រាជសារតែមួយប៉ុណ្ណោះ បណ្ឌិតៈ តាជី អ៊ីព្រហ៊ីម ()

 

ឧទ្ទិសដល់ បណ្តាអ្នកទាំងឡាយដែលស្វែងរកសេចក្តីពិតដោយភាពជ្រះថ្លា និងស្មោះត្រង់ ព្រមទាំាងបើកនូវវិចារណញាណ

|

 រាជសារតែមួយប៉ុណ្ណោះ បណ្ឌិតៈ តាជី អ៊ីព្រហ៊ីម

ប្រធានបទស្នូល

ក្រោយពីអល់ឡោះបានបង្កើតព្យាការីអាហ្ទាំ រាជសារដើមដំបូងគេតែមួយគត់ និងដ៏អមតៈដែលត្រូវបានគេពាំនាំទៅកាន់មនុស្សលោកតាមរយៈប្រវត្តិសាស្ត្រនៃមនុស្សជាតិ.....

ពិតណាស់ វានោះគឺរាជសារដែលបង្ហាញអំពីតាវហេទ(ភាពជាម្ចាស់តែមួយ)របស់អល់ឡោះ ហើយនិងការគោរពសក្ការៈទៅចំពោះទ្រង់តែមួយគត់

ដើម្បីជាការរំលឹកដល់មនុស្សលោកអំពីរាជសារនេះ និងក៏ដើម្បីជាការបង្វែរមនុស្ស(ពីភាពវង្វេង)ទៅកាន់ផ្លូវវដែលត្រឹមត្រូវ ព្រះ(អល់ឡោះ)ជាម្ចាស់តែមួយគត់ដែលជាអ្នកបាន​បង្កើតនូវអ្វីគ្រប់បែបយ៉ាង បានបញ្ជូននូវបណ្តាព្យាការី និងអ្នកនាំសារទាំងឡាយរបស់ទ្រង់(ទៅកាន់មនុស្សលោក) ក្នុងចំណោមនោះមានដូចជា ព្យាការីអាហ្ទាំ នួហ អ៊ីព្រហ៊ីម មូសា អ៊ីសា និងព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់ពួកគាត់ទាំងអស់គ្នា) ដើម្បីផ្សព្វផ្សាយនូវរាជសារដ៏សំខាន់ និងដ៏មានតម្លៃបំផុតតែមួយគត់វានោះគឺ ៖

 ពិតណាស់ អល់ឡោះទ្រង់គឺជាម្ចាស់តែមួយគត់ដែលជាអ្នកបានបង្កើតអ្វីៗគ្រប់យ៉ាង ដូច្នេះចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់តែមួយគត់។

ព្រះជាម្ចាស់តែមួយគត់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដដែលជាអ្នកបានបង្កើតអ្វីៗគ្រប់បែបយ៉ាង

 អល់ឡោះបានបញ្ជូនបណ្តាព្យាការី និងអ្នកនាំសារទាំងអស់នេះមក៖

ព្យាការីនួហ

ព្យាការីអ៊ីព្រហ៊ីម                                                              ដើម្បីឲ្យពួកគេផ្សព្វផ្សាយនូវរាជសារមួយនេះ៖

ព្យាការីមូសា                                                   ម្ចាស់របស់ពួកអ្នកគឺជាម្ចាស់តែមួយគត់។ ហេតុនេះចូរពួកអ្នកគោរពសក្ការៈទៅចំពោះទ្រង់តែមួយប៉ុណ្ណោះ។

ព្យាការីអ៊ីសា

ព្យាការីមូហាំម៉ាត់


ដូចគ្នាដែរ អល់ឡោះជាម្ចាស់បានបញ្ជូននូវបណ្តាអ្នកនាំសារ និងបណ្តាព្យាការីទាំងឡាយរបស់ទ្រង់ ដើម្បីសម្រេចឲ្យបាននូវកិច្ចការ និងតួនាទីជាច្រើនផ្សេងទៀតដូចជា៖

១) ទទួលយកនូវរាជសារ និងផ្សព្វផ្សាយវាទៅកាន់ក្រុមរបស់ពួកគេ ក៏ដូចជាបណ្តា                អ្នកដែលដើរតាមពួកគេផងដែរដោយភាពស្មោះត្រង់ មានទំនួលខុសត្រូវ                ព្យាយាម និងយកចិត្តទុកដាក់។

២) បង្រៀនមនុស្សអំពីតាវហេទ(ភាពជាម្ចាស់តែមួយ)របស់អល់ឡោះ ហើយនិងធ្វើ                ការគោរពសក្ការៈចំពោះទ្រង់ដោយចិត្តជ្រះថ្លា(ចាកឆ្ងាយពីទង្វើពហុទេពនិយម)

៣) ធ្វើជាគំរូល្អទាំងពាក្យសម្តី និងទង្វើ ដើម្បីឲ្យមនុស្សយកគំរូតាមពួកគេក្នុងការ                  ស្វែងរកផ្លូវទៅកាន់អល់ឡោះ។

៤) ចង្អុលបង្ហាញអ្នកដែលដើរតាមពួកគេទាំងអស់ឲ្យមានការកោតខ្លាចអល់ឡោះ                 និងគោរពតាមបទបញ្ជាររបស់ទ្រង់ ព្រមទាំងទទូលយកអល់ឡោះជាម្ចាស់តែ               មួយគត់(ធ្វើជាព្រះ)

៥) បង្រៀនអ្នកដែលដើរតាមពួកគាត់ទាំងអស់អំពីបណ្តាច្បាប់សាសនា និងចង្អុល               បង្ហាញពួកគេអំពីកិច្ចការលោកិយ ព្រមទាំងជម្រុញពួកគេឲ្យប្រកាន់នូវសីលធម៌               ល្អប្រពៃ ក៏ដូចជាទំនាក់ទំនងជាមួយនឹងអ្នកដទៃដោយភាពល្អប្រសើរ។

៦) ចង្អុលបង្ហាញដល់អ្នកដែលប្រឆាំង(មិនព្រមជឿ) និងជនដែលប្រព្រឹត្តពហុទេព               និយម(ឲ្យចៀសឆ្ងាយ)អំពីការគោរពសក្ការៈចំពោះរូបបដិមា។

៧) ធ្វើការផ្សព្វផ្សាយដល់មនុស្ស(ឲ្យពួកគេបានដឹងថា) ពិតណាស់ ពួកគេនឹងត្រូវ                បានគេពង្រស់ឡើងវិញក្រោយពីពួកគេបានស្លាប់ ហើយពួកគេនឹងត្រូវបានគេ                ជំនុំជម្រះទោស និងកាត់សេចក្តីនៅថ្ងៃបរលោកអំពីទង្វើទាំងឡាយរបស់គេ                (ដែលគេបានប្រព្រឹត្តកាលពីនៅរស់)។ ដូច្នេះ ជនណាដែលមានជំនឿចំពោះ                អល់ឡោះជាម្ចាស់តែមួយគត់ និងសាងនូវទង្វើកុសល រូបគេនឹងទទួលបាននូវ                 ការតបស្នងមកវិញ គឺឋានសួគ៌។ រីឯជនណាហើយដែលប្រព្រឹត្តនូវទង្វើពហុទេព               និយមជាមួយនឹងអល់ឡោះ ព្រមទាំងប្រឆាំងនឹងបទបញ្ជាររបស់ទ្រង់ នោះ               កន្លែងរបស់គេគឺ....!

ជាការពិតណាស់ បណ្តាព្យាការី និងអ្នកនាំសារទាំងនោះ គឺត្រូវបានបង្កើត និងបញ្ជូនពួកគេមកដោយព្រះជាម្ចាស់តែមួយគត់ ហើយចក្រវាឡ និងអ្វីដែលមាននៅក្នុងចក្រវាឡនេះអំពីម៉ាខ្លូក(សត្វលោក)ទាំងឡាយ គឺពួកគេសុទ្ធតែទទួលស្គាល់ថាមានព្រះអល់ឡោះគឺជាអ្នកបង្កើត ហើយពួកគេទាំងអស់សុទ្ធតែបានធ្វើសាក្សីទទួលស្គាល់ពីភាពជាម្ចាស់តែមួយរបស់ទ្រង់។ ពិតណាស់ អល់ឡោះគឺជាអ្នកដែលបានបង្កើតនូវចក្រវាឡនេះ និងអ្វីដែលមាននៅក្នុងវា រូមមានមនុស្ស សត្វពាហនៈ និងអ្វីៗជាច្រើនផ្សេងទៀតដែលគ្មាននរណាម្នាក់ដឹងអំពីចំនួនជាក់លាក់របស់វាក្រៅពីម្ចាស់ដែលបានបង្កើតវានោះឡើយ។ អល់ឡោះគឺជាម្ចាស់តែមួយគត់ ដែលបានបង្កើតនូវជីវិតដែលគ្មានថ្ងៃស្លាប់ ពោលគឺជាអ្នកដែលបានបង្កើតនូវសេចក្តីស្លាប់ និងជីវិតអមតៈ(នៅថ្ងៃបរលោក)

មួយវិញទៀត (ប្រសិនបើគេពិតជាអ្នកដែលស្វែងរកសេចក្តីពិត) នៅពេលដែលគេសិក្សាស្វែងយល់អំពីព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរបរិសុទ្ធ និងគម្ពីរគួរអាន ដោយការសិក្សាមួយត្រឹមត្រូវ និងមានចិត្តជ្រះថ្លាចំពោះវា គឺរូបគេនឹងអាចមានលទ្ធភាពបែងចែកនូវលក្ខណៈដែលមានសម្រាប់តែអល់ឡោះជាម្ចាស់តែមួយ ដែលគ្មាននរណាម្នាក់ចូលរួមជាមួយនឹងទ្រង់នោះឡើយ។ ទាំងនេះ គឺជាលក្ខណៈមួយចំនួនដែលមានសម្រាប់តែអល់ឡោះ៖

·         ព្រះជាម្ចាស់ដ៏ពិតប្រាកដ គឺជាអ្នកដែលបង្កើត(នូវអ្វីៗគ្រប់បែបយ៉ាង) ពុំមែនជាអ្នកដែលគេបង្កើតនោះទេ

·         ព្រះជាម្ចាស់ដ៏ពិតប្រាកដ គឺមានតែមួយគត់ ហើយគ្មានដៃគូនោះទេ។ ព្រះនោះ គឺពុំមែនមានច្រើនអង្គ ពុំមែនជាព្រះបិតា ឬជាព្រះបុត្រានរណាម្នាក់នោះទេ។

·         អល់ឡោះជាម្ចាស់  ទ្រង់ជ្រះស្អាតចាកផុតពីការបង្កើតរូបរាងដោយមនុស្សលោក។ ដូច្នេះ គ្មាននរណាម្នាក់អាចមើលឃើញទ្រង់នោះទេនៅក្នុងលោកិយនេះ។

·         អល់ឡោះ គឺមានតាំងពីអាហ្សាលី(មានតាំងដើមមក) ដោយទ្រង់ពុំស្លាប់នោះទេ ហើយក៏គ្មានលក្ខណៈណាមួយរបស់ម៉ាខ្លូកដូចទ្រង់នោះដែរ។

·         អល់ឡោះគឺមានអនុភាព និងសមត្ថភាពដោយខ្លួនរបស់ទ្រង់ផ្ទាល់។ ទ្រង់មិនត្រូវការ(ពឹងពាក់)ទៅលើម៉ាខ្លូក(សត្វលោក)ណាមួយនោះទេ។ ទ្រង់ពុំមានឪពុក ពុំមានម្តាយ ពុំមានប្រពន្ធ ពុំមានបុត្រ។ ទ្រង់ពុំត្រូវការ(បរិភោគ)ម្ហូបអាហារ ភេសជ្ជៈ ឬក៏ការជួយពីនរណាម្នាក់ឡើយ ក៏ប៉ុន្តែម៉ាខ្លូកដែលទ្រង់បានបង្កើតទៅវិញទេដែលត្រូវការពឹងពាក់ទៅលើទ្រង់នោះ។

·         អល់ឡោះជាម្ចាស់មានលក្ខណៈសម្បត្តិដ៏អស្ចារ្យប្លែកពីអ្វីទាំងអស់ និងពេញលេញគ្មានអ្វីមួយអំពីម៉ាខ្លូក(សត្វលោក)មកសហការ និងប្រដូចនឹងទ្រង់ឡើយ។ គ្មានអ្វីមកប្រដូចនឹងទ្រង់បានឡើយ។យើងអាចប្រើលក្ខណៈសម្បត្ដិទាំងនេះនិងលក្ខណៈសម្បត្ដិឯទៀតដែលជាលក្ខណៈសម្បត្តិដ៏អស្ចារ្យមានតែមួយគត់ចំពោះព្រះអល់ឡោះដើម្បីបដិសេធរាល់ការអះអាងថាមានព្រះផ្សេងទៀត។

ឥឡូវនេះ សូមទុកឲ្យខ្ញុំត្រឡប់ទៅនិយាយអំពីរាជសារតែមួយនោះវិញម្តង.....ដែលជាប្រធានបទ ឬក៏ជាខ្លឹមសារគោលនៅក្នុងកូនសៀវភៅមួយនេះ។ ខ្ញុំចង់បង្ហាញអំពីគំនិត ទស្សនៈ  ក៏ដូចជាលទ្ធផលនៃការសិក្សាអំពីព្រះគម្ពីរបរិសុទ្ធ និងគម្ពីរគួរអានជុំវិញភស្តុតាងនានាដែលបញ្ជាក់អំពីភាពជាម្ចាស់តែមួយរបស់អល់ឡោះ ហើយដែលខ្ញុំរីករាយនឹងចែករំលែកវាទៅកាន់អ្នកទាំងអស់គ្នា ក្រោយពីបានសិក្សាស្រាវជ្រាវអស់រយៈពេល៣៥ឆ្នាំ និងការសន្ទនាផ្សេងៗនានាជាមួយនឹងពួកគ្រឹស្ទាន និងក្រោយពីមានបទពិសោធន៍ដ៍យូរអង្វែង ព្រមជាមួយ​នឹង​និងការសាកល្បងបង្រៀននៅតាមបណ្តាញអន្តរវប្បធម៌ជាមួយនឹងជនជាតិនានា និង(អ្នកដែលមាន)វប្បធម៌ផ្សេងៗគ្នា និង(ក្រោយពី)ការធ្វើទស្សនកិច្ចនៅតាម​ បណ្តាប្រទេសនានាជាច្រើន​ជុំវិញពិភពលោក។ ប៉ុន្តែ មុននឹងនិយាយពីបញ្ហានេះ ខ្ញុំរីករាយនឹងបង្ហាញអ្នកទាំងអស់គ្នានូវទស្សនៈ ឬក៏គំនិតមួយ៖

 មានអ្នកអាននៃគ្រឹស្ទានមួយចំនួនមាន   ការងឿងឆ្ងល់ ហើយបានសួរគ្នាទៅវិញទៅមកថា៖ ច្បាស់ណាស់ថា ពិតណាស់ អល់ឡោះជាម្ចាស់មួយតែមួយ ហើយពួកយើងក៏មានជំនឿចំពោះព្រះតែមួយដូចគ្នា។ហេតុអ្វីបានជា ពួកយើងមិនចុះសម្រុងនឹងគ្នា?

ធាតុពិត ក្នុងអំឡុងពេលនៃការសិក្សារបស់ខ្ញុំអំពីសាសនាគ្រឹស្តនៅក្នុងព្រះគម្ពីរបរិសុទ្ធ (គម្ពីរសញ្ញាណថ្មី) និងក្រោយពីខ្ញុំបានអាននិងស្វែងយល់អំពីគម្ពីរនានារបស់សាសនាគ្រឹស្ត ក៏ដូចជាការសន្ទនាយ៉ាងច្រើនរបស់ខ្ញុំជាមួយនឹងបុព្វជិត និងពួកអ្នកដែលប្រកាន់ខ្ជាប់នូវសាសនារបស់ពួកគ្រឹស្ទាននៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ខ្ញុំបានសង្កេតឃើញថា ពាក្យថា “អល់ឡោះ”(យោងទៅតាមអ្វីដែលពួកគេភាគច្រើនបាននិយាយ) គឺផ្ទុកទៅដោយ៖

១) អល់ឡោះជាព្រះបិតា

២) អល់ឡោះជាព្រះបុត្រា

៣) អល់ឡោះជាព្រះវិញ្ញាណបរិសុទ្ធ

វិចារណញាណនិងគំនិតធម្មតានាំឱ្យអ្នកស្រាវជ្រាវនៃសេចក្តីពិតគិតនិងពិភាក្សាជាមួយគ្រីស្ទបរិស័ទទាំងនេះដោយភាពទន់ភ្លន់ និងការគោរព។

·         តើពាក្យសម្តីរបស់ពួកអ្នកមានន័យយ៉ាងដូចម្តេចដែលថា “អល់ឡោះជាព្រះតែមួយ” ខណៈដែលពួកអ្នកសំដៅទៅលើព្រះបីអង្គ? (តើ ១+១+១ =១ ឬ?)

·         តើអល់ឡោះជាម្ចាស់ជាព្រះតែមួយ ស្ថិតនៅក្នុងភាព៣ ឬក៏៣ស្ថិតក្នុង១?

អាស្រ័យទៅលើនេះ និងយោងទៅតាមគោលជំនឿខ្លះរបស់ពួកគ្រឹស្ទាន ពិតណាស់ សម្រាប់ព្រះទាំង៣អង្គនេះ គឺមានលក្ខណៈ តួនាទី និងរូបរាងខុសៗគ្នា ក្នុងនោះ ៖

១) អល់ឡោះជាព្រះបិតា = អ្នកបង្កើតអ្វីៗគ្រប់យ៉ាង

២) អល់ឡោះជាព្រះបុត្រា = ព្រះសង្គ្រោះ

៣) អល់ឡោះជាព្រះវិញ្ញាណបរិសុទ្ធ = អ្នកផ្តល់ឱវាទ

ជាការពិត ពាក្យសម្តីដែលថា អាល់ម៉ាសៀស្ហ( ព្រះយេស៊ូ ) គឺជាបុត្រារបស់ អល់ឡោះ ឬជាព្រះ ឬក៏ជាភាគមួយនៃព្រះ គឺវាផ្ទុយទាំងស្រុងទៅនឹងបណ្តាភស្តុតាងជាច្រើនដែលបានចែងនៅក្នុងព្រះគម្ពីរបរិសុទ្ធ ដោយសារបណ្តាភស្តុតាង(នៅក្នុងព្រះគម្ពីរបរិសុទ្ធ) ទាំងនោះបានបង្ហាញយ៉ាងច្បាស់លាស់ថា ជាការពិត គឺពុំមាននរណាម្នាក់អាចមើលឃើញអល់ឡោះនោះទេ ៖

“ ពិតណាស់ពួកអ្នកទាំងអស់គ្នាមិនដែលលឺសម្លេងរបស់ទ្រង់នោះទេ ហើយក៏គ្មាននរណាម្នាក់អាចមើលឃើញព្រះភក្រ្តរបស់ទ្រង់នោះឡើយ”  ( គម្ពីរអ៊ិនជីល(ប៊ីប)  យូហាន ៣៧:៥)

“ គ្មាននរណាម្នាក់ធ្លាប់ឃើញទ្រង់នោះឡើយ ហើយក៏គ្មាននរណាម្នាក់អាចមើលឃើញទ្រង់នោះដែរ “ (រាជសារដំបូងទៅកាន់តីម៉ូតូស១៦:៦)

“ គ្មាននរណាម្នាក់ធ្លាប់ឃើញយើងនោះទេខណៈពេលគេនៅរស់នោះ “  (ការចាកចេញ ២០:៣៣)

យោងទៅលើបណ្តាភស្តុតាងទាំងនេះ និងផ្សេងពីនេះទៀត  ពិតណាស់ខ្ញុំពិតជាមានការភ្ញាក់ផ្អើលចំពោះការចោទជាសំណួររាល់ៗអ្នកដែលមានទំនួលខុសត្រូវ និងគួរឲ្យគោរពថា តើយើងអាចមានការឯកភាពយ៉ាងដូចម្តេចទៅរវាងអ្នកដែលនិយាយថា ពិតណាស់ព្យាការីអ៊ីសាឬយេស៊ូ គឺជាអល់ឡោះ ខណៈដែលមានភស្តុតាងជាច្រើននៅក្នុងព្រះគម្ពីរបរិសុទ្ធបញ្ជាក់ថា “ គ្មាននរណាម្នាក់ធ្លាប់ឃើញទ្រង់នោះឡើយ ហើយក៏គ្មាននរណាម្នាក់អាចស្តាប់លឺសម្លេងរបស់ទ្រង់ដែរ “  “ ពិតណាស់ពួកអ្នកទាំងអស់គ្នាមិនដែលលឺសម្លេងរបស់ទ្រង់នោះទេ ហើយក៏គ្មាននរណាម្នាក់អាចមើលឃើញព្រះភក្រ្តរបស់ទ្រង់នោះឡើយ”???

·         តើក្នុងពេលនោះ ពួកជ្វីហ្វ និងគ្រួសាររបស់ព្យាការីអ៊ីសា និងអ្នកដែលដើរតាមគាត់បានឃើញព្យាការីអ៊ីសាឬទេ? តើពួកគេមិនបានឃើញព្យាការីអ៊ីសា ឬយេស៊ូ (ពួកគេថាអល់ឡោះជាបុត្រា ដូចដែលពួកគេមួយចំនួនមានជំនឿ) និងមិនបានលឺ សម្លេងគាត់ទេឬ?

·         តើព្រះគម្ពីរបរិសុទ្ធ(គម្ពីរសញ្ញាណថ្មី)មិនបានរំលឹកយ៉ាងច្បាស់លាស់ទេឬជុំវិញឆាកជីវិតរបស់អ៊ីសាដោយបានលើកជាឧទាហរណ៍ថា៖ គាត់បានដើរ និងបាននិយាយ គាត់ចេះហូប ចេះផឹក និងបានបង្ហាញផ្លូវដល់ក្រុមរបស់គាត់.........។ (ប្រសិនបើអ្នកចង់អានរឿងទាំងមូលពាក់ព័ន្ធនឹងការសន្ទនាគ្នារវាងស្ហៃតន(សាតាំង) និងព្យាការីអ៊ីសា សូមរកមើលនៅក្នុងព្រះគម្ពីរបរិសុទ្ធ “ គម្ពីរអ៊ិនជីល(ប៊ីប) ម៉ាថា ១:៤ - ១:១០)

·         តើព្រះគម្ពីរបរិសុទ្ធបានបញ្ជាក់យ៉ាងដូចម្តេចទៅ ដែលថា ពិតណាស់អល់ឡោះ គឺគ្មាននរណាម្នាក់មើលឃើញ ឬស្តាប់លឺសម្លេងរបស់ទ្រង់ឡើយ ក្រោយមកយើងឃើញមានអ្នកដែលចាត់ទុកថាព្យាការីអ៊ីសាជាព្រះ ឬជាបុត្រារបស់ព្រះ ឬក៏គិតថា ព្យាការីអ៊ីសាគឺជាចំណែកមួយនៃគោលជំនឿត្រៃឯក?

·         តើមានអាថ៌កំបាំងអ្វីដែលពាក់ព័ន្ធនឹងធាតុពិតរបស់អល់ឡោះ?

ជាការពិតណាស់ ព្រះគម្ពីរបរិសុទ្ធបានបញ្ជាក់ប្រាប់យើងផ្ទុយពីនេះ ខណៈវាជាគម្ពីរដែលមកនាំមកពីអល់ឡោះជាម្ចាស់ដ៏ពិតប្រាកដ ជាម្ចាស់ដែលបានបង្កើតពួកគេទាំងអស់គ្នា និងជាអ្នកដែលមានបន្ទូលនូវសេចក្តីពិត និងបានប្រើមនុស្សឲ្យដើរតាមនូវសេចក្តីពិត ភាពសច្ចៈ និងភាពយុត្តិធម៌ ដោយទ្រង់បានមានបន្ទូលថា៖ “ ជាការពិតណាស់ យើងគឺជាម្ចាស់ ហើយគ្មានទេម្ចាស់ណាផ្សេងក្រៅពីយើង។ ហើយពិតណាស់ យើងមិននិយាយដោយស្ងាត់ៗ ហើយយើងក៏មិនបង្កើតនូវគោលបំណងរបស់យើងមានភាពអាថ៌កំបាំងនោះដែរ........ពិតណាស់ យើងគឺជាអល់ឡោះ ហើយពិតណាស់ យើងនិយាយដោយភាពពិត។ ហើយពិតណាស់ យើងបានប្រកាសថា តើអ្វីជាសេចក្តីពិត” (១៩:៤៥)

ដូចនេះ តើអ្វីជាសេចក្តីពិត?

ពិតណាស់ ព្រះគម្ពីរបរិសុទ្ធដែលមានក្នុងដៃពួកជ្វីហ្វ ពួកគ្រឹស្ទាន និងពួកអ្នកមូស្លីម គឺបានបញ្ជាក់ដូចៗគ្នាទាំងអស់ពីការមានវត្តមានរបស់អល់ឡោះជាម្ចាស់ និងតាវហេទ(ភាពជាម្ចាស់តែមួយគត់)របស់ទ្រង់។ ឥឡូវនេះ យើងនឹងនិយាយជាមួយគ្នាអំពីដំណើរនៃការស្វែងរកសេចក្តីពិតនៃម្ចាស់ដ៏ពិតប្រាកដ ហើយនិងតាវហេទ(ភាពជាម្ចាស់តែមួយគត់)របស់ទ្រង់ ការគោរពសក្ការៈចំពោះទ្រង់ ការគោរពតាមនូវបទបញ្ជារ និងបណ្តាំផ្ញើទាំងឡាយរបស់ទ្រង់នៅក្នុងព្រះគម្ពីរបរិសុទ្ធ(គម្ពីរសញ្ញាណចាស់ និងគម្ពីរសញ្ញាណថ្មី) និងគម្ពីរគួរអានដែលវាជាគម្ពីរនាសម័យកាលចុងក្រោយ និងជាគម្ពីរចុងក្រោយបង្អស់សម្រាប់មនុស្សលោកទាំងអស់ដែលជាព្រះបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលបានវ៉ហ៊ី(ប្រទានរាជសារ)ទៅកាន់ព្យាការី និងជាអ្នកនាំសារចុងក្រោយបង្អស់របស់ទ្រង់គឺមូហាំម៉ាត់ កូនអាប់ហ្ទុលឡោះ...ជាព្យាការីដ៏ស្មោះត្រង់។

រីឯពួកអ្នកស្វែងរកសេចក្តីពិតដោយភាពស្មោះស ជឿជាក់ និងដោយបើកចំហរនូវវិចារណញាណរបស់ពួកគេវិញ ខ្ញុំសង្ឃឹមថា កូនសៀវភៅតូចមួយក្បាលនេះ នឹងមានប្រយោជន៍សម្រាប់ពួកគេ ព្រមជាមួយនឹងភស្តុតាននៃការរកឃើញសេចក្តីពិតយ៉ាងច្បាស់លាស់ជុំវិញម្ចាស់តែមួយគត់ និងជាផ្លូវដែលចង្អុលបង្ហាញទៅរកតាវហេទ(ភាពតែមួយរបស់អល់ឡោះ) សេចក្តីស្ងប់ ភាពរីករាយខាងផ្លូវកាយ និងសុភមង្គលខាងផ្លូវចិត្តដ៏អមតៈ។

ដើម្បីផ្តល់ភ័ស្តុតាងនៃភាពជាម្ចាស់តែមួយរបស់ព្រះអល់ឡោះខ្ញុំនឹងណែនាំអត្ថបទខ្លះពីគម្ពីរបរិសុទ្ធនិងគម្ពីគួរអានដោយគ្មានការអត្ថាធិប្បាយទេ សូមអោយអ្នកអានដោយយកចិត្តទុកដាក់ យុត្តិធម៌ និងដោយស្មោះត្រង់ដោយមិនបញ្ចូលនូវការស្រមើលស្រមៃ និងអ្វីដែលកើតឡើងពីមុនមក។

អល់ឡោះគឺជាម្ចាស់ដ៏ពិតប្រាកដតែមួយគត់(ដែលបានបញ្ជាក់)នៅក្នុងព្រះគម្ពីរបរិសុទ្ធ(គម្ពីរសញ្ញាណចាស់)

នេះ គឺជាច្បាប់ដើមមួយចំនួនពីភស្តុតាងនានាដែលបានបង្ហាញទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះនៅក្នុងគម្ពីរសញ្ញាណចាស់ ៖

ü  ចូរអ្នកស្តាប់ នែ អ៊ីស្រាអែល៖ ព្រះជាម្ចាស់របស់ពួកយើង គឺជាម្ចាស់តែមួយអង្គគត់ (៤:៦)

ü  ហេតុដូច្នេះហើយ យើងបានលើកតម្កើងអ្នក ឱម្ចាស់ដែលត្រូវបានគេគោរពសក្ការៈ! ដោយសារតែគ្មានអ្វីដែលប្រៀបប្រដូចនឹងទ្រង់ ហើយក៏គ្មានព្រះជាម្ចាស់ណាក្រៅពីទ្រង់នោះដែរ  យោងទៅតាមអ្វីដែលពួកយើងបានលឺផ្ទាល់នឹងត្រចៀករបស់ពួក​ យើង។ (២២:៧)

ü  ដើម្បីឲ្យពួកអ្នកទាំងអស់គ្នាដឹង ហើយមានជំនឿចំពោះយើង។ ហើយចូរពួកអ្នកដឹងចុះថា ពិតណាស់ យើងគឺជាអល់ឡោះជាម្ចាស់(តែមួយគត់)។ ពុំមានព្រះណាម្នាក់(ដែលមាន)មុនយើង ហើយក៏គ្មានព្រះណាមួយ(ដែលមាន)ក្រោយយើងដែរ។ យើងគឺជាព្រះជាម្ចាស់ ហើយក៏គ្មានព្រះសង្គ្រោះណាមួយក្រៅពីយើងនោះដែរ។

ü  យើងគឺជាអ្នកដែលដំបូងគេបង្អស់ និងជាអ្នកចុងក្រោយគេបង្អស់។ គ្មានទេម្ចាស់ដែលត្រូវបានគេគោរពសក្ការៈរួមជាមួយនឹងយើង។ តើមាននរណាដែលដូចយើងនោះ? (៦:៤៤)

ü  តើពុំមែនទេឬដែលថា យើងគឺជាព្រះជាម្ចាស់ ហើយគ្មានម្ចាស់ណាមួយដែលត្រូវបានគេគោរពសក្ការៈក្រៅពីយើងនោះ?.........។ (២១:៤៥)

តើអ្នកអាចលើកឡើងអំពីភស្តុតាងផ្សេងទៀតដែលចង្អុលបង្ហាញទៅលើភាពជាម្ចាស់តែមួយរបស់អល់ឡោះដែរឬទេ?

អល់ឡោះគឺជាម្ចាស់ដ៏ពិតប្រាកដតែមួយគត់(ដែលបានបញ្ជាក់)នៅក្នុងព្រះគម្ពីរបរិសុទ្ធ(គម្ពីរសញ្ញាណថ្មី)

ទាំងនេះ គឺជាច្បាប់ដើមមួយចំនួនពីភស្តុតាងនានាដែលបានបង្ហាញទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះនៅក្នុងគម្ពីរសញ្ញាណថ្មី ៖

ü  ហើយជីវិតដែលអស់កល្បជានិច្ចនោះ គឺការដែលអ្នកស្គាល់ទ្រង់ថា ទ្រង់នោះហើយ គឺជាព្រះជាម្ចាស់តែមួយគត់ដ៏ពិតប្រាកដ ហើយ(ពួកអ្នកដឹងថា) ម៉ាសៀស្ហ( ព្រះយេស៊ូ) គឺជាអ្នកនាំសារម្នាក់ដែលទ្រង់បានបញ្ជូនមក។ (គម្ពីរអ៊ិនជីល(ប៊ីប) យូហាន ៣:១៧)

ü  ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះដែលជាម្ចាស់របស់ពួកអ្នក ហើយចូរពួកអ្នកបម្រើទ្រង់តែមួយគត់។ (គម្ពីរអ៊ិនជីល ម៉ាថា ១០:៤)

ü  ចូរអ្នកស្តាប់ នែ អ៊ីស្រាអែល៖ ព្រះជាម្ចាស់របស់ពួកយើង គឺជាម្ចាស់តែមួយអង្គគត់...ហើយពិតណាស់ អល់ឡោះគឺជាម្ចាស់តែមួយ ដែលគ្មានម្ចាស់ណាផ្សេងក្រៅពីទ្រង់នោះឡើយ។ (គម្ពីរអ៊ិនជីល ម៉ាកុស )

ü  ពិតណាស់ អល់ឡោះគឺជាព្រះជាម្ចាស់តែមួយគត់ ហើយអ្នកដែលនៅកណ្តាលរវាងអល់ឡោះ និងមនុស្សលោកក៏តែមួយដែរ នោះគឺម៉ាសៀស្ហ(ព្រះយេស៊ូ)(រាជសារទីមួយទៅកាន់....៥:២)

ü  មានម្នាក់បានមកជួបនឹងព្យាការីអ៊ីសា ហើយបាននិយាយទៅកាន់គាត់ថា​ ឱចៅហ្វាយរបស់យើងដែលប្រកបដោយកុសល! តើទង្វើកុសលមួយណាដែលខ្ញុំធ្វើវាទៅដើម្បីទទួលបាននូវជីវិតអស់កល្បជានិច្ច? ព្យាការីអ៊ីសាបានតបទៅវិញថា៖ ហេតុអ្វីបានជាអ្នកហៅយើងថា អ្នកមានកុសល? តើមិនមែនទេឬ អ្នកដែលប្រកបដោយកុសលនោះ មានតែមួយគត់នោះគឺ អល់ឡោះជាម្ចាស់។

តើអ្នកអាចបង្ហាញប្រាប់យើងបានទេពីភស្តុតាងដ៏ច្បាស់លាស់មួយដែលមានចែងនៅក្នុងគម្ពីរសម័យថ្មី(គម្ពីរគួរអាន)ដែលបញ្ជាក់ថា ពិតណាស់អល់ឡោះជាម្ចាស់មានតែមួយ(ពុំមែនព្រះមានបី)?

អល់ឡោះគឺជាម្ចាស់ដ៏ពិតប្រាកដតែមួយគត់(ដែលបានបញ្ជាក់)នៅក្នុងគម្ពីរគួរអាន

ទាំងនេះ គឺជាបណ្តាវាក្យខណ្ឌមួយចំនួននៃគម្ពីរគួរអានដែលត្រូវបានជ្រើសរើសយក ម​​កដែលបង្ហាញទៅលើភាពជាម្ចាស់តែមួយរបស់អល់ឡោះ និងគោលជំនឿតាវហេទ(ភាពជាម្ចាស់តែមួយរបស់អល់ឡោះ) ដ៏ជ្រះស្អាត និងខ្ពង់ខ្ពស់ដែលបានបង្ហាញនៅក្នុងគម្ពីរ គួរអាន៖

ü  ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះគឺជាម្ចាស់តែមួយគត់។ អល់ឡោះ គឺជាអ្នកដែលត្រូវគេពឹងពាក់ ។ ទ្រង់មិនបានប្រសូតបុត្រឡើយ ហើយទ្រង់ក៏មិនត្រូវគេ ប្រសូតដែរ ។ ហើយគ្មាននរណាម្នាក់ប្រៀបប្រដូចនឹងទ្រង់ឡើយ។ (ជំពូកទី១១៣ វាក្យខណ្ឌ ១ដល់៤)

ü  គ្មានម្ចាស់ណាផេ្សង ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងនោះឡើយ។ ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈមកចំពោះយើងចុះ។ (ជំពូកទី២១ វាក្យខណ្ឌ២៥)

ü  (លក្ខណៈ)ទាំងនោះហើយគឺអល់ឡោះ ដែលជាម្ចាស់ របស់ពួកអ្នក។ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈយ៉ាងពិត ប្រាកដ មានតែទ្រង់មួយគត់។ ទ្រង់ជាអ្នកបង្កើតអ្វីៗទាំងអស់។ ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈទៅចំពោះទ្រង់ចុះ។ ហើយទ្រង់ជា អ្នកគ្រប់គ្រងអ្វីៗទាំងអស់។ (ជំពូកទី៦ វាក្យខណ្ឌ១០២)

ü  ពិតប្រាកដណាស់ ម្ចាស់ដែលត្រូវគោរពសក្ការៈរបស់ពួកអ្នក គឺមានតែមួយគត់។ (ជំពូកទី៣៧ វាក្យខណ្ឌ៤)

ü  ហើយម្ចាស់របស់ពួកអ្នកគឺជាម្ចាស់តែមួយគត់។ គ្មាន ម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែល មហាសប្បុរស មហាអាណិតស្រឡាញ់នោះឡើយ។ (ជំពូកទី២ វាក្យខណ្ឌ១៦២)

ពិតណាស់ សារដ៏អមតៈនេះ(ភាពជាម្ចាស់តែមួយរបស់អល់ឡោះ)

គឺជាប្រធានបទស្នូល និងជាមូលដ្ឋានគ្រឹះនៅក្នុងគម្ពីរគួរអានុលការីម(នៃសាសនាឥស្លាម)


 សេចក្តីបញ្ចប់

ពិតណាស់បណ្តាភស្តុតាងយ៉ាងច្រើននៅក្នុងព្រះគម្ពីរបរិសុទ្ធ និងគម្ពីរគួរអានុលការីម បានបញ្ជាក់ដោយគ្មានការសង្ស័យថា ពិតណាស់អល់ឡោះ គឺជាព្រះជាម្ចាស់តែមួយគត់ ដែលគ្មានព្រះណាក្រៅពីទ្រង់នោះឡើយ ហើយក៏គ្មានព្រះណាដែលត្រូវបានគេគោរពសក្ការៈក្រៅពីទ្រង់នោះដែរ។ ទ្រង់បានមានបន្ទូលនៅក្នុងព្រះគម្ពីរបរិសុទ្ធថា៖ “ចូរអ្នកស្តាប់ នែ អ៊ីស្រាអែល : ព្រះជាម្ចាស់របស់ពួកយើង គឺជាម្ចាស់តែមួយអង្គគត់...ហើយពិតណាស់ អល់ឡោះគឺជាម្ចាស់តែមួយ ដែលគ្មានម្ចាស់ណាផ្សេងក្រៅពីទ្រង់នោះឡើយ”។ ម្យ៉ាងទៀត គម្ពីរគួរអានក៏បានបញ្ជាក់អំពីបញ្ហាដ៏សំខាន់មួយនេះផងដែរនៅក្នុងបន្ទូលរបស់អល់ឡោះជាម្ចាស់ថា ៖ “ ចូរអ្នក(មូហាំម៉ាត់)ពោលចុះថាៈ អល់ឡោះគឺជាម្ចាស់តែមួយគត់“។

ហើយព្រះគម្ពីរបរិសុទ្ធ មិនបាននិយាយនោះទេ(ថាព្រះមានច្រើនអង្គ)។ ដូច្នេះ អល់ឡោះជាម្ចាស់ គឺមានតែមួយគត់។ ពិតណាស់ ព្រះគម្ពីរបរិសុទ្ធបានបញ្ជាក់យ៉ាងច្បាស់លាស់ផងដែរថា ពិតណាស់អល់ឡោះជាម្ចាស់ គឺជាព្រះដែលបានបង្កើត(អ្វីៗគ្រប់បែបយ៉ាង) និងជាព្រះសង្គ្រោះតែមួយគត់៖ “ដើម្បីឲ្យពួកអ្នកទាំងអស់គ្នាដឹង ហើយមានជំនឿចំពោះយើង។ ហើយចូរពួកអ្នកដឹងចុះថា ពិតណាស់ យើងគឺជាអល់ឡោះជាម្ចាស់(តែមួយគត់)។ ពុំមានព្រះណាម្នាក់(ដែលមាន)មុនយើង ហើយក៏គ្មានព្រះណាមួយ(ដែលមាន)ក្រោយយើងដែរ។ យើងគឺជាព្រះជាម្ចាស់ ហើយក៏គ្មានព្រះសង្គ្រោះណាមួយក្រៅពីយើងនោះដែរ”

ហេតុដូច្នេះ វាបានបង្ហាញយ៉ាងច្បាស់ដល់យើងថា ពិតណាស់ពាក្យសម្តីដែលបង្ហាញពីភាពជាព្រះជាម្ចាស់របស់ព្យាការីអ៊ីសា(យេស៊ូ) ឬក៏(និយាយថា)លោកជាវិញ្ញាណបរិសុទ្ធ ឬក៏ផ្សេងពីនេះទៀត គឺសុទ្ធតែជាសម្តីដែលមិនមានភាពត្រឹមត្រូវ និងមិនមាន ភស្តុតាងណាមកបញ្ជាក់(យ៉ាងដូច្នោះឡើយ) ហើយពួកគេទាំងអស់គ្នា(រួមទាំងយេស៊ូផងដែរ) គឺសុទ្ធតែជាអ្នកដែលត្រូវបានអល់ឡោះបង្កើតឡើង ហើយពួកគេទាំងអស់នោះ គ្មានបានពាក់ព័ន្ធ(ឬជួយដល់ការបង្កើត)អ្វីបន្តិចនោះឡើយ។ ដូច្នោះដែរ ពួកគេទាំងនោះ គឹមិនមែនជាព្រះជាម្ចាស់ ឬក៏ជាភាពមួយរបស់អល់ឡោះ ឬក៏ដំណែងខ្លួនអ្វីនោះដែរ។ ពិតណាស់ អល់ឡោះ ទ្រង់គ្មានអ្វីមួយអាចប្រដូចនឹងទ្រង់បានឡើយ ដូចដែលមានបញ្ជាក់យ៉ាងដូច្នេះ​ នៅក្នុងគម្ពីរបរិសុទ្ធ និងគម្ពីរគួរអាននៃសាសនាឥស្លាម។

ម្យ៉ាងវិញទៀត ប្រវត្តិសាស្ត្រក៏បានបង្ហាញប្រាប់យើងផងដែរថា ជាការពិតណាស់ក្រុមឯកទេពនិយម(ដែលទទួលយកអល់ឡោះជាម្ចាស់តែមួយ) នៃពួកគ្រឹស្ទាន ពិតណាស់ តែងតែទទួលរងនូវទារុណ្ឌកម្ម ការបង្ខិតបង្ខំ និងការធ្វើបាបគ្រប់បែបយ៉ាង ដោយសារតែពួកគេមានជំនឿចំពោះតាវហេទ(ភាពជាម្ចាស់តែមួយ)របស់អល់ឡោះ ហើយដែលពួកគេបានបដិសេធក្នុងការកែប្រែ ផ្លាស់ប្តូរនូវការបង្រៀនទាំងឡាយរបស់ព្យាការីអ៊ីសា(យេស៊ូ)ដែលមានតាំងពីដើមមកដែលវាបានបញ្ជាក់ ក៏ដូចជាបានប្រើដល់មនុស្សប្រកាន់យកនូវ តាវហេទ(ភាពជាម្ចាស់តែមួយ)របស់អល់ឡោះ ធ្វើសក្ការៈចំពោះទ្រង់តែមួយគត់។ ពិតប្រាកដ ក្រុមនេះបានបដិសេធ និងប្រឆាំងនឹងគោលជំនឿត្រៃឯក(ដែលថាព្រះមានបីអង្គ) ដែលបានបង្កើតឡើងដោយឈ្មោះពូលុស និងក្រុមដែលបានដើរតាមគាត់។

សរុបសេចក្តីមក ពិតណាស់អល់ឡោះជាម្ចាស់ជាអ្នកបង្កើត(អ្វីៗគ្រប់យ៉ាង) ទ្រង់បានបញ្ជូនព្យាការីអាហ្ទាំ នួហ អ៊ីព្រហ៊ីម មូសា អ៊ីសា មូហាំម៉ាត់ ព្រមទាំងបណ្តាព្យាការី និងអ្នកនាំសារទាំងអស់(សូមសន្តិភាពមានដល់ពួកគាត់ទាំងអស់គ្នា) គឺដើម្បីអំពាវនាវមនុស្សលោកទៅកាន់ការមានជំនឿចំពោះអល់ឡោះជាម្ចាស់ ព្រមទាំងមានភាពបរិសុទ្ធក្នុងការគោរសពសក្ការៈទៅចំពោះទ្រង់តែមួយគត់ ដោយគ្មានរួមចំណែកជាមួយអ្នកណាផ្សេងក្រៅពីទ្រង់នោះឡើយ។ ហើយរាជសារតែមួយគត់របស់ពួកគេនោះគឺ ៖

 ពិតណាស់ អល់ឡោះទ្រង់គឺជាម្ចាស់តែមួយគត់ដែលជាអ្នកបានបង្កើតអ្វីៗគ្រប់យ៉ាង ដូច្នេះចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់តែមួយប៉ុណ្ណោះ។

ដោយហេតុថា រាជសារនៃបណ្តាព្យាការី និងអ្នកនាំសារទាំងអស់ គឺតែមួយ។ ដូចនេះ សាសនារបស់ពួកគេក៏តែមួយដែរ។

ដូចនេះ តើសាសនារបស់បណ្តាព្យាការី និងអ្នកនាំសារទាំងនោះជាសាសនាអ្វីដែរទៅ?

ពិតណាស់ រាជសាររបស់ពួកគេទាំងអស់ គឺឈរលើ “ការទទួល” យកអល់ឡោះ ដែលពាក្យនេះសំដៅទៅលើអត្ថន័យនៃពាក្យថា”ឥស្លាម” ហើយនិងការយល់របស់គេក្នុងភាសាអារ៉ាប់។

ពិតណាស់ គម្ពីរគួរអានបានបញ្ជាក់ថា ពិតណាស់ឥស្លាម គឺជាសាសនាដ៏ពិតប្រាកដមួយសម្រាប់បណ្តាព្យាការី និងអ្នកនាំសាររបស់អល់ឡោះទាំងអស់។ ពិតណាស់ អ្នកក៏អាចតាមដាននូវសេចក្តីពិតក្នុងគម្ពីរគួរអាននេះ នៅក្នុងព្រះគម្ពីរបរិសុទ្ធផងដែរ.”ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីអត្ថន័យនៃសាសនាអ៊ីស្លាមថា វាជាសាសនារបស់បណ្តាព្យាការីទាំងអស់សូមអានសៀវភៅ៖ (هل اكتشفت جماله الحقيقي؟)តើអ្នកបានរកឃើញសម្រស់ពិតរបស់វាហើយឬនៅ?”

ជាទីបញ្ចប់ ដើម្បីទទួលបានបាននូវការសង្គ្រោះ ចាំបាច់លើយើងទាំងអស់គ្នាត្រូវតែទទួលយកនូវរាជសារមួយនេះ ព្រមទាំងមានជំនឿនឹងរាជសារនេះដោយភាពជឿជាក់ និងភាពជ្រះថ្លា។ ក៏ប៉ុន្តែ ត្រឹមតែប៉ុននេះគឺមិនទាន់គ្រប់គ្រាន់ទេ។ ផ្ទុយទៅវិញ ចាំបាច់លើយើងផងដែរត្រូវតែមានជំនឿចំពោះគ្រប់បណ្តាព្យាការី និងអ្នកនាំសារទាំងអស់ដែលអល់ឡោះបានបញ្ជូនមក(រូមទាំងការមានជំនឿចំពោះព្យាការីមូហាំម៉ាត់ផងដែរ) អនុវត្តតាមនូវការចង្អុលបង្ហាញរបស់លោក និងអនុវត្តតាមនូវបទបញ្ជារទាំងនោះ។ នេះហើយគឺជាមាគ៌ាដែលនាំទៅរកជីវិតមួយដ៏មានសុភមង្គលអស់កល្បជានិច្ច។

ឱ អ្នកទាំងឡាយដែលស្វែងរកសេចក្តីពិតដោយចិត្តជ្រះថ្លា ដែលស្រឡាញ់នូវសេចក្តីសង្រ្គោះ ហើយចង់វិលត្រឡប់ទៅកាន់ម្ចាស់ដែលបានបង្កើតរូបគេ ហើយមានជំនឿចំពោះទ្រង់ គោរពសក្ការៈចំពោះទ្រង់តែមួយគត់ ព្រមទាំងអនុវត្តតាមនូវបទបញ្ជារទាំងឡាយរបស់ទ្រង់ ហើយនិងការចង្អុលបង្ហាញពីទ្រង់ ដើម្បីទទួលបាននូវការរស់នៅមួយដែលមានសុភមង្គល និងភាពស្ងប់អស់កល្បជានិច្ច។ សង្ឃឹមថា អ្នកនឹងគិតពិចារណាចំពោះរឿងនេះ ព្រមទាំងសម្លឹងមើល ពិចារណាចំពោះវាពីពេលនេះទៅ ហើយធ្វើការសម្រេចចិត្តមុនពេលវេលាត្រូវបានបញ្ចប់.....ពោលគឺមុននឹងសេចក្តីស្លាប់បានមកដល់ដោយទាន់ហន់ ភ្លាមៗ! តើអ្នកដឹងដែរឬទេពេលណាទៅ?

ក្រោយពីអ្នកបានគិត និងពិចារណាឡើងវិញអំពីបញ្ហាដ៏សំខាន់និងការសម្រេចចិត្តនេះដោយប្រើវិចារណញាណ និងដោយបេះដូងដែលស្មោះស អ្នកអាចសម្រេចចិត្តបានថា ពិតណាស់ អល់ឡោះជាម្ចាស់តែមួយគត់ដែលគ្មានដៃគូរួមជាមួយនឹងទ្រង់ ទ្រង់គ្មានបុត្រ ហើយអ្នកបានមានជំនឿចំពោះទ្រង់ គោរពសក្ការៈចំពោះទ្រង់តែមួយគត់ ព្រមទាំងមានជំនឿថា ពិតណាស់ មូហាំម៉ាត់គឺជាព្យាការី និងជាអ្នកនាំសារមួយរូបដូចជា ព្យាការីនួហ អ៊ីព្រហ៊ីម មូសា និងអ៊ីសាដែរ(សូមសន្តិភាពមានដល់ពួកគាត់ទាំងអស់គ្នា)

ü  បាទ ឥឡូវនេះ អ្នកអាចមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់  និង(មានជំនឿ)ចំពោះអ្នកនាំសាររបស់ទ្រង់ដ៏ស្មោះត្រង់ អ្នកអាចពោល (ប្រសិន​បើអ្នកចង់) នូវពាក្យសច្ចាមួយនេះ ៖

أشهد أن لا إله إلا الله وأشهد أن محمداً رسول الله

អាស្ហហាទូ អាល់ឡើ អ៊ីឡើហ៊ើ អ៊ិលលល់ឡោះ វ៉ាអាស្ហហាទូ អាន់ណា មូហាំម៉ាហ្ទាន់ រ៉ស៊ូលុលឡោះ

មានន័យថា៖ ខ្ញុំសូមធ្វើសាក្សី គ្មានទេម្ចាស់ដែលត្រូវបានគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់ ហើយខ្ញុំសូមធ្វើសាក្សីទៀតថា មូហាំម៉ាត់គឺជាអ្នកនាំសាររបស់អល់ឡោះ។

ពាក្យសច្ចានេះ គឺជាជំហានដំបូងនៅលើវិថីឆ្ពោះទៅកាន់ជីវិតដែលពោរពេញទៅដោយសុភមង្គលអស់កល្បជានិច្ច និងជាកូនសោរដ៏ពិតប្រាកដមួយសម្រាប់ចាក់បើកទ្វាឋានសួគ៌។

នៅពេលដែលអ្នកសម្រេចចិត្តថាវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់ដ៏ពិតប្រាកដដែលជាអ្នកបានបង្កើតអ្នក ហើយមានជំនឿចំពោះទ្រង់ ព្រមទាំងគោរព សក្ការៈចំពោះទ្រង់តែមួយគត់ នោះអល់ឡោះនឹងទទួលយកពីអ្នក ទ្រង់រីករាយជាមួយនឹងអ្នក ហើយទ្រង់នឹងទទួលយកនូវការសារភាពទោសកំហុសរបស់អ្នក ព្រមទាំងអភ័យទោសរាល់បាបកម្មទាំងឡាយរបស់អ្នក ហើយអ្នកនឹងទទួលបានអារម្មណ៍ថា រូបអ្នកមានភាពស្ងប់ចិត្ត និងភាពស្ងបស្ងាត់ផ្លូវកាយ ព្រមទាំងទទួលបាននូវសុភមង្គលដ៏ពិតប្រាកដ។

( قُلْ يَا عِبَادِيَ الَّذِينَ أَسْرَفُوا عَلَى أَنْفُسِهِمْ لَا تَقْنَطُوا مِنْ رَحْمَةِ اللَّهِ إِنَّ اللَّهَ يَغْفِرُ الذُّنُوبَ جَمِيعًا إِنَّهُ هُوَ الْغَفُورُ الرَّحِيمُ  وَأَنِيبُوا إِلَى رَبِّكُمْ وَأَسْلِمُوا لَهُ مِنْ قَبْلِ أَنْ يَأْتِيَكُمُ الْعَذَابُ ثُمَّ لَا تُنْصَرُونَ وَاتَّبِعُوا أَحْسَنَ مَا أُنْزِلَ إِلَيْكُمْ مِنْ رَبِّكُمْ مِنْ قَبْلِ أَنْ يَأْتِيَكُمُ الْعَذَابُ بَغْتَةً وَأَنْتُمْ لَا تَشْعُرُونَ). القرآن الكريم – رقم السورة 39: آيات 53-55

(ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱខ្ញុំទាំងឡាយរបស់យើង ដែលបានបំពានលើខ្លួនឯង! ចូរពួកអ្នកកុំអស់សង្ឃឹមចំពោះក្ដីមេត្ដា ករុណារបស់អល់ឡោះឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះនឹង អភ័យទោសនូវរាល់ទោសកំហុសទាំងអស់។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់មហាអភ័យទោស មហាអាណិតស្រឡាញ់។ចូរពួកអ្នកវិលត្រឡប់ដោយសារភាពទោសកំហុសទៅ ចំពោះម្ចាស់របស់ពួកអ្នក និងប្រគល់ខ្លួនចំពោះទ្រង់មុននឹងទារុណកម្មមកដល់ពួកអ្នក។ បន្ទាប់មក ពួកអ្នកនឹងមិនត្រូវគេជួយឡើយ។ ហើយចូរពួកអ្នកប្រតិបត្ដិតាមអ្វីដែលល្អបំផុតដែលគេបាន បញ្ចុះមកឱ្យពួកអ្នកពីម្ចាស់របស់ពួកអ្នកមុននឹងទារុណកម្មមកដល់ ពួកអ្នកភ្លាមៗ ខណៈដែលពួកអ្នកមិនដឹងខ្លួននោះ។) (ជំពូកទី៣៩ វាក្យខណ្ឌទី៥៣ ដល់៥៥)

ជាទីបញ្ចប់...

ប្រសិនបើចង់ផ្តល់អ្វីមួយសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់(ចង់បានផលបុណ្យពីទ្រង់) ឬក៏មានបំណងចង់ស្វែងយល់បន្ថែមអំពីចំណេះដឹងពាក់ព័ន្ធនឹងសាសនាឥស្លាម ឬក៏ភាពជាម្ចាស់តែមួយរបស់អល់ឡោះជាម្ចាស់ អ្នកអាចស្វែងយល់បន្ថែមបានតាមរយៈ វេបសាយ​ខាងក្រោមនេះ៖