់នៃពួកអ្នកនាំសាររបស់ទ្រង់ដើម្បីផ្សព្វផ្សាយដល់ពួកមនុស្សលោក។ សាសនាពិតគឺជាសាសនារបស់អល់ឡោះ។ អល់ឡោះជាម្ចាស់នឹងជុំនំជម្រះអំពើសត្វលោកទាំងឡាយនៅថ្ងៃបរលោកតាមច្បាប់សាសនា ដែលទ្រង់បានប្រទានចុះមកចំពោះពួកគេ​​។

    ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ  إِنَّا     أَوْحَيْنَا   إِلَيْكَ    كَمَا       أَوْحَيْنَا  إِلَى   نُوحٍ  وَالنَّبِيِّينَ  مِن  بَعْدِهِ   وَأَوْحَيْنَا  إِلَى  إِبْرَاهِيمَ  وَإِسْمَاعِيلَ  وَإْسْحَقَ  وَيَعْقُوبَ   وَالأَسْبَاطِ  وَعِيسَى  وَأَيُّوبَ  وَيُونُسَ  وَهَارُونَ  وَسُلَيْمَانَ   وَآتَيْنَا  دَاوُودَ  زَبُورًا  ١٦٣  ﭼ  سورة النساء: ١٦٣

    មានន័យថា : «ការពិតណាស់ យើងបានត្រាស់បន្ទូលទៅកាន់ឯងដូចជាយើងបានត្រាស់​បន្ទូលទៅកាន់ណួស៍ និងពួកណាពីជាបន្តបន្ទាប់។   យើងបានត្រាស់បន្ទូលទៅកាន់អ៊ីព្រហីម   អ៊ីស្មាឯល អ៊ីស្ហាក យ៉ាក់កូប និងពួកណាពីដែលមកពីកុលសម្ព័ន្ធទាំងដប់ពីរនៃពួកអ៊ីស្រាឯល នៃកូន​ចៅរបស់យ៉ាក់កូប ព្រមទាំងបានត្រាស់បន្ទូលទៅកាន់ អ៊ីសា អៃយូប ហារូន ស៊ូឡៃម៉ាន។ យើងបានប្រទានគម្ពីរហ្សាពួរដល់ដាវូត»

            អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ وَمَا  أَرْسَلْنَا  مِن  قَبْلِكَ  مِن  رَّسُولٍ  إِلاَّ  نُوحِي  إِلَيْهِ   أَنَّهُ   لاَ   إِلَهَ        إِلاَّ  أَنَا   فَاعْبُدُون  ٢٥  ﭼ

    سورة الأنبياء: ٢٥

    មានន័យថា : «យើងពុំបានបញ្ជូនអ្នកនាំសារណាម្នាក់មុនឯងទេ លើកលែងតែយើងបាន​ត្រាស់បន្ទូលទៅកាន់គេថា គ្មានព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈឡើយ លើកលែងតែយើង(ព្រះជាម្ចាស់)។ ចូរពួកអ្នកគោរពសក្ការៈមកចំពោះយើងចុះ»។

           ផ្អែកលើសេចក្តីអធិប្បាយខាងលើ ឱ្យតែសាសនា​ណាមួយដែលបុគ្គលណាម្នាក់នាំមក ហើយអះអាងថា ខ្លួនជាអ្នកបង្កើតឡើងក្រៅពីអល់ឡោះជាម្ចាស់នោះ គឺជាសាសនាមិនពិត។

           ទី២. ជាសាសនាដែលអំពាវនាវទៅរកការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែ​មួយគត់។ហាមការគោរពពហុទេព និងមធ្យោបាយទាំងឡាយដែលនាំទៅរកពហុទេព ពីព្រោះការអំពាវនាវទៅរកជំនឿតាវហេត (ជំនឿឯកទេវតា) គឺជាមូលដ្ឋានគ្រឹះនៃការអំពាវ​នាវរបស់ពួកណាពី និងពួកអ្នកនាំសារ។ គ្រប់ណាពីទាំងអស់តែងមានប្រសាសន៍ទៅកាន់សាសន៍របស់ពួកគាត់ថា :

    ﭽ اعْبُدُواْ  اللَّهَ  مَا  لَكُم   مِّنْ  إِلَـهٍ   غَيْرُهُ  ﭼ سورة الأعراف: ٥٩

    មានន័យថា : «ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ។ សម្រាប់ពួកអ្នកគ្មានព្រះផ្សេង​ក្រៅពីទ្រង់ឡើយ»

           ផ្អែកលើបទដ្ឋាននេះ សាសនាណាក៏ដោយដែលមានរួមបញ្ចូលការ​គោរពពហុទេព និងគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ ដោយមានអ្នកដទៃរួមជាមួយទ្រង់ ដូចជា​ណាពី ពួកទេវតា និងអ្នកមានកុសលធម៌នោះ គឺជាសាសនាដែលមិនពិត បើទោះជាអ្នកកាន់សាសនានោះអះអាងថា ជាសាសនារបស់ណាពីណាម្នាក់ក្នុងចំណោមពួកណាពីទាំងឡាយ​ក៏ដោយ។

           ទី៣. ជាសាសនាដែលឯកភាពជាមួយនឹងមូលដ្ឋានគ្រឹះដែលពួកអ្នកនាំសារទាំងឡាយ​បានអំពាវនាវទៅរកការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ អំពាវនាវទៅរកផ្លូវរបស់ទ្រង់ និងបម្រាមចំពោះការគោរពពហុទេព អំពើអកតញ្ញូចំពោះឪពុកម្តាយ ការ​សម្លាប់ជីវិតដោយខុសច្បាប់និងដាក់បម្រាមចំពោះអំពើអបាយមុខដោយ​បើកចំហនិងលាក់បាំង។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ وَمَا  أَرْسَلْنَا  مِن  قَبْلِكَ  مِن  رَّسُولٍ  إِلاَّ  نُوحِي  إِلَيْهِ   أَنَّهُ   لاَ   إِلَهَ        إِلاَّ  أَنَا   فَاعْبُدُون  ٢٥  ﭼ

                                                  سورة الأنبياء: ٢٥

    មានន័យថា : «យើងពុំបានបញ្ជូនអ្នកនាំសារណាម្នាក់មុនឯង លើកលែងតែយើងបាន​ត្រាស់បន្ទូលទៅកាន់គេថា គ្មានព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈលើកលែងតែយើង(ព្រះជាម្ចាស់)។ ចូរពួកអ្នកគោរពសក្ការៈមកចំពោះយើងចុះ»។

            អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ  قُلْ    تَعَالَوْاْ  أَتْلُ  مَا  حَرَّمَ  رَبُّكُمْ  عَلَيْكُمْ  أَلاَّ  تُشْرِكُواْ   بِهِ     شَيْئًا  وَبِالْوَالِدَيْنِ  إِحْسَانًا  وَلاَ  تَقْتُلُواْ  أَوْلاَدَكُم  مِّنْ    إمْلاَقٍ  نَّحْنُ  نَرْزُقُكُمْ  وَإِيَّاهُمْ  وَلاَ  تَقْرَبُواْ  الْفَوَاحِشَ    مَا  ظَهَرَ  مِنْهَا  وَمَا  بَطَنَ  وَلاَ  تَقْتُلُواْ  النَّفْسَ  الَّتِي     حَرَّمَ  اللّهُ  إِلاَّ      بِالْحَقِّ  ذَلِكُمْ  وَصَّاكُمْ  بِهِ  لَعَلَّكُمْ  تَعْقِلُون  ١٥١   ﭼ سورة الأنعام: ١٥١

    មានន័យថា : «នែអ្នកនាំសារ! ចូរឯងមានប្រសាសន៍ថា ចូរនាំគ្នាមកទីនេះ ខ្ញុំនឹងសូត្រឱ្យ​ពួកអ្នកស្តាប់នូវអ្វីដែលព្រះជាម្ចាស់របស់ពួកអ្នកបាន​ហាមប្រាមទៅលើពួកអ្នក គឺពួកអ្នកមិនត្រូវគោរពពហុទេពណាមួយរួមជាមួយនឹងទ្រង់។ ត្រូវកតញ្ញូចំពោះឪពុកម្តាយ ហើយចូរកុំសម្លាប់កូនចៅរបស់ពួកអ្នកព្រោះតែភាពក្រីក្រ។ យើងជាអ្នកផ្តល់ជីវភាពរស់នៅ និងលាភសក្ការៈដល់ពួកអ្នកនិងពួកគេ។ ចូរកុំទៅបៀតអំពើអបាយមុខ ទាំងបើកចំហនិងលាក់បាំង។ ចូរកុំសម្លាប់ជីវិត​ដែលទ្រង់បានដាក់ច្បាប់ហាម លើកលែងតែស្របច្បាប់។ ទាំងនេះ គឺជាអ្វីដែលទ្រង់បានដាក់ច្បាប់បង្គាប់ប្រើចំពោះពួកអ្នក។ សង្ឃឹមថា ពួកអ្នកយកទៅពិចារណា»

            អល់ឡោះជាម្ចាស់​បានមានព្រះបន្ទូលទៀតថា :

    ﭽ وَاسْأَلْ  مَنْ  أَرْسَلْنَا  مِن  قَبْلِكَ  مِن  رُّسُلِنَا    أَجَعَلْنَا  مِن  دُونِ  الرَّحْمَنِ  آلِهَةً  يُعْبَدُون  ٤٥  ﭼ

                                                 سورة الزخرف: ٤٥

    មានន័យថា : «មូហាំម៉ាត់! ចូរសួរពួកអ្នកដែលដើរតាមពួកអ្នកនាំសារជំនាន់មុនៗថា តើយើងពិតជាបង្កើតព្រះផ្សេងក្រៅពីអល់ឡោះដ៏មហាមេត្តា  ឱ្យពួកគេគោរពសក្ការៈមែនទេ? »

           ទី៤. បទដ្ឋានទាំងនោះមិនត្រូវខ្វែងគ្នា ហើយក៏មិនត្រូវផ្ទុយគ្នា មិនត្រូវបង្គាប់កិច្ចការអ្វីមួយដែលផ្ទុយនឹងកិច្ចការមួយផ្សេងទៀត។ ម្យ៉ាងទៀត មិនត្រូវហាមអ្វីមួយ និងអនុញ្ញាតអ្វីមួយដែលស្រដៀងគ្នានិងអ្វីដែលគេហាមដោយគ្មានមូលហេតុ។ លើសពីនេះមិនត្រូវហាមឬអនុញ្ញាត​ អ្វីមួយចំពោះក្រុមណាមួយ ហើយហាមចំពោះក្រុមមួយផ្សេងទៀតនោះឡើយ។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ أَفَلاَ  يَتَدَبَّرُونَ  الْقُرْآنَ  وَلَوْ    كَانَ      مِنْ    عِندِ  غَيْرِ   اللّهِ  لَوَجَدُواْ   فِيهِ  اخْتِلاَفًا  كَثِيرًا  ٨٢  ﭼ

    سورة النساء: ٨٢

    មានន័យថា : «តើពួកគេមិនពិនិត្យសង្កេតមើលក្នុងគម្ពីរអាល់គួរអានទេឬ? បើសិនជាគម្ពីរនេះមកអំពីអ្នកផ្សេងក្រៅពីអល់ឡោះ ពួកគេនឹងប្រទះឃើញមានភាពផ្ទុយគ្នាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងគម្ពីរនេះ»

           ទី៥. សាសនានេះមានចែងនូវមាត្រាទាំងឡាយដែលរក្សាសិទ្ធិរបស់មនុស្សលោកទាក់ទងនឹង​សាសនា កិត្តិយស ទ្រព្យសម្បត្តិ អាយុជីវិត និងក្រុមគ្រួសាររបស់ពួកគេ តាមអ្វីដែលគេបានបញ្ញត្តិច្បាប់ក្នុងបទបញ្ជា ការហាមឃាត់ ការទប់ស្កាត់ និងក្រមសីលធម៌​ដែលរក្សានូវកត្តាចាំ​បាច់​ទាំងប្រាំយ៉ាងខាងលើ។

           ទី៦. ជាសាសនាដែលមានក្តីមេត្តាចំពោះសត្វលោកទាំងមូល ការពារពីការជិះជាន់ដោយអយុត្តិធម៌ទៅលើពួកគេ និងការប្រព្រឹត្តអំពើអយុត្តិធម៌ចំពោះគ្នាទៅវិញទៅមក ទោះជា​ការប្រព្រឹត្តអំពើអយុត្តិ​ធម៌នោះ ដោយការបៀតបៀនលើសិទ្ធិសេរីភាព ឬបង្កភាពវិនាសហិនហោចដល់ផលប្រយោជន៍ឬដោយអ្នកមានអំណាចបោកបញ្ឆោតអ្នកតូចតាច។ អល់ឡោះជាម្ចាស់​បានមានព្រះបន្ទូលអំពីការមេត្តាករុណាដែលមាននៅក្នុងគម្ពីរតាវរ៉ត(គម្ពីរសញ្ញាណចាស់) ដែល​ទ្រង់បានប្រទានដល់ណាពីមូសា។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ وَلَمَّا  سَكَتَ  عَن  مُّوسَى  الْغَضَبُ  أَخَذَ  الأَلْوَاحَ  وَفِي   نُسْخَتِهَا  هُدًى  وَرَحْمَةٌ  لِّلَّذِينَ  هُمْ  لِرَبِّهِمْ  يَرْهَبُون  ١٥٤  ﭼ سورة الأعراف: ١٥٤

    មានន័យថា : «នៅពេលដែលមូសាបាត់ខឹង គេបានទៅរើសយកគម្ពីរដែលគេបានបោះចោលនោះមកវិញ។ ក្នុងគម្ពីរនេះមានបកស្រាយអំពីសច្ចភាព និងជាក្តីមេត្តាសម្រាប់ពួកអ្នក​ដែលកោតខ្លាចចំពោះអល់ឡោះ​»

           អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលអំពីការបញ្ជូនណាពីអ៊ីសា(យេស៊ូ)ថា :

    ﭽ وَلِنَجْعَلَهُ  آيَةً  لِلنَّاسِ  وَرَحْمَةً    ﭼ سورة مريم: ٢١

    មានន័យថា : «យើងបង្កើតគេជាសញ្ញាភស្តុតាងបញ្ជាក់ពីអានុភាពរបស់អល់ឡោះ ចំពោះ​មនុស្សលោកនិងជាក្តីមេត្តាករុណា»

    អល់ឡោះជាម្ចាស់ដ៏មហារុងរឿងបានបន្ទូលអំពីណាពី​សឡេះថា :

    ﭽ قَالَ  يَاقَوْمِ  أَرَأَيْتُمْ  إِن  كُنتُ  عَلَى  بَيِّنَةً  مِّن  رَّبِّي  وَآتَانِي   مِنْهُ   رَحْمَةً  ﭼ سورة هود: ٦٣

    មានន័យថា : «ណាពីសឡេះបានមានប្រសាសន៍ទៅកាន់សាសន៍របស់គេថា នែសាសន៍របស់​ខ្ញុំ!តើពួកអ្នកយល់យ៉ាងម៉េចដែរ បើសិនជាខ្ញុំត្រូវបានបញ្ជូនមកអំពីព្រះជាម្ចាស់របស់ខ្ញុំ មាន​ភស្តុតាងច្បាស់លាស់ ហើយទ្រង់បានប្រទានក្តីមេត្តាករុណាដល់ខ្ញុំ?»

           អល់ឡោះជាម្ចាស់បានមានព្រះ​បន្ទូលថា :

    ﭽ وَنُنَزِّلُ  مِنَ  الْقُرْآنِ  مَا  هُوَ  شِفَاء   وَرَحْمَةٌ  ﮫ ﭼ    سورة الإسراء: ٨٢

    មានន័យថា : «យើងបានប្រទានចុះមកក្នុងគម្ពីរអាល់គួរអាននេះ ជាថ្នាំព្យាបា​ល​ជំងឺផ្លូវចិត្ត​និងជាក្តីមេត្តាសម្រាប់ពួកអ្នកមានជំនឿទាំងឡាយ​»

           ទី៧.ជាសាសនាប្រកបដោយការចង្អុលបង្ហាញទៅរកច្បាប់បញ្ញត្តិរបស់អល់ឡោះ និងចង្អុលបង្ហាញមនុស្សទៅរកការគោរពតាមសេចក្តីប្រាថ្នារបស់អល់ឡោះ។ ម្យ៉ាងទៀតការបកស្រាយប្រាប់ពួកគេថា តើពួកគេមកពីណា ហើយវាសនាពួកគេនឹងវិលត្រលប់ទៅទីណា? អល់ឡោះជាម្ចាស់​បានមានព្រះបន្ទូលអំពីគម្ពីរតាវរ៉តថា :

    ﭽ إِنَّا  أَنزَلْنَا  التَّوْرَاةَ  فِيهَا   هُدًى  ﮆ ﭼ  سورة المائدة: ٤٤

    មានន័យថា : «ពិតណាស់ យើងបានប្រទានគម្ពីរតាវរ៉តចុះមកក្នុងនោះមានការចង្អុលបង្ហាញនិងការស្រាយបំភ្លឺអំពីក្បួនច្បាប់ទាំងឡាយ​»

            អល់ឡោះជាម្ចាស់បានមានព្រះ​បន្ទូលអំពីគម្ពីរអិញ្ជីល(គម្ពីរសញ្ញា​ណថ្មី)ថា :

    ﭽ وَآتَيْنَاهُ  الإِنجِيلَ  فِيهِ  هُدًى  وَنُورٌ  ﭼ سورة المائدة: ٤٦

    មានន័យថា : «យើងបានប្រទានដល់យេស៊ូនូវគម្ពីរអិញ្ជីល ក្នុងនោះមានការចង្អុលបង្ហាញ​​ទៅរកសច្ចភាព និងស្រាយបំភ្លឺអំពីអ្វីដែលមនុស្សមិនដឹងក្នុងច្បាប់របស់អល់ឡោះ»។​

           អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលអំពីគម្ពីរអាល់គួរអានថា :

    ﭽ هُوَ  الَّذِي   أَرْسَلَ  رَسُولَهُ  بِالْهُدَى  وَدِينِ  الْحَقِّ  ﭼ سورة التوبة: ٣٣

    មានន័យថា : «អល់ឡោះជាម្ចាស់បានបញ្ជូនអ្នកនាំសាររបស់ទ្រង់ឈ្មោះមូហាំម៉ាត់ដោយមានគម្ពីរអាល់គួរអាននិងសាសនាឥស្លាម»

            សាសនាពិតគឺជាសាសនាដែលមាន​ការចង្អុលបង្ហាញទៅរកច្បាប់របស់អល់ឡោះជាម្ចាស់ ហើយផ្តល់សន្តិភាពនិងសេចក្តីស្ងប់ដល់ផ្លូវចិត្ត។ សាសនានេះអាចជម្រះសម្អាតផ្លូវចិត្ត ពីរាល់ការល្បួងរំខានរបស់បិសាច និងឆ្លើយតបរាល់ចម្ងល់​ទាំងឡាយ ហើយបកស្រាយ​នូវរាល់បញ្ហាទាំងឡាយ។

           ទី៨. ជាសាសនាដែលអំពាវនាវទៅរកសីលធម៌ល្អ និងការប្រតិបត្តិសេចក្តីល្អ ដូចជាភាពស្មោះត្រង់ យុត្តិធម៌ ទំនុកចិត្ត ភាពអៀនខ្មាស ភាពស្អាតបរិសុទ្ធ និងសេចក្តីថ្លៃថ្នូរ។ ម្យ៉ាងទៀត ជាសាសនាដែលហាមឃាត់ពីអំពើអាក្រក់ទាំងឡាយ ដូចជា អកតញ្ញូចំពោះឪពុកម្តាយ ការសម្លាប់​ជីវិត និងការហាមប្រាមពីអំពើអបាយមុខទាំងឡាយ ការកុហកបោកប្រាស់ ការជិះជាន់ដោយអយុត្តិធម៌ អំពើពេស្យា ការរិះកំណាញ់ និងអំពើបាបផ្សេងៗ។

           ទី៩. ត្រូវផ្តល់សុភមង្គលចំពោះអ្នកដែលមានជំនឿលើសាសនានេះ ដូចទ្រង់​បានមានព្រះបន្ទូលថា :

    ﭽ طه  ١  مَا  أَنزَلْنَا  عَلَيْكَ  الْقُرْآنَ  لِتَشْقَى  ٢  ﭼ سورة طه: ١ - ٢

    មានន័យថា :​​​ «តហា.... យើងពុំបានបញ្ចុះគម្ពីរអាល់គួអាននេះមកចំពោះអ្នកក្នុងបំណងធ្វើ​ឱ្យអ្នកអភ័ព្វនោះទេ»

           សាសនានោះត្រូវតែស្របជាមួយនិស្ស័យពីធម្មជាតិ ដូចទ្រង់បានមាន​ព្រះបន្ទូលថា :

    ﭽ فِطْرَةَ  اللَّهِ  الَّتِي   فَطَرَ  النَّاسَ  ﯞ ﭼ  سورة الروم: ٣٠

    មានន័យថា : «និស្ស័យពីធម្មជាតិដែលអល់ឡោះជាម្ចាស់បានបង្កើតមនុស្ស ឱ្យមាន​និស្ស័យ​នេះតាំងពីកំណើត»

            វាជាសាសនាដែលស្របជាមួយបញ្ញាញាណដ៏ត្រឹមត្រូវ ពីព្រោះសាសនាដ៏ត្រឹមត្រូវគឺជាច្បាប់របស់អល់ឡោះ។ បញ្ញាដែលត្រឹមត្រូវ គឺជាការបង្កើតរបស់​អល់ឡោះ។ ច្បាប់របស់អល់ឡោះមិនអាចផ្ទុយនឹងការបង្កើតរបស់ទ្រង់ជាដាច់ខាត។

           ទី១០. សាសនានេះបានបង្ហាញមនុស្សទៅរកសច្ចភាព ហើយដាស់តឿនមនុស្សឱ្យប្រុងប្រយ័ត្នអំពីអសច្ចភាព។ ណែនាំមនុស្សទៅរកផ្លូវត្រូវនិងបញ្ជៀសពួកជិន(បង់បត់) ខណៈដែលពួកគេឮគម្ពីរអាល់គួរអាន។ ពួកគេបាននិយាយគ្នាថា :

    ﭽ  يَاقَوْمَنَا  إِنَّا   سَمِعْنَا  كِتَابًا  أُنزِلَ  مِن  بَعْدِ  مُوسَى   مُصَدِّقًا  لِّمَا  بَيْنَ  يَدَيْهِ  يَهْدِي  إِلَى   الْحَقِّ  وَإِلَى  طَرِيقٍ  مُّسْتَقِيم   ٣٠  ﭼ  سورة الأحقاف: ٣٠

    មានន័យថា : «នែពួកយើង! ពិតណាស់យើងបានស្តាប់ឮគម្ពីរមួយច្បាប់ដែលគេបញ្ចុះមកបន្ទាប់ពីមូសា ជាគម្ពីរដែលបញ្ជាក់ពីសច្ចភាពដែលមាននៅក្នុងគម្ពីរមុនៗ។ វាចង្អុល​បង្ហាញ​ទៅរកសច្ចភាពនិងផ្លូវត្រូវ»

           សាសនានេះមិនបានអំពាវនាវមនុស្សទៅរកសេចក្តីអភ័ព្វ និងសំណាង​អាក្រក់នោះទេ។ អល់ឡោះបានមានព្រះបន្ទូលថា :

    ﭽ طه  ١  مَا  أَنزَلْنَا  عَلَيْكَ  الْقُرْآنَ  لِتَشْقَى  ٢  ﭼ سورة طه: ١ - ٢

    មានន័យថា : «តហា..យើងពុំបានបញ្ចុះគម្ពីរអាល់គួអានមកចំពោះអ្នកក្នុងបំណង​ឱ្យអ្នកអភ័ព្វនោះទេ»

           ម្យ៉ាងទៀត សាសនានេះមិនបង្គាប់ប្រើមនុស្សឱ្យប្រព្រឹត្តអ្វីមួយ ដែលនាំឱ្យគេវិនាសហិនហោចនោះទេ។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ وَلاَ  تَقْتُلُواْ  أَنفُسَكُمْ   إِنَّ  اللّهَ  كَانَ         بِكُمْ  رَحِيمًا  ٢٩  ﭼ سورة النساء: ٢٩ 

    មានន័យថា : «ចូរពួកអ្នកកុំសម្លាប់គ្នាទៅវិញទៅមក។ ពិតណាស់​      អល់ឡោះជាម្ចាស់ទ្រង់មហាអាណិតស្រលាញ់ចំពោះពួកអ្នក»

           សាសនានេះមិនបែងចែកពួកអ្នកដើរតាមដោយសារតែមូលហេតុ​ជាតិសាសន៍ វណ្ណៈនិងកុលសម្ព័ន្ធ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ يَاأَيُّهَا  النَّاسُ  إِنَّا     خَلَقْنَاكُم  مِّن  ذَكَرٍ  وَأُنثَى  وَجَعَلْنَاكُمْ   شُعُوبًا  وَقَبَائِلَ  لِتَعَارَفُوا  إِنَّ    أَكْرَمَكُمْ  عِندَ  اللَّهِ  أَتْقَاكُمْ  إِنَّ  اللَّهَ   عَلِيمٌ  خَبِير  ١٣  ﭼ سورة الحجرات: ١٣

    មានន័យថា : «ឱមនុស្សលោកទាំងឡាយ! ពិតណាស់ យើងបានបង្កើតពួកអ្នកពីបុរសម្នាក់(អាដាំ)និងស្រ្តីម្នាក់(ហាវ៉ា) ហើយយើងបានបង្កើតពួកអ្នកជាប្រជាជាតិ និងកុលសម្ព័ន្ធជាច្រើន​ដើម្បីឱ្យពួកអ្នកស្គាល់គ្នា។ ប្រាកដណាស់ អ្នកដែលប្រសើរជាងគេចំពោះអល់ឡោះ ក្នុងចំណោមពួកអ្នក គឺ​អ្នកដែលកោតខ្លាចចំពោះទ្រង់ខ្លាំងជាងគេ។ ពិតណាស់ អល់ឡោះទ្រង់មហាដឹងដ៏ចំណាន»។

           ខ្នាតគំរូជាផ្លូវការដែលបែងចែកតម្លៃរវាងមនុស្សលោកក្នុងសាស​នា​នោះ គឺការកោតខ្លាចចំពោះអល់ឡោះ។

           ក្រោយពេលបង្ហាញបទដ្ឋានដែលបែងចែករវាងសាសនាពិតនិងសាសនាមិនពិតចំពោះអល់ឡោះគឺសំអាងលើមាត្រាទាំង​ឡាយដែលមានចែងក្នុងគម្ពីរអាល់គួរអាន ជាភស្តុតាងបញ្ជាក់ពីបទ​ដ្ឋានទូទៅសម្រាប់ពួកអ្នកនាំសារដ៏ស្មោះត្រង់ទាំងឡាយ ដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនមក។ ម្យ៉ាងទៀត ឆ្លៀតឱកាសនេះក៏សូមលើកយកមកបង្ហាញផងដែរអំពីប្រភេទនៃ​សាសនាផ្សេងៗ។

    ប្រភេទនៃសាសនាផ្សេងៗ

           គេបែងចែកមនុស្សទៅជាពីរផ្នែកតាមសាសនារបស់ពួកគេ។ មួយផ្នែកមានគម្ពីរដែលគេបញ្ចុះមកអំពីអល់ឡោះជាម្ចាស់ដូចជា ពួកជ្វីហ្វ ពួកគ្រឹស្ទាន និងពួកមូស្លីម។ ចំពោះពួកជ្វីហ្វនិងពួកគ្រឹស្ទាន ដោយមូលហេតុពួកគេមិនប្រតិបត្តិតាម​មាត្រាច្បាប់ដែលមានចែងក្នុងគម្ពីរ ពួកគេបានយកមនុស្សដូចគ្នា ធ្វើជាព្រះជាម្ចាស់ក្រៅពីអល់ឡោះឆ្លងកាត់ច្រើនសម័យកាល ទើបគម្ពីរច្បាប់ដើមរបស់ពួកគេដែលអល់ឡោះជាម្ចាស់បានបញ្ចុះ​មកឱ្យណាពីទាំងឡាយបានបាត់បង់។ ពួកបព្វជិតសាសនានាំគ្នាចងក្រងដោយខ្លួនឯង ហើយ​អះអាងថាជាគម្ពីរមកអំពីអល់ឡោះ។ តាមពិតវាមិនមែនមកពីអល់ឡោះជាម្ចាស់នោះទេ។ គម្ពីរទាំងនោះគឺជាការលួចចម្លងពាក្យសម្តី របស់ពួកមនុស្សខិលខូច និងជាការកែ​ប្រែរបស់ពួកអ្នកជ្រុលនិយមតែប៉ុណ្ណោះ។

           ចំណែកគម្ពីររបស់ពួកមូស្លីមវិញ (គម្ពីរអាល់គួរអានដ៏ឧត្តម) គឺជាគម្ពីរចុងក្រោយបង្អស់​របស់ព្រះ។ វាជាគម្ពីរដែលមានទំនុកចិត្តជាងគេ ទទួលបានការធានា ការអភិរក្សអំពីអល់ឡោះជាម្ចាស់​។ ទ្រង់មិនដាក់បន្ទុកការអភិរក្សរក្សាគម្ពីរនេះ ទៅលើមនុស្សលោកនោះទេ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ إِنَّا  نَحْنُ  نَزَّلْنَا  الذِّكْرَ      وَإِنَّا  لَهُ   لَحَافِظُون  ٩   ﭼ سورة الحجر: ٩

    មានន័យថា : «ពិតណាស់ យើងបានប្រទានគម្ពីរអាល់គួរអានចុះមក ហើយយើងជាអ្នកថែរក្សាគម្ពីរនេះ»។​

           គម្ពីរនេះត្រូវបានរក្សាទុកនៅក្នុងដើមទ្រូង និងសរសេរចារទុកក្នុងគម្ពីរ ពីព្រោះជាគម្ពីរចុង​ក្រោយ ដែលអល់ឡោះទ្រង់ធានាការចង្អុលបង្ហាញដល់មនុស្សជាតិទាំង​ឡាយ​។ ទ្រង់បង្កើតគម្ពីរនេះជាភស្តុតាង បង្ហាញជូនពួកគេរហូតដល់ថ្ងៃបរលោក។ ទ្រង់បានចារក្នុងព្រះលិខិតរួចហើយថាគម្ពីរនេះនៅគង់វង្សស្ថិតស្ថេរជារៀងរហូត។ ទ្រង់បានបម្រុងទុកជាស្រេចសម្រាប់រាល់សម័យកាលនីមួយៗនូវពួកអ្នកដែលនឹង​អនុវត្តតាមមាត្រាច្បាប់ ដែលមានចែងក្នុង​គម្ពីរនេះ។ ពួកគេនាំគ្នាប្រតិបត្តិតាមច្បាប់បញ្ញត្តិ និងមាន​ជំនឿចំពោះគម្ពីរនេះ។ ម្យ៉ាងទៀត យើងខ្ញុំនឹងធ្វើការបកស្រាយពិស្តារពីគម្ពីរដ៏ឧត្តមនេះក្នុងជំពូក​ក្រោយទៀត។

           មួយផ្នែកទៀត ក្រុមមនុស្សដែលគ្មានគម្ពីរបញ្ចុះមកអំពីអល់ឡោះជាម្ចាស់ ថ្វីបើពួកគេ​មានគម្ពីរជាកេរមត៌កបន្សល់ពីដូនតារបស់ពួកគេ ដូចជា សាសនាព្រហ្មញ្ញ សាសនាព្រះអគ្គី សាសនាព្រះពុទ្ធ សាសនាខុងជឺ និងពួកអារ៉ាប់សម័យមុនគេបញ្ជូនមូហាំម៉ាត់ជាអ្នកនាំសារ​មកកាន់ពួកគេផងដែរ។

           ប្រជាជាតិនីមួយៗមានចំណេះដឹងនិងការអនុវត្តតាមអ្វីដែលមានប្រយោជន៍ដល់ការ​រស់នៅរបស់ពួកគេនៅក្នុងលោកីយ៍នេះ។ នេះគឺជាការចង្អុលបង្ហាញទូទៅ ដែលអល់ឡោះជាម្ចាស់​ទ្រង់បានប្រទានដល់មនុស្សគ្រប់រូប។ មិនតែប៉ុណ្ណោះ សូម្បីតែសត្តឃាត ក៏ទ្រង់បានបង្ហាញផ្លូវដល់​វាដែរ។ ជាមួយនោះទ្រង់បានចង្អុលបង្ហាញដល់សត្តឃាត ឱ្យចេះស្វែងរកចំណីអាហារ​និង​ចេះការពារខ្លួនពីគ្រោះថ្នាក់។ ទ្រង់បង្កើតមនុស្សឱ្យចេះស្រលាញ់ផលប្រយោជន៍ និងបារម្ភចំពោះគ្រោះថ្នាក់ផ្សេង​ៗ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ سَبِّحِ  اسْمَ  رَبِّكَ  الأَعْلَى  ١  الَّذِي  خَلَقَ    فَسَوَّى  ٢  وَالَّذِي  قَدَّرَ   فَهَدَى   ٣  ﭼ سورة الأعلى: ١ - ٣

    មានន័យថា : «ព្រះនាមដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់របស់អ្នកដ៏មហាស្អាតស្អំ។ ទ្រង់ជា​ព្រះដែលបានបង្កើតសត្វលោក ហើយទ្រង់បានបង្កើតយ៉ាងសុក្រឹតឥតខ្ចោះ។ ទ្រង់បានកំណត់​ក្រឹត្យក្រមលើអ្វីគ្រប់យ៉ាង ហើយទ្រង់ប្រទាននូវការចង្អុលបង្ហាញ»

          អល់ឡោះជាម្ចាស់ទ្រង់​បានមានព្រះបន្ទូលអំពីមូសាដែលនិយាយទៅកាន់ស្តេចផារ៉ាអុងថា :

    ﭽ قَالَ  رَبُّنَا  الَّذِي  أَعْطَى   كُلَّ   شَيْءٍ  خَلْقَهُ  ثُمَّ   هَدَى  ٥٠  ﭼ سورة طه: ٥٠

    មានន័យថា : «មូសាបាននិយាយថា ព្រះជាម្ចាស់របស់យើងគឺជាព្រះដែលបាន​ប្រទានកំណើតដល់អ្វីគ្រប់យ៉ាង។ បន្ទាប់មកទ្រង់ប្រទាននូវការចង្អុលបង្ហាញ»

           អល់ឡោះជា​ម្ចាស់បានមានបន្ទូលអំពីណាពីអ៊ីព្រហ៊ីមដែលបាននិយាយថា :

    ﭽ الَّذِي  خَلَقَنِي  فَهُوَ  يَهْدِين  ٧٨  ﭼ سورة الشعراء: ٧٨

    មានន័យថា : «ព្រះជាម្ចាស់ទ្រង់បានបង្កើតរូបខ្ញុំ ហើយទ្រង់បានប្រទានការចង្អុលបង្ហាញដល់ខ្ញុំ»

              ជាទូទៅសម្រាប់អ្នកដែលមានបញ្ញាក៏មានការត្រិះរិះពិចារណាយ៉ាងហោចណាស់ថា អ្នកដែលមានសាសនា និងមានចំណេះដឹង អាចប្រតិបត្តិអំពើល្អពេញលក្ខណៈ​ប្រសើរជាងអ្នកដែលគ្មានសាសនា​។ សេចក្តីល្អដែលមានចំពោះអ្នកមិនមែនមូស្លីមដែលកាន់សាសនា​ផ្សេង​ៗគឺពួកអ្នកមូស្លីមមានលក្ខណៈពេញលេញនិងសុក្រឹតជាងពួកគេ។ ចំណេះដឹង និងអំពើល្អដែលពួកអ្នកកាន់​សាសនាមាន គឺពួកអ្នកគ្មានសាសនាមិនមាននោះទេ  ពីព្រោះចំណេះដឹង និងអំពើ​ល្អមានពីរប្រភេទ៖

           ប្រភេទទី១. ចំណេះដឹងដែលទទួលបានតាមរយៈបញ្ញា ដូចជាគណិតវិទ្យា វេជ្ជសាស្រ្ត ឧស្សាហកម្ម។ ចំណេះដឹងទាំងនេះពួកអ្នកកាន់សាសនាក៏មានដូចអ្នកដទៃដែរ។ មិនតែប៉ុណ្ណោះ​ពួកគេមានលក្ខណៈពេញលេញជាង។ រីឯចំណេះដឹង ដែលមិនអាចចេះដោយការប្រើបញ្ញាតែមួយ​មុខ គឺដូចជាចំណេះដឹងទាក់ទងនឹងព្រះជាម្ចាស់ ចំណេះដឹងខាងសាសនា គឺជាលក្ខណៈ​ពិសេសរបស់ពួកអ្នកកាន់សាសនា។ចំណេះដឹងនេះមិនអាចប្រើអំណះអំណាងផ្នែកបញ្ញាញាណបាន​ទេ។ពួកអ្នកនាំសារទាំងឡាយបានចង្អុលបង្ហាញ និងណែនាំមនុស្សលោកឱ្យសង្កេតទៅលើ​ភស្តុតាងផ្នែកបញ្ញាដែលបញ្ជាក់ពីរឿងនេះគឺជាភស្តុតាង​​​ផ្នែកបញ្ញាដែលស្របនឹងច្បាប់សាសនា។

           ប្រភេទទី២. ចំណេះដឹងដែលមិនអាចដឹងបាន លុះត្រាតែតាមរយៈការផ្សព្វផ្សាយរបស់អ្នក​នាំសារ។ គេគ្មានមធ្យោបាយដើម្បីទទួលបានចំណេះដឹងនេះតាមរយៈបញ្ញានោះទេ ដូចជាដំណឹងអំពី​អល់ឡោះជាម្ចាស់ ព្រះនាម និងព្រះលក្ខណៈរបស់ទ្រង់ បញ្ហាឋានសួគ៌និងឋាននរកនាថ្ងៃ​បរលោក ការបកស្រាយអំពីបញ្ញត្តិច្បាប់ ដំណឹងអំពីពួកណាពីជំនាន់មុននិងជាតិសាសន៍របស់ពួកគាត់។

    បច្ចុប្ប​ន្នភាពសាសនាផ្សេងៗ

           សាសនាដ៏ឧត្តុង្គឧត្តមផ្សេងៗដែលមានក្នុងទំព័រប្រវត្តិសាស្រ្តដ៏យូរលង់ និងច្បាប់បញ្ញត្តិពីបុរាណ បានក្លាយទៅជារំពារបស់ពួកមនុស្សទុច្ចរិតខិលខូច ជាល្បែងកម្សាន្ត​របស់ពួកអ្នកកែប្រែនិងពួកក្បត់សាសនា។ ដោយសារមានការប្រឈមជាប្រចាំ និងរឿងអកុសលជាច្រើនទើបធ្វើឱ្យសាសនានេះបាត់បង់ខ្លឹមសារ និងទម្រង់ដើមរបស់វា។ បើសិនគេធ្វើឱ្យពួកអ្នកកាន់​សាសនាជំនាន់មុនរស់ឡើងវិញ មកជួបពួកជំនាន់ក្រោយ ពួកគេនឹង​បដិសេធ ហើយមិនទទួលស្គាល់សាសនាទាំងនេះឡើយ។

    o  សាសនាជ្វីហ្វបានក្លាយទៅជាពិធីសាសនាមួយ និងជាប្រពៃណីមួយដែលគ្មានខ្លឹមសារ​។ វាក្លាយជាជីវិតដែលគ្មានវិញ្ញាណ។ លើសពីនេះវាគឺជាសាសនាអំបូរនិយមសម្រាប់តែជាតិសាសន៍មួយ ជាពិសេសមិន​មែនជាសាសនាសកល។ វាមិនធ្វើការអំពាវនាវដល់សាសន៍ដទៃ ហើយមិនបានផ្សព្វ​ផ្សាយក្តីមេត្តាករុណានេះដល់មនុស្សជាតិផងដែរ។

    o  ជាសាសនាមួយដែលត្រូវបានទទួលរងការកែប្រែឱ្យខុសពីជំនឿដើមដែលជាអត្តសញ្ញាណមួយ​ខុសពីសាសនាដទៃនិងជាតិសាសន៍ដទៃ។ ក្នុងជំនឿនេះមានអាថ៌កំបាំងដែលជាមោទនភាព គឺ​ជំនឿឯកទិទេពនិយម ដែលណាពីអ៊ីព្រហ៊ីមបានផ្តែផ្តាំចំពោះកូនរបស់គាត់ឈ្មោះយាក់កូប។ ពួកជ្វីហ្វក៏បាន​ទទួលឥទ្ធិពលជំនឿខុសនេះ មកពីសាសន៍ផ្សេងៗដែលរស់នៅជាមួយពួកគេ ឬឋិតនៅក្រោមការត្រួតត្រារបស់គេ។ ភាគច្រើននៃទំនៀមទម្លាប់របស់ពួកគេ គឺត្រាប់តាមជំនឿ​របស់ពួកអ្នកមានជំនឿលើអរូបីវិជ្ជា។ ពួកប្រវត្តិវិទូជ្វីហ្វខ្លះ ដែលមិនលម្អៀងបានទទួលស្គាល់ពីបញ្ហា​នេះ។ បញ្ហានេះមានសរសេរក្នុង (សព្វវចនាធិប្បាយជ្វីហ្វ) ដែលមានខ្លឹមសារដូចខាងក្រោម៖

    o  ពិតណាស់កំហឹងនិងការខឹងសម្បាររបស់ពួកណាពីចំពោះការគោរពបូជាជំនឿអរូបី​បញ្ជាក់ឱ្យឃើញថា ជំនឿអរូបីនិងជំនឿពហុទេពនិយម គឺបានជ្រាបចូលមកក្នុងជំនឿរបស់ពួក​អ៊ីស្រាអែល។ពួកគេបានទទួលជំនឿពហុទេពនិងជំនឿអរូបី។ ក្នុងគម្ពីរតាល់មូតក៏បានអះអាងថា ​ជំនឿអរូបីមានការទាក់ទាញខ្លាំង ជាពិសេសសម្រាប់ពួកជ្វីហ្វ។

    o  គម្ពីរតាល់មូត ពួកជ្វីហ្វបានលើកតម្កើងយ៉ាងខ្លាំង និងឱ្យតម្លៃគម្ពីរនេះ​លើសពីគម្ពីរតាវរ៉ត។ គម្ពីរនេះមានប្រើប្រាស់ក្នុងសង្គមជ្វីហ្វនៅសតវត្សទី៦គ.ស។ ក្នុងគម្ពីរនេះ​មានគំរូប្លែកៗដែលបង្ហាញពីភាពល្ងង់ខ្លៅ ពាក្យសម្តីអាសគ្រាម ប្រមាថចំពោះអល់ឡោះ លេងសើចនឹង​សច្ចភាព ប្រមាថមើលងាយសាសនា និងបញ្ញា នៃសង្គមជ្វីហ្វដែលបានធ្លាក់ដុនដាបខាងផ្នែក​ជំនឿសាសនានាសតវត្សនោះ។

    o  សាសនាគ្រិស្តវិញទទួលរងការកែប្រែពីពួកជ្រុលនិយម និងការបកស្រាយរបស់ពួកមនុស្សអវិជ្ជា។ ជំនឿអរូបីរបស់ពួករ៉ូម៉ាំងបានប្តូរមកកាន់គ្រឹស្ទានតាំងពីសម័យដំបូង។ ទាំងនេះបានក្លាយជាគំនរនៃជំនឿខុស ដែលគេកប់ចោលពាក្យ ទូន្មានប្រៀនប្រដៅរបស់យេស៊ូ​ និងពន្លឺនៃជំនឿឯកទេវៈ។ ការគោរពសក្ការៈចំពោះអល់ឡោះដ៏ជ្រះថ្លា ត្រូវបានរលត់បាត់ស្រមោលនៅពីក្រោយផ្ទាំងពពកដ៏ក្រាស់ឃ្មឹកនេះ។

    o  អ្នកនិពន្ធគ្រិស្តសាសនិកម្នាក់ បានពណ៌នាអំពីទំហំនៃការជ្រាបចូលរបស់ជំនឿត្រីម៌ុតិ(ព្រះបិតា ព្រះមាតា និងព្រះបុត្រា)ក្នុង​សង្គមពួកអ្នកកាន់សាសនាគ្រឹស្ទានតាំងពីចុងសតវត្សទី៤គ.ស។គាត់បានសរសេរថា :«ការជ្រាបចូលនៃជំនឿដែលថាព្រះតែមួយផ្គុំឡើងដោយព្រះបីអង្គក្នុងពិភពគណៈ​សង្ឃគ្រឹស្ទាននិងផ្នត់គំនិត បានកើតឡើងតាំងពីចុងសតវត្សទី៤នៃគ.ស។ជំនឿនេះជាបន្តបន្ទាប់បានក្លាយជាជំនឿផ្លូវការគេទទួលស្គាល់ជាទូទៅក្នុងគ្រឹស្ទាន។ គេពុំទាន់បានបើកទម្លាយបញ្ហានៃការវិវត្ត និងអាថ៌កំបាំងនៃជំនឿត្រីម៌ុតិនេះទេ រហូតដល់ពាក់កណ្តាលទី២ នៃសតវត្សទី១៩ គ.ស។

           ប្រវត្តិវិទូគ្រិស្តសាសនិកនៅសម័យបច្ចុប្បន្នម្នាក់បានសរសេរក្នុងសៀវភៅប្រវត្តិសាសនា​គ្រិស្តយោងតាមចំណេះដឹងបច្ចុប្បន្ន ដែលនិយាយអំពីការលេចឡើងនៃជំនឿពហុទេពក្នុងសង្គម​គ្រឹស្ទាន ជាទិដ្ឋ​ភាព និងរូបភាពផ្សេងៗគ្នា។ គ្រិស្តសាសនាបានប្រើសិល្បៈក្នុងការទាញយកអត្តសញ្ញាណ ទំនៀមទម្លាប់​ ពិធីបុណ្យ និងវីរៈបុរសក្នុងជំនឿពហុទេពនៃជាតិសាសន៍ និងសាសនាចំណាស់ផ្សេងៗទាក់ទងនឹងអំពើពហុទេព ក្នុងន័យត្រាប់តាម ឬចាប់អារម្មណ៍ ឬដោយភាពល្ងង់ខ្លៅ។ លោកបានបន្តថា ជំនឿពហុទេពបានផុតរលត់ហើយ តែពុំទាន់រលត់បាត់ទាំងស្រុងនោះទេ។ មិនតែប៉ុណ្ណោះជំនឿនេះ បានជ្រាបទៅក្នុងផ្នត់គំនិត ហើយបានបន្តមានវត្តមានរបស់ខ្លួនក្នុងនាមជាសាសនាគ្រិស្ត ក្នុងរូបភាពជាសាសនាគ្រិស្ត។ ពួកអ្នកដែលបោះបង់ចោលការគោរពព្រះបដិមា និងជំនឿខុស ពួកគេបានទទួលយកអ្នកពលីជីវិតម្នាក់នៃពួកអ្នកពលីជីវិតរបស់ពួកគេ ហើយដាក់ងារអ្នកពលីនោះជាព្រះ។ បន្ទាប់មកបង្កើតរូបតំណាងសម្រាប់គាត់​។ បែបនេះដែលជំនឿពហុទេព និងការគោរពរូបបដិមាបានជ្រាបចូលទៅក្នុងរូបតំណាង នៃពួកអ្នកពលីជីវិតក្នុងប្រទេសទាំងនោះ។ ជំនាន់នោះមិនទាន់ផុតទៅផង ស្រាប់​តែការគោរពបូជាពួកបព្វជិតដែលពលីជីវិតទាំងនោះបានរីកសុសសាយ ហើយបង្កើតបានជាជំនឿសាសនាថ្មី។ ពួកគេជឿថា បព្វជិតសាសនាទាំងនោះមានលក្ខណៈសម្បត្តិជាព្រះជាម្ចាស់។ ពួកបព្វជិតទាំងនោះជាមធ្យោបាយរវាងព្រះជាម្ចាស់ និងមនុស្សលោក។ ពួកគេបានផ្លាស់ប្តូរឈ្មោះពិធីបុណ្យជំនឿពហុទេពចាស់មកជាឈ្មោះថ្មី រហូតដល់ឆ្នាំ៤០០គ.ស។ ពិធីបុណ្យព្រះអាទិត្យនាសម័យបុរាណបានក្លាយទៅជាបុណ្យខួបកំណើតរបស់យេស៊ូទៅវិញ។

           ចំណែកសាសនាព្រះអគ្គីវិញ គេស្គាល់តាំងពីបុរាណកាលរៀងមក គឺការគោរពបូជាធាតុ​ធម្មជាតិពីរ ដែលធាតុទីមួយធំបំផុតនោះគឺភ្លើង​​។ ចុងក្រោយពួកគេបានគោរពបូជាចំពោះភ្លើង។ ពួកគេបានសាងសង់ប្រាសាទនិងទីសក្ការៈសម្រាប់ភ្លើង។ បន្ទាប់មកវិហារព្រះអគ្គីបានរីកសុសសាយពាសពេញប្រទេស។ រីឯជំនឿនិងសាសនាផ្សេងពីការគោរពដល់ព្រះអគ្គី និងការបូជាព្រះអាទិត្យបានផុតរលត់ ហើយសាសនាផ្សេងដែលនៅសេសសល់នោះ គ្រាន់តែជាពិធីប្រារព្ធបែបប្រពៃណី ​ទំនៀមទម្លាប់ ដែលពួកគេប្រារព្ធធ្វើឡើងដោយឡែកនៅតាមតំបន់ផ្សេងៗ។

           អ្នកនិពន្ធសៀវភៅអ៊ីរ៉ង់ក្នុងសម័យសាសានីន ជនជាតិដាណឺម៉ាក បាននិយាយពីវណ្ណៈមេដឹក​នាំសាសនា និងតួនាទីរបស់ពួកគេ។ លោកបានសរសេរថា : « ចាំបាច់លើពួកបុគ្គលិករាជការទាំងអស់ ត្រូវគោរពបូជាព្រះអាទិត្យចំនួនបួនដងក្នុងមួយថ្ងៃ។​ បន្ថែមពីលើនេះ គឺពួកគេនាំគ្នាគោរពបូជាព្រះចន្ទ្រ ភ្លើង និងទឹក។ ពួកគេត្រូវបានបង្គាប់ឱ្យរក្សាភ្លើងឱ្យឆេះរហូតមិនរលត់។មិនត្រូវឱ្យទឹកនិងភ្លើងប៉ះគ្នាទៅវិញទៅមក។ មិនត្រូវទុកចោលលោហធាតុឱ្យច្រេះចាប់ ពីព្រោះពួកគេលើកតម្កើងលោហធាតុ»

           ពិតណាស់ គ្រប់សម័យកាលនីមួយៗពួកគេបានប្រកាន់នូវជំនឿទ្វេនិយម ហើយលទ្ធិទ្វេនិយមនេះបានក្លាយទៅជាអត្តសញ្ញាណសាស​នាសម្រាប់ពួកគេ។ ពួកគេមានជំនឿលើព្រះពីរ ព្រះ​ទី១គឺពន្លឺឬហៅម្យ៉ាងទៀតថាព្រះល្អ។ ពួកគេឱ្យឈ្មោះព្រះនេះ «អះវើរម៉ាសដា»«យ៉ាស​ដាន»។ ទី២ព្រះងងឹតឬព្រះអាក្រក់មានឈ្មោះថា«អះរ៉ាម៉ាន់​» ហើយ​សង្រ្គាមរវាងព្រះទាំងពីរនេះកើតឡើងជារៀងរហូត មិនចេះចប់មិនចេះហើយ។

           ចំណែកឯសាសនាព្រះពុទ្ធវិញ គឺជាសាសនាដែលរីកសុសសាយនៅប្រទេសឥណ្ឌា និងអាស៊ីកណ្តាល។ វាជាសាសនាគោរពបូជារូបបដិមា។ ទីណាមានសាសនានេះទីនោះពិតជាមានរូបសំណាកព្រះពុទ្ធ។ គេសាងសង់វត្តអារ៉ាម និងដាក់តម្កល់ព្រះពុទ្ធរូបក្នុងវត្តទាំងនោះ។

           ឯចំណែកព្រហ្មញ្ញសាសនាវិញ គឺជាសាសនារបស់ពួកឥណ្ឌា។ សាសនានេះល្បីល្បាញខាងសម្បូរ​រូបបដិមានិងរូបព្រះច្រើន។ ជំនឿពហុទេពក្នុងសាសនានេះបានរីកចម្រើនដល់កំពូល នៅក្នុង​សតវត្សទី៦គ.ស. មានព្រះបដិមារហូតដល់៣៣០លាន។ អ្វីៗគ្រប់យ៉ាងដែលល្អអស្ចារ្យ សម្បើម មានប្រយោជន៍សុទ្ធតែជាព្រះដែលគេត្រូវគោរពបូជា។ ម្យ៉ាងទៀត សិប្បកម្មផលិតរូបបដិមាក្នុងសម័យនោះក៏រីកចម្រើន និងមានវិចិត្រករចម្លាក់ល្បីៗផងដែរ។

           លោកសីវីវេទជាអ្នកកាន់ព្រហ្មញ្ញសាសនា។ នៅក្នុងសៀវភៅប្រវត្តិឥណ្ឌាកណ្តាលរបស់លោកបានសរសេរអំពីរជ្ជកាលស្តេចហេរស្ស (៦០៦គ.ស ដល់ ៦៤៨គ.ស.) គឺជាសម័យកាលដែលបន្ទាប់ពីនោះសាសនាឥស្លាមបានរះឡើងនៅឧបទ្វីបអារ៉ាប់។ លោកបានសរសេរ​ថា : «កាលសម័យនោះសាសនាព្រហ្មញ្ញ និងសាសនាព្រះពុទ្ធ គឺជាសាសនាពីរដែលគោរព​រូប​បដិមាដូចគ្នា។ ជួនពេលខ្លះសាសនាព្រះពុទ្ធគោរពរូបបដិមាខ្លាំងជាងសាសនាព្រហ្មញ្ញ។ សាសនានេះដំបូងឡើយ បដិសេ​ធថាមិនមានព្រះ ក៏ប៉ុន្តែក្រោយមកម្តងបន្តិចៗបានលើក​ព្រះពុទ្ធជាព្រះធំ និងព្រះផ្សេងបន្ថែមទៀតដូចជាព្រះពោធិសត្វ។ ជំនឿលើរូបសំណាកព្រះបដិមានេះ បានរីកចម្រើន ដល់កំពូលនៅឥណ្ឌារហូតដល់ពាក្យ«ពុទ្ធ» ក្លាយទៅជាមានន័យស្មើនឹង​រូបបដិមា ឬរូបសំណាកក្នុងភាសាបូព៌ាខ្លះ»។

           ជាការពិតណាស់ ជំនឿលើព្រះបដិមា គឺជាជំនឿដែលរីកសុសសាយក្នុងពិភពលោកបច្ចុប្បន្ន។ ពិភពលោកទាំងមូលតាំងពីមហាសមុទ្រអាត្លង់ទិក រហូតដល់មហាសមុទ្រប៉ាស៊ីហ្វិកពោរពេញដោយជំនឿលើព្រះបដិមា។ សាសនាគ្រិស្ត សាសនាពួកសេមេទិក និងសាសនា​ព្រះពុទ្ធបានប្រកួតប្រជែងគ្នាក្នុងការលើកតម្កើង និងគោរពបូជាចំពោះរូបបដិមា។ រូបបដិមាប្រៀប​ដូចជាសេះប្រណាំងដែលឋិតក្នុងទីលានប្រណាំងសេះតែមួយ។

           អ្នកកាន់ព្រហ្មញ្ញសាសនាម្នាក់ទៀតបានសរសេរក្នុងសៀវភៅ ព្រហ្មញ្ញ គឺជាសាសនានាំមុខរបស់គាត់ថា :«ការផលិតរូបបដិមាព្រះ ពុំបានបញ្ឈប់នៅត្រឹមហ្នឹងទេ តែនៅបន្តដាក់បញ្ចូលនូវរូបដិមាព្រះតូចៗផ្សេងទៀតក្នុងសម័យកាលខុសៗគ្នានៃប្រវត្តិសាស្រ្ត បានក្លាយជា​សង្គមព្រះ​​មួយដែលមានរូបបដិមាច្រើនរហូតដល់មិនអាចគណនានិងរាប់ចំនួនបាន»

           ទាំងអស់នេះទាក់ទងនឹងបញ្ហាសាសនាផ្សេងៗ។ និយាយពីប្រទេសដែលមានអរិយធម៌រុងរឿងដែលមានរាជការគ្រប់គ្រងធំៗបានរីកចម្រើនខាងផ្នែកវិទ្យាសាស្រ្ត និងចំណេះ​ដឹងដែលជាជង្រុកនៃវប្បធម៌ ឧស្សាហកម្ម និងសិល្បៈវិញ។ ប្រទេសទាំងនោះបានក្លាយ​ជាប្រទេសដែលលុបបំបាត់ចោលនូវជំនឿសាសនា បាត់បង់លក្ខណៈដើមនៃសាសនា និងមិនមានសក្តានុពល ហើយអ្នកដែលស្តារសាសនាឡើងវិញក៏បាត់បង់ អ្នកបង្រៀនសាសនាក៏គ្មាន។ ម្យ៉ាងវិញទៀត ភាពទមិឡមិនជឿសាសនាបានប្រកាសយ៉ាងបើកចំហ និងអំពើពុករលួយក្នុងសង្គមក៏កើតមានច្រើន​។ បទដ្ឋានទាំងឡាយរបស់សង្គមត្រូវបានផ្លាស់ប្តូរ។ មនុស្សបែរជាប្រមាថមើលងាយចំពោះតម្លៃរបស់ខ្លួន។ ដូច្នេះ ទើបការធ្វើអត្តឃាតបានកើនឡើង ចំណងមេត្រីភាពគ្រួសារត្រូវបានកាត់​ផ្តាច់។ ទំនាក់ទំនងសង្គមបានរង្គោះរង្គើ គ្មានភាពសុខដុម ដែលជាហេតុធ្វើឱ្យកើនឡើងកាន់តែច្រើន​នូវគ្លីនិកព្យាបាលជំងឺផ្លូវចិត្ត និងមានទីផ្សារគ្រូមន្តអាគមអូមអាម ធ្វើឱ្យមនុស្សសាកល្បងគ្រប់រូប​ភាព ហើយដើរតាមលទ្ធិទាំងឡាយដែលគេបានបង្កើតថ្មីក្នុងគោលបំណងដើម្បីរកសេចក្តីស្កប់​ស្កល់ដល់ផ្លូវចិត្តនិងសុភមង្គលរបស់ខ្លួន។ ទោះជាគេខំយ៉ាងណា លទ្ធិនិងមនោគមទាំងនោះមិន​អាចជួយសម្រេចនូវបំណងប្រាថ្នារបស់ពួកគេឡើយ។ លើសពីនេះ វាសនាអភ័ព្វ ភាពសោកសៅ ទារុណកម្មផ្លូវចិត្ត នៅតែកើតមានក្នុងចិត្តនិងដួងវិញ្ញាណទាំងនេះរហូត លុះត្រាគេផ្សារភ្ជាប់នឹងព្រះជាម្ចាស់ ដែលទ្រង់ជាអ្នកបង្កើតទើបបានស្កប់។ ការគោរពសក្ការៈចំពោះទ្រង់តាមមាគ៌ាដែល​ទ្រង់បានទទួល​ស្គាល់សម្រាប់ព្រះអង្គ និងអ្វីដែលទ្រង់បានបង្គាប់ទៅពួកអ្នកនាំសាររបស់ទ្រង់។ ទ្រង់បានមានព្រះបន្ទូលបកស្រាយពីសភាពពួកអ្នកដែលងាកចេញពីទ្រង់ និងស្វែងរកការ​ចង្អុលបង្ហាញក្រៅពីទ្រង់ថា :

    ﭽ وَمَنْ  أَعْرَضَ   عَن   ذِكْرِي  فَإِنَّ  لَهُ   مَعِيشَةً  ضَنكًا  وَنَحْشُرُهُ  يَوْمَ  الْقِيَامَةِ      أَعْمَى  ١٢٤  ﭼ

                                                            سورة طه: ١٢٤

    មានន័យថា :«នរណាបានងាកចេញពីសេចក្តីក្រើនរំឭករបស់យើង ពិតណាស់សម្រាប់អ្នកនោះគឺជីវិតរស់នៅដ៏ងងឹតសូន្យសុង ហើយនៅថ្ងៃបរលោក យើងនឹងបង្កើតគេឱ្យរស់ឡើងវិញក្នុងសភាពខ្វាក់ភ្នែក»

           អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលប្រាប់ពីសេចក្តីសុខ​របស់ពួកអ្នកមានជំនឿ និងសុភមង្គលរបស់ពួកគេក្នុងការរស់នៅថា :

    ﭽ الَّذِينَ  آمَنُواْ  وَلَمْ  يَلْبِسُواْ  إِيمَانَهُم    بِظُلْمٍ  أُوْلَـئِكَ  لَهُمُ  الأَمْنُ     وَهُم  مُّهْتَدُون  ٨٢  ﭼ سورة الأنعام: ٨٢

    មានន័យថា :«ពួកអ្នកដែលមានជំនឿ ហើយមិនច្របល់ចូលគ្នារវាងជំនឿរបស់ពួកគេជាមួយអំពើពហុទេព គឺពួកគេជាពួកអ្នកដែលទទួលបានសេចក្តីសុខ ហើយជាពួកអ្នកដែលទទួលបាន​នូវការចង្អុលបង្ហាញ»

           អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលទៀតថា :

    ﭽ وَأَمَّا  الَّذِينَ  سُعِدُواْ  فَفِي  الْجَنَّةِ      خَالِدِينَ  فِيهَا  مَا  دَامَتِ   السَّمَاوَاتُ  وَالأَرْضُ  إِلاَّ    مَا  شَاء  رَبُّكَ  عَطَاء  غَيْرَ  مَجْذُوذ  ١٠٨   ﭼ  سورة هود: ١٠٨

    មានន័យថា : «រីឯពួកអ្នកដែលអល់ឡោះជាម្ចាស់បានប្រទានសុភមង្គ​ល​ដល់ពួកគេ ​គឺពួកគេបានចូលរស់នៅក្នុងឋានសួគ៌ជាអមតៈដរាបណានៅតែមានមេឃនិងផែនដី លើកលែងពួកអ្នកដែលទ្រង់ប្រាថ្នាចង់ពន្យារ គឺពួកអ្នកប្រព្រឹត្តអំពើបាបកម្មនៃពួកអ្នកមានជំនឿឯកទិទេព ទ្រង់ដាក់ពួកគេក្នុងភ្លើងនរកមួយរយៈ បន្ទាប់មកទ្រង់យកចេញទៅកាន់ឋានសួគ៌។ នោះជាការប្រទានដែលមិនងាយសាបសូន្យ»

           សាសនាទាំងឡាយក្រៅពីឥស្លាម បើយើងយកបទដ្ឋានសាសនាដែលបានលើកឡើង​ខាងលើទៅពិចារណា យើងនឹងឃើញថា សាស​នាទាំងនោះបាត់បង់នូវបទដ្ឋានភាគច្រើន ដូច​ដែល​បានបកស្រាយប្រាប់ដោយសង្ខេបពីខាងដើម។

           ចំណុចចម្បងដែលសាសនាទាំងនោះបោះបង់ចោលគឺជំនឿឯកទិទេពចំពោះអល់ឡោះជាម្ចាស់ ជាហេតុធ្វើឱ្យសាសនិករបស់ខ្លួនគោរពជំនឿពហុទេព រួមចំណែកជាមួយនឹងអល់ឡោះជា​ម្ចាស់។ ម្យ៉ាងវិញទៀតសាសនាដែលគេកែប្រែនេះពុំបានផ្តល់ច្បាប់បញ្ញត្តិត្រឹមត្រូវដល់មនុស្ស​លោកសម្រាប់គ្រប់សម័យកាលនិងទីកន្លែងទេ។ វាជាច្បាប់ដែលរក្សាការពារសាសនា កិត្តិយស ទ្រព្យសម្បត្តិ អាយុជីវិតរបស់ពួកគេ។ សាសនាទាំងនោះមិនបានចង្អុល​បង្ហាញដល់ពួកគេទៅរកច្បាប់របស់អល់ឡោះដែលទ្រង់បានបង្គាប់ប្រើ   ហើយក៏មិនបានផ្តល់នូវភាពស្កប់​ស្កល់ និងសុភមង្គលចំពោះអ្វីដែលពួកគេកំពុងប្រឈមមុខ និងភាពវឹកវរ ច្របូកច្របល់ ក្នុងសង្គមរស់នៅ។

           ចំណែកសាសនាឥស្លាមវិញ យើងខ្ញុំនឹងធ្វើការបកស្រាយយ៉ាងពិស្តារ ក្នុងជំពូកខាងមុខដែល​នឹងបំភ្លឺថា សាសនារបស់អល់ឡោះ គឺជាសាសនាពិតនិងស្ថិតស្ថេរដែលទ្រង់សព្វព្រះទ័យសម្រាប់ព្រះអង្គផ្ទាល់និងសម្រាប់មនុស្សជាតិទូទៅ។

           ទីបញ្ចប់នៃជំពូកនេះ ខ្ញុំសូមណែនាំឱ្យស្គាល់ពីសច្ចភាពនៃភាពក្លាយជាណាពីនិងសញ្ញា​ភស្តុតាង ព្រមទាំងតម្រូវការរបស់មនុស្សចំពោះ​​ការបញ្ជូនណាពី។ លើសពីនេះយើងនឹងបញ្ជាក់អំពី​ឫសគល់ការនៃអំពាវនាវរបស់ពួកអ្នកនាំសារនិងសច្ចភាពនៃសារដ៏អមតៈចុងក្រោ​យ​បង្អស់។

    សច្ចភាពនៃភាពក្លាយជាណាពី

           កាតព្វកិច្ចដ៏ធំបំផុតរបស់មនុស្សត្រូវស្គាល់ក្នុងជីវិតរស់នៅរបស់គេ គឺការស្គាល់ព្រះជាម្ចាស់ដែលបានបង្កើតរូបគេពីគ្មានឱ្យមកកើតជាមនុស្ស ហើយទ្រង់បានប្រទានពរជ័យដ៏ច្រើនសន្ធឹកសន្ធាប់ដល់រូបគេ។ គោលបំណងសំខាន់បំផុតដែលទ្រង់បានបង្កើតសត្វលោក គឺដើម្បីឱ្យសត្វលោកគោរពសក្ការៈចំពោះទ្រង់ជាព្រះជាម្ចាស់តែមួយគត់​។

           ក៏ប៉ុន្តែធ្វើដូចម្តេចទើបមនុស្សអាចស្គាល់ព្រះជាម្ចាស់របស់គេយ៉ាងពិតប្រាកដនោះ? តើ​អ្វីជាសិទ្ធិ និងកាតព្វកិច្ចដែលមនុស្សត្រូវបំពេញសម្រាប់ព្រះអង្គ ហើយត្រូវប្រតិបត្តិចំពោះទ្រង់យ៉ាងដូចម្តេច? មនុស្សលោកអាចជួបប្រទះនឹងអ្នកដែលជួយសង្គ្រោះគេពីបញ្ហាទាំង​ឡាយក្នុងការរស់​នៅ ផ្តល់ផលប្រយោជន៍សម្រាប់រូបគេដូចជាការព្យាបាលជំងឺ ជូនថ្នាំព្យាបាល ជួយសាងសង់ផ្ទះសម្បែង កន្លែងស្នាក់នៅ។ល។ ក៏ប៉ុន្តែមនុស្សទូទៅពុំបានជួបប្រទះនឹងអ្នកដែលជួយពន្យល់ណែ​នាំឱ្យគេស្គាល់ព្រះជាម្ចាស់របស់គេ បញ្ជាក់ប្រាប់ពីរបៀបនៃការគោរពប្រណិប័តន៍ចំពោះព្រះជា​ម្ចាស់។ ពីព្រោះបញ្ញារបស់មនុស្សមិនអាចនៅដាច់ដោយឡែកពីការស្គាល់ពីបំណងប្រាថ្នារបស់​អល់ឡោះជាដាច់ខាត។ បញ្ញារបស់មនុស្សទន់ខ្សោយ សូម្បីបំណងប្រាថ្នារបស់មនុស្សដូចគ្នាក៏មើលមិនយល់ដែរ បើសិនជាគេពុំបានប្រាប់ជាមុននោះ។ ចុះទម្រាំការស្គាល់ពីបំណងប្រាថ្នារបស់​អល់ឡោះ? ដោយហេតុថា ភារកិច្ចកំណត់តែទៅលើពួកអ្នកនាំសារ និងពួកណាពីដែលទ្រង់បាន​ជ្រើសរើសពួកគេជាអ្នកនាំសាររបស់ទ្រង់ និងពួកអ្នកជំនាន់ក្រោយកាន់តាមការចង្អុលបង្ហាញ​របស់ពួកគេ ដែលជាអ្នកទទួលភារកិច្ចបន្ត។ ពួកអ្នកស្នងកេរមត៌កពីពួកណាពីដែលដើរតាមមាគ៌ា​របស់ពួកគេ យកតម្រាប់តាមកេរដំណែលរបស់ពួកគេ ហើយដើរផ្សព្វផ្សាយសារជំនួសពួកគេ ពីព្រោះមនុស្សមិនទទួលយកការត្រាស់បន្ទូលពីអល់ឡោះជាម្ចាស់ដោយផ្ទាល់បានឡើយ។ ពួក​គេគ្មានលទ្ធភាពជាដាច់ខាត​។ អល់ឡោះជាម្ចាស់ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ  وَمَا  كَانَ          لِبَشَرٍ   أَن  يُكَلِّمَهُ  اللَّهُ  إِلاَّ    وَحْيًا  أَوْ  مِن  وَرَاء  حِجَابٍ  أَوْ  يُرْسِلَ   رَسُولاً  فَيُوحِيَ  بِإِذْنِهِ   مَا  يَشَاء  إِنَّهُ     عَلِيٌّ  حَكِيم  ٥١   ﭼ سورة الشورى: ٥١

    មានន័យថា : «មិនសក្តិសមទេសម្រាប់មនុស្សនិយាយដោយផ្ទាល់ជា​មួយ​នឹងអល់ឡោះ​ លើកលែងតាមរយៈការត្រាស់បន្ទូលឬនិយាយចេញពីក្នុងវាំងននឬទ្រង់បញ្ជូនអ្នកនាំសារមក ហើយទ្រង់ត្រាស់បង្គាប់ដោយការអនុញ្ញាតរបស់ទ្រង់តាមតែទ្រង់សព្វព្រះទ័យ។ ពិត​ណាស់ទ្រង់មហាខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិត»

    ភាពចាំបាច់ត្រូវតែមានទូតនាំសារជំនួសអល់ឡោះ នាំមកនូវច្បាប់បញ្ញត្តិរបស់ទ្រង់ទៅកាន់មនុស្សលោក។ ពួកទូតនាំសារទាំងនោះ គឺពួកអ្នកនាំសារនិងពួកណាពី។ ទេវតាបាននាំសារពីអល់ឡោះជាម្ចាស់មក​ប្រគល់ជូនណាពី ហើយអ្នកនាំសារនោះបញ្ជូនសារជាបន្តទៅកាន់មនុស្សលោក។ ទេវតាមិនអាច​នាំសារទាំងឡាយទៅជូនមនុស្សទូទៅដោយផ្ទាល់បានទេ។  ព្រោះលក្ខណៈសម្បត្តិពិភពទេវតាខុសពីពិភព​មនុស្ស​លោក។ ដូចអល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ اللَّهُ  يَصْطَفِي   مِنَ  الْمَلاَئِكَةِ      رُسُلاً  وَمِنَ  ﮂ ﭼ  سورة الحج: ٧٥

    មានន័យថា : «អល់ឡោះជាម្ចាស់ជ្រើសរើសក្នុងចំណោមពួកទេវតា តែង​តាំងជាអ្នកនាំសារ ហើយទ្រង់ជ្រើសរើស(អ្នកនាំសារ)ពីក្នុងចំណោមពួកមនុស្សផងដែរ»។

           គតិបណ្ឌិតរបស់អល់ឡោះតម្រូវឱ្យជ្រើសរើសអ្នកនាំសារចេញពីអំបូររបស់ពួកគេ ដើម្បីឱ្យពួកគេស្តាប់គ្នាបាន យោគយល់គ្នា អាចឱ្យពួកគេនិយាយទំនាក់ទំនងគ្នាបាន។ ប្រសិនបើអល់ឡោះ​ជាម្ចាស់បញ្ជូនពួកទេវតាជាអ្នកនាំសារមកកាន់មនុស្សលោក គឺពួកគេមិនអាចមានការប្រាស្រ័យឆ្លើយឆ្លងគ្នា ហើយក៏មិនអាច​ទទួលយកអ្វីពីពួកគេបានដែរ។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ وَقَالُواْ  لَوْلا    أُنزِلَ   عَلَيْهِ  مَلَكٌ  وَلَوْ   أَنزَلْنَا  مَلَكًا  لَّقُضِيَ  الأمْرُ  ثُمَّ  لاَ  يُنظَرُون  ٨   وَلَوْ  جَعَلْنَاهُ  مَلَكًا  لَّجَعَلْنَاهُ  رَجُلاً  وَلَلَبَسْنَا  عَلَيْهِم  مَّا   يَلْبِسُون  ٩  ﭼ سورة الأنعام: ٨ - ٩

    មានន័យថា : «អ្នកគោរពពហុទេពបាននិយាយថា តើហេតុអ្វីបានជាអល់ឡោះមិន​បញ្ចុះទេវតាមួយអង្គពីលើមេឃមកកាន់ណាពីមូហាំម៉ាត់ បញ្ជាក់ពីភាពស្មោះត្រង់របស់គេ? បើសិន​ជាយើងបញ្ជូនទេវតាពីលើមេឃមក ឆ្លើយតបតាមការទាមទាររបស់ពួកគេ ម៉្លេះវាសនានឹងកំណត់ឱ្យពួកគេត្រូវវិនាស ហើយគេមិនទុកឱកាសឱ្យពួកគេសារភាពកំហុសនោះទេ។ បើសិនជាយើង​បញ្ជូន  ទេវតាមកក្នុងរូបភាពជាមនុស្ស​ប្រុស ពួកគេច្បាស់ជានឹងមានការសង្ស័យដូចដែលពួកគេសង្ស័យចំពោះអ្នកនាំសារមូហាំម៉ាត់ដែរ»

    អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ وَما  أَرْسَلْنَا  قَبْلَكَ  مِنَ  الْمُرْسَلِينَ  إِلاَّ     إِنَّهُمْ    لَيَأْكُلُونَ    الطَّعَامَ   وَيَمْشُونَ  فِي  الأَسْوَاقِ  وَجَعَلْنَا  بَعْضَكُمْ   لِبَعْضٍ    فِتْنَةً  أَتَصْبِرُونَ  وَكَانَ  رَبُّكَ  بَصِيرًا  ٢٠   *  وَقَالَ  الَّذِينَ  لاَ   يَرْجُونَ  لِقَاءنَا  لَوْلاَ  أُنزِلَ  عَلَيْنَا  الْمَلاَئِكَةُ    أَوْ   نَرَى  رَبَّنَا  لَقَدِ  اسْتَكْبَرُوا  فِي  أَنفُسِهِمْ  وَعَتَوْ  عُتُوًّا  كَبِيرًا               ٢١  ﭼ

                                                سورة الفرقان: ٢٠ - ٢١

    មានន័យថា : «យើងមិនបានបញ្ជូនពួកអ្នកនាំសារមុនឯងនោះឡើយ លើកលែងតែពួកគេចេះហូបចំណីអាហារ ចេះដើរផ្សារ។ យើងបានសាកល្បងពួកអ្នក ដោយការបង្កវិបត្តិចំពោះគ្នាទៅវិញទៅមក។ តើពួកអ្នកចេះអត់ធ្មត់ដែរឬទេ? ពិតណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់មានចក្ខុវិស័យច្បាស់​លាស់។ ពួកអ្នកដែលគ្មានសង្ឃឹមជួបនឹងអល់ឡោះ បាននិយាយថា បើសិនជាគេបញ្ជូនពួកទេវតាមកកាន់ពួកយើង ឬយើងមើលឃើញព្រះជាម្ចាស់របស់យើង មកប្រាប់យើងពីសច្ចភាពនៃសាររបស់គេ។ ពិតណាស់ពួកគេក្រអឺតក្រទមមានអំនួតចំពោះខ្លួនឯង ហ៊ានពោលពាក្យអគតិនិងប្រព្រឹត្តអំពើល្មើសបំពានយ៉ាងធំធេងជាទីបំផុត»

           អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលទៀតថា :

    ﭽ وَمَا  أَرْسَلْنَا  مِن  قَبْلِكَ  إِلاَّ    رِجَالاً  نُّوحِي  ﭘ ﭼ  سورة النحل: ٤٣

    មានន័យថា : « យើងពុំបានបញ្ជូនអ្នកនាំសារណាម្នាក់មុនឯង លើ​​កលែងតែជាអ្នកនាំសារប្រុស ដែលយើងត្រាស់បន្ទូលទៅកាន់ពួកគេ»

    ទ្រង់បានមានព្រះបន្ទូលទៀតថា :

    ﭽ وَمَا  أَرْسَلْنَا   مِن  رَّسُولٍ  إِلاَّ  بِلِسَانِ  قَوْمِهِ  لِيُبَيِّنَ  ﮞ ﭼ  سورة إبراهيم: ٤

    មានន័យថា : «នែមូហាំម៉ាត់! យើងពុំបានបញ្ជូនអ្នកនាំសារណាម្នាក់មុនឯង លើកលែងតែជាអ្នកនាំសារដែលនិយាយភាសាជនជាតិនោះ ដើម្បីឱ្យគេពន្យល់បកស្រាយប្រាប់ពួកគេ»

            ពួកណាពី និងពួកអ្នកនាំសារទាំងនោះប្រកបដោយបញ្ញាញាណពេញលេញ មាននិស្ស័យល្អត្រឹមត្រូវ ស្មោះត្រង់ទាំងពាក្យសម្តី និងកាយវិការ មានទំនុកចិត្តក្នុងការផ្សព្វផ្សាយពីអ្វីដែលគេបានបង្គាប់ប្រើដល់ពួកគេ។ ម្យ៉ាងទៀត ពួកគេស្អាតស្អំពីភាពខ្វះចន្លោះដែលនាំឱ្យខូចឈ្មោះដល់​ ជីវប្រវត្តិរបស់ពួកគេ។ រូបសម្បត្តិល្អពេញលក្ខណៈគ្មានអ្វីគួរឱ្យទាស់ភ្នែកអ្នកមើល ហើយគ្មានអ្វីដែលនាំឱ្យអារម្មណ៍បរិសុទ្ធទាំង​ឡាយស្អប់ខ្ពើមចំពោះពួកគេនោះឡើយ។ អល់ឡោះជា​ម្ចាស់បានលើកតម្កើង កោតសរសើរចំពោះចិត្តគំនិត និងអាកប្បកិរិយារបស់ពួកគេ។ ពួកគេជាមនុស្ស​ដែលមានរូបសម្បត្តិល្អគ្រប់លក្ខណៈ មានចិត្តនិងកេរ្តិ៍ឈ្មោះស្អាតស្អំបំផុត។ អល់ឡោះជាម្ចាស់ទ្រង់បានប្រទានដល់ពួកគេនូវសីលធម៌ល្អគ្រប់លក្ខណៈ អាកប្បកិរិយាល្អឧត្តុង្គឧត្តម។ លើសពីនេះ អល់ឡោះជាម្ចាស់ទ្រង់បានប្រទានដល់ពួកគេនូវទឹកចិត្តអត់ធ្មត់ ចំណេះដឹង អាកប្បកិរិយាមេត្តាករុណា ចិត្តសប្បុរស ដៃទូលាយ ក្លាហាន និងយុត្តិធម៌...ដើម្បីឱ្យពួកគេមានសីលធម៌ល្អមានលក្ខណៈពិសេសខុសពីមនុស្សដទៃក្នុងចំណោមជាតិសាសន៍របស់ពួកគេ។ ដូច​ពួកសាសន៍របស់សឡេះ បាននិយាយទៅកាន់សឡេះ ក្នុងបន្ទូលរបស់អល់ឡោះជាម្ចាស់លើកឡើងថា :

    ﭽ قَالُواْ  يَاصَالِحُ  قَدْ  كُنتَ           فِينَا  مَرْجُوًّا  قَبْلَ  هَـذَا  أَتَنْهَانَا  أَن    نَّعْبُدَ  مَا  يَعْبُدُ  آبَاؤُنَا  ﭼ سورة هود: ٦٢

    មានន័យថា : «ពួកសាមូតបាននិយាយទៅកាន់ណាពីរបស់ពួកគេឈ្មោះសឡេះថា ពិតណាស់ ឯងពីមុនជាមនុស្សដែលយើងសង្ឃឹមថា នឹងក្លាយជាមេដឹកនាំពួកយើងមុននឹងឯងនិយាយពាក្យនេះមកកាន់ពួកយើងទាំងអស់គ្នា។ តើឯងហាមឃាត់យើងមិនឱ្យគោរពបូជាពួកព្រះ​ ដែលជីដូនជីតាយើងធ្លាប់គោរពបូជាឬ? »

    សាសន៍របស់ស៊ូអែបបាននិយាយទៅកាន់គាត់​ថា :

    ﭽ قَالُواْ  يَاشُعَيْبُ  أَصَلاَتُكَ  تَأْمُرُكَ  أَن   نَّتْرُكَ  مَا  يَعْبُدُ  آبَاؤُنَا  أَوْ  أَن  نَّفْعَلَ  فِي  أَمْوَالِنَا  مَا  نَشَاء   إِنَّكَ     لأَنتَ  الْحَلِيمُ    الرَّشِيد  ٨٧  ﭼ سورة هود: ٨٧

    មានន័យថា : «សាសន៍របស់ស៊ូអែបបាននិយាយថា :«នែស៊ូអែប!តើការថ្វាយបង្គំរបស់អ្នកឬដែលប្រើអ្នកឱ្យបោះបង់ពួកព្រះដែលជីដូនជីតារបស់យើងគោរពបូជាឬក៏ចង់ឱ្យយើងឈប់រកស៊ីបោកប្រាស់?  ពួកគេនិយាយចំអកប្រមាថថា ឯងពិតជាមនុស្ស​ដែលមានស្មារតីអត់ធ្មត់ និងមានការឈ្វែងយល់ត្រឹមត្រូវមែន»

    អ្នកនាំសារមូហាំម៉ាត់ល្បីសុសសាយក្នុងសង្គមអារ៉ាប់ ដោយ​សារ​ភាពស្មោះត្រង់របស់គាត់មុននឹងគាត់ទទួលសារអំពីអល់ឡោះជាម្ចាស់​។ អល់ឡោះជាម្ចាស់​បានមានព្រះបន្ទូលរៀបរាប់ពីលក្ខណៈសម្បត្តិរបស់មូហាំម៉ាត់ថា :

    ﭽ وَإِنَّكَ  لَعَلى     خُلُقٍ  عَظِيم  ٤   ﭼ سورة القلم: ٤

    មានន័យថា : «មូហាំម៉ាត់! ពិតណាស់ ឯងកំពុងឋិតនៅលើក្រមសីលធម៌ដ៏ឧត្តុង្គឧត្តម»

    ណាពីនិងអ្នកនាំសារ គឺជាពួកមនុស្សដែលអល់ឡោះជាម្ចាស់បានជ្រើសរើសមកពីក្នុងចំណោមមនុស្ស​លោកទូទៅ។ ទ្រង់បានជ្រើសរើសពួកគេ ដើម្បីទទួលសារនិងផ្សព្វផ្សាយបញ្ញើរបស់អល់ឡោះ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ اللّهُ   أَعْلَمُ   حَيْثُ  يَجْعَلُ  ﯵ ﭼ  سورة الأنعام: ١٢٤

    មានន័យថា : «អល់ឡោះជាម្ចាស់ដឹងច្បាស់អំពីទីណាដែលនឹងត្រូវដាក់​សាររបស់ព្រះអង្គ»

    អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលទៀតថា :

    ﭽ  إِنَّ  اللّهَ  اصْطَفَى  آدَمَ  وَنُوحًا  وَآلَ  إِبْرَاهِيمَ        وَآلَ  عِمْرَانَ  عَلَى  الْعَالَمِين  ٣٣  ﭼ  سورة آل عمران: ٣٣

    មានន័យថា : «ពិតណាស់អល់ឡោះជាម្ចាស់បានជ្រើសរើសអាដាំ ណួស៍ និងក្រុម​គ្រួសារអ៊ីព្រហ៊ីម ក្រុមគ្រួសារអ៊ិមរ៉ន ហើយទ្រង់បានលើកតម្កើងពួកគេឱ្យប្រសើរលើសពីមនុស្សលោកទាំងឡាយនាសម័យនោះ»

    ពួកអ្នកនាំសារ និងពួកណាពីទាំងនោះមានលក្ខណៈសម្បត្តិខ្ពង់ខ្ពស់ ដូចដែលទ្រង់បានមានព្រះបន្ទូលប្រាប់ពិតមែន ត្បិតតែកេរ្តិ៍ឈ្មោះរបស់ពួកគេល្បីរន្ទឺ ដោយលក្ខណៈសម្បត្តិដ៏ប្រពៃរបស់ពួកគេ។ ក៏ប៉ុន្តែ ពួកគេជាមនុស្សធម្មតាទទួលរងនូវអ្វីដែលមនុស្សទូទៅទទួលរងក្នុងជីវិត​រស់នៅ។ ពួកគេខ្លះត្រូវគេបោកប្រាស់ កើតជំងឺឈឺថ្កាត់ ត្រូវការដេក ត្រូវការទទួលទានអាហារ ត្រូវការរៀបការ មានប្រពន្ធកូន ហើយចុងក្រោយនឹងត្រូវស្លាប់ដូចមនុស្សទូទៅដែរ។ ​អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ إِنَّكَ  مَيِّتٌ  وَإِنَّهُم  مَّيِّتُون   ٣٠  ﭼ سورة الزمر: ٣٠

    មានន័យថា : «ពិតណាស់ មូហាំម៉ាត់ឯងត្រូវស្លាប់ ហើយពួកគេក៏ត្រូវស្លាប់ដែរ»

     អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលទៀតថា :

    ﭽ وَلَقَدْ   أَرْسَلْنَا  رُسُلاً  مِّن  قَبْلِكَ  وَجَعَلْنَا  لَهُمْ  أَزْوَاجًا  ﮤ ﭼ  سورة الرعد: ٣٨

    មានន័យថា : «ពិតណាស់ យើងបានបញ្ជូនពួកអ្នកនាំសារមកមុនឯង ហើយយើង​ធ្វើឱ្យពួកគេមានប្រពន្ធនិងកូនចៅ»

    មិនតែប៉ុណ្ណោះ ពួកអ្នកនាំសារទាំងនោះអាច​ប្រឈមនឹងការជិះជាន់ធ្វើបាបដោយប្រការផ្សេងៗ អយុត្តិធម៌ ឬត្រូវគេសម្លាប់ ឬត្រូវជម្លៀសចេញពីភូមិស្រុក។ ​​អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ وَإِذْ  يَمْكُرُ   بِكَ  الَّذِينَ   كَفَرُواْ  لِيُثْبِتُوكَ   أَوْ     يَقْتُلُوكَ  أَوْ     يُخْرِجُوكَ  وَيَمْكُرُونَ  وَيَمْكُرُ   اللّهُ  وَاللّهُ  خَيْرُ  الْمَاكِرِين  ٣٠  ﭼ سورة الأنفال: ٣٠

    មានន័យថា : «នែមូហាំម៉ាត់! ចូរអ្នករំឭកមើលខណៈដែលពួកអ្នកគោរពពហុទេពនៃសាសន៍របស់ឯង​បានប្រើឧបាយកលចង់ចាប់ចងឯងឬចង់សម្លាប់ឯង ឬចង់ជម្លៀសឯងចេញពីស្រុក ពួកគេប្រើឧបាយកលដាក់ឯង។ តែអល់ឡោះជាម្ចាស់ទ្រង់បង្វិលឧបាយកលនេះ ត្រលប់ទៅរកពួកគេ​វិញ ជាផលកម្មរបស់ពួកគេ។ អល់ឡោះជាម្ចាស់ទ្រង់ក៏មានឧបាយកលរបស់ទ្រង់ ហើយទ្រង់​ជាអ្នកមានឧបាយកលដ៏មានប្រសិទ្ធិភាពជាទីបំផុត»

    ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយលទ្ធផលចុងក្រោយ ភាពជោគជ័យ និងការមានអំណាចរឹងមាំ គឺសម្រាប់ពួកអ្នកនាំសារទាំងនោះទាំងក្នុង​លោកីយ៍និងបរលោក។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ وَلَيَنصُرَنَّ  اللَّهُ  مَن  ﭽ ﭼ  سورة الحج: ٤٠

    មានន័យថា : «ពិតណាស់ អល់ឡោះទ្រង់នឹងជួយឱ្យមានជ័យជំនះចំពោះអ្នកណាដែល​ជួយគាំទ្រព្រះអង្គ»

     អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលទៀតថា :

    ﭽ كَتَبَ  اللَّهُ  لأَغْلِبَنَّ  أَنَا  وَرُسُلِي  إِنَّ   اللَّهَ  قَوِيٌّ  عَزِيز  ٢١   ﭼ سورة المجادلة: ٢١

    មានន័យថា : «អល់ឡោះជាម្ចាស់បានចារក្នុងព្រះលិខិតរួចជាស្រេចថា   ជ័យជំនះគឺ​សម្រាប់ព្រះអង្គ គម្ពីររបស់ទ្រង់ ពួកអ្នកនាំសាររបស់ទ្រង់ និងបម្រើទាំងឡាយរបស់ទ្រង់ដែលមានជំនឿ។ ពិតណាស់ អល់ឡោះទ្រង់មានអំណាចខ្លាំងក្លា គ្មានអ្វីអាចរារាំងទ្រង់បានឡើយ ហើយទ្រង់មានតេជានុភាពលើសត្វលោកទាំងមូល»

    សញ្ញាភស្តុតាងបញ្ជាក់ពីភាពក្លាយជាណាពី

    ពិតណាស់ ភាពក្លាយជាណាពី គឺជាមធ្យោបាយមួយដើម្បីស្គាល់នូវចំណេះដឹងដ៏ឧត្តុង្គឧត្តម និងការប្រណិប័តន៍ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម។ ក្តីមេត្តារបស់អល់ឡោះជាមា្ចស់ គឺទ្រង់​បានបង្កើតសម្រាប់ពួកណាពីទាំងនោះនូវសញ្ញាភស្តុតាងនានាបញ្ជាក់ពីសច្ចភាពរបស់ពួកគេ និងជា​អំណះអំណាងសម្រាប់មនុស្សទាំងឡាយយកធ្វើជាភស្តុតាងបញ្ចាក់ពីសច្ចភាពរបស់ពួកគេផងដែរ។ ម្យ៉ាងទៀត ពួកគេអាចស្គាល់ពួកណាពីទាំងនោះ តាមរយៈភស្តុតាងផ្សេងៗ។ បើមាន​នរណាម្នាក់អះអាងថា ខ្លួនជាណាពី គឺត្រូវមានភស្តុតាង និងទិដ្ឋភាពដែលបញ្ជាក់ពីសច្ចភាពរបស់គេ ជាណាពីពិត។ ភស្តុតាងទាំងនោះក៏អាចបកអាក្រាតពីការកុហកបោកប្រាស់របស់គេ បើសិនគេជាបុគ្គលបោកប្រាស់។ សញ្ញាភស្តុតាង​ទាំងនេះមានច្រើន ហើយសញ្ញាភស្តុតាងសំខាន់ៗមានដូចតទៅ៖

    ១. អ្នកនាំសារនោះ គឺអំពាវនាវមនុស្សទៅរកការគោរពប្រណិ​ប័តន៍ចំពោះអល់ឡោះជាម្ចាស់តែ​មួយគត់ ហើយបោះបង់ចោលនូវរាល់ការគោរពបូជាអ្វីផ្សេងក្រៅពីទ្រង់ ពីព្រោះនេះគឺជាគោលបំណងដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតសត្វលោកមកក្នុងលោកីយ៍នេះ។

    ២. អំពាវនាវមនុស្សឱ្យមានជំនឿចំពោះអល់ឡោះ ស្មោះត្រង់ចំពោះទ្រង់ និងប្រតិបត្តិតាមសាររបស់ព្រះអង្គ។ អល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ចំពោះអ្នកនាំសាររបស់ទ្រង់(អ្នកនាំសារ មូហាំម៉ាត់) ឱ្យអំពាវនាវថា :

    ﭽ قُلْ   يَاأَيُّهَا  النَّاسُ  إِنِّي  رَسُولُ  اللّهِ  إِلَيْكُمْ  جَمِيعًا  ﭼ سورة الأعراف: ١٥٨

    មានន័យថា :«មូហាំម៉ាត់! ចូរអ្នកមានប្រសាសន៍ថា នែមនុស្សលោកទាំងឡាយ ពិតណាស់ខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះ មកកាន់ពួកអ្នកទាំងអស់គ្នា»

    ៣. ចាំបាច់ត្រូវមានការគាំទ្រពីអល់ឡោះជាម្ចាស់ដោយសញ្ញាភស្តុតាងផ្សេងៗបញ្ជាក់ពី​ភាពក្លាយជាណាពីរបស់ពួកគេ។ សញ្ញាភស្តុតាងដែលណាពីទាំងនោះបាននាំមក គឺសាសន៍របស់គេមិនអាចបដិសេធ ឬចាត់ទុកជាមោឃៈ ហើយមិនអាចធ្វើបានដូចជាដាច់ខាត។ក្នុងនោះមានសញ្ញាភស្តុតាងរបស់មូសា នៅពេលដែលឈើច្រត់របស់គាត់ប្រែក្រឡាទៅជាពស់។ សញ្ញាភស្តុតាងរបស់អ៊ីសា(យេស៊ូ) ខណៈដែលគាត់បានព្យាបាលអ្នកខ្វាក់ភ្នែកពីកំណើត​ឱ្យជា ហើយព្យាបាលមនុស្សកើតឃ្លង់ឱ្យជាសះដោយការអនុញ្ញាតអំពីអល់ឡោះជាម្ចាស់។ សញ្ញាភស្តុតាងរបស់មូហាំម៉ាត់គឺគម្ពីរអាល់គួរអានដ៏ឧត្តម។ ថ្វីបើគាត់ជាមនុស្សអនក្ខរជន មិនចេះអាន ​មិនចេះសរសេរ គាត់បាននាំមកនូវគម្ពីរដ៏អស្ចារ្យ និងនៅមានសញ្ញាភស្តុតាងផ្សេងៗទៀត។

    អំពីភស្តុតាងទាំងនោះដែរ គឺសច្ចភាពដ៏ច្បាស់លាស់ដែលពួកណាពីនិងពួកអ្នកនាំសារបាននាំមក។ម្យ៉ាងទៀតដៃគូវិវាទរបស់ពួកគេមិនច្រានចោល ហើយក៏មិនអាចបដិសេធ​ផងដែរ។ មិនតែប៉ុណ្ណោះដៃគូវិវាទទាំងនោះដឹងយ៉ាងច្បាស់ថាអ្វីដែលពួកណាពីនាំមកគឺជាសច្ចភាពដែល មិនអាចប្រកែកបាន។

    អំពីភស្តុតាងដែលអល់ឡោះជាម្ចាស់បានប្រទានមក ជាពិសេសដល់ពួកណាពី គឺមានជីវប្រវត្តិល្អត្រឹមត្រូវ មានចរិតលក្ខណៈពេញលេញ មានអាកប្បកិរិយាល្អ និងសីលធម៌​ថ្លៃថ្នូរ។ ជាសញ្ញាភស្តុតាងផងដែរ គឺការគាំទ្ររបស់អល់ឡោះជាម្ចាស់ដល់ពួកគេឱ្យមានជ័យជម្នះលើ​ដៃគូវិវាទ ហើយអ្វីដែលពួកគេបានផ្សព្វផ្សាយគឺទទួលបានជោគ​ជ័យ​។

    ៤.ឫសគល់នៃការអំពាវនាវរបស់គេចាំបាច់ត្រូវឯកភាពនឹងឫសគល់ដែលពួកអ្នកនាំសារនិងពួកណាពីជំនាន់មុនៗបានអំពាវនាវ។

    ៥. មិនអំពាវនាវមនុស្សឱ្យគោរពបូជាខ្លួនឯងឬប្រតិបត្តិអ្វីមួយដែលជាការគោរពប្រតិបត្តិនិងឧទ្ទិសដល់ខ្លួនឯង។ ម្យ៉ាងទៀត មិនអំពាវនាវគេឱ្យលើកតម្កើងកុលសម្ព័ន្ធ ឬក្រុមរបស់ខ្លួន​។ អល់ឡោះជាម្ចាស់ ទ្រង់បានបញ្ជាចំពោះអ្នកនាំសារមូហាំម៉ាត់ ឱ្យមានប្រសាសន៍ទៅកាន់មនុស្សទូទៅ ដូចទ្រង់មានក្នុងព្រះបន្ទូលរបស់ទ្រង់ថា :

    ﭽﮞ  لاَّ  أَقُولُ  لَكُمْ   عِندِي  خَزَائِنُ  اللّهِ  وَلا   أَعْلَمُ  الْغَيْبَ  وَلا    أَقُولُ  لَكُمْ  إِنِّي  مَلَكٌ   إِنْ  أَتَّبِعُ  إِلاَّ  مَا  يُوحَى  ﯔ ﭼ  سورة الأنعام: ٥٠

    មានន័យថា : «នែអ្នកនាំសាររបស់អល់ឡោះ! ចូរមានប្រសាសន៍ទៅកាន់ពួកអ្នកគោរព​ពហុទេពទាំងនោះថា :«ខ្ញុំមិនបានអះអាងថា ខ្លួនខ្ញុំកាន់កាប់ឃ្លាំងទ្រព្យសម្បត្តិនៅលើមេឃនិងលើផែនដី ហើយខ្ញុំនឹងចែកចាយសម្បត្តិទាំងនោះទេ។ ខ្ញុំក៏មិនបានអះអាងថា ខ្លួនខ្ញុំដឹងរឿង​អាថ៌កំបាំង។ ខ្ញុំក៏មិនបានអះអាងថាខ្លួនខ្ញុំជាទេវតានោះដែរ។តាមពិតខ្ញុំគ្រាន់តែជាអ្នកនាំសារ​មកអំពីអល់ឡោះ ជាម្ចាស់តែប៉ុណ្ណោះ។ ខ្ញុំមិនធ្វើអ្វីក្រៅពីការប្រតិបត្តិអ្វីដែលអល់ឡោះបានត្រាស់បន្ទូលមកចំពោះ

    ខ្ញុំនោះឡើយ»។

    ៦. មិនទាមទារចង់បានលាភសក្ការៈពីមនុស្សលោក តបស្នងចំពោះការអំពាវរបស់គេ​នោះទេ។ អល់ឡោះជាម្ចាស់បានបន្ទូលប្រាប់ពីពួកណាពីរបស់ទ្រង់ ណួស លូត ស៊ូអែបដែលពួកគេបានមានប្រសាសន៍ថា :

    ﭽ وَمَا  أَسْأَلُكُمْ    عَلَيْهِ  مِنْ  أَجْرٍ  إِنْ  أَجْرِيَ  إِلاَّ  عَلَى  رَبِّ  الْعَالَمِين  ١٠٩  ﭼ سورة الشعراء: ١٠٩

    មានន័យថា :«ខ្ញុំមិនបានសុំថ្លៃឈ្នួលពីពួកអ្នកសម្រាប់ការអំពាវនាវនេះទេ។ថ្លៃតបស្នងរបស់ខ្ញុំគ្មានអ្វីក្រៅពីការតបស្នងផលបុណ្យរបស់អល់ឡោះជាម្ចាស់នៃសកលលោកទាំងមូល»

     មូហាំម៉ាត់ជាអ្នកនាំសារបានមានប្រសាសន៍ទៅកាន់សាសន៍របស់គាត់ក្នុងព្រះបន្ទូលរបស់អល់ឡោះជាម្ចាស់ថា :

    ﭽ قُلْ  مَا  أَسْأَلُكُمْ   عَلَيْهِ  مِنْ  أَجْرٍ    وَمَا     أَنَا   مِنَ    الْمُتَكَلِّفِين          ٨٦  ﭼ سورة ص: ٨٦

    មានន័យថា : «នែមូហាំម៉ាត់! ចូរអ្នកមានប្រសាសន៍ទៅកាន់ពួកអ្នកគោរពពហុទេពទាំងនោះ​ថា ខ្ញុំមិនទាមទារថ្លៃឈ្នួល ឬការតបស្នងពីពួកអ្នកសម្រាប់ការអំពាវនាវ និងការចង្អុលបង្ហាញផ្លូវ​ដល់ពួកអ្នកនោះទេ។ ខ្ញុំពុំបានអះអាងនូវអ្វីដែលពុំមែនជារបស់ខ្ញុំ ហើយក៏ខ្ញុំមិនបានប្រឌិតឡើងដោយ​ការកុហកបោកប្រាស់នោះដែរ»

    ពួកអ្នកនាំសារ និងពួកណាពីដែលខ្ញុំបានលើកឡើងពីលក្ខណៈសម្បត្តិ និងភស្តុតាងបញ្ជាក់ពីភាពក្លាយជាណាពីរបស់ពួកគេ គឺមានច្រើន។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ وَلَقَدْ  بَعَثْنَا  فِي  كُلِّ  أُمَّةٍ  رَّسُولاً  أَنِ  اعْبُدُواْ  اللّهَ   وَاجْتَنِبُواْ  ﭾ ﭼ  سورة النحل: ٣٦

    មានន័យថា : «ប្រាកដណាស់ យើងបានបញ្ជូនមកកាន់គ្រប់ប្រជាជាតិនីមួយៗ នូវអ្នកនាំ​សារម្នាក់ ដើម្បីអំពាវនាវឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះនិងបោះបង់ការគោរពបូជាបិសាច ជំនឿអរូបី និងរូបសំណាកផ្សេងៗ»

    មនុស្សជាតិពិតជាទទួលបាននូវសេចក្តីសុខសុភមង្គលដោយ​សារ​ណាពីនិងអ្នកនាំសារ ហើយទំព័រប្រវត្តិសាស្រ្តបានកត់ត្រាពីដំណឹង​របស់ពួកគេ និងបានផ្ទេរបញ្ញត្តិច្បាប់សាសនារបស់ពួកគេពីជំនាន់មួយទៅជំនាន់មួយជាបន្តបន្ទាប់ ពីព្រោះនេះជាបញ្ញត្តិច្បាប់​ដែលមានសច្ចភាពនិងយុត្តិធម៌។ ម្យ៉ាងទៀតក៏មានការកត់ត្រាជាបន្តបន្ទាប់ដែរអំពីព្រឹត្តិការណ៍ទាំងឡាយ​ដែលអល់ឡោះជាម្ចាស់បានប្រទានជ័យជំនះដល់ពួកគេ និងបានបំផ្លិចបំផ្លាញសត្រូវរបស់ពួកគេ ដូចជាទឹកជំនន់ជន់លិចមនុស្សសម័យណួស។ ការលង់ទឹករបស់ស្តេចផារ៉ាអុង ទារុណកម្មលើសាសន៍របស់ណាពីលូត៍ និងជ័យជំនះរបស់អ្នកនាំសារមូហាំម៉ាត់លើពួកសត្រូវរបស់គាត់ ហើយសាសនារបស់គាត់ក៏បានរីកសុសសាយ...។ ចំពោះអ្នកដែលដឹងពីដំណឹងទាំង​នេះ អ្នកនោះនឹងស្គាល់ច្បាស់ថា ពួកគេនាំមកនូវសេចក្តីល្អចម្រុងចម្រើន និងការចង្អុលបង្ហាញទៅរកផ្លូវត្រូវ​។ ម្យ៉ាងវិញទៀត តួនាទីរបស់គេ គឺការចង្អុលបង្ហាញមនុស្សទៅរកអ្វីដែលមានអត្ថប្រយោជន៍សម្រាប់ពួក​គេ ដាស់តឿនពួកគេឱ្យមានបម្រុងប្រយ័ត្នអំពីអ្វីដែលមានគ្រោះថ្នាក់ វិនាសមហន្តរាយដល់ពួកគេ។អ្នកនាំសារមុនដំបូងបង្អស់គឺណួស ហើយចុងក្រោយគេបង្អស់គឺអ្នកនាំសារមូហាំម៉ាត់។

    តម្រូវការរបស់មនុស្សចំពោះពួកអ្នកនាំសារ

    ពួកណាពី គឺជាពួកអ្នកនាំសាររបស់អល់ឡោះទៅកាន់មនុស្សលោក ផ្សព្វផ្សាយប្រាប់ពួកគេនូវបទបញ្ជារបស់ទ្រង់ ហើយផ្តល់ដំណឹងល្អដល់ពួកគេអំពីអ្វីដែលអល់ឡោះជាម្ចាស់​បានរៀបចំត្រៀមទុកសម្រាប់ពួកគេនូវបរមសុខក្នុងឋានសួគ៌ ប្រសិនបើពួកគេគោរពប្រតិបត្តិចំពោះទ្រង់។ លើសពីនេះបានដាស់តឿនឱ្យពួកគេប្រុងប្រយ័ត្នពីទារុណកម្មដ៏អមតៈរបស់ទ្រង់ បើសិនជាពួកគេនាំគ្នាប្រព្រឹត្តល្មើសនឹងបម្រាមរបស់ទ្រង់។ ពួកអ្នកនាំសារទាំងនោះនិទានប្រាប់ពួក

    គេពីដំណឹងពួកប្រជាជាតិសម័យមុន ប្រាប់ពីទារុណកម្ម ការបំផ្លិចបំផ្លាញដែលពួកគេបានទទួលរងដោយសារការជំទាស់និងការប្រព្រឹត្តល្មើសរបស់ពួកគេចំពោះបទបញ្ជារបស់ទ្រង់​។

    បទបញ្ជា និងបម្រាមទាំងនោះមកអំពីព្រះជាម្ចាស់។ ដោយសារបញ្ញារបស់មនុស្ស​យល់មិនដល់ ទើបអល់ឡោះជាម្ចាស់ទ្រង់បានបញ្ញត្តិច្បាប់ ដាក់កាតព្វកិច្ច និងបាន​ហាមប្រាម ក្នុងបំណងដើម្បីលើកតម្កើងដល់មនុស្សជាតិ ផ្តល់កិត្តិយស និងតម្លៃដល់ពួកគេ ហើយរក្សាការពារផល​ប្រយោជន៍របស់ពួកគេ។ ពីព្រោះមនុស្សអាចរអិលធ្លាក់ក្នុងរណ្តៅនៃចំណង់តណ្ហា ហើយពួកគេប្រព្រឹត្តល្មើសបំពានលើបញ្ញត្តិច្បាប់ ជិះជាន់ធ្វើបាបមនុស្ស​ដូចគ្នា និងរំលោភបំពានលើសិទ្ធិសេរីភាពរបស់ពួកគេ។ ដូច្នេះ យោងតាមគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ទ្រង់ ទ្រង់បានបញ្ជូនពួកអ្នកនាំសារពីសម័យកាលមួយទៅសម័យកាលមួយ ដើម្បី​ដាស់រំឭកមនុស្សលោកឱ្យភ្ញាក់រលឹកនឹកដល់បទបញ្ជារបស់អល់ឡោះ​។ ម្យ៉ាងវិញទៀត បានដាស់​តឿនឱ្យពួកគេប្រុងប្រយ័ត្នពីការធ្លាក់ខ្លួនទៅប្រព្រឹត្តបទល្មើសចំពោះទ្រង់។ ពួកអ្នកនាំសារទាំង​នោះ អានឱ្យពួកគេស្តាប់នូវការទូន្មានប្រៀនប្រដៅ រំឭកពួកគេពីដំណឹងមនុស្សសម័យមុន។ ពិត​ណាស់ ដំណឹងចម្លែក កាលបើឮដល់ត្រចៀក ហើយអត្ថន័យប្លែក កាលបើជ្រាបដល់សតិ​អារម្មណ៍របស់ពួកគេ គឺធ្វើឱ្យបញ្ញារបស់ពួកគេកាន់តែយល់ដឹងខ្លាំងឡើង និងកាន់តែត្រឹមត្រូវ។ មនុស្សដែលស្តាប់បានច្រើនជាងគេនឹងទទួលបានគំនិតច្រើនជាងគេ។ អ្នក​ដែលមានគំនិតច្រើនជាងគេ នឹងចេះត្រិះរិះពិចារណាច្រើនជាងគេ។ អ្នកដែលត្រិះរិះពិចារណាច្រើនជាងគេ មានចំណេះដឹងច្រើនជាងគេ។ អ្នកដែលមានចំណេះដឹងច្រើនជាងគេ និងប្រតិបត្តិ​បានច្រើនជាងគេ។ គ្មានអ្វីមានតម្លៃស្មើនឹងការតែងតាំងពួកអ្នកនាំសារ ហើយក៏គ្មានសច្ចភាពណាដែលទៀងត្រង់ជាងសច្ចភាពដែលចេញពីពួកគេដែរ។

    សាសនវិទូឥស្លាម លោកអិបនូតៃមីយ៉ះ បាននិយាយថា សារមកពីព្រះជាម្ចាស់គឺជាកត្តាចាំបាច់សម្រាប់សុចរិតភាពនៃការរស់នៅ និងការស្លាប់របស់មនុស្សលោក។ គ្មានសុចរិតភាពណា​ដែលល្អសម្រាប់ពួកគេទៅកាន់ថ្ងៃបរលោក ក្រៅពីការប្រតិបត្តិតាមសារនេះឡើយ។ ក៏ដូចគ្នា​ដែរ គ្មានសុចរិតភាពណាល្អសម្រាប់ការរស់នៅរបស់ពួកគេក្នុងលោកីយ៍ ក្រៅពីការប្រតិបត្តិ​តាមសារនេះ។ មនុស្សលោកចាំបាច់ត្រូវតែមានច្បាប់សាសនា ដើម្បីគ្រប់គ្រង ពីព្រោះរូបគេឋិតនៅចន្លោះនៃ​ចលនាពីរគឺចលនាដែលនាំមកនូវផលប្រយោជន៍ និងចលនាដែលនាំមកនូវគ្រោះថ្នាក់។ ច្បាប់​សាសនាគឺជាពន្លឺដែលស្រាយបំភ្លឺអំពីអ្វីដែលមានប្រយោជន៍និងអ្វីដែលគ្រោះថ្នាក់។ ច្បាប់សាសនាគឺជាពន្លឺរបស់អល់ឡោះនៅលើផែនដី ជាយុត្តិធម៌របស់ទ្រង់សម្រាប់មនុស្សលោក ហើយជាកំផែងរបស់ទ្រង់ដែលនរណាបានចូលទៅក្នុងហើយ អ្នកនោះនឹងទទួលបាននូវសេចក្តី​សុខសុវត្ថិភាព។

    ទាំងនេះពុំមែនសំដៅដល់ច្បាប់ ដែលបែងចែកស្គាល់អ្វីជាផលប្រយោ​ជ​ន៍ និងអ្វីជាគ្រោះថ្នាក់ដោយរូបីនោះទេ។​ ពីព្រោះនេះគឺជាបាតុភូតដែលកើតមានចំពោះសត្តឃាត។ ពិតណាស់ សត្វលា និងសត្វអូដ្ឋចេះបែងចែកស្គាល់អ្វីជាស្រូវ និងអ្វីជាដី។ ក៏ប៉ុន្តែការបែងចែករវាង ទង្វើដែលនាំឱ្យអ្នកប្រព្រឹត្តរងគ្រោះថ្នាក់សម្រាប់ការរស់នៅក្នុងពេលបច្ចុប្បន្ន និងការរស់ឡើងវិញនៅថ្ងៃបរលោក។ ទង្វើដែលនាំឱ្យមានផលប្រយោ​ជន៍ដល់អ្នកប្រព្រឹត្តក្នុងការរស់នៅបច្ចុប្បនុ្ន និងការរស់ឡើងវិញនៅថ្ងៃបរលោក។ ដូចជាផលប្រយោជន៍នៃជំនឿ ការជឿលើព្រះតែមួយ យុត្តិធម៌ កតញ្ញូ កុសលធម៌ សេចក្តីស្មោះត្រង់ ភាពបរិសុទ្ធ សេចក្តីក្លាហាន ចំណេះដឹង ការអត់ធ្មត់ ការណែនាំគ្នាឱ្យប្រព្រឹត្តអំពើល្អ និងការហាមឃាត់គ្នាពីអំពើអាក្រក់ ការរាប់អានសាច់ញាតិ ការកតញ្ញូចំពោះឪពុកម្តាយ ធ្វើល្អចំពោះញាតិជិតខាង គោរពសិទ្ធិអ្នកដទៃ អនុវត្តដោយចិត្តជ្រះថ្លាចំពោះអល់ឡោះ ការពឹងពាក់ចំពោះទ្រង់ ការសុំជំនួយពីទ្រង់ សុខចិត្តទទួលវាសនាកំណត់របស់ទ្រង់ ស្តាប់តាម​ច្បាប់បង្គាប់របស់ទ្រង់ ជឿជាក់ចំពោះទ្រង់ ជឿជាក់ចំពោះពួកអ្នកនាំសាររបស់ទ្រង់ និងជឿជាក់​ចំពោះអ្វីដែលពួកគេបានប្រាប់ ព្រមទាំងអ្វីៗផ្សេងទៀតដែលមានប្រយោជន៍ និងមានសុចរិតភាពសម្រាប់មនុស្សទាំងក្នុងលោកីយ៍នេះ និងបរលោក។ ម្យ៉ាងទៀតរាល់អ្វីដែលផ្ទុយនឹងការរៀបរាប់ខាងលើសុទ្ធ​តែមានទំនោរទៅរកវាសនាអភ័ព្វ គ្រោះថ្នាក់ទាំងក្នុងលោកីយ៍ និងបរលោក។

    បើសិនជាមិនមានសារអំពីព្រះទេ បញ្ញារបស់មនុស្សនឹងមិនស្គាល់​ពិស្តារអំពីផល​ប្រយោជន៍ និងផលគ្រោះថ្នាក់ក្នុងជីវិតរស់នៅឡើយ​។ ការប្រទាន និងពរជ័យដ៏ឧត្តុង្គឧត្តមរបស់ទ្រង់​ចំពោះមនុស្សលោក គឺទ្រង់បានបញ្ជូនពួកអ្នកនាំសារមកកាន់ពួកគេ។ ទ្រង់បានប្រទានគម្ពីរជា​ច្រើនចុះមកកាន់មនុស្សលោក។ ទ្រង់បានបកស្រាយប្រាប់ពួកគេអំពីផ្លូវសច្ចភាព។ បើពុំនោះទេ ពួកគេនឹងធ្លាក់ខ្លួនក្នុងកម្រិតសត្វពាហនៈ ហើយការរស់នៅរបស់ពួកគេអាក្រក់ជាងស្ថានភាពរស់នៅរបស់​សត្វពាហនៈទៅទៀត។ ចំពោះនរណាដែលទទួលយកសាសនារបស់អល់ឡោះ ហើយបាន​ប្រកាន់ខ្ជាប់នឹងសារនេះ គឺគេជាមនុស្សដែលមានសំណាងល្អជាងគេ។ ឯចំណែកអ្នកដែល​ច្រានចោលមិនព្រមទទួលយកសារនេះ គឺគេនឹងក្លាយជាមនុស្សដែលមានសំណាងអាក្រក់ជាង​គេជាទីបំផុត។ ពួកគេអភ័ព្វជាងសត្តឃាត គ្មានស្លាកស្នាមអ្វីបន្សល់ជាមត៌កសម្រាប់​អ្នកនៅលើភពផែនដីនេះ ក្រៅពីស្លាកស្នាមនៃសារដែលបានបន្សល់ទុកជាមួយពួកគេនោះទេ។ បើសិន​ជាកេរដំណែល និងការទូន្មានប្រៀនប្រដៅរបស់ពួកអ្នកនាំសារ ត្រូវគេលុបបំបាត់ចោល គឺ​អល់ឡោះជាម្ចាស់ទ្រង់នឹងបំផ្លាញលោកនេះជាមិនខាន។

    តម្រូវការរបស់មនុស្សចំពោះពួកអ្នកនាំសារពុំមែនដូចជាតម្រូវការរបស់ពួកគេចំពោះព្រះអាទិត្យ ព្រះចន្ទ្រ ខ្យល់ ទឹកភ្លៀង ហើយមិនដូចតម្រូវការរបស់គេចំពោះជីវិតរស់នៅនោះដែរ។ មិនមែនដូចជាតម្រូវការភ្នែកចំពោះពន្លឺ រូបកាយចំពោះចំណីអាហារនោះឡើយ។ ក៏ប៉ុន្តែតម្រូវការនេះធំ​ធេង និងខ្លាំងក្លាជាងអ្វីៗដែលគេគិតក្នុងចិត្តរបស់គេ។ ពួកអ្នកនាំសារជាទូតរវាងអល់ឡោះ​ និងមនុស្សលោក ក្នុងការបង្គាប់ប្រើ និងការហាមឃាត់។ ពួកគេជាទូតនាំសាររវាងព្រះអង្គនិងមនុស្សលោក។ អ្នកនាំសារចុងក្រោយបង្អស់ជាចៅហ្វាយ និងប្រសើរលើសពួកអ្នកនាំ​សារទាំងឡាយគឺអ្នកនាំសារមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់ពួកគាត់ទាំងអស់គ្នា)។ អល់ឡោះជាម្ចាស់បញ្ជូនគាត់មកជាក្តីមេត្តាសម្រាប់សកលលោកទាំងមូល។ គាត់ជាភស្តុតាងសម្រាប់ពួកអ្នកដើរតាម ហើយក៏ជាភស្តុតាងចំពោះមនុស្សលោកទាំងមូលផងដែរ។ ទ្រង់បានបង្គាប់មនុស្សលោកទាំងអស់ឱ្យគោរពប្រតិបត្តិចំពោះគាត់  ស្រលាញ់គាត់ លើកតម្កើងគាត់ បំពេញកាតព្វកិច្ចជូនគាត់។ ទ្រង់ធ្វើកិច្ចសន្យាចំពោះមនុស្សលោក ឱ្យមានជំនឿចំពោះគាត់ ប្រតិបត្តិតាមគាត់ជាជាងការប្រតិបត្តិតាមពួកណាពី និងពួកអ្នកនាំសារផ្សេងទៀត។ ម្យ៉ាងវិញទៀត ទ្រង់បានបង្គាប់ដល់ពួកណាពី និងអ្នកនាំសារទាំងនោះ ឱ្យធ្វើកិច្ចសន្យាជាមួយពួកអ្នកតាម​ខ្លួននៃពួកអ្នកមានជំនឿឱ្យប្រតិបត្តិតាមអ្នកនាំសារមូហាំម៉ាត់។ អល់ឡោះជាម្ចាស់បានបញ្ជូនគាត់មកមុននឹងថ្ងៃបរលោកមកដល់ ដើម្បីផ្តល់ដំណឹងល្អ និងដំណឹងអាក្រក់ ហើយអំពាវនាវមនុស្សឱ្យមានជំនឿចំពោះអល់ឡោះដោយការអនុញ្ញាតពីទ្រង់។ គាត់គឺជាប្រទីប និងជាពន្លឺបំភ្លឺផ្លូវ​សម្រាប់សត្វលោកទាំងមូល។ តាមរយៈគាត់អល់ឡោះជាម្ចាស់បានបញ្ចប់ការបញ្ជូនសារ ហើយ​តាមរយៈគាត់ផងដែរ ទ្រង់ប្រទានការចង្អុលបង្ហាញឱ្យចាកផុតពីការវង្វេង។  ទ្រង់ប្រទានចំណេះដឹងធ្វើឱ្យចាកផុតពីភាពអវិជ្ជា។ ភ្នែកដែលធ្លាប់តែខ្វាក់ក៏ប្រែជាភ្លឺស្វាង។ ត្រចៀកដែលធ្លាប់តែថ្លង់ប្រែជាស្តាប់ឮ។ ចិត្តមានមោហ៍បាំងប្រែជាមានសេចក្តីជ្រះថ្លា។ ភពផែនដីទាំងមូលភ្លឺត្រចះត្រចង់បន្ទាប់ពីបានទទួលរងនូវភាព​ងងឹតអន្ធការ​។ ទ្រង់ធ្វើឱ្យដួងចិត្តទាំងឡាយ ដែលធ្លាប់តែបែកបាក់គ្នាឱ្យមករួមសាមគ្គីគ្នាឡើងវិញ។ សាសនា​ដែលធ្លាប់តែវៀចវេរ និងប្រាសចាកពីសុចរិតភាពបានវិលត្រលប់មករកសុចរិតភាពឡើង​វិញ។ តាម​រយៈគាត់ទ្រង់បានបង្ហាញទិសដៅច្បាស់លាស់។ ទ្រង់បានបើកដួងចិត្តរបស់គាត់ឱ្យ​ទទួលបាននូវសេចក្តីរីករាយ ហើយទ្រង់បានកាត់បន្ថយនូវបន្ទុកដ៏ធ្ងន់ធ្ងរពីខ្លួនគាត់។ ទ្រង់បានលើកតម្កើងកេរ្តិ៍ឈ្មោះរបស់គាត់ ហើយទ្រង់បានធ្វើឱ្យអាប់ឱនចំពោះអ្នកដែលប្រឆាំងជំទាស់​នឹងគាត់។ ទ្រង់បានបញ្ជូនគាត់មកក្នុងខណៈដែលខ្សែរយៈអ្នកនាំសារ និងព្រះគម្ពីរបានផុតរលត់ នៅពេលដែលគម្ពីរទាំងឡាយត្រូវទទួលរងនូវការកែប្រែផ្លាស់ប្តូរក្បួនច្បាប់សាសនា។ ច្បាប់សាសនាត្រូវ​ឋិតនៅក្រោមការគ្រប់គ្រងរបស់មនុស្សអគតិ ធ្វើតាមការនឹកឃើញរបស់ពួកគេ។ ពួកគេកាត់ក្តីឱ្យមនុស្សលោកជំនួសអល់ឡោះតាមសម្តី ដែលចេញពីមាត់ដ៏កំហូច និងទំនើងចិត្តរបស់ពួកគេ។ ដូច្នេះ តាមរយៈអ្នកនាំសារម្នាក់នេះ ទ្រង់បានប្រទានការចង្អុលបង្ហាញដល់មនុស្សលោក ហើយទ្រង់បានបញ្ជាក់ប្រាប់ពីផ្លូវត្រូវដែលពួកគេត្រូវតែប្រតិបត្តិ​។ តាមរយៈគាត់ផងដែរអល់ឡោះជា​ម្ចាស់បានសង្រ្គោះមនុស្សឱ្យចាកផុតពីភាពងងឹតអន្ធការឆ្ពោះទៅរកពន្លឺ។ តាមរយៈគាត់ដែរ ទ្រង់បានបែងចែករវាងមនុស្សល្អនិងមនុស្សអាក្រក់។ នរណាទទួលការចង្អុលបង្ហាញរបស់គាត់ ​អ្នកនោះនឹងទទួលបានមាគ៌ាពិតប្រាកដ។ រីឯអ្នកដែលងាកចេញពីផ្លូវរបស់គាត់ អ្នកនោះប្រាកដជាវង្វេង និងល្មើសចំពោះទ្រង់។ សូមសន្តិភាពកើតមានដល់គាត់ និងកើតមានដល់​ពួកអ្នកនាំសារ និងពួកណាពីទាំងឡាយ។

    សេចក្តីសង្ខេបអំពីតម្រូវការរបស់មនុស្សចំពោះសាររបស់ព្រះ

    ១.ពិតណាស់មនុស្សលោក គឺជាសត្វលោកដែលមានម្ចាស់ ហើយគេចាំបាច់ត្រូវតែស្គាល់អ្នកបង្កើតរបស់ខ្លួន។ គេត្រូវដឹងថា តើអ្នកបង្កើត​​នោះចង់បានអ្វីពីគេ? ហេតុអ្វីព្រះបង្កើតរូបគេ? មនុស្ស​មិនអាចស្គាល់រឿងនេះដោយឯកឯង ហើយគ្មានមធ្យោបាយណាក្រៅពីស្គាល់ទ្រង់តាម​រយៈការស្គាល់ពួកណាពី និងពួកអ្នកនាំសារ ការចង្អុលបង្ហាញ ​និងពន្លឺដែលត្រូវបាននាំមក។

    ២.ពិតណាស់ មនុស្សគេបង្កើតពីរូបកាយ និងព្រលឹង។ ចំណីរូបកាយគឺអាហារដែលគេ​អាចបរិភោគបាន ហើយចំណីវិញ្ញាណវិញ ព្រះជាម្ចាស់ដែលបានបង្កើតគឺជាអ្នកសម្រេចអាហារ​របស់វា។ អាហាររបស់វាគឺសាសនាដែលត្រឹមត្រូវ និងការប្រតិបត្តិអំពើល្អ។ ពួកណាពី និងពួកអ្នកនាំសារបាន​នាំមកនូវសាសនាដ៏ត្រឹមត្រូវ ហើយចង្អុលបង្ហាញមនុស្សឱ្យប្រតិបត្តិអំពើល្អ។

    ៣.ពិតណាស់ មនុស្សកាន់សាសនាតាំងពីកំណើត ហើយរូបគេចាំបាច់ត្រូវតែមានសាសនាដើម្បីប្រកាន់តាម។ សាសនាដែលគេប្រកាន់តាមនោះចាំបាច់ត្រូវតែត្រឹមត្រូវ។ គ្មានផ្លូវទៅរក​សាសនាត្រឹមត្រូវក្រៅពីតាមរយៈការមានជំនឿចំពោះពួកណាពី ពួកអ្នកនាំសារ និងមានជំនឿចំពោះអ្វី​ដែលពួកគាត់បាននាំមក។

    ៤.មនុស្សលោកត្រូវការស្គាល់ផ្លូវដែលនាំគេឆ្ពោះទៅរកការសព្វព្រះទ័យរបស់អល់ឡោះ នៅក្នុងលោកនេះ ឆ្ពោះទៅកាន់ឋានសួគ៌ និងពរជ័យរបស់ទ្រង់នៅថ្ងៃបរលោក។ ផ្លូវទាំងនេះមិនមាននរណាអាចជួយចង្អុលបង្ហាញ និងនាំផ្លូវទៅដល់គោលដៅនោះទេ ក្រៅពីពួកណាពី និងពួក​អ្នកនាំសាររបស់អល់ឡោះ។

    ៥.ពិតណាស់ ខ្លួនរបស់មនុស្សទន់ខ្សោយ ហើយគេកំពុងប្រឈមនឹងសត្រូវជាច្រើនដូចជា បិសាចពង្វក់គេ មិត្តភ័ក្តិអាក្រក់ដែលចង់អូសទាញគេនិងតណ្ហារបស់គេដែល​ជំរុញខ្លួនគេទៅរកអំពើអាក្រក់​។ ដូច្នេះ​គេត្រូវការអ្វីមួយដើម្បីរក្សាខ្លួនគេឱ្យឃ្លាតឆ្ងាយពីឧបាយកល​សត្រូវ។ មានតែពួកណាពី និងពួកអ្នកនាំសារទេដែលអាចចង្អុលបង្ហាញ និងបកស្រាយប្រាប់ពួកគេបានច្បាស់លាស់ទាក់ទងនឹងបញ្ហាទាំងនេះ។

    ៦.ពិតណាស់មនុស្សលោកមានគំនិតបែបអរិយធម៌តាំងពីកំណើត គឺ​ចង់​រស់នៅប្រមូលផ្តុំគ្នា។ ដូច្នេះចាំបាច់ត្រូវតែមានច្បាប់ដើម្បីឱ្យមនុស្សប្រកាន់នូវភាពយុត្តិ​ធម៌ និងសច្ចធម៌​។ បើពុំនោះទេ ជីវិតរស់នៅរបស់ពួកគេ ប្រៀបបីដូចនឹងជីវិតព្រៃ។ ច្បាប់នេះការពារ​សិទ្ធិរបស់មនុស្សគ្រប់រូបដោយមិនជ្រុលពេក ហើយក៏មិនធ្វេសប្រហែសពេកដែរ​។ គ្មាននរណាម្នាក់នាំមកនូវច្បាប់មួយ ដែលសុក្រឹតពេញលេញឡើយ លើកលែងតែពួកណាពី និងពួកអ្នកនាំសារតែប៉ុណ្ណោះ។

    ៧. គេត្រូវការស្គាល់នូវកត្តាដែលនាំឱ្យរូបគេទទួលបានសម្រេចនូវសេចក្តីសុខស្កប់ស្កល់ និងសុភង្គល។ បង្ហាញផ្លូវឱ្យគេឆ្ពោះទៅកាន់ហេតុផលទាំងឡាយ ដែលនាំឱ្យគេទទួលបាននូវសុភមង្គលពិត ហើយ​នេះគឺជាអ្វីដែលពួកណាពី និងពួកអ្នកនាំសារបានចង្អុលបង្ហាញ។

    បន្ទាប់ពីបានបកស្រាយពីតម្រូវការរបស់មនុស្សចំពោះពួកណាពី និងពួកអ្នកនាំសារ​រួចមក យើងគប្បីរំឭកអំពីការរស់ឡើងវិញនាថ្ងៃបរលោក ហើយបកស្រាយអំពីភស្តុតាងនិងអំណះ អំណាងដែលបញ្ជាក់ពីរឿងនេះ។

    ការរស់ឡើងវិញ

    មនុស្សគ្រប់រូបដឹងច្បាស់ថា ខ្លួននឹងត្រូវស្លាប់ដាច់ខាត។ ប៉ុន្តែ តើគេមានវាសនាដូចម្តេចបន្ទាប់ពីស្លាប់? តើគេមានសំណាងល្អឬសំណាងអាក្រក់?

    មនុស្សលោក និងប្រជាជាតិជាច្រើនមានជំនឿថា ពួកគេនឹងត្រូវគេបង្កើតឱ្យរស់ឡើងវិញ​ បន្ទាប់ពីស្លាប់។ ពួកគេត្រូវគេនាំទៅជំនុំជម្រះតាមអំពើល្អ ឬអាក្រក់របស់ពួកគេ។ លទ្ធផលនៃទង្វើល្អបានល្អនិងទង្វើអាក្រក់បានអាក្រក់។ បញ្ហារស់ឡើងវិញ និងការជំនុំជម្រះ     សុបញ្ញាជនទាំងឡាយទទួលស្គាល់ ហើយគាំទ្រដោយក្បួនច្បាប់របស់ព្រះជាម្ចាស់។ ជំនឿនេះត្រូវបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានគ្រឹះចំនួនបីដូចខាងក្រោម៖

    ១. ទទួលស្គាល់សុក្រឹតភាពនៃចំណេះដឹងរបស់ព្រះ។

    ២.ទទួលស្គាល់សុក្រឹតភាពនៃអានុភាពរបស់ព្រះ។

    ៣.ទទួលស្គាល់សុក្រឹតភាពនៃគតិបណ្ឌិតរបស់ព្រះ។

    ពិតណាស់ មានអំណះអំណាងជាច្រើនតាមរយៈក្បួនតម្រា និងតាមរយៈទស្សនៈដែលបញ្ជាក់ពីរឿងនេះ។ អំណះអំណាងទាំងនោះមានដូចតទៅ៖

    ១.ការបង្កើតមេឃ និងបង្កើតដី គឺជាអំណះអំណាងបញ្ចាក់ពីការបង្កើតសាកសពឱ្យរស់ឡើងវិញ។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ أَوَلَمْ  يَرَوْا  أَنَّ  اللَّهَ  الَّذِي  خَلَقَ  السَّمَاوَاتِ   وَالأَرْضَ  وَلَمْ  يَعْيَ  بِخَلْقِهِنَّ  بِقَادِرٍ     عَلَى  أَنْ  يُحْيِيَ  الْمَوْتَى  بَلَى   إِنَّهُ      عَلَى  كُلِّ            شَيْءٍ  قَدِير    ٣٣  ﭼ سورة الأحقاف: ٣٣

    មានន័យថា : «តើពួកគេឃើញទេថា អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃប្រាំពីរជាន់ និងផែនដីដោយគ្មានគំរូពីមុនមក? ទ្រង់មានសមត្ថភាពបង្កើតវា។ ទ្រង់មានអានុភាពបង្កើតសាកសពដែលទ្រង់ធ្លាប់បង្កើតពួកគេលើកដំបូងនោះឱ្យរស់ឡើងវិញ។ ពិតណាស់ រឿងទាំងអស់នេះ​ងាយស្រួលបំផុតចំពោះអល់ឡោះដែលគ្មានអ្វីធ្វើឱ្យទ្រង់អសមត្ថភាពនោះឡើយ។ ប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីគ្រប់យ៉ាង»

     អល់ឡោះបានមានព្រះបន្ទូលទៀតថា :

    ﭽ أَوَلَيْسَ  الَّذِي   خَلَقَ  السَّمَاوَاتِ   وَالأَرْضَ    بِقَادِرٍ   عَلَى  أَنْ  يَخْلُقَ  مِثْلَهُم  بَلَى  وَهُوَ  الْخَلاَّقُ     الْعَلِيم  ٨١   ﭼ سورة يس: ٨١

    មានន័យថា :«ព្រះជាម្ចាស់ដែលបានបង្កើតមេឃប្រាំពីរជាន់និងផែនដី និងអ្វីៗដែលឋិតនៅចន្លោះភពទាំងពីរ។ តើទ្រង់មិនអាចបង្កើតឱ្យដូច ដែលទ្រង់បានបង្កើតពួកគេពីដំបូងទេឬ? ពិតណាស់ ទ្រង់មានអានុភាពអាចធ្វើបាន។ ទ្រង់ជាអ្នកបង្កើតសត្វលោកទាំងឡាយ។ ទ្រង់ដឹងច្បាស់ពីអ្វីដែលទ្រង់បាននិងកំពុងបង្កើត។ គ្មានអ្វីលាក់បាំងនឹងទ្រង់នោះឡើយ»

    ២. អានុភាពរបស់ទ្រង់ក្នុងការបង្កើតសត្វលោកដោយគ្មានគំរូពីមុនមកជាអំណះអំណាង​បញ្ជាក់ពីអានុភាពរបស់ទ្រង់អាចបង្កើតសត្វលោកឱ្យរស់ឡើងវិញម្តងទៀត។ អ្នកដែលមានអានុភាពបង្កើត គឺមានអានុភាពអាចបង្កើតឡើងវិញបាន និងរឹតតែប្រសើរលើសដើម។ ទ្រង់បាន​មានព្រះបន្ទូលថា :

    ﭽ وَهُوَ   الَّذِي  يَبْدَأُ  الْخَلْقَ      ثُمَّ  يُعِيدُهُ  وَهُوَ  أَهْوَنُ  عَلَيْهِ  وَلَهُ  الْمَثَلُ  الأَعْلَى  ﭼ سورة الروم: ٢٧

    មានន័យថា : «អល់ឡោះជាម្ចាស់តែមួយគត់ ដែលទ្រង់បានចាប់ផ្តើមបង្កើតសត្វលោកពីមិនទាន់កើតឱ្យកើត។ បន្ទាប់មកទ្រង់បង្កើតសត្វលោកឱ្យរស់ឡើងវិញបន្ទាប់ពីស្លាប់។ ការបង្កើតសាកសពឱ្យរស់ឡើងវិញ ងាយស្រួលចំពោះអល់ឡោះជាងការចាប់ផ្តើមបង្កើត។ ការងារទាំងពីរសុទ្ធតែងាយស្រួលចំពោះទ្រង់។ ទ្រង់មានលក្ខណៈស្អាតស្អំចាកផុតពីការ​ពិពណ៌នាទាំង​ឡាយ»

    អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ وَضَرَبَ  لَنَا   مَثَلاً  وَنَسِيَ   خَلْقَهُ  قَالَ  مَنْ  يُحْيِي  الْعِظَامَ  وَهِيَ  رَمِيم  ٧٨   قُلْ  يُحْيِيهَا  الَّذِي  أَنشَأَهَا  أَوَّلَ  مَرَّةٍ  وَهُوَ  بِكُلِّ      خَلْقٍ  عَلِيم   ٧٩  ﭼ سورة يس: ٧٨ - ٧٩

    មានន័យថា : «អ្នកដែលបដិសេធនឹងការរស់ឡើងវិញនោះ បានលើកឧទាហរណ៍ប្រដូច​យើងនឹងឧទាហរណ៍ទាំងឡាយដែលមិនសក្តិសមចំពោះយើង គឺប្រដូចអានុភាពរបស់អល់ឡោះនឹងសមត្ថភាព​របស់សត្វលោក។ គេភ្លេចពីដើមកំណើតរបស់ខ្លួនឯង។ គេនិយាយថា តើអ្នកណាបង្កើតឆ្អឹងដែលរលេះរលួយនេះឱ្យរស់ឡើងវិញ? នែមូហាំម៉ាត់ ចូរអ្នកមានប្រសាសន៍ប្រាប់គេថា អ្នកដែលបង្កើតឱ្យរស់ឡើងវិញ គឺអ្នកដែលបានបង្កើតវាពីដំបូងនោះឯង។ ទ្រង់ដឹងច្បាស់រាល់សត្វលោកនីមួយៗរបស់ទ្រង់។ គ្មានអ្វីលាក់បាំងនឹងទ្រង់ឡើយ»

    ៣. ទ្រង់បានបង្កើតមនុស្សឱ្យមានរូបសម្បត្តិដ៏ល្អពេញលក្ខណៈ និងសុក្រឹតបំផុតទាំងរូបរាង​កាយ អវយវៈ ខ្លួនប្រាណ កម្លាំងពលំ លក្ខណៈសម្បត្តិ និងអ្វីៗដែលផ្គុំជារូបកាយមានដូចជា សាច់ ឆ្អឹង​សរសៃ សាច់ដុំ​ រន្ធទាំងឡាយ ប្រជុំអាការៈរាងកាយ ចំណេះដឹង អារម្មណ៍ មនោសញ្ចេតនា បំណងប្រាថ្នា និងបំណិនទាំងឡាយ។ ទាំងនេះគឺជាអំណះអំណាងដ៏ធំបំផុតបញ្ជាក់ពីអានុភាពរបស់អល់ឡោះជាម្ចាស់ក្នុងការបង្កើតសាកសពឱ្យរស់ឡើងវិញ។

    ៤. ការបង្កើតឱ្យរស់ឡើងវិញក្នុងលោកនេះ ជាអំណះអំណាងបញ្ជាក់ពីអានុភាពរបស់ទ្រង់ក្នុងការបង្កើតសាកសពឱ្យរស់ឡើងវិញនៅថ្ងៃបរលោក។ នៅក្នុងគម្ពីរសម័យមុនដែលព្រះ​បានប្រទានចុះមក ពួកអ្នកនាំសាររបស់ទ្រង់បាននិយាយអំពីការបង្កើតសាកសព​ឱ្យរស់ឡើងវិញដោយការអនុញ្ញាតអំពីអល់ឡោះ តាមរយៈអ៊ីព្រហ៊ីម យេស៊ូ និងអ្នកដទៃទៀត។

    ៥. អានុភាពរបស់ទ្រង់ចំពោះករណីមួយចំនួន ដែលស្រដៀងនឹងការបង្កើតឱ្យរស់ឡើងវិញ ​ដែលជាអំណះអំណាងបញ្ជាក់ពីអានុភាពរបស់ទ្រង់ ក្នុងការបង្កើតសាកសពឱ្យរស់ឡើងវិញដូចជា :

    ក.អល់ឡោះបានបង្កើតមនុស្សពីតំណក់ទឹកកាមផលិតចេញពីខ្លួនប្រាណរបស់​មនុស្ស។ ដូច្នេះ ខ្លួន​ប្រាណទាំងមូលស្រណុកសុខស្រួលនៅពេលរួមដំណេកបានសម្រេច​។ អល់ឡោះជាម្ចាស់ប្រមូលតំណក់ទឹកកាមនេះពីគ្រប់ផ្នែកទាំងអស់នៃខ្លួនប្រាណ។ បន្ទាប់មកដាក់ប្រមូលផ្តុំគ្នានៅក្នុងស្បូន។ បន្ទាប់មកទៀត អល់ឡោះបង្កើតមនុស្សពីតំណក់ទឹកកាមនោះ។ បើសិនជាផ្នែកផ្សេងៗដែលនៅជ្រាបសព្វពេញប្រាណនេះទ្រង់ប្រមូលផ្តុំដាក់មួយកន្លែង ហើយបង្កើតបានជាមនុស្សម្នាក់។ ហេតុអ្វីនិយាយថា ខ្លួនប្រាណមនុស្សដែលរលួយបែកខ្ញែកអស់ ទ្រង់​មិនអាចប្រមូលឡើងវិញ​បាន? អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ أَفَرَأَيْتُم  مَّا  تُمْنُون  ٥٨  أَأَنتُمْ  تَخْلُقُونَهُ  أَمْ  نَحْنُ   الْخَالِقُون   ٥٩  ﭼ سورة الواقعة: ٥٨ - ٥٩

    មានន័យថា : «តើអ្នកឃើញទេ ទឹកកាមដែលចេញពីក្នុងខ្លួនរបស់ពួកអ្នកចូលទៅក្នុងស្បូន​ប្រពន្ធរបស់ពួកអ្នក? តើពួកអ្នកបង្កើតមនុស្សពីទឹកកាមនោះឬយើង(អល់ឡោះ)ជាអ្នកបង្កើត?»។

    ខ.គ្រាប់ធញ្ញជាតិគ្រប់ប្រភេទដែលមានទ្រង់ទ្រាយខុសៗគ្នា បើកាលណាគេយកទៅកប់​ដាំក្នុងដីសើម បន្ទាប់មកវាប៉ះទឹកនិងប៉ះដី។ តាមបញ្ញាយើងគិតថា វាគួរណាស់តែស្អុយរលួយ​។ ធាតុទាំងពីរ បើប៉ះត្រូវធាតុណាមួយ ក៏វាសមល្មមនឹងខូចស្អុយរលួយដែរ។ យ៉ាងណាមិញ ធាតុទាំងពីរ​ផ្សំ​ចូលគ្នាវារឹតតែខ្លាំងជាងនោះទៅទៀត។

    ផ្ទុយទៅវិញវាបែរជាមិនស្អុយរលួយ ហើយរក្សានៅដដែល។ បើសិនជាមានជាតិសំណើមកើនឡើង គ្រាប់ធញ្ញជាតិនោះនឹងចាប់ផ្តើមប្រេះសម្បក ហើយមានបណ្តូល​រុក្ខជាតិដុះឡើង។ តើនេះមិនបញ្ជាក់ពីអានុភាពពេញលេញ និងជាគតិបណ្ឌិតដ៏សុក្រឹតទេឬ? នេះជា​អានុភាពរបស់ព្រះជាម្ចាស់ប្រកបដោយគតិបណ្ឌិត។ តើទ្រង់មិនអាចប្រមូលធាតុទាំងឡាយ និងផ្គុំអវយវៈទាំងនេះឡើងវិញទេឬ? អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ أَفَرَأَيْتُم  مَّا  تَحْرُثُون   ٦٣  أَأَنتُمْ  تَزْرَعُونَهُ  أَمْ  نَحْنُ  الزَّارِعُون   ٦٤  ﭼ سورة الواقعة: ٦٣ - ٦٤

    មានន័យថា :«តើពួកអ្នកឃើញទេដំណាំដែលពួកអ្នកដាំ? តើពួកអ្នកជាអ្នកបណ្តុះវាចេញមកមែនទេ? ពិតណាស់យើងទេដែលជាអ្នកបណ្តុះវាឱ្យចាក់ឫសជាប់ក្នុងដី ហើយមានពន្លកដុះចេញមកក្រៅ»

    មានន័យស្រដៀងគ្នានឹងខ្លឹមសារនេះ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ وَتَرَى  الأَرْضَ  هَامِدَةً  فَإِذَا  أَنزَلْنَا  عَلَيْهَا   الْمَاء  اهْتَزَّتْ  وَرَبَتْ  وَأَنبَتَتْ  مِن  كُلِّ  زَوْجٍ  بَهِيج  ٥   ﭼ سورة الحج: ٥

    មានន័យថា : «អ្នកមើលឃើញដីស្ងួតហួតហែងគ្មានរុក្ខជាតិ លុះយើងបានប្រទានទឹកភ្លៀងចុះមក រុក្ខជាតិទាំងឡាយ ចាប់ផ្តើមដុះដាលឡើងកក្រើកដី។ វាលូតលាស់ឡើងដោយសារមានទឹក។ រុក្ខជាតិទាំងឡាយដុះដាលឡើងព្រោងព្រាតស្រស់បំព្រងគួរជាទីរីករាយ      សម្រា​ប់អ្នកដែលគយគន់​មើល»

    ៦. ព្រះជាអ្នកបង្កើត ទ្រង់ដឹងច្បាស់ប្រកបដោយគតិបណ្ឌិត ទ្រង់មហាស្អាតស្អំ ទ្រង់​មិនបង្កើតអ្វីនីមួយៗដោយទទេឥតប្រយោជន៍នោះទេ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ وَمَا  خَلَقْنَا  السَّمَاء  وَالأَرْضَ  وَمَا  بَيْنَهُمَا  بَاطِلاً  ذَلِكَ  ظَنُّ  الَّذِينَ  كَفَرُوا   فَوَيْلٌ  لِّلَّذِينَ  كَفَرُوا        مِنَ  النَّار  ٢٧  ﭼ

                                                    سورة ص: ٢٧

    មានន័យថា : «យើងពុំបានបង្កើមេឃនិងផែនដី និងអ្វីៗដែលនៅចន្លោះភពទាំង​ពីរ ដោយទទេឥតប្រយោជន៍នោះទេ។ វាគ្រាន់ជាការនឹកស្មានរបស់ពួកអ្នកគ្មានជំនឿតែប៉ុណ្ណោះ។ ពួកគេច្បាស់ជាត្រូវវិនាសនៅថ្ងៃបរលោក។ សម្រាប់ពួកគេគឺឋាននរក។ ដោយសារការនឹក​ស្មានរបស់ពួកគេខុស ទើបមានការជំទាស់មិនព្រមមានជំនឿចំពោះអល់ឡោះ»

    ជាការពិតណាស់ ទ្រង់បង្កើតសត្វលោកមកនេះប្រកបដោយគតិបណ្ឌិត ហេតុផល និងមានគោលបំណងដ៏ធំធេង។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ وَمَا   خَلَقْتُ  الْجِنَّ  وَالإِنسَ  إِلاَّ  لِيَعْبُدُون   ٥٦  ﭼ سورة الذاريات56

    មានន័យថា : «យើងមិនបានបង្កើតជិន(បង់បត់)និងមនុស្សទេ លើកលែងតែដើម្បីឱ្យពួកគេគោរពសក្ការៈមកចំពោះយើង»។

    មិនសក្តិសមប្រកបដោយគតិ​បណ្ឌិតដាច់ខាតសម្រាប់ព្រះជាម្ចាស់ដែលរវាងអ្នកគោរពប្រិតិបត្តិ និងអ្នកប្រព្រឹត្តល្មើសមានតម្លៃស្មើគ្នាចំពោះព្រះអង្គនោះ។ ​ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ أَمْ  نَجْعَلُ  الَّذِينَ  آمَنُوا  وَعَمِلُوا   الصَّالِحَاتِ  كَالْمُفْسِدِينَ  فِي  الأَرْضِ  أَمْ   نَجْعَلُ  الْمُتَّقِينَ  كَالْفُجَّار       ٢٨  ﭼ سورة  ص28

                                                                                               មានន័យថា : «តើយើងទុកពួកអ្នកមានជំនឿ និងប្រតិបត្តិអំពើល្អ ដូចនឹងពួកអ្នកបង្កវិនាសកម្មនៅលើផែនដីនេះទេ? ឬក៏យើងទុកពួកអ្នកមានជំនឿដែលគោរពកោតខ្លាច ដូចនឹងពួកអនាចារគ្មានជំនឿ?»

    ការដាក់ឱ្យស្មើគ្នាបែបនេះមិនសក្តិសមជាដាច់ខាតចំពោះគតិ​បណ្ឌិតរបស់​អល់ឡោះ និងសុភវិនិច្ឆ័យរបស់ទ្រង់។ ពួកគេពុំស្មើគ្នាទេចំពោះអល់ឡោះ។ អល់ឡោះប្រទាន​ផលបុណ្យចំពោះពួកអ្នកមានជំនឿដែលគោរពកោតខ្លាច ហើយទ្រង់ដាក់ទណ្ឌកម្មពិន័យចំពោះ​ពួកអនាចារដ៏អភ័ព្វ។ ដូច្នេះ ទើបសុក្រឹតភាពនៃគតិបណ្ឌិតរបស់ទ្រង់ និងអំណាចដ៏ខ្លាំងក្លារបស់​ទ្រង់គឺទ្រង់បង្កើតសត្វលោកឱ្យរស់ឡើងវិញនៅថ្ងៃបរលោក ដើម្បីតបស្នងដល់មនុស្សលោកតាម​អំពើរបស់គេ។ ទ្រង់ប្រទានផលបុណ្យសម្រាប់ពួកអ្នកធ្វើល្អ ហើយដាក់ទោសចំពោះពួកអ្នកធ្វើអំពើអាក្រក់។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ إِلَيْهِ  مَرْجِعُكُمْ  جَمِيعًا  وَعْدَ  اللّهِ  حَقًّا  إِنَّهُ        يَبْدَأُ  الْخَلْقَ  ثُمَّ  يُعِيدُهُ  لِيَجْزِيَ  الَّذِينَ  آمَنُواْ  وَعَمِلُواْ  الصَّالِحَاتِ   بِالْقِسْطِ  وَالَّذِينَ  كَفَرُواْ  لَهُمْ  شَرَابٌ  مِّنْ  حَمِيمٍ  وَعَذَابٌ   أَلِيمٌ    بِمَا  كَانُواْ        يَكْفُرُون  ٤  ﭼ

                                                   سورة يونس: ٤

    មានន័យថា : «ចំពោះព្រះជាម្ចាស់របស់ពួកអ្នកជាទីដែលត្រូវវិលត្រលប់របស់ពួកអ្នកទាំង​អស់គ្នា។ នេះគឺជាសន្យាដ៏ពិតប្រាកដរបស់អល់ឡោះ។ ទ្រង់ជាអ្នកចាប់ផ្តើមបង្កើតសត្វលោក បន្ទាប់មក ទ្រង់បង្កើតឱ្យគេរស់ឡើងវិញ បន្ទាប់ពីស្លាប់។ ពួកគេនឹងមានជីវិតរស់ដូចដើមវិញដើម្បីតបស្នងឱ្យយុត្តិធម៌ និងប្រសើរបំផុតចំពោះអ្នកដែលមានជំនឿចំពោះទ្រង់ និងអ្នកនាំសាររបស់ទ្រង់ដែលបានប្រតិបត្តិ​អំពើល្អ។ រីឯអ្នកដែលប្រឆាំងជំទាស់នឹងភាពជាព្រះជាម្ចាស់តែមួយរបស់អល់ឡោះ និងសាររបស់ព្រះ សម្រាប់ពួកគេគឺនឹងទទួលទារុណកម្មដោយផឹកទឹកក្តៅពុះធ្វើឱ្យរលួយមុខ និងក្រពះពោះវៀនរបស់ពួកគេ។ ពួកគេនឹងទទួលទារុណកម្មយ៉ាងឈឺចាប់ជាទីបំផុត ព្រោះតែអំពើគ្មានជំនឿរបស់ពួកគេ»

    ឥទ្ធិពលចំពោះបុគ្គលនិងសង្គម

    នៃជំនឿចំពោះថ្ងៃបរលោក

    ១. មនុស្សចាំបាច់ត្រូវតែយកចិត្តទុកដាក់នឹងការគោរពប្រតិបត្តិចំពោះអល់ឡោះ ប្រាថ្នា​ចង់បានផលបុណ្យនៅថ្ងៃនោះ និងការជៀសវាងអំពីការប្រព្រឹត្តល្មើស ព្រោះខ្លាចក្រែងត្រូវទទួលទារុណកម្ម​នៅថ្ងៃនោះផងដែរ។

    ២. ជំនឿចំពោះថ្ងៃបរលោក វាគឺជាការលួងលោមចិត្តពួកអ្នកមានជំនឿ កុំឱ្យនឹកស្តាយ​ស្រ​ណោះ​នឹងសេចក្តីសុខ និងទ្រព្យសម្បត្តិលោកីយ៍ ដោយសង្ឃឹមចំពោះសេចក្តីសុខ និង​ផលបុណ្យនៅថ្ងៃបរលោក។

    ៣. ជំនឿចំពោះថ្ងៃបរលោកជាការបង្រៀនមនុស្សឱ្យស្គាល់ពីវាសនារបស់ខ្លួន ក្រោយពេលស្លាប់​។ គេដឹងថាខ្លួននឹងទទួលនូវការតបស្នងចំពោះការប្រព្រឹត្តរបស់ខ្លួន បើសិនធ្វើល្អបានល្អ ធ្វើ​អាក្រក់បានអាក្រក់។ គេដឹងទៀតថា នៅថ្ងៃនោះគេនឹងឱ្យឈរចាំជំនុំជម្រះ ហើយគេនឹងរកយុត្តិធម៌ និងទាមទារសិទ្ធិជូនជនរងគ្រោះវិញ។

    ៤. ជំនឿចំពោះថ្ងៃបរលោក ការពារមនុស្សមិនឱ្យទៅប្រព្រឹត្តិអំពើអយុត្តិធម៌ និងរំលោភសិទ្ធិអ្នកដទៃ។ បើសិនជាមនុស្សទាំងអស់ជឿចំពោះថ្ងៃបរលោក ពួកគេនឹងរួចផុតពីការ​ប្រព្រឹត្តអំពើអយុត្តិធម៌ រំលោភជិះជាន់គ្នា និងរក្សាការពារសិទ្ធិរបស់ពួកគេ។

    ៥. ជឿចំពោះថ្ងៃបរលោក ធ្វើឱ្យមនុស្សមើលឃើញថា លោកីយ៍នេះគ្រាន់តែជាដំណាក់កាល​មួយ​នៃដំណាក់កាលនានាក្នុងជីវិត។ វាពុំមែនជាជីវិតទាំងមូលនោះទេ។

    នៅទីបំផុតនៃកថាខណ្ឌនេះ ខ្ញុំសូមលើកយកពាក្យសម្តីរបស់លោក«វេណបេត» មកធ្វើការអះអាង ដែលលោកជាអតីតអ្នកកាន់​សាសនាគ្រិស្ត ជនជាតិអាមេរិក ជាបុគ្គលម្នាក់ធ្វើការនៅក្នុងព្រះវិហា​រគ្រិស្ត​។ ក្រោយមកលោកបានចូលសាសនាឥស្លាម ហើយលោកទទួលបាននូវផ្លែផ្កាអំពីជំនឿចំពោះ​ថ្ងៃបរលោក ដោយលោកបាននិយាយថា :« ឥឡូវនេះ ទើបខ្ញុំដឹងពីចម្លើយសម្រាប់ចម្ងល់​ចំនួនបួនដែលធ្វើឱ្យជីវិតរបស់ខ្ញុំខ្វល់ខ្វាយជាច្រើនគឺ ខ្ញុំជានរណា? តើខ្ញុំចង់បានអ្វី? ហេតុអ្វីបាន​ជាខ្ញុំមកទីនេះ? តើវាសនារបស់ខ្ញុំនឹងត្រលប់ទៅទីណា?»

    មូលដ្ឋានគ្រឹះនៃការអំពាវនាវរបស់ពួកអ្នកនាំសារ

    ពួកណាពីនិងពួកអ្នកនាំសារទាំងអស់បានឯកភាពគ្នាលើការអំពាវនាវទៅកាន់ឫសគល់រួមមួយមានដូចជា ជំនឿចំពោះអល់ឡោះ ពួកទេវតា ព្រះគម្ពីរ ពួកអ្នកនាំសារ ថ្ងៃបរលោក​ វាសនាល្អនិងអាក្រក់។ ក្រៅពីនេះមានដូចជាការបង្គាប់ប្រើឱ្យគោរពសក្ការៈចំពោះអល់ឡោះ​​តែមួយ មិនគោរពពហុទេពរួមជាមួយនឹងទ្រង់ ដើរតាមផ្លូវរបស់ទ្រង់ មិនដើរតាមផ្លូវផ្សេងផ្ទុយពី​ផ្លូវរបស់ទ្រង់។ ម្យ៉ាងទៀត ហាមឃាត់នូវអំពើអាក្រក់បួនប្រការដូចជា អំពើអ​បាយមុខទូទៅ​ទាំងលាក់បាំងនិងបើកចំហ អំពើបាប(ការបំពានដោយខុសច្បាប់) ការគោរពពហុទេពរួមជាមួយ​អល់ឡោះ ការគោរពជំនឿអរូបី និងរូបបដិមា។ ម្យ៉ាងវិញទៀត ត្រូវលើកតម្កើងទ្រង់​ឱ្យជ្រះស្អាតពីការមានប្រពន្ធកូន ដៃគូ គូប្រៀប រូបតំណាង ហាមឃាត់ការចងការប្រាក់ កេងប្រវ័ញ្ចទ្រព្យសម្បត្តិកុមារកំព្រា។ ពិសេសជាងនេះ គឺបង្គាប់ឱ្យគោរពពាក្យសន្យា ថ្លឹង និងវាល់ឱ្យ​គ្រប់ចំនួន កតញ្ញូចំពោះឪពុកម្តាយ ផ្តល់យុត្តិធម៌ជូនមនុស្សទូទៅ ពាក្យសម្តីស្មោះត្រង់ ​ ការអនុវត្ត ជៀសវាងពីការខ្ជះខ្ជាយ ការក្រអឺតក្រទម កេងប្រវ័ញ្ចទ្រព្យសម្បត្តិអ្នកដទៃ និង​រកស៊ីខុសច្បាប់ បោកប្រាស់គេ។

    អិបនូកៃយិមបាននិយាយថា : ក្បួនច្បាប់សាសនាទាំងមូលឋិតនៅ​ក្នុងឫសគល់នេះ បើទោះជាផ្សេងៗពីគ្នា តែនៅមានចំណុចឯកភាពគ្នា។ គុណតម្លៃរបស់វាគឺចាក់គ្រឹះយ៉ាងរឹងមាំក្នុងអព្ភន្តរញ្ញាណ​របស់   មនុស្ស។ បើសិនជាគេអនុវត្តឱ្យខុសពីឫសគល់ទាំងនេះ គឺវានឹងខ្ចាត់បង់ពីគតិបណ្ឌិត គុណ​ប្រយោជន៍ និងមេត្តាធម៌។ ក៏ប៉ុន្តែគេមិនអាចប្រព្រឹត្តផ្ទុយនឹងឫសគល់នេះបានឡើយ។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ وَلَوِ  اتَّبَعَ  الْحَقُّ  أَهْوَاءهُمْ  لَفَسَدَتِ  السَّمَاوَاتُ   وَالأَرْضُ  وَمَن  ﯫ ﭼ  سورة المؤمنون: ٧١

    មានន័យថា : «បើសិនជាអល់ឡោះជាម្ចាស់ ទ្រង់បញ្ញត្តិច្បាប់មកតាមទំនើងចិត្តរបស់​ពួកគេនោះ មេឃទាំងប្រាំពីរជាន់ ផែនដី និងអ្វីដែលនៅលើភពទាំងពីរនឹងត្រូវវិនាសអន្តរាយជាមិនខាន»

    ហេតុដូច្នេះ ទើបសាសនារបស់ពួកណាពី គឺជាសាសនាតែមួយ។ អល់ឡោះជាម្ចាស់បានមាន​ព្រះបន្ទូលថា :

    ﭽ يَاأَيُّهَا  الرُّسُلُ  كُلُوا     مِنَ  الطَّيِّبَاتِ  وَاعْمَلُوا  صَالِحًا  إِنِّي  بِمَا     تَعْمَلُونَ  عَلِيم  ٥١  وَإِنَّ  هَذِهِ  أُمَّتُكُمْ  أُمَّةً   وَاحِدَةً  وَأَنَا  رَبُّكُمْ   فَاتَّقُون  ٥٢  ﭼ  سورة المؤمنون: ٥١ - ٥٢

    មានន័យថា :«នែពួកអ្នកនាំសារទាំងឡាយ! ចូរទទួលទានចំណីអាហារដែលស្អាតស្អំស្របច្បាប់។ ចូរប្រព្រឹត្តអំពើកុសលធម៌។ ពិតណាស់ យើងដឹងច្បាស់ពីអ្វីដែលពួកអ្នកបានប្រតិបត្តិ។ នែពួកអ្នកនាំសារទាំងឡាយ! ពិតណាស់ សាសនារបស់ពួកអ្នកគឺជាសាសនាតែមួយគឺ​ឥស្លាម។ យើងជាព្រះជាម្ចាស់របស់ពួកអ្នក។ ចូរកោតខ្លាចចំពោះយើង ដោយប្រតិបត្តិបទបញ្ជារបស់យើង និងជៀសវាងពីបម្រាមរបស់យើង»

    អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ  شَرَعَ  لَكُم  مِّنَ  الدِّينِ  مَا  وَصَّى  بِهِ  نُوحًا  وَالَّذِي  أَوْحَيْنَا   إِلَيْكَ  وَمَا  وَصَّيْنَا  بِهِ  إِبْرَاهِيمَ  وَمُوسَى  وَعِيسَى  أَنْ  أَقِيمُوا  الدِّينَ   وَلاَ  تَتَفَرَّقُوا  ﮑ ﭼ  سورة الشورى: ١٣

    មានន័យថា :«នែមនុស្សលោកទាំងឡាយ! អល់ឡោះជាម្ចាស់ទ្រង់បានបញ្ញត្តិច្បាប់​សាសនាដែលទ្រង់បានត្រាស់បន្ទូលទៅកាន់ឯងនោះគឺសាសនាឥស្លាម។ ទ្រង់បានផ្តាំផ្ញើ​ចំពោះណួស៍ឱ្យប្រតិបត្តិ និងផ្សព្វ​ផ្សាយ ហើយវាក៏ជាសាសនាដែលយើងបានផ្តាំផ្ញើទៅចំពោះអ៊ីព្រហ៊ីម មូសា អ៊ីសា(យេស៊ូ)។ យើងឱ្យពួកគេកសាងសាសនានេះឡើង ដោយឈរលើជំនឿឯកទេវៈ ការគោរពប្រតិបត្តិអល់ឡោះ គោរពសក្ការៈចំពោះទ្រង់ដោយគ្មានអ្នកដទៃរួមចំណែក។ ចូរកុំបែកបាក់​គ្នាឱ្យសោះក្នុងសាសនាដែលយើងបានបង្គាប់ប្រើចំពោះពួកអ្នក»។

    តាមពិតគោលបំណងរបស់សាសនា គឺសម្រេចគោលបំណងដែលគេបានបង្កើតមនុស្សលោកមកក្នុង​លោកីយ៍នេះ។ គោលបំណង គឺការគោរពសក្ការៈចំពោះព្រះជាម្ចាស់របស់ពួកគេដោយគ្មានដៃគូ​រួមចំណែកជាមួយទ្រង់។ ទ្រង់បានកំណត់កាតព្វកិច្ចដែលពួកគេត្រូវអនុវត្ត ហើយទ្រង់បានធានាសម្រាប់ពួកគេ។ ទ្រង់ផ្តល់នូវមធ្យោបាយដើម្បីធ្វើឱ្យពួកគេទទួលបានសម្រេចតាមគោល​បំណង និងទទួលបាននូវការសព្វព្រះទ័យរបស់អល់ឡោះ ហើយទទួលបានបរមសុខទាំងពីរឋានស្របតាមមាគ៌ារបស់ព្រះ ដែលមិនធ្វើឱ្យមនុស្សលោកវិលវល់មិនដឹងទិសដៅ មិនធ្វើឱ្យមនុស្សខ្វល់ខ្វាយទាល់គំនិត មិនធ្វើឱ្យប៉ះទង្គិចរវាងនិស្ស័យពីកំណើត វិញ្ញាណ និងពិភពដែលនៅជុំវិញខ្លួនរបស់គេ។

    ពួកអ្នកនាំសារទាំងអស់អំពាវនាវទៅរកសាសនារបស់ព្រះ ដែលផ្តល់ជូនមនុស្សជាតិនូវ​ជំនឿគ្រឹះដែលខ្លួនគេត្រូវជឿ ហើយផ្តល់នូវបញ្ញត្តិច្បាប់ដែលជាផ្លូវសម្រាប់ជីវិតរបស់គេ។ ដូច្នេះ  គម្ពីរតាវរ៉តគឺជាជំនឿ និងជាច្បាប់បញ្ញត្តិ ហើយបានបង្គាប់ឱ្យពួកគេកាត់សេចក្តីតាមបញ្ញត្តិច្បាប់នេះ។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ إِنَّا  أَنزَلْنَا  التَّوْرَاةَ  فِيهَا   هُدًى  وَنُورٌ  يَحْكُمُ  بِهَا  النَّبِيُّونَ  الَّذِينَ  أَسْلَمُواْ  لِلَّذِينَ     هَادُواْ  وَالرَّبَّانِيُّونَ  وَالأَحْبَارُ  ﭼ سورة المائدة: ٤٤

    មានន័យថា :«ពិតណាស់ យើងបានប្រទានគម្ពីរតាវរ៉តចុះមក។ ក្នុងគម្ពីរនេះពោរពេញ​ដោយការចង្អុលបង្ហាញ និងការបកស្រាយបំភ្លឺពីក្បួនច្បាប់។ វាជាគម្ពីរដែលពួកណាពីបានយកទៅអនុវត្តក្នុងការកាត់សេចក្តី។ ពួកណាពីបានអនុវត្តតាម និងទទួលស្គាល់បញ្ញត្តិច្បាប់របស់​អល់ឡោះក្នុងការកាត់សេចក្តីជូនពួកជ្វីហ្វ ហើយពួកបព្វជិត និងមេសាសនារបស់ពួកគេក៏យកច្បាប់នេះទៅអនុវត្តក្នុងការកាត់សេចក្តីដូចគ្នាផងដែរ»

    លុះសម័យក្រោយមក អ៊ីសាបានមកដល់ ហើយបាននាំមកនូវគម្ពីរអិញ្ជីល។ នៅក្នុងគម្ពីរនេះក៏មានការចង្អុលបង្ហាញ និងការស្រាយបំភ្លឺពីក្បួនច្បាប់នានា ដើម្បីបញ្ជាក់ពីសច្ចភាពដែលមាននៅក្នុងគម្ពីរតាវរ៉ត។ អល់ឡោះជាម្ចាស់បានមានព្រះ​បន្ទូលថា :

    ﭽ وَقَفَّيْنَا  عَلَى  آثَارِهِم  بِعَيسَى   ابْنِ  مَرْيَمَ  مُصَدِّقًا  لِّمَا  بَيْنَ  يَدَيْهِ  مِنَ   التَّوْرَاةِ  وَآتَيْنَاهُ  الإِنجِيلَ  فِيهِ  هُدًى  وَنُورٌ  ﭼ  سورة المائدة: ٤٦

    មានន័យថា :«បន្ទាប់ពីពួកណាពីទាំងនោះយើងបានបញ្ជូនណាពីម្នាក់នៃអំបូរ​អ៊ីស្រាអែលឈ្មោះ អ៊ីសា(យេស៊ូ)កូននាងម៉ារី ដែលមានជំនឿចំពោះគម្ពីរតាវរ៉តដើម្បីអនុវត្តតាមក្បួនច្បាប់ដែលមានក្នុងគម្ពីរនេះ ហើយយើងបានបញ្ចុះគម្ពីរអិញ្ជីលមកទៀត ជាការចង្អុលបង្ហាញទៅរកសច្ចភាព និងស្រាយបំភ្លឺពីក្បួនច្បាប់ដែលមនុស្សមិនទាន់ដឹង»។

     លុះនៅសម័យចុងក្រោយបង្អស់​ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនសាហារីមូហាំម៉ាត់ដោយនាំមកជាមួយនូវបញ្ញត្តិច្បាប់ចុងក្រោយ​បង្អស់ ជាសាសនាដ៏ពេញលេញ គ្របដណ្តប់លើក្បួនច្បាប់សាសនាមុនៗ និងបញ្ជាក់ពីសច្ចភាពដែលមាននៅក្នុងគម្ពីរមុនៗ។ អល់ឡោះបានមានព្រះបន្ទូលថា :

    ﭽ وَأَنزَلْنَا  إِلَيْكَ     الْكِتَابَ   بِالْحَقِّ  مُصَدِّقًا  لِّمَا  بَيْنَ  يَدَيْهِ  مِنَ  الْكِتَابِ  وَمُهَيْمِنًا   عَلَيْهِ  فَاحْكُم  بَيْنَهُم  بِمَا  أَنزَلَ  اللّهُ  وَلاَ  تَتَّبِعْ  أَهْوَاءهُمْ   عَمَّا  جَاءكَ  مِنَ  ﮘ ﭼ   سورة المائدة: ٤٨

    មានន័យថា : «នែអ្នកនាំសារមូហាំម៉ាត់! យើងបានប្រទានគម្ពីរអាល់គួរអានចុះមកឱ្យឯង​។ អ្វីៗគ្រប់យ៉ាងមាននៅក្នុងគម្ពីរនេះជាសច្ចភាពបញ្ជាក់ពីភាពត្រឹមត្រូវនៃគម្ពីរមុនៗ ហើយបញ្ជាក់ថា គម្ពីរទាំងនោះមកអំពីអល់ឡោះ។ គម្ពីរនេះបញ្ជាក់ពីសច្ចភាព និងស្រាយបំភ្លឺពីការកែប្រែដែលមានក្នុងគម្ពីរមុនៗ។ ដូច្នេះ ចូរអ្នកកាត់សេចក្តីជូនពួកគេ តាមគម្ពីរដែលទ្រង់បានប្រទានចុះមកនេះ។ ចូរអ្នកកុំ​ធ្វើ​តាមទំនើងចិត្តរបស់ពួកគេ និងកុំបោះបង់សច្ចភាពដែលអ្នកបាននាំមក»។   

    អល់ឡោះជា​ម្ចាស់ទ្រង់បានបញ្ជាក់ថា អ្នកនាំសារមូហាំម៉ាត់ និងពួកអ្នកមានជំនឿសុទ្ធតែជឿចំពោះពួកណាពី និងពួកអ្នកនាំសារមុនៗ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ آمَنَ  الرَّسُولُ  بِمَا  أُنزِلَ   إِلَيْهِ   مِن  رَّبِّهِ  وَالْمُؤْمِنُونَ  كُلٌّ      آمَنَ  بِاللّهِ  وَمَلاَئِكَتِهِ  وَكُتُبِهِ   وَرُسُلِهِ  لاَ  نُفَرِّقُ  بَيْنَ  أَحَدٍ  مِّن  رُّسُلِهِ  وَقَالُواْ  سَمِعْنَا   وَأَطَعْنَا  غُفْرَانَكَ  رَبَّنَا  وَإِلَيْكَ  الْمَصِير  ٢٨٥  ﭼ سورة البقرة: ٢٨٥

    មានន័យថា : «មូហាំម៉ាត់ គឺជាអ្នកនាំសារដែលមានជំនឿចំពោះអ្វីដែលព្រះជាម្ចាស់របស់គេបានប្រទានចុះមក ហើយពួកអ្នកមានជំនឿទាំងឡាយក៏មានជំនឿដូច្នេះដែរ។ ពួកគេទាំងអស់មាន​ជំនឿចំពោះអល់ឡោះ ពួកទេវតា ព្រះគម្ពីរ ពួកអ្នកនាំសារ។ ពួកយើងមិនបែងចែកនរណាម្នាក់​ក្នុងចំណោមពួកអ្នកនាំសារទាំងនោះទេ។ ពួកគេនិយាយថា ពួកយើងស្តាប់និង​ប្រតិបត្តិ។ បពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាខន្តីអភ័យទោស។ វាសនានៃអ្វីៗគ្រប់យ៉ាងប្រាដកជាត្រូវ​វិលត្រលប់ទៅរកទ្រង់ជាមិនខា​ន»

    សារដ៏អមតៈ

           ការបង្ហាញពីស្ថានភាពសាសនាកន្លងមក ដូចជាសាសនាជ្វីហ្វ គ្រិស្ត ព្រះអគ្គី ជំនឿពហុទេព និងជំនឿអរូបី គឺបង្ហាញពីស្ថានភាពមនុស្សនៅសតវត្សទី៦គ.ស.។ បើសិនជាសាសនាវិនាស ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ចក៏ត្រូវវិនាសដែរ។ សង្រ្គាមកាប់សម្លាប់ជាទូទៅ ការសម្លាប់រង្គាល បានកើតឡើងដោយភាពងងឹតអន្ធការនៃការគ្មានជំនឿ និងអវិជ្ជា ក្រមសីលធម៌ធ្លាក់ចុះដុនដាប កិត្តិយស និងសិទ្ធិសេរីភាពត្រូវគេរំលោភបំពាន កើតមានការបង្កវិនាសកម្មទាំង​នៅលើគោកនិងនៅលើទឹក។ បើសិនជាមនុស្សមានបញ្ញាត្រិះរិះពិចារណានឹងដឹងថា នៅសម័យនោះ​មនុស្សកំពុងដកដងើ្ហមចង្រិត ហើយស្ទើរតែវិនាសហិនហោច។ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនមកជាបន្ទាន់ នូវអ្នកនាំសាររបស់ទ្រង់ដ៏ឧត្តុង្គឧត្តមម្នាក់ ទទួលបន្ទុកជាអ្នកកាន់ភ្លើងគប់នៃភាពក្លាយ​ជាណាពី និងប្រទីបនៃការចង្អុលបង្ហាញ ដើម្បីបំភ្លឺផ្លូវដល់មនុស្សជាតិ និងចង្អុលបង្ហាញ​ពួកគេទៅកាន់ផ្លូវដែលត្រឹមត្រូវ។

           នៅក្នុងសម័យនោះអល់ឡោះជាម្ចាស់ទ្រង់បានអនុញ្ញាតឱ្យពន្លឺនៃការតែងតាំងណាពីដ៏អមតៈនេះរះឡើងនៅទីក្រុងម៉ាក្កះជាទឹកដីស័ក្កិសិទ្ធិដែលក្នុងនគរនេះមានព្រះវិហារដ៏ពិសិដ្ឋ និងឧត្តុង្គឧត្តម។ ជាការពិតណាស់ មជ្ឈដ្ឋានរស់នៅក្នុងនគរនេះក៏មិនខុសពីមជ្ឈដ្ឋានមនុស្សជាតិផ្សេងទៀតដែរ គឺពោរពេញដោយជំនឿគោរពពហុទេព អវិជ្ជា អយុត្តិធម៌ ការបង្ហូរឈាមកាប់សម្លាប់ គ្រាន់តែពិសេសជាងមជ្ឈដ្ឋានផ្សេងដោយប្រការមួយចំនួនដូចជា៖

    ១.មជ្ឈដ្ឋានជ្រះស្អាតមិនទទួលឥទ្ធិពលពីមនោគមវិជ្ជាក្រិក ឬរ៉ូម៉ាំង ឬឥណ្ឌា។ មនុស្សក្នុងមជ្ឈដ្ឋាននេះមានសេរីភាពក្នុងការបញ្ចេញមតិ ប្រាជ្ញាឈ្លាសវៃ មានទេពកោសល្យ​ច្នៃប្រឌិត។

           ២. ទីក្រុងនេះឋិតនៅចំកណ្តាលពិភពលោក ជាតំបន់ដែលនៅចំពាក់កណ្តាលរវាងអឺរ៉ុប អាស៊ី អាហ្វ្រិក។ ជាតំបន់យុទ្ធសាស្រ្តដ៏សំខាន់ដែលនាំឱ្យសារដ៏អមតៈនេះរីកសុសសាយយ៉ាងលឿនគ្របដណ្តប់លើតំបន់ផ្សេងៗក្នុងរយៈពេលដ៏ខ្លីបំផុត។

           ៣. គឺជានគរមួយដែលមានសន្តិភាព ដោយអល់ឡោះជាម្ចាស់ទ្រង់ថែរក្សាការពារនៅពេលស្តេចអាព្រហះចង់វាយលុកឈ្លានពាននគរ​នេះ។ ចក្រភពពីរដែលនៅក្បែរខាងនគរនេះគឺអាណាចក្រពែក និងអាណាចក្ររ៉ូម មិនដែលបានត្រួតត្រាលើនគរនេះឡើយ។ សូម្បីតែការជួញដូររបស់​នគរនេះទាំងខាងជើង និងខាងត្បូងក៏មានស្ថេរភាពល្អដែរ។ នេះគឺជាកាត្រួសត្រាយសម្រាប់ការបញ្ជូន​ណាពីដ៏ប្រពៃនេះ។ ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានរំឭកអ្នកស្រុកនេះនឹងពរជ័យដែលទ្រង់បានប្រទានដល់ពួកគេ ដោយទ្រង់បានមានព្រះបន្ទូលថា :

    ﭽ أَوَلَمْ  نُمَكِّن  لَّهُمْ    حَرَمًا  آمِنًا  يُجْبَى  إِلَيْهِ  ثَمَرَاتُ  كُلِّ          شَيْءٍ  رِزْقًا  مِن    لَّدُنَّا    ٥٧  ﭼ سورة القصص: ٥٧

    មានន័យថា :តើមិនមែនទេឬដែលយើងបានប្រទានសន្តិភាពដល់ពួកគេក្នុងទឹកដីដ៏ពិសិដ្ឋនោះ​?​​​ គេបាននាំគ្រាប់ធញ្ញជាតិគ្រប់យ៉ាងមកកាន់នគរនេះជាលាភសក្ការៈអំពីយើងសម្រាប់ពួកគេ។

           ៤.នគរនេះគឺជាមជ្ឈដ្ឋានវាលខ្សាច់សាហារ៉ា។ វាជាមជ្ឈដ្ឋានដែលបានរក្សានូវលក្ខណៈសម្បត្តិប្រពៃជាច្រើនដូចជាទឹកចិត្តសប្បុរស ការ​ពារញាតិ គិតគូរពីកិត្តិយស និងកេរ្តិ៍ឈ្មោះ និងលក្ខណៈពិសេសផ្សេងៗទៀតដែលមាននីតិសម្បទាស័ក្តិសមនឹងទទួលសារដ៏អមតៈនេះ។

           ទឹកដីពិសិដ្ឋ និងកុលសម្ព័ន្ធគូរ៉ស្សដ៏ឧត្តមដែលល្បីល្បាញខាងវោហារកំណាព្យ និងសំនួនវោហារ សីលធម៌ល្អដែលជាកិត្តិយស និងបូរណភាពរបស់ពួកគេ គឺអល់ឡោះជាម្ចាស់ទ្រង់បានតែងតាំងមូហាំម៉ាត់ជាណាពី និងជាអ្នកនាំសារចុងក្រោយបង្អស់។ លោកបានកើតនៅសតវត្សទី៦ប្រហែលជាឆ្នាំ៥៧០គ.ស.។ លោកជាកូនកំព្រា ដែលឪពុកបានស្លាប់តាំងពីនៅជាទារកក្នុងផ្ទៃម្តាយ។ បន្ទាប់មក ម្តាយនិងជីតាខាងឪពុករបស់លោកក៏បានស្លាប់ទៀតនៅពេលលោកមានអាយុ៦ឆ្នាំ​។ ឪពុកមារបស់លោកឈ្មោះអាពូតឡិប ជាអ្នកចិញ្ចឹមបីបាច់ថែរក្សារហូតដល់ធំ។ លោកកើតមកជាកូនកំព្រា។ មាននិមិត្តសញ្ញាបង្ហាញពីទេពកោសល្យរបស់លោកបាន​លេចឡើងចេញពីខ្លួនរបស់លោក។ ទម្លាប់ អាកប្បកិរិយា និងចរិតរបស់លោកខុស​ពីទំនៀមទម្លាប់សាសន៍របស់លោក។ លោកមិនដែលនិយាយកុហក មិនដែលបៀតបៀនអ្នកដទៃ។ លោកមានឈ្មោះ​ល្បីដោយសារភាពស្មោះត្រង់ ភាពស្អាតស្អំ និងមានជំនឿទុកចិត្ត រហូតដល់មានមនុស្សជាច្រើន​ នៃសាសន៍របស់លោកបានយកទ្រព្យសម្បត្តិ លុយកាក់មកផ្ញើជាមួយលោក។ លោកបានរក្សាទ្រព្យបញ្ញើទាំងនោះដូចជារក្សាខ្លួន និងទ្រព្យសម្បត្តិផ្ទាល់ ខ្លួន​។ ទង្វើបែបនេះនាំឱ្យពួកគេដាក់ងារលោកថា«អាល់អាមីន(បុគ្គលស្មោះ​ត្រង់)»។ លោកជាមនុស្សម្នាក់ដែលមានការអៀនខ្មាស​ច្រើន ចាប់តាំងពីគាត់ពេញវ័យ។ លោកមិនដែលលែងខ្លួនទទេឱ្យគេមើលឃើញខ្លួនលោកនោះទេ។ លោកគឺជាមនុស្សស្អាតស្អំ និងគោរពវិន័យ និងមានការឈឺចាប់យ៉ាងខ្លាំងដែលឃើញសាសន៍របស់លោក​កំពុងគោរព​បូជាចំពោះរូបសំណាក ផឹកស្រា កាប់សម្លាប់គ្នា។ លោកប្រាស្រ័យទាក់ទងជាមួយនឹង​សាសន៍របស់លោកតាមអ្វីដែលលោកពេញ​ចិត្ត ហើយជៀសវាងពីប្រការទាំងឡាយដែលពួកគេធ្វើឆ្កួតៗ និង​អំពើអបាយមុខនានារបស់ពួកគេ។ លោកតែងតែជួយផ្គត់ផ្គង់ដល់កូនកំព្រា ស្រ្តីមេម៉ាយ និងមនុស្សទីទ័លក្រខ្វះខាត។ លុះដល់លោកមានអាយុសែសិបឆ្នាំ លោកកាន់តែតឹងទ្រូងខ្លាំងចំពោះអំពើបាបកម្មដែលកើតមាននៅជុំវិញខ្លួន​ ហើយបានចាប់ផ្តើមដកខ្លួនចេញពីពួកគេទៅកាន់រូងភ្នំ ដើម្បីគោរពសក្ការៈចំពោះព្រះជាម្ចាស់ បួងសួងសុំឱ្យទ្រង់ចង្អុលបង្ហាញពួកគេទៅកាន់ផ្លូវដ៏ត្រឹមត្រូវ។ ខណៈដែលលោកកំពុងសក្ការៈបូជានេះមានទេវតាមួយអង្គ បានចុះមកដោយនាំការត្រាស់បន្ទូលពីព្រះជាម្ចាស់មកជួបលោក ហើយបញ្ជាលោកឱ្យនាំសាសនានេះទៅផ្សព្វផ្សាយប្រាប់មនុស្សលោក និងអំពាវនាវ​ពួកគេទៅរកការគោរពសក្ការៈចំពោះព្រះជាម្ចាស់ បោះបង់ការគោរពបូជាអ្វីផ្សេងក្រៅ​ពីទ្រង់។ ការត្រាស់បន្ទូលរបស់ព្រះនៅតែបន្តចុះមកដែលមានចែងនូវនីតិបញ្ញត្តិ និងក្បួនច្បាប់ផ្សេងៗ​ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់អល់ឡោះជាម្ចាស់ទ្រង់បានបំពេញ​លក្ខណៈសាសនានេះសម្រាប់មនុស្សជាតិ។ ទ្រង់បានប្រទានពរជ័យគ្រប់គ្រាន់ពេញលេញដល់មនុស្សជាតិ បន្ទាប់ពីសាសនានេះបានបញ្ចុះមកពេញលក្ខណៈ។ លុះបេសកកម្មរបស់លោកបានបញ្ចប់ អល់ឡោះជាម្ចាស់ទ្រង់បានដកយកជីវិតរបស់លោក ហើយលោកក៏បានទទួលមរណភាពនៅអាយុ៦៣ឆ្នាំ។ អាយុនេះ គឺគិតទាំងអាយុសែសិបឆ្នាំមុនក្លាយជាណាពី និងម្ភៃបីឆ្នាំក្រោយក្លាយជាណាពី និងជាអ្នកនាំសារ។

         ជនណាត្រិះរិះពិចារណាអំពីស្ថានភាពរបស់ពួកណាពី និងសិក្សាអំពីជីវប្រវត្តិរបស់ពួកគេ ជន​នោះនឹងទទួលបានចំណេះដឹងយ៉ាងជាក់លាក់​។ មិនមានមធ្យោបាយណាមួយដែលបញ្ជាក់ពីភាពពិតនៃការក្លាយជាណាពីរបស់ណាពីណាម្នាក់ដែលប្រសើរជាងភាពពិតនៃភាពក្លាយជាណាពីរបស់មូហាំម៉ាត់។

           បើសិនជាអ្នកសង្កេតពីការផ្ទេរភាពក្លាយជាណាពីនេះពីមូសាទៅអ៊ីសា នោះ​អ្នកនឹងដឹងថាគឺការផ្ទេរជាបន្តបន្ទាប់ ហើយការផ្ទេរបន្តបន្ទាប់នៃភាពក្លាយជាណាពីរបស់មូហាំម៉ាត់គឺធំធេង​បំផុត គួរជាទីទុកចិត្តបំផុត និងជាសម័យកាលដ៏ជិតបំផុត។ ក៏ដូចគ្នាដែរ ភាពអច្ឆរិយៈដែលបានកើតឡើងបន្តបន្ទាប់​គ្នា ហើយសញ្ញាភស្តុតាងរបស់ពួកគេស្រដៀងៗគ្នា។ មិនតែប៉ុណ្ណោះអច្ឆរិយ​ភាពរបស់មូហាំម៉ាត់ធំធេងជាងគេ ព្រោះសញ្ញាភស្តុតាងរបស់លោកមានច្រើន ហើយសញ្ញា​ភស្តុតាងដែលឧត្តុង្គឧត្តមជាងគេ គឺគម្ពីរអាល់គួរអានដែលមាននិរន្តរភាពទាំងសូរសម្លេង និង​តួអក្សររហូតដល់សព្វថ្ងៃ។

           ជនណាដែលធ្វើការប្រៀបធៀបរវាងអ្វីដែលមូសា និងអ៊ីសានាំមក និងអ្វីដែលមូហាំម៉ាត់នាំមកនូវជំនឿដ៏ត្រឹមត្រូវ ក្បួនច្បាប់ដ៏សុក្រឹត និងចំណេះដឹងដ៏មានប្រយោជន៍ គឺគេនឹងដឹងយ៉ាងច្បាស់ថា ទាំងអស់នេះចេញមកពីប្រភព និងពន្លឺចង្កៀងតែមួយ ដែលជាចង្កៀងនៃភាពក្លាយជាណាពី។

           ជនណាប្រៀបធៀបរវាងស្ថានភាពពួកសាវ័ករបស់ពួកណាពី និងពួកសាវ័ករបស់ណាពីមូហាំម៉ាត់ អ្នកនោះនឹងដឹងថា ពួកគេគឺជាមនុស្សដ៏ប្រសើរបំផុតសម្រាប់មនុស្ស។ លើសពីនេះ ពួកគេគឺជាអ្នកដែលមានឥទ្ធិពលខ្លាំងជាងគេចំពោះពួកអ្នកជំនាន់ក្រោយ។ ពួកគេបានផ្សព្វ​ផ្សា​យជំនឿឯកទេវៈ ពង្រីកនិងពង្រឹងភាពយុត្តិធម៌ ពួកគេជាក្តីមេត្តាសម្រាប់ពួកអ្នកទន់ខ្សោយ និងពួកអ្នក​ក្រីក្រទាំងឡាយ។

           បើសិនជា អ្នកចង់បានអំណះអំណាងថែមទៀតទាក់ទងនឹងភាពក្លាយជាណាពីរបស់មូហាំម៉ាត់ ខ្ញុំសូមនាំភស្តុតាង និងសញ្ញាសម្គាល់ដែលអាលី ពិន រ៉ប់ហ្ពាន​ អាត់តប់រីយ៍ គាត់បានស្រាវជ្រាវរកឃើញ។ ពីមុនគាត់ជាគ្រឹស្ទានម្នាក់ ហើយនេះជាមូលហេតុដែលធ្វើឱ្យគាត់ចូលឥស្លាម ដោយសារអំណះអំណាងទាំងនេះ។

           ១. អំពាវនាវមនុស្សទៅរកការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ បោះ​បង់ការគោរពបូជាអ្វីៗផ្សេងក្រៅពីទ្រង់ ដែលពួកណាពីទាំងអស់ឯកភាពគ្នាតែមួយលើចំណុចនេះ។

           ២. ពិតណាស់ណាពីមូហាំម៉ាត់បាននាំមកនូវសញ្ញាភស្តុតាងដ៏ជាក់ច្បាស់។ គ្មាននរណាម្នាក់នាំមកនូវសញ្ញាភស្តុតាងទាំងនេះ លើកលែងតែពួកណាពីរបស់អល់ឡោះ។

           ៣. លោកបានប្រាប់ពីព្រឹត្តិការណ៍អនាគត ហើយក្រោយមកបានកើតឡើង ដូចអ្វីដែលលោកបានប្រាប់។

           ៤. លោកបានប្រាប់ពីព្រឹត្តិការណ៍ជាច្រើនទាក់ទងនឹងព្រឹត្តិការណ៍ក្នុងលោកនេះ  ហើយព្រឹត្តិការណ៍ទាំងនោះបានកើតឡើងដូចលោកបានប្រាប់មែន។

           ៥. គម្ពីរដែលណាពីមូហាំម៉ាត់បាននាំមក គឺជាគម្ពីរអាល់គួរអាន ជាសញ្ញាភស្តុតាងនៃភាពក្លាយជាណាពី។ អល់ឡោះជាម្ចាស់បានប្រទានចុះមកឱ្យបុរសម្នាក់ដែលជាអនក្ខរជន​មិនចេះអាន មិនចេះសរសេរ។ ទ្រង់បានប្រកាសឱ្យពួកអ្នកប្រាជ្ញ កវី មកប្រកួតប្រជែងជាមួយនឹងលោក ធ្វើ​យ៉ាងណានិពន្ធឱ្យដូចគម្ពីរនេះទាំងមូល ឬនិពន្ធឱ្យបានមួយជំពូក។ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់ធានាថែរក្សា និងអភិរក្សគម្ពីរនេះ។ តាមរយៈគម្ពីរនេះទ្រង់បានថែរក្សាជំនឿដ៏ត្រឹមត្រូវ និងបានចែងអំពីក្បួនច្បាប់ដ៏សុក្រឹត ពេញលក្ខណៈ ហើយគម្ពីរនេះបានប្រតិបត្តិពីសំណាក់ប្រជាជាតិដ៏ឧត្តុង្គឧត្តមបំផុត។

           ៦. លោកគឺជាណាពីចុងក្រោយបង្អស់។ បើសិនជាគេមិនបញ្ជូនលោកមក ដំណឹងរបស់ពួកណាពីជំនាន់មុនដែលប្រាប់អំពីការបញ្ជូនលោកនឹងក្លាយជាមោឃៈ។

           ៧. ពួកណាពីទាំងឡាយបានប្រាប់ពីការមកដល់របស់លោក មុននឹងលោកចាប់កំណើតតាំង​ពីយូរលង់ណាស់មកហើយ។ ពួកគេបានរៀបរាប់ពីកន្លែង ប្រទេសដែលគេនឹងបញ្ជូនលោកមក​។ ការចុះចូលរបស់ស្តេច និងប្រជាជាតិផ្សេងៗឋិតក្រោមចំណុះប្រជាជាតិរបស់លោក ហើយបាន​និយាយអំពីការរីកសុសសាយនៃសាសនារបស់លោកផងដែរ។

           ៨. ជ័យជំនះរបស់លោកលើប្រជាជាតិផ្សេងៗដែលធ្វើសង្រ្គាមប្រឆាំងនឹងលោកគឺជា​សញ្ញាភស្តុតាងបញ្ជាក់ពីភាពក្លាយជាណាពីរបស់លោក។ ពីព្រោះមិនអាចកើតឡើងជាដាច់ខាតបុគ្គលដែលបោកប្រាស់  ដោយអះអាងថា ខ្លួនជាអ្នកដែលអល់ឡោះបញ្ជូនមកជាអ្នកនាំសារ  ហើយអល់​ឡោះជាម្ចាស់ទ្រង់ប្រទានជ័យជំនះ អំណាច សញ្ជ័យលើសត្រូវ ការផ្សព្វផ្សាយបានរីកសុសសាយ មានអ្នកដើរតាមច្រើននោះ។ រឿងទាំងនេះមិនអាចកើតឡើងជាដាច់ខាត លុះត្រា​អ្នកនោះជាណាពីពិតប្រាកដ។

           ៩. គុណសម្បត្តិទាំងឡាយដែលលោកមានដូចជា ការគោរពប្រតិបត្តិ ចិត្តបរិសុទ្ធ ទៀងត្រង់ មានជីវប្រវត្តិល្អ លទ្ធិនិងក្បួនច្បាប់របស់លោកល្អសុក្រឹត។ គ្មាននរណាមានគុណសម្បត្តិទាំងនេះ លើកលែងតែអ្នកនោះជាណាពីពិតប្រាកដ។

           គាត់បានស្វែងយល់ពីរឿងនេះ បន្ទាប់ពីគាត់បានឃើញនូវភស្តុតាងទាំងនេះ។ នេះគឺជាគុណសម្បត្តិ និងជាសាក្សីដ៏ពេញលេញ។ អ្នកណាមានគុណសម្បត្តិទាំងនេះ អ្នក​នោះគឺជាណាពីយ៉ាងពិតប្រាកដ។ ព្រេងវាសនាល្អបានកំណត់ ហើយសច្ចភាពរបស់លោកចាំបាច់ត្រូវតែឈ្នះ។ ដូច្នេះ ចាំបាច់ត្រូវតែមានជំនឿចំពោះលោក។ រីឯអ្នកច្រានចោល បដិសេធ មិនទទួលស្គាល់ភស្តុតាងទាំងនោះ អ្នកនោះនឹងត្រូវខកបំណង ខាតបង់ទាំងលោកីយ៍ និងបរលោក។

           នៅទីបញ្ចប់នៃប្រធានបទនេះ ខ្ញុំនឹងលើកភស្តុតាងពីរមកបង្ហាញគឺការធ្វើសាក្សីរបស់ស្តេចអាណាចក្រ​រ៉ូមកាលសម័យបុរាណ ដែលស្តេចនេះឋិតក្នុងសម័យណាពីមូហាំម៉ាត់ និងសាក្សីអ្នកផ្សព្វ​ផ្សាយ​សាសនាគ្រិស្តជនជាតិអង់គ្លេសសម័យបច្ចុប្បន្នគឺលោក ចនសាន់។

           អ៊ីម៉ាំអាល់ពូខរីយ៍បានកត់ត្រាទាក់ទងនឹងដំណឹងរបស់អាពូ​ស័ហ្វយ៉ាន ខណៈដែលស្តេចអាណាចក្ររ៉ូមហេរឹកឡា បានអញ្ជើញគាត់ទៅជួប។ អាល់ពូខរីយ៍បាននិយាយថា :

    حدثنا أبو اليمان الحكم بن نافع قال أخبرنا شعيب عن الزهري قال أخبرني عبيد الله بن عبد الله بن عتبة بن مسعود أن عبد الله بن عباس أخبره أن أبا سفيان بن حرب أخبره أن هرقل أرسل إليه في ركب من قريش وكانوا تجارا بالشأم في المدة التي كان رسول الله صلى الله عليه وسلم ماد فيها ابا سفيان وكفار قريش فأتوه وهم بإيلياء فدعاهم في مجلسه وحوله عظماء الروم ثم دعاهم ودعا بترجمانه فقال أيكم أقرب نسبا بهذا الرجل الذي يزعم أنه نبي ؟ فقال أبو سفيان فقلت أنا أقربهم نسبت فقال أدنوه مني وقربوا أصحابه فاجعلوهم عند ظهره ثم قال لترجمانه قل لهم إني سائل عن هذا الرجل فإن كذبني فكذبوه فوالله لولا الحياء من أن يأثروا علي كذبا لكذبت عنه . ثم كان أول ما سألني عنه أن قال كيف نسبه فيكم ؟ قلت هو فينا ذو نسب . قال فهل قال هذا القول منكم أحد قط قبله ؟ قلت لا . قال فهل كان من آبائه من ملك ؟ قلت لا . قال فأشراف الناس يتبعونه أم ضعفاؤهم ؟ فقلت بل ضعفاؤهم . قال أيزيدون أم ينقصون ؟ قلت بل يزيدون . قال فهل يرتد أحد منهم سخطة لدينه بعد أن يدخل فيه ؟ قلت لا . قال فهل كنتم تتهمونه بالكذب قبل أن يقول ما قال ؟ قلت لا . قال فهل يغدر ؟ قلت لا ونحن منه في مدة لا ندري ما هو فاعل فيها . قال ولم تمكني كلمة أدخل فيها شيئا غير هذه الكلمة . قال فهل قاتلتموه ؟ قلت نعم . قال فكيف كان قتالكم إياه ؟ قلت الحرب بيننا وبينه سجال ينال منا وننال منه . قال ماذا يأمركم ؟ قلت يقول اعبدوا الله وحده ولا تشركوا به شيء واتركوا ما يقول آباؤكم ويأمرنا بالصلاة والصدق والعفاف والصلة . فقال للترجمان قل له سألتك عن نسبه فذكرت أنه فيكم ذو نسب فكذلك الرسل تبعث في نسب قومها . وسألتك هل قال أحد منكم هذا القول فذكرت أن لا فقلت لو كان أحد قال هذا القول قبله لقلت رجل يأتسي بقول قيل قبله . وسألتك هل كان من آبائه من ملك فذكرت أن لا قلت فلو كان من آبائه من ملك قلت رجل يطلب ملك أبيه . وسألتك هل كنتم تتهمونه بالكذب قبل أن يقول ما قال فذكرت أن لا فقد أعرف أنه لم يكن ليذر الكذب على الناس ويكذب على الله . وسألتك أشراف الناس اتبعوه أم ضعفاؤهم فذكرت أن ضعفاؤهم اتبعوه وهم أتباع الرسل وسألتك أيزيدون أم ينقصون فذكرت أنهم يزيدون وكذلك أمر الإيمان حتى يتم . وسألتك أيرتد أحد سخطة لدينه بعد أن يدخل فيه فذكرت أن لا وكذلك الإيمان حين تخالط بشاشته القلوب . وسألتك هل يغدر فذكرت أن لا وكذلك الرسل لا تغدر . وسألتك بما يأمركم فذكرت أنه يأمركم أن تعبدوا الله ولا تشركوا به شيئا وينهاكم عن عبادة الأوثان ويأمركم بالصلاة والصدق والعفاف فإن كان ما تقول حقا فسيملك موضع قدمي هاتين وقد كنت أعلم أنه خارج لم أكن أظن أنه منكم فلو أني أعلم حتى أخلص إليه لتجشمت لقاءه ولو كنت عنده لغسلت عن قدمه . ثم دعا بكتاب رسول الله صلى الله عليه وسلم الذي بعث به دحية إلى عظيم بصرى فدفعه إلى هرقل فقرأه فإذا فيه ( بسم الله الرحمن الرحيم من محمد عبد الله ورسوله إلى هرقل عظيم الروم سلام على من اتبع الهدى أما بعد فإني أدعوك بدعاية الإسلام أسلم تسلم يؤتك الله أجرك مرتين فإن توليت فإن عليك إثم الأريسيين و { يا أهل الكتاب تعالوا إلى كلمة سواء بيننا وبينكم أن لا نعبد إلا الله ولا نشرك به شيئا ولا يتخذ بعضنا بعضا أربابا من دون الله فإن تولوا فقولوا اشهدوا بأنا مسلمون } )

    មានន័យថា :«អាពូអាល់យ៉ាម៉ាន អាល់ហាកិម ពិនណាហ្វៀក បាននិយាយប្រាប់យើងថា ស៊ូអែបប្រាប់យើងអំពីហ្សះរីយ៍ ដែលបាននិយាយថា អូពៃទិលឡះ ពិន អាប់ឌុលឡោះ ពិន អុតហ្ពះ ពិន ម៉ាសអូត និយាយថា អាប់ឌុលឡោះ ពិន អាហ្ពើស បាននិយាយថា អាពូស័ហ្វយ៉ាន ពិន ហារ៉ាប់ បានប្រាប់គាត់ថា ហេរឹកឡា បានបញ្ជូនបេសកជនទៅហៅគាត់ឱ្យចូលគាល់ ខណៈដែលគាត់នៅជាមួយក្រុមឈ្មួញគូរ៉ស្ស។ កាលនោះ ពួកគេជាឈ្មួញរកស៊ីនៅប្រទេសស្សាម ក្នុងអំឡុងពេលដែលណាពីមូហាំម៉ាត់ បានចរចារសន្តិភាពជាមួយអាពូស័ហ្វយ៉ាន និងពួកអារ៉ាប់គូរ៉ស្ស។ ពួកគេបានមកគាល់ស្តេចនោះនៅឯទីក្រុងមួយ​ឈ្មោះអីលីយ៉ាក។ ស្តេចនោះត្រាស់បង្គាប់ឱ្យពួកគេចូលសវនាការ។ នៅជុំវិញព្រះអង្គមានមន្រ្តីកំពូល​ៗ។ ទ្រង់ត្រាស់បង្គាប់ឱ្យពួកគេហៅអ្នកបកប្រែចូលក្នុងសវនាការ រួចព្រះរាជាមានបន្ទូលសួរថា :«តើក្នុងចំណោមពួកគេ​ នរណាជាប់សាច់ឈាមជិតជាងគេជាមួយនឹងបុរសដែលអះអាងថា ខ្លួនគេជាណាពី?»

    អាពូ​ស័ហ្វយ៉ាននិយាយថា :«គឺ​ខ្ញុំ ជាអ្នកជាប់សាច់ឈាមជិតជាងគេ»។ ពេលនោះទ្រង់មានព្រះបន្ទូលថា :«ចូរឱ្យគេខិតមកជិតខ្ញុំ។ ចូរឱ្យក្រុមរបស់គេខិតមកជិត ហើយឈរពីក្រោយខ្នងគេ»

    ព្រះរាជាបានមានបន្ទូលទៅកាន់អ្នកបកប្រែថា :«ចូរប្រាប់គ្នារបស់គេថាខ្ញុំនឹងសួរបុរសនេះពីរឿងនោះ។ បើគេកុហកយើង ចូរប្រាប់យើងថាគេនិយាយកុហក»។ អាពូស័ហ្វយ៉ាននិយាយថា :«សូមស្បថចំពោះ​អល់ឡោះ បើសិនជាខ្ញុំមិនខ្លាចខ្មាសគេ នៅពេលពួកគេប្រាប់ថា ខ្ញុំនិយាយកុហកនោះ ខ្ញុំនឹង​និយាយកុហកអំពីមូហាំម៉ាត់»។ សំនួរដំបូងដែលគេសួរគឺ៖«តើពូជអំបូររបស់គេយ៉ាងម៉េចដែរក្នុងចំណោមពួកអ្នក?»។ ខ្ញុំប្រាប់ថា :«គេមានពូជអំបូរល្អ ត្រកូលខ្ពង់ខ្ពស់«។ គេសួរថា : «តើមាននរណាម្នាក់និយាយពាក្យនេះមុនរូបគេទេ?»។ ខ្ញុំប្រាប់ថា :« អត់មានទេ »។ គេសួរថា : «តើជីដូនជីតារបស់គេមានអ្នកណាធ្វើស្តេចទេ?»។ ខ្ញុំប្រាប់ថា :«អត់មានទេ»។ គេសួរខ្ញុំថា : «តើពួកអ្នកដើរតាមគេជាមនុស្សវណ្ណៈខ្ពង់ខ្ពស់ឬវណ្ណៈតូចទាប?»។ ខ្ញុំប្រាប់ថា :«គឺវណ្ណៈតូចទាប»។ គេសួរថា :«តើពួកគេកើនឡើង​ឬថយចុះ?»។ ខ្ញុំប្រាប់ថា :« ពួកគេកើនឡើង»។ គេសួរថា :« តើមាននរណាបោះបង់សាសនារបស់គេបន្ទាប់ពីចូលរួចដោយសារការខឹងសម្បាទេ?»។ ខ្ញុំប្រាប់ថា :«ទេ»។ គេសួរថា :«តើអ្នកទាំងឡាយធ្លាប់ចោទប្រកាន់ថា គេជាមនុស្សបោកប្រាស់មុននឹងគេនិយាយពាក្យនេះចេញមកទេ?»។ ខ្ញុំប្រាប់ថា :«ទេ»។ គេសួរថា :«តើគេក្បត់នឹងកិច្ចសន្យាទេ?»។ ខ្ញុំប្រាប់ថា : « ទេ! ហើយពួកយើងបានឃ្លាតពីគេមួយរយៈមិនដឹងថា គេធ្វើអ្វីទៀតនោះទេ»

    អាពូស័ហ្វយ៉ាននិយាយថា : «ខ្ញុំគ្មានពាក្យអ្វីអាចនិយាយពីបញ្ហានេះ ក្រៅ​ពីពាក្យនេះឡើយ»។ គេ សួរថា :«តើពួកអ្នកធ្វើសង្រ្គាមជាមួយគេទេ?»។ ខ្ញុំឆ្លើយថា :«បាទធ្វើ»។ គេសួរថា :«តើសង្រ្គាមរបស់ពួកអ្នកជាមួយគេមានសភាពយ៉ាងណាដែរ?»។ ខ្ញុំប្រាប់ថា : « សង្រ្គាមមានការឈ្នះចាញ់ម្នាក់ម្តង។ ម្តងគេឈ្នះយើង ម្តងយើងឈ្នះគេ»។ គេសួរថា :« តើគេប្រើពួកអ្នកឱ្យធ្វើអ្វី? »។ ខ្ញុំប្រាប់​ថា :«គេនិយាយថា ចូរគោរព​សក្ការៈចំពោះអល់ឡោះតែមួយគត់។ ចូរកុំគោរពបូជាអ្វីផ្សេងរួមចំណែកជាមួយទ្រង់។ ចូរបោះបង់ចោលនូវអ្វីដែលជាកេរដូនតារបស់ពួកអ្នក​។ គេប្រើឱ្យយើងថ្វាយបង្គំ បរិច្ចាគទ្រព្យ រក្សាខ្លួនមិនប្រព្រឹត្តអំពើអបាយមុខ និងរាប់អានសាច់ញាតិ»។ ស្តេចនោះបាននិយាយទៅកាន់អ្នកបកប្រែថា :«ខ្ញុំសួរអ្នកពីពូជអំបូររបស់គេ។ អ្នកប្រាប់ថា​ គេមានពូជអំបូរខ្ពង់ខ្ពស់»។ លក្ខណៈបែបនេះឯង ពួកអ្នកនាំសារទាំងឡាយដែលគេបញ្ជូនមកសុទ្ធតែមានពូជអំបូរខ្ពង់ខ្ពស់។ ខ្ញុំសួរអ្នកថា តើមាននរណានិយាយពាក្យនេះមុនគេទេ។ អ្នកប្រាប់ថា ទេ។ ខ្ញុំសូមប្រាប់ថា បើសិនជាមាននរណាម្នាក់និយាយពាក្យនេះមុនគេ នោះអ្នកនឹងនិយាយថា គេនិយាយតាមសម្តីរបស់អ្នកដទៃ។ ខ្ញុំសួរអ្នកថា តើជីដូនជីតារបស់គេមានអ្នកធ្វើស្តេចទេ។ អ្នកឆ្លើយថា ទេ។ សូមប្រាប់ថា បើសិនជាជីដូនជីតារបស់គេធ្វើស្តេច ខ្ញុំអាចថា គេចង់ទាមទាររាជបល្ល័ង្កជីដូនជីតារបស់គេមកវិញ។ ខ្ញុំសួរអ្នកថា តើពួកអ្នកធ្លាប់ចោទគេថា ជាមនុស្សបោកប្រាស់មុននឹងគេនិយាយពាក្យនេះទេ? អ្នកប្រាប់ថា ទេ។ ខ្ញុំដឹងថា គេមិនបន្សល់ស្លាកស្នាមកុហកចំពោះមនុស្សលោកទេ ពីព្រោះវាបីដូចជាកុហកអល់ឡោះដែរ។ ខ្ញុំបានសួរអ្នកថា តើពួកអ្នកដើរតាមជាមនុស្សមានវណ្ណៈខ្ពង់ខ្ពស់ឬវណ្ណៈតូចទាប? អ្នកប្រាប់ថា ពួកអ្នកដើរតាមជាមនុស្សវណ្ណៈតូចទាប។ បែបនេះឯងពួកអ្នកដើរតាមពួកអ្នកនាំសារ។ ខ្ញុំសួរអ្នកថា តើពួកគេកើនឡើងឬថយចុះ? អ្នកប្រាប់ខ្ញុំថា ពួកគេកើនឡើង។ ដូច្នេះឯង រឿងរ៉ាវជំនឿគឺកើនឡើងរហូតដល់ពេញលលក្ខណៈ។ ខ្ញុំសួរអ្នកថា តើមានអ្នកបោះបង់ក្រោយពេលចូលរួចដោយសារខឹងសម្បាទេ? អ្នកប្រាប់ថា ទេ។ បែបនេះឯងជំនឿ នៅពេលភាពរីករាយនៃជំនឿចូលជ្រាបដល់ក្នុងដួងចិត្ត។ ខ្ញុំសួរអ្នកថា តើគេក្បត់នឹងកិច្ចសន្យាទេ។ អ្នកប្រាប់ថា ទេ។ បែបនេះឯង ពួកអ្នកនាំសារមិនដែលក្បត់នឹងកិច្ចសន្យាទេ។ ខ្ញុំសួរអ្នកថា តើគេប្រើពួកអ្នកឱ្យធ្វើអ្វី? អ្នកប្រាប់ថា ប្រើឱ្យពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ មិនគោរពបូជាអ្វីរួមចំណែកជាមួយទ្រង់ ហាមពួកអ្នកពីការគោរពបូជារូបសំណាក។ គេប្រើពួកអ្នកឱ្យថ្វាយបង្គំព្រះ បរិច្ចាគទ្រព្យ រក្សាខ្លួនពីអំពើអបាយមុខ។ បើសិនជាអ្វីដែលអ្នកនិយាយនោះជាការពិត គឺគេនឹងគ្រប់គ្រងកន្លែងដែលខ្ញុំកំពុងអង្គុយនេះ។ ខ្ញុំបានដឹងច្បាស់ថា រូបគេនឹងចេញមក។ ខ្ញុំមិននឹកស្មានថា គេចេញមកពីក្នុងចំណោមពួកអ្នកសោះ។ បើទោះជាខ្ញុំដឹងថា ការធ្វើដំណើរទៅរកគេមានឧបសគ្គ និងមានការលំបាកយ៉ាងណា ក៏ខ្ញុំនៅតែជម្នះគ្រប់ឧបសគ្គដើម្បីទៅជួបគេ។ បើសិនជាខ្ញុំនៅជា​មួយ​គេ ខ្ញុំនឹងលាងបាទជើងឱ្យគេ។ បន្ទាប់មក ស្តេចហេរឹកឡាបានហៅឱ្យគេយកសាររបស់លោកមូហាំម៉ាត់ ដែលបានបញ្ជូនទៅជាមួយទះយ៉ះជូនថ្វាយស្តេចពុសរ៉ ហើយ​ស្តេចអង្គនេះបានបញ្ជូនសារទៅថ្វាយហេរឹកឡាវិញ។ ស្តេចនោះបានបើកសារអាន ក្នុងនោះមានសរសេរថា :« ក្នុងព្រះនាមអល់ឡោះ​ មហាមេត្តា មហាករុណា អំពីមូហាំម៉ាត់ជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់អល់ឡោះ ជូនចំពោះហេរឹកឡាស្តេចអាណាចក្ររ៉ូម(សូមសន្តិភាពកើតមាន ចំពោះអ្នកដើរតាមការចង្អុលបង្ហាញ​)។  បន្ទាប់មកសូម​អំពាវនាវលោកក្នុងនាមឥស្លាម។ សូមលោកមកចូលឥស្លាម គឺលោកនឹងទទួលបានសន្តិភាព។ អល់ឡោះនឹងប្រទានផលបុណ្យជូនលោកចំនួនពីរដង។ បើសិនជាលោកបដិសេធនោះ លោកនឹងទទួលផលបាបអំពីប្រជារាស្រ្តរបស់លោក។ ឱពួកម្ចាស់គម្ពីរទាំងឡាយ ចូរនាំគ្នាមករកពាក្យ​មួយម៉ាត់ដែលមានសមភាពរវាងពួកយើងនឹងពួកអ្នក គឺពួកយើងមិនគោរពសក្ការៈ លើកលែងតែចំពោះអល់ឡោះ។ ពួកយើងមិនគោរពបូជាអ្វីរួមជាមួយទ្រង់ ហើយពួកយើងមិនយកគ្នាឯងធ្វើ​ជាព្រះក្រៅពីអល់ឡោះ។ បើសិនជាពួកអ្នកបែរខ្នងមិនព្រមទទួល ចូរធ្វើសាក្សីថា ពួកយើងគឺជាពួកអ្នកមូស្លីម»។

           សាក្សីអ្នកផ្សព្វផ្សាយសាសនាគ្រិស្ត ជនជាតិអង់គ្លេសឈ្មោះ ចនសាន់ ដែលលោកបាននិយាយថា :«ក្រោយពេលអានយ៉ាងពិស្តារពីខ្លឹមសារឥស្លាម គោលការណ៍ឥស្លាមក្នុង​ការបម្រើដល់បុគ្គល និងសង្គម ភាពយុត្តិធម៌ក្នុងការកសាងសង្គមអាស្រ័យលើសមភាព និង​ជំនឿលើឯកទេវៈ។ ខ្ញុំឃើញថា ខ្លួនខ្ញុំកំពុងត្រូវជំរុញទៅរកឥស្លាមទាំងប្រាជ្ញាស្មារតី និងព្រលឹងវិញ្ញាណរបស់ខ្ញុំ។ ខ្ញុំបានស្បថសន្យាចំពោះអល់ឡោះថា ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងតាំងខ្លួនជាអ្នកផ្សព្វផ្សាយសាសនាឥស្លាម ផ្សព្វផ្សាយពីការចង្អុលបង្ហាញឥស្លាមនៅទូទាំងសកលលោក។

           ពិតណាស់ គាត់បានឈានដល់សេចក្តីជឿនេះ បន្ទាប់ពីគាត់បានធ្វើការសិក្សាស្រាវ​ជ្រាវអំពីសាសនាគ្រិស្តយ៉ាងស៊ីជម្រៅ។ គាត់បានរកឃើញថា សាសនានេះពុំបានឆ្លើយតបនឹងចម្ងល់របស់គាត់ជាច្រើន ដែលកើតមានក្នុងជីវិតរស់នៅរបស់មនុស្ស។ គាត់ចាប់ផ្តើមមានការសង្ស័យ បន្ទាប់មកគាត់បានសិក្សាស្រាវជ្រាវពីលទ្ធិកុំម៉ុយនីស និងសាសនាព្រះពុទ្ធ។ ក្នុងលទ្ធិទាំងពីរនេះ គាត់ពុំរកឃើញអ្វីដែលគាត់ចង់បាន។ បន្ទាប់មក គាត់បានសិក្សាស្រាវជ្រាវអំពី​សាសនាឥស្លាមយ៉ាងស៊ីជម្រៅ។ គាត់មានការជឿជាក់ចំពោះសាសនានេះ ហើយបានធ្វើការផ្សព្វ​ផ្សាយ និងអំពាវនាវមនុស្សឱ្យកាន់តាមសាសនានេះ។

    បញ្ចប់ការបញ្ជូនអ្នកនាំសារ

           ការបកស្រាយខាងលើ បង្ហាញពីសច្ចភាពនៃការបញ្ជូនពួកណាពី សញ្ញាភស្តុតាង និងអំណះអំណាងបញ្ជាក់ពីភាពក្លាយជាណាពីរបស់មូហាំម៉ាត់។ មុននឹងនិយាយអំពីបញ្ហាបញ្ចប់ការបញ្ជូនអ្នកនាំសារ ចាំ​បាច់​ត្រូវដឹងថា អល់ឡោះជាម្ចាស់ទ្រង់ពុំបានបញ្ជូនអ្នកនាំសារមកទេ​លុះត្រាតែក្នុងបុព្វហេតុណាមួយដូចខាងក្រោម៖

           ១. ជាសារដែលគេបញ្ជូនមកជាពិសេសសម្រាប់ជាតិសាសន៍ណាមួយ។ គេមិនបង្គាប់អ្នកនាំសារនោះឱ្យផ្សព្វផ្សាយសារនេះទៅកាន់ជាតិសាសន៍ដទៃដែលនៅជាប់ក្បែរខាងគ្នាទេ។ ដូច្នេះ ទ្រង់នឹងបញ្ជូនអ្នកនាំសារផ្សេងទៀតជាពិសេសសម្រាប់ជាតិសាសន៍ផ្សេងទៀត។

           ២. សាសនាដែលណាពីមុនៗបាននាំមកនោះ ត្រូវគេបោះបង់ចោល លែងមានអ្នកសិក្សារៀនសូត្រ។ ដូច្នេះ អល់ឡោះទ្រង់បញ្ជូនណាពីម្នាក់ទៀត ដើម្បីបង្រៀនមនុស្សសាឡើងវិញអំពីសាសនារបស់ពួកគេ។

           ៣. ក្បួនច្បាប់ដែលណាពីមុននាំមកមានសុពលភាពសម្រាប់តែមនុស្សជំនាន់គាត់ មិនសក្តិសមសម្រាប់សម័យក្រោយទេ។ ដូច្នេះ អល់ឡោះជាម្ចាស់បញ្ជូនអ្នកនាំសារផ្សេងទៀតនាំសារ និងក្បួនច្បាប់ដែលសក្តិសមនឹងសម័យកាល និងទីកន្លែងនោះ។ ពិតណាស់គតិបណ្ឌិតរបស់ អល់ឡោះជាម្ចាស់ តម្រូវឱ្យណាពីមូហាំម៉ាត់នាំសារមួយដែលសម្រាប់មនុស្សទូទៅក្នុងសកលលោកប្រកាន់តាម មានសុពលភាពសម្រាប់គ្រប់សម័យកាល និងគ្រប់ទីកន្លែង។ ទ្រង់អភិរក្សការពារមិនឱ្យមានបាទដៃកខ្វក់ណាមួយមកលួចផ្លាស់ប្តូរ កែប្រែសាសនានេះឡើយ។ ក្នុងបំណងរក្សាសារនេះឱ្យនៅគង់វង្សស្ថិតស្ថេរសម្រាប់រៀបចំជីវិតរស់នៅរបស់មនុស្សជ្រះស្អាតពីកម្អែលនៃការផ្លាស់ប្តូរ និងការកែប្រែ។ ហេតុដូច្នេះ ទើបអល់ឡោះជាម្ចាស់ទ្រង់ចាត់ទុកសារនេះ ជាសារចុងក្រោយបង្អស់។

           លក្ខណៈពិសេសដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទានចំពោះមូហាំម៉ាត់ គឺលោកជាណាពីចុងក្រោយបង្អស់ គ្មានណាពីថ្មីបន្ទាប់ពីគាត់​។ ព្រោះអល់ឡោះជាម្ចាស់ទ្រង់បញ្ចប់សារទាំងឡាយ បញ្ចប់ការបញ្ញត្តិច្បាប់ និងបញ្ចប់ការបញ្ជូនណាពីត្រឹមសម័យកាលរបស់លោក។ ភាពក្លាយជាណាពីរបស់លោកបាននិមិត្តឡើងយ៉ាងជាក់ស្តែងដោយដំណឹងល្អអំពីយេស៊ូដែលនិយាយថា : « តើពួកអ្នកពិតជាមិនបានអានសោះទេឬថា ក្នុងគម្ពីរទាំងឡាយ ដុំថ្មដែលពួកជាង​បានបដិសេធ​មិនព្រមសាងសង់នោះ គឺសសរគ្រឹះនៅត្រង់ជ្រុងនោះ»។ សង្ឃគ្រិស្តសាសនាម្នាក់ឈ្មោះ អ៊ីព្រហ៊ីមអាល់ខលីល ដែលក្រោយមកលោកបានចូលឥស្លាម លោកបាននិយាយថា អត្ថបទនេះស្របជាមួយនឹងប្រសា​សន៍របស់ណាពីមូហាំម៉ាត់ដែលបានរៀបរាប់អំពីខ្លួនឯងថា :

    عن أبي هريرة رضي الله عنه أن رسول الله صلى الله عليه وسلم قال ( إن مثلي مثل الأنبياء من قبلي كمثل رجل بنى بيتا فأحسنه وأجمله إلا موضع لبنة من زاوية فجعل الناس يطوفون به ويعجبون له ويقولون هلا وضعت هذه اللبنة ؟ قال فأنا اللبنة وأنا خاتم النبيين ) صحيح البخاري.

    មានន័យថា : « រូបខ្ញុំប្រៀបជាមួយនឹងពួកណាពីមុនៗ ដូចជាបុរសម្នាក់សាងសង់ផ្ទះមួយ​។ គេបានតុបតែងយ៉ាងល្អប្រណីត លើកលែងតែកន្លែងការ៉ូមួយនៅត្រង់ជ្រុងខាងនោះពុំទាន់បានរៀប។ មនុស្សទាំង​ឡាយដើរមើល នាំគ្នាស្ងើចសរសើរទាំងអស់គ្នា ហើយនាំគ្នានិយាយថា ហេតុអ្វីបានជាគេមិនរៀបការ៉ូនៅត្រង់នោះ? គាត់បានមានប្រសា​ស​ន៍ថា :« ខ្ញុំជាការ៉ូនោះ ហើយខ្ញុំជាណាពីចុងក្រោយបង្អស់»

           ហេតុដូច្នេះ ទើបអល់ឡោះជាម្ចាស់បានប្រទានគម្ពីរមកឱ្យណាពីមូហាំម៉ាត់ ជាគម្ពីរមួយ​ដែលគ្របដណ្តប់លើគម្ពីរសម័យមុន។ គេចាត់ទុកគម្ពីរមុនៗជាមោឃៈ ហើយក្បួនច្បាប់ក្នុងគម្ពីរនេះ​លុបចោលនូវក្បួនច្បាប់គម្ពីរមុនៗ។ អល់ឡោះជាម្ចាស់ទ្រង់ធានាអភិរក្សសាសនានេះ ហើយត្រូវ​បានគេផ្ទេរឱ្យគ្នាជាបន្តបន្ទាប់។ គម្ពីរអាល់គួរអានត្រូវបានផ្ទេរឱ្យគ្នាជាបន្តបន្ទាប់ទាំងសម្លេង និងតួអក្សរ ដូចជាគេបានផ្ទេរធម្មបដិបត្តិនិយមរបស់គាត់ទាំងពាក្យសម្តី និងការប្រតិបត្តិ គឺជាការផ្ទេរឱ្យគ្នាបន្តបន្ទាប់តាមលំដាប់លំដោយ។ ម្យ៉ាងទៀតការផ្ទេររបៀបនៃកាប្រតិបត្តិក្បួនច្បាប់ ការគោរពប្រតិបត្តិ ធម្មបដិបត្តិនិយម និងច្បាប់បញ្ញត្តិផ្សេងៗ នៃសាសនានេះ គឺជាការផ្ទេរឱ្យជាបន្តបន្ទាប់តាមលំដាប់​​លំដោយ។

           ចំពោះអ្នកដែលបានអានកំណត់ត្រាជីវប្រវត្តិ និងធម្មបដិបត្តិនិយមរបស់ណាពីមូហាំម៉ាត់នឹងបានដឹងថា​ ពួកសហការីរបស់គាត់បានរក្សាសម្រាប់មនុស្សជាតិនូវគ្រប់ស្ថានភាពទាំងអស់នៃការរស់នៅរបស់ណាពីមូហាំ​ម៉ាត់​​ទាំងពាក្យសម្តី និងការប្រព្រឹត្តរបស់គាត់។ ពួកគេបានចម្លងការគោរពប្រតិបត្តិ ការតស៊ូ និងការសូត្រធម៌របស់គាត់រំឭកដល់អល់ឡោះជាម្ចាស់ និងសុំអភ័យទោសពីទ្រង់​។ បង្ហាញពីទឹកចិត្តសប្បុរស សេចក្តីក្លាហាន ការរស់នៅប្រចាំថ្ងៃជាមួយនឹងពួកសហការីរបស់គាត់ និង​ពួកប្រតិភូដែលមកជួបគាត់។ ពួកគេបានចម្លងទុកផងដែរអំពីភាពសប្បាយរីករាយ និងការកើតទុក្ខ​របស់គាត់។ ការធ្វើដំណើរ និងការស្នាក់នៅផ្ទះរបស់គាត់ របៀបហូបចុក ការស្លៀកពាក់ ការចូលគេង និងការងើបពីគេងរបស់គាត់។ បើសិនជាអ្នកដឹង​ពីរឿង​រ៉ាវទាំងនេះ អ្នកនឹងជឿជាក់ថា សាសនានេះអល់ឡោះជាម្ចាស់បានអភិរក្ស និងថែរក្សាឱ្យនៅគង់វង្ស ហើយអ្នកនឹងដឹងទៀតថា គាត់គឺជាណាពី និងជាអ្នកនាំសារចុងក្រោយបង្អស់។​ ពីព្រោះ​អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលប្រាប់យើងអំពីអ្នកនាំសារចុងក្រោយបង្អស់​នេះថា :

    ﭽ مَّا  كَانَ         مُحَمَّدٌ  أَبَا  أَحَدٍ  مِّن  رِّجَالِكُمْ  وَلَكِن   رَّسُولَ  اللَّهِ  وَخَاتَمَ  ﯲ ﭼ         سورة الأحزاب: ٤٠

    មានន័យថា : «មូហាំម៉ាត់ពុំមែនជាឪពុករបស់បុរសណាម្នាក់ក្នុងចំណោ​មពួកអ្នក។ ក៏ប៉ុន្តែគេជាអ្នកនាំសាររបស់អល់ឡោះ និងជាណាពីចុងក្រោយបង្អស់»

    ណាពីមូហាំម៉ាត់បានមានប្រសាសន៍អំពីខ្លួនរបស់គាត់ថា :

    عن أبي هريرة أن رسول الله صلى الله عليه وسلم قال : (وأرسلت إلى الخلق كافة وختم بي النبيون ) صحيح مسلم.

    មានន័យថា : «គេបញ្ជូនខ្ញុំទៅកាន់មនុស្សលោកទូទៅ ហើយគេបញ្ចប់ការបញ្ជូនពួកណាពីត្រឹមរូបខ្ញុំ»

           ឥឡូវនេះជាពេលត្រូវពន្យល់បកស្រាយពីអត្តន័យ ប្រភព មូលដ្ឋានគ្រឹះ និងឋានានុក្រម នៃសាសនាឥស្លាម។

    ពន្យល់ពាក្យឥស្លាម

           បើសិនជាអ្នកអានសាឡើងវិញនៅក្នុងវចនានុក្រមភាសាផ្សេងៗ អ្នកនឹងដឹងថា ពាក្យថា    «ឥស្លាម» មានន័យថា : ការស្តាប់បង្គាប់ ការព្រមចុះចូល ការគោរពប្រណិប័តន៍ ការប្រគល់ខ្លួន ការ​អនុវត្តតាមការបង្គាប់ និងការហាមឃាត់ដោយគ្មានការប្រកែកជំទាស់។ ពិតណាស់ អល់ឡោះជា​ម្ចាស់ទ្រង់បានឱ្យឈ្មោះសាសនាដ៏មានសច្ចភាពនេះថា «ឥស្លាម»។ ពីព្រោះឥស្លាម គឺជាសាសនា​ដែលគោរព​ប្រណិប័តន៍អល់ឡោះ អនុវត្តតាមបទបញ្ជារបស់ទ្រង់ដោយគ្មានការប្រកែកជំទាស់។ គោរពសក្ការៈចំពោះទ្រង់ ដោយសេចក្តីជ្រះថ្លា ជឿជាក់ចំពោះដំណឹងរបស់ទ្រង់ និងមានជំនឿចំពោះទ្រង់។ ឈ្មោះឥស្លាមបានក្លាយជាបញ្ញត្តិសម្គាល់សម្រាប់សាសនាដែលអ្នកនាំសារឈ្មោះ «​មូហាំម៉ាត់»

    អត្ថន័យនៃឥស្លាម

           ហេតុអ្វីបានជាគេឱ្យឈ្មោះសាសនានេះថា«ឥស្លាម»? ពិតណាស់ សាសនាផ្សេងៗនៅលើ​ភពផែនដីទាំងមូល បានបញ្ញត្តិហៅឈ្មោះផ្សេង​​ៗគ្នា។ ជួនកាលហៅតាមឈ្មោះ​របស់បុគ្គលពិសេស ឬជនជាតិណាមួយដូចជា សាសនាគ្រិស្តយកឈ្មោះមកពីពាក្យឈើឆ្កាង សាសនាព្រះពុទ្ធហៅតាមឈ្មោះអ្នកស្ថាបនិកសាសនានេះគឺព្រះពុទ្ធសមណគោ​ត្តម។ សាសនា​ហ្សារ៉ាដេសទី គេល្បីហៅឈ្មោះនេះ ពីព្រោះអ្នកដែលបង្កើតគឺឈ្មោះ ហ្សារ៉ាដេសត៍។ ដូចគ្នាដែរ សាសនាជ្វីហ្វបានកើតឡើងក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែលមួយឈ្មោះថា«យ៉ាហូហ្សា» ហើយគេក៏នាំគ្នាហៅសាសនានេះថាយ៉ាហូទីយ៍។ល។ លើកលែងតែសាសនាឥស្លាម ពុំបានសន្មតហៅតាមឈ្មោះបុគ្គលណាម្នាក់ទេ ហើយក៏មិនសន្មតហៅតាមជនជាតិណាមួយដែរ។ ឈ្មោះនេះបញ្ជាក់ពីលក្ខណៈពិសេសរបស់ខ្លួន ដែលមានខ្លឹមសារក្តោបរួមក្នុងពាក្យឥស្លាម​នេះតែម្តង​។ អត្ថន័យដែលស្តែងឡើងចេញពីឈ្មោះនេះ ពុំទាក់ទងនឹងការបង្កើតរបស់បុគ្គលណា​ម្នាក់ ហើយក៏មិនចំពោះជនជាតិណាមួយកំណត់ដែរ។ តាមពិត គោលដៅរបស់សាសនាឥស្លាម​ គឺចង់ឱ្យមនុស្សទាំងអស់នៅលើភពផែនដីនេះប្រកាន់យកជាលក្ខណៈឥស្លាម។ ដូច្នេះ អ្នកណា​ក៏ដោយ ឱ្យតែមានលក្ខណៈសម្បត្តិនេះ ទោះជាពីអតីតកាលឬពេលបច្ចុប្បន្នយ៉ាងណាក៏ដោយគឺគេជាមូស្លីម។ ម្យ៉ាងទៀត ចំពោះអ្នកដែលនឹងកាន់តាមសាសនានេះ នៅពេលអនាគតក៏នឹងក្លាយជាមូស្លីមដូចគ្នាដែរ។

    ធាតុពិតនៃឥស្លាម

           ជាទូទៅ អ្វីៗគ្រប់យ៉ាងនៅក្នុងលោកនេះ គោរពទៅតាមក្បួនច្បាប់ជាក់លាក់ និង​គោរពតាមក្រឹត្យក្រមកំណត់មួយ។ ព្រះអាទិត្យ ព្រះចន្ទ្រ ផ្កាយ ផែនដី គោរពតាមក្បួនច្បាប់ តាម​ឋានានុក្រម។ សភាវៈទាំងនេះមិនអាចចាកឆ្ងាយពីក្រឹត្យក្រមទាំងនេះ សូម្បីតែប៉ុនមួយ​សរសៃសក់។ ដូចគ្នាដែរមនុស្ស បើសិនជាគេពិនិត្យពិចារណាលើខ្លួនឯង គេនឹងឃើញច្បាស់​ថា ខ្លួនគេក៏គោរពតាមក្រឹត្យក្រមរបស់អល់ឡោះយ៉ាងពេញលក្ខណៈ។ ខ្លួនគេមិនដកដង្ហើម មិនមាន​អារម្មណ៍ស្រេកទឹក ឃ្លានចំណីអាហារ ត្រូវការពន្លឺ និងកម្តៅ លើកលែងតែស្របតាមក្រឹត្យក្រមកំណត់របស់​ព្រះជាម្ចាស់ដែលទ្រង់បានរៀបចំសម្រាប់ជីវិតរស់នៅរបស់គេ។ ម្យ៉ាងវិញទៀត អវយវៈខ្លួនប្រាណរបស់គេទាំងមូលក៏ស្តាប់បង្គាប់តាមក្រឹត្យក្រមនេះផងដែរ។ គ្រប់កិច្ចការទាំង​ឡាយ​ដែលអវយវៈ ខ្លួនប្រាណធ្វើចលនា គឺជាការប្រតិបត្តិអ្វីដែលអល់ឡោះជាម្ចាស់បាន​សម្រេច។

           ក្រឹត្យក្រមកំណត់នេះគ្រប់លក្ខណៈ ដែលចាំបាច់ត្រូវតែគោរពតាមនៅក្នុងលោកនេះ មិនអាចប្រកែកបានឡើយ រាប់បញ្ចូលទាំងភពផ្កាយដ៏ធំបំផុត រហូតដល់អាតូមដ៏តូចបំផុតនៅលើផែនដី។ នេះគឺជាការកំណត់របស់ព្រះជាម្ចាស់ដែលមានអំណាច និងអានុភាពខ្លាំងក្លា។ បើសិនជាអ្វីគ្រប់​យ៉ាងនៅលើមេឃទាំងប្រាំពីរជាន់ នៅលើផែនដី និងអ្វីៗដែលនៅចន្លោះភពទាំងពីរគោរពតាម​ក្រឹត្យក្រមនេះ ពិតណាស់ ពិភពលោកទាំងមូលស្តាប់បង្គាប់តាមព្រះជាម្ចាស់ដ៏មានអំណាចដែលទ្រង់បានកំណត់ឡើង ហើយប្រតិបត្តិតាមការបង្គាប់របស់ទ្រង់។  យោង​តាមខ្លឹមសារនេះ​ បង្ហាញឱ្យឃើញថា ឥស្លាមគឺជាសាសនាសម្រាប់ចក្រវាលទាំងមូល ពីព្រោះឥស្លាមមានន័យ​ថា :« ការស្តាប់បង្គាប់ ការព្រមចុះចូល ការគោរពប្រតិបត្តិតាមបទបញ្ជា និងការហាមឃាត់របស់ទ្រង់ដោយគ្មានការប្រកែកជំទាស់» ដូចដែលអ្នកបានជ្រាបពីខាងដើមស្រាប់។ ព្រះ​អាទិត្យ ព្រះចន្រ្ទ ផែនដីស្តាប់បង្គាប់តាមទ្រង់​។ ខ្យល់ ទឹក ពន្លឺ ភាពងងឹត និងកម្តៅស្តាប់បង្គាប់តាមទ្រង់។ ដើម​ឈើ ថ្ម សត្វពាហនៈស្តាប់បង្គាប់តាមទ្រង់។ សូម្បីតែមនុស្សលោកដែលមិនស្គាល់ព្រះជាម្ចាស់​របស់ខ្លួន ប្រកែកមិនព្រមជឿចំពោះទ្រង់ បដិសេធចំពោះសញ្ញាភស្តុតាងរបស់ទ្រង់ ឬគោរពបូជា​អ្នកផ្សេងក្រៅពីទ្រង់ គោរពពហុទេពរួមជាមួយទ្រង់ ក៏ខ្លួនគេនៅតែស្តាប់បង្គាប់តាមទ្រង់ដោយសភាវគតិរបស់គេដែលទ្រង់បានបង្កើតមក។

           បើសិនជាអ្នកបានយល់ពីបញ្ហានេះ ចូរនាំគ្នាពិនិត្យសង្កេតលើបញ្ហារបស់មនុស្ស​យើងវិញម្តង។ យើងនឹងឃើញថា មនុស្សលោកកំពុងប្រឈមនឹងបញ្ហាប្រទាញប្រទង់ចំនួនពីរគឺ៖

           ទី១. និស្ស័យពីកំណើតដែលអល់ឡោះជាម្ចាស់ ទ្រង់បានបង្កើតមនុស្សក្នុងនិស្ស័យនេះ​គឺការស្តាប់បង្គាប់ ព្រមចុះចូលចំពោះអល់ឡោះ។ ការស្រលាញ់ពេញចិត្តនឹងការគោរពសក្ការៈចំពោះទ្រង់ បូជាចំពោះទ្រង់។ ម្យ៉ាងទៀត ស្រលាញ់នូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់សព្វព្រះទ័យ​នៃសច្ចភាព កុសលធម៌ និងភាពស្មោះត្រង់។ លើសពីនេះ គេស្អប់ខ្ពើមចំពោះអ្វីដែលអល់ឡោះជាម្ចាស់ ទ្រង់មិនសព្វព្រះទ័យ ដូចជាអំពើអសច្ចភាព អំពើអកុសល អំពើឧក្រិដ្ឋ និងអំពើអយុត្តិធម៌។ អ្វីៗដែលជាប់ពាក់ព័ន្ធនឹងនិស្ស័យនេះដូចជា ការស្រលាញ់ទ្រព្យសម្បត្តិ ស្រលា​ញ់​គ្រួសារ ប្រពន្ធកូន ចំណង់ចំណូលចិត្តម្ហូបអាហារ និងការរៀបការមានគ្រួសារ។ ការងារផ្សេងៗទៀតដែលទាមទារឱ្យអវយវៈនៃខ្លួនប្រាណធ្វើចលនាតាមតួនាទីរបស់ខ្លួន។

           ទីពីរ. បំណងប្រាថ្នា និងជម្រើសរបស់មនុស្ស។ ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បាន​បញ្ជូនពួកអ្នកនាំសារ ហើយទ្រង់បានប្រទានព្រះគម្ពីរចុះមក ដើម្បីវែកញែករវាងសច្ចភាព​ និងអសច្ចភាព បែងចែករវាងការចង្អុលបង្ហាញ និងការវង្វេង ល្អនិងអាក្រក់។ ទ្រង់បានប្រទានបន្ថែមទៀតនូវបញ្ញា និងការយល់ដឹងដើម្បីឱ្យមនុស្សមានចក្ខុវិស័យយល់ច្បាស់ពី​ជម្រើស​របស់ខ្លួន។ បើសិនជាគេចង់ជ្រើសរើសផ្លូវល្អ គឺគេដើរផ្លូវល្អ។ ជាផ្លូវដែលនាំគេឆ្ពោះទៅរកសច្ចភាពនិងការចង្អុលបង្ហាញ។ បើសិនជាគេចង់ជ្រើសរើសផ្លូវអាក្រក់គឺគេដើរផ្លូវអាក្រក់។ ផ្លូវនេះនឹងនាំគេឆ្ពោះទៅរកអំពើអាក្រក់ និងការវិនាសមហន្តរាយ។

           បើសិនជាអ្នកក្រឡេកមើលទៅមនុស្សលោកដោយប្រការទីមួយ អ្នកនឹងឃើញថា ពួកមនុស្សកើតមកត្រូវបង្ខំឱ្យទទួលយក។ កើតមកចាំបាច់ត្រូវតែគោរពតាមគ្មានទីគេចវេស ដូចសត្វលោកដទៃទៀត។

           បើសិនជាយើងក្រឡេកមើលប្រការទីពីរវិញ យើងឃើញថា មនុស្សមានសិទ្ធិជ្រើសរើសតាមបំណងប្រាថ្នារបស់គេ។ ចង់ក្លាយជាអ្នកមូស្លីមឬជាអ្នកគ្មានជំនឿ។ ដូច​ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﯶ  ﯷ  ﯸ  ﯹ           ﯺ   ﭼ سورة الإنسان: ٣

    មានន័យថា :«គេអាចក្លាយជាអ្នកដឹងគុណ និងអាចក្លាយជាអ្នករមិល​គុណ»

           ហេតុដូច្នេះ ទើបអ្នកប្រទះឃើញមនុស្សមានពីរប្រភេទ៖

           មនុស្សប្រភេទទី១ ជាមនុស្សដែលស្គាល់ព្រះជាម្ចាស់ ទ្រង់ជាអ្នកបង្កើតរូបគេ។ មាន​ជំនឿចំពោះព្រះជាម្ចាស់ ទ្រង់ជាស្តេច ជាព្រះតែមួយគត់ ដែលគេត្រូវគោរពបូជា។ ប្រតិបត្តិច្បាប់​បញ្ញត្តិរបស់ទ្រង់ក្នុងពិភពជីវិតនៃជម្រើសរបស់គេ។ ព្រះជាម្ចាស់បានបង្កើតគេមកក្នុងនិស្ស័យ​ដែលគោរពប្រតិបត្តិតាមព្រះរបស់ខ្លួន ដោយគ្មានការងាករេ ប្រតិបត្តិតាមការកំណត់របស់ទ្រង់។ នេះ គឺជាលក្ខណៈរបស់អ្នកមូស្លីមដ៏ពេញលក្ខណៈ ជួយបំពេញបន្ថែមដល់ការចូលឥស្លាម​របស់គេ។ ពិតណាស់​ ចំណេះដឹងរបស់គេក្លាយជាសុក្រឹតត្រឹមត្រូវ ពីព្រោះគេស្គាល់អល់ឡោះ​ជាម្ចាស់ ជាអ្នកបង្កើតរូបគេដែលទ្រង់បានបញ្ជូនពួកអ្នកនាំសារ ហើយទ្រង់បានប្រទានដល់គេនូវសមត្ថភាពចំណេះដឹង និងការសិក្សារៀនសូត្រ។ គេបានក្លាយជាមនុស្សដែលមាន​បញ្ញាសុក្រឹត និងគំនិតត្រឹមត្រូវ។ ពីព្រោះខ្លួនគេបានបញ្ជ្រាបចំណេះដឹងដល់គំនិតរបស់គេ ហើយសម្រេចចិត្តថា គេមិនគោរពបូជាលើកលែងតែចំពោះអល់ឡោះជាមា្ចស់តែមួយគត់ ដែលទ្រង់​បានប្រទានដល់គេនូវទេពកោសល្យនៃការយល់ និងមានថ្វីគំនិតទាក់ទងនឹងបញ្ហាផ្សេងៗ។ សម្តី​របស់គេក្លាយជាត្រឹមត្រូវ ពោលពាក្យពិត ពីព្រោះឥឡូវនេះ គេមិនទទួលស្គាល់ម្ចាស់ណាផ្សេងក្រៅពី​ម្ចាស់តែមួយគត់គឺអល់ឡោះ។ ទ្រង់បានប្រទានដល់រូបគេនូវសមត្ថភាព សម្តី និងការនិយាយ។ ជីវិតរបស់គេហាក់បីដូចជាគ្មានសល់អ្វីក្រៅពីភាពទៀងត្រង់នោះឡើយ។ ពីព្រោះរាល់ជម្រើសរបស់គេ គឺគោរពតាមច្បាប់​បញ្ញត្តិរបស់អល់ឡោះ។ រវាងរូបគេ និងសត្វលោកទាំងឡាយ គឺបានចងមេត្រីភាពនឹងគ្នា។ ពីព្រោះគេពុំបានគោរពបូជា លើកលែងតែចំពោះអល់ឡោះដែលប្រកប​ដោយ​គតិបណ្ឌិត ទ្រង់មហាសព្វញ្ញូ។ ទ្រង់ជាព្រះដែលមានសត្វលោកទាំងឡាយស្តាប់​បង្គាប់ តាមក្រឹត្យក្រមកំណត់របស់ទ្រង់ ហើយទ្រង់បានបង្កើតអ្វីៗទាំងអស់ជាផលប្រយោជន៍សម្រាប់​មនុស្សលោក។

    ធាតុពិតនៃភាពគ្មានជំនឿ

           ផ្ទុយពីមនុស្សប្រភេទទី១គឺ នៅមានមនុស្សមួយប្រភេទទៀត កើតមកចេះស្តាប់បង្គាប់​ ហើយជីវិតរស់នៅរបស់គេស្តាប់បង្គាប់តាមក្រឹត្យក្រមកំណត់របស់ព្រះ។ តែរូបគេមិនដឹងថា ខ្លួនឯងស្តាប់បង្គាប់ឬមិនយល់ពីរឿងនេះ និងមិនស្គាល់ព្រះជាម្ចាស់របស់ខ្លួនតែម្តង។ រូបគេមិនមានជំនឿចំពោះច្បាប់បញ្ញត្តិរបស់ទ្រង់  មិនប្រតិបត្តិតាមពួកអ្នកនាំសាររបស់ទ្រង់។ រូបគេពុំបានប្រើចំណេះដឹង និងបញ្ញាដែលអល់ឡោះជាម្ចាស់បានប្រទានដល់រូបគេនោះ ដើម្បីស្វែងយល់ពីអ្នកដែលបានបង្កើតរូបគេ បង្កើតឱ្យគេមានត្រចៀកស្តាប់ មានភ្នែកសម្រាប់មើល​។ មិន​តែប៉ុណ្ណោះ គេបែរជាប្រកែកមិនព្រមជឿថា មានព្រះ។ គេ ក្រអឺតក្រទមមិនព្រមគោរពបូជាចំពោះទ្រង់​។ បដិសេធមិនព្រមគោរ​ព​ប្រតិបត្តិតាមច្បាប់បញ្ញត្តិរបស់អល់ឡោះ ដែលទ្រង់បានប្រទានដល់​គេនូវការប្រតិបត្តិ​ និងជម្រើសដ៏ត្រឹមត្រូវនៃកាតព្វកិច្ចផ្សេងៗក្នុងជីវិតរបស់គេ ឬគេគោរពពហុទេពរួមជាមួយនឹងទ្រង់។ រូបគេបដិសេធមិនព្រមជឿចំពោះសញ្ញាភស្តុតាងទាំងឡាយដែលបញ្ជាក់ពីភាពជាព្រះជាម្ចាស់តែមួយគត់របស់ទ្រង់។ មនុស្សដែលមានលក្ខណៈបែបនេះ គឺជា​មនុស្សដែលគ្មានជំនឿ។ គ្មានជំនឿពាក្យអារ៉ាប់ហៅថា «គូហ្វួរ (الكفر)» មានន័យថា : បិទបាំង ឬគ្រប។ ដូចជាគេនិយាយថា : (كفر درعه بثوبه) មានន័យថា : គេពាក់អាវគ្របពីលើអាវក្រោះរបស់គេ។ ដូចគ្នា​ដែរ បុគ្គលកាហ្វៀរ គឺជាបុគ្គលដែលបានបិទបាំងនិស្ស័យពីកំណើតរបស់គេដោយភាពអវិជ្ជា និងភាពល្ងង់ខ្លៅ។ អ្នកដឹងច្បាស់ថាមនុស្សកើតមកក្នុងនិស្ស័យឥស្លាម ហើយអវយវៈខ្លួនប្រាណ​របស់គេមិនដំណើរការ លើកលែងតែតាមនិស្ស័យឥស្លាម។ ពិភពលោកទាំងមូលកំពុង​ដំណើរការនៅជុំវិញខ្លួនរបស់គេ គឺដំណើរការតាមក្រឹត្យក្រមនៃការស្តាប់បង្គាប់​។ ក៏ប៉ុន្តែមនុស្សបាន​ប្រើរបាំងនៃភាពអវិជ្ជា និងភាពល្ងង់ខ្លៅ បាំងគ្របលើចក្ខុវិស័យដែលជានិស្ស័យធម្មជាតិ និងនិស្ស័យរបស់ខ្លួនឯង។ អ្នកឃើញថា​ រូបគេមិនប្រើកម្លាំង គំនិត និងចំណេះដឹង ដើម្បីធ្វើអ្វីក្រៅការប្រឆាំងនឹងនិស្ស័យពីកំណើតរបស់ខ្លួនឯងនោះឡើយ។ គេគ្មានយល់ឃើញអ្វីក្រៅពីការយល់ផ្ទុយពីនិស្ស័យ​នេះ និងគ្មានការស្វែងរកអ្វីក្រៅពីការរារាំងនិស្ស័យនេះឡើយ។

             ឥឡូវនេះអ្នកអាចវាយតម្លៃដោយខ្លួនឯងនូវអ្វីដែលពួកអ្នកគ្មានជំនឿកំពុងដើរថយក្រោយ ទាក់ទងនឹងការវង្វេងប្រាសចាកពីសច្ចភាព និងអំពើអយុត្តិធម៌ដ៏ច្បាស់លាស់។

           សាសនាឥស្លាមទាមទារឱ្យអ្នកអនុវត្តនូវកិច្ចការដែលមិនពិបាក។វាជាកិច្ចការដែលងាយស្រួលសម្រាប់អ្នក ដែលអល់ឡោះប្រទានភាពងាយស្រួលដល់រូបគេ។ ឥស្លាម គឺជាអ្វីដែលនៅក្នុងចក្រវាលទាំងមូលកំពុងដំណើរការ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﯭ  ﯮ  ﯯ  ﯰ  ﯱ       ﯲ  ﯳ  ﯴ  ﭼ سورة آل عمران: ٨٣

    មានន័យថា :«អ្វីៗដែលនៅលើមេឃទាំងប្រាំពីរជាន់ និងនៅ​លើផែនដីបានចុះចូលជាមួយទ្រង់។  ជាការចុះចូលដោយស្ម័គ្រចិត្ត និងដោយបង្ខំចិត្ត»

           ឥស្លាមជាសាសនារបស់អល់ឡោះ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ إِنَّ  الدِّينَ  عِندَ   اللّهِ  ﭼ ﭼ   سورة آل عمران: ١٩

    មានន័យថា : «ពិតណាស់ សាសនាដែលអល់ឡោះជាម្ចាស់ទ្រង់ទទួលស្គាល់គឺសាសនា​ឥស្លាម»

            ឥស្លាមគឺជាការប្រគល់ខ្លួនជូនអល់ឡោះជាម្ចាស់។ ទ្រង់បានមានព្រះបន្ទូលថា : «អ្វីៗដែលនៅលើមេឃទាំងប្រាំពីរជាន់ និងនៅ​លើផែន​ដីបានចុះចូលជាមួយទ្រង់»

    ﭽ فَإنْ  حَاجُّوكَ  فَقُلْ  أَسْلَمْتُ    وَجْهِيَ  لِلّهِ  وَمَنِ  ﮜ ﭼ سورة آل عمران: ٢٠

    មានន័យថា : «នែមូហាំម៉ាត់! បើសិនជាពួកម្ចាស់គម្ពីរប្រកែកជំទាស់ជាមួយអ្នក អំពីរឿងជំនឿឯកទេវៈ បន្ទាប់ពីអ្នកបានលើកភស្តុតាងបង្ហាញដល់ពួកគេ។ ចូរប្រាប់ពួកគេថា ខ្ញុំមានសទ្ធាជ្រះថ្លាចំពោះអល់ឡោះតែមួយគត់។ ខ្ញុំមិនគោរពពហុទេពរួមជាមួយនឹងទ្រង់ឡើយ។ ក៏ដូចគ្នាដែរ​ ពួកអ្នកមានជំនឿដែលប្រតិបត្តិតាមខ្ញុំ»

     ប្រាកដណាស់ ណាពីមូហាំម៉ាត់បានបកស្រាយអំពីអត្ថន័យនៃឥស្លាម លោកបានមានប្រសាសន៍ថា :

    قال النبي صلى الله عليه وسلم : ( أن تسلم قلبك لله وأن توجه وجهك لله وأن تصلي الصلاة المكتوبة وتؤدي الزكاة المفروضة) صحيح ابن حبان

    មានន័យថា : «អ្នកត្រូវប្រគល់ចិត្តរបស់អ្នកជូនអល់ឡោះជាម្ចាស់ បែរមុខទៅរកអល់ឡោះ(មានសទ្ធាជ្រះថ្លាចំពោះអល់ឡោះ) ថ្វាយបង្គំដែលគេបានកំណត់ជាកាតព្វកិច្ច និងបរិច្ចាគទ្រព្យតាមកាតព្វកិច្ចដែលគេបានកំណត់»។

            មានបុរសម្នាក់មកសួរអ្នកនាំសាររបស់អល់ឡោះថា តើឥស្លាមជាអ្វី? គាត់មានប្រសាសន៍ ថា :« ដួងចិត្តរបស់អ្នកប្រគល់ជូនអល់ឡោះ ធ្វើឱ្យអ្នកមូស្លីមមានសុវត្ថិភាពពីការបៀតបៀនតាម រយៈសម្តី និងដៃជើងរបស់អ្នក»។ គេសួរថា :« តើអ្វីដែលប្រសើរជាងគេនៅក្នុងឥស្លាម​? គាត់បានតបវិញថា :«ជំនឿ»។ គេសួរថា :«តើជំនឿជាអ្វី?»។ គាត់បានតបវិញថា :«អ្នកត្រូវតែមាន​ជំនឿចំពោះអល់ឡោះ ពួកទេវតា ព្រះគម្ពីរ ពួកអ្នកនាំសារ និងមានជំនឿចំពោះការរស់ឡើងវិញបន្ទាប់ពីស្លាប់»។ មូហាំម៉ាត់ដែលជាអ្នកនាំសារបានមានប្រសាសន៍ថា :

    فقال رسول الله صلى الله عليه وسلم : ( الإسلام أن تشهد أن لا إله إلا الله وأن محمدا رسول الله صلى الله عليه وسلم وتقيم الصلاة وتؤتي الزكاة وتصوم رمضان وتحج البيت إن استطعت إليه سبيلا ) صحيح مسلم

    មានន័យថា : «ឥស្លាម គឺត្រូវសច្ចាថា គ្មានព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈយ៉ាងពិត​ប្រាកដ លើកលែងតែអល់ឡោះ ហើយសច្ចាថា មូហាំម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះ។ អ្នកត្រូវប្រតិបត្តិការថ្វាយបង្គំ បរិច្ចាគទ្រព្យ បួសខែរ៉ម៉ាហ្ទន ធ្វើធម្មយាត្រានៅវិហារកាក់ហ្ពះ បើសិនជាអ្នកមានលទ្ធភាពធ្វើដំណើរ»

    អ្នកនាំសាររបស់អល់ឡោះបានមានប្រសាសន៍ទៀតថា :

    قال النبي صلى الله عليه وسلم : ( المسلم من سلم المسلمون من لسانه ويده ) صحيح البخاري

    មានន័យថា : «អ្នកមូស្លីម គឺជាអ្នកដែលធ្វើឱ្យអ្នកមូស្លីមទាំងឡាយមានសុវត្ថិភាពពីការបៀតបៀនតាមរយៈពាក្យសម្តី និងដៃរបស់គេ»

    ឥស្លាម គឺជាសាសនាដែលអល់ឡោះជាម្ចាស់ទ្រង់ទទួលស្គាល់។ ទ្រង់មិនទទួលស្គាល់សាសនាដទៃរបស់ពួកមនុស្សជំនាន់មុន និងជំនាន់ក្រោយ។ ពិតណាស់ ពួក​ណាពីទាំងអស់កាន់តាមសាសនាឥស្លាម។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ  ﭒ  ﭓ  ﭔ  ﭕ  ﭖ  ﭗ  ﭘ  ﭙ  ﭚ   ﭛ     ﭜ  ﭝ   ﭞ  ﭟ  ﭠ  ﭡ  ﭢ  ﭣ  ﭤ  ﭼ   سورة يونس: ٧١

    មានន័យថា : មូហាំម៉ាត់! ចូរអ្នកនិទានរឿងណាពីណួស និងសាសន៍របស់គេប្រាប់ពួកអ្នកគ្មានជំនឿនៅម៉ាក្កះ​។ ចូរអ្នករំឭកចុះ ខណៈដែលណួសបាននិយាយទៅកាន់សាសន៍របស់គេ​ថា : «នែសាសន៍របស់ខ្ញុំ! បើសិនជាការស្នាក់នៅរបស់ខ្ញុំ និងការដាស់តឿនរំឭករបស់ខ្ញុំចំពោះពួកអ្នក ដោយបង្ហាញប្រាប់ពួកអ្នកអំពីអំណះអំណាង និងភស្តុតាងរបស់  អល់ឡោះ វាធ្វើឱ្យពិបាកដល់ពួក​អ្នកនោះ ដូច្នេះរូបខ្ញុំរំពឹងនិងទុកចិត្តចំពោះអល់ឡោះតែមួយគត់។

    នៅក្នុងបន្ទូលរបស់អល់ឡោះថា :

    ﭽ ﮁ  ﮂ  ﮃ  ﮄ  ﮅ  ﮆ   ﭼ سورة يونس: ٧٢

    មានន័យថា : «គេបង្គាប់ខ្ញុំឱ្យក្លាយជាអ្នកដែលគោរពប្រតិបត្តិតាមច្បាប់​​បញ្ញត្តិរបស់ទ្រង់»

    អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលអំពីណាពីអ៊ីព្រហ៊ីមថា :

    ﭽ ﮛ  ﮜ  ﮝ    ﮞ  ﮟﮠ   ﮡ  ﮢ  ﮣ  ﮤ  ﮥ  ﭼ سورة البقرة: ١٣١

    មានន័យថា : «ចូរអ្នករំឭកចុះ ខណៈដែលព្រះជាម្ចាស់បានមានព្រះបន្ទូលទៅកាន់គេថា :«ចូរប្រគល់ខ្លួនជូនម្ចាស់របស់ឯង» ។ គេតបទៅព្រះជាម្ចាស់វិញថា : « ខ្ញុំព្រមប្រគល់ខ្លួនជូនព្រះជាម្ចាស់​នៃសកលលោ​ក​ទាំងមូល»

     អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលទៅកាន់ណាពីមូសាថា :

    ﭽ ﮗ  ﮘ  ﮙ  ﮚ  ﮛ                  ﮜ  ﮝ  ﮞ  ﮟ  ﮠ     ﮡ          ﮢ  ﮣ  ﭼ سورة يونس: ٨٤

    មានន័យថា : មូសាបាននិយាយថា :«នែសាសន៍របស់ខ្ញុំ! បើសិនជាពួកអ្នកមានជំនឿចំពោះអល់ឡោះ ចូរអ្នករំពឹងជឿទុកចិត្តចំពោះអល់ឡោះ បើសិនជាពួកអ្នកជាអ្នកមូស្លីម»

     អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលទាក់ទងនឹងដំណឹងរបស់យេស៊ូថា :

    ﭽ ﮩ  ﮪ  ﮫ      ﮬ  ﮭ  ﮮ  ﮯ       ﮰ  ﮱ  ﯓ  ﯔ  ﯕ  ﯖ  ﯗ  ﭼ  سورة المائدة: ١١١

    មានន័យថា :«ចូរអ្នករំឭកពីពរជ័យរបស់យើងចំពោះអ្នក ខណៈដែលយើងបានត្រាស់បន្ទូលទៅកាន់ពួកសាវ័ករបស់អ្នកឱ្យពួកគេមានជំនឿចំពោះឯកទេវភាពរបស់អល់ឡោះ និងភាពក្លាយជាណាពីរបស់អ្នក​។ ពួកគេនិយាយថា ពួកយើងមានជំនឿ ហើយចូរអ្នកធ្វើសាក្សីថា ពួកយើងជាអ្នកមូស្លីម»

    សាសនាឥស្លាម ដកស្រង់ច្បាប់បញ្ញត្តិ គោលជំនឿ និងក្បួនច្បាប់ផ្សេងៗចេញពី​ការត្រាស់បន្ទូលរបស់អល់ឡោះ គឺគម្ពីរអាល់គួរអាន និងធម្មបដិបត្តិនិយមរបស់ណាពីមូហាំម៉ាត់។ ខ្ញុំសូមសង្ខេបអំពីគម្ពីរអាល់គួរអាន​ និងធម្មបដិបត្តិនិយមត្រឹមនេះ។

    ឫសគល់និងប្រភពនៃឥស្លាម

    ទម្លាប់របស់ពួកអ្នកកាន់សាសនាផ្សេង និងលទ្ធិដែលគេបង្កើតឡើង គឺពួកគេនាំគ្នាគោរពលើកតម្កើងគម្ពីរដែលជាមរតកក្នុងសាសនារបស់ពួកគេ។ គម្ពីរនេះ គេបានសរសេរចង​ក្រងតាំងពីសម័យបុរាណ។ជួនកាលមិនដឹងថា នរណាជាអ្នកនិពន្ធពិតប្រាកដ។ មិនដឹងថា នរណាជាអ្នកបកប្រែ។ មិនដឹងថា  គេបាននិពន្ធនៅឆ្នាំណានោះឡើយ។ គម្ពីរទាំងនោះសរសេរដោយ​មនុស្សមួយក្រុមដែលមានលក្ខណៈសម្បត្តិទន់ខ្សោយ ខ្វះខាត មានមហិច្ចតាលោភលន់ និងការភ្លេចភ្លាំងដូចមនុស្សទូទៅផងដែរ។

    ចំណែកឯសាសនាឥស្លាមវិញមានលក្ខណៈពិសេសខុសពីសាសនាដទៃ ដោយផ្អែកលើប្រភព​ពិតប្រាកដ(ការត្រាស់បន្ទូលរបស់ព្រះ)គម្ពីរអាល់គួរអាននិងធម្មបដិបត្តិនិយមរបស់ណាពីមូហាំម៉ាត់។ តទៅនេះខ្ញុំសូមធ្វើការពន្យល់ណែនាំដោយសង្ខេបអំពីប្រភពទាំងពីរដូចតទៅ៖

    ក.គម្ពីរអាល់គួរអាន អ្នកបានជ្រាបរួចមកហើយថា ឥស្លាមគឺជាសាសនារបស់​អល់ឡោះ។ ហេតុដូច្នេះ អល់ឡោះទ្រង់បានប្រទានគម្ពីរអាល់គួរអានដល់អ្នកនាំសារ(មូហាំម៉ាត់)របស់ទ្រង់ ជាការចង្អុលបង្ហា​ញ​សម្រាប់ពួកអ្នកដែលកោតខ្លាច។ គម្ពីរនេះជាច្បាប់ធម្មនុញ្ញសម្រាប់ពួកអ្នកមូស្លីម ជាថ្នាំសម្រាប់ព្យាបាលដួងចិត្តពួកអ្នកដែលទ្រង់ប្រាថ្នាចង់​សព្វព្រះទ័យឱ្យគម្ពីរនេះក្លាយជាថ្នាំព្យាបាលសម្រាប់ពួកគេ។ ម្យ៉ាងទៀត ជាប្រទីបសម្រាប់ពួកអ្នកដែលអល់ឡោះប្រាថ្នាចង់ឱ្យពួកគេទទួលបាននូវភាពជោគជ័យ និងពន្លឺរស្មី។ គម្ពីរនេះ គ្របដណ្តប់លើឫស​គល់ដែលអល់ឡោះជាម្ចាស់ទ្រង់បានតែងតាំងពួកអ្នកនាំសារ។គម្ពីរអាល់គួរអានពុំមែនជាច្បាប់ដែលប្រឌិតចេញគម្ពីរផ្សេងៗឡើយ។ ណាពីមូហាំម៉ាត់ក៏ពុំមែនជាអ្នកនាំសារបង្កើតថ្មីចេញពីពួកអ្នកនាំសារទាំងនោះដែរ។ ពិតណាស់ អល់ឡោះជាម្ចាស់បានប្រទានគម្ពីរស៊ូហុហ្វដល់អ៊ីព្រហ៊ីម ទ្រង់ប្រទានគម្ពីរតាវរ៉តដល់មូសា ទ្រង់បានប្រទានគម្ពីរហ្សាពួរដល់ដាវូត ទ្រង់បានប្រទានគម្ពីរអិញ្ជីលដល់ម៉ាស៊ី(យេស៊ូ)​។ គម្ពីរទាំងនេះគឺជាការត្រាស់បន្ទូលរបស់អល់ឡោះ ទៅកាន់ពួកណាពីនិងពួកអ្នកនាំសាររបស់ទ្រង់។ ប៉ុន្តែគម្ពីរដែលបានលើកឡើងខាងលើបានបាត់​បង់​ភាគច្រើន គេលែងយកមកសិក្សារៀនសូត្រ ហើយមានការកែប្រែ និងផ្លាស់ប្តូរទៀតផង។

    រីឯគម្ពីរអាល់គួរអានវិញអល់ឡោះជាម្ចាស់ទ្រង់ធានារក្សាការពារ ហើយទ្រង់ចាត់ទុកជា​គម្ពីរដែលគ្របដណ្តប់លើគម្ពីរទាំងឡាយ និងលុប​ចោលគម្ពីរមុនៗ។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ وَأَنزَلْنَا  إِلَيْكَ     الْكِتَابَ   بِالْحَقِّ  مُصَدِّقًا  لِّمَا  بَيْنَ  يَدَيْهِ  مِنَ  الْكِتَابِ  وَمُهَيْمِنًا   ﮊ ﭼ

                                                    سورة المائدة: ٤٨

    មានន័យថា : «នែមូហាំម៉ាត់! យើងបានប្រទានគម្ពីរនេះដល់ឯងដោយសច្ចភាព ជាសាក្សីបញ្ជាក់ពីភាពត្រឹមត្រូវរបស់គម្ពីរមុនៗ។ គម្ពីរនេះ គឺមកអំពីអល់ឡោះ បញ្ជាក់អំពីការកែប្រែទាំង​ឡាយ ហើយលុបចោលនូវច្បាប់មួយចំនួនដែលមានក្នុងគម្ពីរមុនៗ»

    អល់ឡោះបានរៀបរាប់ប្រាប់ពីគម្ពីរនេះថា ជាគម្ពីរដែលបកស្រាយយ៉ាងពិស្តារអំពីអ្វីគ្រប់យ៉ាង។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﭯ  ﭰ  ﭱ  ﭲ  ﭳ  ﭴ  ﭼ سورة النحل: ٨٩

    មានន័យថា : «ពិតណាស់ យើងបានប្រទានគម្ពីរមួយច្បាប់ដល់ឯង ដែលបកស្រាយយ៉ាងពិស្តារពីអ្វីៗគ្រប់យ៉ាង»

    គម្ពីរនេះជាការចង្អុលបង្ហាញនិងជាក្តីមេត្តា។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ   ﯤ  ﯥ  ﯦ      ﯧ  ﯨ  ﯩ  ﯪﯫ  ﯿ   ﭼ سورة الأنعام: ١٥٧

    មានន័យថា : «ពិតណាស់ ការចង្អុលបង្ហាញ និងការមេត្តាករុណាមកអំពីព្រះជាម្ចាស់របស់ពួកអ្នក»

    គម្ពីរនេះចង្អុលបង្ហាញមនុស្សទៅរកអ្វីដែលសុក្រឹតបំផុត។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﭟ  ﭠ  ﭡ  ﭢ  ﭣ  ﭤ  ﭥ  ﭼ سورة الإسراء: ٩

    មានន័យថា : «ពិតណាស់ គម្ពីរអាល់គួរអានចង្អុលបង្ហាញទៅរកអ្វីដែល​សុក្រឹតបំផុត»

           គម្ពីរនេះចង្អុលបង្ហាញមនុស្សទៅរកផ្លូវដែលសុក្រឹតបំផុតសម្រាប់គ្រប់កិច្ចការទាំងអស់ក្នុងជីវិតរស់នៅ​របស់ពួកគេ។

    គម្ពីរអាល់គួរអានជានិមិត្តសញ្ញាអមតៈសម្រាប់ណាពីមូហាំម៉ាត់មានចែងអំពីសញ្ញាភស្តុតាងដែលអមតៈមិនសាបសូន្យរហូតដល់ថ្ងៃបរលោក។ ពិតណាស់ សញ្ញាភស្តុតាង និងអច្ឆរិយភាពរបស់ពួកណាពីមុនៗផុតរលត់ទៅ នៅពេលដែលពួកគាត់ស្លាប់លាចាកលោកយើងនេះ។ ចំណែកគម្ពីរអាល់គួរអានវិញទ្រង់បានរក្សាជាសញ្ញាភស្តុតាងដ៏អមតៈ។

    គម្ពីរអាល់គួរអានជាភស្តុតាងដ៏កំពូល និងជានិមិត្តិសញ្ញដ៏អស្ចារ្យ ដែលអល់ឡោះបានដាក់កំហិតចំពោះមនុស្សលោកឱ្យពួកគេនិពន្ធឱ្យដូច ឬនិពន្ធឱ្យបាន១០ជំពូកដូចនឹងគម្ពីរនេះ ឬនិពន្ធឱ្យបាន១ជំពូកដូចនឹងជំពូកណាមួយក្នុងគម្ពីរនេះ។ ពួកគេអសមត្ថភាព ដ្បិត សម្ព័ន្ធល្បះនៃគម្ពីរនេះកើតចេញពីតួអក្សរ និងពាក្យនីមួយផ្សំចូលគ្នា។ ម្យ៉ាងទៀត ជាតិសាសន៍ដែលគេបានបញ្ចុះគម្ពីរនេះគឺជាតិសាសន៍ដែលពូ​កែ​ខាងវោហារសាស្រ្ត និងវចីកោសល្យ។ ទ្រង់បានមាន​ព្រះបន្ទូលថា :

    ﭽ ﮱ  ﯓ  ﯔﯕ  ﯖ  ﯗ  ﯘ      ﯙ  ﯚ  ﯛ  ﯜ  ﯝ  ﯞ  ﯟ  ﯠ  ﯡ              ﯢ  ﯣ   ﭼ سورة يونس: ٣٨

    មានន័យថា : «ឬក៏ពួកគេនិយាយថា គម្ពីរនេះមូហាំម៉ាត់ប្រឌិតឡើងដោយខ្លួនឯង? មូហាំម៉ាត់ ចូរមានប្រសាសន៍ថា សូមនិពន្ធឱ្យបានមួយជំពូកដូចនឹងគម្ពីរអាល់គួរអាន។ សូមពួក​អ្នកអំពាវនាវហៅពួកអ្នកដែលមានសមត្ថភាពក្រៅពីអល់ឡោះ ទាំងមនុស្ស និងបង់បត់សហការគ្នាធ្វើ បើសិនជាការអះអាងរបស់ពួកអ្នកត្រឹមត្រូវមែននោះ»

    សាក្សីរបស់គម្ពីរអាល់គួរអានគឺ គម្ពីរនេះជាការត្រាស់បន្ទូលមកអំពីអល់ឡោះ។ ក្នុងគម្ពីរនេះ ពោរពេញដោយដំណឹងជាច្រើនស្តីអំពីមនុស្សជំនាន់មុន។ ម្យ៉ាងទៀតគម្ពីរនេះ ប្រាប់អំពីព្រឹត្តិការណ៍អនាគត ដែលបានកើតឡើងជាក់ស្តែងដូចការប្រាប់នោះមែន។ មាន​ចែងអំពីចំណេះដឹងផ្នែកវិទ្យាសាស្រ្តជាច្រើនដែលវិទ្យាសាស្រ្តខ្លះ និងពួកអ្នកសិក្សាស្រាវជ្រាវ មិនទាន់​រកឃើញ លើកលែងតែនៅសម័យបច្ចុប្បន្ននេះប៉ុណ្ណោះ។ ជាសាក្សីរបស់គម្ពីរអាល់គួរអានដែរ គឺគម្ពីរនេះជាការត្រាស់បន្ទូលអំពីអល់ឡោះជាម្ចាស់ប្រទានដល់ណាពីមូហាំម៉ាត់ ដែលមុននឹងគាត់ទទួលគម្ពីរនេះ គេមិនដែលដឹងថា គាត់ធ្លាប់ដឹងរឿងនេះ និងមិនដែលនិទានទាក់ទងនឹងរឿងនេះទាល់តែសោះ​។ អល់ឡោះជាម្ចាស់បានមាន​ព្រះបន្ទូលថា :

    ﭽ ﭽ  ﭾ   ﭿ   ﮀ  ﮁ  ﮂ  ﮃ  ﮄ  ﮅ  ﮆﮇ  ﮈ  ﮉ     ﮊ  ﮋ  ﮌ  ﮍﮎ  ﮏ  ﮐ  ﮑ  ﭼ سورة يونس: ١٦

    មានន័យថា : «មូហាំម៉ាត់! ចូរអ្នកមានប្រសាសន៍ថា :«​បើសិនជាអល់ឡោះសព្វព្រះទ័យមិនចង់ឱ្យខ្ញុំចេះសូត្រ គឺខ្ញុំមិនចេះសូត្រគម្ពីរនេះឱ្យពួកអ្នកស្តាប់ទេ។ ពិតណាស់ ខ្ញុំបានរស់នៅ​ជាមួយពួកអ្នកអស់ពេលរាប់សិបឆ្នាំមុននឹងខ្ញុំទទួលការត្រាស់បន្ទូលនេះ។ តើពួកអ្នកដែលត្រិះរិពិចារណារឿងនេះទេ?»

           តាមពិត មូហាំម៉ាត់ គឺជាអនក្ខរជនម្នាក់។ គាត់មិនចេះអាន មិនចេះសរសេរ។ គាត់មិនដែលអង្គុយរៀនពីមនុស្សចាស់ណាម្នាក់ ឬរៀនជាមួយគ្រូអាចារ្យណាម្នាក់​ឡើយ។ ជាមួយនោះគាត់បានដាក់កំហិតចំពោះពួកកវី និងអ្នកមានវោហារសាស្រ្តទាំងឡាយឱ្យនិពន្ធ ដូចនឹងអ្វីដែលគាត់បាននាំមក។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ ﮄ  ﮅ     ﮆ  ﮇ  ﮈ  ﮉ  ﮊ      ﮋ  ﮌ  ﮍﮎ  ﮏ  ﮐ  ﮑ   ﮒ  ﭼ

                                                  سورة العنكبوت: ٤٨

    មានន័យថា : «ពីដើមមកមុននឹងគេបញ្ចុះគម្ពីរអាល់គួរអានដល់ឱ្យឯង ឯងពុំធ្លាប់អាននិងសរសេរអក្សរនឹងដៃស្តាំរបស់ឯងទេ។ បើសិនជាឯងធ្លាប់អាននិងធ្លាប់សរសេរមែន ពួកអ្នកបដិសេធទាំងនោះច្បាស់ជានឹងសង្ស័យចំពោះឯងជាមិនខាន»

    បុរសអនក្ខរជនដែលគេបានពិពណ៌នាពីលក្ខណៈរបស់គាត់ក្នុងគម្ពីរតាវរ៉ត និងអិញ្ជីលថា គាត់គឺជាអនក្ខរជន មិនចេះអានមិនចេះសរសេរ។ ពួកបព្វជិតសាសនាគ្រិស្ត និងសាសនាជ្វីហ្វ​បានមកជួបគាត់ គឺពួកអ្នកដែលមានសេសសល់ក្បួនច្បាប់ខ្លះៗក្នុងគម្ពីរតាវរ៉តនិងអិញ្ជីល។ ពួកគេសួរគាត់អំពីរឿងរ៉ាវដែលពួកគេខ្វែងយោបល់គ្នា ហើយពួកគេសុំឱ្យគាត់កាត់ក្តីចំពោះអ្វីដែលពួកគេខ្វែងយោបល់គ្នា។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលបញ្ជាក់ពីដំណឹងរបស់គាត់ ក្នុងគម្ពីរតាវរ៉ត និង​អិញ្ជីលថា :

    ﭽ الَّذِينَ  يَتَّبِعُونَ   الرَّسُولَ  النَّبِيَّ  الأُمِّيَّ  الَّذِي  يَجِدُونَهُ  مَكْتُوبًا  عِندَهُمْ   فِي  التَّوْرَاةِ  وَالإِنْجِيلِ  يَأْمُرُهُم  بِالْمَعْرُوفِ  وَيَنْهَاهُمْ   عَنِ  الْمُنكَرِ  وَيُحِلُّ  لَهُمُ  الطَّيِّبَاتِ  وَيُحَرِّمُ  عَلَيْهِمُ   الْخَبَائِثَ  ﭼ      سورة الأعراف: ١٥٧

    មានន័យថា :«ពួកអ្នកដើរតាមអ្នកនាំសារជាណាពីអនក្ខរជនម្នាក់ ដែល​ពួកគេប្រទះឃើញមានសរសេរក្នុងគម្ពីរតាវរ៉ត និងអិញ្ជីល។ អ្នកនាំសារម្នាក់នេះ ប្រើឱ្យពួកគេធ្វើល្អ និងហាមឃាត់ពួកគេពីអំពើអាក្រក់។ គេបានអនុញ្ញាតចំណីហាឡាល់សម្រាប់ពួកគេ ហើយបានហាមឃាត់ចំពោះពួកគេនូវចំណីដែលមិនស្អាតមានមេរោគ»

    អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ وَيَسْأَلُونَكَ  عَنِ  ﯰ ﭼ  سورة الإسراء: ٨٥

    មានន័យថា : «ពួកគេសួរអ្នកអំពីព្រលឹង»

    ទ្រង់បានមានព្រះបន្ទូលទៀតថា :

    ﭽ ﰁ   ﰂ  ﰃ  ﰄ ﭼ  سورة الكهف: ٨٣

    មានន័យថា : «ពួកគេសួរអ្នកអំពីស្តេចហ្សុលកើរណែន(ស្តេចអាឡិចសង់)»។

           ទ្រង់បាន​មានព្រះបន្ទូលទៀតថា :

    ﭽ ﰅ  ﰆ  ﰇ       ﰈ      ﰉ  ﰊ  ﰋ   ﰌ    ﰍ  ﰎ  ﰏ  ﰐ  ﰑ   ﭼ سورة النمل: ٧٦

    មានន័យថា : «ពិតណាស់ គម្ពីរអាល់គួរអាននិទានប្រាប់ពួកអំបូរអ៊ីស្រាអែលអំពីរឿងរ៉ាវភាគច្រើនដែលពួកគេខ្វែងយោបល់គ្នា»

    មានបព្វជិតគ្រិស្តសាសនាម្នាក់ឈ្មោះអាប្រាហាំហ្វីលីប បានព្យា​យាមសរសេរនិក្ខេបបទ​មួយដើម្បីបង្ខូចកិត្យានុភាពគម្ពីរអាល់គួរអាន​។ តែគាត់បែរអសមត្ថភាព គាត់ធ្វើមិនកើត ហើយគម្ពីរ​អាល់គួរអានរួមជាមួយភស្តុតាង និងអំណះអំណាងរបស់ខ្លួនបានបង្ខំឱ្យរូបគាត់ប្រកាសចុះចាញ់ទទួលស្គាល់ពីការអសមត្ថភាពរបស់ខ្លួន។ គាត់បានទទួលស្គា​ល់ព្រះជាម្ចាស់ដែលបានបង្កើតគាត់ ហើយបានប្រកាសខ្លួនចូល​ឥស្លាម។

      នៅពេលដែលអ្នកឥស្លាមម្នាក់បានជូនគម្ពីរអាល់គួរអានបកប្រែមួយច្បាប់ដល់លោកជេហ្វរីយ៍ឡាញ ជាបណ្ឌិតជនជាតិអាមេរិក។ គាត់បានរកឃើញថា គម្ពីរអាល់គួរអាននិយាយទៅកាន់ខ្លួនរបស់គាត់ ហើយ​ឆ្លើយតបនឹងចម្ងល់របស់គាត់។ លុបបំបាត់រនាំងដែលខណ្ឌចែករវាងគាត់នឹងខ្លួនឯង។ គាត់បាននិយាយទៀតថា : « ពិតណាស់ គម្ពីរអាល់គួរអានដែលអល់ឡោះបានបញ្ចុះមកនេះ ហាក់បីដូចជាស្គាល់ខ្លួនរបស់ខ្ញុំច្បាស់ជាងខ្ញុំស្គាល់ខ្លួនឯង»។ ហេតុអ្វី​មិនអាច? ព្រោះអ្នកដែលបានប្រទានគម្ពីរអាល់គួរអានចុះមក គឺជាអ្នកដែលបានបង្កើតមនុស្ស។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﭜ   ﭝ  ﭞ  ﭟ  ﭠ   ﭡ  ﭢ     ﭣ  ﭼ سورة الملك: ١٤

    មានន័យថា : «តើព្រះដែលបានបង្កើត ទ្រង់មិនដឹងល្អិតល្អន់ពីសត្វលោករបស់ទ្រង់ទេឬ?​»

        ដោយសារការអានគម្ពីរអាល់គួរអានបកប្រែនេះ ទើបគាត់បានចូលសាសនាឥស្លាម។ លោកបាននិពន្ធសៀវភៅដែលខ្ញុំបានដកស្រង់យកមកបង្ហាញបន្តិចខាងលើនេះ។

    គម្ពីរអាល់គួរអានមានអ្វីៗគ្រប់យ៉ាង ដែលមនុស្សលោកត្រូវការ។ គម្ពីរនេះមានចែងអំពីឫសគល់ផ្នែកទ្រឹស្តី និងគោលជំនឿ ក្បួនច្បាប់ ទំនាក់ទំនង និងក្រមសីលធម៌។ ទ្រង់បានមានព្រះ​បន្ទូលថា :

    ﭽ ﮀ  ﮁ  ﮂ  ﮃ  ﮄ  ﮅ ﭼ  سورة الأنعام: ٣٨

    មានន័យថា : «នៅក្នុងបញ្ជីព្រះលិខិត យើងបាន​កត់ត្រាទុកទាំងអស់ ដោយពុំបានទុកចោលអ្វីមួយឡើយ»។​

            ក្នុងគម្ពីរនេះមានការអំពាវនាវទៅរកជំនឿឯកទេវៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់បានមានព្រះបន្ទូលស្តីអំពីព្រះនាម ព្រះលក្ខណៈសម្បត្តិ និងទង្វើរបស់ទ្រង់។ ទ្រង់អំពាវនាវទៅរកសុចរិតភាពដែលពួកណាពី និងពួកអ្នកនាំសារបាននាំមក។ ទ្រង់បាន​បញ្ជាក់ពីថ្ងៃរស់ឡើងវិញ ការតបស្នង ការជំនុំជម្រះ។ ទ្រង់បានលើកភស្តុតាង និងអំណះអំណាង​បញ្ជាក់ពីរឿងនេះ។ ទ្រង់បានមានព្រះបន្ទូលប្រាប់ពីដំណឹងរបស់មនុស្សជំនាន់មុន និងទណ្ឌកម្មដែល​ពួកគេបានជួប ហើយទទួលរងក្នុងលោកនេះ ព្រមទាំងទារុណកម្មដែលកំពុងតែរង់ចាំពួកគេនៅថ្ងៃបរលោក។

    ក្នុងគម្ពីរនេះដែរមាននិមិត្តសញ្ញា ភស្តុតាង និងអំណះអំណាងជាច្រើនដែលធ្វើឱ្យពួកអ្នកប្រាជ្ញមានការភ្ញាក់ផ្អើល។ គម្ពីរនេះមានសុពលភាពសម្រាប់គ្រប់សម័យកាល​។ ពួកអ្នក​ប្រាជ្ញបានសិក្សាស្រាវជ្រាវឃើញក្នុងគម្ពីរនេះនូវប្រធានបទជាច្រើន។ ខ្ញុំនឹងលើកឧទាហរណ៍ចំនួនបីដែលបង្ហាញពីរបកគំហើញនោះ ហើយឧទាហរណ៍ទាំងបីនេះមានដូច​តទៅ៖

    ១. អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ  ﯜ   ﯝ  ﯞ      ﯟ   ﯠ  ﯡ  ﯢ  ﯣ  ﯤ  ﯥ  ﯦ  ﯧ  ﯨ     ﯩ  ﯪ  ﯫ  ﭼ  سورة الفرقان: ٥٣

    មានន័យថា : «ទ្រង់ជាព្រះដែលបានធ្វើឱ្យសមុទ្រពីរប្រសព្វគ្នា មួយទឹកសាបមានឱជារស ហើយមួយទៀតទឹកប្រៃល្វីង។ ទ្រង់ធ្វើឱ្យមានដែនខណ្ឌចែករវាងសមុទ្រទាំងពីរមិនអាចច្របល់ចូលគ្នាបានឡើយ»

     អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលទៀតថា :

    ﭽ أَوْ    كَظُلُمَاتٍ           فِي  بَحْرٍ  لُّجِّيٍّ  يَغْشَاهُ  مَوْجٌ  مِّن  فَوْقِهِ  مَوْجٌ  مِّن   فَوْقِهِ  سَحَابٌ  ظُلُمَاتٌ  بَعْضُهَا  فَوْقَ  بَعْضٍ  إِذَا    أَخْرَجَ  يَدَهُ   لَمْ      يَكَدْ  يَرَاهَا  وَمَن  لَّمْ   يَجْعَلِ  اللَّهُ  لَهُ   نُورًا  فَمَا  لَهُ   مِن   نُّور     ٤٠  ﭼ سورة النور: ٤٠

    មានន័យថា : «ឬក៏សភាពរបស់ពួកអ្នកគ្មានជំនឿហាក់បីដូចជាភាពខ្មៅងងឹត​ក្នុងសមុទ្រដ៏ជ្រៅគ្របដណ្តប់ដោយរលក។ នៅពីលើរលកមានរលក ហើយលើរលកនោះមានពពក។ ភាពខ្មៅងងឹតគ្របដណ្តប់ត្រួតលើគ្នា។ ប្រសិនបើគេលាដៃឡើងលើ គេពិតជាមិនអាចមើលឃើញឡើយ​។ អ្នកដែលអល់ឡោះទ្រង់មិនប្រទានពន្លឺដល់គេ គឺគេគ្មានពន្លឺនោះឡើយ»

    គេបានដឹងជាទូទៅថា លោកមូហាំម៉ាត់មិនដែលដើរសមុទ្រទេ ហើយក្នុងសម័យគាត់ពុំមានមធ្យោបាយ ឬសម្ភារៈដែលជួយផ្គត់ផ្គង់ក្នុងការសិក្សាស្រាវជ្រាវពីជម្រៅក្នុងបាតសមុទ្រនោះដែរ​។ ដូច្នេះ តើមាននរណាប្រាប់មូហាំម៉ាត់ពីចំណេះដឹងទាំងនេះ ក្រៅពីអល់ឡោះ។

    ២. អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ وَلَقَدْ  خَلَقْنَا  الإِنسَانَ  مِن   سُلاَلَةٍ  مِّن  طِين  ١٢  ثُمَّ  جَعَلْنَاهُ  نُطْفَةً  فِي  قَرَارٍ  مَّكِين  ١٣  ثُمَّ   خَلَقْنَا  النُّطْفَةَ  عَلَقَةً  فَخَلَقْنَا  الْعَلَقَةَ  مُضْغَةً  فَخَلَقْنَا   الْمُضْغَةَ  عِظَامًا  فَكَسَوْنَا  الْعِظَامَ  لَحْمًا  ثُمَّ  أَنشَأْنَاهُ  خَلْقًا   آخَرَ  فَتَبَارَكَ  اللَّهُ  أَحْسَنُ  الْخَالِقِين  ١٤  ﭼ سورة المؤمنون: ١٢- ١٤

    មានន័យថា : «យើងបានបង្កើតអាដាំពីធាតុដីឥដ្ឋ បន្ទាប់មកយើងបង្កើតកូនចៅរបស់គេដោយតំណក់ទឹកកាមបង្កកំណើតក្នុងស្បូនដ៏មានសុវត្ថិភាព។ យើងបានបង្កើតតំណក់ទឹកកាម​នោះជាដុំឈាម ហើយបង្កើតដុំឈាមឱ្យកើតជាដុំសាច់។ យើងបង្កើតដុំសាច់នោះជាឆ្អឹង ហើយយើងបានបង្កើតឱ្យមានសាច់ដុះគ្របឆ្អឹងទាំងនោះ។ បន្ទាប់មកយើងបង្កើតគេ ជាកំណើតមួយផ្សេងទៀត​ដោយផ្លុំវិញ្ញាណចូល។ អល់ឡោះជាម្ចាស់ទ្រង់មហាបវរ។ ទ្រង់ជាអ្នកបង្កើតដ៏សុក្រឹតឥតខ្ចោះ»។  

         ពួកអ្នកប្រាជ្ញវិទ្យាសាស្រ្តមិនបានស្រាវជ្រាវរកឃើញលម្អិតពីដំណាក់កាលនៃការបង្ក​កំណើតនេះនៅឡើយទេ។ ពួកគេទើបតែរកឃើញនាសម័យបច្ចុប្បន្ននេះប៉ុណ្ណោះ។

    ៣. អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ  ﯬ  ﯭ  ﯮ  ﯯ  ﯰ  ﯱ   ﯲﯳ  ﯴ  ﯵ  ﯶ     ﯷ  ﯸﯹ  ﯺ  ﯻ  ﯼ  ﯽ  ﯾ  ﯿ  ﰀ  ﰁ        ﰂ  ﰃ  ﰄ  ﰅ  ﰆ  ﰇ   ﰈ  ﰉ  ﰊ  ﰋ          ﰌ  ﰍ   ﭼ سورة الأنعام: ٥٩

    មានន័យថា : «អល់ឡោះជាម្ចាស់ទ្រង់មានកូនសោអាថ៌កំបាំងដែលគ្មាននរណាម្នាក់ដឹងទេ លើកលែងតែទ្រង់។ ទ្រង់ដឹងពីអ្វីដែលនៅលើគោក និងនៅក្នុងសមុទ្រ។ គ្មានស្លឹកឈើណាមួយ​ជ្រុះលើកលែងតែទ្រង់ដឹង។ គ្មានគ្រាប់ធញ្ញជាតិណាមួយឋិតនៅក្រោមផ្ទៃងងឹតនៃផែនដី​ ហើយគ្មានអ្វីដែលស្រស់ និងអ្វីដែលស្ងួតឡើយ លើកលែងមានចារក្នុងបញ្ជីព្រះលិខិតយ៉ាងច្បាស់​លាស់»

    មនុស្សលោកពុំដែលធ្លាប់គិតពីគំនិតដ៏ទូលំទូលាយនេះទេ។ គេមិនដែលគិតពីរឿងនេះ និងគ្មានសមត្ថភាពនឹងគិតពីរឿងនេះឡើយ។ប្រសិនបើជាមានពួកអ្នកស្រាវជ្រាវមួយក្រុមពិនិត្យសង្កេតលើកូនរុក្ខជាតិមួយដែលទើបនឹងដុះ ឬក៏សត្វល្អិតអ្វីមួយ ហើយពួកគេធ្វើការកត់ត្រាតាមអ្វីដែលពួកគេបានដឹងគឺពួកយើងនាំគ្នាស្ងើចសរសើរចំពោះរឿងនេះដោយក្នុងចិត្តដឹងថា អ្វីដែលនៅលាក់បាំងពីពួកគេមានច្រើនជាងអ្វីដែលពួកគេបានរកឃើញ។

    ពិតណាស់លោកមូរីសបូកាយ ជាអ្នកប្រាជ្ញបារាំងម្នាក់បានធ្វើការប្រៀបធៀបរវាងគម្ពីរ​តាវរ៉ត អិញ្ជីល គម្ពីរអាល់គួរអាន និងអ្វីដែលគេបានសិក្សាស្រាវជ្រាវរកឃើញក្នុងសម័យ​ទំនើបទាក់ទងនឹងការបង្កើតមេឃបង្កើតដី​ និងការបង្កើតមនុស្ស។ លោកបានរកឃើញថា របក​គំហើញបច្ចុប្បន្នឯកភាពគ្នាជាមួយនឹងអ្វីដែលមានចែងក្នុងគម្ពីរអាល់គួរអាន។ ឯចំណែកគម្ពីរតាវរ៉ត និងអិញ្ជីលដែលមាននៅក្នុងពេលបច្ចុប្បន្ន គឺពោរពេញដោយចំណេះដឹងខុសភាគច្រើនដែលស្តីអំពីការបង្កើតមេឃ ការបង្កើតដី ការបង្កើតមនុស្ស និងសត្វ។

    ខ. ធម្មបដិបត្តិនិយមរបស់ណាពីមូហាំម៉ាត់

    អល់ឡោះជាម្ចាស់បានប្រទានគម្ពីរអាល់គួរអានដល់ណាពីមូហាំម៉ាត់ ហើយ​ទ្រង់បានប្រទានដល់គាត់នូវអ្វីផ្សេងទៀតដែលដូចនឹងគម្ពីនេះដែរ គឺធម្មបដិបត្តិនិយម(ស៊ុណ្ណះ)ដែលបកស្រា​យ​​និងពន្យល់អំពីគម្ពីរអាល់គួរអាន។ ណាពីមូហាំម៉ាត់បានមានប្រសាសន៍ថា :

         قال رسول الله صلى الله عليه وسلم : ( ألا اني أوتيت القرآن ومثله معه ) مسند الإمام أحمد

    មានន័យថា : «ពិតណាស់ អល់ឡោះជាម្ចាស់បានប្រទានគម្ពីរអាល់គួរអានដល់ខ្ញុំ ហើយប្រទានអ្វីផ្សេងទៀតដែលស្រដៀងនឹងគម្ពីរនេះ»

             ពិតណាស់អល់ឡោះជាម្ចាស់បានអនុញ្ញាតឱ្យគាត់ធ្វើការពន្យល់បកស្រាយអំពីន័យសេចក្តីនិងខ្លឹមសារនៅក្នុងគម្ពីរ​អាល់គួរអានជាលក្ខណៈទូទៅ ដោយឡែក និងជាលក្ខណៈរួម។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ وَأَنزَلْنَا   إِلَيْكَ     الذِّكْرَ  لِتُبَيِّنَ  لِلنَّاسِ  مَا  نُزِّلَ  إِلَيْهِمْ   وَلَعَلَّهُمْ  يَتَفَكَّرُون   ٤٤  ﭼ سورة النحل: ٤٤

    មានន័យថា : «ពិតប្រាកដណាស់ យើងបានប្រទានគម្ពីរអាល់គួរអានដល់អ្នក ដើម្បីឱ្យអ្នកពន្យល់បកស្រាយប្រាប់មនុស្សលោកនូវអ្វីដែលទ្រង់បានប្រទានចុះមកចំពោះពួកគេ។ សង្ឃឹមថា​ពួកគេត្រិះរិះពិចារណា»

    ធម្មបដិបត្តិនិយម(ស៊ុណ្ណះ) គឺជាប្រភពទី២នៃឫសគល់របស់ឥស្លាម។ គឺជាអ្វីដែលគេនិទានអំពីណាពីមូហាំម៉ាត់ ដោយមានវិធីសាស្រ្តនិទានដ៏ត្រឹមត្រូវ បន្តបន្ទាប់គ្នា ទាំងពាក្យសម្តី ទង្វើ ការយល់ព្រម និងការពណ៌នា។

    ធម្មបដិបត្តិនិយមក៏ជាការត្រាស់បន្ទូលរបស់អល់ឡោះមកចំពោះអ្នកនាំសារ(មូហាំម៉ាត់)ផងដែរ។ ពីព្រោះ​អ្នកនាំសារ(មូហាំម៉ាត់)មិននិយាយតាមមនោវិតក្ករបស់គាត់នោះទេ។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ ﭛ  ﭜ   ﭝ  ﭞ  ﭟ  ﭠ  ﭡ  ﭢ    ﭣ   ﭤ  ﭥ  ﭦ  ﭧ  ﭨ   ﭩ   ﭼ سورة النجم: ٣ - ٥

    មានន័យថា : «គេមិននិយាយតាមនោវិតក្កនោះទេ។ តាមពិតគឺជាការត្រាស់បន្ទូលអំពី​អល់ឡោះដែលទ្រង់បានប្រទានចុះមក។ អ្នកដែលបង្រៀនគេ គឺទេវតាដែលមានអំណាចខ្លាំងក្លា»

    តាមពិតណាពីមូហាំម៉ាត់ផ្សព្វផ្សាយប្រាប់មនុស្សតាមអ្វីដែលទ្រង់បានបង្គាប់តែប៉ុណ្ណោះ ដូចដែលទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﮖ     ﮗ  ﮘ  ﮙ  ﮚ  ﮛ  ﮜ  ﮝ   ﮞ     ﮟ  ﮠ  ﮡ  ﭼ سورة الأحقاف: ٩

    មានន័យថា : «អ្វីដែលខ្ញុំបង្គាប់ប្រើពួកអ្នក និងអ្វីដែលខ្ញុំធ្វើ គ្មានធ្វើតាមអ្វីក្រៅពីការត្រាស់បន្ទូលរបស់អល់ឡោះដែលទ្រង់បានត្រាស់បង្គាប់មកចំពោះខ្ញុំនោះទេ។ ខ្ញុំគ្មានតួនាទីអ្វី ក្រៅពីជាអ្នកដាស់​តឿននិងប្រៀនប្រដៅនោះឡើយ»

    ធម្មបដិបត្តិនិយម(ស៊ុណ្ណះ)ដ៏ស្អាតស្អំបំផុតនោះ គឺជាការអនុវត្តជាក់ស្តែងរបស់ឥស្លាមទាំងផ្នែកច្បាប់ ជំនឿ ​ការគោរពសក្ការៈ ទំនាក់ទំនង និងសីលធម៌។ ណាពីមូហាំម៉ាត់អនុវត្តនូវអ្វីដែលគេបានបង្គាប់ប្រើចំពោះគាត់ ហើយគាត់ពន្យល់បកស្រាយរឿងនោះ ប្រាប់ដល់មនុស្សលោកទាំងអស់។ គាត់បានបង្គាប់ប្រើឱ្យមនុស្សលោកអនុវត្តដូចដែលគាត់អនវុត្ត។ គាត់បានមានប្រសាសន៍ថា :

       قال النبي صلى الله عليه وسلم : ( صلوا كما رأيتموني أصلي ) صحيح البخاري.

    មានន័យថា :«ចូរពួកអ្នកថ្វាយបង្គំដូចដែលពួកអ្នកឃើញខ្ញុំថ្វាយបង្គំ»

    ជាការពិត​ណាស់ អល់ឡោះជាម្ចាស់បង្គាប់ប្រើពួកអ្នកមានជំនឿឱ្យយកគំរូតាមណាពីមូហាំម៉ាត់ទាំងកាយវិការ និងពាក្យសម្តី ដើម្បីឱ្យជំនឿរបស់ពួកគេពេញលក្ខណៈ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﯯ  ﯰ        ﯱ  ﯲ  ﯳ  ﯴ  ﯵ   ﯶ  ﯷ     ﯸ         ﯹ  ﯺ  ﯻ  ﯼ               ﯽ  ﯾ  ﯿ          ﰀ   ﭼ سورة الأحزاب: ٢١

    មានន័យថា : «ប្រាកដណាស់ ពួកអ្នកនាំសាររបស់អល់ឡោះជាគំរូដ៏ប្រសើរបំផុតសម្រាប់អ្នកដែលមានសង្ឃឹមចំពោះអល់ឡោះនិងថ្ងៃបរ​លោក ហើយសូត្រធម៌​រំឭកចំពោះ​អល់ឡោះយ៉ាងច្រើនជាទីបំផុត​»

    ពួកសហការីដ៏ប្រពៃរបស់ណាពីមូហាំម៉ាត់ បានពាំនាំសម្តី និង​ទង្វើរបស់គាត់មកឱ្យពួកអ្នកជំនាន់ក្រោយ។ ពួកជំនាន់នោះ ក៏បញ្ជូនមកឱ្យពួកជំនាន់​ក្រោយៗមកទៀត។ បន្ទាប់មកគេកត់ត្រាដាក់ក្នុងកំណត់ត្រាធម្មបដិបត្តិនិយម។ ពិតណាស់ ពួកអ្នកចម្លងធម្មបដិបត្តិនិយមទាំងនោះបានដាក់ល័ក្ខខ័ណ្ឌយ៉ាងតឹងរឹងចំពោះអ្នកដែលបាននិទានអំពីគាត់​។ ពួកគេទាមទារឱ្យពួកអ្នកដែលទទួលយកពីគាត់គឺជាអ្នកដែលរស់នៅក្នុងសម័យគាត់ដើម្បីឱ្យសេចក្តីយោងទាំងឡាយរបស់ពួកអ្នកនិទានទាំងនោះយោងផ្ទាល់ទៅនឹងអ្នកនាំសាររបស់អល់ឡោះ។ ម្យ៉ាងទៀត ពួកអ្នកដែលជាប្រភពនៃការនាំនិទាននោះ ចាំបាច់ត្រូវតែជាមនុស្សដែលគេទុកចិត្តបំផុត ប្រកាន់នូវភាពយុត្តិធម៌ ទៀងត្រង់ និងស្មោះត្រង់​។

    ដូចដែលបានលើកឡើងកន្លងមក​ ធម្មបដិបត្តិនិយម គឺជាការអនុវត្តជាក់ស្តែងសម្រាប់ឥស្លាម ហើយក៏ជា​ការពន្យល់បកស្រាយអំពីគម្ពីរអាល់គួរអាន និងវាក្យខណ្ឌដែលមានក្នុងគម្ពីរនេះផងដែរ។ ជួន​កាលបំណកស្រាយជាលក្ខណៈរួមនៃក្បួនច្បាប់ទាំងឡាយ។ ជួនកាលណាពីមូហាំម៉ាត់បកស្រាយអ្វីដែលគេ​ប្រទានចុះមកនោះជាពាក្យសម្តី ជាកាយវិការ ហើយជួនខ្លះទៀតបកស្រាយទាំងពីររួមគ្នាតែម្តង។ ធម្មបដិបត្តិនិយមខ្លះមានភាពឯករាជ្យពីគម្ពីរអាល់គួរអាន ដោយការពន្យល់បកស្រាយពីក្បួនច្បាប់ និងការបញ្ញត្តច្បាប់ផ្សេងៗ។

    ចាំបាច់ត្រូវមានជំនឿចំពោះគម្ពីរអាល់គួរអាន និងធម្មបដិបត្តិនិយមថា ជាប្រភពមូលដ្ឋានពីរនៅក្នុង​សាសនាឥស្លាម ដែលត្រូវតែប្រតិបត្តិតាម និងជាឯកសារយោង។ ត្រូវប្រតិបត្តិតាមការបង្គាប់ប្រើ​ដែលមានចែងក្នុងប្រភពទាំងពីរ និងត្រូវតែជៀសវាងពីអ្វីដែលប្រភពទាំងពីរបានហាមឃាត់។ ត្រូវមានជំនឿចំពោះដំណឹងដែលចេញពីប្រភពទាំងពីរ មានជំនឿចំពោះព្រះនាម ព្រះលក្ខណៈសម្បត្តិ ព្រះទង្វើ និងអ្វីដែលអល់ឡោះបានសន្យាសម្រាប់ពួកអ្នកមានជំនឿ និងអ្វីដែល ទ្រង់បានគំរាមកំហែងចំពោះពួកអ្នកគ្មានជំនឿ ដែលមានចែងក្នុងប្រភពទាំងពីរនេះ។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ ﯜ  ﯝ  ﯞ   ﯟ      ﯠ  ﯡ  ﯢ  ﯣ  ﯤ    ﯥ  ﯦ  ﯧ      ﯨ  ﯩ  ﯪ  ﯫ   ﯬ  ﯭ  ﯮ  ﯯ   ﭼ سورة النساء: ٦٥

    មានន័យថា : «សូមស្បថចំពោះព្រះជាម្ចាស់របស់ឯង ពួកគេពុំទាន់មានជំនឿទេ លុះត្រា​តែពួកគេយកជម្លោះរបស់ពួកគេមកឱ្យឯងកាត់សេចក្តី។ បន្ទាប់មក ពួកគេគ្មានការទើសទាល់​ចង្អៀតចិត្តចំពោះអ្វីដែលឯងបានសម្រេច ហើយពួកគេព្រមទទួល ដោយសេចក្តីគោរពប្រតិបត្តិ»

     អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ ﮠ  ﮡ  ﮢ  ﮣ  ﮤ   ﮥ    ﮦ  ﮧ ﭼ سورة الحشر: ٧

    មានន័យថា : «អ្វីដែលអ្នកនាំសារបាននាំមកឱ្យពួកអ្នក ចូរពួកអ្នកទទួលយកចុះ ហើយអ្វីដែលគេហាមឃាត់ចំពោះពួកអ្នក ចូរពួកអ្នកបញ្ឈប់វាភ្លាម»

    បន្ទាប់ពីបានពន្យល់ណែនាំពីប្រភពនៃសាសនានេះ យើងសូមលើកឡើងអំពីមូលដ្ឋានគ្រឹះ​ទាំងបីនៃសាសនាឥស្លាមគឺ ឥស្លាម ជំនឿ និងកុសលធម៌(អៀសសាន)។ យើងនឹងបកស្រាយសង្ខេបអំ​ពីគោលការណ៍គ្រឹះនៃឋានានុក្រមទាំងនេះ។

    ឋានានុក្រមសាសនា ទី១ ឥស្លាម

    គោលការណ៍មូលដ្ឋានចំនួនប្រាំនៃឥស្លាមគឺ

    ពាក្យសច្ចាទាំងពីរ ការថ្វាយបង្គំ ការបរិច្ចាគទ្រព្យសម្បត្តិ បួស និងការធ្វើធម្មយាត្រា។

    ពាក្យសច្ចាទាំងពីរ៖ គឺជាពាក្យសច្ចាដែលពោលថា គ្មានព្រះជាម្ចាស់ទេ លើកលែងតែអល់ឡោះ ហើយសច្ចាថា មូហាំម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះ។

           អត្ថន័យនៃពាក្យថា «គ្មានព្រះជាម្ចាស់ លើកលែងតែអល់ឡោះ» គឺគ្មានព្រះដែលត្រូវគេគោរពសក្ការៈយ៉ាងពិតប្រាកដនៅលើភពផែនដីនេះ និងនៅលើមេឃ លើកលែងតែអល់ឡោះតែមួយគត់។ ទ្រង់គឺជាព្រះពិត ហើយព្រះផ្សេងក្រៅពីទ្រង់សុទ្ធតែមោឃៈ។ ចាំបាច់ត្រូវតែមានសទ្ធាជ្រះថ្លាក្នុងការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់។ ត្រូវបដិសេធការគោរពសក្ការៈចំពោះព្រះដទៃក្រៅពីទ្រង់។ អ្នកដែលពោលពាក្យនេះពុំទាន់ទទួល​បានប្រយោជន៍នោះទេ លុះត្រាតែបានសម្រេចពីរប្រការដូចខាងក្រោម៖

    ទី១. ពោលពាក្យ « គ្មានព្រះជាម្ចាស់ លើកលែងតែអល់ឡោះ»ចេញពីជំនឿក្នុងចិត្ត មានការយល់ដឹង មានជំនឿ និងដោយសេចក្តីស្រលាញ់ពេញចិត្ត។

    ទី២. បដិសេធ មិនព្រមជឿចំពោះអ្វីដែលគេគោរពបូជាផ្សេងពីអល់ឡោះ។ ចំពោះអ្នក​ដែលបានពោលពាក្យសច្ចានេះ ហើយពុំបានបដិសេធចំពោះអ្វីផ្សេង ដែលគេគោរពបូជាក្រៅពី​អល់ឡោះនោះ ពាក្យពោលរបស់គេពុំទាន់មានប្រយោជន៍សម្រាប់រូបគេនោះទេ។

    អត្ថន័យនៃពាក្យសច្ចាថា«មូហាំម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះ​» គឺត្រូវប្រតិបត្តិនូវអ្វីដែលគាត់បានបង្គាប់ប្រើ ហើយជឿជាក់​នូវអ្វីដែលគាត់បានប្រាប់។ ជៀសវាងពីអ្វីដែលគាត់បានហាមឃាត់ និងស្អប់ខ្ពើម។ មិនត្រូវគោរពសក្ការៈចំពោះអល់ឡោះ លើកលែងតែអ្វីដែលគាត់បានបង្គាប់ប្រើ។ ម្យ៉ាងទៀត ចាំបាច់ត្រូវស្វែងយល់ និងមានជំនឿថា មូហាំម៉ាត់ជាអ្នកនាំសារ​របស់អល់ឡោះសម្រាប់មនុស្សលោកទាំងមូល។ គាត់គឺជាខ្ញុំបម្រើរបស់ព្រះ។ ពុំត្រូវគោរពបូជាចំពោះគាត់នោះទេ។ គាត់គឺជាអ្នកនាំសារដែលគេពុំត្រូវបដិសេធនោះទេ។ ក៏ប៉ុន្តែត្រូវស្តាប់បង្គាប់ និងប្រតិបត្តិតាម។ ជនណាប្រតិបត្តិតាមគាត់ គឺជននោះនឹងបានចូលឋានសួគ៌ ហើយជនណាល្មើសចំពោះគាត់ ជននោះនឹងចូលនរក។ ត្រូវដឹងនិងមានជំនឿថា បញ្ញត្តិច្បាប់ទាក់ទងនឹងគោលជំនឿ ឬទាក់ទងនឹងរបៀបរបបនៃការគោរពសក្ការៈដែលអល់ឡោះទ្រង់បានបង្គាប់ប្រើ ឬទាក់ទងនឹងប្រព័ន្ធច្បាប់ នីតិប្រតិបត្តិ ឬនីតិបញ្ញត្តិ ឬទាក់ទងនឹងផ្នែកសីលធម៌ ឬទាក់ទងនឹង​ការកសាងគ្រួសារ ឬទាក់ទងនឹងបញ្ញត្តិច្បាប់ហាម ឬអនុញ្ញាត ចាំបាច់ត្រូវតែតាមរយៈ​មូហាំម៉ាត់ ពីព្រោះគាត់គឺជាអ្នកដែលមានតួនាទីផ្សព្វផ្សាយពីក្បួនច្បាប់ឥស្លាម។

    ការថ្វាយបង្គំ៖ ការថ្វាយបង្គំ គឺជាគោលការណ៍គ្រឹះទីពីរនៃមូលដ្ឋានគ្រឹះឥស្លាម។ តាមពិត វាគឺសសរគ្រឹះនៃឥស្លាម ព្រោះវាជាចំណងទាក់ទងរវាងមនុស្សលោកនឹងព្រះជាម្ចាស់របស់គេ។ ការគោរពដដែលៗចំនួនប្រាំដងក្នុងមួយថ្ងៃ។ ការថ្វាយបង្គំនេះ ជួយស្តារជំនឿរបស់គេឡើងវិញ ជម្រះសម្អាតដួងចិត្ត​ និងកម្អែលនៃបាបកម្ម។ ការថ្វាយបង្គំនេះក៏អាចការពាររូបគេពីអំពើអបាយមុខ និងអំពើបាបទាំងឡាយ។ នៅពេលព្រឹកព្រលឹមដែលគេក្រោកពីដំណេក គេអនុវត្តការថ្វាយបង្គំ​ចំពោះ​ព្រះជាម្ចាស់របស់ខ្លួនដោយសេចក្តីជ្រះថ្លាស្អាតស្អំ មុននឹងគេចេញទៅបំពេញកិច្ចការ​ចិញ្ចឹមជីវិត បន្ទាប់ពីគេបានថ្វាយបង្គំលើកតម្កើងព្រះជាម្ចាស់របស់គេ។ គេបានទទួលស្គាល់ទ្រង់ជាព្រះដែលគេត្រូវគោរពសក្ការៈ បួងសួងសុំជំនួយ និងសុំការចង្អុលបង្ហាញ។ គេបាន ស្តារឡើងវិញនូវចំណងនៃការគោរពប្រតិបត្តិ និងការសក្ការៈដោយការឱនក្រាប ងើបឈរ និងលំឱនកាយគោរពដដែលៗរៀងរាល់ថ្ងៃ ចំនួនប្រាំដងក្នុងមួយថ្ងៃ។ ការប្រតិបត្តិថ្វាយបង្គំនេះ ចាំបាច់​ត្រូវស្អាតស្អំទាំងចិត្តគំនិត ខ្លួនប្រាណ សម្លៀកបំពាក់ និងកន្លែងថ្វាយបង្គំ។ អ្នកមូស្លីម​ត្រូវប្រតិបត្តិការថ្វាយបង្គំរួមជាក្រុមជាមួយនឹងបងប្អូនមូស្លីមដទៃទៀត ឧទ្ទិសដល់ព្រះជាម្ចាស់​របស់ពួកគេ។ ពួកគេទាំងអស់គ្នាបែរមុខតម្រង់ទៅវិហារកាក់ហ្ពះ។ ការថ្វាយបង្គំត្រូវបានរៀបចំជារបៀបមួយពេញលក្ខណៈ ល្អប្រសើរ ដែលមនុស្សប្រតិបត្តិថ្វាយដល់ព្រះដែលបានបង្កើតរូបគេ។ ការថ្វាយបង្គំនេះរួមមានការលើកតម្កើងចំពោះទ្រង់ដោយការសូត្រ កាយវិការ អវយវៈ ក្បាល វិញ្ញាណ និងខ្លួនប្រាណទាំងមូល។ ខ្លួនប្រាណទាំងមូលមានចំណែកក្នុងការថ្វាយបង្គំនេះ។

    វិញ្ញាណ អវយវៈ ខ្លួនប្រាណទាំងមូលទទួលបានចំណែកក្នុងការប្រតិបត្តិចំពោះអល់ឡោះ ហើយចិត្តក៏មានចំណែកផងដែរ។ ការគោរព​សក្ការៈរួមមានសេចក្តីសរសើរ ការដឹងគុណ កាលើកតម្កើង ការលើកតម្កើងព្រះកិត្តិនាមរបស់ទ្រង់ ពោលពាក្យសច្ចាដោយស្មោះត្រង់​ សូត្រគម្ពីរអាល់គួរអាន ការក្រោកឈរប្រតិបត្តិចំពោះព្រះជាម្ចាស់ក្នុងនាមជាខ្ញុំបម្រើ ដែលបន្ទាបខ្លួន ឱនលំទោន ស្តាប់បង្គាប់ចំពោះព្រះជាម្ចាស់ ដែលទ្រង់ជាអ្នកគ្រប់គ្រង និងចាត់ចែង។ ម្យ៉ាង​ទៀត ក្នុងពេលកំពុងឈរប្រតិបត្តិនោះ ចាំបាច់ត្រូវបួងសួងអង្វរករ និងគោរពបូជាចំពោះទ្រង់។ បន្ទាបខ្លួន ឱនគោរព ក្រាបគោរព និងអង្គុយដោយសេចក្តីគោរពកោតខ្លាច ស្មឹងស្មាធ ដើម្បីលើកតម្កើងចំពោះទ្រង់ ហើយឱនលំទោនចំពោះព្រះតេជានុភាពរបស់ទ្រង់។ ការប្រតិបត្តិនេះនាំឱ្យចិត្ត​របស់គេទន់ភ្លន់ ខ្លួនប្រាណរបស់គេឱនលំទោន ហើយឥរិយាបថខ្លួនប្រាណរបស់គេស្រគត់​ស្រគំ។ បន្ទាប់មក គេបញ្ចប់ការថ្វាយបង្គំរបស់គេដោយសេចក្តីសរសើរ និងដឹងគុណចំពោះអល់ឡោះ ព្រមទាំងជូនពរសិរីសួស្តីកើតមានចំពោះណាពីមូហាំម៉ាត់។ បន្ទាប់មកទៀតបួងសួងសុំពីអល់ឡោះ សូមទ្រង់មេត្តាប្រទានដល់រូបគេនូវកុសលធម៌ទាំងក្នុងលោកីយ៍នេះ និងបរលោក។

    ការបរិច្ចាគទ្រព្យ៖ ការបរិច្ចាគទ្រព្យ គឺជាគោលការណ៍គ្រឹះទីបីនៃឥស្លាម។ ចាំបាច់លើអ្នកមូស្លីមដែលមានទ្រព្យសម្បត្តិធូរធារ ត្រូវបរិច្ចាគទ្រព្យមួយចំណែកតូចបំផុត ដើម្បីចែកជូនដល់អ្នកទីទ័លក្រ ខ្វះខាត និងអ្នកដទៃទៀតដែលច្បាប់អនុញ្ញាតឱ្យចែកជូនដល់ពួកគេ។

           ចាំបាច់លើអ្នកមូស្លីម ដែលចែកទ្រព្យបរិច្ចាគដល់អ្នកដែលមានសិទ្ធិទទួលនោះ ​ដោយសទ្ធាជ្រះថ្លា និងដោយសុទ្ធចិត្ត។ មិនត្រូវនិយាយរំលើកគុណ និងនិយាយពាក្យមុសាដល់អ្នកទាំងនោះឡើយ។ ចាំបាច់ត្រូវបរិច្ចាគទ្រព្យក្នុងបំណងចង់បានផលបុណ្យពីអល់ឡោះជាម្ចាស់ ពុំមែនចង់បានប្រយោជន៍ ឬសគុណពីមនុស្សលោកនោះឡើយ។ ត្រូវបរិច្ចាគដោយសទ្ធាជ្រះថ្លាចំពោះអល់ឡោះ មិនមែនចង់បានមុខមាត់ និងកេរ្តិ៍ឈ្មោះនោះទេ។

           ការបរិច្ចាគទ្រព្យនាំមកនូវពរជ័យ ធ្វើល្អ និងយល់ចិត្តអ្នកក្រ អ្នកខ្វះខាត កុំឱ្យមានភាពសៅហ្មង និងការច្រណែនឈ្នានីស។ ម្យ៉ាងទៀតបើសិនពួកអ្នកមានមិនអើពើចំពោះពួកគេនោះ ពួកគេនឹងទៅសុំទានពីអ្នកដទៃ គ្មានការអាណិតអាសូរដល់ពួកគេ ធ្វើឱ្យពួកគេទទួលរងនូវគ្រោះអត់ឃ្លាន ខ្វះខាតមិនខាន ។ ការបរិច្ចាគទ្រព្យ គឺជាការប្រកាន់នូវលក្ខណសម្បត្តិសប្បុរស មានចិត្តទូលាយចេះគិតគូរពីអ្នកដទៃ មានការលះបង់ និងអាណិតអាសូរដល់ពួកគេ។ ជម្រះសម្អាតខ្លួនពីលក្ខណៈរិះកំណាញ់ ឃោរឃៅ គ្មានចិត្តអាណិតអាសូរ។ ការបរិច្ចាគទ្រព្យនាំឱ្យអ្នកមូស្លីមចេះសាមគ្គីគ្នា អ្នកមានចេះអាណិតអាសូរដល់អ្នកក្រ។ ក្នុងសង្គមលែងមានវណ្ណៈមនុស្សក្រទុគ៌ត អ្នកជំពាក់បំណុលវ័ណ្តក និងអ្នកដំណើរដាច់សង្វែងគ្មានទីពឹង។

    បួស៖ បួសក្នុងខែរ៉ម៉ាហ្ទនចាប់ពីសេតារុណរហូតដល់ថ្ងៃលិច។ អ្នកបួសត្រូវតមពីការទទួលទាន ការរួមដំណេក  ដោយសេចក្តីគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ ។ រក្សាការពារខ្លួនអំ​ពីកាមតណ្ហា។ ពិតណាស់ អល់ឡោះជាម្ចាស់បានសម្រាលការបួសនេះចំពោះអ្នកជម្ងឺ អ្នក​ដំណើរ ស្រ្តីមានផ្ទៃពោះ ស្រ្តីមានរដូវ និងស្រ្តីដែលទើបឆ្លងទន្លេរួច។ ពួកគេម្នាក់ៗមានច្បាប់ពិសេស​សម្រាប់អនុវត្ត។

           ក្នុងខែនេះអ្នកមូស្លីមត្រូវបញ្ឈប់កាមតណ្ហារបស់ខ្លួន។ រួមជាមួយនឹងការប្រតិបត្តិនេះ អ្នកមូស្លីមចាកចេញពីភាពជាមនុស្សលោកមានបាបកម្ម ទៅរកភាពជាទេវតាដែលនៅជិតព្រះជាម្ចាស់។ អ្នកបួស​កំពុងតាំងខ្លួនជាបុគ្គលដែលលះបង់ មិនត្រូវការលោកីយ៍ ចង់បានតែការសព្វព្រះទ័យរបស់អល់ឡោះជាម្ចាស់តែប៉ុណ្ណោះ។

           បួសនាំឱ្យដួងចិត្តមានជីវិត លះបង់ភាពលោភលន់ក្នុងលោកីយ៍ ពេញចិត្តនឹងការប្រទានរបស់អល់ឡោះ។ បួសជួយរំឭកពួកអ្នកមានឱ្យចេះគិតគូរដល់ពួកអ្នកក្រីក្រ និងស្ថានភាពរស់នៅរបស់ពួកគេ។ បួសធ្វើឱ្យដួងចិត្តរបស់ពួកអ្នកមានចេះអាណិតអាសូរដល់ពួកអ្នកក្រ ហើយដឹងថា ខ្លួនឯងកំពុងឋិតក្នុងពរជ័យរបស់អល់ឡោះដ៏ធំធេង ដើម្បីឱ្យគេបង្កើននូវការដឹងគុណរបស់គេចំពោះទ្រង់។

           បួសជម្រះសម្អាតផ្លូវចិត្ត ជួយតម្រង់ចិត្តទៅរកការកោតខ្លាចចំពោះអល់ឡោះ។ បួសធ្វើ​ឱ្យបុគ្គល និងសង្គមមានអារម្មណ៍ដឹងពីការឃ្លាំមើលរបស់អល់ឡោះទាំងក្នុងទីមានសុវត្ថិភាព និងពេលមានគ្រោះថ្នាក់ ទាំងនៅទីកំបាំង និងនៅទីសាធារណៈ។ សង្គមទាំងមូលរស់នៅពេញមួយខែ​ដោយរក្សាការគោរពប្រតិបត្តិនេះ និងធ្វើឱ្យមានអារម្មណ៍ដឹងអំពីការឃ្លាំមើលរបស់អល់ឡោះ ហើយជំរុញឱ្យកាន់តែកោតខ្លាចចំពោះអល់ឡោះ មានជំនឿចំពោះទ្រង់ និងមានជំនឿចំពោះថ្ងៃបរលោក​។ មានជំនឿ​ជឿជាក់ថា អល់ឡោះដឹងជ្រាបពីអាថ៌កំបាំង និងអ្វីដែលអាថ៌កំបាំងបំផុត។ គេមានជំនឿជាក់​យ៉ាងច្បាស់ថា ថ្ងៃណាមួយបុគ្គលគ្រប់រូបនឹងទៅឈរនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ ទ្រង់នឹងសួរអំពី​ការប្រតិបត្តិរបស់គេគ្រប់យ៉ាងទាំងតូច ទាំងធំ ។

    ធម្មយាត្រា៖ ការធ្វើធម្មយាត្រានៅវិហារអាល់ហារ៉ាម ឯទឹកដីម៉ាក្កះដ៏ពិសិដ្ឋ ដែលជាកាតព្វកិច្ចលើអ្នកមូស្លីមពេញវ័យមានបញ្ញា និងមានលទ្ធភាពគ្រប់គ្រាន់។ ត្រូវមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយសម្រាប់ធ្វើដំណើរទៅ និងត្រលប់មកវិញ។ ការចំណាយនេះ គឺជា​ទ្រព្យដែលសល់ពីការផ្គត់ផ្គត់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារ។ ម្យ៉ាងទៀតចាំ​បាច់ត្រូវមានសុវត្ថិភាពចំពោះខ្លួនឯងនៅតាមផ្លូវ ហើយមានសុវត្ថិភាពចំពោះអ្នកដែលនៅក្រោមបន្ទុករបស់ខ្លួន ខណៈដែលខ្លួនគេ​អវត្តមានពីផ្ទះ។ ធម្មយាត្រាគឺជាកាតព្វកិច្ចដែលត្រូវប្រតិបត្តិមួយជីវិតឱ្យបានម្តង ចំពោះអ្នក​ដែលមានលទ្ធភាព។

           គប្បីអ្នកដែលចង់ទៅធ្វើធម្មយាត្រា ត្រូវកែខ្លួន សារភាពកំហុសចំពោះអល់ឡោះ ជម្រះសម្អាតខ្លួនពីកម្អែលនៃអំពើបាបជាមុនសិន។ នៅពេលទៅដល់ទឹកដីម៉ាក្កះដ៏ពិសិដ្ឋ ចាំបាច់ត្រូវបំពេញ​ការប្រតិបត្តិធម្មយាត្រាដែលជាការគោរពសក្ការៈ និងជាការលើកតម្កើងចំពោះអល់ឡោះជាម្ចាស់។ អ្នកធ្វើធម្មយាត្រាត្រូវដឹងថា កាក់ហ្ពះ និងអត្តញ្ញាណផ្សេងៗពុំត្រូវបានគេគោរពបូជាក្រៅពីអល់ឡោះជាម្ចាស់នោះទេ។ ពី​ព្រោះអត្តសញ្ញាណទាំងនោះ ពុំបានផ្តល់ជាប្រយោជន៍ ឬគ្រោះ​ថ្នាក់អ្វីនោះឡើយ។ បើសិនជាអល់ឡោះជាម្ចាស់ពុំបានបង្គាប់ឱ្យទៅធ្វើធម្មយាត្រានៅទីនោះទេ ​គឺអ្នកមូស្លីមមិនត្រូវទៅធ្វើធម្មយាត្រានៅទីនោះឡើយ។

           ក្នុងការធ្វើធម្មយាត្រានេះ ​អ្នកធ្វើធម្មយាត្រាត្រូវស្លៀកពាក់ក្រណាត់ពណ៌ស។ អ្នកមូស្លីមមកទីគ្រប់ទិសទីនៃសកលលោកទៅជួបជុំគ្នានៅកន្លែងតែមួយ។ ពួកគេស្លៀកពាក់តែមួយ គោរពសក្ការៈចំពោះព្រះជាម្ចាស់តែមួយ។ មិនមានការបែងចែកគ្នារវាងអ្នកដឹកនាំ និងប្រជាជនសាមញ្ញ អ្នកមានឬអ្នកក្រ ស្បែកសឬស្បែកខ្មៅ។ ពួកគេទាំងអស់ជាខ្ញុំបម្រើរបស់អល់ឡោះ។ អ្នកមូស្លីមម្នាក់មិនប្រសើរជាងអ្នកមូស្លីមដទៃទៀត លើកលែងតែដោយសេចក្តីកោតខ្លាចចំពោះ​អល់ឡោះ និងការប្រតិបត្តិអំពើល្អ។

           ការធ្វើធម្មយាត្រានេះធ្វើឱ្យអ្នកមូស្លីមទទួលបាននូវការសាមគ្គីគ្នា សហការគ្នា និង​ស្គាល់គ្នា។ ពួកគេនឹកដល់ថ្ងៃដែលអល់ឡោះជាម្ចាស់នឹងបង្កើតឱ្យពួកគេឱ្យរស់ឡើងវិញទាំងអស់គ្នា។ ទ្រង់នឹងប្រមូលផ្តុំពួក​​គេ​ក្នុងទីលានតែមួយដើម្បីជំនុំជម្រះ។ ដូច្នេះ ពួកគេនាំគ្នារៀបចំត្រៀមខ្លួនដោយការគោរពប្រតិបត្តិចំពោះអល់ឡោះសម្រាប់ការរស់នៅក្រោយពេលស្លាប់។

    ការគោរពសក្ការៈក្នុងឥស្លាម

           ការគោរពសក្ការៈគឺការតាំងខ្លួនជាទាសករសម្រាប់អល់ឡោះទាំងអត្ថន័យ និងខ្លឹមសារ។ អល់ឡោះជាអ្នក​បង្កើត ហើយអ្នកគឺជាសភាវៈដែលទ្រង់បានបង្កើត។ អ្នកជាអ្នកគោរពសក្ការៈចំពោះអល់ឡោះ ហើយអល់ឡោះគឺជាព្រះដែលអ្នកត្រូវតែគោរពសក្ការៈ។ បើសិនជាដូច្នេះ មនុស្សចាំបាច់ត្រូវធ្វើដំណើរជីវិតរបស់ខ្លួនលើផ្លូវដ៏សុក្រឹតត្រឹមត្រូវរបស់អល់ឡោះ ប្រតិបត្តិតាមច្បាប់បញ្ញត្តិរបស់​ទ្រង់ ត្រាប់តាមលំអានអ្នកនាំសាររបស់ទ្រង់។ ពិតណាស់ អល់ឡោះជាម្ចាស់បានដាក់ច្បាប់​ដ៏ឧត្តុង្គឧត្តមសម្រាប់មនុស្សលោក ដូចជាត្រូវប្រតិបត្តិឱ្យបានសម្រេចនូវជំនឿឯកទេវៈចំពោះអល់ឡោះ ទ្រង់ជាព្រះជាម្ចាស់នៃសកលលោក ការថ្វាយបង្គំ ការបរិច្ចាគទ្រព្យ ការបួស និងការធ្វើធម្មយាត្រា។

           ប៉ុន្តែអត្ថន័យនៃការសក្ការៈក្នុងសាសនាឥស្លាម ពុំមែនមានន័យត្រឹមតែប៉ុណ្ណោះទេ។ ការគោរពសក្ការៈក្នុងឥស្លាមមានអត្ថន័យទូលំទូលាយជាងនេះគឺរាល់ប្រការដែលអល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់​សព្វព្រះទ័យនៃការប្រតិបត្តិផ្លូវកាយ និងវាចា ទាំងបើកចំហ និងលាក់បាំង ខាងក្រៅ និងក្នុងចិត្ត។ រាល់អំពើឬសម្តីដែលអ្នកប្រព្រឹត្ត ហើយអល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់សព្វព្រះទ័យ គឺគេហៅ​ថាៈ«ការគោរពសក្ការៈ»។ មិនតែប៉ុណ្ណោះ រាល់ទម្លាប់ល្អទាំងឡាយដែលអ្នកបានប្រព្រឹត្តក្នុង​បំណងបូជាចំពោះអល់ឡោះគឺជាការគោរពសក្ការៈ។ ការប្រាស្រ័យទាក់ទងល្អជាមួយឪពុកម្តាយ គ្រួសារ ប្រពន្ធកូន អ្នកជិតខាងក្នុងបំណងជ្រះថ្លា ដើម្បីអល់ឡោះក៏ចាត់ទុកជាការគោរពសក្ការៈ។ ការប្រាស្រ័យល្អក្នុងផ្ទះ នៅផ្សារ នៅការិយាល័យធ្វើការក្នុងបំណងជ្រះថ្លាចំពោះអល់ឡោះក៏គេចាត់ទុកជាការគោរពសក្ការៈ។ ការបំពេញទំនុកចិត្ត ការប្រកាន់ខ្ជាប់សេចក្តីស្មោះត្រង់ ភាពយុត្តិធម៌ មិនបៀតបៀនអ្នកដទៃ ជួយសង្រ្គោះអ្នកទន់ខ្សោយ ប្រកបរបរចិញ្ចឹមជីវិតដោយសុចរិត ផ្គត់ផ្គង់លុយកាក់ដល់គ្រួសារ កូនចៅ ចេះរំលែកទុក្ខអ្នកក្រីក្រ ទៅសួរសុខទុក្ខអ្នកជំងឺ ផ្តល់ចំណីអាហារដល់អ្នកអត់ឃ្លាន ជួយជនរងគ្រោះដែលត្រូវរងគ្រោះដោយអយុត្តិធម៌។ ទាំងអស់នេះសុទ្ធតែជាការគោរពសក្ការៈបើសិនជាមានបំណងជ្រះថ្លាដើម្បី​អល់ឡោះជាម្ចាស់។ រាល់អំពើទាំងឡាយធ្វើដើម្បីខ្លួនឬដើម្បីគ្រួសារឬដើម្បីសង្គមឬដើម្បីប្រទេសជាតិ ក្នុងបំណងជ្រះថ្លាចំពោះអល់ឡោះគឺជាការគោរពសក្ការៈ។ សូម្បីតែការបំពេញ​ចំណង់តណ្ហារបស់ខ្លួន ដោយគោរពតាមច្បាប់របស់អល់ឡោះដែលទ្រង់អនុញ្ញាតនោះក៏ជាការ​គោរពសក្ការៈដែរ បើសិនណាការប្រព្រឹត្តនោះភ្ជាប់ជាមួយនឹងបំណងល្អ។ អ្នកនាំសារមូហាំម៉ាត់បានមាន​ប្រសាសន៍ថា :

    فقال رسول الله صلى الله عليه وسلم : ( وفي بضع أحدكم صدقة قال قالوا يا رسول الله أيأتي أحدنا شهوته يكون له فيها أجر قال أرأيتم لو وضعها في الحرام أكان عليه فيها وزر وكذلك إذا وضعها في الحلال كان له فيها أجر ) مسند الإمام أحمد

    មានន័យថា : «អង្គជាតិ(ប្រដាប់ភេទ)របស់ពួកអ្នកក៏ស្មើនឹងការដាក់ទានមួយដែរ។ ពួកគេសួរថា : «បពិត្រអ្នកនាំសាររបស់អល់ឡោះ តើគ្រាន់តែរួមដំណេកជាមួយប្រពន្ធក៏មានផលបុណ្យដែរមែនទេ?»។ គាត់បានមានប្រសាសន៍តបវិញថា :« តើអ្នកយល់យ៉ាងម៉េចដែរ? បើសិនជា គេយកអង្គជាតិរបស់គេទៅដាក់កន្លែងខុសច្បាប់។ តើគេមានបាបទេ? ដូច្នោះដែរ បើសិនជាគេយកទៅដាក់នៅកន្លែងស្របច្បាប់ គឺគេនឹងទទួលបានផលបុណ្យ»

           អ្នកនាំសារមូហាំម៉ាត់បានមានប្រសាសន៍ទៀតថា :

    قال النبي صلى الله عليه وسلم : ( على كل مسلم صدقة قيل أرأيت إن لم يجد ؟ قال يعتمل بيديه فينفع نفسه ويتصدق قال قيل أرأيت إن لم يستطع ؟ قال يعين ذا الحاجة الملهوف قال قيل له أرأيت إن لم يستطع ؟ قال يأمر بالمعروف أو الخير قال أرأيت إن لم يفعل ؟ قال يمسك عن الشر فإنها صدقة ) صحيح مسلم

    មានន័យថា : «ចាំបាច់លើអ្នកមូស្លីមគ្រប់រូបត្រូវដាក់ទាន។ គេសួរថា ចុះបើសិនជាគេគ្មាន? គាត់បានមានប្រសាសន៍ថា :« រិះរកការងារធ្វើខ្លួនឯង ជួយជាប្រយោជន៍សម្រាប់ខ្លួនឯង សេសសល់យកទៅធ្វើទាន»។ គេសួរទៀតថា ចុះបើគេមិនអាចធ្វើបាន តើគេត្រូវធ្វើយ៉ាងម៉េច? គាត់បានមានប្រសាសន៍ថា : «ជួយសង្រ្គោះអ្នកដែលមានទុក្ខលំបាក»។ គេសួរទៀតថា ចុះបើគេមិនអាចទៀត តើគេត្រូវធ្វើដូចម្តេច? គាត់បានមានប្រសាសន៍ថា :«ណែនាំគ្នាឱ្យធ្វើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់»។ គេសួរទៀតថា ចុះបើគេធ្វើមិនកើតទៀត តើគេត្រូវធ្វើដូចម្តេច? គាត់បានមានប្រសាសន៍ថា :« ឃាត់ខ្លួនឯងកុំឱ្យធ្វើអាក្រក់ក៏ជាការធ្វើទានមួយដែរ​»

    ទី២ ជំនឿ

    គោលការណ៍មូលដ្ឋានទាំងប្រាំមួយនៃជំនឿគឺ

    ជឿចំពោះអល់ឡោះ ពួកទេវតា ព្រះគម្ពីរ ពួកអ្នកនាំសារ  ថ្ងៃបរលោក  និងព្រះលិខិត

    ជឿចំពោះអល់ឡោះ៖ ត្រូវមានជំនឿចំពោះភាពជាម្ចាស់របស់អល់ឡោះគឺទ្រង់ជាម្ចាស់ដែលជាអ្នកបង្កើត ទ្រង់ជាម្ចាស់កម្មសិទ្ធិ ជាអ្នកចាត់ចែងគ្រប់កិច្ចការទាំង​អស់។ ត្រូវមានជំនឿចំពោះភាពជាព្រះរបស់អល់ឡោះដែលត្រូវគេគោរពសក្ការៈ គឺទ្រង់ជាព្រះពិត។ រាល់ព្រះដែលគេគោរពបូជាក្រៅពីទ្រង់គឺខុស។ ត្រូវមានជំនឿចំពោះព្រះនាម និងព្រះលក្ខណៈរបស់ទ្រង់។ ទ្រង់មានព្រះនាមដ៏ប្រពៃជាច្រើន និងមានព្រះលក្ខណៈសម្បត្តិពេញលេញឧត្តុង្គឧត្តម។

           ត្រូវមានជំនឿចំពោះឯកទេវភាពរបស់អល់ឡោះទាក់ទងនឹងការលើកឡើងខាងលើ។ ទ្រង់គ្មានដៃគូរួមចំណែកទាក់ទិននឹងភាពជាម្ចាស់ ភាពជាព្រះ ព្រះនាម និងព្រះលក្ខណៈរបស់ទ្រង់​។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ ﭑ  ﭒ  ﭓ  ﭔ  ﭕ  ﭖ  ﭗ   ﭘﭙ   ﭚ  ﭛ   ﭜ    ﭝ  ﭞ  ﭼ سورة مريم: ٦٥

    មានន័យថា : «ទ្រង់ជាម្ចាស់នៃមេឃទាំងប្រាំពីរជាន់ និងផែនដី ហើយទ្រង់ជាម្ចាស់នៃអ្វីៗដែលនៅចន្លោះភពទាំងពីរ។ ចូរអត់ធ្មត់ក្នុងការគោរពសក្ការៈចំពោះទ្រង់។ គ្មានអ្វីអាចដូរព្រះកាយ ព្រះនាម  ព្រះលក្ខណៈ និងទង្វើរបស់ទ្រង់ឡើយ»

    ត្រូវមានជំនឿថា ទ្រង់មិនងងុយដេក ទ្រង់ដឹងជ្រាបពីអាថ៌កំបាំង និងការលាតត្រដាង។ ទ្រង់មានអំណាចនៅលើមេឃ និងនៅលើដី។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ  ﯬ  ﯭ  ﯮ  ﯯ  ﯰ  ﯱ   ﯲﯳ  ﯴ  ﯵ  ﯶ     ﯷ  ﯸﯹ  ﯺ  ﯻ  ﯼ  ﯽ  ﯾ  ﯿ  ﰀ  ﰁ        ﰂ  ﰃ  ﰄ  ﰅ  ﰆ  ﰇ   ﰈ  ﰉ  ﰊ  ﰋ          ﰌ  ﰍ   ﭼ سورة الأنعام: ٥٩

    មានន័យថា : «អល់ឡោះជាម្ចាស់មានកូនសោអាថ៌កំបាំងដែលគ្មាននរណាម្នាក់ដឹង លើកលែងតែទ្រង់។ ទ្រង់ដឹងពីអ្វីដែលនៅលើគោកនិងនៅក្នុងសមុទ្រ។ គ្មានស្លឹកឈើណាមួយ​ជ្រុះ លើកលែងតែទ្រង់ដឹង​។ គ្មានគ្រាប់ធញ្ញជាតិណាមួយឋិតនៅក្រោមផ្ទៃងងឹតនៃផែនដី​ ហើយគ្មានអ្វីដែលស្រស់ និងអ្វីដែលស្ងួត លើកលែងតែមានកត់ត្រាក្នុងបញ្ជីព្រះលិខិតយ៉ាងច្បាស់​លាស់»

    ត្រូវមានជំនឿថា ទ្រង់គង់លើបល្ល័ង្ករបស់ទ្រង់ ខ្ពស់លើសសត្វលោករបស់ទ្រង់ ហើយទ្រង់នៅជាមួយសត្វលោករបស់ព្រះអង្គ ដោយការដឹងពីស្ថានភាពរស់នៅរបស់ពួកគេ។ ស្តាប់ឮ​សម្តីរបស់ពួកគេ ទតឃើញទីកន្លែងរបស់ពួកគេ។ ទ្រង់ចាត់ចែងរៀបចំកិច្ចការរបស់ពួកគេ ទ្រង់ផ្តល់​លាភសក្ការៈដល់អ្នកទីទ័លក្រ ទ្រង់សង្រ្គោះអ្នកដែលមានគ្រោះថ្នាក់ ទ្រង់ប្រទានអំណាចចំពោះអ្នកណាដែលទ្រង់សព្វព្រះទ័យ ហើយទ្រង់ដកយកអំណាចពីអ្នកដែលទ្រង់សព្វព្រះទ័យចង់ដក។ ទ្រង់មានអំណាច និងមានអានុភាពលើអ្វីគ្រប់យ៉ាង។

    ផលនៃជំនឿមានដូចតទៅ :

           ១. ផលនៃជំនឿ គឺធ្វើឱ្យបុគ្គលមានជំនឿស្រលាញ់អល់ឡោះជាម្ចាស់ លើកតម្កើងទ្រង់ ឆ្លើយតប និងប្រតិបត្តិតាមបទបញ្ជារបស់ទ្រង់ ជៀសវាងពីបម្រាមរបស់ទ្រង់។ បើសិនជាបុគ្គល​មានជំនឿប្រតិបត្តិបាននូវកាតព្វកិច្ចទាំងពីរនេះ នឹងទទួលបានសុភមង្គលពេញលេញក្នុងលោកនេះ និងនៅថ្ងៃបរលោក​។

           ២. ជំនឿចំពោះអល់ឡោះ បង្កើតឱ្យមានឥស្សរភាព និងសេចក្តីថ្លៃថ្នូរក្នុងខ្លួន ពីព្រោះគេដឹងថា អល់ឡោះគឺជាស្តេច និងជាម្ចាស់កម្មសិទ្ធិពិតប្រាកដ សម្រាប់អ្វីគ្រប់យ៉ាងក្នុងលោកនេះ។ គ្មានអ្នកជួយផ្តល់ផលប្រយោជន៍ ហើយគ្មានអ្នកបង្កគ្រោះថ្នាក់ លើកលែងតែទ្រង់មួយគត់​។ ការយល់ដឹងអំពីរឿងនេះ ធ្វើឱ្យគេលែងត្រូវការរំពឹងចំពោះអ្នកផ្សេងក្រៅពីអល់ឡោះ ហើយដកចិត្តភ័យខ្លាចពីអ្នកផ្សេងក្រៅពីអល់ឡោះ។ គេមិនសង្ឃឹមចំពោះអ្នកណាផ្សេងក្រៅពីអល់ឡោះ ហើយគ្មានខ្លាចនរណាម្នាក់ក្រៅពីអល់ឡោះឡើយ។

           ៣. ជំនឿចំពោះអល់ឡោះ បង្កើតនូវភាពឱនលំទោនក្នុងចិត្តរបស់គេ។ ពីព្រោះគេដឹងថា ពរជ័យគ្រប់យ៉ាងដែលខ្លួនគេមាន គឺមកអំពីអល់ឡោះជាម្ចាស់។ ដូច្នេះបិសាចមិនអាច​មកល្បួងគេបានឡើយ។ គេមិនក្រអឺតក្រទម មិនក្អេងក្អាង មិនមានមោទនភាពចំពោះ​កម្លាំងអំណាច និងទ្រព្យសម្បត្តិរបស់ខ្លួន។

           ៤. ពិតណាស់ អ្នកមានជំនឿចំពោះអល់ឡោះដឹងយ៉ាងប្រាកដថា គ្មានផ្លូវណាជោគជ័យ ​និងគ្មានផ្លូវណាអាចជៀសផុតពីទារុណកម្មភ្លើង​នរក ក្រៅពីការប្រតិបត្តិអំពើល្អដែលអល់ឡោះជាម្ចាស់សព្វព្រះទ័យ។ ខណៈដែលអ្នកដទៃមានជំនឿខុសដូចជាជំនឿឈើឆ្កាងជឿថា យេស៊ូបុត្ររបស់អល់ឡោះ ជឿថាឈើឆ្កាងជាអ្នកលុបលាងអំពើបាបរបស់ខ្លួន ឬមានជំនឿចំពោះព្រះផ្សេងៗទៀត។ គេជឿថាព្រះទាំងនោះអាចធ្វើឱ្យគេសម្រេចគោលបំណង។ តាមពិត ព្រះទាំងនោះគ្មានជួយជាប្រយោជន៍ ហើយក៏គ្មានបង្កគ្រោះថ្នាក់អ្វីដែរ។ ឬក៏អ្នកខ្លះទមិឡគ្មានជំនឿ មិនជឿថា​ មានព្រះជាអ្នកបង្កើតលោកនោះឡើយ។ ទាំងនេះគ្រាន់តែជាក្តីស្រមៃប៉ុណ្ណោះ ពេលពួកគេទៅជួបនឹង​អល់ឡោះនៅថ្ងៃបរលោក ទើបពួកគេឃើញច្បាស់នឹងភ្នែក ហើយពួកគេនឹងដឹងថា កាលនៅ​លោកីយ៍ពួកគេឋិតនៅក្នុងសេចក្តីវង្វេងយ៉ាងពិតប្រាកដ។

           ៥. ពិតណាស់ ជំនឿចំពោះអល់ឡោះ អប់រំមនុស្សឱ្យមានការប្តេជ្ញាខ្ពស់ និងខ្លាំងក្លាជាទី​បំផុតក្នុងការតស៊ូ អត់ធ្មត់ មានជំហររឹងមាំ មានសេចក្តីរំពឹងយ៉ាងមុតមាំស្វែងរកការសព្វព្រះទ័យរបស់អល់ឡោះ នៅពេលដែលរូបគេជួបនឹងកិច្ចការធំដុំក្នុងលោកីយ៍នេះ។ ម្យ៉ាងទៀតគេមានការជឿជាក់យ៉ាងពេញទំហឹងថា ខ្លួនគេកំពុងរំពឹងចំពោះម្ចាស់កម្មសិទ្ធិនៃមេឃទាំងប្រាំពីរជាន់ និងផែនដី។ លើសពីនេះ ខ្លួនគេជឿជាក់ថា ទ្រង់ជាអ្នកគាំទ្រ និងជួយតម្រង់ទិសក្នុងការប្រតិបត្តិរបស់គេ។ ដូច្នេះ គេក្លាយជាមនុស្សដែលរឹងប៉ឹងដូចជាភ្នំ ក្នុងការ​អត់ធ្មត់ ការរំពឹងទុក​ក្នុងចិត្ត និងជំហររបស់គេ។

    ជឿចំពោះពួកទេវតា៖ អល់ឡោះជាម្ចាស់បង្កើតពួកគេ ដើម្បីគោរពប្រតិបត្តិចំពោះទ្រង់ ហើយទ្រង់បានពិពណ៌នាអំពីពួកគេថា :

    ﭽ عِبَادٌ  مُّكْرَمُون  ٢٦  لاَ  يَسْبِقُونَهُ  بِالْقَوْلِ  وَهُم   بِأَمْرِهِ  يَعْمَلُون  ٢٧  يَعْلَمُ  مَا  بَيْنَ  أَيْدِيهِمْ  وَمَا  خَلْفَهُمْ   وَلاَ  يَشْفَعُونَ  إِلاَّ  لِمَنِ  ارْتَضَى  وَهُم  مِّنْ  خَشْيَتِهِ  مُشْفِقُون   ٢٨  ﭼ

                                                                         سورة الأنبياء: ٢٦ - ٢٨

    មានន័យថា :«ពួកទេវតាជាខ្ញុំបម្រើដ៏ប្រពៃថ្លៃថ្លា។ ពួកគេមិននិយាយមុនទេ លើកលែងតែអ្វីដែលទ្រង់បង្គាប់ប្រើចំពោះពួកគេ ហើយពួកគេប្រតិបត្តិតាមការបង្គាប់ប្រើរបស់ទ្រង់។ ទ្រង់ដឹងពីអ្វីដែលនៅពីមុខពួកគេ​ និងអ្វីដែលនៅពីក្រោយពួកគេ។ ពួកគេមិនអាចផ្តល់ការសង្រ្គោះ លើកលែងចំពោះអ្នកណាដែលទ្រង់សព្វព្រះទ័យអនុញ្ញាត ហើយពួកគេភ័យញ័រខ្លួន ព្រោះតែខ្លាចទ្រង់»

     ទ្រង់បានមានព្រះបន្ទូលទៀតថា :

    ﭽ لاَ    يَسْتَكْبِرُونَ     عَنْ  عِبَادَتِهِ  وَلاَ  يَسْتَحْسِرُون  ١٩  يُسَبِّحُونَ  اللَّيْلَ  وَالنَّهَارَ   لاَ  يَفْتُرُون  ٢٠  ﭼ

                                                                                      سورة الأنبياء: ١٩ - ٢٠

    មានន័យថា : «ពួកទេវតាមិនដែលក្រអឺតក្រទមក្នុងការគោរពបូជាចំពោះអល់ឡោះ ហើយពួកគេក៏មិនដែលធុញទ្រាន់ដែរ។ ពួកគេសូត្រធម៌តម្កើងទ្រង់ទាំងយប់ទាំងថ្ងៃ ហើយពួកគេមិន​ដែលធុញទ្រាន់ឡើយ។ អល់ឡោះជាម្ចាស់ទ្រង់បំបាំងពួកគេពីយើង។ ដូច្នេះ យើងមើលមិនឃើញពួកគេនោះទេ។ ជួនកាលពួកទេវតាខ្លះអល់ឡោះទ្រង់អនុញ្ញាតឱ្យពួកណាពី និងពួកអ្នកនាំសារបស់ទ្រង់មួយចំនួនបានមើលឃើញ»

    សម្រាប់ពួកគេទេវតា មានកិច្ចការជាច្រើនដែលគេបានដាក់ជាកាតព្វកិច្ចលើពួកគេ។ ក្នុងចំណោមពួកគេមានទេវតាជីព្រីល ជាភ្នាក់ងារទទួលបន្ទុកខាងបញ្ជូនព្រះបន្ទូលអំពីអល់ឡោះ មកឱ្យអ្នកណាដែលទ្រង់សព្វព្រះទ័យនៃពួកខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកនាំសារ។ ទេវតាផ្សេងទៀតជាភ្នាក់ងារទទួលបន្ទុកខាងដកហូតព្រលឹង។ ទេវតាផ្សេងទៀតជាភ្នាក់ងារទទួលបន្ទុកទាក់ទងនឹងគភ៌ក្នុងស្បូនស្រ្តី។ ខ្លះទៀតជាភ្នាក់ងារទទួលបន្ទុករក្សាការពារមនុស្សលោក។ ទេវតាខ្លះជាភ្នាក់ងារទទួលបន្ទុកកត់ត្រាទង្វើ និងសកម្មភាពរបស់មនុស្សលោក។ មនុស្សម្នាក់មានទេវតាពីរអង្គនៅជាមួយ។ ដូចដែលទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﭤ  ﭥ  ﭦ    ﭧ        ﭨ   ﭩ  ﭪ  ﭫ  ﭬ  ﭭ  ﭮ    ﭯ  ﭰ  ﭱ  ﭲ  ﭼ سورة ق: ١٧ - ١٨

    មានន័យថា : «ពួកគេទាំងពីរអង្គុយនៅខាងស្តាំងនិងខាងឆ្វេង។ គ្មានសម្តីណាមួយដែលនិយាយចេញមក លើកលែងតែមានពួកទេវតាកំពុង​ចាំឃ្លាំមើល និងកត់ត្រាទុក»

    ផលនៃជំនឿចំពោះពួកទេវតា :

           ១. ជំនឿនេះជួយជម្រះសម្អាតគោលជំនឿអ្នកមូស្លីម ពីកម្អែលនៃអំពើពហុទេព និងភាព​កខ្វក់របស់វា ពីព្រោះអ្នកមូស្លីមនៅពេលណាមានជំនឿចំពោះពួកទេវតាដែលអល់ឡោះ​ជាម្ចាស់បានដាក់កាតព្វ​កិច្ចឱ្យបំពេញគឺការជម្រះសម្អាតពីជំនឿដែលជឿថាមានសភាវៈអរូបីដែលរួមចំណែកក្នុងការធ្វើឱ្យចក្រវាលមានដំណើរការ។

           ២. អ្នកមូស្លីមត្រូវដឹងថា ពួកទេវតាគ្មានអំណាចផ្តល់ជាប្រយោ​ជន៍ ឬបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។ ពួកគេគ្រាន់តែជាខ្ញុំបម្រើរបស់អល់ឡោះដ៏ប្រពៃថ្លៃថ្លា។ ពួកគេមិនប្រព្រឹត្តល្មើសនឹងអ្វីដែល​អល់ឡោះជាម្ចាស់បង្គាប់ប្រើចំពោះពួកគេ ហើយពួកគេប្រតិបត្តិចំពោះអ្វីដែលទ្រង់បង្គាប់ប្រើ។ អ្នកមូស្លីមពុំត្រូវគោរពសក្ការៈ និងឧទ្ទិសចំពោះពួកទេវតានោះទេ  ហើយក៏មិន​ត្រូវពឹងផ្អែកចំពោះពួកគេដែរ។

    ជឿចំពោះព្រះគម្ពីរ៖ ត្រូវមានជំនឿថា អល់ឡោះជាម្ចាស់ទ្រង់បានប្រទានគម្ពីរជាច្រើនចុះមកចំពោះពួកណាពី និងពួកអ្នកនាំសាររបស់ទ្រង់ ដើម្បីពន្យល់ បញ្ជាក់ប្រាប់ពីសច្ចភាពរបស់ទ្រង់ ​និងការអំពាវនាវឱ្យមនុស្សគោរពសក្ការៈចំពោះទ្រង់។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﭑ  ﭒ  ﭓ  ﭔ  ﭕ  ﭖ  ﭗ      ﭘ  ﭙ  ﭚ  ﭛ ﭼ  سورة الحديد: ٢٥                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                 

    មានន័យថា : «ប្រាកដណាស់ យើងបានបញ្ជូនទៅឱ្យពួកអ្នកនាំសាររបស់យើងនូវអំណះអំណាងជាច្រើន ហើយយើងបានប្រទានមកជាមួយពួកគេនូវព្រះគម្ពីរ និងជញ្ជីងថ្លឹងដើម្បីកាត់សេចក្តីឱ្យមនុស្សលោកប្រកបដោយយុត្តិធម៌»

    ព្រះគម្ពីរទាំងនោះមានច្រើនដូចជា គម្ពីរ​របស់អ៊ីព្រហ៊ីម  គម្ពីរតាវរ៉តរបស់មូសា  គម្ពីរហ្សាពួររបស់ដាវូត និងគម្ពីរអិញ្ជីលរបស់យេស៊ូ។

           ព្រះគម្ពីរដែលទ្រង់បានត្រាស់បន្ទូលមកសម័យមុនបានបាត់បង់ច្បាប់ដើម។ គម្ពីររបស់អ៊ីព្រហ៊ីមពុំមានសេសសល់នៅក្នុងលោកនេះឡើយ។ គម្ពីរតាវរ៉ត អិញ្ជីល និងហ្សាពួរ ថ្វីបើមានរក្សាឈ្មោះនៅជាមួយពួកជ្វីហ្វ និងពួកគ្រឹស្ទាន តែច្បាប់ដើមនៃគម្ពីរទាំងនេះ ត្រូវបានគេកែប្រែ ផ្លាស់ប្តូរបាត់បង់​ច្បាប់ដើមមួយភាគធំ។ គេបានដាក់បញ្ចូលអត្ថបទខ្លឹមសារដែលមិនមែនជាច្បាប់ដើមរបស់គម្ពីរ តែជា   សម្តី​របស់អ្នកផ្សេងក្រៅពីពួកម្ចាស់គម្ពីរ។ គម្ពីរសញ្ញាណចាស់ មានច្រើនជាង៤០ច្បាប់។ ក្នុងនោះមានតែប្រាំច្បាប់ប៉ុណ្ណោះដែលគេសម្អា​ង​ថា ជាគម្ពីរបស់មូសា។ ចំណែកគម្ពីរសញ្ញាណថ្មី ដែល​មានវត្តមានក្នុងពេលបច្ចុប្បន្ន ពុំមានច្បាប់មួយណាដែលគេសម្អាងថា ជាគម្ពីររបស់យេស៊ូ។

           ជំនឿចំពោះព្រះគម្ពីរមុនៗ គឺត្រូវមានជំនឿថា អល់ឡោះជាម្ចាស់ទ្រង់បានប្រទានមកឱ្យ​ពួកអ្នកនាំសាររបស់ទ្រង់ ហើយក្នុងគម្ពីរទាំងនោះ មានចែងអំពីក្បួនច្បាប់ដែលអល់ឡោះជាម្ចាស់​ប្រាថ្នាចង់ប្រទានដល់មនុស្សលោកក្នុងសម័យកាលនោះ។

           រីឯគម្ពីរចុងក្រោយបង្អស់ដែលអល់ឡោះជាម្ចាស់បានប្រទានចុះមក គឺគម្ពីរអាល់គួរអានដែលទ្រង់បានប្រទានមកឱ្យណាពីមូហាំម៉ាត់។ គម្ពីរនេះនៅតែរក្សាច្បាប់ដើមដដែល ដោយការរក្សា និងអភិរក្សរបស់អល់ឡោះជាម្ចាស់។ គ្មានទទួលរងការកែប្រែ ឬផ្លាស់ប្តូរ សូម្បីតែមួយតួអក្សរ ឬមួយពាក្យ ឬមួយស្រៈ ឬអត្ថន័យរបស់វា។

           ភាពខុសគ្នារវាងគម្ពីរអាល់គួរអាន និងគម្ពីរផ្សេងទៀតដែលព្រះបានប្រទានមកពីមុនមកមានច្រើនដូចខាងក្រោម៖

           ១. ព្រះគម្ពីរសម័យមុនបាត់បង់ច្បាប់ដើម ហើយត្រូវបញ្ចូលបន្ថែម កែប្រែ និងផ្លាស់ប្តូរ ជាសម្តីអ្នកផ្សេងពុំមែនជាសម្តីម្ចាស់ដើមរបស់វា។ មានបន្ថែមការបកស្រាយ វិចារណ៍ និងការអធិប្បាយ រួមទាំងមានរឿងរ៉ាវជាច្រើនដែលផ្ទុយពីការត្រាស់បន្ទូលរបស់បញ្ញាញា ណ និងនិស្ស័យពីធម្មជាតិ។

           រីឯគម្ពីរអាល់គួរអានវិញនៅរក្សាច្បាប់ដើមដដែលដោយការអភិរក្ស និងការថែរក្សារបស់អល់ឡោះ​​។ រក្សាច្បាប់ដើមឱ្យនៅដដែលទាំងតួអក្សរ ពាក្យពេចន៍ដែលអល់ឡោះជាម្ចាស់ទ្រង់បាន​ប្រទានមកឱ្យណាពីមូហាំម៉ាត់។ គម្ពីរនេះមិនទាន់ទទួលរងការកែប្រែ និងការដាក់បន្ថែមឡើយ។ ពីព្រោះអ្នកមូស្លីមយកចិត្តទុកដាក់ចំពោះការអភិរក្សគម្ពីរអាល់គួរអាននេះ ឱ្យនៅស្អាតបរិសុទ្ធ ជៀសវាងពីកម្អែលទាំងឡាយ។ ពួកគេមិនកត់ត្រាលាយឡំគ្នារវាងអត្ថបទគម្ពីរ និងជីវប្រវត្តិរបស់ណាពីមូហាំម៉ាត់ ឬជីវប្រវត្តិពួកសហការីរបស់គាត់ ឬការអធិប្បាយគម្ពីរអាល់គួរអាន ឬក្បួនច្បាប់ទាក់ទងនឹងការគោរពសក្ការៈ និងទំនាក់ទំនងទូទៅ។

           ២. ពិតណាស់ គម្ពីរសម័យមុន សព្វថ្ងៃនេះគេពុំស្គាល់ពីឯកសារយោងជាប្រវត្តិសាស្រ្ត​នោះទេ។ គម្ពីរខ្លះគេមិនដឹងថា តើគេបញ្ចុះទៅឱ្យអ្នកណា ហើយគេសរសេរជាភាសាអ្វី? លើសពីនេះ មានផ្នែកខ្លះមិនមែនជាសម្តីរបស់អ្នកដែលបាននាំមក។

           រីឯគម្ពីរអាល់គួរអានវិញអ្នកមូស្លីមបានចម្លងពីអ្នកនាំសាររបស់អល់ឡោះដោយការចម្លង​បន្តបន្ទាប់គ្នាដោយមាត់ទទេ និងការកត់ត្រា។ សម្រាប់អ្នកមូស្លីមគ្រប់សម័យកាល គ្រប់ទីកន្លែងតែងមានមនុស្សរាប់ពាន់នាក់ទន្ទេញគម្ពីរនេះចាំមាត់ទទេ និងបានបោះពុម្ពរាប់ពាន់ក្បាល​។ រាល់ការចម្លងតាមការទន្ទេញ មិនឯកភាពនឹងការចម្លងតាមសំណេរ គឺគេពុំចាត់ទុកជាច្បាប់ចម្លងដែល​ផ្ទុយនោះទេ។  ចាំបាច់ត្រូវតែឯកភាពគ្នាទាំងស្រុង រវាងការទន្ទេញចាំមាត់ និងសំណេរលើក្រដាស។

           លើសពីនេះ គម្ពីរអាល់គួរអានត្រូវបានចម្លងតាមមាត់ ដោយពុំមានគម្ពីរណាក្នុងលោកចម្លងដូច។ គ្មានរូបភាពនៃការចម្លងបែបនេះឡើយ លើកលែងតែប្រជាជាតិរបស់មូហាំម៉ាត់តែប៉ុណ្ណោះ។ របៀបនៃការចម្លងនេះគឺ សិស្សទន្ទេញគម្ពីរអាល់គួរអានជាមួយសាស្រ្តាចារ្យរបស់ខ្លួន ដោយទន្ទេញចាំមាត់ទទេ។ សាស្រ្តាចារ្យនោះត្រូវទន្ទេញចាំតពីសាស្រ្តាចារ្យរបស់គាត់ ក្រោយមកសាស្រ្តាចារ្យនោះ អាចចេញវិញ្ញាបនបត្របញ្ជាក់ឱ្យកូនសិស្សរបស់គាត់។ ក្នុងវិញ្ញាបន​បត្រនេះសាស្រ្តាចារ្យរបស់គេបានបញ្ជាក់ថា គាត់បានបង្រៀនកូនសិស្សរបស់គាត់សូត្រតាមអ្វី ដែលសាស្ត្រាចារ្យរបស់គាត់បានបង្រៀនគាត់ពីសា​ស្រ្តា​ចារ្យមួយទៅសាស្រ្តាចារ្យមួយទៀតបន្តបន្ទាប់។ ពួក​សាស្រ្តាចារ្យទាំងនោះដាក់ឈ្មោះសាស្ត្រាចារ្យរបស់ខ្លួន ដែលមានឯកសារយោងរហូតដល់អ្នកនាំសារ​មូហាំម៉ាត់ផ្ទាល់តែម្តង។ នេះគឺជាលំដាប់នៃឯកសារយោង ចម្លងតាមមាត់ទទេពីកូនសិស្សម្នាក់ទៅកូនសិស្សម្នាក់រហូតដល់អ្នកនាំសារមូហាំម៉ាត់។

           មានអំណះអំណាង និងសាក្សីប្រវត្តិសាស្រ្តជាច្រើនបន្តបន្ទាប់ ជាឯកសារដែល​បញ្ជាក់ថា រាល់ជំពូកនីមួយៗ និងរាល់វាក្យខណ្ឌនីមួយៗក្នុងគម្ពីរអាល់គួរអាន សុទ្ធតែមានបញ្ជាក់ប្រាប់ពីទីកន្លែងដែលគេបញ្ចុះ និងពេលវេលាដែលគេបញ្ចុះមកចំពោះសពណាពីមូហាំម៉ាត់។

           ៣. ពិតណាស់ ភាសាដែលគេបញ្ចុះគម្ពីរសម័យមុនជាភាសាស្លាប់ តាំងពីយូរលង់ណាស់មកហើយ។ គ្មាននរណាម្នាក់នៅនិយាយភាសានោះឡើយ។ មានមនុស្សតិចតួចណាស់ដែលយល់ភាសាទាំងនោះក្នុងសម័យបច្ចុប្បន្ន។ ឯចំណែកភាសាដែលគេបានបញ្ចុះគម្ពីរអាល់គួរអាន​វិញ ជាភាសារស់មានមនុស្សរាប់សិបលាននាក់កំពុងនិយាយ។ ជាភា​សាដែលគេសិក្សា គេរៀន​សូត្រនៅគ្រប់តំបន់ទាំងអស់ក្នុងលោកនេះ។ អ្នកដែលមិនចេះភាសានេះ ក៏មានអ្នកផ្សេងទៀតចេះ អាចពន្យល់ពីអត្ថន័យខ្លឹមសារនៃគម្ពីរអាល់គួរអានដល់អ្នកនោះនៅគ្រប់ទីកន្លែង។

           ៤.គម្ពីរបុរាណគេបញ្ចុះមកសម្រាប់សម័យកាលដោយឡែកៗពីគ្នា។ គេបញ្ជូនមកចំពោះតែប្រជាជាតិណា​មួយដោយឡែក ពុំមែនសម្រាប់មនុស្សទូទៅនោះទេ។ ដូច្នេះ ទើបក្នុងគម្ពីរទាំងនោះមានចែងតែ​ក្បួនច្បាប់ដោយឡែកសម្រាប់ប្រជាជាតិណាមួយជាកំណត់ និងសម្រាប់សម័យកាលណាមួយជាក់លាក់។ ហេតុនេះ គម្ពីរបុរាណសម័យមុន មិនសក្តិសមសម្រាប់មនុស្សទូទៅនោះទេ។

           រីឯគម្ពីរអាល់គួរអានគឺជាគម្ពីរដែលពេញលេញ មានសុពលភាពសម្រាប់គ្រប់សម័យកាល សក្តិសមសម្រាប់គ្រប់ទីកន្លែង មានចែងពីក្បួនច្បាប់ ទំនាក់ទំនង សីលធម៌ដែលមានប្រសិទ្ធភាពសម្រាប់គ្រប់ប្រជាជាតិ សម្រាប់គ្រប់សម័យកាល ពីព្រោះសេចក្តីថ្លែងក្នុងគម្ពីរនេះអំពាវនាវទៅកាន់​មនុស្សលោកទូទៅ។

           តាមរយៈការបកស្រាយនេះបង្ហាញឱ្យឃើញថា គម្ពីរដែលគ្មានច្បាប់ដើមគឺមិនអាចក្លាយជាភស្តុតាងរបស់អល់ឡោះចំពោះមនុស្សលោក។ នៅលើភពផែនដីនេះ ពុំមានអ្នកដែលនិយាយភាសាដែលគេសរសេរគម្ពីរទាំងនោះទេ បន្ទាប់ពីគេកែប្រែរួច។ ក៏ប៉ុន្តែគម្ពីរដែល​ជាភស្តុតាងរបស់អល់ឡោះចំពោះមនុស្សលោកគឺជាគម្ពីរដែលគេបានអភិរក្សដោយសុវត្ថិភាពគ្មានការដាក់បញ្ចូលបន្ថែម លុបចោល និងកែប្រែឡើយ។ ច្បាប់ចម្លងនៃគម្ពីរនេះមានគ្រប់ទីកន្លែង សរសេរជាភាសារស់ មានមនុស្សរាប់លាននាក់កំពុងនិយាយភាសានេះ ហើយកំពុងបញ្ជូនសាររបស់អល់ឡោះទៅកាន់មនុស្សលោកទាំងមូល។ នោះគឺជាគម្ពីរអាល់គួរអានដ៏ឧត្តម ដែលអល់ឡោះជាម្ចាស់ប្រទានមកឱ្យណាពីមូហាំម៉ាត់។ ជាគម្ពីរដែលគ្របដណ្តប់លើគម្ពីរ​មនុៗបញ្ជាក់ពីសច្ចភាព និងជាសាក្សីរបស់គម្ពីរមុនៗ។ ជាគម្ពីរដែលចាំបាច់លើមនុស្សលោកទាំងឡាយត្រូវតែប្រតិបត្តិតាម ដើម្បីជាពន្លឺ ជាថ្នាំព្យាបាល ជាមគ្គទេសក៍ ជាការមេត្តាសម្រាប់ពួកគេ។ អល់ឡោះជាម្ចាស់ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﮠ  ﮡ    ﮢ  ﮣ  ﮤ      ﮥ  ﮦ  ﮧ  ﮨ  ﭼ سورة الأنعام: ١٥٥

    មានន័យថា : «គម្ពីរនេះយើងបានប្រទានចុះមកជាពរជ័យ ចូរប្រតិបត្តិតាមគម្ពីរនេះ និងកោតខ្លាចចុះ។ សង្ឃឹមថា ពួកអ្នកនឹងត្រូវបានគេអាណិតស្រលាញ់»

     អល់ឡោះជាម្ចាស់ទ្រង់បានមានព្រះបន្ទូលទៀតថា :

    ﭽ قُلْ   يَاأَيُّهَا  النَّاسُ  إِنِّي  رَسُولُ  اللّهِ  إِلَيْكُمْ  جَمِيعًا  ﭼ سورة الأعراف: ١٥٨

    មានន័យថា : «មូហាំម៉ាត់ចូរអ្នកប្រសាសន៍ថា នែមនុស្សលោកទាំង​ឡាយ ពិតណាស់ខ្ញុំជាអ្នកនាំសាររបស់អល់ឡោះទៅកាន់ពួកអ្នកទាំងអស់គ្នា»

    ជំនឿចំពោះពួកអ្នកនាំសារ៖ ពិតណាស់ អល់ឡោះជាម្ចាស់បានបញ្ជូនពួក​អ្នកនាំសារទៅកាន់មនុស្សលោក ដើម្បីផ្សាយដំណឹងល្អស្តីអំពីបរមសុខក្នុងឋានសួគ៌ បើសិនជាពួកគេ​មានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះពួកអ្នកនាំសារ។ ដាស់តឿនពួកគេឱ្យប្រុងប្រយ័ត្នពីទារុណ កម្ម បើសិនជាពួកគេប្រឆាំងជំទាស់មិនព្រមជឿ។ អល់ឡោះជាម្ចាស់ទ្រង់​បានមានព្រះបន្ទូលថា :

    ﭽ وَلَقَدْ  بَعَثْنَا  فِي  كُلِّ  أُمَّةٍ  رَّسُولاً  أَنِ  اعْبُدُواْ  اللّهَ   وَاجْتَنِبُواْ  ﭾ ﭼ  سورة النحل: ٣٦

    មានន័យថា : «ប្រាកដណាស់ យើងបានបញ្ជូនមកកាន់គ្រប់ប្រជាជាតិនីមួយៗនូវអ្នកនាំ​សារម្នាក់ ដើម្បីអំពាវនាវឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះ និងបោះបង់ការគោរពបូជាបិសាច ជំនឿអរូបី និងរូបសំណាកផ្សេងៗ»

    អល់ឡោះជាម្ចាស់ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ رُّسُلاً  مُّبَشِّرِينَ  وَمُنذِرِينَ  لِئَلاَّ  يَكُونَ   لِلنَّاسِ  عَلَى  اللّهِ  حُجَّةٌ  بَعْدَ  الرُّسُلِ  وَكَانَ  اللّهُ  عَزِيزًا  حَكِيمًا   ١٦٥  ﭼ       سورة النساء: ١٦٥

    មានន័យថា : «យើងបានបញ្ជូនពួកអ្នកនាំសារមក ដើម្បីផ្តល់ដំណឹងល្អនៃផលបុណ្យរបស់យើង និងដាស់តឿនពីទារុណកម្មរបស់យើង ដើម្បីកុំឱ្យពួកមនុស្សមានលេស បន្ទាប់ពីបញ្ជូនពួកអ្នកនាំសារ។ ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអំណាចខ្លាំងក្លា និងប្រកបដោយគតិបណ្ឌិ​តក្នុងការរៀបចំចាត់ចែងរបស់ទ្រង់»

    ពួកអ្នកនាំសាររបស់អល់ឡោះមានច្រើន។ អ្នកនាំសារដំបូងបង្អស់គឺណួស ហើយអ្នកនាំសារចុង​ក្រោយបង្អស់គឺណាពីមូហាំម៉ាត់។អ្នកនាំសារខ្លះអល់ឡោះបន្ទូលប្រាប់ ដូចជាអ៊ីព្រហ៊ីម មូសា អ៊ីសា      ដាវូត យ៉ះយ៉ា ហ្សាការីយ៉ា និងសឡេះ។ ពួកអ្នកនាំសារខ្លះទៀតទ្រង់ពុំបានបន្ទូលប្រាប់​។ ដូចទ្រង់បានមានព្រះបន្ទូលថា :

    ﭽ وَرُسُلاً  قَدْ  قَصَصْنَاهُمْ  عَلَيْكَ   مِن  قَبْلُ  وَرُسُلاً  لَّمْ  نَقْصُصْهُمْ  ﭷ ﭼ سورة النساء: ١٦٤

    មានន័យថា : «ពួកអ្នកនាំសារខ្លះ យើងពិតជាបាននិទានប្រាប់អ្នកអំពីពួកគេ ហើយពួកអ្នកនាំសារខ្លះយើងពុំបាននិទានប្រាប់អ្នកអំពីពួកគេនោះទេ»

    ពួកអ្នកនាំសារទាំងនោះ សុទ្ធជាតែជាមនុស្សលោក ជាសត្វលោករបស់អល់ឡោះ។ ពួកគេមិនមានចំណែកលក្ខណៈពិសេសណាមួយរួមជាមួយនឹងព្រះជាម្ចាស់ ឬពួកគេមិនមែនជាព្រះនោះទេ។ គេពុំត្រូវឧទ្ទិសការគោរពបូជាណាមួយដល់ពួកអ្នកនាំសារទាំងនោះឡើយ។ ពួកគាត់គ្មានសិទ្ធិផ្តល់ជាប្រយោជន៍ ឬការពារគ្រោះថ្នាក់សម្រាប់ខ្លួនពួកគាត់នោះទេ។ អល់ឡោះជាម្ចាស់ បានមានព្រះបន្ទូលអំពីណួសដែលជាអ្នកនាំសារដំបូងបង្អស់ បាននិយាយទៅកាន់សាសន៍របស់គាត់ថា :

    ﭽ ﭶ  ﭷ  ﭸ  ﭹ  ﭺ  ﭻ  ﭼ    ﭽ  ﭾ  ﭿ  ﮀ  ﮁ  ﮂ  ﮗ  ﭼ سورة هود: ٣١

    មានន័យថា : «ខ្ញុំពុំបានប្រាប់ពួកអ្នកថា ខ្ញុំមានឃ្លាំងសម្បត្តិរបស់អល់ឡោះ ខ្ញុំដឹងរឿងអាថ៌កំបាំង ហើយខ្ញុំជាទេវតានោះដែរ»

    ណួសបានបន្តថា :

    ﭽ ﭒ    ﭓ  ﭔ  ﭕ  ﭖ  ﭗ  ﭘ  ﭙ  ﭚ  ﭛ ﭼ  سورة الأعراف: ١٨٨

    មានន័យថា : «ខ្ញុំមិនមានសិទ្ធិកាន់កាប់ផលប្រយោជន៍សម្រាប់រូបខ្ញុំផ្ទាល់ ហើយក៏គ្មានសិទ្ធិបង្កគ្រោះថ្នាក់  លើកលែងតែអ្វីដែលអល់ឡោះទ្រង់សព្វព្រះទ័យតែប៉ុណ្ណោះ»

    ពួកអ្នកនាំសារ ឬពួកណាពី គឺជាបម្រើរបស់ព្រះដ៏ឧត្តុង្គឧត្តម។ ទ្រង់បានជ្រើសរើស និងលើកតម្កើងពួកគេ ដោយព្រះរាជសាររបស់ទ្រង់។ ទ្រង់ហៅពួកគេថា «ខ្ញុំបម្រើ»របស់ទ្រង់។ ពួកគេកាន់សាសនាឥស្លាម ហើយអល់ឡោះមិនទទួលស្គាល់សាសនាណាមួយក្រៅពីឥស្លា​ម​ជា​ដាច់ខាត។ អល់ឡោះជាម្ចាស់ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ إِنَّ  الدِّينَ  عِندَ   اللّهِ  ﭼ ﭼ سورة آل عمران: ١٩

    មានន័យថា : «ពិតណាស់ សាសនាដែលអល់ឡោះជាម្ចាស់ទទួលស្គាល់គឺសាស​នាឥស្លាម»

           សាររបស់ពួកគេមានការឯកភាពគ្នាលើគោលការណ៍គ្រឹះ ហើយមានភាពខុសប្លែកពីគ្នាទាក់ទិននឹងក្បួនច្បាប់។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ لِكُلٍّ  جَعَلْنَا  مِنكُمْ  شِرْعَةً  ﮞ ﭼ  سورة المائدة: ٤٨

    មានន័យថា :«ប្រាកដណាស់សម្រាប់រាល់ប្រជាជាតិនីមួយៗយើងបានបង្កើតក្បួនច្បាប់ និងផ្លូវយ៉ាងច្បាស់លាស់ដែលពួកគេនាំគ្នាប្រតិ​បត្តិ​»

    ក្បួនច្បាប់ចុងក្រោយបង្អស់ គឺក្បួនច្បាប់របស់ណាពីមូហាំម៉ាត់។ ក្បួនច្បាប់នេះ លុបចោលនូវក្បួនច្បាប់សម័យបុរាណ ហើយសាររបស់គាត់គឺជាសារចុងក្រោយបង្អស់។ រូបគាត់គឺជាអ្នកនាំសារចុងក្រោយបង្អស់ផងដែរ។

    អ្នកណាមានជំនឿចំពោះណាពីណាមួយ ចាំបាច់ត្រូវមានជំនឿចំពោះពួកណាពីទាំងអស់។ នរណាបដិសេធចំពោះណាពីណាម្នាក់ ប្រាកដណាស់ អ្នកនោះហាក់ដូចជាបដិសេធចំពោះណាពីទាំងឡាយ​ដែរ ពីព្រោះពួកអ្នកនាំសារ និងពួកណាពីទាំងឡាយអំពាវនាវមនុស្សទៅរកជំនឿចំពោះអល់ឡោះ ពួកទេវតា ព្រះគម្ពីរ ពួកអ្នកនាំសារ និងជឿចំពោះថ្ងៃបរលោក។ សាសនារបស់ពួកគេ គឺជាសាសនាតែមួយ។ ចំពោះអ្នកដែលបែងចែងរវាងពួកគេ ឬមានជំនឿចំពោះអ្នកនាំសារខ្លះ ហើយបដិសេធចំពោះអ្នកនាំសារដទៃទៀត។ បានសេចក្តីថា គេបដិសេធនឹងពួកអ្នកនាំសារទាំងអស់ ពីព្រោះពួកអ្នកនាំសារទាំងនោះ អំពាវនាវទៅរកជំនឿចំពោះពួកណាពី និងពួកអ្នកនាំសារទាំងឡាយ។ អល់ឡោះជាម្ចាស់ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ آمَنَ  الرَّسُولُ  بِمَا  أُنزِلَ   إِلَيْهِ   مِن  رَّبِّهِ  وَالْمُؤْمِنُونَ  كُلٌّ      آمَنَ  بِاللّهِ  وَمَلاَئِكَتِهِ  وَكُتُبِهِ   وَرُسُلِهِ  لاَ  نُفَرِّقُ  بَيْنَ  أَحَدٍ  مِّن  رُّسُلِهِ  ٢٨٥  ﭼ سورة البقرة: ٢٨٥

    មានន័យថា :«អ្នកនាំសារមូហាំម៉ាត់មានជំនឿចំពោះអ្វីដែលព្រះជាម្ចាស់របស់គេបានប្រទានចុះមក ហើយពួកអ្នកមានជំនឿទាំងឡាយក៏មានជំនឿអ៊ីចឹងដែរ។ ពួកគេទាំងអស់មាន​ជំនឿចំពោះអល់ឡោះ ពួកទេវតា ព្រះគម្ពីរ ពួកអ្នកនាំសារ។ ពួកយើងមិនបែងចែកនរណាម្នាក់​ក្នុងចំណោមពួកអ្នកនាំសារទាំងនោះឡើយ»

    អល់ឡោះជាម្ចាស់ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﭱ  ﭲ  ﭳ   ﭴ  ﭵ  ﭶ  ﭷ  ﭸ  ﭹ  ﭺ  ﭻ   ﭼ  ﭽ  ﭾ  ﭿ  ﮀ  ﮁ   ﮂ  ﮃ  ﮄ  ﮅ  ﮆ  ﮇ  ﭼ سورة النساء: ١٥٠

    មានន័យថា : «ពិតណាស់ ពួកអ្នកដែលគ្មានជំនឿចំពោះអល់ឡោះ គ្មានជំនឿចំពោះពួកអ្នកនាំសារ​របស់ទ្រង់ ពួកគេចង់បែងចែករវាង  អល់ឡោះ និងពួកអ្នកនាំសាររបស់ទ្រង់។ ពួកគេនិយាយថា : « ពួកយើងមានជំនឿចំពោះពួកអ្នកនាំសារមួយចំនួន ហើយពួកយើងមិនជឿចំពោះពួកគេមួយចំនួនផ្សេងទៀត»។ ពួកគេចង់បង្កើតផ្លូវថ្មីមួយដែលនាំទៅរកសេចក្តីវង្វេង»។

    ជឿចំពោះថ្ងៃបរលោក៖ គឺជាថ្ងៃទីបញ្ចប់នៃសត្វលោកទាំងឡាយនៅក្នុងលោកីយ៍នេះ គឺសេចក្តីស្លាប់។ ក្រោយពេលស្លាប់ តើវាសនារបស់មនុស្សនឹងទៅជាយ៉ាងណា? តើអ្វីជាលទ្ធផលនៃពួកអ្នកប្រព្រឹត្តអំពើអយុត្តិធម៌ ដែលបានរួចទោសក្នុងលោកីយ៍នេះ? តើនៅថ្ងៃនោះ ពួកគេអាចរួចផុតពីទោសនៃអំពើអយុត្តិធម៌របស់ពួកគេទេ?   អ្នកធ្វើល្អដែល​បាត់បង់គុណសម្បត្តិ និងផលតបស្នងអំពើល្អរបស់ពួកគេក្នុងលោកីយ៍នេះ តើនៅថ្ងៃនោះនឹងត្រូវគេលួចបន្លំបានទៀតទេ?

           ពិតណាស់ មនុស្សលោកបានទៅរកសេចក្តីស្លាប់ជាបន្តបន្ទាប់ ពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់អល់ឡោះជាម្ចាស់អនុញ្ញាតឱ្យលោកីយ៍នេះផុតរលត់។ សត្វលោកទាំងឡាយ ត្រូវវិនាសមហន្តរាយពីលើភពផែនដីនេះ។ អល់ឡោះជាម្ចាស់នឹងបង្កើតសត្វលោកទាំងអស់ឱ្យរស់ឡើងវិញនៅថ្ងៃជំនុំជម្រះ។ អល់ឡោះជាម្ចាស់បង្កើតមនុស្សជំនាន់មុន និងមនុស្សជំនាន់ក្រោយឱ្យរស់ឡើងវិញ។ បន្ទាប់មកទ្រង់នឹងជំនុំជម្រះពួកគេ តាមអំពើរបស់ពួកគេ​ល្អ ឬអាក្រក់ដែលពួកគេបានសាងក្នុងលោកីយ៍នេះ។ ពួកអ្នកមានជំនឿនឹងត្រូវនាំទៅកាន់​ឋានសួគ៌ ហើយពួកអ្នកគ្មានជំនឿនឹងត្រូវអូសទៅកាន់ឋាននរក។

           ឋានសួគ៌គឺជាទីបរមសុខដែលអល់ឡោះជាម្ចាស់បានរៀបចំត្រៀម​សម្រាប់ពួកអ្នកដែលមានជំនឿ។ ក្នុងឋានសួគ៌នេះមានប្រភេទនៃបរមសុខផ្សេងៗគ្នាដែលគ្មាននរណាម្នាក់អាច​ធ្វើការពិពណ៌នាបានឡើយ។ ក្នុងឋានសួគ៌នេះមានមួយរយជាន់។ ជាន់នីមួយៗ មានមនុស្សរស់នៅតាមកម្រិតនៃជំនឿ និងការប្រតិបត្តិរបស់ពួកគេចំពោះអល់ឡោះ។ អ្នករស់នៅឋានសួគ៌ជាន់ទាបបំផុត គឺស្មើនឹងការសោយសុខរបស់ស្តេចផែនដីយើងនេះទ្វេជាដប់។

           ឋាននរកគឺជាកន្លែងដាក់ទារុណកម្មដែលអល់ឡោះជាម្ចាស់រៀប​ចំត្រៀមសម្រាប់ពួកអ្នកដែលគ្មានជំនឿ។ ក្នុងឋាននរកមានទារុណកម្មគ្រប់រូបភាពដែលមិនអាចពណ៌នាបាន។ បើសិនជាអល់ឡោះជាម្ចាស់ទ្រង់អនុញ្ញាតឱ្យអ្នកណាម្នាក់ស្លាប់នៅថ្ងៃបរលោក គឺអ្នករស់នៅឋាននរកនឹងស្លាប់  ដោយគ្រាន់តែមើលឃើញវា។

           ប្រាកដណាស់ អល់ឡោះដឹងជ្រាបដោយចំណេះដឹងពីបុព្វេរបស់ទ្រង់នូវអ្វីដែលមនុស្សនឹងនិយាយ ការប្រព្រឹត្តល្អ និងអាក្រក់ ដោយកំបាំង ឬបើកចំហ។ ទ្រង់បានដាក់ទេវតាពីរអង្គជាភ្នាក់ងារ។ ម្នាក់កត់ត្រាអំពើល្អ ហើយម្នាក់ទៀតកត់ត្រាអំពើអាក្រក់។ គ្មានអ្វីដែលត្រូវរបូតចេញពីពួកគេទាំងពីរអង្គនោះឡើយ។ អល់ឡោះជាម្ចាស់ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﭪ  ﭫ  ﭬ  ﭭ  ﭮ    ﭯ  ﭰ  ﭱ  ﭲ  ﭼ سورة ق: - ١٨

    មានន័យថា : «គ្មានសម្តីណាមួយដែលនិយាយចេញមក លើកលែងតែមានទេវតាកំពុងចាំឃ្លាំមើល និងកត់ត្រាទុក»

    ទេវតាកត់ត្រាទង្វើរបស់មនុស្សក្នុងបញ្ជីមួយទុកជូនឱ្យមនុស្សលោកវិញនៅថ្ងៃបរលោក។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﭾ  ﭿ    ﮀ  ﮁ     ﮂ  ﮃ  ﮄ  ﮅ  ﮆ  ﮇ  ﮈ  ﮉ   ﮊ  ﮋ  ﮌ  ﮍ  ﮎ      ﮏ  ﮐﮑ  ﮒ  ﮓ  ﮔ   ﮕﮖ  ﮗ  ﮘ   ﮙ  ﮚ  ﮛ  ﭼ سورة الكهف: ٤٩

    មានន័យថា : «គេបានដាក់បញ្ជីកត់ត្រារបស់មនុស្សម្នាក់ៗក្នុងដៃស្តាំឬដៃឆ្វេងរបស់គេ។ ពួកអ្នកប្រព្រឹត្តអំពើឧក្រិដ្ឋមានការភ័យខ្លាចចំពោះអ្វីដែលមានក្នុងបញ្ជី ដោយសារអំពើបាបដែលពួកគេបានសាង។ ពួកគេនិយាយថា :«វិនាសហើយយើង!តើនេះជាបញ្ជីអ្វី? គ្មានចន្លោះអ្វីសោះឡើយ។ ទាំងតូចទាំងធំនៃទង្វើរបស់យើងត្រូវបានកត់ត្រាចូលទាំងអស់»។ ពួកគេប្រទះឃើញអ្វី ដែលពួកគេបានធ្វើនៅក្នុងលោកីយ៍នេះមានវត្តមាននៅនឹងមុខ។ ព្រះជាម្ចាស់របស់អ្នកមិនប្រព្រឹត្តអយុត្តិធម៌ចំពោះនរណាម្នាក់ សូម្បីប៉ុនអាតូម»។

    មនុស្សលោកនឹងអានបញ្ជីរបស់ខ្លួន។ គ្មាននរណាម្នាក់ហ៊ានប្រកែកនោះទេ។ បើសិនជានរណាហ៊ានប្រកែក​ចំពោះអំពើរបស់ខ្លួន អល់ឡោះនឹងឱ្យត្រចៀក ភ្នែក ដៃទាំងពីរ ជើងទាំងពីរ និងស្បែករបស់គេនិយាយប្រាប់ពីទង្វើរបស់ពួកគេ។ អល់ឡោះជាម្ចាស់ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ وَيَوْمَ  يُحْشَرُ       أَعْدَاء  اللَّهِ  إِلَى   النَّارِ    فَهُمْ  يُوزَعُون  ١٩  حَتَّى  إِذَا  مَا  جَاؤُوهَا  شَهِدَ    عَلَيْهِمْ  سَمْعُهُمْ  وَأَبْصَارُهُمْ  وَجُلُودُهُمْ  بِمَا  كَانُوا          يَعْمَلُون  ٢٠   ﭑ  ﭒ  ﭓ  ﭔ  ﭕﭖ  ﭗ  ﭘ  ﭙ  ﭚ      ﭛ  ﭜ             ﭝ  ﭞ  ﭟ  ﭠ  ﭡ   ﭢ  ﭣ  ﭤ   ﭥ  ﭦ                 ﭧ  ﭨ  ﭩ  ﭪ  ﭫ  ﭬ  ﭭ    ﭮ   ﭯ  ﭰ  ﭱ   ﭲ  ﭳ  ﭴ  ﭵ  ﭶ             ﭷ   ﭸ     ﭹ  ﭼ سورة فصلت: ١٩ - ٢٢

    មានន័យថា : «ថ្ងៃដែលគេប្រមូលសត្រូវរបស់អល់ឡោះទៅកាន់ឋាននរក។ ទេវតាទារុណកម្មបានឃុំឃាំងពួកគេពីអ្នកទីមួយរហូតដល់អ្នកចុងក្រោយបង្អស់។ លុះពួកគេមកដល់ភ្លើងនរក ពួកគេនាំគ្នាប្រកែកជំទាស់ ហើយត្រចៀក ភ្នែក និងស្បែករបស់ពួកគេធ្វើសាក្សីលើកំហុស​របស់ខ្លួនឯង។ ពួកគេនិយាយទៅកាន់ស្បែកថា :«ហេតុអ្វីបានពួកឯងធ្វើសាក្សីលើយើង?»។ ស្បែកឆ្លើយថា :«​អល់ឡោះដែលធ្វើឱ្យអ្វីៗសព្វបែបយ៉ាងចេះនិយាយគឺទ្រង់ធ្វើឱ្យយើងចេះនិយាយ»។ ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកតាំងពីដំបូង ហើយពួកអ្នកត្រូវវិលត្រលប់ទៅរកទ្រង់វិញ។ កាលនៅលោកីយ៍ ពួកអ្នកបានលាក់បាំងអំពើបាបរបស់ពួកអ្ន​ក ខ្លាចត្រចៀក ភ្នែក ស្បែករបស់ពួកអ្នកធ្វើសាក្សីលើពួកអ្នក។ ក៏ប៉ុន្តែពួកអ្នកនឹកស្មានថា អល់ឡោះទ្រង់មិនដឹងជ្រាបអំពីអ្វីភាគច្រើនដែលពួកអ្នកបានធ្វើ»។

           ជំនឿនឹងថ្ងៃបរលោកគឺជាថ្ងៃបំផ្លាញលោក ថ្ងៃរស់ឡើងវិញដែលពួកអ្នកនាំសារ និងពួកណាពីទាំងអស់បាននាំដំណឹងនេះមកប្រាប់មនុស្ស​លោក។ អល់ឡោះជាម្ចាស់ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ وَمِنْ  آيَاتِهِ  أَنَّكَ  تَرَى  الأَرْضَ  خَاشِعَةً  فَإِذَا  أَنزَلْنَا  عَلَيْهَا  الْمَاء   اهْتَزَّتْ  وَرَبَتْ  إِنَّ  الَّذِي  أَحْيَاهَا  لَمُحْيِي  الْمَوْتَى  إِنَّهُ      عَلَى  كُلِّ          شَيْءٍ   قَدِير  ٣٩  ﭼ سورة فصلت: ٣٩

    មានន័យថា : «អំពីសញ្ញាភស្តុតាងរបស់ទ្រង់ គឺអ្នកមើលឃើញដីដែលស្ងួតហួតហែងក្រៀម​ក្រោះគ្មានរុក្ខជាតិ នៅពេលដែលយើងបានប្រទានទឹកភ្លៀងចុះមក ស្រាប់តែមានរុក្ខជាតិដុះដាល និងលូតលាស់ឡើង។ ពិតណាស់ អ្នកដែលធ្វើឱ្យផែនដីរស់ឡើងវិញដោយរុក្ខជាតិ គឺជាអ្នកដែលបង្កើតសាកសពឱ្យរស់ឡើងវិញ។ ទ្រង់គឺជាព្រះដែលមានអានុភាពលើអ្វីគ្រប់យ៉ាង»

    អល់ឡោះជាម្ចាស់ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ أَوَلَمْ  يَرَوْا  أَنَّ  اللَّهَ  الَّذِي  خَلَقَ  السَّمَاوَاتِ   وَالأَرْضَ  وَلَمْ  يَعْيَ  بِخَلْقِهِنَّ  بِقَادِرٍ     عَلَى  أَنْ  يُحْيِيَ  ﮫ ﭼ  سورة الأحقاف: ٣٣​​                                                                            

    មានន័យថា :«តើពួកគេឃើញទេ? ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃ​ទាំងប្រាំពីរជាន់ និងផែនដី ហើយទ្រង់មិនអសមត្ថភាពក្នុងការបង្កើតអ្វីៗទាំងអស់នេះទេ។ ទ្រង់មានអំណាចក្នុងការបង្កើតសាកសពឱ្យរស់ឡើងវិញ»

    ទ្រង់បង្កើតសត្វលោកតម្រូវតាមគតិបណ្ឌិតរបស់ទ្រង់។ ពិតណាស់ អល់ឡោះទ្រង់មិនបង្កើតសត្វលោកមក ដោយឥតប្រយោជន៍នោះទេ។ ទ្រង់ក៏ពុំទុកពួកគេចោលទទេៗនោះដែរ។ សូម្បីតែមនុស្សល្ងង់ខ្លៅ នៅពេលគេធ្វើអ្វីមួយសំខាន់ គឺគេមិនធ្វើដោយគ្មានគោលបំណង និងគោលដៅនោះឡើយ។ ហេតុអ្វីបានជាមនុស្សមិនគិតពីរឿងនេះ? ហេតុអ្វីបានមនុស្សគិតថា ព្រះជាម្ចាស់បង្កើតគេមក ដោយឥតប្រយោជន៍ ទុកពួកគេចោលទទេៗ។ ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំពីអ្វីដែលមនុស្សគិតស្មានចំពោះទ្រង់។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﮮ  ﮯ  ﮰ  ﮱ  ﯓ   ﯔ  ﯕ  ﯖ  ﯗ  ﭼ سورة المؤمنون: ١١٥

    មានន័យថា :  «តើពួកអ្នកគិតថា យើងបានបង្កើតពួកអ្នកទទេៗឥតប្រយោជន៍ ហើយពួកអ្នកមិនវិលត្រលប់ទៅរកយើងវិញទេឬ? »

    អល់ឡោះជាម្ចាស់ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ وَمَا  خَلَقْنَا  السَّمَاء  وَالأَرْضَ  وَمَا  بَيْنَهُمَا  بَاطِلاً  ذَلِكَ  ظَنُّ  الَّذِينَ  كَفَرُوا   فَوَيْلٌ  لِّلَّذِينَ  كَفَرُوا        مِنَ  النَّار  ٢٧  ﭼ

                                                                                                سورة ص: ٢٧

    មានន័យថា : «យើងពុំបានបង្កើតមេឃទាំងប្រាំពីរជាន់ និងផែនដី និងអ្វីដែលនៅចន្លោះភពទាំងពីរ ដោយឥតប្រយោជន៍នោះទេ។ នោះគឺជាការនឹកស្មានរបស់ពួកអ្នកដែលគ្មានជំនឿតែប៉ុណ្ណោះ។ សេចក្តីវិនាសមហន្តរាយនៃភ្លើងនរក គឺសម្រាប់ពួកអ្នកដែលគ្មានជំនឿ»

           ពួកអ្នកមានប្រាជ្ញាទាំងឡាយ សុទ្ធតែធ្វើសាក្សីចំពោះសេចក្តីជំនឿ ហើយជំនឿជាកត្តាចាំបាច់សម្រាប់ប្រាជ្ញា និងនិស្ស័យពីកំណើតក៏បានទទួលស្គាល់ពីជំនឿនេះ។ ពីព្រោះមនុស្សលោក នៅពេលមានជំនឿចំពោះថ្ងៃបរលោក គេនឹងយល់ថា ហេតុផលដែលគេត្រូវបោះ​បង់ចោលនូវអ្វីដែលខ្លួនត្រូវបោះបង់ ហើយប្រតិបត្តិនូវអ្វីដែលខ្លួនត្រូវប្រតិបត្តិ ដោយសង្ឃឹមចំពោះការតបស្នងរបស់អល់ឡោះ។ ម្យ៉ាងទៀតគេយល់ថា អ្នកប្រព្រឹត្តអយុត្តិធម៌ទៅលើមនុស្សនឹងត្រូវទទួលទោស ហើយជនរងគ្រោះនឹងទទួលសំណងពីគេវិញនៅថ្ងៃបរលោក។ ពិតណាស់ មនុស្សលោកត្រូវតែទទួលផលរបស់ខ្លួន។ ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។ ជីវិតគ្រប់រូបនឹងទទួលបានការតបស្នងតាមអ្វីដែលខ្លួនបានសាង។ នៅពេលនោះយុត្តិធម៌របស់ព្រះបានកើតឡើងជាក់ស្តែង។

    ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﮇ  ﮈ  ﮉ  ﮊ  ﮋ   ﮌ  ﮍ  ﮎ  ﮏ  ﮐ  ﮑ  ﮒ  ﮓ   ﮔ   ﭼ  سورة الزلزلة: ٧ - ٨                                                                                           

    មានន័យថា : «នរណាធ្វើល្អប៉ុនសត្វស្រមោចនឹងឃើញផលល្អរបស់ខ្លួន ហើយនរណាធ្វើអាក្រក់ប៉ុនសត្វស្រមោចនឹងឃើញផលអាក្រក់របស់ខ្លួន​»

           គ្មានសត្វលោកណាម្នាក់របស់ទ្រង់ដឹងពីពេលវេលានៃការកើតថ្ងៃរបលោកនោះទេ។ ថ្ងៃនោះគ្មានណាពីណាម្នាក់ដឹង ហើយទេវតាដែលនៅជិតទ្រង់ក៏មិនដឹងដែរ។ ប៉ុន្តែជាចំណេះដឹងពិសេសរបស់អល់ឡោះ ទ្រង់តែមួយគត់ដឹងពីរឿងនេះ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﯯ  ﯰ  ﯱ   ﯲ  ﯳﯴ  ﯵ  ﯶ  ﯷ  ﯸ  ﯹﯺ  ﯻ  ﯼ  ﯽ    ﯾ     ﯿ ﭼ  

     سورة الأعراف: ١٨٧

    មានន័យថា : «ពួកគេសួរអ្នកអំពីថ្ងៃបរលោក តើពេលណាទើបថ្ងៃនោះមកដល់? មូហាំម៉ាត់ ចូរអ្នកប្រាប់ពួកគេចុះថា​៖« ពិតណាស់ ចំណេះដឹងទាក់ទងនឹងរឿងថ្ងៃបរលោកមានតែព្រះជាម្ចាស់របស់ខ្ញុំមួយគត់ដែលទ្រង់ដឹង។ ទ្រង់មិនបង្ហាញឱ្យនរណាម្នាក់ដឹងពីពេលវេលានោះទេ លើកលែងតែព្រះអង្គឯង»

    ជំនឿចំពោះព្រះលិខិត៖ ត្រូវតែមានជំនឿថា អល់ឡោះជាម្ចាស់ទ្រង់ដឹងជ្រាបពីអ្វីដែលបានកើតឡើង និងអ្វីដែលនឹងកើតឡើង។ ទ្រង់ដឹងពីស្ថានភាពសត្វលោក ការងារ ​អាយុជីវិត និងជីវភាពរស់នៅរបស់ពួកគេ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ إِنَّ    اللَّهَ  بِكُلِّ  شَيْءٍ  عَلِيم  ٦٢  ﭼ سورة العنكبوت: ٦٢

    មានន័យថា :«ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងជ្រាបពីអ្វីៗគ្រប់យ៉ាង»

    ទ្រង់បានមានព្រះបន្ទូលទៀតថា :

    ﭽ  ﯬ  ﯭ  ﯮ  ﯯ  ﯰ  ﯱ   ﯲﯳ  ﯴ  ﯵ  ﯶ     ﯷ  ﯸﯹ  ﯺ  ﯻ  ﯼ  ﯽ  ﯾ  ﯿ  ﰀ  ﰁ        ﰂ  ﰃ  ﰄ  ﰅ  ﰆ  ﰇ   ﰈ  ﰉ  ﰊ  ﰋ          ﰌ  ﰍ   ﭼ سورة الأنعام: ٥٩

    មានន័យថា :«អល់ឡោះជាម្ចាស់មានកូនសោអាថ៌កំបាំងដែលគ្មាននរ​ណាម្នាក់ដឹង លើកលែងតែទ្រង់។ ទ្រង់ដឹងពីអ្វីដែលនៅលើគោក និងនៅក្នុងសមុទ្រ។ គ្មានស្លឹកឈើណាមួយ​ជ្រុះ លើកលែងតែទ្រង់ដឹង​។   គ្មានគ្រាប់ធញ្ញជាតិណាមួយឋិតនៅក្រោមផ្ទៃងងឹតនៃផែនដី​   ហើយ​គ្មានអ្វីដែលស្រស់ និងអ្វីដែលស្ងួត លើកលែងតែមានចារទុកក្នុងបញ្ជីព្រះលិខិតយ៉ាងច្បាស់​​លាស់​»

    អល់ឡោះជាម្ចាស់បានកត់ត្រាអ្វីៗគ្រប់យ៉ាងក្នុងបញ្ជីព្រះលិខិត។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﯧ  ﯨ  ﯩ  ﯪ  ﯫ      ﯬ  ﯭ   ﭼ سورة يس: ١٢

    មានន័យថា : «អ្វីគ្រប់យ៉ាងយើងបានកត់ត្រាទុកក្នុងបញ្ជីព្រះលិខិត»

    អល់ឡោះជាម្ចាស់ទ្រង់បានមានព្រះបន្ទូលទៀតថា :

    ﭽ ﮡ  ﮢ  ﮣ  ﮤ  ﮥ  ﮦ  ﮧ  ﮨ  ﮩﮪ  ﮫ  ﮬ   ﮭ  ﮮﮯ  ﮰ       ﮱ  ﯓ  ﯔ  ﯕ   ﯖ  ﭼ سورة الحج: ٧٠

    មានន័យថា : «នែមូហាំម៉ាត់! តើអ្នកមិនដឹងទេឬថា អល់ឡោះជ្រាបដឹងយ៉ាងច្បាស់លាស់អំពីអ្វីៗដែលនៅលើមេឃ និងនៅលើផែនដី​? ប្រាក​​ដណាស់ ទ្រង់បានកត់ត្រាទុកក្នុងបញ្ជីព្រះលិខិត។ ពិតណាស់ រឿងនេះងាយស្រួលបំផុតចំពោះអល់ឡោះជាម្ចាស់»

             បើសិនជាអល់ឡោះជាម្ចាស់​សព្វព្រះទ័យបង្កើតអ្វីមួយ ទ្រង់គ្រាន់តែពោលថា :«ចូរកើត!» នោះវាក៏កើតឡើងភ្លាមៗតែម្តង។ ដូចទ្រង់បានមានព្រះបន្ទូលថា :

    ﭽ إِنَّمَا    أَمْرُهُ  إِذَا     أَرَادَ  شَيْئًا  أَنْ  يَقُولَ  لَهُ  كُنْ              فَيَكُون  ٨٢   ﭼ سورة يس: ٨٢

    មានន័យថា :«ពិតណាស់ កិច្ចការរបស់ទ្រង់ បើសិនជាទ្រង់សព្វព្រះទ័យនឹងអ្វីមួយ គ្រាន់តែទ្រង់មានបន្ទូលថា :«ចូរកើត!» នោះវានឹងកើតឡើងភ្លាមៗតែម្តង»។

           ទ្រង់បាន​ចារកំណត់ចំពោះអ្វីគ្រប់យ៉ាង គឺទ្រង់ជាអ្នកបង្កើតពួកវាទាំងនោះផងដែរ​។ ដូចទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﮏ   ﮐ  ﮑ  ﮒ ﭼ       سورة الزمر: ٦٢

    មានន័យថា : «អល់ឡោះជាម្ចាស់ ជាអ្នកបង្កើតអ្វីគ្រប់យ៉ាង»

    ទ្រង់បង្កើតមនុស្ស​លោកមកដើម្បីគោរពសក្ការៈចំពោះទ្រង់។ ទ្រង់បានបកស្រាយប្រាប់ពួកគេពីការគោរពសក្ការៈ​នេះ ហើយបង្គាប់ពួកគេឱ្យប្រតិបត្តិ។ ទ្រង់បានហាមឃាត់ពួកគេពីការប្រព្រឹត្តអំពើបាប ហើយទ្រង់បានបកស្រាយប្រាប់ពួកគេពីអំពើបាបទាំងនោះ។ ទ្រង់បានប្រទានដល់ពួកគេនូវកម្លាំងពលំ សមត្ថភាព និងចំណង់ចំណូលចិត្តដែលពួកគេអាចបំពេញបទបញ្ជារបស់អល់ឡោះដើម្បីឱ្យពួក​គេទទួលបានផលបុណ្យ។ ម្យ៉ាងទៀតជនណាប្រព្រឹត្តល្មើសនឹងបទបញ្ជារបស់ ទ្រង់ គឺត្រូវទទួលទារុណកម្ម។

           នៅពេលមនុស្សមានជំនឿចំពោះព្រះលិខិតគឺនឹងទទួលបានផលដូចខាងក្រោម៖

           ១. ការពឹងផ្អែកចំពោះអល់ឡោះនៅពេលប្រតិបត្តិការងារដែលជាបច្ច័យ ព្រោះគេដឹង​ថា ហេតុឬបច្ច័យ និងអ្នកបង្កបច្ច័យ គឺអាស្រ័យដោយព្រះលិខិត និងការកំណត់របស់អល់ឡោះ។

           ២. ទទួលបានសេចក្តីសុខ និងភាពស្កប់ស្កល់ក្នុងចិត្ត នៅពេលដែលគេដឹងថា អ្វីៗកើតឡើងដោយព្រះលិខិតរបស់អល់ឡោះ។ ពិតណាស់ ផលអាក្រក់ទាំងឡាយដែលជាវាសនាបានកំណត់គឺវានឹងកើតឡើងមិនអាចប្រកែកបាន។ ដូច្នេះខ្លួនរបស់គេមិនមានខ្វល់ខ្វាយ ហើយព្រមទទួលនូវការកំណត់របស់អល់ឡោះ។ គ្មានជីវិតរស់នៅរបស់នរណាម្នាក់មានសុភមង្គល មានសេចក្តីសុខ និងស្កប់ស្កល់ជាងអ្នកដែលមានជំនឿចំពោះព្រះលិខិត។

           ៣. ជម្រះភាពអំនួតចេញពីខ្លួន បន្ទាប់ពីធ្វើអ្វីមួយបានសម្រេចដូចបំណង ពីព្រោះការទទួលបានសម្រេច គឺជាពរជ័យអំពីអល់ឡោះតាមអ្វីដែលទ្រង់បានកំណត់នូវហេតុជាបច្ច័យនៃសេចក្តីល្អ និងភាពជោគជ័យ។

           ៤. ជម្រះរាល់ការបារម្ភខ្វល់ខ្វាយ និងការខកបំណង នៅពេលធ្វើអ្វីមួយពុំបានសម្រេចដូចបំណង ឬកើតគ្រោះអាក្រក់ផ្សេងៗ ពីព្រោះថារឿងទាំងនោះអាស្រ័យដោយព្រះលិខិតរបស់អល់ឡោះបានកំណត់ ដែលគ្មានអ្វីប្រឆាំងជំទាស់នឹងបទបញ្ជារបស់ទ្រង់ឡើយ ហើយគ្មានជនណាអាចដេញដោលចំពោះ​ការសម្រេចរបស់ទ្រង់។ ព្រះលិខិតរបស់ទ្រង់ត្រូវតែកើត មិនអាចប្រកែកបាន។ ដូច្នេះអ្នកមានជំនឿនឹងព្រះលិខិតគឺចេះអត់ធ្មត់ និងប្រាថ្នាចង់បានផលបុណ្យអំពីអល់ឡោះជាម្ចាស់។ ដូចទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﮯ  ﮰ    ﮱ  ﯓ  ﯔ  ﯕ  ﯖ  ﯗ  ﯘ  ﯙ  ﯚ  ﯛ    ﯜ  ﯝ  ﯞ  ﯟﯠ  ﯡ  ﯢ  ﯣ  ﯤ  ﯥ      ﯦ  ﯧ   ﯨ  ﯩ  ﯪ  ﯫ  ﯬ    ﯭ  ﯮ  ﯯﯰ  ﯱ   ﯲ  ﯳ  ﯴ            ﯵ  ﯶ  ﯷ  ﭼ سورة الحديد: ٢٢ - ٢٣

    មានន័យថា : «គ្មានគ្រោះថ្នាក់អ្វីមួយកើតឡើងនៅលើផែនដីនេះ ហើយ​ក៏គ្មានគ្រោះថ្នាក់អ្វីមួយកើតឡើងចំពោះខ្លួនរបស់ពួកអ្នក លើកលែងតែមានចារក្នុងបញ្ជីព្រះលិខិតមុននឹងយើងបង្កើតវាឡើង។ ពិតណាស់ រឿងនោះងាយស្រួលបំផុតចំពោះអល់ឡោះ។ នេះគឺដើម្បីកុំឱ្យពួកអ្នកកើតទុក្ខចំពោះអ្វីដែលពួកអ្នកបានបាត់បង់ ហើយដើម្បីកុំឱ្យអ្នកសប្បាយក្អាកក្អាយចំពោះអ្វីដែលពួកអ្នកទទួលបានសម្រេច។ អល់ឡោះជាម្ចាស់ទ្រង់មិនសព្វព្រះទ័យចំពោះអ្នកដែល​ក្រអឺតក្រទមក្អេង​ក្អាងនោះឡើយ»

           ៥. ពឹងផ្អែកទាំងស្រុងទៅលើអល់ឡោះជាម្ចាស់ ពីព្រោះអ្នកមូស្លីមដឹងថា​ អល់ឡោះ​ជាម្ចាស់តែមួយគត់ ទ្រង់មានអំណាចអាចប្រទានផលប្រយោជន៍ និងបង្កគ្រោះថ្នាក់។ មិនត្រូវខ្លាចអំណាចនរណាម្នាក់នោះទេ មិនត្រូវស្ទាក់ស្ទើរចំពោះការប្រតិបត្តិអំពើល្អដោយសារ​ខ្លាចនរណាម្នាក់ដែលជាមនុស្សដូចគ្នាឡើយ។ អ្នកនាំសារមូហាំម៉ាត់បានមានប្រសាសន៍ទៅកាន់អ៊ិបនូអាពើសថា :

     قال رسول الله صلى الله عليه وسلم لابن عباس رضي الله عنهما: ( واعلم أن الأمة لو اجتمعت على أن ينفعوك بشيء لم ينفعوك إلا بشيء قد كتبه الله لك ولو اجتمعواعلى أن يضروك بشيء لم يضروك إلا بشيء قد كتبه الله عليك ) سنن الترمذي.

    មានន័យថា : «ចូរអ្នកជ្រាបថា បើសិនជាមនុស្សជាតិទាំងអស់ប្រមូលផ្តុំគ្នាចង់ជួយជាប្រយោជន៍អ្វីមួយដល់ឯងគឺពួកគេមិនអាចជួយបានជាដាច់ខាត លើកលែងតែអ្វីដែលអល់ឡោះទ្រង់បានចារសម្រាប់​ឯង។ ម្យ៉ាងទៀត បើសិនជាពួកគេប្រមូលផ្តុំគ្នាចង់បង្កគ្រោះថ្នាក់អ្វីមួយដល់ឯងគឺពួកគេមិនអាចបង្កគ្រោះថ្នាក់ដល់ឯងជាដាច់ខាត លើកលែងតែអ្វីដែលអល់ឡោះបានចារទៅលើឯង»

    ទី៣  កុសលធម៌(អៀសសាន)

    អៀសសានមូលដ្ឋានគ្រឹះតែមួយគត់គឺអ្នកត្រូវតែគោរពសក្ការៈចំពោះអល់ឡោះដូចដែលអ្នកឃើញទ្រង់។ បើសិនជាអ្នកមិន​ឃើញទ្រង់ គឺទ្រង់ទតឃើញអ្នក។ មនុស្សលោកត្រូវតែគោរពសក្ការៈចំពោះទ្រង់ក្នុងលក្ខណៈដូច​ខាងលើនេះ។ ក្នុងពេលគោរពសក្ការៈអ្នកត្រូវមានអារម្មណ៍ដឹងថា ខ្លួននៅក្បែរទ្រង់ នៅចំពោះមុខទ្រង់។ លក្ខណៈបែបនេះ នាំឱ្យអ្នកប្រតិបត្តិមានការកោតខ្លាច ការលើកតម្កើង ហើយ​ប្រតិបត្តិដោយសុទ្ធចិត្ត និងលះបង់កម្លាំងកាយចិត្តក្នុងការប្រតិបត្តិឱ្យបានល្អប្រសើរជាទីបំផុត។

           មនុស្សចាំបាច់ត្រូវដឹងពីការឃ្លាំមើលរបស់ព្រះជាម្ចាស់ក្នុងពេលកំពុងប្រតិបត្តិ​។ ត្រូវមានអារម្មណ៍នៅក្បែរទ្រង់ហាក់ដូចជាខ្លួនគេឃើញព្រះអង្គ។ បើសិនជាគេពិបាកនឹងប្រតិបត្តិ គេត្រូវបួងសួងសុំជំនួយ ដើម្បីឱ្យទ្រង់ជួយសម្រេចជំនឿរបស់គេដែលជឿថា អល់ឡោះទ្រង់ទតឃើញ ហើយដឹងពីអាការៈក្នុងចិត្ត និងអាការៈខាងក្រៅរបស់គេ។ គ្មានអ្វីលាក់បាំងនឹងទ្រង់ឡើយ។

           អ្នកមានជំនឿឈានដល់កម្រិតនេះ គឺគេគោរពសក្ការៈចំពោះអល់ឡោះដោយសទ្ធាជ្រះថ្លា មិនងាកទៅរកអ្វីផ្សេងក្រៅពីទ្រង់នោះឡើយ។ មិនទន្ទឹងរង់ចាំការសរសើរពីមនុស្ស​លោក​ មិនខ្លាចការស្តីបន្ទោសរបស់មនុស្ស ពីព្រោះគេគិតថា ព្រះជាម្ចាស់របស់គេ​សព្វព្រះទ័យ និងសរសើររូបគេ គឺគ្រប់គ្រាន់ណាស់សម្រាប់រូបគេ។

           គេក្លាយជាមនុស្សម្នាក់ ដែលអាការៈខាងក្រៅរបស់គេមានតុល្យភាពជាមួយនឹងអាការៈខាង​ក្នុង។ គេជាអ្នកប្រតិបត្តិចំពោះព្រះជាម្ចាស់ទាំងពេលនៅម្នាក់ឯង និងពេលនៅក្នុងចំណោមមនុស្ស។ គេមានជំនឿជឿជាក់យ៉ាងពេញលេញថា អល់ឡោះទ្រង់ទតឃើញអ្វីដែលគេលាក់ទុកក្នុងចិត្ត និងអ្វីដែលខ្លួនគេគិត។ ជំនឿបានត្រួតត្រាលើចិត្តគំនិតរបស់គេ។ គេតែងមានអារម្មណ៍ដឹងពីការឃ្លាំមើលរបស់អល់ឡោះចំពោះរូបគេ។ ដូច្នេះគេបានប្រគល់រូបកាយរបស់គេជូនចំពោះអល់ឡោះជាម្ចាស់។ រូបកាយរបស់គេមិនប្រតិបត្តិទេ លើកលែងតែ​ការប្រតិបត្តិនោះ អល់ឡោះទ្រង់ស្រលាញ់ និងសព្វព្រះទ័យ ហើយស្តាប់បង្គាប់ចំពោះព្រះជាម្ចាស់​ជានិច្ច។

           ដោយសារចិត្តរបស់គេរំពឹងចំពោះព្រះជាម្ចាស់។ ដូច្នេះ គេមិនសុំជំនួយពីមនុស្សលោកដូចគ្នា ​និងមិនត្អួញត្អែប្រាប់មនុស្សលោកដូចគ្នា ពីព្រោះគេរំពឹងចំពោះអល់ឡោះតែមួយគត់​ ក្នុងការបំពេញតម្រូវការ ហើយមានទ្រង់ជាអ្នកជួយគាំទ្រ គឺគ្រប់គ្រាន់សម្រាប់គេ។ ទោះជាគេនៅទីណា គេ​គ្មានអារម្មណ៍ឯកោ ហើយគេមិនដែលខ្លាចនរណាម្នាក់ឡើយ។ ពីព្រោះគេដឹងថា អល់ឡោះ​នៅជាមួយរូបគេក្នុងគ្រប់ស្ថានភាពទាំងអស់។ ទ្រង់ជាទីពំនឹង និងជាអ្នកជួយគាំទ្ររូបគេដ៏ប្រសើរជាទីបំផុត​។ រាល់ការប្រតិបត្តិដែលអល់ឡោះទ្រង់បង្គាប់ប្រើ គេមិនដែលបោះបង់ចោលនោះឡើយ។ គេមិនដែលប្រព្រឹត្តបទល្មើសចំពោះអល់ឡោះ ពីព្រោះគេខ្មាសអល់ឡោះនៅពេលដែលទ្រង់ទតមិនឃើញរូបគេនៅទីដែលទ្រង់បានបង្គាប់ប្រើ ហើយគេមិនចង់ឱ្យទ្រង់ទតឃើញគេនៅទីដែលទ្រង់បាន​ហាមឃាត់។ គេមិនរំលោភបំពាន និងប្រព្រឹត្តអំពើអយុត្តិធម៌ចំពោះមនុស្សណាម្នាក់ឡើយ។ ពីព្រោះគេដឹងថា អល់ឡោះកំពុងទតឃើញរូបគេ ហើយទ្រង់នឹងជំនុំជម្រះទង្វើរបស់គេ។ គេមិនបង្កអំពើវិនាសកម្មបំផ្លិចបំផ្លាញនៅលើភពផែនដីនេះ។ ពីព្រោះគេដឹងថា សេចក្តីល្អសព្វបែបយ៉ាង​នៅលើភពផែនដីនេះ សុទ្ធតែជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់។ ទ្រង់ប្រទានមកជាជំនួយសម្រាប់ផ្តល់ជាផលប្រយោជន៍ដល់សត្វលោកទាំងមូល។ ដូច្នេះ គេទាញយកផលប្រយោ​ជន៍ពីភពផែនដីតាមតម្រូវការ​របស់គេ ហើយគេដឹងគុណចំពោះអល់ឡោះដែលទ្រង់បានប្រទានដល់ពួកគេ។

           អ្វីដែលខ្ញុំបានលើកឡើង និងបានបង្ហាញជូនក្នុងសៀវភៅនេះ ជាប្រការសំខាន់ និងជាមូលដ្ឋានគ្រឹះដ៏ឧត្តមរបស់សាសនាឥស្លាម។ មូលដ្ឋានគ្រឹះទាំងនេះ បើសិនជានរណាម្នាក់មានជំនឿ និងប្រតិបត្តិតាម គឺគេក្លាយជាមូស្លីម។ សាសនាឥស្លាម គឺដូចដែលខ្ញុំបានលើកឡើងខាងលើ ជាសាសនា និងជាអាណាចក្រ ជាការគោរពសក្ការៈ និងជាផ្លូវជីវិត​។ ឥស្លាមជាប្រព័ន្ធច្បាប់ដ៏សុក្រឹតពេញ​លេញរបស់ព្រះមានចែងពីអ្វីៗសព្វបែបយ៉ាងដែលបុគ្គល និងសង្គមត្រូវការសម្រាប់គ្រប់វិស័យទាំងអស់នៃជីវិតជំនឿ នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងសន្តិភាព។ សាសនាឥស្លាម​នឹងធ្វើឱ្យមនុស្សយល់ដឹងអំពីទ្រឹស្តីគោល មូលដ្ឋានគ្រឹះ ក្បួនច្បាប់ដែលរៀបចំកិច្ចការសន្តិភាព និងកិច្ចការសង្រ្គាម ​សិទ្ធិ និងកាតព្វកិច្ច។ រក្សាការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស រក្សាសិទ្ធិសត្វបក្សាបក្សី សត្វគ្រប់ប្រភេទ បរិស្ថានជុំវិញខ្លួន។ ឥស្លាមនឹងបញ្ជាក់ប្រាប់ពីធាតុពិតរបស់មនុស្ស ជីវិត សេចក្តីស្លាប់ ការរស់ឡើង​វិញក្រោយពេលស្លាប់។ ម្យ៉ាងវិញទៀត ឥស្លាមគឺជាមាគ៌ាគំរូដ៏សុក្រឹត សម្រាប់ទាក់ទងជាមួយមនុស្សនៅជុំវិញខ្លួន។ ដូចទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﯦ    ﯧ  ﯨ  ﭼ سورة البقرة: ٨٣

    មានន័យថា :«ចូរពួកអ្នកនិយាយពាក្យកុសលធម៌ទៅកាន់មនុស្សលោក​ទាំងឡាយ»

    អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ ﭥ   ﭦ  ﭧ ﭼ سورة آل عمران: ١٣٤

    មានន័យថា : «អ្នកដែលអត់ឱនចំពោះមនុស្សលោក ពេលខ្លួនគេមានអំណាចអាចចាត់ការគេបាន»

    អល់ឡោះជាម្ចាស់ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﮱ  ﯓ  ﯔ  ﯕ  ﯖ   ﯗ  ﯘﯙ  ﯚ  ﯛ  ﯜ  ﯝ ﭼ سورة المائدة: ٨

    មានន័យថា : «ចូរអ្នកកុំធ្វើឱ្យបាត់បង់ភាពយុត្តិធម៌ ព្រោះតែការស្អប់របស់មនុស្សមួយក្រុម។ ចូរប្រតិបត្តិអំពើយុត្តិធម៌ជាមួយពួកសត្រូវ និងមិត្តរបស់ខ្លួនឱ្យបានស្មើភាពគ្នា។ ពីព្រោះភាពយុត្តិធម៌គឺនៅជិតបំផុតនឹងការកោតខ្លាចចំពោះអល់ឡោះ»

    ក្រោយពីបានពន្យល់បកស្រាយពីឋានានុក្រមសាសនា និងមូលដ្ឋានគ្រឹះតាមលំដាប់នីមួយៗរួចមក  ខ្ញុំសូមលើកឡើងសង្ខេបពីគុណសម្បត្តិរបស់សាសនាឥស្លាម។

    គុណសម្បត្តិសាសនាឥស្លាម

             ចុងស្លាបប៉ាកកាអសមត្ថភាពនឹងសរសេរពិពណ៌នាឱ្យអស់សេចក្តីអំពីគុណសម្បត្តិរបស់សាសនាឥស្លាម ហើយគ្មានលទ្ធភាពនឹងបរិយា​យឱ្យអស់សេចក្តី អំពីតម្លៃនៃសាសនាឥស្លាម។ ដោយសារសាសនានេះ គឺជាសាសនារបស់អល់ឡោះ ដូចដែលចក្ខុរបស់មនុស្សមិនអាច​មើលឃើញអល់ឡោះ ឬមនុស្សមិនអាចយល់ដឹងពីទ្រង់ដោយចំណេះដឹងរបស់គេ។ ក៏ដូចគ្នា​ដែរច្បាប់បញ្ញត្តិរបស់ទ្រង់ គ្មានស្លាបប៉ាកកាណាអាចពិពណ៌នាឱ្យអស់សេចក្តីបានដែរ។ អិបនូ កៃយ៉ិម​​បាននិយាយថា ប្រសិនបើអ្នកត្រិះរិះពិចារណាអំពីគតិបណ្ឌិតដ៏អស្ចារ្យនៅក្នុងសាស​នា​​ដ៏ត្រឹមត្រូវ​នេះ និងក្បួនច្បាប់របស់អ្នកនាំសារមូហាំម៉ាត់ គ្មានអ្វីអាចពិពណ៌នាអំពីសុក្រឹតភាព គ្មានអ្វីអាចពិពណ៌នាពីសោភ័ណភាពរបស់ឥស្លាម ហើយគ្មានអ្នកប្រាជ្ញណាអាចរិះគន់បាន បើទោះជាពួកគេទាំងនោះរួមគំនិតគ្នាយ៉ាងណាក៏ដោយ។ ប្រាជ្ញារបស់អ្នកប្រាជ្ញ ក៏យល់ដឹងអំពីសោភ័ណភាពនៃក្បួនច្បាប់នេះ ហើយពួកគេបានធ្វើសាក្សីចំពោះតម្លៃនេះផងដែរ។ បើសិនជាអ្នកនាំសារពុំបាននាំភស្តុតាងមកបញ្ជាក់អំពីសច្ចភាពនៃក្បួនច្បាប់នេះ ក៏ក្បួនច្បាប់នេះខ្លួនឯង គ្រប់​គ្រាន់ជាភស្តុតាង ជានិមិត្តសញ្ញា និងជាសាក្សីបញ្ជាក់ថា ក្បួនច្បាប់នេះ ពិតជាមកអំពីអល់ឡោះជាម្ចាស់ប្រាកដមែន​។ ក្បួនច្បាប់ទាំងមូលជាសាក្សីបញ្ជាក់អំពីសុក្រឹតភាពពេញលេញនៃចំណេះដឹង និងគតិបណ្ឌិត ភាពទូលំទូលាយពោរពេញដោយក្តីមេត្តា សេចក្តីល្អ និងកុសលធម៌។ វាពិតជាយល់ដឹងពីរឿងអាថ៌កំបាំង និងរឿងលោកីយ៍ជាក់ស្តែង។ ការមានពុទ្ធិយល់ដឹងអំពីគោលការណ៍នានា និងលទ្ធផលចុងក្រោយ។ ក្បួន​​ច្បាប់នេះ គឺជាពរជ័យដ៏ឧត្តមបំផុតដែលទ្រង់បានប្រទានមកចំពោះ​មនុស្សលោក។ គ្មានពរជ័យណាប្រសើរជាង​ការដែលទ្រង់ចង្អុល​​បង្ហា​ញឱ្យពួកគេយល់ពីក្បួនច្បាប់នេះឡើយ។ ទ្រង់បង្កើតពួកគេជាម្ចាស់ក្បួនច្បាប់នេះ ហើយជាអ្នកដែលពេញចិត្តនឹងក្បួនច្បាប់នេះ។ ដូច្នេះ ទើបទ្រង់ប្រទានការយល់ដឹងអំពីក្បួនច្បាប់នេះដល់មនុស្ស​លោក។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﯣ  ﯤ  ﯥ  ﯦ  ﯧ  ﯨ  ﯩ  ﯪ  ﯫ  ﯬ  ﯭ      ﯮ  ﯯ  ﯰ  ﯱ  ﯲ  ﯳ      ﯴ  ﯵ  ﯶ          ﯷ  ﯸ  ﯹ  ﯺ  ﯻ  ﯼ   ﭼ سورة آل عمران: ١٦٤

    មានន័យថា : «ប្រាកដណាស់ អល់ឡោះជាម្ចាស់បានប្រទានដល់ពួកអ្នកមានជំនឿ​ ខណៈដែលទ្រង់បានបញ្ជូនអ្នកនាំសារម្នាក់ក្នុងចំណោមពួកគេ។ អ្នកនាំសារនោះ អានព្រះបន្ទូលរបស់ទ្រង់ឱ្យពួកគេស្តាប់ ជម្រះសម្អាតពួកគេពីជំនឿពហុទេពនិយម បង្រៀនពួកគេពីគម្ពីរអាល់គួរអាន និងធម្មបដិបត្តិនិយមរបស់ណាពី ថ្វីបើពួកគេពីមុនឋិតក្នុងក្តីវង្វេងយ៉ាងពិតប្រាកដ»

    ទ្រង់បានមានព្រះបន្ទូលណែនាំ ដាស់រំឭកមនុស្សលោក អំពីពរជ័យដ៏ធំធេងរបស់ទ្រង់ចំពោះពួកគេ។ ទ្រង់អំពាវនាវ​ពួកគេឱ្យដឹងគុណចំពោះទ្រង់ ដែលទ្រង់បានចង្អុលបង្ហាញឱ្យពួកគេក្លាយជាម្ចាស់ក្បួនច្បាប់នេះ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﭻ  ﭼ  ﭽ  ﭾ  ﭼ سورة المائدة: ٣

    មានន័យថា : «ថ្ងៃនេះ យើងបានបំពេញលក្ខណៈសម្រាប់ពួកអ្នកនូវសាសនារបស់ពួកអ្នក»

           ១. ជាសាសនារបស់អល់ឡោះ

           ពិតណាស់ ឥស្លាមជាសាសនាដែលអល់ឡោះជាម្ចាស់ទទួលស្គាល់។ ទ្រង់បានបញ្ជូនពួកអ្នកនាំសារមកជាមួយនឹងសាសនានេះ។ ទ្រង់អនុញ្ញាតឱ្យមនុស្សលោកគោរពសក្ការៈចំពោះទ្រង់តាមរយៈសាសនានេះ។ ព្រះជាម្ចាស់ជាអ្នកបង្កើត មិនដូចសត្វលោកដែលទ្រង់បានបង្កើតនោះទេ ហើយ​សាសនាឥស្លាមក៏មិនដូចច្បាប់ និងសាសនាដែលមនុស្សបង្កើតនោះដែរ។ ម្យ៉ាង​ទៀត ទ្រង់ជាព្រះដែលមានព្រះលក្ខណសម្បត្តិសុក្រឹតពេញលេញ។ ក៏ដូចគ្នាដែរ សាស​នា​របស់ទ្រង់ គឺសុក្រឹតពេញលេញ ជាក្បួនច្បាប់ដ៏មានសច្ចភាព មានប្រសិទ្ធភាពសម្រាប់ការរស់នៅរបស់មនុស្ស និងការរស់ឡើងវិញនៅថ្ងៃបរលោក។ សាសនានេះមានចែងអំពីសិទ្ធិរបស់ព្រះជាម្ចាស់ និងកាតព្វកិច្ចរបស់មនុស្សចំពោះទ្រង់ ហើយក៏មានចែងផងដែរអំពីសិទ្ធិ និងកាតព្វកិច្ចរបស់មនុស្សចំពោះមនុស្សដូចគ្នា។

    ២. ជាសាសនាដែលមានវិសាលភាពធំទូលាយ

           គុណសម្បត្តិដ៏លេចធ្លោនៃសាសនានេះ គឺមានវិសាលភាពគ្របដណ្តប់លើអ្វីគ្រប់យ៉ាង។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ ﮀ  ﮁ  ﮂ  ﮃ  ﮄ  ﮅ ﭼ  سورة الأنعام: ٣٨

    មានន័យថា : «យើងមិនមានទុកចោលអ្វីមួយក្នុងបញ្ជីព្រះលិខិត លើកលែងតែយើងកត់ត្រាទុកទាំងអស់»

    វិសាលភាពនៃសាសនានេះ គ្របដណ្តប់លើអ្វីដែលទាក់ទងនឹងព្រះជាម្ចាស់ដូច​ជាព្រះនាម​ ព្រះលក្ខណសម្បត្តិ ព្រះឫទ្ធានុភាព និងអ្វីដែលទាក់ទងនឹងមនុស្សលោកដូចជាក្បួនច្បាប់ កាតព្វកិច្ច សីលធម៌ ទំនាក់ទំនង។ សាសនានេះក៏មានចែងអំពីព័ត៌មានពួកមនុស្សជំនាន់ដើម និង​ពួកមនុស្សជំនាន់ក្រោយ និយាយអំពីពួកទេវតា ពួកណាពី និងពួកអ្នកនាំសារ។ និយាយអំពីមេឃ ផែនដី ចក្រវាល ភពផ្កាយ សមុទ្រ រុក្ខជាតិ។ ម្យ៉ាងទៀត មានចែងអំពីមូលហេតុ គោលបំណងនៃការបង្កើតសត្វលោក និងទីអវសានរបស់សត្វលោក។ ក្នុងសាសនានេះក៏មាននិយាយអំពីឋានសួគ៌ និងលទ្ធផលរបស់ពួកអ្នកមានជំនឿ និយា​យអំពីឋាននរក និងទីអវសានរបស់ពួកអ្នកគ្មានជំនឿ។

           ៣. សាសនាឥស្លាមផ្សារភ្ជាប់ព្រះជាម្ចាស់ជាមួយនឹងសត្វលោក

           លក្ខណៈពិសេសនៃសាសនាដែលមិនត្រឹមត្រូវ និងរាល់សាសនានីមួយៗតោងផ្សារភ្ជាប់​មនុស្សជាមួយនឹងមនុស្សដូចគ្នាដែលប្រឈមនឹងសេចក្តីស្លាប់ ភាពទន់ខ្សោយ អសមត្ថភាព និងការមានជំងឺឈឺថ្កាត់​។ មិនតែប៉ុណ្ណោះ ចងភ្ជាប់មនុស្សទៅនឹងមនុស្សដែលបានស្លាប់រាប់រយឆ្នាំ ហើយសាកសពរបស់គេបានក្លាយជាធូលី។ ឯចំណែកសាសនាឥស្លាមវិញ មានលក្ខណៈពិសេសត្រង់ថា សាសនានេះផ្សារភ្ជាប់មនុស្សទៅនឹងព្រះជាម្ចាស់ដោយផ្ទាល់ គ្មានបព្វជិត គ្មានព្រះសង្ឃ គ្មាន​អាថ៌កំបាំងអច្ឆរិយៈ។ ជាទំនាក់ទំនងដោយផ្ទាល់រវាងព្រះជាម្ចាស់ និងមនុស្ស​លោកតែម្តង។ ទំនាក់ទំនងដែលភ្ជាប់ប្រាជ្ញាទៅនឹងព្រះជាម្ចាស់ ធ្វើឱ្យប្រាជ្ញារបស់មនុស្សមានពន្លឺត្រចះត្រចង់ មានមគ្គទេសក៍ រីកចម្រើនខ្ពង់ខ្ពស់ និងមានលក្ខណៈសុក្រឹតពេញលេញ។ ប្រាជ្ញារបស់គេលូតលាស់ និងរីកចម្រើនខ្ពស់ត្រដែត ចាកផុតពីភាពអាប់ឱន ពីព្រោះរាល់ចិត្តគំនិតដែលមិនផ្សារភ្ជាប់នឹងព្រះជាម្ចាស់គឺវង្វេង និងអាប់ឱនជាងសត្វពាហនៈ។

           សាសនាឥស្លាមជាទំនាក់ទំនងរវាងព្រះជាម្ចាស់ និងមនុស្សលោក ដែលតាមរយៈទំនាក់ទំនងនេះធ្វើឱ្យ​គេស្គាល់អំពីបំណងប្រាថ្នារបស់អល់ឡោះដែលចង់បានពីមនុស្សលោក។ ដូច្នេះ គេគោរពសក្ការៈចំពោះទ្រង់ ដោយមានចក្ខុវិស័យច្បាស់លាស់។ ពួកគេស្គាល់អំពីប្រការទាំង ឡាយដែលទ្រង់​សព្វព្រះទ័យ ដើម្បីខិតខំប្រតិបត្តិតាម ហើយស្គាល់អំពីប្រការដែលទ្រង់មិនសព្វព្រះទ័យ ដើម្បីខិតខំព្យាយាមជៀសវាងពីប្រការទាំងនោះ។

           សាសនាឥស្លាមជាទំនាក់ទំនងរវាងព្រះជាម្ចាស់ដ៏ឧត្តុង្គឧត្តម និងសត្វលោកដែលមានភាពទន់ខ្សោយ ខ្វះខាត។ ដូច្នេះ ពួកគេបួងសួងសុំជំនួយ ការសង្រ្គោះ​ និងការប្រទានអំពីទ្រង់។ ការបួងសួងសុំឱ្យទ្រង់ការពារពួកគេអំពីល្បិចកលរបស់ពួកអ្នកខិលខូច និងការល្បួងរបស់ពួកបិសាច។

           ៤. រក្សាការពារផលប្រយោជន៍លោកីយ៍ និងបរលោក

           ក្បួនច្បាប់ឥស្លាមស្ថាបនាឡើងលើមូលដ្ឋាននៃការរក្សាការពារផលប្រយោ​ជន៍លោកីយ៍ និងបរលោក ហើយបំពេញបន្ថែមនូវក្រមសីលធម៌ល្អ។

           ទាក់ទងនឹងផលប្រយោជន៍បរលោក ច្បាប់ក្នុងសាសនានេះបានបកស្រាយយ៉ាងពិស្តារ គ្មានទុកចោលចំណុចណាមួយនោះឡើយ។ សាសនាបានពន្យល់បកស្រាយយ៉ាងច្បាស់ ដើម្បីកុំឱ្យមនុស្ស​ខកខានមិនបានយល់ដឹងអំពីចំណុចទាំងនោះ។ ច្បាប់ឥស្លាមបានសន្យាពីបរមសុខនៅថ្ងៃបរលោក ហើយបានដាស់តឿនឱ្យប្រុងប្រយ័ត្នពីទារុណកម្មនៅថ្ងៃបរលោកផងដែរ។

           ចំពោះផលប្រយោជន៍ក្នុងលោកីយ៍វិញ ក្នុងសាសនានេះអល់ឡោះជាម្ចាស់បានកំណត់ច្បាប់ចែងអំពីមាត្រាដែលរក្សាការពារអាយុ ជីវិត ជំនឿសាសនា ទ្រព្យសម្បត្តិ ពូជអំបូរ​ កិត្តិយស និងបញ្ញារបស់មនុស្ស។

           ទាក់ទងនឹងការបកស្រាយអំពីក្រមសីលធម៌ល្អគឺច្បាប់ឥស្លាមបានបង្គាប់ឱ្យប្រកាន់ក្រមសីលធម៌ល្អនេះទាំងកាយ វាចា ចិត្ត។ ហាមឃាត់ពីអំពើអសីលធម៌ និងអំពើអាប់ឱន។ ក្រមសីលធម៌ល្អមានដូចជា​ ការអនាម័យ ការជម្រះសម្អាតពីភាពកខ្វក់ និងភាពគគ្រិចស្មោក​គ្រោក​។ ម្យ៉ាងទៀត ឥស្លាមបង្គាប់ឱ្យប្រើគ្រឿងក្រអូប រៀបចំតុបតែងខ្លួនឱ្យបានស្អាត ហាមឃាត់ពីអំពើអាក្រក់ ការផិតក្បត់ ការផឹកស្រា ការហូបសាច់សត្វដែលពុំបានសំឡេះត្រឹមត្រូវ ការហូបឈាម ការហូបសាច់ជ្រូក ហើយបង្គាប់ឱ្យទទួលទានចំណីអាហារ និងសាច់ដែលស្អាតស្អំ។ លើសពីនេះសាសនាបានហាមឃាត់ចំពោះការចាយវាយ និងប្រើប្រាស់ទ្រព្យសម្បត្តិដោយខ្ជះខ្ជាយ។

           អនាម័យខាងក្នុងគឺជម្រះសម្អាតផ្លូវចិត្តពីអាកប្បកិរិយាអាក្រក់ ហើយប្រកាន់យកនូវសីលធម៌ល្អប្រសើរថ្លៃថ្លា។ អាកប្បកិរិយាអាក្រក់មានដូចជា ការកុហកបោកប្រាស់ អំពើបាប ហិង្សា ការឈ្នានីស ការរិះកំណាញ់ ការប្រមាថអាយុជីវិត ការស្រលាញ់ឋានន្តរស័ក្តិ លោភលន់ទ្រព្យសម្បត្តិលោកីយ៍ ក្រអឺតក្រទម អំនួត ចង់បានមុខមាត់។ ក្រមសីលធម៌ល្អមានដូចជា អាកប្បកិរិយាស្លូតបូត កល្យាណមិត្ត អំពើល្អ ប្រកាន់សច្ចយុត្តិធម៌ ឱនលំទោន ស្មោះត្រង់ ចិត្តសប្បុរស លះបង់ ពឹងផ្អែកចំពោះអល់ឡោះ មានចិត្តសទ្ធាជ្រះថ្លា កោតខ្លាចចំពោះអល់ឡោះ អត់ធ្មត់ និងការដឹងគុណ។

           ៥. ភាពងាយស្រួល

           លក្ខណៈពិសេសរបស់សាសនាឥស្លាមផងដែរគឺរាល់ការគោរពប្រតិបត្តិទាំងឡាយមានភាពងាយស្រួល ហើយរាល់ការគោរពសក្ការៈទាំងឡាយក៏ងាយស្រួលផងដែរ។ ទ្រង់បាន​មានព្រះបន្ទូលថា :

    ﭽ وَمَا  جَعَلَ   عَلَيْكُمْ   فِي  الدِّينِ   مِنْ  ﮰ ﭼ سورة الحج: ٧٨

    មានន័យថា : «ទ្រង់មិនធ្វើឱ្យពួកអ្នកពិបាកក្នុងសាសនានេះទេ»

    ភាពងាយ​ស្រួលដំបូងបង្អស់ គឺអ្នកដែលចង់ចូលក្នុងសាសនានេះ ពុំចាំបាច់តាមរយៈមនុស្ស​ណាម្នាក់ឬទទួលស្គាល់ពីអតីតភាពនោះទេគឺគ្រាន់តែលាងជម្រះសម្អាតខ្លួន រួចធ្វើសច្ចាថា : « គ្មានព្រះជាម្ចាស់​ក្រៅពីអល់ឡោះ ហើយមូហាំម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះ​»។ ត្រូវមានជំនឿចំពោះអត្ថន័យនៃពាក្យសច្ចានេះ ហើយអនុវត្តតាមកាតព្វ​កិ​ច្ចចាំបាច់ ដែលពាក្យសច្ចានេះទាម​ទារចង់បាន។

           រាល់ការប្រតិបត្តិទាំងឡាយនឹងកាន់តែងាយស្រួល នៅពេលធ្វើដំណើរ ឬឈឺថ្កាត់។ ចំពោះផលបុណ្យវិញ គេគិតជូនដូចការប្រតិបត្តិពេលនៅផ្ទះ និងពេលមានសុខភាពល្អផងដែរ។ ក្នុងសាសនានេះធ្វើឱ្យជីវិតអ្នកមូស្លីមមានសេចក្តីស្ងប់ និងងាយស្រួល។ ផ្ទុយពីជីវិតរស់នៅរបស់ពួកអ្នកគ្មានជំនឿដែលពោរពេញដោយសេចក្តីលំបាកស្មុគស្មាញ​។ ម្យ៉ាងវិញទៀត ការស្លាប់របស់អ្នកមូស្លីមក៏ងាយស្រួល ព្រោះព្រលឹងរបស់គេចេញពីខ្លួនប្រាណដូចជាតំណក់ទឹកដែលហូរចេញពីដប។ អល់ឡោះជាម្ចាស់ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﯕ  ﯖ   ﯗ  ﯘﯙ  ﯚ  ﯛ  ﯜ  ﯝ  ﯞ  ﯟ     ﯠ  ﯡ  ﯢ  ﭼ سورة النحل: 32

    មានន័យថា :«ពួកអ្នកស្អាតស្អំចាកផុតពីភាពគ្មានជំនឿ ដែលទេវតាដកហូតយកព្រលឹងរបស់ពួកគេគឺទេវតាបាននិយាយទៅកាន់ពួកគេថាសូមសិរីសួស្តីកើតមានចំពោះពួកអ្នក។ ស្វាគមន៍ពិសេសសម្រាប់ពួកអ្នក​។ ចូរចូលឋានសួគ៌តាមអំពើល្អដែលពួកអ្នកបានប្រតិបត្តិ»

    រីឯពួកអ្នកគ្មានជំនឿវិញគឺនៅពេលគេជិតស្លាប់មានទេវតាដ៏កាច​សាហាវមកវាយរូបគេនឹងរំពាត់បង្ខំដកយកព្រលឹងរបស់គេ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﯔ  ﯕ  ﯖ      ﯗ  ﯘ  ﯙ  ﯚ      ﯛ  ﯜ  ﯝ  ﯞ  ﯟﯠ  ﯡ       ﯢ  ﯣ  ﯤ  ﯥ  ﯦ            ﯧ  ﯨ  ﯩ  ﯪ  ﯫ      ﯬ  ﯭ  ﯮ  ﯯ  ﯰ  ﭼ  سورة الأنعام: 93

    មានន័យថា : «នែមូហាំម៉ាត់!បើសិនជាអ្នកឃើញពួកអ្នកប្រព្រឹត្តអំពើអយុត្តិធម៌ក្នុងពេលត្រដរខ្យល់​ចង់ស្លាប់ ទេវតាយកដៃដកយកព្រលឹងរបស់ពួកគេដោយនិយាយថា ចូរខ្ជាក់ព្រលឹងរបស់ពួកឯងចេញមក។ ថ្ងៃនេះពួកអ្នកត្រូវរងភាពអាម៉ាស់ ដោយការដាក់ទារុណកម្មយ៉ាងខ្លាំងក្លាជាទីបំផុត​តាមអ្វីដែលពួកឯងបាននិយាយប្រឌិតខុសពីការពិតចំពោះអល់ឡោះ ហើយពួកឯងក្រអឺត​ក្រទមមិនស្តាប់បង្គាប់តាមព្រះបន្ទូលរបស់ទ្រង់»។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ ﮯ   ﮰ  ﮱ     ﯓ  ﯔ    ﯕﯖ  ﯗ  ﯘ   ﯙ  ﯚ  ﯛ  ﯜ 

    ﯝ  ﯞ  ﭼ سورة الأنفال: ٥٠

    មានន័យថា : «មូហាំម៉ាត់! បើសិនជាឯងបានឃើញ ខណៈដែលពួកអ្នកគ្មានជំនឿស្លាប់​គឺពួកទេវតាទះកំផ្លៀង និងវាយគូទរបស់ពួកគេ ហើយ​ពួកទេវតានិយាយថា ចូរភ្លក់រសជាតិទារុណកម្មដ៏ឈឺចាប់ខ្លោចផ្សានេះចុះ»

           ៦.ភាពយុត្តិធម៌

           អ្នកដែលបានបញ្ញត្តិច្បាប់ឥស្លាម គឺអល់ឡោះជាម្ចាស់។ ទ្រង់ជាអ្នកបង្កើតសត្វលោកទាំងអស់ គ្រប់ពណ៌សម្បុរ គ្រប់ភេទ។ សត្វលោកទាំងអស់មានសិទ្ធិស្មើៗគ្នានៅចំពោះមុខច្បាប់ ភាពយុត្តិធម៌ និងក្តីមេត្តារបស់ទ្រង់។ ទ្រង់បានបញ្ញត្តិច្បាប់សម្រាប់បុរស និងស្រ្តីឱ្យសក្តិសមនឹងភេទរបស់ពួកគេ។ ច្បាប់ឥស្លាមមិនលម្អៀងខាងបុរស ដោយជាន់លើគំនរទុក្ខរបស់ស្រ្តី ឬផ្តល់តម្លៃឱ្យស្រ្តី ហើយរំលោភបំពានលើបុរសនោះទេ។ ឥស្លាមមិនផ្តល់តម្លៃពិសេសដល់ជនជាតិស្បែកស ហើយក៏មិនឱ្យតម្លៃចំពោះតែជនជាតិស្បែកខ្មៅនោះដែរ។ មនុស្សទាំងអស់នៅចំពោះមុខច្បាប់របស់អល់ឡោះមានសិទ្ធិស្មើៗគ្នា គ្មានអ្វីបែងចែករវាងពួកគេ។ សម្រាប់ពួកគេ គឺមានតែការកោតខ្លាចចំពោះទ្រង់តែមួយគត់។

           ៧. បង្គាប់ប្រើគ្នាឱ្យធ្វើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់

           ច្បាប់ឥស្លាមធានានូវតម្លៃកិត្តិយស និងសេចក្តីថ្លៃថ្នូរ គឺការបង្គាប់ប្រើគ្នាឱ្យធ្វើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់។ ជាកាតព្វកិច្ចចំពោះអ្នកមូស្លីមប្រុសស្រីពេញវ័យមានបញ្ញា មានសមត្ថភាព​ គឺចាំបាច់ត្រូវតែបង្គាប់ប្រើគ្នា និងហាមឃាត់គ្នា តាមលទ្ធភាពដែលអាចធ្វើបាន អាស្រ័​យតាមទំហំនៃការបង្គាប់ប្រើ និងការហាមឃាត់។ ចាំបាច់ត្រូវបង្គាប់ ឬហាមឃាត់ ដោយដៃរបស់គេ បើពុំមាន​លទ្ធភាព ត្រូវហាមឃាត់ដោយពាក្យសម្តីរបស់គេ។ បើពុំមានលទ្ធភាពទៀតត្រូវហាមឃាត់ដោយចិត្តរបស់គេ។ តាមរយៈការទូន្មានប្រៀនប្រដៅគ្នានេះនាំឱ្យប្រជាជាតិឥស្លាមចេះរក្សាការពារគ្នា។ បុគ្គលម្នាក់ៗចាំបាច់ត្រូវទូន្មា​នប្រៀនប្រដៅអ្នកដែលបានធ្វេសប្រហែស​ក្នុងការធ្វើអំពើល្អ ឬប្រព្រឹ​ត្ត​អំពើអាក្រក់​ ឱ្យពួកគេធ្វើល្អ និងជៀសវាងពីអំពើអាក្រក់។  ទោះជាបុគ្គលដែលបានប្រព្រឹត្តនោះជាអ្នកដឹក​នាំ​គេ ឬប្រជារាស្រ្តសាមញ្ញក៏ដោយ។ ការទូន្មានប្រៀនប្រដៅនេះស្របទៅតាមច្បាប់ និងក្រមសីលធម៌ឥស្លាមដែលច្បាប់បានចែង។

           ដូចអ្នកបានឃើញស្រាប់ ការងារនេះជាកាតព្វកិច្ចបុគ្គលធ្វើតាមលទ្ធភាព ខណៈដែលរបប​នយោបាយបច្ចុប្បន្នភាគច្រើនមានមោទនភាពដែលខ្លួនបានផ្តល់ឱកាសឱ្យគណបក្សប្រឆាំង ដើម្បី​ឃ្លាំ​មើលដំណើរ​ការដឹកនាំរដ្ឋាភិបាល និងការបំពេញការងាររបស់រាជការ។

           នេះគឺជាគុណសម្បត្តិមួយចំនួន បើសិនជាខ្ញុំចង់បកស្រាយឱ្យពិស្តារ គឺត្រូវពុះជ្រៀកអត្តសញ្ញា​ណ​ និងកាតព្វកិច្ចសាសនានីមួយៗជាជម្រៀក​តូចៗ ហើយបកស្រាយពីហេតុផលឱ្យបានច្បាស់លាស់។ នេះជាការបញ្ញត្តិច្បាប់ប្រកបដោយគតិបណ្ឌិត ភាពល្អឯក និងសុក្រឹតភាពពេញលេញគ្មានអ្វីប្រៀបផ្ទឹម។ ចំពោះអ្នកដែលបានត្រិះរិះពិចារណាអំពីក្បួនច្បាប់ឥស្លាម ច្បាស់ជាដឹងថា ច្បាប់នេះមកអំពី​អល់ឡោះជាម្ចាស់។ ច្បាប់នេះ គឺជាសច្ចភាពដែលគ្មានអ្វីគួរឱ្យសង្ស័យ ហើយជាការចង្អុលបង្ហាញដែលគ្មានក្តីវង្វេង។

           បើសិនជាអ្នកចង់ប្រណិប័តន៍ចំពោះអល់ឡោះ អនុវត្តតាមក្បួនច្បាប់របស់ទ្រង់ យកគំរូតាមពួកណាពី និងពួកអ្នកនាំសាររបស់ទ្រង់គឺទ្វារសារភាពកំហុស និងការកែប្រែខ្លួននៅបើកចំហ ហើយព្រះជាម្ចាស់របស់អ្នកទ្រង់មហាអធ្យាស្រ័យ មហាមេត្តា។ ទ្រង់អំពាវនាវហៅអ្នកដើម្បីទទួល​បាននូវការខន្តីអភ័យទោសអំពីទ្រង់។

    ការសារភាពកំហុស

           អ្នកនាំសារមូហាំម៉ាត់បានមានប្រសាសន៍ថា :

    عن أنس رضي الله عنه قال  أن النبي صلى الله عليه وسلم قال : (  كل ابن آدم خطاء وخير الخطائين التوابون )   سنن الترمذي

    មានន័យថា : «រាល់កូនចៅអាដាំទាំងអស់មានកំហុស ហើយអ្នកដែលប្រសើរជាងគេក្នុងចំណោមអ្នកមានកំហុស គឺអ្នកដែលចេះសារភាពកំហុស និងកែប្រែខ្លួន»

    មនុស្សលោកនេះ គឺជាសភាវៈដែលទន់ខ្សោយទាំងរូបរាងកាយ ទាំងចិត្តគំនិត និងបញ្ញាស្មារតី។ គេមិនអាចទទួលរ៉ាប់រងផលនៃអំពើ​បាប និងកំហុសរបស់ខ្លួនបានឡើយ។  អល់ឡោះជាម្ចាស់បានសម្រាលចំពោះមនុស្សលោក ​ដោយការខន្តីអភ័យទោសរបស់ទ្រង់។ ដូច្នេះ ទ្រង់បានដាក់ច្បាប់ឱ្យមានការសារភាពកំហុស និងការកែប្រែខ្លួន។ ធាតុពិតនៃការសារភាពកំហុសគឺ បោះបង់អំពើបាប។ ពីព្រោះជាអំពើអាក្រក់ក្នុងបំណងកោតខ្លាចចំពោះអល់ឡោះ ហើយសង្ឃឹមថានឹងទទួលបានការតបស្នង​ដែលទ្រង់បានរៀបចំត្រៀមសម្រាប់បម្រើរបស់ទ្រង់។ ម្យ៉ាងវិញទៀត ត្រូវមានការសោកស្តាយ ចំពោះអ្វីដែលខ្លួនបានជ្រុលខ្លួនទៅប្រព្រឹត្ត ហើយប្តេជ្ញាចិត្តបោះបង់ដាច់ខាតមិនត្រលប់ទៅប្រព្រឹត្តជាថ្មីម្តងទៀត។  ត្រូវភ្ជាប់ជាមួយនឹងការសារភាពនេះ ដោយការខិតខំប្រឹងប្រែងកសាងអំពើល្អ។ ដូចជាអ្នកបានឃើញស្រាប់ហើយ ការសារភាពកំហុសគឺជាការប្រតិបត្តិផ្លូវចិត្ត​ធ្វើឡើងរវាងខ្លួនអ្នកជា​មួយ​នឹងព្រះជាម្ចាស់របស់អ្នក។ វាគ្មានអ្វីពិបាក ហើយគ្មានអ្វីគួរឱ្យហត់នឿយនោះដែរ។ វាពុំ​មែនជាការប្រតិបត្តិដ៏ពិបាកស្មុគស្មាញនោះទេ។ តែវាជាការប្រតិបត្តិផ្លូវចិត្ត បញ្ជៀសខ្លួនពីអ្វីដែលនាំទៅប្រព្រឹត្តអំពើបាប ហើយបញ្ជៀសខ្លួនដោយការបោះបង់ និងការតាំងអារម្មណ៍ឱ្យ​ស្ងប់​ស្កប់ស្កល់​។

           អ្នកពុំចាំបាច់ទៅសារភាពកំហុសជាមួយនរណាម្នាក់ខ្លាចក្រែងអ្នកនោះបកអាក្រាតរឿង​អាស្រូវរបស់អ្នក លាតត្រដាងរឿងអាថ៌កំបាំងរបស់អ្នក ហើយឆ្លៀតឱកាសពេលអ្នកមានចំណុចខ្សោយ។ ការសារភា​ពកំហុស គ្រាន់តែជាការបួងសួងអង្វរកររវាងអ្នកនិងព្រះជាម្ចាស់​របស់អ្នក។ វាជាការបួងសួងសុំឱ្យទ្រង់អភ័យទោស និងសុំឱ្យទ្រង់ចង្អុលបង្ហាញផ្លូវដល់អ្នក។ ធ្វើដូច្នេះ គឺទ្រង់ច្បាស់ជានឹងព្រមទទួលការសារ​ភាពកំហុសរបស់អ្នកជាមិនខាន។

           ក្នុងឥស្លាមពុំមានអំពើបាបណាដែលជាប់ជាកេរនោះទេ ហើយក៏គ្មានការសង្រ្គោះណាដែលត្រូវរង់ចាំមនុស្សណាម្នាក់នោះដែរ។ ប៉ុន្តែដូចដែលជនជាតិជ្វីហ្វសញ្ជាតិអូទ្រិសម្នាក់ឈ្មោះ មូហាំម៉ាត់ អាសាត ដែលបានទទួលការចង្អុលបង្ហាញពីព្រះជាម្ចាស់ឱ្យគាត់បានចូលឥស្លាម​។ គាត់អះអាងថា : «ខ្ញុំមិនអាចរកឃើញចំណុចណាមួយក្នុងគម្ពីរអាល់គួរអានដែលនិយាយពីតម្រូវការ​នៃការសង្រ្គោះនោះទេ។ ក្នុងឥស្លាមពុំមានអំពើបាបលើកដំបូងណា ដែលជាកេរមត៌កខណ្ឌចែកបុគ្គលម្នាក់ពីវាសនារបស់គេនោះទេ។ ពីព្រោះទ្រង់បានមានព្រះបន្ទូលថា :« គ្មានអ្វីសម្រាប់​មនុស្សលោក លើកលែងតែអ្វីដែលខ្លួនគេបានសាង»។ គេមិនទាមទារឱ្យធ្វើការពលី ឬសម្លាប់ជីវិតខ្លួនឯង ដើម្បីបើកទ្វារសារភាព​កំហុស និងការសង្រ្គោះខ្លួនពីអំពើបាបនោះទេ។ ម្យ៉ាងទៀត ដូចក្នុងព្រះបន្ទូលរបស់ទ្រង់ថា : «គ្មានជីវិតណាមួយទទួលបាបជំនួសជីវិតណាមួយឡើយ»

    ឥទ្ធិពលនិងអត្ថប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃការសារភាពកំហុស

           ឥទ្ធិពលនិងអត្ថប្រយោជន៍នៃការសារភាពកំហុសគឺ : 

    ១.មនុស្សស្គាល់ពីវិសាលភាពនៃការខន្តី ក្តីមេត្តាករុណារបស់អល់ឡោះក្នុងការ​រក្សាកិត្តិយសរបស់មនុស្ស។ បើទ្រង់សព្វព្រះទ័យចង់ធ្វើបាបគេ គឺទ្រង់នឹងប្រញាប់ដាក់​ទោសដោយសារអំពើបាបរបស់គេ ហើយបកអាក្រាតរឿងអាស្រូវរបស់គេក្នុងចំណោមនុស្សទូទៅ។ ដូច្នេះ ជីវិតរស់នៅរបស់គេលែងមានន័យខ្លឹមសារ។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់បានលើកតម្កើងគេ ដោយការបិទបាំងរឿងអាស្រូវរបស់គេ ហើយបិទបាំងរូបគេដោយការខន្តីរបស់ទ្រង់​។ ម្យ៉ាងទៀត ទ្រង់ប្រទានជូនគេនូវកម្លាំងពលំ លាភសក្ការៈ និងស្បៀងអាហារផ្សេងៗ។

    ២. ដើម្បីឱ្យស្គាល់ពីធាតុពិតរបស់ខ្លួនឯង ខ្លួនឯងជាអ្នកជំរុញឱ្យខ្លួនឯងទៅប្រព្រឹត្តអំពើ​អាក្រក់។ កំហុស អំពើបាប ការធ្វេសប្រហែស ដែលកើតចេញពីខ្លួនរបស់គេ ជាភស្តុតាងបញ្ជាក់​ថា ​ខ្លួនរបស់គេទន់ខ្សោយ អសមត្ថភាព មិនចេះអត់ធ្មត់តស៊ូជម្នះនឹងតណ្ហា និងការលោភលន់ដែលខុសច្បាប់។ ខ្លួនគេមិនអាចខ្វះអល់ឡោះជាម្ចាស់ សូម្បីមួយពព្រិចភ្នែក ដើម្បីឱ្យទ្រង់ជម្រះសម្អាត និងចង្អុលបង្ហាញរូបគេ។

    ៣. អល់ឡោះជាម្ចាស់បានបញ្ញត្តិច្បាប់ឱ្យសារភាពកំហុស ដើម្បីឱ្យមនុស្សទទួលបាននូវ​ហេតុផលដ៏សំខាន់បំផុតដែលនាំឱ្យមនុស្សទទួលបានសុភមង្គល គឺការវិលត្រលប់ និងការសុំជំនួយពីទ្រង់។ តាមរយៈការសារភាពកំហុសនេះដែរ គឺនាំមកនូវការបួងសួង សុំអង្វរករ ឱន​លំទោន បង្ហាញពីភាពខ្វះខាត ការស្រលាញ់​ ការបារម្ភ ការកោតខ្លាច និងការសង្ឃឹមចំពោះទ្រង់។ តាមរយៈ​ការប្រតិបត្តិនេះ ធ្វើឱ្យ​ចិត្តរបស់មនុស្សនៅកៀកនឹងអល់ឡោះជាពិសេសបំផុត ដែលអាច​កើត​មានតែនៅក្នុងពេលសារភាពកំហុស និងពេលវិលត្រលប់ទៅរកអល់ឡោះតែប៉ុណ្ណោះ។

    ៤. អល់ឡោះនឹងអភ័យទោសរាល់កំហុសទាំងឡាយដែលកន្លងផុត។ នៅក្នុងព្រះបន្ទូលរបស់ទ្រង់ថា :

    ﭽ ﮣ  ﮤ   ﮥ  ﮦ    ﮧ  ﮨ   ﮩ  ﮪ  ﮫ  ﮬ  ﭼ سورة الأنفال: ٣٨

    មានន័យថា : មូហាំម៉ាត់! ចូរអ្នកប្រាប់ពួកអ្នកគ្មានជំនឿថា បើសិនជាពួកគេព្រមបញ្ឈប់ គឺគេនឹងអភ័យទោសឱ្យពួកគេ នូវអ្វីដែលបានប្រព្រឹត្តខុសកន្លងមក។

    ៥. ផ្លាស់ប្តូរពីអំពើអាក្រក់ទៅជាអំពើល្អ ដូចអល់ឡោះបានមានព្រះបន្ទូលថា :

    ﭽ ﭲ  ﭳ  ﭴ  ﭵ  ﭶ  ﭷ  ﭸ   ﭹ  ﭺ    ﭻ  ﭼ  ﭽﭾ  ﭿ  ﮀ  ﮁ   ﮂ  ﮃ  ﭼ سورة الفرقان: ٧٠

    មានន័យថា : «លើកលែងអ្នកដែលបានសារភាពកំហុស មានជំនឿ និង​ប្រតិបត្តិអំពើល្អ គឺឋិតនៅក្នុងចំណោមពួកអ្នកដែលអល់ឡោះជាម្ចាស់ប្តូរពីអំពើអាក្រក់របស់ពួកគេទៅជាអំពើល្អ។ អល់ឡោះជាម្ចាស់តែងតែអភ័យទោស និងអាណិតស្រលាញ់ជានិច្ច»

    ៦. មនុស្សចាំបាច់ត្រូវសម្តែងទំនាក់ទំនងជាមួយនឹងមនុស្សដែលប្រព្រឹ​ត្តមិនគប្បីទាំងកាយ វាចា ចិត្តចំពោះគេ ដោយអនុវត្តតាមអ្វីដែលខ្លួនគេផ្ទាល់ចង់ឱ្យអល់ឡោះសម្តែងចំពោះគេ នៅពេលដែលរូបគេធ្វើខុសចំពោះទ្រង់។ ការតបស្នងនេះអាស្រ័យលើប្រភេទនៃអំពើដែលគេបានធ្វើ បើគេ​សម្តែងទំនាក់ទំនងល្អ គេនឹងទទួលបានផលល្អអំពីព្រះជាម្ចាស់។ ពិតណាស់ អល់ឡោះទ្រង់តបស្នង​ចំពោះអំពើបាបទាំង​ឡាយរបស់គេដោយសេចក្តីល្អ ដូចដែលទ្រង់ធ្លាប់បានខន្តីចំពោះការប្រព្រឹត្ត​ខុសឆ្គងរបស់មនុស្សលោកទូទៅ។

    ៧. គេដឹងថា ខ្លួនរបស់គេមានកំហុស និងអំពើបាបច្រើន។ ដូច្នេះ ចាំបាច់គេត្រូវទប់ស្កាត់ខ្លួនឯងកុំបន្តុះបង្អាប់អ្នកដទៃ។ ត្រូវឆ្លៀតពេលកែប្រែខ្លួនជាជាងការគិតអាក្រក់ទៅលើអ្នកដទៃ។

           ខ្ញុំបញ្ចប់កថាខណ្ឌនេះដោយដំណឹងនិទានអំពីបុរសម្នាក់មកជួបណាពីមូហាំម៉ាត់ ហើយ​បាននិយាយថា :

    عن أنس بن مالك قال قال رجل : يا رسول الله ما تركت من حاجة ولا داجة إلا أتيت عليها قال (أليس تشهد أن لا إله إلا الله وأن محمدا رسول الله ؟ ) ثلاث مرات قال : نعم قال : ( ذاك يأتي على ذلك ، وفي رواية  فإن هذا يأتي على ذلك كله ) المعجم الصغير

    មានន័យថា : «បពិត្រអ្នកនាំសាររបស់អល់ឡោះ! ខ្ញុំគ្មានបោះបង់អំពើបាបទាំងតូចទាំងធំទេ លើកលែងតែខ្ញុំប្រព្រឹត្តវា។ អ្នកនាំសារបានមានប្រសាសន៍ថា តើអ្នកមិនធ្វើសាក្សីថា គ្មានព្រះជាម្ចាស់ លើកលែងតែអល់ឡោះ និងមូហាំម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះឬទេ?។ គាត់សួរចំនួនបីដង។ បុរសនោះឆ្លើយថា បាទ។ អ្នកនាំសារបានឆ្លើយថា ពាក្យនេះនឹងលុបលាងអំពើបាបទាំងអស់នោះ»

           នៅក្នុងនិទានផ្សេងទៀតបានឱ្យដឹងថា បុរសម្នាក់បានមកជួបអ្នកនាំសាររបស់អល់ឡោះ ហើយបានសួរថា :

    عن طويل شطب الممدود رضي الله عنه أنه أتى رسول الله صلى الله عليه وسلم فقال : أرأيت رجلا عمل الذنوب كلها فلم يشرك بالله تعالى شيئا وهو في ذلك لا يترك حاجة أو داجة إلا اقتطعها بيمينه فهل لذلك من توبة قال : ( هل أسلمت قال أما أنا فأشهد أن لا إله إلا الله وحده لا شريك له وأنك رسول الله صلى الله عليه وسلم قال نعم تفعل الخيرات وتترك الشرات فيجعلهن الله عز وجل للخيرات كلهن قال وغدراتي وفجراتي قال نعم قال الله أكبر فما زال يكبر حتى توارى ) الآحاد والمثاني

    មានន័យថា : «តើលោកយល់យ៉ាងដូចម្តេច បើសិនជាបុរសម្នាក់ប្រព្រឹត្តអំពើបាបគ្រប់បែបយ៉ាងលើកលែងតែអំពើពហុទេព។ គឺគ្មានអំពើបាបតូចធំណាមួយត្រូវលើកលែងនោះទេ គឺគេបានប្រព្រឹត្តទាំងអស់។ តើគេអាចសារភាពកំហុសកែខ្លួនបានទេ? គាត់បានមានប្រសាសន៍ថា តើអ្នកបានចូលឥស្លាមរួចហើយមែនទេ?។ គេនិយាយថា ចំពោះខ្ញុំ! ខ្ញុំបានសច្ចាថា គ្មានព្រះជាម្ចាស់ លើកលែងតែអល់ឡោះតែមួយគត់។ ទ្រង់គ្មានដៃគូររួមចំណែក ហើយលោកគឺជាអ្នកនាំសាររបស់អល់ឡោះ​។ គាត់បានមានប្រសាសន៍ថា មែន! ត្រឹមត្រូវហើយ។ អ្នកត្រូវធ្វើល្អ និងបោះបង់អំពើអាក្រក់។ អល់ឡោះជាម្ចាស់នឹងធ្វើឱ្យអំពើអាក្រក់ក្លាយជាល្អ។ គេនិយាយថា   ការផិតក្បត់របស់ខ្ញុំ អំពើអបាយមុខរបស់ខ្ញុំ យ៉ាង​ម៉េចដែរ?»។ គាត់បន្តថា ដូចគ្នា!។ គាត់បន្តថា អល់ឡោះជាម្ចាស់មហាឧត្តុង្គឧត្តម »។ គាត់នៅតែពោល អ៊ីចឹងរហូតដល់គាត់ដើរចេញផុតទៅ»។

     សាសនាឥស្លាមចាត់ទុករឿងកន្លងផុតជាមោឃៈ ហើយការសារ​ភាពដោយស្មោះត្រង់ជួយលុបលាងអំពើបាបដែលកន្លងផុត ដូចមានបញ្ជាក់ក្នុងប្រសាសន៍របស់ណាពីមូហាំម៉ាត់។

    ទោសពិន័យចំពោះអ្នកដែលមិនប្រកាន់ខ្ជាប់នឹងឥស្លាម :

           ដូចសៀវភៅនេះបានបកស្រាយប្រាប់អ្នកយ៉ាងច្បាស់ថា​ ឥស្លាមគឺជាសាសនារបស់អល់ឡោះ ជាសាសនាពិត ជាសាសនាដែលពួកអ្នកនាំសារ និងពួកណាពីទាំងឡាយបាននាំមក។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់រៀបចំផលបុណ្យដ៏ធំធេងនៅក្នុងលោកីយ៍នេះ និងនៅថ្ងៃបរលោកសម្រាប់អ្នកដែលមានជំនឿចំពោះសាសនាឥស្លាម។ទ្រង់បានសន្យាដាក់ទារុណ​កម្មដ៏ខ្លាំងក្លាចំពោះអ្នកដែលប្រឆាំងជំទាស់នឹងសាសនានេះ។

           ដោយហេតុថា អល់ឡោះជាអ្នកបង្កើត ជាម្ចាស់កម្មសិទ្ធិ ជាអ្នកគ្រប់​គ្រង និងជាអ្នកចាត់ចែងចក្រវាល មនុស្សគ្រាន់តែជាសត្វលោកដែលទ្រង់បានបង្កើតមកតែប៉ុណ្ណោះ ទ្រង់បានបង្កើតអ្នក​ ហើយបានសម្រួលអ្វីៗគ្រប់យ៉ាងនៅក្នុងចក្រវាលនេះសម្រាប់ពួកអ្នក។ ទ្រង់បានដាក់​ច្បាប់សម្រាប់អ្នក ហើយទ្រង់បានបង្គាប់ប្រើឱ្យអ្នកកាន់តាមច្បាប់នេះ។ បើសិនជាអ្នកមានជំនឿ និងប្រតិបត្តិតាមអ្វីដែលទ្រង់បានបង្គាប់ប្រើ និងបញ្ឈប់នូវរាល់អ្វីដែលទ្រង់បានហាមឃាត់ គឺអ្នកនឹងទទួលបានជោគជ័យទៅតាមអ្វីដែលទ្រង់បានធ្វើសន្យាចំពោះអ្នកនូវបរមសុខគ្រប់ប្រភេទនៅថ្ងៃបរលោកដែលគ្មានថ្ងៃសាបសូន្យ។ អ្នកនឹងក្លាយជាមនុស្សដែលមានប្រាជ្ញាឈ្លាសវៃជាងគេ មានជំនឿផ្លូវចិត្តស្អាតស្អំជាងគេ។ អ្នកនឹងក្លាយខ្លួនហាក់បីដូចជាពួកណាពី និងពួកអ្នកនាំសារ ពួកអ្នកមានគុណធម៌ និងពួកទេវតាដែលនៅជិតអល់ឡោះជាម្ចាស់។

           ផ្ទុយទៅវិញ បើសិនជាអ្នកប្រកែកជំទាស់ និងល្មើសចំពោះព្រះជាម្ចាស់របស់អ្នក គឺអ្នកនឹងខាតបង់ប្រយោជន៍លោកីយ៍ និងថ្ងៃបរលោក​។ អ្នកច្បាស់ជាប្រឈមនឹងការដាក់ទារុណកម្មនៅលោកីយ៍នេះ និងនៅបរលោក។

           ខ្ញុំនឹងបកស្រាយខ្លះៗអំពីលទ្ធផលនៃភាពគ្មានជំនឿ ដែលមានដូចតទៅ៖

           ១. ការភ័យខ្លាចនិងអសុវត្ថិភាព

           អល់ឡោះជាម្ចាស់បានសន្យាចំពោះពួកអ្នកមានជំនឿ ដែលបានដើរតាមពួកអ្នកនាំសាររបស់ទ្រង់ ដោយទទួលបាននូវសុវត្ថិភាពពេញលេញក្នុងជីវិតលោកីយ៍ និងបរលោក។ អល់ឡោះជាម្ចាស់បានមានព្រះ​បន្ទូលថា :

    ﭽ الَّذِينَ  آمَنُواْ  وَلَمْ  يَلْبِسُواْ  إِيمَانَهُم    بِظُلْمٍ  أُوْلَـئِكَ  لَهُمُ  الأَمْنُ     وَهُم  مُّهْتَدُون  ٨٢  ﭼ سورة الأنعام: ٨٢

    មានន័យថា : «ពួកអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ អនុវត្តតាមច្បាប់​របស់ទ្រង់ ហើយពួកគេមិនច្របល់ចូលគ្នារវាងជំនឿរបស់ពួកគេនឹងអំពើពហុទេព។ សម្រាប់ពួកគេ គឺទទួលបានសេចក្តីស្ងប់ និងសន្តិភាព ហើយពួកគេទទួលបាននូវការចង្អុលបង្ហាញទៅកាន់ផ្លូវដែលត្រឹមត្រូវ»

    អល់ឡោះជាម្ចាស់ជាអ្នកបញ្ជាក់ប្រាប់អំពីសច្ចភាពរបស់ពួកអ្នកនាំសារ។ ទ្រង់ជាអ្នកឃ្លាំមើលសកម្មភាពរបស់មនុស្សលោក។ ទ្រង់ជាម្ចាស់កម្មសិទ្ធិនៃអ្វីគ្រប់យ៉ាងនៅក្នុងចក្រវាល។ បើសិនជាទ្រង់សព្វព្រះទ័យមនុស្សណាម្នាក់ ដោយសារជំនឿរបស់គេ គឺទ្រង់ប្រទានដល់រូបគេនូវសេចក្តីសុខ សន្តិភាព និងសេចក្តីស្ងប់។  ផ្ទុយទៅវិញ បើសិនជាបុគ្គលណាម្នាក់ប្រឆាំងជំទាស់នឹងទ្រង់ គឺទ្រង់ដកហូតយកសេចក្តីស្ងប់ និងសន្តិភាពពីខ្លួនរបស់គេ។ អ្នកនឹងឃើញគេក្លាយជាមនុស្សភ័យខ្លាច​ចំពោះវាសនារបស់គេនៅថ្ងៃបរលោក ខ្លាចខ្លួនមានគ្រោះថ្នាក់ កើតជំងឺឈឺថ្កាត់​ បារម្ភភ័យខ្លាច​អនាគតរបស់គេនៅលោកីយ៍នេះ។ ដូច្នេះពួកគេបង្កើតទីផ្សារធានារ៉ាប់រងសម្រាប់អាយុជីវិត និងទ្រព្យសម្បត្តិ ព្រោះតែគ្មានសេចក្តីសុខនៅក្នុងចិត្ត និងគ្មានការពឹងផ្អែកចំពោះអល់ឡោះជាម្ចាស់។

           ២. ជីវិតលំបាកវេទនា

           អល់ឡោះជាម្ចាស់បង្កើតមនុស្ស។ ទ្រង់បានបង្កើតអ្វីគ្រប់យ៉ាងនៅក្នុងចក្រវាលនេះ ជាប្រយោជន៍សម្រាប់មនុស្ស។ ទ្រង់បានបែងចែកសម្រាប់សត្វលោកនីមួយៗទទួលបានចំណែកជីវភាព និងអាយុជីវិតរបស់ខ្លួន។ សូមសង្កេតមើលសត្វស្លាបហើរចោលសំបុកពីព្រឹកទៅស្វែងរកចំណី លោតពីមែកឈើមួយទៅមែកឈើមួយ ស្រែកច្រៀង កញ្ច្រៀវ។ មនុស្សលោកជាសភាវៈដូចសត្វលោកទូទៅដែរ ទ្រង់បានបែងចែកជីវភាព និងអាយុជីវិតសម្រាប់ពួកគេ។ បើសិនជាមនុស្សមានជំនឿចំពោះព្រះជាម្ចាស់ ប្រតិបត្តិតាមក្បួនច្បាប់របស់ទ្រង់ គឺទ្រង់នឹងប្រទានសេចក្តីសុខសុភមង្គល ហើយសម្រួលចំពោះគ្រប់កិច្ចការងាររបស់គេ។ យ៉ាងហោចណាស់ក៏ពួកគេអាចទទួលបាននូវកត្តាចាំបាច់សំខាន់ៗមួយចំនួនសម្រាប់កសាងជីវិត។

           បើសិនជាគេប្រកែកមិនព្រមមានជំនឿចំពោះព្រះជាម្ចាស់ ក្រអឺត​​ក្រទម មិនព្រមគោរពសក្ការៈចំពោះទ្រង់ គឺទ្រង់នឹងធ្វើឱ្យជីវិតរស់នៅរបស់គេលំបាកវេទនា។ ទ្រង់ធ្វើឱ្យគេកើតទុក្ខ​ខ្វល់ខ្វាយ បើទោះបីជារូបគេជាមនុស្សដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភសម្រាប់បម្រើសេចក្តីសុខរបស់​គេក៏ដោយ។ តើអ្នកឃើញទេ ហេតុអ្វីបានជាភាគច្រើនអ្នកដែលធ្វើអត្តឃាតគឺនៅក្នុងប្រទេសដែលពលរដ្ឋរបស់ខ្លួនទទួលបានការផ្គត់ផ្គង់គ្រប់គ្រាន់ផ្នែកសុខុមាលភាពសំរាប់ការរស់នៅ?អ្នកឃើញទេ តើហេតុអ្វីបានជាមានការខ្ជះខ្ជាយក្នុងការប្រើប្រាស់គ្រឿងសង្ហារឹមគ្រប់ប្រភេទ ការធ្វើដំណើរកម្សាន្តគ្រប់ទីកន្លែង ដើម្បីស្វែងរកសេចក្តីរីករាយក្នុងជីវិត? ពិតណាស់ អ្វីដែលនាំឱ្យពួកគេខ្ជះ​ខ្ជាយ គឺដោយ​សារភាពទទេស្អាតនៅក្នុងចិត្តដែលគ្មានជំនឿ និងអារម្មណ៍​ថប់ចង្អៀត លំបាកវេទនា ហើយព្យាយាមលុបបំបាត់សេចក្តីកង្វល់នេះ ដោយមធ្យោបាយផ្សេងៗផ្លាស់ប្តូរចុះឡើង។ នៅក្នុងបន្ទូលមួយរបស់អល់ឡោះ ដែលទ្រង់បានមានព្រះបន្ទូលថា :

    ﭽ وَمَنْ  أَعْرَضَ   عَن   ذِكْرِي  فَإِنَّ  لَهُ   مَعِيشَةً  ضَنكًا  وَنَحْشُرُهُ  يَوْمَ  الْقِيَامَةِ      أَعْمَى  ١٢٤  ﭼ سورة طه: ١٢٤

    មានន័យថា : «នរណាងាកចេញពីការក្រើនរំឭករបស់យើង ប្រាកដណាស់ ជីវិតរស់នៅរបស់គេ គឺជាជីវិតរស់នៅដ៏សែនលំបាកវេទនាបំផុត ហើយនៅថ្ងៃបរលោកយើងនឹងបង្កើតគេឱ្យរស់ឡើងវិញ​ក្នុងស្ថានភាពខ្វាក់ភ្នែក»

           ៣. រស់ក្នុងភ្លើងសង្រ្គាមជាមួយខ្លួនឯងនិងពិភពនៅជុំវិញខ្លួន

           ដោយសារខ្លួនរបស់គេកើតក្នុងកំណើតនៃជំនឿចំពោះព្រះតែមួយគត់ ដូចទ្រង់បានមានព្រះបន្ទូលថា :

    ﭽ فِطْرَةَ  اللَّهِ  الَّتِي   فَطَرَ  النَّاسَ  ﯞ ﭼ  سورة الروم: ٣٠

    មានន័យថា : »អល់ឡោះបានបង្កើតមនុស្សមកក្នុងនិស្ស័យពីកំណើត»។

           មនុស្សគ្រប់រូប ខ្លួនរបស់គេស្តាប់បង្គាប់តាមព្រះជាម្ចាស់ ដើរតាមប្រព័ន្ធក្រឹត្យក្រមរបស់ទ្រង់។ អ្នកគ្មានជំនឿចចេសពុំព្រមដើរតាមនិស្ស័យពីកំណើតនេះទេ។ គេសុខចិត្តរស់នៅតាមជម្រើសផ្ទុយពី​ការបង្គាប់របស់ព្រះជាម្ចាស់។ បើទោះជាខ្លួនប្រាណរបស់គេស្តាប់បង្គាប់តាមព្រះក៏ដោយ តែជម្រើសរបស់គេ គឺផ្ទុយពីនេះ។

           រូបគេឋិតនៅក្នុងស្ថានភាពធ្វើសង្រ្គាមជាមួយពិភពជុំវិញខ្លួន។ពីព្រោះពិភពលោក គឺគិតចាប់ពីកាឡាក់ស៊ីដ៏ធំបំផុតរហូតដល់សត្វល្អិតដ៏តូចបំផុត ក៏កំពុងធ្វើដំណើរតាមក្រឹត្យក្រមដែលកំណត់ដោយព្រះជាម្ចាស់។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ثُمَّ  اسْتَوَى  إِلَى       السَّمَاء  وَهِيَ  دُخَانٌ      فَقَالَ  لَهَا  وَلِلأَرْضِ  اِئْتِيَا  طَوْعًا  أَوْ   كَرْهًا        قَالَتَا  أَتَيْنَا  طَائِعِين  ١١   ﭼ                                                    سورة فصلت: ١١

    មានន័យថា : «បន្ទាប់មក ទ្រង់យាងទៅបង្កើតមេឃ ខណៈដែលមេឃនៅជាផ្សែងនៅឡើយ​។ ទ្រង់បានមានព្រះបន្ទូលទៅកាន់មេឃនិងដីថា ចូរកើតឡើង! ដោយស្តាប់បង្គាប់ ឬដោយបង្ខំ។ មេឃ និងដី​បានឆ្លើយថា ពួកយើងកើតជាមេឃ និងកើតជាដី ដោយស្តាប់តាមការបង្គាប់របស់ទ្រង់»

    ពិភពលោកទាំងមូលស្រលាញ់អ្នកដែលដើរស្របជាមួយវា ស្តាប់បង្គាប់តាមអល់ឡោះ ហើយស្អប់ខ្ពើមចំពោះអ្នកដែលដើរផ្ទុយពីវា។ មនុស្សគ្មានជំនឿ គឺជាមនុស្សដែលដកខ្លួនចេញពីគេ ដោយតាំងខ្លួនប្រឆាំងជំទាស់នឹងព្រះជាម្ចាស់។ ដូច្នេះ សក្តិសមណាស់សម្រាប់រូបគេដែលត្រូវមេឃ ផែនដី និងសត្វលោកទាំងឡាយ​ស្អប់ខ្ពើមរូបគេ។ វាជាការស្អប់ខ្ពើមចំពោះអំពើគ្មានជំនឿ និងភាពទមិឡឥតសាសនារបស់គេ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﮮ  ﮯ  ﮰ  ﮱ  ﯓ  ﯔ   ﯕ  ﯖ  ﯗ  ﯘ  ﯙ  ﯚ  ﯛ  ﯜ   ﯝ   ﯞ  ﯟ   ﯠ  ﯡ  ﯢ  ﯣ  ﯤ  ﯥ    ﯦ   ﯧ  ﯨ  ﯩ  ﯪ  ﯫ  ﯬ  ﯭ  ﯮ  ﯯ  ﯰ  ﯱ  ﯲ   ﯳ  ﯴ  ﯵ      ﯶ  ﯷ   ﯸ  ﯹ  ﭼ سورة مريم: ٨٨ - ٩٣

    មានន័យថា : «ពួកគេនិយាយថា ព្រះជាម្ចាស់ទ្រង់មហាមេត្តា។ ទ្រង់មានកូន។ ប្រាកដណាស់ ពួកអ្នកបាននិយាយនូវពាក្យមួយដែលមានបាបកម្មធ្ងន់ធ្ងរណាស់។ មេឃទាំងប្រាំពីរជាន់ស្ទើរ​តែផ្ទុះបែកដោយ​​សារពាក្យសម្តីនេះ។ ផែនដីប្រេះបែក ភ្នំទាំងឡាយនឹងរលំ ព្រោះតែខឹងសម្បានឹងពួកគេជំនួសអល់ឡោះ ដោយសារពួកគេអះអាងថា ព្រះមានកូន។ ព្រះជាម្ចាស់មហាមេត្តា ទ្រង់មិនគប្បីមានកូននោះទេ។ អ្វីគ្រប់យ៉ាងនៅលើមេឃទាំងប្រាំពីរជាន់ និងនៅលើដីនឹងទៅជួបអល់ឡោះជាម្ចាស់នៅថ្ងៃបរលោកក្នុងនាមជាខ្ញុំបម្រើរបស់ទ្រង់ទាំងអស់គ្នា»

    អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលអំពីផារ៉ាអុង និងកងទ័ពរបស់គេថា :

    ﭽ ﮓ  ﮔ  ﮕ  ﮖ  ﮗ  ﮘ  ﮙ        ﮚ  ﮛ  ﭼ سورة الدخان: ٢٩

    មានន័យថា : «មេឃនិងដីមិនបានយំសោក កើតទុក្ខ ចំពោះផារ៉ាអុង និងកងទ័ពរបស់គេឡើយ ហើយពួកគេពុំត្រូវបានពន្យារការដាក់ទោសដែលនឹងកើតឡើងចំពោះពួកគេនោះដែរ»

    ៤. ការរស់ក្នុងភាពល្ងង់ខ្លៅ

    ភាពគ្មានជំនឿ គឺជាភាពល្ងង់ខ្លៅ ហើយភាពគ្មានជំនឿធ្ងន់ធ្ងរជាងភាពល្ងង់ខ្លៅ​ ពីព្រោះអ្នកគ្មានជំនឿក្លាយជាអ្នកដែលល្ងង់ខ្លៅ មិនស្គាល់ព្រះជាម្ចាស់។ គេមើលពិភពលោកដែលទ្រង់បានបង្កើតនេះគួរឱ្យអស្ចារ្យ ហើយឃើញថា ជាការបង្កើតដ៏មហិមា។ តែគេបែរជាល្ងង់ខ្លៅ មិនស្គាល់អ្នក​ដែលបានបង្កើតពិភពលោកនេះ។ មិនដឹងថា​ តើនរណាជាអ្នកបង្កើតរូបគេឱ្យក្លាយជាមនុស្ស។​ តើនេះមិនមែនជាភាពល្ងង់ខ្លៅទេឬ?

    ៥. ភាពអយុត្តិធម៌ចំពោះខ្លួនឯង និងអ្នកនៅជុំវិញខ្លួន

    ទាំងនេះពីព្រោះតែគេប្រើប្រាស់ខ្លួនរបស់គេសម្រាប់អ្វីផ្សេងក្រៅពីគោលបំណងដែលគេបានបង្កើត។ គេមិនគោរពសក្ការៈចំពោះព្រះជាម្ចាស់។​ ប៉ុន្តែគេបែរជាគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីទ្រង់ទៅវិញ​។ ភាពអយុត្តិធម៌មានន័យថា ដាក់របស់អ្វីមួយខុសពីកន្លែងដើមរបស់វា។ តើមានភាពអយុត្តិធម៌ណាខ្លាំងជាងការឧទ្ទិសការគោរពសក្ការៈចំពោះអ្នកដែលមិនសក្តិសមនឹងទទួល។ ពិតណាស់ លោក លុកម៉ាន ដែលជាកវីម្នាក់បាននិយាយបញ្ជាក់ពីសេចក្តីអាក្រក់នៃអំពីពហុទេពថា :

    ﭽ ﭬ  ﭭ  ﭮ  ﭯﭰ  ﭱ  ﭲ    ﭳ  ﭴ  ﭵ  ﭼ لقمان: ١٣

    មានន័យថា : «នែកូនសម្លាញ់! ចូរឯងកុំធ្វើពហុទេពចំពោះអល់ឡោះ។ ពិតណាស់ អំពើពហុទេពជាអំពីអយុត្តិធម៌ដ៏ធំបំផុត»

           ម្យ៉ាងទៀត គេគឺជាមនុស្សដែលប្រព្រឹត្តអយុត្តិធម៌ចំពោះមនុស្ស និងសភាវៈដែលនៅជុំវិញរូបគេ។ ពីព្រោះគេមិនស្គាល់អ្នកដែលមានសិទ្ធិទទួលនូវការគោរពសក្ការៈនេះ។ លុះដល់ថ្ងៃបរលោករាល់ជនរងគ្រោះដែលខ្លួនគេបានប្រព្រឹត្តអយុត្តិធម៌ ទាំងមនុស្ស និងសត្វនឹងប្តឹងតវ៉ាចំពោះព្រះជាម្ចាស់ ដើម្បីទាមទាររកយុត្តិធម៌របស់ពួកគេមកវិញ។

    ៦.ប្រឈមនឹងការក្រោធខឹងរបស់អល់ឡោះក្នុងលោកីយ៍នេះ

    ការប្រឈមនោះនឹងកើតមានគ្រោះថ្នាក់ ការវិនាសអន្តរាយ ការដាក់ទណ្ឌកម្មពិន័យយ៉ាងទាន់ហន់បំផុត។

     ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ أَفَأَمِنَ  الَّذِينَ  مَكَرُواْ  السَّيِّئَاتِ  أَن  يَخْسِفَ  اللّهُ  بِهِمُ    الأَرْضَ   أَوْ  يَأْتِيَهُمُ  الْعَذَابُ  مِنْ  حَيْثُ  لاَ   يَشْعُرُون  ٤٥  أَوْ  يَأْخُذَهُمْ   فِي  تَقَلُّبِهِمْ  فَمَا  هُم  بِمُعْجِزِين  ٤٦  أَوْ  يَأْخُذَهُمْ   عَلَى  تَخَوُّفٍ  فَإِنَّ   رَبَّكُمْ  لَرؤُوفٌ  رَّحِيم  ٤٧  ﭼ سورة النحل: ٤٥ - ٤٧

    មានន័យថា : «តើពួកអ្នកគ្មានជំនឿដែលកំពុងប្រើល្បិចកលអាក្រក់នោះ អាចរួចផុតពីការ​ដែលអល់ឡោះធ្វើឱ្យដីស្រូបយកពួកគេ ឬទ្រង់ដាក់ទណ្ឌកម្មពិន័យដោយពួកគេមិនដឹងខ្លួន​ ឬទ្រង់ដាក់ទារុណកម្មចំពោះពួកគេ ក្នុងពេលដែលពួកគេចេញទៅរកស៊ី? ហើយពួកគេមិនអាចគេចផុត​ពីទារុណកម្មរបស់ទ្រង់ឡើយ។ ទ្រង់ដាក់ទណ្ឌកម្មចំពោះពួកគេដោយគ្រោះទុរភិក្ស ខាតបង់ទ្រព្យ​សម្បត្តិ និងបាត់បង់អាយុជីវិត​។ ពិតណាស់ អល់ឡោះមហាអាណិតស្រលាញ់ចំពោះសត្វលោករបស់ទ្រង់»

    អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ ﮘ  ﮙ  ﮚ  ﮛ          ﮜ  ﮝ  ﮞ  ﮟ  ﮠ   ﮡ  ﮢ  ﮣ  ﮤ  ﮥ  ﮦ   ﮧ  ﮨﮩ  ﮪ    ﮫ  ﮬ    ﮭ  ﮮ  ﮯ  ﭼ سورة الرعد: ٣١

    មានន័យថា : «ពួកអ្នកគ្មានជំនឿនឹងត្រូវទទួលរងគ្រោះថ្នាក់ជាដរាប ដោយមូលហេតុនៃការគ្មានជំនឿរបស់ពួកគេដូចជាការស្លាប់ ត្រូវចាប់ជាចំណាប់ខ្មាំងក្នុងសង្រ្គាមដោយពួកអ្នកមូស្លីម ​ឬកើតគ្រោះមហន្តរាយនៅក្បែរភូមិស្រុករបស់ពួកគេ រហូតដល់ថ្ងៃសន្យារបស់អល់ឡោះ ដែលទ្រង់ឱ្យពួកអ្នកមូស្លីមឈ្នះលើពួកគេ។ ពិតណាស់ អល់ឡោះនឹងមិនក្បត់ការសន្យានោះទេ»

    អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ ﭮ  ﭯ  ﭰ  ﭱ  ﭲ  ﭳ       ﭴ  ﭵ  ﭶ   ﭷ  ﭼ سورة الأعراف: ٩٨

    មានន័យថា : «តើពួកអ្នកស្រុកមានសុវត្ថិភាពដែរឬទេដែលទារុណកម្មរបស់យើងកើតឡើងចំពោះពួកគេនៅពេលព្រឹក ខណៈដែលពួកគេកំពុងភ្លេចខ្លួនរវល់នឹងការងាររស់នៅរបស់ពួកគេ? »

            នេះគឺជាបញ្ហារបស់ពួកអ្ន​កដែលងាកចេញពីសេចក្តីក្រើនរំឭករបស់អល់ឡោះ។ ទ្រង់បានមានព្រះបន្ទូលប្រាប់ពីការដាក់ទារុណកម្មចំពោះមនុស្សដែលគ្មានជំនឿនៅជំនាន់មុនថា :

    ﭽ ﭠ  ﭡ  ﭢﭣ  ﭤ  ﭥ  ﭦ  ﭧ  ﭨ   ﭩ  ﭪ  ﭫ  ﭬ  ﭭ  ﭮ  ﭯ  ﭰ     ﭱ  ﭲ  ﭳ  ﭴﭵ  ﭶ  ﭷ  ﭸ  ﭹ   ﭺ  ﭻ  ﭼ  ﭽ  ﭾ  ﭼ سورة العنكبوت: ٤٠

    មានន័យថា : «ពួកអ្នកដែលបានលើកឡើងខាងលើ យើងដាក់ទោសតាមអំពើបាបរបស់ពួកគេ។ អ្នកខ្លះយើងដាក់ទារុណកម្មដោយទម្លាក់គ្រាប់ក្រួស ហើយអ្នកខ្លះទៀតត្រូវវិនាសដោយសំឡេងស្រែក។ អ្នកខ្លះត្រូវដីស្រូប ហើយខ្លះទៀតត្រូវលង់ទឹកស្លាប់។ អល់ឡោះជាម្ចាស់ទ្រង់មិនរំលោភបំពានទៅលើពួកគេទេ តែពួកគេខ្លួនឯងទេ ដែលប្រព្រឹត្តអយុត្តិធម៌ចំពោះខ្លួនឯង​នោះ»

     ​      ទាំងអស់នេះគឺដូចអ្វីដែលពួកអ្នកបានឃើញនូវគ្រោះមហន្តរាយកើតឡើងនៅជុំវិញខ្លួនអ្នក នៃក្រុមមនុស្សដែល​អល់ឡោះបានដាក់ទារុណកម្ម និងព្រមានចំពោះពួកគេ។

    ៧. វាសនាកំណត់ឱ្យខកបំណងនិងការខាតបង់

    ដោយសារតែអំពើអយុត្តិធម៌ គេបានខាតបង់យ៉ាងធំបំផុតនូវភាពរីករាយនៅក្នុងចិត្ត និងដួងវិញ្ញាណរបស់គេ។ ភាពរីករាយនោះ គឺការស្គាល់អល់ឡោះ ការបួងសួងអង្វរករចំពោះទ្រង់ និងសេចក្តីស្ងប់ចិត្តនៅពេលធ្វើសក្ការៈចំពោះទ្រង់។ គេខាតបង់លោកីយ៍ ពីព្រោះគេរស់នៅក្នុងលោកីយ៍នេះពោរពេញដោយភាពសោកសៅនិងខ្វល់ខ្វាយ​។ គេខាតបង់ខ្លួនឯងដែលខ្លួនខំរកស៊ី​ប្រមូលទ្រព្យសម្បត្តិដើម្បីខ្លួនឯង​។ ពីព្រោះគេខំចំណាយកម្លាំងកាយចិត្តខុសពីគោលបំណងដែលព្រះបានបង្កើត។ ជីវិតរបស់គេក្នុងលោកីយ៍នេះមិនមានសុភមង្គល ព្រោះគេរស់នៅក្នុងគ្រោះដ៏អាក្រក់ គេស្លាប់ក្នុងសំណាងអាក្រក់ ហើយគេនឹងរស់ឡើងវិញក្នុងចំណោមពួកអ្នកដែលមានសំណាងអាក្រក់។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ وَمَنْ  خَفَّتْ  مَوَازِينُهُ  فَأُوْلَـئِكَ  الَّذِينَ  خَسِرُواْ   أَنفُسَهُم  ﭼ سورة الأعراف: ٩

    មានន័យថា : «អ្នកដែលភ្នែកជញ្ជីងអំពើល្អរបស់គេស្រាល គឺគេឋិតក្នុង​ចំណោមពួកអ្នកដែលខាតបង់ខ្លួនឯង»

     ការខាតបង់គ្រួសារ ព្រោះគេរស់នៅជាមួយពួកគេក្នុងភាពគ្មានជំនឿ។ ដូច្នេះ ពួកគេក៏ដូចគ្នានឹងរូបគេដែរ   គឺមានវាសនាអាក្រក់  លំបាក​វេទនា  ហើយវាសនារបស់ពួកគេ គឺត្រូវស្ថិតនៅក្នុងឋាននរក។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ ﭹ  ﭺ  ﭻ   ﭼ  ﭽ  ﭾ  ﭿ  ﮀ ﭼ  الزمر: ١٥

    មានន័យថា :«ពិតណាស់ពួកអ្នកដែលខាតបង់ គឺពួកអ្នកដែលបានខាតបង់ខ្លួនឯង និងក្រុមគ្រួសាររបស់គេនៅថ្ងៃបរលោក»

           នៅថ្ងៃបរលោកពួកគេត្រូវគេកេណ្ឌប្រមូលទៅកាន់ភ្លើងនរកទាំងអស់គ្នា ហើយជាទីឋានដ៏អាក្រក់បំផុត។ អល់ឡោះបានមានព្រះបន្ទូលថា :

    ﭽ ﯵ  ﯶ  ﯷ  ﯸ  ﯹ  ﯺ  ﯻ           ﯼ  ﯽ  ﯾ  ﯿ   ﰀ  ﰁ  ﰂ    ﰃ  ﰄ  ﰅ  ﭼ سورة الصافات 22-23

         មានន័យថា : «ពួកទេវតាទាំងឡាយ ចូរប្រមូលពួកអ្នកដែលប្រព្រឹ​ត្តអំពើអយុត្តិធម៌ ដៃគូរបស់ពួកគេ និងព្រះបដិមាដែលពួកគេគោរពបូជាក្រៅពីអល់ឡោះ ហើយបញ្ជូនពួកគេទៅកាន់ផ្លូវនរក»

    ៨. រស់ក្នុងភាពគ្មានជំនឿ ប្រឆាំងនឹងពរជ័យរបស់ទ្រង់

    ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតរូបគេពីមិនទាន់កើតជាមនុស្ស ឱ្យកើតជាមនុស្ស ហើយប្រទានពរជ័យគ្រប់បែបយ៉ាងដល់រូបគេ។ ប៉ុន្តែខ្លួនគេ បែរជាគោរពបូជាអ្នកផ្សេងក្រៅពីទ្រង់ទៅវិញ។ ពួកគេគោរពអ្នកផ្សេងជាម្ចាស់ក្រៅពីទ្រង់ ដឹងគុណចំពោះអ្នកផ្សេងក្រៅពីទ្រង់។ តើមានការជំទាស់ប្រឆាំងណាមួយដែលខ្លាំងជាងទង្វើទាំងនេះទេ?​ តើមានអំពើអាក្រក់ណាឃោរឃៅជាងនេះទេ?

    ៩. រារាំងខ្លួនឯងពីជីវិតពិត

    ដោយសារមនុស្សដែលមានជីវិតសម្បូរស្តុកស្តម្ភគឺជាមនុស្សដែល​មានជំនឿចំពោះព្រះជាម្ចាស់ ស្គាល់ពីបំណងប្រាថ្នារបស់ខ្លួន យល់ច្បាស់ពីវាសនារបស់ខ្លួន មានភាពជឿជាក់ចំពោះថ្ងៃរស់ឡើងវិញ ពួកគេស្គាល់ពីសិទ្ធិ និងកាតព្វកិច្ចដែលខ្លួនត្រូវបំពេញ មិនរំលោភបំពានលើសិទ្ធិអ្នកដទៃឡើយ។ ពួកគេមិនបៀតបៀនចំពោះសត្វលោកទូទៅ។ ការរស់នៅរបស់ពួកគេក្នុងជីវិតសុភមង្គល  ហើយទទួលបានជីវិតរស់នៅដ៏ប្រសើរថ្លៃថ្លាក្នុងលោកីយ៍នេះ និងនៅថ្ងៃបរលោក។

    អល់ឡោះបានមានព្រះបន្ទូលថា :

    ﭽ مَنْ  عَمِلَ  صَالِحًا  مِّن  ذَكَرٍ   أَوْ  أُنثَى  وَهُوَ  مُؤْمِنٌ  فَلَنُحْيِيَنَّهُ  حَيَاةً  ﮔ ﭼ سورة النحل: ٩٧

    មានន័យថា : នរណាដែលធ្វើអំពើល្អ ទោះជាបុរសឬស្រ្តី ហើយខ្លួនជាអ្នកមានជំនឿ យើងនឹងប្រទានជីវិតរស់នៅដ៏ប្រសើរថ្លៃថ្លាដល់រូបគេ។

    នៅថ្ងៃបរលោកអល់ឡោះបានមានព្រះបន្ទូលថា :

    ﭽ ﯦ      ﯧ  ﯨ  ﯩ  ﯪﯫ  ﯬ  ﯭ      ﯮ     ﯯ  ﭼ سورة الصف: ١٢

    មានន័យថា : «លំនៅដ្ឋានដ៏ល្អប្រពៃនៅក្នុងឋានសួគ៌អេដេន​នោះ គឺជាភាពជោគជ័យដ៏ឧត្តុង្គ​​ឧត្តមបំផុត»

           ចំណែកអ្នកដែលរស់នៅក្នុងជីវិតនេះ ប្រៀបដូចជាជីវិតសត្វពាហនៈ គឺគេមិនស្គាល់ព្រះជា​ម្ចាស់ មិនយល់ពីគោលបំណងខ្លួនឯង មិនដឹងពីវាសនារបស់ខ្លួន។ គោលបំណងរបស់គេគឺស៊ី​ផឹក ដេក...។ តើមានភាពខុសគ្នាត្រង់ណារវាងរូបគេ និងសត្វទាំងឡាយ។ តែមនុស្ស​អាចវង្វេង និងអាប់ឱនជាងសត្តឃាតក៏មានដែរ ដូចដែលអល់ឡោះបានមានព្រះបន្ទូលថា :

    ﭽ ﭑ  ﭒ  ﭓ   ﭔ  ﭕ  ﭖ  ﭗﭘ  ﭙ  ﭚ   ﭛ  ﭜ  ﭝ  ﭞ  ﭟ  ﭠ  ﭡ  ﭢ  ﭣ  ﭤ  ﭥ  ﭦ   ﭧﭨ  ﭩ  ﭪ           ﭫ  ﭬ  ﭭﭮ  ﭯ  ﭰ  ﭱ  ﭲ   ﭼ سورة الأعراف: ١٧٩

    មានន័យថា : «ជាការពិត យើងបានបង្កើតសម្រាប់ភ្លើងនរក គឺភាគច្រើនជាបិសាចនិងមនុស្ស។ ពួកគេមានចិត្តតែមិនចេះគិត មានភ្នែកគ្មានប្រស្រី មានត្រចៀកមិនចេះស្តាប់។ ពួកគេប្រៀបដូចជាសត្តឃាត។ តែពួកគេវង្វេង និងអាប់ឱនជាងសត្តឃាត។ ពួកគេគឺជាពួកអ្នកដែលភ្លើត​ភ្លើននិងភ្លេចខ្លួន»

    ​អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ ﭑ  ﭒ  ﭓ  ﭔ  ﭕ  ﭖ  ﭗﭘ  ﭙ   ﭚ  ﭛ     ﭜﭝ  ﭞ  ﭟ  ﭠ  ﭡ  ﭢ  ﭼ

                                                    سورة الفرقان: ٤٤

    មានន័យថា : «តើអ្នកគិតថា ពួកគេភាគច្រើនចេះស្តាប់ ឬចេះគិតពិចារណាមែនទេ? ពួកគេគ្មានខុសអ្វីក្រៅ​ពីសត្វពាហនៈនោះទេ។ តែពួកគេវង្វេង និងអាប់ឱនជាងសត្វពាហនៈទៅទៀត»

           ១០. ការទទួលទារុណកម្មជាអមតៈ

            ដោយហេតុថា អ្នកគ្មានជំនឿនឹងត្រូវប្តូរពីទារុណកម្មមួយទៅមួយ ធ្វើឱ្យគេចាកចេញពីលោកីយ៍នេះដោយបៀមទៅជាមួយនូវទុក្ខសោក និងសេចក្តីលំបាកវេទនាទៅកាន់ឋានបរលោក​ ហើយដំណាក់កាលដំបូងនៃថ្ងៃបរលោកគឺទេវតាដកហូតយកជីវិតនឹងចុះមក។ ទេវតាទារុណកម្មនឹងមកដល់មុន ដើម្បីឱ្យគេភ្លក់រសជាតិទារុណកម្មតាមអ្វីដែលសក្តិសម។ អល់ឡោះជាម្ចាស់ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﮯ   ﮰ  ﮱ     ﯓ  ﯔ    ﯕﯖ  ﯗ  ﯘ   ﯙ  ﯚ  ﯛ  ﯜ  ﯝ  ﯞ  ﭼ سورة الأنفال: ٥٠

    មានន័យថា : «បើសិនជាអ្នកឃើញខណៈដែលពួកអ្នកគ្មានជំនឿស្លាប់ ពួកទេវតាទះកំផ្លៀងពួកគេ និងវាយគូទរបស់ពួកគេ»

           បន្ទាប់ពីព្រលឹងចាកចេញពីខ្លួនប្រាណ គេនឹងត្រូវបញ្ចុះទៅក្នុងផ្នូរ​។ ក្នុងផ្នូរនោះ គេនឹងទទួលទារុណកម្មធ្ងន់ធ្ងរជាទីបំផុត ដូចអល់ឡោះជាម្ចាស់បានមានព្រះបន្ទូលប្រាប់ពីរាជវង្សរបស់ស្តេចផារ៉ាអុងថា :

    ﭽ ﮞ   ﮟ  ﮠ  ﮡ  ﮢﮣ  ﮤ  ﮥ  ﮦ  ﮧ    ﮨ  ﮩ  ﮪ  ﮫ  ﮬ  ﭼ سورة غافر: ٤٦

    មានន័យថា : «គេយកពួកគេទៅបង្ហាញនៅមុខភ្លើងនរកទាំងព្រឹកល្ងាច​។ នៅថ្ងៃបរលោកគេពោលថា ចូរយកពួករាជវង្សផារ៉ាអុងទៅដាក់ក្នុងភ្លើងនរកដែលមានទារុណកម្មខ្លាំងក្លាបំផុត»

    លុះដល់ថ្ងៃបរលោក គេនឹងបង្កើតសត្វលោកឱ្យរស់ឡើងវិញ។ គេនឹងបង្ហាញរាល់ទង្វើសកម្មភាពទាំងឡាយរបស់មនុស្សម្នាក់ៗ។ ពួក​អ្នកគ្មានជំនឿមើលឃើញថា អល់ឡោះបានកត់ត្រាទុកក្នុងបញ្ជីនោះនូវអ្វីគ្រប់យ៉ាងដែលពួកគេបានធ្វើ ដូចអល់ឡោះបានមានព្រះបន្ទូលថា :

    ﭽ ﭾ  ﭿ    ﮀ  ﮁ     ﮂ  ﮃ  ﮄ  ﮅ  ﮆ  ﮇ  ﮈ  ﮉ   ﮊ  ﮋ  ﮌ  ﮍ  ﮎ      ﮏ  ﮐ ﭼ  سورة الكهف: ٤٩

    មានន័យថា : «គេបានដាក់បញ្ជីការងារក្នុងដៃរបស់មនុស្សម្នាក់ៗខាងស្តាំ ឬខាងឆ្វេង។ អ្នកឃើញពួកអ្នកប្រព្រឹត្តល្មើសភ័យស្លន់ស្លោចំពោះអ្វីដែលគេបានកត់ត្រាក្នុងបញ្ជីនោះ។ ពួកគេនិយាយថា វិនាសហើយយើង។ បញ្ជីអ្វីនេះ! ទង្វើទាំងឡាយរបស់យើងទាំងតូចទាំងធំ គេគ្មានទុកចោលឡើយ មានតែកត់ត្រាទុកទាំងអស់»

     នៅថ្ងៃនោះ ពួកអ្នកគ្មានជំនឿប្រាថ្នាចង់ក្លាយជាដី ដូចទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﮖ   ﮗ  ﮘ  ﮙ  ﮚ  ﮛ  ﮜ  ﮝ  ﮞ  ﮟ          ﮠ  ﮡ   ﭼ سورة النبأ: ٤٠

    មានន័យថា :«នៅថ្ងៃដែលបុគ្គលម្នាក់ៗនឹងមើលឃើញអ្វីដែលខ្លួនបាន​ធ្វើ ហើយអ្នកគ្មានជំនឿនិយាយថា ខ្ញុំនឹកស្រមៃ ចង់ឱ្យខ្លួនខ្ញុំក្លាយជាដីរហូត កុំឱ្យគេយកខ្ញុំទៅជំនុំជម្រះ»

           ព្រោះតែឋិតក្នុងស្ថានភាពដ៏គួរឱ្យភ័យស្លន់ស្លោនេះ បើសិនជាមនុស្សមានទ្រព្យសម្បត្តិស្មើផែនដីទាំងមូល គឺគេនឹងយកទ្រព្យសម្បត្តិនោះទៅលោះខ្លួនពីទារុណកម្មនៅថ្ងៃនោះ។ អល់ឡោះជា​ម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ ﯩ  ﯪ  ﯫ  ﯬ   ﯭ  ﯮ  ﯯ    ﯰ  ﯱ  ﯲ  ﯳ  ﯴ     ﭼ سورة الزمر: ٤٧

    មានន័យថា : «បើសិនជាពួកអ្នកប្រព្រឹត្តអំពើអយុត្តិធម៌មានអ្វីៗដែលនៅលើផែនដីនេះ និងអ្វីដែលស្មើនឹងផែនដីជាកម្មសិទ្ធិរបស់ខ្លួន គឺពួកគេនឹងយកកម្មសិទ្ធិទាំងនោះមកលោះខ្លួន»

       អល់ឡោះ​ជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ ﭑﭒ  ﭓ  ﭔ  ﭕ   ﭖ  ﭗ  ﭘ  ﭙ  ﭚ   ﭛ   ﭜ  ﭝ  ﭞ  ﭟ  ﭠ  ﭡ    ﭢ  ﭣ  ﭤ  ﭥ   ﭦ  ﭧ  ﭨ  ﭩ  ﭼ سورة المعارج: ١١ - ١٤   

    មានន័យថា : «មនុស្សអាក្រក់ ប្រាថ្នាចង់លោះខ្លួនពីទារុណកម្មនៅថ្ងៃនោះ ដោយកូនចៅ ប្រពន្ធ បងប្អូន និងកុលសម្ព័ន្ធដែលធ្លាប់ការពារ គាំទ្ររូបគេ និងមនុស្សទាំងអស់ដែលរស់នៅលើផែនដី ដើម្បីរួចខ្លួនពីទារុណកម្ម»

           ឋានបរលោកគឺជាឋានដែលគេត្រូវតបស្នង ពុំមែនជាឋានដែលមានសុវត្ថិភាពនោះទេ។ ដូច្នេះ មនុស្សម្នាក់ៗចាំបាច់ត្រូវតែទទួលការតបស្នងតាមអំពើរបស់គេ ធ្វើល្អបាន​ល្អ ធ្វើអាក្រក់​បានអាក្រក់។ ផលអាក្រក់នៃអ្នកគ្មានជំនឿដែលនឹងទទួលនៅឋានបរលោក គឺទារុណកម្មនៅក្នុងភ្លើងនរក។ អល់ឡោះជាម្ចាស់បានបែងចែកប្រភេទ ក្នុងការធ្វើទារុណកម្មលើពួកអ្នកចុះនរក ​ដើម្បីឱ្យពួកគេភ្លក់រសជាតិទារុណកម្មគ្រប់បែបយ៉ាង។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﭝ  ﭞ  ﭟ  ﭠ  ﭡ  ﭢ     ﭣ  ﭤ  ﭥ  ﭦ  ﭧ  ﭨ  ﭩ  ﭼ سورة الرحمن: ٤٣ - ٤٤

    មានន័យថា : «នេះជាភ្លើងនរកដែលពួកមនុស្សអាក្រក់បានបដិសេធ។ ជួនកាលគេដាក់ទារុណកម្មនឹងភ្លើង ជួនកាលគេដាក់ទារុណកម្មដោយប្រើឱ្យផឹកទឹកពុះក្នុងភ្លើងនរក»

           អល់ឡោះជាម្ចាស់បានមានបន្ទូលប្រាប់អំពីទឹកផឹក និងសម្លៀកបំពាក់របស់ពួកគេថា :

    ﭽ فَالَّذِينَ  كَفَرُوا  قُطِّعَتْ  لَهُمْ  ثِيَابٌ  مِّن  نَّارٍ     يُصَبُّ   مِن  فَوْقِ  رُؤُوسِهِمُ  الْحَمِيم  ١٩  يُصْهَرُ  بِهِ  مَا   فِي  بُطُونِهِمْ   وَالْجُلُود  ٢٠  وَلَهُم  مَّقَامِعُ  مِنْ  حَدِيد  ٢١  ﭼ سورة الحج: ١٩ - ٢١

    មានន័យថា : «គេកាត់សម្លៀកបំពាក់អំពីភ្លើងនរកឱ្យទៅពួកអ្នកគ្មានជំនឿ។ គេ​ស្រោចទឹកក្តៅភ្លើងនរកពីលើក្បាលរបស់ពួកគេ។ ទឹកក្តៅក្នុងភ្លើងនរកធ្វើឱ្យអ្វីៗទាំងអស់ដែលមាននៅក្នុងពោះ និងលើស្បែករបស់ពួកគេត្រូវរលួយអស់  ហើយពួកទេវតាវាយក្បាលរបស់ពួកគេនឹងញញួរ»

    w  w  w  w  w  w  w

    សេចក្តីបញ្ចប់

           ឱ មនុស្សលោកទាំងឡាយ!

           កាលដើមឡើយអ្នកទាំងអស់គ្នាមិនទាន់កើតជាអ្វីទាំងអស់ដូច​ដែលអល់ឡោះបានមានព្រះបន្ទូលថា :

    ﭽ ﭨ  ﭩ      ﭪ   ﭫ  ﭬ  ﭭ  ﭮ   ﭯ    ﭰ  ﭱ  ﭲ  ﭼ سورة مريم: ٦٧

    មានន័យថា : «តើមនុស្សលោកមិននឹកឃើញទេឬ? យើងបានបង្កើតរូបគេពីមុនមក ហើយរូបគេពុំទាន់កើតជាអ្វីនោះឡើយ»

     បន្ទាប់មកអល់ឡោះបានបង្កើតគេពីតំណក់ទឹកកាម។ ទ្រង់បានបង្កើតពួកគេឱ្យក្លាយជាមនុស្សចេះស្តាប់ ចេះមើល។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﯜ  ﯝ  ﯞ  ﯟ  ﯠ  ﯡ  ﯢ  ﯣ  ﯤ  ﯥ  ﯦ  ﯧ   ﯨ    ﯩ  ﯪ  ﯫ  ﯬ  ﯭ  ﯮ  ﯯ  ﯰ   ﯱ  ﯲ  ﭼ سورة الإنسان: ١ - ٢

    មានន័យថា :  «ជាការពិតណាស់ មុននឹងគេផ្លុំព្រលឹងចូល មនុស្សបានឆ្លងកាត់ពេលវេលាដ៏យូរ គឺគេមិនទាន់កើតជាអ្វីដែលត្រូវលើកមកនិយាយរំឭកអំពីរូបគេ និងមិនទាន់បានបន្សល់ស្នាដៃអ្វីមួយឱ្យគេស្គាល់នោះឡើយ។ ពិតណាស់ យើងបានបង្កើតមនុស្សពីតំណក់ទឹកកាមរបស់បុរសនិងស្រ្តីលាយចូលគ្នា។ យើងសាកល្បងគេ ដោយដាក់កាតព្វកិច្ចឱ្យប្រតិបត្តិ។ ហេតុនេះយើងបង្កើតឱ្យគេចេះស្តាប់និងមើលឃើញ»

    បន្ទាប់មក គេចាប់ផ្តើមរីកចម្រើន និងវិវឌ្ឍន៍ជាបន្តបន្ទាប់ពីខ្សោយទៅខ្លាំង ហើយទ្រង់នឹងធ្វើឱ្យគេត្រលប់ពីខ្លាំងទៅខ្សោយវិញ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ  ﭸ  ﭹ  ﭺ   ﭻ  ﭼ  ﭽ  ﭾ  ﭿ  ﮀ  ﮁ  ﮂ  ﮃ   ﮄ  ﮅ  ﮆ   ﮇ    ﮈ  ﮉﮊ  ﮋ  ﮌ  ﮍﮎ  ﮏ  ﮐ        ﮑ   ﮒ   ﭼ سورة الروم: ٥٤

    មានន័យថា : «អល់ឡោះជាម្ចាស់បានបង្កើតពួកអ្នកពីភាពទន់ខ្សោយ បន្ទាប់ពីទន់ខ្សោយ​ទ្រង់ធ្វើឱ្យរឹងមាំ។ បន្ទាប់ពីរឹងមាំទ្រង់ធ្វើឱ្យទន់ខ្សោយវិញ និងចាស់សក់ស្កូវ។ ទ្រង់បង្កើតតាមអ្វីដែលទ្រង់សព្វព្រះ  ទ័យ​​។ ទ្រង់មហាដឹង មានអានុភាពខ្លាំងក្លាបំផុត»

    នៅទីបញ្ចប់​ម្នាក់ៗដឹងច្បាស់ថា នឹងត្រូវស្លាប់ ហើយក្នុងដំណាក់កាលទាំងនេះ គេនឹងផ្លាស់ប្តូរពីដំណាក់កាលទន់ខ្សោយទៅកាន់ដំណា​ក់កាលទន់ខ្សោយកាន់តែខ្លាំង មិនអាចការពារខ្លួនឯងពីគ្រោះថ្នាក់បាន មិនអាចផ្តល់ប្រយោជន៍ដល់ខ្លួនឯង លើកលែងតែមានការគាំទ្រពីអល់ឡោះជាម្ចាស់ដោយពរជ័យរបស់ទ្រង់រួមមាន : កម្លាំង អំណាច និងស្បៀងអាហារ។ តាមនិស្ស័យពីកំណើត គឺអ្នកមានការខ្វះខាត​ នឹងត្រូវការជំនួយ។ មានតម្រូវការចាំបាច់ជាច្រើនដែលអ្នកត្រូវការ ដើម្បីរក្សាជីវិតរបស់អ្នក តែតម្រូវការទាំងនោះមិនឋិតនៅក្នុងដៃរបស់អ្នកនោះទេ។ ជួនកាលអ្នកយកបាន ហើយជួនខ្លះទៀតគេដកយកពីអ្នកទៅវិញ។ មានរបស់មានប្រយោជន៍ជាច្រើនដែលអ្នកចង់បាន តែអ្នកមិនអាចយកបាន។ ជួនកាលអ្នកអាចយកមកបាន ដោយជោគជ័យ ហើយជួនកាលទៀតអ្នកយកមិនបានសម្រេច។ ជួនកាលបញ្ហាខ្លះធ្វើឱ្យអ្នកគ្រោះថ្នាក់ ធ្វើឱ្យអ្នកខកបំណង ធ្វើឱ្យការខិតខំប្រឹងប្រែងរបស់អ្នកក្លាយជាអសារបង់។ បញ្ហាទាំងនេះធ្វើឱ្យប៉ះពាល់ និងខូចប្រយោ​ជន៍ដល់អ្នក។ អ្នកចង់បញ្ជៀសវាចេញពីខ្លួនអ្នក។ ជួនកាលអ្នកអាចបញ្ជៀសបាន ហើយជួនពេលខ្លះអ្នកបែរជាអសមត្ថភាព។ តើអ្នកមិនចាប់អារម្មណ៍ពីកង្វះខាតនេះ និងតម្រូវការរបស់អ្នកចំពោះអល់ឡោះជាម្ចាស់ទេឬ? អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ  ﮥ  ﮦ  ﮧ  ﮨ  ﮩ    ﮪﮫ  ﮬ  ﮭ   ﮮ        ﮯ    ﮰ  ﭼ سورة فاطر: ١٥

    មានន័យថា : «នែមនុស្សលោកទាំងឡាយ! ពួកអ្នកក្រីក្រខ្វះខាតត្រូវការពឹងអាស្រ័យចំពោះអល់ឡោះ ហើយអល់ឡោះទ្រង់មហាមានស្តុកស្តម្ភ មហាប្រសើរ»

    វីរុសជំងឺដ៏ទន់ខ្សោយមើលនឹងភ្នែកផ្ទាល់មិនឃើញ នៅពេលអ្នកប៉ះវីរុសនេះ អ្នកនឹងធ្លាក់ខ្លួនឈឺ។ អ្នកមិនអាច​ទប់ស្កាត់ការពារវីរុសបាន ហើយអ្នកក៏ទៅជួបមនុស្សទន់ខ្សោយដូចគ្នាឱ្យគេព្យាបាល។ ជួនកាលព្យាបាលជា ជួនកាលព្យាបាលមិនជា។ ដូច្នេះទាំងអ្នកជំងឺ ទាំងលោកគ្រូពេទ្យទាល់គំនិតមិនដឹងជាធ្វើដូចម្តេចនោះទេ។

           មនុស្សយើងទន់ខ្សោយបំផុត។ បើសិនជាសត្វរុយមកពាំចំណីយកទៅបាត់ គឺយើងមិនអាចដណ្តើមយកចំណីនោះត្រលប់មកវិញបានឡើយ។ នេះដូចនឹងបន្ទូលរបស់អល់ឡោះ ដែលទ្រង់បានមានព្រះបន្ទូលថា :

    ﭽ يَاأَيُّهَا  النَّاسُ     ضُرِبَ  مَثَلٌ  فَاسْتَمِعُوا  لَهُ  إِنَّ  الَّذِينَ    تَدْعُونَ  مِن  دُونِ  اللَّهِ  لَن  يَخْلُقُوا  ذُبَابًا  وَلَوِ   اجْتَمَعُوا  لَهُ   وَإِن  يَسْلُبْهُمُ  الذُّبَابُ  شَيْئًا  لاَّ  يَسْتَنقِذُوهُ  مِنْهُ  ضَعُفَ   الطَّالِبُ  وَالْمَطْلُوب  ٧٣  ﭼ    سورة الحج: ٧٣                                                  

    មានន័យថា : «នែមនុស្សលោកទាំងឡាយ! គេបានលើកឧទាហរណ៍មួយ ចូរអ្នកត្រង់ត្រាប់ស្តាប់នូវឧទាហរណ៍នេះ។ ពិតប្រាកដ រូបសំណាកព្រះដែលពួកអ្នកកំពុងបួងសួងសុំក្រៅពីអល់ឡោះជាម្ចាស់ រូបសំណាកព្រះទាំងនោះមិនអាចបង្កើតរុយមួយកើតទេ បើទោះជាពួកគេសហការគ្នាក៏ដោយ ក៏ធ្វើមិនកើតដែរ។ បើសិនជារុយពាំយកអ្វីពីពួកគេ ពួកគេមិនអាចដណ្តើមយកពីរុយមកវិញបានឡើយ។ ទាំងរូបសំណាក និងសត្វរុយគឺទន់ខ្សោយដូចគ្នា»

           បើសិនជាអ្នកមិនអាចសង្រ្គោះយកមកវិញបាននូវអ្វីដែលរុយបានពាំយកទៅនោះ តើអ្នកមានអំណាចអាចធ្វើអ្វីបាន? (វាសនា​របស់​អ្នក ជីវិតរបស់អ្នកឋិតក្នុងកណ្តាប់ដៃរបស់អល់ឡោះ។ បេះដូងរបស់អ្នកឋិតនៅចន្លោះម្រាមដៃទាំងពីររបស់ទ្រង់។ ទ្រង់អាចផ្លាស់ប្តូរចិត្តរបស់អ្នកពេលណាក៏បាន តាមតែទ្រង់សព្វព្រះទ័យ​។ ជីវិតរស់នៅ និងការស្លាប់របស់អ្នក ឋិតក្នុងកណ្តាប់ដៃរបស់ទ្រង់។ សំណាងល្អ និងសំណាងអាក្រក់របស់អ្នកឋិតក្នុងកណ្តាប់ដៃរបស់ទ្រង់។ ការកម្រើក និងការនៅស្ងៀមរបស់អ្នក សម្តីរបស់អ្នកប្រព្រឹត្តទៅបាន​ លុះត្រាតែមានការអនុញ្ញាត និងតាមការប្រាថ្នារបស់ទ្រង់។ អ្នកមិនអាចកម្រើកបាន លើកលែងតែមានការអនុញ្ញាពីទ្រង់។ អ្នកមិនអាចធ្វើអ្វីបាន លើកលែងតែតាមសេចក្តីប្រាថ្នារបស់ទ្រង់។ បើសិនជាអ្នកពឹងផ្អែកលើខ្លួនឯង គឺអ្នកពឹងផ្អែកលើបុគ្គលម្នាក់ដែលអសមត្ថភាព ទន់ខ្សោយ ងាយធ្លាក់ខ្លួនក្នុងអំពើបាប។ បើសិនជាអ្នកពឹងផ្អែកលើអ្នកផ្សេង គឺអ្នកបានពឹងផ្អែកលើអ្នកដែលគ្មានសិទ្ធិអំណាចបង្កគ្រោះថ្នាក់ និងផ្តល់ផលប្រយោជន៍ មិនអាចធ្វើឱ្យអ្នកស្លាប់ មិនអាចធ្វើអ្នករស់ ហើយក៏មិនអាចធ្វើឱ្យអ្នករស់ឡើងវិញដែរ។ អ្នកមិនអាចខ្វះអល់ឡោះជាម្ចាស់ សូម្បីមួយពព្រិចភ្នែក​។ អ្នកត្រូវបង្ខំចិត្តពឹងផ្អែកចំពោះទ្រង់ក្នុងមួយជីវិតរបស់អ្នក គ្រប់ដង្ហើម​ចេញចូល រឿងរ៉ាវក្នុងចិត្ត និងខាងក្រៅ។ ទ្រង់បានប្រទានពរជ័យសព្វបែបយ៉ាងដល់អ្នក។ តែអ្នកបែរជាធ្វើឱ្យទ្រង់ក្រោធខឹង ដោយអំពើបាប គ្មានជំនឿ ត្បិតខ្លួនត្រូវការចាំបាច់យ៉ាងខ្លាំងចំពោះទ្រង់សម្រាប់គ្រប់ផ្នែកទាំងអស់។ តែអ្នកបែរជាភ្លេចគិតចំពោះទ្រង់ ហើយទីវិលត្រលប់របស់អ្នកនឹងទៅរកទ្រង់ និងឈរនៅចំពោះមុខទ្រង់)

           នែមនុស្សលោកទាំងឡាយ! ដោយភាពទន់ខ្សោយ និងអសមត្ថភាពរបស់អ្នក អ្នកមិនអាចស៊ូទ្រាំនឹងផលវិបាកនៃអំពើបាបរបស់អ្នកទេ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ يُرِيدُ  اللّهُ  أَن  يُخَفِّفَ    عَنكُمْ  وَخُلِقَ  الإِنسَانُ  ضَعِيفًا  ٢٨  ﭼ النساء: ٢٨

    មានន័យថា : «អល់ឡោះជាម្ចាស់សព្វព្រះទ័យចង់សម្រាលបន្ទុកដ៏ធ្ងន់ពីពួកអ្នក  ហើយគេបង្កើតមនុស្សជាសភាវៈដែលទន់ខ្សោយ»

    អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនពួកអ្នកនាំសារ ប្រទានព្រះគម្ពីរចុះមក បញ្ញត្តិច្បាប់ និងតម្រង់ផ្លូវដល់អ្នក។ ទ្រង់បានបង្ហាញនូវការបកស្រាយ ភស្តុតាង សាក្សី និងអំណះអំណាងផ្សេងៗ។ អ្វីៗគ្រប់យ៉ាងដែលទ្រង់បានបង្ហាញដល់អ្នក សុទ្ធតែមានសញ្ញាភស្តុតាងបញ្ជាក់ពីភាពតែមួយរបស់ទ្រង់ ភាពជាម្ចាស់ និងភាពជាព្រះដែលគេត្រូវគោរព​សក្ការៈ។ ប៉ុន្តែអ្នកបែរជាបដិសេធការពិត រួចជ្រើសយកផ្លូវខុស ហើយយកបិសាច​ជាម្ចាស់ក្រៅពីអល់ឡោះ ខំប្រឹងប្រកែកទាំងខុសឆ្គង​។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﭛ   ﭜ  ﭝ   ﭞ  ﭟ  ﭠ  ﭼ سورة الكهف: ٥٤

    មានន័យថា : «ពិតណាស់ មនុស្សជាសភាវៈដែលពូកែឈ្លោះប្រកែកច្រើនជាងគេ»

    ពរជ័យរបស់អល់ឡោះដែលអ្នកកំពុងសោយសុខតាំងពីដើមដល់ចប់ បានធ្វើឱ្យអ្នកភ្លេចខ្លួន។ ជាដំបូងអ្នកត្រូវរំឭកឡើងវិញថា អ្នកកើតមកពីតំណក់ទឹកកាម។ ទីវិលត្រលប់របស់អ្នកគឺរណ្តៅក្នុងដី ហើយទីរស់ឡើងវិញនៅថ្ងៃបរលោក ជួនទៅឋានសួគ៌ ឬទៅឋាននរក។ អល់ឡោះបានមានព្រះបន្ទូលថា :

    ﭽ أَوَلَمْ  يَرَ     الإِنسَانُ   أَنَّا   خَلَقْنَاهُ  مِن  نُّطْفَةٍ  فَإِذَا  هُوَ  خَصِيمٌ    مُّبِين  ٧٧  وَضَرَبَ  لَنَا   مَثَلاً  وَنَسِيَ   خَلْقَهُ  قَالَ  مَنْ  يُحْيِي  الْعِظَامَ  وَهِيَ  رَمِيم  ٧٨   قُلْ  يُحْيِيهَا  الَّذِي  أَنشَأَهَا  أَوَّلَ  مَرَّةٍ  وَهُوَ  بِكُلِّ      خَلْقٍ  عَلِيم   ٧٩  ﭼ سورة يس: ٧٧ - ٧٩

    មានន័យថា : «តើមនុស្សមិនឃើញទេឬថា យើងបានបង្កើតរូបគេពីតំណក់ទឹកកាម ស្រាប់តែគេក្លាយទៅជាអ្នកដែលពូកែឈ្លោះប្រកែកយ៉ាងខ្លាំងក្លា។ គេបានលើកជាឧទាហរណ៍ដាក់​ឱ្យ​យើង ហើយគេភ្លេចពីកំណើតរបស់ខ្លួនឯង។ គេនិយាយថា តើនរណាអាចបង្កើតគ្រោងឆ្អឹងដែលរឡេះរលួយឱ្យរស់ឡើងវិញបាន? មូហាំម៉ាត់ ចូរអ្នកប្រាប់គេថា អ្នកដែលបង្កើតវាឱ្យរស់ឡើងវិញគឺអ្នកដែលបានបង្កើតវាកាលពីដំបូងនោះឯង»។ ទ្រង់មានពុទ្ធិដឹងអំពីរាល់ការបង្កើតទាំងឡាយ»។

    អល់ឡោះជាម្ចាស់បានមានព្រះន្ទូលថា :

    ﭽ ﭧ  ﭨ  ﭩ  ﭪ  ﭫ   ﭬ ﭭ  ﭮ   ﭯ  ﭰ  ﭱ  ﭲ  ﭳ  ﭴ  ﭵ  ﭶ  ﭷ  ﭸ  ﭹ   ﭼ سورة الانفطار: ٦ - ٨

    មានន័យថា : «មនុស្សលោកទាំងឡាយ! តើមានអ្វីធ្វើឱ្យអ្នកក្រអឺត​ក្រទមចំពោះព្រះជាម្ចាស់របស់អ្នកដ៏មហាមេត្តា? ទ្រង់ជាព្រះដែលបានបង្កើតអ្នក។ ទ្រង់បានបង្កើតរូបសម្បត្តិរបស់អ្នកដ៏ល្អឥតខ្ចោះ ហើយ​ទ្រង់កែតម្រង់អ្នក។ ទ្រង់បង្កើតអ្នកក្នុងរូបលក្ខណៈណាមួយតាម​តែទ្រង់សព្វព្រះទ័យ»

           នែមនុស្សលោកទាំងឡាយ! ហេតុអ្វីបានជាអ្នកហាមខ្លួនឯងពីការឈរបួងសួង ចរចារជាមួយនឹងអល់ឡោះ ដើម្បីឱ្យទ្រង់សង្រ្គោះអ្នកពីភាពខ្វះខាត សង្គ្រោះអ្នកឱ្យជាពីជំងឺ សង្រ្គោះអ្នកឱ្យរួចផុតពីគ្រោះភ័យ។ ទ្រង់អភ័យទោសដល់អ្នក សង្រ្គោះអ្នកឱ្យរួចផុតពីគ្រោះថ្នាក់ សង្រ្គោះអ្នកពីការធ្វើអំពើបាប។ ទ្រង់ជួយចង្អុលបង្ហាញផ្លូវនៅពេលអ្នកទាល់គំនិត និងវង្វេងស្មារតី។ ចូរអ្នកបួង​សួងសុំឱ្យទ្រង់សង្រ្គោះអ្នកពីភាពអវិជ្ជា។ ទ្រង់ផ្តល់សុវត្ថិភាពដល់អ្នក នៅពេលអ្នកមានការភ័យខ្លាច​។ ទ្រង់អាណិតស្រលាញ់អ្នកនៅពេលអ្នកទន់ខ្សោយ។ទ្រង់បញ្ជៀសអ្នកពីសត្រូវឈ្លានពាន ហើយទ្រង់ប្រទានដល់អ្នកនូវលាភសក្ការៈ ដើម្បីផ្គត់ផ្គង់ដល់ជីវភាពរស់នៅរបស់អ្នក​។

           នែមនុស្សលោកទាំងឡាយ! ពរជ័យដ៏ធំបំផុតរបស់អល់ឡោះជាម្ចាស់ គឺទ្រង់បានប្រទាន​ចំពោះមនុស្សលោក បន្ទាប់ពីពរជ័យសាសនា គឺពរជ័យប្រាជ្ញា ដើម្បីឱ្យអ្នកចេះបែងចែករវាងអ្វីដែលមានប្រយោជន៍ និងអ្វីដែលគ្រោះថ្នាក់ ចេះបែងចែកនូវអ្វីដែលអល់ឡោះបានបង្គាប់ប្រើ​ និងហាមឃាត់ ឱ្យស្គាល់ពីគោលបំណងដ៏ធំ គឺការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់គ្មានដៃគូ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ وَمَا  بِكُم  مِّن   نِّعْمَةٍ    فَمِنَ  اللّهِ  ثُمَّ  إِذَا  مَسَّكُمُ  الضُّرُّ  فَإِلَيْهِ  تَجْأَرُون  ٥٣  ثُمَّ   إِذَا  كَشَفَ           الضُّرَّ    عَنكُمْ  إِذَا  فَرِيقٌ  مِّنكُم  بِرَبِّهِمْ  يُشْرِكُون  ٥٤   ﭼ سورة النحل: ٥٣ - ٥٤

    មានន័យថា :«រាល់ពរជ័យដែលពួកអ្នកទទួលបានគឺមកអំពីអល់ឡោះ។ បន្ទាប់មក បើសិនជាគ្រោះថ្នាក់អ្វីមួយប៉ះពាល់ដល់ពួកអ្នក គឺពួកអ្នកយំសោកអង្វរករចំពោះទ្រង់។ លុះដល់ពេលទ្រង់សង្គ្រោះពួកអ្នកឱ្យរួចផុត ស្រាប់តែមានមនុស្សមួយក្រុមក្នុងចំណោមពួកអ្នក បែរជាគោរពពហុទេពចំពោះព្រះជាម្ចាស់របស់ពួកគេទៅវិញ»

           នែមនុស្សលោកទាំងឡាយ! ពិតណាស់ មនុស្សដែលមានប្រាជ្ញាតែងប្រាថ្នាចង់បាននូវអ្វីដែលខ្ពង់ខ្ពស់ថ្លៃថ្នូរ ស្អប់ខ្ពើមចំពោះអ្វីដែល​អាប់ឱន និងគ្មានសេចក្តីថ្លៃថ្នូរ ប្រាថ្នាចង់យកគំរូ​តាមបុគ្គលល្អៗ ប្រពៃថ្លៃថ្លា ដូចជាពួកអ្នកនាំសាររបស់ព្រះ ពួកអ្នកមានកុសលធម៌ ស្វះស្វែងខិតខំ ដើម្បីប្រតិបត្តិតាមពួកគេ។ បើសិនជាពួកគេមិនអាចធ្វើបានទេ នៅមានផ្លូវដែលពួកគេឈានទៅដល់គោលដៅ គឺផ្លូវដែលអល់ឡោះជាម្ចាស់ចង្អុលបង្ហាញ។ ទ្រង់បាន​មានព្រះបន្ទូលថា :

    ﭽ قُلْ  إِن  كُنتُمْ             تُحِبُّونَ  اللّهَ   فَاتَّبِعُونِي  يُحْبِبْكُمُ   اللّهُ  ﭼ سورة آل عمران: ٣١

    មានន័យថា : «បើសិនជាពួកអ្នកស្រលាញ់អល់ឡោះ ចូរប្រតិបត្តិតាមខ្ញុំ គឺអល់ឡោះទ្រង់នឹងស្រលាញ់សព្វព្រះទ័យចំពោះពួកអ្នក»

           បើសិនជាគេអនុវត្តបានដូច្នោះ អល់ឡោះទ្រង់នឹងយកគេទៅដាក់ជាមួយនឹងពួកណាពី ពួកអ្នកនាំសារ ពួកអ្នកពលីជីវិត ពួកអ្នកមានកុសលធម៌។ អល់ឡោះជាម្ចាស់បាន​មានព្រះបន្ទូលថា :

    ﭽ ﭹ  ﭺ  ﭻ  ﭼ  ﭽ  ﭾ  ﭿ  ﮀ  ﮁ  ﮂ   ﮃ  ﮄ  ﮅ  ﮆ  ﮇﮈ  ﮉ   ﮊ  ﮋ  ﮌ  ﭼ سورة النساء: ٦٩

    មានន័យថា : «អ្នកណាគោរពប្រតិបត្តិចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ គឺនឹងបាននៅជាមួយពួកអ្នកដែលអល់ឡោះបានប្រទានពរជ័យដល់ពួកគេនៃពួកណាពី ពួកអ្នកស្មោះត្រង់ ពួកអ្នកពលីជីវិត និងពួក​អ្នកមានកុសលធម៌។ ពួកគេរួមរស់ជាមិត្តមេត្រីភាពក្នុងឋានសួគ៌»

           នែមនុស្សលោកទាំងឡាយ! ខ្ញុំចង់ទូន្មានឱ្យអ្នកនៅម្នាក់ឯង ហើយគិតពិចារណាពីការពិតដែលបានមកដល់។ សូមពិនិត្យមើលអំណះ​អំណាង និងស្វែងយល់ពីភស្តុតាងទាំង​ឡាយ​។ បើអ្នកគិតឃើញថា «ត្រឹមត្រូវ» សូមអ្នកប្រកាន់តាមការពិតនេះចុះ។ ចូរកុំទុកខ្លួនឯងជាទាសករ និងជាចំណាប់ខ្មាំងនៃទំនៀមទម្លាប់ប្រពៃណី។ ខ្លួនរបស់អ្នកមានតម្លៃជាងអ្វីទាំងអស់​ ជាងដៃគូរបស់អ្នក ជាងគូស្រកររបស់អ្នក ជាងកេរមត៌កជីដូនជីតារបស់អ្នក។ ពិតណាស់ អល់ឡោះជាម្ចាស់បានទូន្មានចំពោះពួកអ្នកគ្មានជំនឿ និងជំរុញឱ្យពួកគេជឿទុកចិត្តចំពោះទ្រង់​។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ  ﯢ  ﯣ  ﯤ  ﯥﯦ  ﯧ   ﯨ  ﯩ  ﯪ  ﯫ  ﯬ  ﯭﯮ  ﯯ  ﯰ   ﯱ  ﯲﯳ  ﯴ     ﯵ  ﯶ  ﯷ  ﯸ     ﯹ  ﯺ  ﯻ  ﯼ  ﯽ   ﭼ سورة سبأ: ٤٦

    មានន័យថា : «មូហាំម៉ាត់ ចូរអ្នកមានប្រសាសន៍ទៅកាន់ពួកអ្នកបដិសេធនឹងជំនឿទាំងនោះថា ខ្ញុំទូន្មានពួកអ្នកឱ្យប្រកាន់យកនូវប្រការមួយគឺការប្រតិបត្តិចំពោះអល់ឡោះ ដោយគ្នាពីរនាក់ និងម្នាក់ឯង​ រួចហើយចូរអ្នកគិតពិចារណាពីស្ថានភាពអ្នកនាំសាររបស់ពួកអ្នក។ គេពុំមែនឆ្កួតលីលាដូចពួកអ្នកចោទប្រកាន់នោះទេ។ ប៉ុន្តែគេគ្រាន់តែជាអ្នកដាស់តឿនពួកអ្នកមុននឹងទារុណកម្មនៃភ្លើងនរកកើតឡើងចំពោះ​ពួកអ្នកតែប៉ុណ្ណោះ»

           នែមនុស្សលោកទាំងឡាយ! នៅពេលដែលអ្នកចុះចូលជាមួយព្រះ អ្នកនឹងពុំខាតបង់អ្វីនោះទេ។ ទ្រង់បានមានព្រះបន្ទូលថា :

    ﭽ ﭥ  ﭦ  ﭧ  ﭨ  ﭩ  ﭪ   ﭫ    ﭬ   ﭭ  ﭮ   ﭯﭰ  ﭱ  ﭲ  ﭳ      ﭴ  ﭵ  ﭼ  سورة النساء: ٣٩

    មានន័យថា : «តើមានគ្រោះថ្នាក់អ្វីកើតឡើងចំពោះពួកគេ បើសិនជាពួកគេមានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោក ប្រតិបត្តិអំពើល្អ ចំណាយទ្រព្យមួយចំនួនដែលទ្រង់បានប្រទានដល់ពួកគេ។ អល់ឡោះដឹងច្បាស់អំពីពួកគេ»

           លោកអ៊ិបនូកាសៀរ បានបកស្រាយថា : «តើមានអ្វីគ្រោះថ្នាក់ដល់ពួកគេ? បើសិនជាពួកគេមានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោក ដើរតាមផ្លូវល្អ មានជំនឿចំពោះអល់ឡោះ។ សង្ឃឹមចំពោះការសន្យារបស់ទ្រង់នៅថ្ងៃបរលោក សម្រាប់អ្នកដែលបានសាងកុសលធម៌។ បរិច្ចាគ ទ្រព្យខ្លះដែលអល់ឡោះបានប្រទានដល់រូបគេ ក្នុងផ្លូវដែលអល់ឡោះសព្វព្រះទ័យ។ ទ្រង់ដឹងច្បាស់ពីបំណងប្រាថ្នារបស់ពួកគេល្អអាក្រក់។ ទ្រង់ដឹងច្បាស់ពីនរណាដែលសក្តិសមនឹងទទួលបានការចង្អុលបង្ហាញ ហើយទ្រង់នឹងចង្អុលបង្ហាញដល់រូបគេ។ ទ្រង់ធ្វើឱ្យអ្នកនោះផ្សារភ្ជាប់នឹងអំពើល្អ ដើម្បីឱ្យទ្រង់សព្វព្រះទ័យចំពោះរូបគេ។ ទ្រង់ដឹងច្បាស់ពីអ្នកដែលសក្តិសមនឹងដេញចេញ និងបោះបង់ចោល។ ដូច្នេះ អ្នកណាដែលទ្រង់បានដេញចេញពីទ្វាររបស់ទ្រង់ គឺគេច្បាស់ជាខាតបង់ ខកបំណងទាំងក្នុងលោកីយ៍ និងនៅបរលោក»។ ការចូលសាសនាឥស្លាមរបស់អ្នកមិនបានរារាំងអ្នកពីអ្វីដែលអ្នកចង់ធ្វើ ឬចង់ទទួលយកនូវអ្វីដែលទ្រង់បានអនុញ្ញាតនោះទេ។ តែទ្រង់ថែមទាំងផ្តល់ផលបុណ្យចំពោះអ្នករាល់ការងារដែលអ្នកធ្វើក្នុងបំណងចង់បានផលបុណ្យពីទ្រង់។ ដ្បិតការងារនោះជាប្រយោជន៍លោកីយ៍ ធ្វើឱ្យអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬឡើងបុណ្យសក្តិ ឬមានកិត្តិយស។ ជាការពិតណាស់ រាល់ការងារអ្វីដែលច្បាប់អនុញ្ញាត ហើយអ្នកធ្វើវាដោយគិតថា វាគ្រប់គ្រាន់សម្រាប់អ្នក មិនចាំបាច់ទៅធ្វើអំពើខុសច្បាប់នោះ គឺអ្នកនឹងទទួលបានផលបុណ្យ។ អ្នកនាំសារមូហាំម៉ាត់មានប្រសាសន៍ថា :​

    قال رسول الله صلى الله عليه وسلم: ( وفي بضع أحدكم صدقة قال قالوا يا رسول الله أيأتي أحدنا شهوته يكون له فيها أجر قال أرأيتم لو وضعها في الحرام أكان عليه فيها وزر وكذلك إذا وضعها في الحلال كان له فيها أجر ) مسند الإمام أحمد

    មានន័យថា : «ការរួមរួមរ័ករបស់ពួកអ្នកក៏ជាការដាក់ទានដែរ។ ពួកគេសួរថា បពិត្រ​អ្នកនាំសាររបស់អល់ឡោះ តើគ្រាន់តែរួមរ័កជាមួយប្រពន្ធក៏មានផលបុណ្យដែរមែនទេ? គាត់បានមានប្រសាសន៍ថា តើពួកអ្នកយល់យ៉ាងម៉េចដែរ បើសិនជាគេទៅប្រព្រឹត្តអំពើផិត? តើគេទទួលបានបាបដែរទេ? ដូចគ្នាដែរ បើគេបំពេញតណ្ហាតាមអ្វីដែលច្បាប់អនុញ្ញាត គឺគេទទួលបានផលបុណ្យ»

           នែមនុស្សលោកទាំងឡាយ! ពួកអ្នកនាំសារបានពាំនាំមកនូវការពិត​។ ពួកគេបានផ្តល់ជូននូវអ្វីដែលជាបំណងប្រាថ្នារបស់អល់ឡោះ។ មនុស្សត្រូវការជាចាំបាច់ក្នុងការស្គាល់ច្បាប់បញ្ញត្តិរបស់អល់ឡោះ ដើម្បីឱ្យដំណើរជីវិតរបស់គេឋិតនៅក្នុងចក្ខុវិស័យច្បាស់លាស់ ហើយនៅ​ថ្ងៃបរលោកឋិតក្នុងចំណោមពួកអ្នកដែលជោគជ័យ។ អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលថា :

    ﭽ يَاأَيُّهَا  النَّاسُ  قَدْ  جَاءكُمُ   الرَّسُولُ  بِالْحَقِّ  مِن  رَّبِّكُمْ  فَآمِنُواْ  خَيْرًا  لَّكُمْ  وَإِن  تَكْفُرُواْ   فَإِنَّ  لِلَّهِ  مَا  فِي  السَّمَاوَاتِ  وَالأَرْضِ  وَكَانَ  اللّهُ  عَلِيمًا  حَكِيمًا  ١٧٠   ﭼ سورة النساء: ١٧٠

    មានន័យថា : «នែមនុស្សលោកទាំងឡាយ! ពិតណាស់ អ្នកនាំសារដែលនាំការពិតពីព្រះ​ជាម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកហើយ។ ចូរពួកអ្នកមានជំនឿ គឺជាការប្រសើរសម្រាប់ពួកអ្នក។ បើសិនជាពួកអ្ន​កប្រឆាំងជំទាស់ ជាការពិតណាស់សម្រាប់អល់ឡោះ គឺអ្វីៗដែលនៅលើមេឃទាំងប្រាំពីរជាន់ និងផែនដី ហើយអល់ឡោះមហាដឹងប្រកប​ដោយគតិបណ្ឌិត»

    អល់ឡោះជាម្ចាស់បានមានព្រះបន្ទូលទៀតថា :

    ﭽ ﭭ  ﭮ  ﭯ  ﭰ  ﭱ   ﭲ  ﭳ  ﭴﭵ  ﭶ  ﭷ  ﭸ  ﭹ  ﭺﭻ  ﭼ    ﭽ  ﭾ  ﭿ  ﮀﮁ  ﮂ  ﮃ  ﮄ  ﮅ  ﮆ  ﭼ سورة يونس: ١٠٨

    មានន័យថា : «មូហាំម៉ាត់ ចូរអ្នកប្រសាសន៍ថា នែមនុស្សលោកទាំង​ឡាយ! សេចក្តីពិតពីព្រះជាម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកហើយ​។ ដូច្នេះអ្នកណាចង់ទទួលយកនូវការចង្អុលបង្ហាញ គឺគេទទួលការចង្អុលបង្ហាញសម្រាប់ខ្លួនឯង ហើយអ្នកណាចង់វង្វេង គឺគេជាអ្នកធ្វើឱ្យខ្លួនឯងវង្វេង។ ខ្ញុំពុំមែនជាអ្នកទទួលខុសត្រូវចំពោះពួកអ្នកនោះទេ»

           នែមនុស្សលោកទាំងឡាយ! បើសិនជាអ្នកចូលឥស្លាម អ្នកគ្មានផ្តល់ផលប្រយោជន៍ដល់​នរណាម្នាក់ក្រៅពីខ្លួនឯងនោះទេ   ហើយបើសិនជាអ្នកគ្មានជំនឿអ្នកនឹងគ្មានបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ក្រៅពីខ្លួនឯងនោះដែរ។ ពិតណាស់ អល់ឡោះមិនត្រូវការមនុស្សលោកនោះទេ។ គ្មានអំពើបាបរបស់បុគ្គលណាម្នាក់ធ្វើឱ្យទ្រង់ទទួលរងគ្រោះថ្នាក់ ហើយគ្មានការគោរពប្រតិបត្តិរបស់នរណាម្នាក់ធ្វើឱ្យទ្រង់ទទួលបានប្រយោជន៍នោះដែរ។ មិនមាននរណាម្នាក់ប្រព្រឹត្តបាបកម្ម ហើយ​គ្មាននរណាគោរពប្រតិបត្តិបានសម្រេច លើកលែងមានការអនុញ្ញាតពីទ្រង់​។ ជាការពិតណាស់ ទ្រង់បានមានព្រះបន្ទូលតាមរយៈប្រសាសន៍របស់ណាពីមូហាំម៉ាត់ថា :

    عن أبي ذرعن النبي صلى الله عليه وسلم فيما روى عن الله تبارك وتعالى أنه قال يا عبادي إني حرمت الظلم على نفسي وجعلته بينكم محرما فلا تظالموا يا عبادي كلكم ضال إلا من هديته فاستهدوني أهدكم يا عبادي كلكم جائع إلا من أطعمته فاستطعموني أطعمكم يا عبادي كلكم عار إلا من كسوته فاستكسوني أكسكم يا عبادي إنكم تخطئون بالليل والنهار وأنا أغفر الذنوب جميعا فاستغفروني أغفر لكم يا عبادي إنكم لن تبلغوا ضري فتضروني ولن تبلغوا نفعي فتنفعوني يا عبادي لو أن أولكم وآخركم وإنسكم وجنكم كانوا على أتقى قلب رجل واحد منكم ما زاد ذلك في ملكي شيئا يا عبادي لو أن أولكم وآخركم وإنسكم وجنكم كانوا على أفجر قلب رجل واحد ما نقص ذلك من ملكي شيئا يا عبادي لو أن أولكم وآخركم وإنسكم وجنكم قاموا في صعيد واحد فسألوني فأعطيت كل إنسان مسألته ما نقص ذلك مما عندي إلا كما ينقص المخيط إذا أدخل البحر يا عبادي إنما هي أعمالكم أحصيها لكم ثم أوفيكم إياها فمن وجد خيرا فليحمد الله ومن وجد غير ذلك فلا يلومن إلا نفسه

    មានន័យថា : « នែខ្ញុំបម្រើរបស់យើង! យើងបានដាក់ច្បាប់ហាមអំពើអយុត្តិធម៌ចំពោះខ្លួនយើងផ្ទាល់ ហើយយើងបានហាមចំពោះពួកអ្នក។ ដូច្នេះ ចូរអ្នកកុំប្រព្រឹត្តអំពើអយុត្តិធម៌ចំពោះគ្នាឱ្យសោះ។ នែខ្ញុំបម្រើរបស់យើង! ពួកអ្នកទាំងអស់គ្នាសុទ្ធតែវង្វេង លើកលែងតែអ្នកដែលយើងបានចង្អុលបង្ហាញដល់គេ។ ដូច្នេះ ចូរអ្នកបួងសួងសុំការចង្អុលបង្ហាញនេះពីយើង យើង​នឹងផ្តល់ការចង្អុលបង្ហាញដល់អ្នក។ នែខ្ញុំបម្រើរបស់យើង! ពួកអ្នកទាំងអស់គ្នាសុទ្ធតែស្រេកឃ្លាន លើកលែងអ្នកដែលយើងបានផ្តល់ចំណីអាហារដល់គេ។ ដូច្នេះ ចូរអ្នកបួងសួងសុំចំណីអាហារពីយើង យើងនឹងផ្តល់ឱ្យពួកអ្នក។ នែខ្ញុំបម្រើរបស់យើង! ពួកអ្នកទាំងអស់គ្នាសុទ្ធតែគ្មានសម្លៀកបំពាក់ លើកលែងតែអ្នកដែលយើងបានផ្តល់សម្លៀកបំពាក់ដល់គេ។ ដូច្នេះ ចូរអ្នកបួងសួង​សុំសម្លៀក​​បំពាក់ពីយើង យើងនឹងផ្តល់សម្លៀកបំពាក់ដល់ពួកអ្នក។ នែខ្ញុំបម្រើរបស់យើង! ពួកអ្នកធ្វើខុសទាំងយប់ទាំងថ្ងៃ ហើយយើងអភ័យទោសឱ្យទាំងអស់ដល់ពួកអ្នក។ ដូច្នេះ ចូរអ្នកសុំការអភ័យទោសពីយើង យើងនឹងអភ័យទោសឱ្យអ្នក។ នែខ្ញុំបម្រើរបស់យើង! ពួកអ្នកមិនអាចបង្កគ្រោះថ្នាក់ដល់យើងនោះទេ។ នែខ្ញុំបម្រើរបស់យើង! ពួកអ្នកមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់យើងនោះទេ។ នែខ្ញុំបម្រើរបស់យើង! បើសិនជាអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ ទាំងមនុស្ស និងជិន(បង់បត់)ក្លាយជាខ្ញុំបម្រើដែលមានចិត្តកោតខ្លាចជាងគេបំផុត គឺគ្មានកើនអ្វីដល់ឫទ្ធិអំណាចរបស់យើងនោះទេ។ នែខ្ញុំបម្រើ​របស់យើង! បើសិនជាអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយទាំងមនុស្ស និងជិន(បង់បត់)ក្លាយជាខ្ញុំបម្រើដែលមានចិត្តអាក្រក់ជាងគេបំផុត គឺគ្មានខាតបង់អ្វីដល់ឫទ្ធិអំណាចរបស់យើងនោះដែរ។  នែខ្ញុំបម្រើរបស់យើង! ​បើសិនជាអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយទាំងមនុស្ស និងជិន(បង់បត់)ឈរប្រមូលផ្តុំគ្នានៅកន្លែងតែមួយ បួងសួងសុំពីយើង យើងនឹងផ្តល់ឱ្យគេម្នាក់ៗតាមសំណើសុំរបស់គេ ហើយនេះពុំបានធ្វើឱ្យ​យើង​​បាត់បង់អ្វីបន្តិចពីអ្វីដែលយើងមាននោះទេ។ វាមិនខុសអ្វីពីការយកម្ជុលទៅជ្រលក់​ក្នុងទឹក​សមុទ្រនោះដែរ។ នែខ្ញុំបម្រើរបស់យើង! តាមពិតការប្រតិបត្តិទាំងឡាយ គ្រាន់តែជាអំពើរបស់​ពួកអ្នក យើងកត់ត្រាទុកឱ្យពួកអ្នក។ បន្ទាប់មក យើងនឹងតបស្នងជូនពួកអ្នកវិញ។ ដូច្នេះ បើអ្នកទទួលបានល្អ ចូរអ្នកដឹងគុណចំពោះអល់ឡោះ ហើយនរណាទទួលបានផ្សេងក្រៅពីនេះ ចូរអ្នកកុំស្តីបន្ទោសឱ្យអ្នកណាផ្សេង ក្រៅពីខ្លួនឯងឱ្យសោះ»។

           សូមអរគុណចំពោះអល់ឡោះជាព្រះជាម្ចាស់នៃសកលលោកទាំង​មូល សូមសិរីសួស្តីកើតមានចំពោះអ្នកនាំសារដ៏ឧត្តុង្គឧត្តមគឺណាពីមូហាំម៉ាត់។ សូមជូនពរដល់ក្រុមគ្រួសារ និងពួកសហការីរបស់គាត់ទាំងអស់គ្នា។

    w  w  w  w  w