ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
بِسْمِ اللهِ، وَالحَمْدُ للهِ؛ وَبَعْدُ:
នេះគឺជាមូលដ្ឋានគ្រឹះដែលកុមារមូស្លីម ក៏ដូចជាជនមូស្លីមគ្រប់រូបត្រូវដឹងទាក់ទងទៅនឹងសាសនារបស់អល់ឡោះជាម្ចាស់ ហើយជាកាតព្វកិច្ចលើអាណាព្យាបាល ត្រូវបង្រៀនកូនៗរបស់ខ្លួនចាប់តាំងពីពួកគេនៅវ័យកុមារ។
វាជាវិធីសាស្រ្តងាយស្រួល ពេញលេញក្នុងផ្នែកអាគីហ្ទះ(គោលជំនឿ) ហ្វីកោះ(ក្បួនច្បាប់អ៊ីស្លាម) ជីវប្រវត្តិរបស់ព្យាការីមូហាំម៉ាត់ តាហ្វសៀរ(អធិប្បាយគម្ពីរគួរអាន) សីលធម៌ ហាទីស្ហ សុជីវធម៌ និងហ្ស៊ីកៀរ ស័ក្តិសមសម្រាប់កុមារ និងមនុស្សគ្រប់វ័យ ក៏ដូចជាអ្នកដែលទើបចូលកាន់សាសនាអ៊ីស្លាមថ្មីៗ, សម្រាប់ចែកជូនដល់អ្នកភូមិ មត្តេយ្យសិក្សា គ្រឹះស្ថានអប់រំ សម្រាប់ទន្ទេញ និងសម្រាប់បកស្រាយពន្យល់។ ជាការពិតណាស់ យើងបានរៀបចំវាទៅតាមផ្នែកៗ និងបានរៀបចំវាជាលក្ខណៈបែបសំណួរ-ចម្លើយ ពីព្រោះការធ្វើបែបនោះ វាធ្វើឲ្យគេងាយទទួលយក ងាយស្រួលក្នុងការទន្ទេញ ហើយដែលអ្នកបង្រៀនអាចជ្រើសរើសវាឲ្យស័ក្តិសមទៅនឹងវ័យរបស់ពួកគេ។
ខ្ញុំសូមបួងសួងពីអល់ឡោះឲ្យទទួលបានអត្ថប្រយោជន៍ពីសៀវភៅមួយក្បាលនេះ និងសូមទ្រង់ទទួលយកវាផងចុះ។
មូលដ្ឋានគ្រឹះនេះ គឺបន្ទូលអល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ قُوٓاْ أَنفُسَكُمۡ وَأَهۡلِيكُمۡ نَارٗا وَقُودُهَا ٱلنَّاسُ وَٱلۡحِجَارَةُ عَلَيۡهَا مَلَٰٓئِكَةٌ غِلَاظٞ شِدَادٞ لَّا يَعۡصُونَ ٱللَّهَ مَآ أَمَرَهُمۡ وَيَفۡعَلُونَ مَا يُؤۡمَرُونَ٦﴾ [التحريم: 6]
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកថែរក្សាខ្លួនប្រាណ របស់ពួកអ្នក និងក្រុមគ្រួសាររបស់ពួកអ្នកឱ្យផុតពីភ្លើងនរកដែល វត្ថុសម្រាប់ដុតវានោះ គឺមនុស្សនិងដុំថ្ម។ នៅពីលើវាមានម៉ាឡា-អ៊ីកាត់ដែលមានទឹកមុខម៉ឺងម៉ាត់ ពួកគេមិនជំទាស់នឹងអល់ឡោះ នូវអ្វីដែលទ្រង់បានបញ្ជាដល់ពួកគេឡើយ ហើយពួកគេធ្វើនូវអ្វី ដែលអល់ឡោះបញ្ជា។ (អាត់តះរីម ៈ ៦) ហើយនិងហាទីស អំពីអាប់ទុលឡោះ ពិន អាប់ហ្ពាស رضي الله عنه គាត់បាននិយាយថា៖ ថ្ងៃមួយខ្ញុំបាននៅពីក្រោយព្យាការី ﷺ ពេលនោះលោកបានមានប្រសាសន៍ថា៖ “នែកេ្មងប្រុស! ប្រាកដណាស់ យើងនឹងបង្រៀនអ្នកនូវពាក្យពេចន៍ខ្លះៗ។ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ ទ្រង់នឹងថែរក្សាអ្នកវិញ។ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ អ្នកនឹងទទួលបានការចង្អុលបង្ហាញពីទ្រង់នៅពីមុខអ្នកជានិច្ច។ កាលណាអ្នកចង់សុំអ្វីមួយត្រូវ អ្នកត្រូវសុំពីអល់ឡោះ។ ត្រូវដឹងថាមនុស្សលោកទាំងអស់ ប្រសិនបើពួកគេរួបរួមគ្នាដើម្បីផ្តល់ផលប្រយោជន៍អ្វីមួយដល់អ្នក ពួកគេនឹងមិនអាចផ្តល់ប្រយោជន៍នោះដល់អ្នកបានឡើយ លើកលែងតែអ្វីដែលអល់ឡោះបានកត់ត្រាឲ្យអ្នករួចប៉ុណ្ណោះ។ ហើយប្រសិនបើមនុស្សលោកទាំងអស់រួបរួមគ្នាដើម្បីធ្វើបាបអ្នកលើបញ្ហាអ្វីមួយ ពួកគេនឹងមិនអាចធ្វើបាបអ្នកបានឡើយ លើកលែងតែអ្វីដែលអល់ឡោះបានកត់ត្រាចំពោះអ្នករួចប៉ុណ្ណោះ។ គេបានលើកស្លាប-ប៉ាកកា ហើយក្រដាសទាំងឡាយក៏បានស្ងួតអស់ដែរ(ការកត់ត្រារួចរាល់)”។ រាយការណ៍ដោយ អាត់តៀរមីត្ស៊ី និងអះម៉ាត់
ទាក់ទងនឹងសារៈសំខាន់នៃការបង្រៀនកុមារតូចៗនេះដែរ៖
ពិតណាស់ ចាំបាច់លើមនុស្សត្រូវបង្រៀនកុមារតូចៗនូវអ្វីដែលពួកគេត្រូវការទាក់ទងនឹងកិច្ចការសាសនារបស់ពួកគេ ដើម្បីឲ្យពួកគេទទួលបាននូវភាពជាមនុស្សលោកពេញលេញនៅលើភាពបរិសុទ្ធនៃសាសនាអ៊ីស្លាម និងជាអ្នកដែលស្ថិតលើមាគ៌ានៃជំនឿតែមួយគត់ដ៏ត្រឹមត្រូវ។
អ៊ីម៉ាំ អាពីហ្ស៊េទ អាល់កុយរ៉ូវ៉ានី បាននិយាយថា៖
“ជាការពិតណាស់ មានច្បាប់ដែលដាក់បទបញ្ជាលើពួកគេឲ្យបង្គាប់ប្រើក្មេងៗឲ្យប្រតិបត្តិសឡាតនៅពេលពួកគេមានអាយុ៧ឆ្នាំ និងត្រូវវាយអប់រំពួកគេនៅពេលដែលពួកគេមានអាយុ១០ឆ្នាំ(ប្រសិនបើពួកគេមិនព្រមសឡាត) ហើយត្រូវបំបែកកន្លែងគេងរបស់ពួកគេផងដែរ។ ក៏ដូច្នោះដែរ ចាំបាច់ត្រូវបង្រៀនពួកគេនូវកាតព្វកិច្ចទាំងឡាយដែលអល់ឡោះបានដាក់មកលើខ្ញុំបម្រើរបស់ទ្រង់ ទាំងពាក្យសំដី និងកាយវិការ មុនពេលពួកគេធំដឹងក្តី ដើម្បីឲ្យពួកគេមានភាពរឹងមាំ និងនឹងនរក្នុងដួងចិត្តរបស់ពួកគេនៅពេលដែលពួកគេធំដឹងក្តី ហើយក៏ធ្វើឲ្យអវៈយវៈរបស់ពួកគេមានភាពស៊ាំក្នុងការប្រតិបត្តិវាផងដែរ”។ (អារម្ភកថា អាពីហ្ស៊េទ អាល់កុយរ៉ូវ៉ានី ទំព័រទី៥)
*****
ចម្លើយ. អល់ឡោះ គឺជាម្ចាស់របស់ខ្ញុំ ជាអ្នកដែលគ្រប់គ្រងខ្ញុំ និងជាអ្នកគ្រប់គ្រងសាកលលោកទាំងមូល ដោយឧបការគុណរបស់ទ្រង់។
ភស្តុតាង៖ បន្ទូលរបស់អល់ឡោះជាម្ចាស់ ៖
﴿بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ١﴾ [الفاتحة: 1]
រាល់ការសរសើរ គឺចំពោះអល់ឡោះដែលជាម្ចាស់គ្រប់គ្រង ពិភពទាំងអស់។ (អាល់ហ្វទីហះ ៈ ២)
ចម្លើយ. សាសនារបស់ខ្ញុំ គឺសាសនាអ៊ីស្លាម វានោះគឺជាសាសនាដែលទទួលយកអល់ឡោះតែមួយគត់ធ្វើជាម្ចាស់ ប្រគល់ខ្លួនចំពោះទ្រង់ដោយការប្រតិបត្តិ និងចៀសឆ្ងាយពីអំពើស្ហ៊ីរិក(ពហុទេពនិយម)ទាំងឡាយ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿إِنَّ ٱلدِّينَ عِندَ ٱللَّهِ ٱلۡإِسۡلَٰمُۗ وَمَا ٱخۡتَلَفَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ إِلَّا مِنۢ بَعۡدِ مَا جَآءَهُمُ ٱلۡعِلۡمُ بَغۡيَۢا بَيۡنَهُمۡۗ وَمَن يَكۡفُرۡ بِـَٔايَٰتِ ٱللَّهِ فَإِنَّ ٱللَّهَ سَرِيعُ ٱلۡحِسَابِ١٩﴾ [آل عمران: 19]
“ពិតប្រាកដណាស់ សាសនារបស់អល់ឡោះនោះ គឺសាសនាអ៊ីស្លាម”។ (អាលីអ៊ិមរ៉ន ៈ ១៩)
ចម្លើយ. ព្យាការី(ណាពី)របស់ខ្ញុំ គឺព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿مُّحَمَّدٞ رَّسُولُ ٱللَّهِۚ …﴾ [الفتح: 29]
“មូហាំម៉ាត់ ជាអ្នកនាំសាររបស់អល់ឡោះ”។ (អាល់ហ្វាតហ៍ ៈ ២៩)
ចម្លើយ. កាលីម៉ះ តាវហេទ នោះគឺ لَا إله إِلَّا اللَّهُ (ឡើអ៊ីឡើហា អ៊ិលលល់ឡោះ) ហើយដែលមានន័យថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿فَٱعۡلَمۡ أَنَّهُۥ لَآ إِلَٰهَ إِلَّا ٱللَّهُ وَٱسۡتَغۡفِرۡ …﴾ [محمد: 19]
“ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ជ្រាបចុះថា ជាការពិតណាស់ គ្មានម្ចាស់ណាផេ្សងដែលគេត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីអល់ឡោះឡើយ”។ (មូហាំម៉ាត់ ៈ ១៩)
ចម្លើយ. អល់ឡោះជាម្ចាស់ទ្រង់នៅលើមេឃ គង់លើអារ៉ស្ហ(បល្ល័ង្គ)របស់ទ្រង់ នៅពីលើអ្វីៗទាំងអស់។
﴿ٱلرَّحۡمَٰنُ عَلَى ٱلۡعَرۡشِ ٱسۡتَوَىٰ٥﴾ [طه: 5]
ទ្រង់ជាម្ចាស់មហាសប្បុរសនៅលើអារ៉ស្ហ។ (តហា ៈ ៥) ទ្រង់បានមានបន្ទូលទៀតថា ៖
﴿وَهُوَ ٱلۡقَاهِرُ فَوۡقَ عِبَادِهِۦۚ وَهُوَ ٱلۡحَكِيمُ ٱلۡخَبِيرُ ١٨﴾ [الأنعام: 18]
ហើយទ្រង់ជាអ្នកមានអានុភាពលើបណ្ដាខ្ញុំរបស់ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិត មហាជ្រួតជ្រាប។ (អាល់អាន់អាម ៈ ១៨)
ចម្លើយ. គឺមានន័យថា ជាការពិតណាស់ អល់ឡោះជាម្ចាស់បានបញ្ជូនលោកមកកាន់ពិភពទាំងអស់ ដើម្បីផ្តល់ដំណឹងរីករាយ និងព្រមានបន្លាច។
ហើយគេចាំបាច់ត្រូវ ៖
១. គោរពតាមរាល់បទបញ្ជាទាំងឡាយរបស់លោក
២. ជឿជាក់ចំពោះដំណឹងទាំងឡាយដែលលោកបានប្រាប់
៣. មិនត្រូវប្រព្រឹត្តល្មើសចំពោះលោក
៤. ត្រូវគោរពសក្ការៈ(ធ្វើអ៊ីហ្ពាហ្ទាត់)ស្របទៅតាមច្បាប់បញ្ញត្តិរបស់លោក ពោលគឺត្រូវយកគំរូតាមលោក និងបោះបង់ចោលរាល់ការបង្កើតថ្មីក្នុងសាសនា(ប្រការពិទអះ)។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖
﴿مَّن يُطِعِ ٱلرَّسُولَ فَقَدۡ أَطَاعَ ٱللَّهَۖ وَمَن تَوَلَّىٰ فَمَآ أَرۡسَلۡنَٰكَ عَلَيۡهِمۡ حَفِيظٗا٨٠﴾ [النساء: 80]
“អ្នកណាហើយប្រតិបត្ដិតាមអ្នកនាំសារ(មូហាំម៉ាត់) គឺគេពិតជាបានប្រតិបត្តិតាមអល់ឡោះ”។ ទ្រង់បានមានបន្ទូលទៀតថា ៖
﴿وَمَا يَنطِقُ عَنِ ٱلۡهَوَىٰٓ٣ إِنۡ هُوَ إِلَّا وَحۡيٞ يُوحَىٰ٤﴾ [النجم: 3-4]
“ហើយគាត់(មូហាំម៉ាត់)ក៏មិននិយាយអ្វីតាមទំនើងចិត្ដ ដែរ។ វា(ពាក្យសំដីដែលគាត់និយាយ) គ្មានអ្វីក្រៅពីវ៉ាហ៊ីដែលត្រូវគេវ៉ាហ៊ីមកនោះឡើយ”។ (អាន់ណាច់ម៍ ៈ ៣-៤) អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលផងដែរថា ៖
﴿لَّقَدۡ كَانَ لَكُمۡ فِي رَسُولِ ٱللَّهِ أُسۡوَةٌ حَسَنَةٞ لِّمَن كَانَ يَرۡجُواْ ٱللَّهَ وَٱلۡيَوۡمَ ٱلۡأٓخِرَ وَذَكَرَ ٱللَّهَ كَثِيرٗا ٢١﴾ [الأحزاب: 21]
ជាការពិតណាស់ ពួកអ្នកមានអ្នកនាំសាររបស់អល់ឡោះ (មូហាំម៉ាត់)ជាគំរូដ៏ល្អសម្រាប់អ្នកណាដែលសង្ឃឹមថានឹងបានជួប អល់ឡោះ និងថ្ងៃបរលោក ហើយនិងបានរំលឹកចំពោះអល់ឡោះ យ៉ាងច្រើន។ (អាល់់អះហ្សាប ៈ ២១)
ចម្លើយ. អល់ឡោះជាម្ចាស់ទ្រង់បង្កើតពួកយើងមកដើម្បីឲ្យពួកយើងគោរពសក្ការៈ(ធ្វើអ៊ីហ្ពាហ្ទាត់)ចំពោះទ្រង់តែមួយគត់ ដោយមិនត្រូវគោរព សក្ការៈចំពោះអ្នកផ្សេងរួមជាមួយនឹងទ្រង់ឡើយ។
ទ្រង់ពុំមែនបង្កើតពួកយើងមកជាការលេងសើច ទទេៗ ឥតប្រយោជន៍នោះទេ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿وَمَا خَلَقۡتُ ٱلۡجِنَّ وَٱلۡإِنسَ إِلَّا لِيَعۡبُدُونِ٥٦﴾ [الذاريات: 56]
ហើយយើងមិនបានបង្កើតជិន និងមនុស្សលោកក្រៅពីឱ្យ ពួកគេគោរពសក្ការៈមកចំពោះយើងឡើយ។ (អាសហ្សារីយ៉ាត ៈ ៥៦)
ចម្លើយ. ការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់) គឺជាសមូហនាមដែលសំដៅលើគ្រប់ប្រការទាំងអស់ដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ និងពេញចិត្ត មិនថាជាពាក្យសម្តី ឬទង្វើ ទាំងខាងក្រៅ និងខាងក្នុង។
• ផ្នែកខាងក្រៅ៖ ដូចជាការហ្ស៊ីកៀរ(រលឹក)ចំពោះអល់ឡោះដោយអណ្តាត ដូចជាការតាសពេស្ហ តះមីទ និងតឹកពៀរ ការប្រតិបត្តិសឡាត ការធ្វើធម្មយាត្រាហាជ្ជីជាដើម។
• ផ្នែកខាងក្នុង៖ ដូចជាការប្រគល់ការទុកចិត្ត(តាវឹកកាល់) ការខ្លាច និងការសង្ឃឹម។
ចម្លើយ. កាតព្វកិច្ចដ៏ធំជាងគេបំផុតមកលើពួកយើងទាំងអស់គ្នានោះ គឺតាវហេទ(ឯកទេពនិយម)ចំពោះអល់ឡោះជាម្ចាស់។
ចម្លើយ. តាវហេទត្រូវបានបែងចែកទៅជាបីប្រភេទគឺ ៖ ១. តាវហេទ រូពូពីយ៉ះ (ឯកទេពនិយមចំពោះការបង្កើត)៖ គឺការមានជំនឿថា អល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកបង្កើត ជាអ្នកប្រទានលាភសក្ការៈ ជាអ្នកត្រួតត្រា និងជាអ្នកចាត់ចែង(អ្វីៗទាំងអស់ក្នុងចក្រវាឡ) ដោយពុំមានដៃគូណាមួយរួមជាមួយនឹងទ្រង់ឡើយ។
២. តាវហេទ អ៊ូលូហ៊ីយ៉ះ (ឯកទេពនិយមចំពោះការគោរពសក្ការៈ)៖ គឺការទទួលយកអល់ឡោះជាម្ចាស់តែមួយគត់ក្នុងការគោរពសក្ការៈ ពោលគឺត្រូវគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ដោយមិនត្រូវគោរពសក្ការៈចំពោះអ្វីផ្សេងជាដាច់ខាត។
៣. តាវហេទ អាល់អាស្មាក វ៉ាសស៊ីហ្វាត (ឯកទេពនិយមចំពោះព្រះនាម និងលក្ខណៈរបស់ទ្រង់)៖ គឺត្រូវមានជំនឿចំពោះបណ្តាព្រះនាម និងលក្ខណៈ(ស៊ីហ្វាត)ទាំងឡាយណាដែលមានភស្តុតាងបញ្ជាក់នៅក្នុងគម្ពីរគួរអាននិងស៊ុណ្ណះ(លំអានរបស់ព្យាការី) ដោយមិនមានការប្រៀបធៀប ប្រៀបប្រដូច ឬក៏បដិសេធឡើយ។
ភស្តុតាងដែលបញ្ជាក់ពីតាវហេទទាំងបីប្រភេទនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា ៖
﴿رَّبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا فَٱعۡبُدۡهُ وَٱصۡطَبِرۡ لِعِبَٰدَتِهِۦۚ هَلۡ تَعۡلَمُ لَهُۥ سَمِيّٗا٦٥﴾ [مريم: 65]
ទ្រង់ជាម្ចាស់នៃមេឃជាច្រើនជាន់ និងផែនដី ព្រមទាំង អ្វីៗដែលនៅចន្លោះវាទាំងពីរ។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)គោរព សក្ការៈចំពោះទ្រង់ និងទ្រាំអត់ធ្មត់ក្នុងការគោរពសក្ការៈចំពោះ ទ្រង់។ តើអ្នកដឹងទេថា មានអ្នកណាដែលមានឈ្មោះដូចទ្រង់នោះ? (ម៉ើរយ៉ាំ ៈ ៦៥)
ចម្លើយ. បាបកម្មដែលធំជាងគេបំផុតក្នុងសាសនាអ៊ីស្លាម គឺការធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះអល់ឡោះជាម្ចាស់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿إِنَّ ٱللَّهَ لَا يَغۡفِرُ أَن يُشۡرَكَ بِهِۦ وَيَغۡفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَآءُۚ وَمَن يُشۡرِكۡ بِٱللَّهِ فَقَدِ ٱفۡتَرَىٰٓ إِثۡمًا عَظِيمًا ٤٨﴾ [النساء: 48]
ពិតប្រាកដណាស់ អល់ឡោះមិនអភ័យទោសឱ្យអ្នកដែល ធ្វើសី្ហុរិកចំពោះទ្រង់នោះឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះ បាបកម្មផេ្សងពីនោះចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយ អ្នកណាធ្វើស្ហ៊ីរិកចំពោះអល់ឡោះ គឺគេពិតជាបានប្រព្រឹត្តបាបកម្ម មួយដ៏ធ្ងន់ធ្ងរ។ (អាន់នីសាក ៈ ៤៨)
ចម្លើយ. ស្ហ៊ីរិក គឺការគោរពសក្ការៈ(ធ្វើអ៊ីហ្ពាហ្ទាត់)ចំពោះអ្នកផ្សេងឬចំពោះអ្វីមួយរួមជាមួយនឹងអល់ឡោះជាម្ចាស់ ឬជាការបង្វែរនូវប្រភេទណាមួយក្នុងចំណោមប្រភេទទាំងឡាយនៃការគោរពសក្ការៈទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ។
ចំណែកឯប្រភេទរបស់វា គឺមាន ៖
ស្ហ៊ីរិកធំ(ពហុទេពនិយមកំរិតធ្ងន់)៖ ដូចជាការបួងសួងសុំអ្វីមូយក្រៅពីអល់ឡោះ ឬស៊ូជោត(លុតក្រាប)ចំពោះអ្វីមួយក្រៅពីអល់ឡោះ ឬក៏សំឡេះសត្វសម្រាប់បូជាទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ។
ស្ហ៊ីរិកតូច(ពហុទេពនិយមកំរិតស្រាល)៖ ដូចជាការស្បថនឹងអ្វីមួយក្រៅពីអល់ឡោះ ឬពាក់ខ្សែគាថា គឺការពាក់អ្វីមួយដើម្បីឲ្យជួយផ្តល់ប្រយោជន៍ឬការពារគ្រោះថ្នាក់ ឬក៏ធ្វើអំពើល្អណាមួយដើម្បីចង់ឲ្យគេឃើញ(រីយ៉ាក) ដូចជាអ្នកដែលខំប្រតិបត្តិសឡាតឲ្យបានល្អនៅពេលណាដែលគេដឹងថា មានគេមើលទៅកាន់ខ្លួន។
ចម្លើយ. គ្មាននរណាម្នាក់អាចដឹងពីប្រការអាថ៌កំបាំងនោះឡើយ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ
﴿قُل لَّا يَعۡلَمُ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ ٱلۡغَيۡبَ إِلَّا ٱللَّهُۚ وَمَا يَشۡعُرُونَ أَيَّانَ يُبۡعَثُونَ٦٥﴾ [النمل: 65]
គ្មាននរណាម្នាក់ដឹងពីអាថ៌-កំបាំងនៅលើមេឃជាច្រើនជាន់ និងផែនដីឡើយ លើកលែងតែ អល់ឡោះប៉ុណ្ណោះ។ ហើយពួកគេក៏មិនដឹងថា នៅពេលណាពួកគេ នឹងត្រូវគេធ្វើឱ្យរស់ឡើងវិញដែរ។ (អាន់ណាំល៍ ៈ ៦៥)
ចម្លើយ. រូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ក្នុងសាសនាអ៊ីស្លាមមានប្រាំមួយគឺ ៖ ១. ជឿចំពោះអល់ឡោះ
២. ជឿចំពោះបណ្តាម៉ាឡាអ៊ីកាត់(ទេវតា)របស់ទ្រង់
៣. ជឿចំពោះបណ្តាព្រះគម្ពីររបស់ទ្រង់(ដែលទ្រង់បានបញ្ចុះមក)
៤. ជឿចំពោះបណ្តារ៉សូល(អ្នកនាំសារ)របស់ទ្រង់(ដែលទ្រង់បានបញ្ជូនមក)
៥. ជឿចំពោះថ្ងៃបរលោក(ជឿថា វានឹងកើតឡើងយ៉ាងពិតប្រាកដ)
៦. ជឿចំពោះវាសនាល្អ ឬអាក្រក់ (ថាវាត្រូវបានអល់ឡោះកំណត់រួចជាស្រេច)។
ភស្តុតាងរបស់វា៖ គឺហាទីស្ហជីព្រីលដ៏ល្បីល្បាញដែលរាយការណ៍ដោយអ៊ីម៉ាំមូស្លីម ម៉ាឡាអ៊ីកាត់ជីព្រីលបានពោលទៅកាន់ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)ថា៖ “ចូរអ្នកប្រាប់ខ្ញុំអំពីអ៊ីម៉ាន់(ជំនឿ)? លោកបានឆ្លើយថា៖ “អ៊ីម៉ាន់(ជំនឿ)នោះគឺ អ្នកត្រូវជឿចំពោះអល់ឡោះ ជឿចំពោះម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្តាគម្ពីរដែលទ្រង់បានបញ្ចុះមក បណ្តារ៉សូល(អ្នកនាំសារ)របស់ទ្រង់ ជឿចំពោះថ្ងៃបរលោក និងជឿថាវាសនាល្អនិងវាសនាអាក្រក់សុទ្ធតែអល់ឡោះបានកំណត់រួច”។
ចម្លើយ. ពន្យល់ពីរូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ទាំងប្រាំមួយក្នុងសាសនាអ៊ីស្លាម៖ ១. ជឿចំពោះអល់ឡោះ :
គឺអ្នកត្រូវជឿថា អល់ឡោះជាម្ចាស់ គឺជាអ្នកដែលបានបង្កើតអ្នក ជាអ្នកផ្តល់លាភសក្ការៈដល់អ្នក។ ហើយទ្រង់គឺជាអ្នកគ្រប់គ្រង និងជាអ្នកចាត់ចែងរាល់កិច្ចការទាំងអស់របស់ភាវៈ(ម៉ាខ្លួក)ទាំងអស់ដែលទ្រង់បានបង្កើតមកតែមួយអង្គឯងគត់។
ទ្រង់គឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈ ដោយពុំមានម្ចាស់ណាផ្សេងដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។
ពិតណាស់ ទ្រង់ជាម្ចាស់ដ៏មហាធំធេង ជាម្ចាស់ដែលមានលក្ខណៈពេញលេញបំផុត ដែលរាល់ការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់។ ទ្រង់មានព្រះនាមជាច្រើនដ៏ល្អប្រពៃ និងមានលក្ខណៈសម្បត្តិ(ស៊ីហ្វាត)ដ៏ប្រសើរខ្ពង់ខ្ពស់។ ទ្រង់គ្មានដៃគូនោះឡើយ ហើយក៏គ្មានអ្វីមួយអាចប្រដូចនឹងទ្រង់បាននោះដែរ។
២. ជឿចំពោះបណ្តាម៉ាឡាអ៊ីកាត់(ទេវតា)របស់ទ្រង់ :
២. ជឿចំពោះបណ្តាម៉ាឡាអ៊ីកាត់(ទេវតា)របស់ទ្រង់ : ពួកគេ គឺជាភាវៈមួយដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមកពីពន្លឺ ដើម្បីឲ្យពួកគេគោរពសក្ការៈចំពោះទ្រង់ និងអនុវត្តន៍តាមយ៉ាងពេញលេញចំពោះបទបញ្ជាទាំងឡាយរបស់ទ្រង់។
ហើយក្នុងចំណោមនោះ គឺម៉ាឡាអ៊ីកាត់ជីព្រីល ដែលជាអ្នកនាំវ៉ាហ៊ី(សារ)មកកាន់បណ្តាព្យាការីទាំងអស់។
៣. ជឿចំពោះបណ្តាព្រះគម្ពីរទាំងឡាយ :
គឺត្រូវមានជំនឿចំពោះបណ្តាព្រះគម្ពីរទាំងអស់ដែលអល់ឡោះបានបញ្ចុះមក ដូចជា ៖
• គម្ពីរគួរអាន ដែលទ្រង់បានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់
• គម្ពីរអ៊ិនជីល ដែលទ្រង់បានបញ្ចុះទៅលើព្យាការីអ៊ីសា
• គម្ពីរតាវរ៉ត ដែលទ្រង់បានបញ្ចុះទៅលើព្យាការីមូសា
• គម្ពីរហ្សាពូរ ដែលទ្រង់បានបញ្ចុះទៅលើព្យាការី ហ្ទាវូទ
• ស៊ូហ៊ុហ្វអ៊ីព្រហ៊ីមនិងមូសា ដែលទ្រង់បានបញ្ចុះទៅលើព្យាការីអ៊ីព្រហ៊ីម និងព្យាការីមូសា។
៤. ជឿចំពោះបណ្តារ៉ស៊ូល(អ្នកនាំសារ) ៖
ពួកគេ គឺជាអ្នកដែលត្រូវបានអល់ឡោះជាម្ចាស់បញ្ជូនទៅកាន់មនុស្សលោកទាំងឡាយ ដើម្បីបង្រៀនពួកគេ(ពីកិច្ចការសាសនា) និងផ្តល់ដំណឹងរីករាយដល់ពួកគេពីប្រការល្អនិងឋានសួគ៌(ចំពោះអ្នកដែលប្រតិបត្តិតាម) ព្រមទាំងព្រមានបន្លាចពួកគេពីប្រការអាក្រក់និងឋាននរក(ចំពោះអ្នកដែលប្រឆាំងមិនគោរពតាម)។
ហើយក្នុងចំណោមពួកគេ អ្នកនាំសារដែលល្អប្រសើរជាងគេបំផុត គឺអ្នកនាំសារដែលជា “អ៊ូលុលអាហ្សមី” (អ្នកដែលមានឆន្ទៈមោះមុតជាងគេបំផុតក្នុងចំណោមអ្នកនាំសារទាំងឡាយ)ដែលមានដូចជា ៖
ព្យាការីនួហ
ព្យាការីអ៊ីព្រហ៊ីម
ព្យាការីមូសា
ព្យាការីអ៊ីសា
ព្យាការីមូហាំម៉ាត់
៥. ជឿចំពោះថ្ងៃបរលោក :
គឺត្រូវមានជំនឿចំពោះអ្វីដែលកើតមានឡើងនៅក្នុងផ្នូរក្រោយពីការស្លាប់ ជឿចំពោះថ្ងៃបរលោក ថ្ងៃដែលត្រូវគេ ពង្រស់ឡើងវិញ ហើយនិងការជំនុំជម្រះ ដោយអ្នកដែលសាងអំពើល្អនឹងបានចូលឋានសួគ៌ ហើយអ្នកដែលសាងអំពើអាក្រក់ នឹងត្រូវចូលឋាននរក។
៦. ជឿចំពោះវាសនាល្អ ឬអាក្រក់ (ថាវាត្រូវបានអល់ឡោះកំណត់រួចជាស្រេច)។
គឺការមានជំនឿថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងនូវរាល់អ្វីៗទាំងអស់ដែលកើតឡើងនៅក្នុងចក្រវាឡ ហើយពិតណាស់ ទ្រង់បានកត់ត្រារឿងរ៉ាវទាំងអស់នោះនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ៊្វូស រាល់អ្វីដែលទ្រង់មានចេតនាឲ្យមានវត្តមាន ទ្រង់នឹងបង្កើតវាឡើង។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖
﴿إِنَّا كُلَّ شَيۡءٍ خَلَقۡنَٰهُ بِقَدَرٖ ٤٩﴾ [القمر: 49]
“ពិតប្រាកដណាស់រាល់អ្វីៗទាំងអស់ គឺយើងបានបង្កើតវាដោយមានកំណត់់រួចជាសេ្រច”។
ជំនឿចំពោះការកំណត់វាសនាល្អនិងអាក្រក់នេះ មានបួនលំដាប់គឺ ៖
ទីមួយ : ការដឹងរបស់អល់ឡោះ ពោលគឺការដឹងរបស់អល់ឡោះជាម្ចាស់មានមុននឹងអ្វីមួយកើតឡើង និងបន្ទាប់ពីវាកើតឡើង។
ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ ៖
﴿إِنَّ ٱللَّهَ عِندَهُۥ عِلۡمُ ٱلسَّاعَةِ وَيُنَزِّلُ ٱلۡغَيۡثَ وَيَعۡلَمُ مَا فِي ٱلۡأَرۡحَامِۖ وَمَا تَدۡرِي نَفۡسٞ مَّاذَا تَكۡسِبُ غَدٗاۖ وَمَا تَدۡرِي نَفۡسُۢ بِأَيِّ أَرۡضٖ تَمُوتُۚ إِنَّ ٱللَّهَ عَلِيمٌ خَبِيرُۢ٣٤﴾ [لقمان: 34]
ពិតប្រាកដណាស់ អល់ឡោះជាអ្នកដឹងនូវដំណឹងនៃថ្ងៃ បរលោក និងការបញ្ចុះទឹកភ្លៀង។ ហើយទ្រង់ជាអ្នកដឹងនូវអី្វដែល មានក្នុងស្បូន។ ហើយគ្មានបុគ្គលណាម្នាក់ដឹងថា តើអ្វីដែលគេនឹង ទទួលបាននៅថ្ងៃស្អែកឡើយ។ ហើយក៏គ្មានបុគ្គលណាម្នាក់ដឹងថា តើគេនឹងស្លាប់នៅលើទឹកដីណាដែរ។ ពិតប្រាកដណាស់ អល់ឡោះ មហាដឹង មហាជ្រួតជ្រាប ។ (លុកម៉ាន ៈ ៣៤)
ទីពីរ : ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រារឿងរ៉ាវទាំងនោះនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ៊្វូស។ ដូចនេះ រាល់អ្វីៗទាំងអស់ដែលបានកើតឡើង និងអ្វីដែលនឹងត្រូវកើតឡើង គឺត្រូវបានកត់ត្រាទុករួចជាស្រេចនៅក្នុងសៀវភៅកំណត់ត្រាដែលនៅជាមួយនឹងទ្រង់។
ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ ៖
﴿۞ وَعِندَهُۥ مَفَاتِحُ ٱلۡغَيۡبِ لَا يَعۡلَمُهَآ إِلَّا هُوَۚ وَيَعۡلَمُ مَا فِي ٱلۡبَرِّ وَٱلۡبَحۡرِۚ وَمَا تَسۡقُطُ مِن وَرَقَةٍ إِلَّا يَعۡلَمُهَا وَلَا حَبَّةٖ فِي ظُلُمَٰتِ ٱلۡأَرۡضِ وَلَا رَطۡبٖ وَلَا يَابِسٍ إِلَّا فِي كِتَٰبٖ مُّبِينٖ ٥٩﴾ [الأنعام: 59]
ហើយកូនសោទាំងឡាយនៃប្រការអាថ៌កំបាំងស្ថិតនៅនឹង ទ្រង់ ដែលគ្មាននរណាម្នាក់ដឹងពីវាក្រៅពីទ្រង់ឡើយ។ ទ្រង់ដឹងនូវ អ្វីដែលមាននៅលើគោក និងមាននៅក្នុងសមុទ្រ។ រាល់ស្លឹកឈើ មួយសន្លឹកដែលជ្រុះនោះ សុទ្ធតែទ្រង់ដឹងទាំងអស់ ហើយគ្រាប់ដែល នៅក្នុងភាពងងឹតនៃដី និងអ្វីដែលសើម ហើយនិងអ្វីដែលស្ងួតនោះ សុទ្ធតែត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់។ (អាល់អាន់អាម ៈ ៥៩)
ទីបី : រាល់អ្វីៗទាំងអស់ គឺកើតឡើងដោយចេតនារបស់អល់ឡោះជាម្ចាស់តែមួយគត់ ដោយគ្មានអ្វីមួយអាចកើតឡើងជាដាច់ខាត លើកលែងតែអ្វីដែលអល់ឡោះមានចេតនាឲ្យវាកើតឡើងប៉ុណ្ណោះ
ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ ៖
﴿لِمَن شَآءَ مِنكُمۡ أَن يَسۡتَقِيمَ٢٨ وَمَا تَشَآءُونَ إِلَّآ أَن يَشَآءَ ٱللَّهُ رَبُّ ٱلۡعَٰلَمِينَ٢٩﴾ [التكوير: 28-29]
“សម្រាប់ជនណាដែលមានបំណងចង់ដើរលើមាគ៌ាដ៏ត្រឹមត្រូវក្នុងចំណោមពួកអ្នក។ ហើយពួកអ្នកមិនអាចមានបំណងធ្វើអ្វីមួយបានឡើយ លើកលែងតែអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់មានចេតនាប៉ុណ្ណោះ”។ (អាត់តឹកវៀរ ៈ ២៨-២៩)
ទីបួន : ការមានជំនឿថា រាល់ម៉ាខ្លូកទាំងអស់(រាល់ភាវៈទាំងអស់) សុទ្ធតែត្រូវបានអល់ឡោះជាអ្នកបង្កើតវាមក ហើយទ្រង់បានបង្កើតរូបរាងរបស់វា លក្ខណៈរបស់វា និងចលនារបស់វា ហើយនិងអ្វីៗទាំងអស់ដែលនៅក្នុងវា។
ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ ៖
﴿وَٱللَّهُ خَلَقَكُمۡ وَمَا تَعۡمَلُونَ٩٦﴾ [الصافات: 96]
ខណៈដែលអល់ឡោះបានបង្កើតពួកអ្នកនិងអ្វីដែលពួកអ្នក កំពុងធ្វើនោះឬ? (អាសសហ្វហ្វាត ៈ ៩៦)
ចម្លើយ. គម្ពីរគួរអាន គឺជាបន្ទូលរបស់អល់ឡោះជាម្ចាស់ ហើយវាពុំមែនជាភាវៈមួយដែលទ្រង់បានបង្កើត(ម៉ាខ្លូក)នោះទេ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿وَإِنۡ أَحَدٞ مِّنَ ٱلۡمُشۡرِكِينَ ٱسۡتَجَارَكَ فَأَجِرۡهُ حَتَّىٰ يَسۡمَعَ كَلَٰمَ ٱللَّهِ ثُمَّ أَبۡلِغۡهُ مَأۡمَنَهُۥۚ ذَٰلِكَ بِأَنَّهُمۡ قَوۡمٞ لَّا يَعۡلَمُونَ ٦﴾ [التوبة: 6]
“ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកមុស្ហរីគីន(ពួក ពហុទេពនិយម)បានសុំឱ្យអ្នកជួយការពារគេនោះ ចូរអ្នកការពារគេចុះ ដើម្បីឱ្យគេបានស្ដាប់ពាក្យបន្ទូលរបស់អល់ឡោះ(គម្ពីរគួរអាន)”។ (អាត់តាវហ្ពះ ៈ ៦)
ចម្លើយ. ស៊ុណ្ណះ(មាគ៌ាឬលំអានរបស់ព្យាការីមូហាំម៉ាត់) គឺរាល់ពាក្យសម្តី ទង្វើ ការទទួលស្គាល់ លក្ខណៈរូបសម្បត្តិ និងចរិយាសម្បត្តិឬអត្តចរិតរបស់ព្យាការីមូហាំម៉ាត់។
ចម្លើយ. ប្រការពិទអះ គឺរាល់ប្រការទាំងឡាយដែលមនុស្សបង្កើតឡើងថ្មីនៅក្នុងសាសនាអ៊ីស្លាម ហើយដែលវាពុំធ្លាប់មាននៅក្នុងសម័យកាលព្យាការីមូហាំម៉ាត់ និងសហាហ្ពាត់របស់លោកឡើយ។
វាពុំត្រូវបានអនុញ្ញាតនោះឡើយនៅក្នុងសាសនាអ៊ីស្លាម។
ព្យាការីមូហាំម៉ាត់បានមានប្រសាសន៍ថា ៖ មានន័យថា : “រាល់ប្រការពិទអះទាំងអស់ គឺសុទ្ធតែវង្វេង”។ រាយការណ៍ដោយ អាពូហ្ទាវូទ
ឧទាហរណ៍ដូចជា៖ ការបន្ថែមទៅក្នុងអ៊ីហ្ពាហ្ទាត់ណាមួយ ដូចជាការបន្ថែមនៅក្នុងការយកវូហ្ទុដោយបន្ថែមនូវការជូតចំនួនបួនដង ការធ្វើបុណ្យខួបកំណើតព្យាការីមូហាំម៉ាត់(ម៉ាវឡុតណាពី) ជាដើម ពីព្រោះទង្វើទាំងនោះ គឺពុំមានភស្តុតាងបញ្ជាក់ពីព្យាការី និងសហាហ្ពាត់របស់លោកនោះឡើយ។
ចម្លើយ. គឺ៖
• ការស្រឡាញ់(الولاء)៖ គឺក្តីស្រឡាញ់ចំពោះបណ្តាអ្នកមានជំនឿ និងជួយដល់ពួកគេ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿وَٱلۡمُؤۡمِنُونَ وَٱلۡمُؤۡمِنَٰتُ بَعۡضُهُمۡ أَوۡلِيَآءُ بَعۡضٖۚ …﴾ [التوبة: 71]
“ហើយបណ្ដាអ្នកដែលមានជំនឿទាំងប្រុសទាំងស្រី គឺ ពួកគេជួយគ្នាទៅវិញទៅមក”។ (អាត់តាវហ្ពះ ៈ ៧១)
• ការស្អប់(البراء)៖ គឺការស្អប់ពួកគ្មានជំនឿ និងអ្នកទាំងឡាយដែលចងសត្រូវនឹងបណ្តាអ្នកមានជំនឿ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿قَدۡ كَانَتۡ لَكُمۡ أُسۡوَةٌ حَسَنَةٞ فِيٓ إِبۡرَٰهِيمَ وَٱلَّذِينَ مَعَهُۥٓ إِذۡ قَالُواْ لِقَوۡمِهِمۡ إِنَّا بُرَءَٰٓؤُاْ مِنكُمۡ وَمِمَّا تَعۡبُدُونَ مِن دُونِ ٱللَّهِ كَفَرۡنَا بِكُمۡ وَبَدَا بَيۡنَنَا وَبَيۡنَكُمُ ٱلۡعَدَٰوَةُ وَٱلۡبَغۡضَآءُ أَبَدًا حَتَّىٰ تُؤۡمِنُواْ بِٱللَّهِ وَحۡدَهُۥ… ﴾ [الممتحنة: 4]
ជាការពិតណាស់ ពួកអ្នកមានអ៊ីព្រហ៊ីមជាគំរូដ៏ល្អម្នាក់ និងបណ្ដាអ្នកដែលរួមជំនឿជាមួយគាត់ នៅពេលដែលពួកគាត់បាន ពោលទៅកាន់ក្រុមរបស់ពួកគាត់ថាៈ ពិតប្រាកដណាស់ ពួកយើង មិនពាក់ព័ន្ធជាមួយពួកអ្នក និងអ្វីដែលពួកអ្នកកំពុងគោរពសក្ការៈ ផេ្សងពីអល់ឡោះឡើយ។ ពួកយើងបានប្រឆាំងនឹងពួកអ្នក ហើយ វាបានស្ដែងឱ្យឃើញថា រវាងពួកយើងនិងពួកអ្នកគឺជាសត្រូវ និង ស្អប់ខ្ពើមគ្នាជាដរាប លុះត្រាតែពួកអ្នកមានជំនឿលើអល់ឡោះតែមួយគត់។ (អាល់មុមតាហ៊ីណះ ៈ ៤)
ចម្លើយ. អល់ឡោះជាម្ចាស់មិនទទួលយកសាសនាណាផ្សេងក្រៅពីសាសនាអ៊ីស្លាមឡើយ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿وَمَن يَبۡتَغِ غَيۡرَ ٱلۡإِسۡلَٰمِ دِينٗا فَلَن يُقۡبَلَ مِنۡهُ وَهُوَ فِي ٱلۡأٓخِرَةِ مِنَ ٱلۡخَٰسِرِينَ٨٥﴾ [آل عمران: 85]
“ហើយជនណាដែលស្វែងរកសាសនាណាផេ្សងក្រៅពីសាសនាអ៊ីស្លាម អល់ឡោះជាម្ចាស់នឹងមិនទទួលយក(ទង្វើល្អ)ពីគេឡើយ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់”។ (អាលីអ៊ិមរ៉ន ៈ ៨៥)
• តាមរយៈពាក្យសម្តី៖ ដូចជាការជេរប្រមាថអល់ឡោះជាម្ចាស់ ឬជេរប្រមាថអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)។
• តាមរយៈទង្វើ៖ ដូចជាជាន់ឈ្លីគម្ពីរគួរអាន ឬក៏ស៊ូជោត(លុតក្រាប)ចំពោះអ្វីមួយក្រៅពីអល់ឡោះជាម្ចាស់។
• តាមរយៈគោលជំនឿ៖ ដូចជាការជឿជាក់ថា មានអ្នកដែលស័ក្តិសមនឹងត្រូវគេគោរពសក្ការៈក្រៅពីអល់ឡោះ ឬក៏មានអ្នកបង្កើត(អ្វីគ្រប់យ៉ាង)រួមជាមួយអល់ឡោះជាម្ចាស់ជាដើម។
ចម្លើយ. ភាពពុតត្បុត(នីហ្វាក) គឺការស្តែងចេញមកខាងក្រៅផ្ទុយពីអ្វីដែលនៅខាងក្នុង។ វាមានពីរប្រភេទគឺ៖
១. ភាពពុតត្បុតកម្រិតធ្ងន់(នីហ្វាកធំ)៖ គឺការលាក់ទុកនូវភាពគ្មានជំនឿ ហើយស្តែងចេញឲ្យគេឃើញនូវភាពមានជំនឿ។
ជនប្រភេទនេះ នឹងត្រូវរបូតចេញពីសាសនាអ៊ីស្លាម ហើយវាស្ថិតក្នុងចំណោមភាពគ្មានជំនឿកម្រិតធ្ងន់(កាហ្វៀរធំ)។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿إِنَّ ٱلۡمُنَٰفِقِينَ فِي ٱلدَّرۡكِ ٱلۡأَسۡفَلِ مِنَ ٱلنَّارِ وَلَن تَجِدَ لَهُمۡ نَصِيرًا ١٤٥﴾ [النساء: 145]
"ពិតប្រាកដណាស់ ពួកពុតត្បុតទាំងនោះនឹងស្ថិតនៅក្នុងបាតក្រោមបង្អស់នៃឋាននរក ហើយអ្នក(មូហាំម៉ាត់)នឹងមិនឃើញអ្នកណាម្នាក់ជួយពួកគេឡើយ”។ (អាន់នីសាក ៈ ១៤៥)
២. ភាពពុតត្បុតកម្រិតស្រាល(នីហ្វាកតូច)៖
ដូចជាការភូតកុហក ការមិនបំពេញតាមការសន្យា និងការបោកប្រាស់ឬក្បត់ទំនុកចិត្ត។
វាមិនធ្វើឲ្យជនប្រភេទនេះរបូតចេញពីសាសនាអ៊ីស្លាមឡើយ តែវាស្ថិតក្នុងចំណោមទង្វើបាបកម្ម និងធ្វើឲ្យអ្នកដែលប្រព្រឹត្ត ប្រឈមនឹងទណ្ឌកម្មពីអល់ឡោះ។
ព្យាការីមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា៖ "លក្ខណៈសំគាល់ពួកពុតត្បុតមានបីគឺ នៅពេលគាត់និយាយគាត់ កុហក នៅពេលគាត់សន្យាគាត់មិនធ្វើតាមការសន្យា និងនៅពេលដែលត្រូវគេ ទុកចិត្ដគាត់ គាត់បោកប្រាស់"។ រាយការណ៏ដោយ អាល់ ពូខរី និងមូស្លីម
ចម្លើយ. គឺព្យាការីមូហាំម៉ាត់ ﷺ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ មានន័យថា៖
﴿مَّا كَانَ مُحَمَّدٌ أَبَآ أَحَدٖ مِّن رِّجَالِكُمۡ وَلَٰكِن رَّسُولَ ٱللَّهِ وَخَاتَمَ ٱلنَّبِيِّـۧنَۗ وَكَانَ ٱللَّهُ بِكُلِّ شَيۡءٍ عَلِيمٗا ٤٠﴾ [الأحزاب: 40]
ព្យាការីមូហាំម៉ាត់ មិនមែនជាឪពុករបស់អ្នកណាម្នាក់ក្នុងចំណោមបុរសរបស់ពួកអ្នកឡើយ ក៏ប៉ុន្ដែគាត់ជាអ្នកនាំសាររបស់អល់ឡោះ និងជាព្យាការីចុងក្រោយបង្អស់”។ (អាល់់អះហ្សាប ៈ ៤០) ព្យាការីមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា៖ “ហើយខ្ញុំជាព្យាការីចុងក្រោយបង្អស់ គ្មានព្យាការីណាបន្ទាប់ពីខ្ញុំឡើយ”។ រាយការណ៍ដោយ អាពូហ្ទាវូទ តៀរមីហ្ស៊ី និងអ្នកផ្សេងទៀតក្រៅពីពួកគេ
ចម្លើយ. គឺរាល់អ្វីទាំងឡាយដែលអល់ឡោះជាម្ចាស់ទ្រង់ប្រទានឲ្យបណ្តាព្យាការីទាំងឡាយរបស់ទ្រង់ដែលកើតឡើងខុសពីធម្មតា ដើម្បីជាភស្តុតាងបញ្ជាក់ពីសច្ចភាពរបស់ពួកគាត់។ ឧទាហរណ៍ដូចជា៖
ការបំបែកដួងចន្ទ ចំពោះព្យាការីមូហាំម៉ាត់
ការបំបែកទឹកសមុទ្រ ចំពោះព្យាការីមូសា និងការពន្លិចហ្វៀរអោននិងពលទាហានរបស់គេ។
ចម្លើយ. គឺអ្នកទាំងឡាយដែលបានជួបនឹងព្យាការីមូហាំម៉ាត់ក្នុងនាមជាអ្នកមានជំនឿលើគាត់ ព្រមទាំងបានស្លាប់នៅលើសាសនាអ៊ីស្លាម។
យើងត្រូវស្រឡាញ់ពួកគាត់ និងអនុវត្តន៍តាមគំរូរបស់ពួកគាត់ ព្រោះពួកគាត់ គឺជាមនុស្សដែលល្អប្រសើរជាងគេបំផុតក្នុងលោក បន្ទាប់ពីព្យាការីទាំងឡាយ។
អ្នកដែលល្អប្រសើរជាងគេបំផុតក្នុងចំណោមពួកគេ គឺខលីហ្វះ(មេដឹកនាំកំពូលរបស់អ៊ីស្លាមបន្ទាប់ពីព្យាការីមូហាំម៉ាត់)ទាំងបួន នោះគឺ ៖
អាពូហ្ពាកើរ
អ៊ូមើរ
អ៊ូស្មាន
និងអាលី
ចម្លើយ. ពួកគាត់ គឺបណ្តាភរិយាទាំងឡាយរបស់ព្យាការីមូហាំម៉ាត់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿ٱلنَّبِيُّ أَوۡلَىٰ بِٱلۡمُؤۡمِنِينَ مِنۡ أَنفُسِهِمۡۖ وَأَزۡوَٰجُهُۥٓ أُمَّهَٰتُهُمۡۗ …﴾ [الأحزاب: 6]
"ព្យាការី(មូហាំម៉ាត់) គឺជាអ្នកដែលសំខាន់បំផុតចំពោះបណ្ដាអ្នកមានជំនឿជាងខ្លួនពួកគេផ្ទាល់ទៅទៀត ហើយភរិយាទាំងឡាយរបស់គាត់ គឺជាមាតារបស់ពួកគេ”។ (អាល់អះហ្សាប ៈ ៦)
ចម្លើយ. គឺយើងត្រូវស្រឡាញ់ពួកគាត់ មានភក្តីភាពចំពោះពួកគាត់ និងចងសត្រូវចំពោះអ្នកដែលស្អប់ឬចងសត្រូវនឹងពួកគាត់។ ក្រុមគ្រួសាររបស់ព្យាការីមូហាំម៉ាត់(آل البيت) គឺសំដៅលើភរិយាទាំងឡាយរបស់លោក ពូជពង្សរបស់លោក អម្បូរហាស្ហឹម និងអម្បូរអាប់ទុលមូតល់ឡឹបនៃបណ្តាអ្នកដែលមានជំនឿ។
ចម្លើយ. កាតព្វកិច្ចលើយើងចាំបាច់ត្រូវគោរពពួកគាត់ ស្តាប់បង្គាប់និងប្រណិប័តន៍តាមពួកគាត់ចំពោះប្រការណាដែលមិនមែនជាការប្រព្រឹត្តល្មើសនឹងអល់ឡោះ ហើយមិនត្រូវចាកចេញពីការដឹកនាំរបស់ពួកគាត់ឡើយ និងត្រូវសុំទូអាបួងសួងឲ្យពួកគាត់ ហើយត្រូវផ្តល់ដំបូន្មានដល់ពួកគាត់ដោយស្ងាត់ៗ(មិនត្រូវបើកចំហឡើយ)។
ចម្លើយ. គេហដ្ឋានរបស់អ្នកមានជំនឿនោះ គឺឋានសួគ៌។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿إِنَّ ٱللَّهَ يُدۡخِلُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۖ ...﴾ [محمد: 12]
ពិតប្រាកដណាស់ អល់ឡោះនឹងបញ្ចូលបណ្ដាអ្នកមានជំនឿ និងបានសាងអំពើល្អនោះ ទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរ កាត់ពីក្រោមវា។ (មូហាំម៉ាត់ ៈ ១២)
ចម្លើយ. ជាគេហដ្ឋានរបស់ពួកគ្មានជំនឿនោះ គឺឋាននរក។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖
﴿فَإِن لَّمۡ تَفۡعَلُواْ وَلَن تَفۡعَلُواْ فَٱتَّقُواْ ٱلنَّارَ ٱلَّتِي وَقُودُهَا ٱلنَّاسُ وَٱلۡحِجَارَةُۖ أُعِدَّتۡ لِلۡكَٰفِرِينَ ٢٤﴾ [البقرة: 24]
“ដូចេ្នះ ចូរពួកអ្នកខ្លាចភ្លើងនរកដែលវត្ថុសម្រាប់ដុតវា គឺមនុស្សនិងដុំថ្មដែលគេបានរៀបចំសម្រាប់ពួកដែលគ្មានជំនឿ”។ (អាល់ហ្ពាក៏រ៉ោះ ៈ ២៤)
ការខ្លាច : គឺការខ្លាចអល់ឡោះ និងខ្លាចទណ្ឌកម្មរបស់ទ្រង់។
ក្តីសង្ឃឹម : គឺការសង្ឃឹមនូវផលបុណ្យ ការអភ័យទោស និងក្តីមេត្តាករុណារបស់ទ្រង់។
ភស្តុតាងរបស់វា គឺអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖
﴿أُوْلَٰٓئِكَ ٱلَّذِينَ يَدۡعُونَ يَبۡتَغُونَ إِلَىٰ رَبِّهِمُ ٱلۡوَسِيلَةَ أَيُّهُمۡ أَقۡرَبُ وَيَرۡجُونَ رَحۡمَتَهُۥ وَيَخَافُونَ عَذَابَهُۥٓۚ إِنَّ عَذَابَ رَبِّكَ كَانَ مَحۡذُورٗا٥٧﴾ [الإسراء: 57]
ពួក(ព្រះនានា)ដែលពួកមូស្ហរីគីននៅបួងសួងសុំនោះ ពួក គេក៏ស្វែងរកមធ្យោបាយទៅកាន់ម្ចាស់របស់ពួកគេដែរ ថាតើពួកគេ ណាម្នាក់ដែលជិត(នឹងអល់ឡោះ)បំផុតនោះ? ហើយពួកគេនៅ សង្ឃឹមនូវការប្រោសប្រណីរបស់ទ្រង់និងពួកគេខ្លាចចំពោះទារុណកម្មរបស់ទ្រង់។ ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់អ្នកគឺ ត្រូវគេ(គ្រប់ៗគ្នា)ប្រុងប្រយ័ត្ន។ (អាល់អ៊ិសរ៉ក ៈ ៥៧) អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿۞ نَبِّئۡ عِبَادِيٓ أَنِّيٓ أَنَا ٱلۡغَفُورُ ٱلرَّحِيمُ٤٩ وَأَنَّ عَذَابِي هُوَ ٱلۡعَذَابُ ٱلۡأَلِيمُ٥٠﴾ [الحجر: 49-50]
“ចូរអ្នកប្រាប់បណ្ដាខ្ញុំរបស់យើងថា ពិតប្រាកដណាស់ យើងជាម្ចាស់មហាអភ័យទោស មហាអាណិតស្រឡាញ់។ ហើយពិតណាស់ ទណ្ឌកម្មរបស់យើង គឺជាទណ្ឌកម្មដ៏ឈឺចាប់បំផុត”។ (អាល់ហ៊ិជរ៍ ៈ ៤៩-៥០)
ចម្លើយ. ព្រះនាម និងលក្ខណៈ(ស៊ីហ្វាត)មួយចំនួនរបស់អល់ឡោះជាម្ចាស់មានដូចជា الله (ព្រះអល់ឡោះ), الرب (ព្រះជាម្ចាស់), السميع (ទ្រង់មហាឮ), البصير (ទ្រង់មហាឃើញ), العليم (ទ្រង់មហាដឹង), الرحمن (ទ្រង់មហាសប្បុរស), الرزاق (ទ្រង់ជាអ្នកប្រទានលាភសក្ការៈ), الحي (ទ្រង់នៅរស់), العظيم (ទ្រង់មហាធំធេង) ...ជាដើម ដែលសុទ្ធតែជាព្រះនាមដ៏ប្រពៃ និងជាលក្ខណៈរបស់អល់ឡោះជាម្ចាស់ដ៏ប្រសើរខ្ពង់ខ្ពស់។
الله (ព្រះអល់ឡោះ) : អត្ថន័យរបស់វា គឺព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដតែមួយគត់ ពុំមានដៃគូរួមជាមួយទ្រង់ឡើយ។
الرب (ព្រះជាម្ចាស់) : ពោលគឺព្រះជាម្ចាស់ដែលជាអ្នកបង្កើត ជាអ្នកគ្រប់គ្រង ជាអ្នកប្រទានលាភសក្ការៈ និងជាអ្នកចាត់ចែងអ្វីៗទាំងអស់តែមួយអង្គគត់។
السميع (ទ្រង់មហាឭ) : គឺទ្រង់ជាអ្នកដែលការឮរបស់ទ្រង់គ្របដណ្តប់លើរាល់អ្វីៗទាំងអស់។ ទ្រង់ស្តាប់ឮនូវសំឡេងទាំងអស់ ទោះបីជាសំឡេងទាំងនោះមានប្រភេទខុសៗគ្នាក៏ដោយ។
البصير (ទ្រង់មហាឃើញ) : គឺទ្រង់ជាអ្នកដែលមហាឃើញបំផុតនូវរាល់អ្វីៗទាំងអស់ ហើយទ្រង់ឃើញទាំងអស់មិនថាតូច ឬធំយ៉ាងណាក៏ដោយ។
العليم (ទ្រង់មហាដឹង) : ទ្រង់ជាអ្នកដែលការដឹងរបស់ទ្រង់គ្របដណ្តប់និងជ្រួតជ្រាបលើអ្វីៗទាំងអស់ មិនថាអ្វីដែលនៅក្នុងអតីតកាល បច្ចុប្បន្នកាល និងអ្វីដែលនឹងកើតឡើងនាអនាគតកាលនោះទេ។
الرحمن (ទ្រង់មហាសប្បុរស) : ទ្រង់ជាម្ចាស់ដែលក្តីមេត្តាករុណារបស់ទ្រង់គ្របដណ្តប់ជ្រួតជ្រាបលើភាវៈ(ម៉ាខ្លូក)ទាំងអស់ដែលទ្រង់បានបង្កើត។ ដូចនេះ រាល់ខ្ញុំបម្រើរបស់ទ្រង់ និងភាវៈ(ម៉ាខ្លូក)ទាំងអស់ គឺស្ថិតក្រោមក្តីមេត្តាករុណារបស់ទ្រង់។
الرزاق (ទ្រង់ជាអ្នកប្រទានលាភសក្ការៈ) : ទ្រង់គឺជាអ្នកដែលប្រទាននូវលាភសក្ការៈដល់ភាវៈទាំងអស់ ទាំងមនុស្ស ជិន និងសត្វលោកទាំងអស់។
الحي (ទ្រង់នៅរស់) : ទ្រង់គឺជាម្ចាស់ដែលនៅរស់ដោយទ្រង់ពុំស្លាប់ឡើយ ប៉ុន្តែភាវៈទាំងអស់ដែលទ្រង់បានបង្កើត គឺនឹងត្រូវស្លាប់។
العظيم (ទ្រង់មហាធំធេង) : ទ្រង់ជាម្ចាស់ដែលមានលក្ខណៈពេញលេញ និងធំធេងបំផុតចំពោះព្រះនាមរបស់ទ្រង់ លក្ខណៈរបស់ទ្រង់ និងទង្វើរបស់ទ្រង់។
ចម្លើយ. ចាំបាច់លើយើងត្រូវស្រឡាញ់ពួកគាត់ និងត្រឡប់ទៅរកពួកគាត់ចំពោះបញ្ហាផ្សេងៗពាក់ព័ន្ធនឹងច្បាប់បញ្ញត្តិអ៊ីស្លាម ហើយយើងត្រូវរំលឹកតែអ្វីដែលល្អៗអំពីពួកគាត់ប៉ុណ្ណោះ។ ជនណាហើយដែលរំលឹកពីអ្វីដែលមិនល្អអំពីពួកគាត់នោះ គឺគេមិនមែនស្ថិតលើផ្លូវត្រូវឡើយ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿... يَرۡفَعِ ٱللَّهُ ٱلَّذِينَ ءَامَنُواْ مِنكُمۡ وَٱلَّذِينَ أُوتُواْ ٱلۡعِلۡمَ دَرَجَٰتٖۚ وَٱللَّهُ بِمَا تَعۡمَلُونَ خَبِيرٞ ١١﴾ [المجادلة: 11]
“អល់ឡោះជាម្ចាស់ទ្រង់លើកឋានៈបណ្ដាអ្នកដែលមានជំនឿក្នុងចំណោមពួកអ្នក និងបណ្ដាអ្នកដែលត្រូវបានគេផ្ដល់ចំណេះវិជ្ជាឱ្យ។ ហើយអល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ”។ (អាល់មូជើទើឡះ ៈ ១១)
ចម្លើយ. អ្នកជំនិត(أولياء)របស់អល់ឡោះ គឺបណ្តាអ្នកមានជំនឿដែលកោតខ្លាចទ្រង់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿أَلَآ إِنَّ أَوۡلِيَآءَ ٱللَّهِ لَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ ٦٢ ٱلَّذِينَ ءَامَنُواْ وَكَانُواْ يَتَّقُونَ٦٣﴾ [يونس: 62-63]
"តើមិនមែនទេឬ អ្នកជំនិត(أولياء)របស់អល់ឡោះ ពិតជាគ្មានការភ័យខ្លាចចំពោះពួកគេ ហើយពួកគេក៏គ្មានទុក្ខព្រួយអ្វីដែរនោះ? គឺបណ្ដាអ្នកដែលមានជំនឿ ហើយពួកគេបានកោតខ្លាចអល់ឡោះ”។ (យូនុស ៈ ៦២-៦៣)
ចម្លើយ. ជំនឿ គឺជាពាក្យសម្តី ទង្វើ និងគោលជំនឿ ហើយទង្វើ គឺជាគោលគ្រឹះមួយក្នុងចំណោមគោលគ្រឹះនៃជំនឿ ដោយជំនឿមិនអាចមានភាពត្រឹមត្រូវដោយគ្មានវានោះទេ។
ចម្លើយ. ជំនឿមានការកើនឡើងដោយការគោរពប្រតិបត្តិ និងថយចុះដោយការប្រព្រឹត្តល្មើស។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿إِنَّمَا ٱلۡمُؤۡمِنُونَ ٱلَّذِينَ إِذَا ذُكِرَ ٱللَّهُ وَجِلَتۡ قُلُوبُهُمۡ وَإِذَا تُلِيَتۡ عَلَيۡهِمۡ ءَايَٰتُهُۥ زَادَتۡهُمۡ إِيمَٰنٗا وَعَلَىٰ رَبِّهِمۡ يَتَوَكَّلُونَ٢﴾ [الأنفال: 2]
តាមពិតបណ្ដាអ្នកដែលមានជំនឿនោះ គឺជាបណ្ដាអ្នកដែល នៅពេលមានគេរំលឹកចំពោះអល់ឡោះ ចិត្ដរបស់ពួកគេមានការភ័យ ខ្លាចញាប់ញ័រ។ ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់ ទ្រង់ឱ្យពួកគេស្ដាប់ វាធ្វើឱ្យពួកគេកាន់តែមានជំនឿថែមទៀត។ ហើយចំពោះម្ចាស់របស់ពួកគេតែមួយគត់ ដែលពួកគេប្រគល់ការ ទុកចិត្ដ។ (អាល់អាន់ហ្វាល ៈ ២)
ចម្លើយ. អៀហសាននោះគឺ អ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះហាក់បីដូចជាអ្នកកំពុងឃើញទ្រង់ តែទោះបីអ្នកមិនឃើញទ្រង់ក៏ដោយ ពិតណាស់ ទ្រង់កំពុងតែឃើញអ្នក។
ចម្លើយ. គឺត្រូវមានពីរលក្ខខណ្ឌ ៖
១. នៅពេលដែលទង្វើនោះ គឺជាទង្វើដែលគេធ្វើដោយស្មោះស ជ្រះថ្លា(អៀខ្លើស)ចំពោះអល់ឡោះជាម្ចាស់។
២. ទង្វើនោះ គឺស្របតាមស៊ុណ្ណះ(លំអានឬមាគ៌ា)របស់ព្យាការីមូហាំម៉ាត់។
ចម្លើយ. គឺការប្រគល់ និងទុកចិត្តទាំងស្រុងលើអល់ឡោះជាម្ចាស់ក្នុងការទទួលបានផលប្រយោជន៍(ប្រការល្អ) និងការពារគ្រោះថ្នាក់(ប្រការអាក្រក់) ជាមួយនឹងការយកហេតុជាបច្ច័យ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿... وَمَن يَتَوَكَّلۡ عَلَى ٱللَّهِ فَهُوَ حَسۡبُهُۥٓۚ ...﴾ [الطلاق: 3]
“ហើយជនណាដែលប្រគល់ការទុកចិត្ដលើអល់ឡោះ គឺទ្រង់ជាអ្នកផ្ដល់ភាពគ្រប់គ្រាន់ដល់គេ”។ (អាត់តឡាក ៈ ៣)
(អាត់តឡាក ៈ ៣)
ចម្លើយ. ការប្រើគ្នាឲ្យធ្វើប្រការល្អ គឺការប្រើគ្នាឲ្យធ្វើរាល់ប្រការទាំងឡាយណាដែលជាការគោរពប្រតិបត្តិចំពោះអល់ឡោះ ហើយការហាមឃាត់គ្នាពីប្រការអាក្រក់ គឺការហាមគ្នាពីរាល់ប្រការទាំងឡាយណាដែលជាការល្មើសនឹងអល់ឡោះជាម្ចាស់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿كُنتُمۡ خَيۡرَ أُمَّةٍ أُخۡرِجَتۡ لِلنَّاسِ تَأۡمُرُونَ بِٱلۡمَعۡرُوفِ وَتَنۡهَوۡنَ عَنِ ٱلۡمُنكَرِ وَتُؤۡمِنُونَ بِٱللَّهِۗ ...﴾ [آل عمران: 110]
មានន័យថា៖ “ពួកអ្នក(ប្រជាជាតិរបស់មូហាំម៉ាត់) គឺជាប្រជាជាតិដ៏ល្អប្រពៃបំផុតដែលត្រូវបានគេបង្កើតឡើងសម្រាប់មនុស្សលោក ដោយពួកអ្នកប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាអំពីអំពើអាក្រក់ ព្រមទាំងពួកអ្នកមានជំនឿលើអល់ឡោះ”។ (អាលីអ៊ិមរ៉ន ៈ ១១០)
ចម្លើយ.គឺក្រុមដែលអនុវត្តន៍ដូចអ្វីដែលព្យាការីមូហាំម៉ាត់ និងសហាហ្ពាត់របស់លោកបានអនុវត្តន៍ ទាំងពាក្យសម្តី ទង្វើឬកាយវិការ និងគោលជំនឿ។
គេឲ្យឈ្មោះពួកគេថា អះលុសស៊ុណ្ណះ ពីព្រោះពួកគេជាអ្នកដែលដើរតាមស៊ុណ្ណះ(លំអានឬមាគ៌ា)របស់ព្យាការីមូហាំម៉ាត់ និងបោះបង់ចោលប្រការពិតអះ(ប្រការដែលបង្កើតថ្មីក្នុងសាសនា)។ (អះលុសស៊ុណ្ណះ មានន័យថា “អ្នកដែលកាន់តាមស៊ុណ្ណះ”)
វ៉ាល់ជើម៉ាអះ ៖ ពីព្រោះពួកគេជាក្រុមដែលរួបរួមគ្នានៅលើការពិត(ប្រការត្រឹមត្រូវ) ហើយពួកគេមិនបែកបាក់គ្នានៅក្នុងវានោះឡើយ។ (ជើម៉ាអះ មានន័យថា “ក្រុម” ដែលសំដៅលើការរួបរួម)
*******
ចម្លើយ. ការជម្រះសម្អាត គឺជាការបំបាត់នូវហាហ្ទាស និងប្រការកខ្វក់ផ្សេងៗ។
ការសម្អាតពីប្រការកខ្វក់៖ គឺការបំបាត់ប្រការកខ្វក់(ណាជីស)ដែលមាននៅលើខ្លួនប្រាណរបស់គេ ឬនៅលើសម្លៀកបំពាក់របស់គេ ឬកន្លែងដែលគេសឡាត។
ការសម្អាតពីហាហ្ទាស៖ គឺតាមរយៈការយកទឹកវូហ្ទ ឬតាមរយៈការងូតទឹក ឬតាយ៉ាំមុម(ដោយប្រើដីស្អាត)ចំពោះអ្នកដែលគ្មានទឹកប្រើប្រាស់ ឬមិនអាចប្រើប្រាស់ទឹកបាន។
ចម្លើយ. គឺត្រូវសម្អាតដោយប្រើទឹក រហូតដល់វាជ្រះស្អាត។
ចំណែករបស់ឬអ្វីដែលត្រូវឆ្កែលិទ្ធវិញនោះ គឺត្រូវលាងវានឹងទឹកស្អាតចំនួនប្រាំពីរដង ដោយនៅលើកទីមួយ ត្រូវលាងនឹងដី។
ចម្លើយ. ឧត្តមភាពនៃការយកទឹកវូហ្ទុ គឺដូចដែលព្យាការីមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា ៖ “នៅពេលដែលអ្នកអ៊ីស្លាមឬអ្នកមានជំនឿយកវូហ្ទុ ដោយគាត់លាងមុខរបស់គាត់ នោះបាបកម្មទាំងឡាយដែលគាត់បានមើលដោយភ្នែក បានហូរចេញពីមុខរបស់គាត់តាមទឹក ឬតាមតំណក់ទឹកចុងក្រោយ។ នៅពេលគាត់លាងដៃទាំងពីររបស់គាត់ បាបកម្មទាំងឡាយដែលគាត់បានប៉ះពាល់ដោយដៃ បានហូរចេញពីដៃរបស់គាត់តាមទឹក ឬតាមតំណក់ទឹកចុងក្រោយ។ នៅពេលគាត់លាងជើងទាំងពីររបស់គាត់ បាបកម្មទាំងឡាយដែលគាត់បានដើរទៅធ្វើដោយជើងរបស់គាត់ បានហូរចេញពីជើងរបស់គាត់តាមទឹក ឬតាមតំណក់ទឹកចុងក្រោយ រហូតដល់ចុងបពា្ចប់ គាត់ចេញពីវូហ្ទុដោយស្អាតស្អំពីបាបកម្មទាំងឡាយ”។ រាយការណ៍ដោយ មូស្លីម
ចម្លើយ. គឺត្រូវ ៖ ១. លាងប្រអប់ដៃទាំងពីរចំនួនបីដង
២. ខ្ពុរមាត់ បឺតទឹកចូលក្នុងច្រមុះហើយបញ្ចេញមកវិញ ចំនួនបីដង
២. ខ្ពុរមាត់ បឺតទឹកចូលក្នុងច្រមុះហើយបញ្ចេញមកវិញ ចំនួនបីដង
២. ខ្ពុរមាត់ បឺតទឹកចូលក្នុងច្រមុះហើយបញ្ចេញមកវិញ ចំនួនបីដង
២. ខ្ពុរមាត់ បឺតទឹកចូលក្នុងច្រមុះហើយបញ្ចេញមកវិញ ចំនួនបីដង
៣. បន្ទាប់មក លាងមុខចំនួនបីដង
៤. បន្ទាប់មកទៀត លាងដៃទាំងពីររហូតដល់កែងដៃ ចំនួនបីដង
៥. ក្រោយមក ជូតក្បាលដោយយកដៃទាំងពីរជូតពីខាងមុខ រហូតដល់ក្រោយ និងត្រឡប់មកខាងមុខវិញ
៦. ជាចុងក្រោយ លាងជើងទាំងពីររហូតដល់ភ្នែកគោល ចំនួនបីដង។
នេះគឺជារបៀបយកទឹកវូហ្ទុដែលមានលក្ខណៈពេញលេញ។ មានភស្តុតាងដែលបញ្ជាក់ដូចនេះពីព្យាការីមួហាំម៉ាត់ ﷺ នៅក្នុងហាទីស្ហរបស់អ៊ីម៉ាំពូខរីនិងមូស្លីម ដែលគាត់បានរាយការណ៍ពី អ៊ូស្មាន និង អាប់ទុលឡោះ ពិន ហ្ស៊េទ និងអ្នកដទៃទៀត។ ហើយក៏មានភស្តុតាងបញ្ជាក់ផងដែរនៅក្នុងសេចក្តីរាយការណ៍របស់អ៊ីម៉ាំពូខរី និងអ្នកផ្សេងទៀតថា៖ “ពិតណាស់ ព្យាការីលោកបានយកទឹកវូហ្ទុមួយដងៗ ហើយក៏បានយកទឹកវូហ្ទុពីរៗដងផងដែរ”។ បានន័យថា លោកយកទឹកវូហ្ទុដោយលាងអវៈយវៈនីមួយៗចំនួនមួយដង ឬពីរៗដង។
ចម្លើយ. ហ្វើរទូ(កាតព្វកិច្ច)នៃការយកវូហ្ទុ គឺជាប្រការទាំងឡាយណាដែលនៅពេលណាហើយដែលជនមូស្លីមបោះបង់ប្រការណាមួយនោះ ការយកទឹកវូហ្ទុរបស់គេ គឺមិនត្រឹមត្រូវឡើយ។ វាមានដូចជា ៖
១. លាងមុខ ដែលរួមបញ្ចូលទាំងការខ្ពុរមាត់ ការបឺតទឹកចូលច្រមុះ ហើយបញ្ចេញមកវិញ
២. លាងដៃទាំងពីររហូតដល់កែងដៃ
៣. ជូតក្បាល រូមនឹងស្លឹកត្រចៀកទាំងពីរ
៤. លាងជើងទាំងពីររហូតដល់ភ្នែកគោល
៥. លំដាប់លំដោយរវាងប្រការទាំងនេះ ពោលគឺត្រូវលាងមុខ បន្ទាប់មកដៃទាំងពីរ បន្ទាប់មកទៀត ជូតក្បាល និងចុងក្រោយ គឺលាងជើងទាំងពីរ
៦. ប្រព្រឹត្តទៅបន្តបន្ទាប់គ្នា ពោលគឺត្រូវយកវូហ្ទុជាបន្តបន្ទាប់គ្នា ដោយមិនត្រូវឲ្យមានគម្លាតរយៈពេលយូរដែលធ្វើឲ្យអវៈយវៈមុនស្ងួតអស់នោះទេ។
ឧទាហរណ៍ដូចជា ការយកវូហ្ទុពាក់កណ្តាលសិន ហើយពាក់កណ្តាលទៀត ចាំយកពេលក្រោយជាដើម។
ចម្លើយ. ប្រការស៊ូណិតនៃវូហ្ទុ គឺរាល់ប្រការទាំងឡាយណាដែលប្រសិនបើគេធ្វើវា នោះគេនឹងទទួលបានផលបុណ្យបន្ថែម។ តែប្រសិនបើគេបោះបង់វាចោលនោះ ក៏គ្មានបាបកម្មអ្វីលើគេដែរ ហើយការយកវូហ្ទុរបស់គេ គឺត្រឹមត្រូវ។
១. សូត្រ "بسم الله"
២. ប្រើស៊ីវ៉ាក(ឈើម្យ៉ាងសម្រាប់ដុសធ្មេញ)
៣. លាងប្រអប់ដៃទាំងពីរ
៤. ឈ្លីម្រាមដៃ
៥. លាងអវៈយវៈនីមួយៗលើសពីមួយដង។
៦. ចាប់ផ្តើមដោយខាងស្តាំមុន។
៧. សូត្រទូអាបន្ទាប់ពីយកវូហ្ទុរួច ដោយសូត្រថា ៖ أشهَدُ أنْ لا إلهَ إِلا اللهُ وَحْدَهُ لا شَرِيكَ لَهُ ، وَأشْهَدُ أنَّ مُحَمَّداً عَبْدُهُ وَرَسُولُهُ (ខ្ញុំធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវ មានតែអល់ឡោះម្នាក់គត់ គ្មានទេស៊ីរិកចំពោះទ្រង់ ហើយខ្ញុំធ្វើសាក្សីដែរថា មូហាំម៉ាត់ គឺជាខ្ញុំបម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់)។
៨. សឡាតពីររ៉ក្អាត់បន្ទាប់ពីយកវូហ្ទុរួច។
ចម្លើយ. ប្រការដែលនាំឲ្យខូច ឬដាច់ទឹកវូហ្ទុមានដូចជា ៖ ១. រាល់អ្វីដែលចេញពីផ្លូវទាំងពីរ(ទ្វារមុខ ឬទ្វារក្រោយ) ដូចជាទឹកនោម លាមក និងផោម
២. ដេកលក់ ឆ្កួត ឬសន្លប់
៣. បរិភោគសាច់សត្វអដ្ឋ
៤. ប៉ះទ្វារមុខ ឬទ្វារក្រោយដោយផ្ទាល់ដៃ(ដោយគ្មានអ្វីទ្រាប់)
ចម្លើយ. តាយ៉ាំមុម គឺជាការប្រើប្រាស់ដីស្អាត(ដើម្បីសម្អាត)ជំនួសទឹកនៅពេលគ្មានទឹក ឬមិនអាចប្រើប្រាស់ទឹកបាន។
ចម្លើយ. របៀបតាយ៉ាំមុម គឺត្រូវទះដីនឹងបាតដៃទាំងពីរចំនួនមួយដង រួចយកមកជូតមុខ និងជូតខ្នងដៃទាំងពីរ តែមួយដងគត់។
ចម្លើយ. គឺមានពីរប្រការ ៖ ១. រាល់ប្រការទាំងអស់ដែលនាំឲ្យខូចទឺកវូហ្ទុ។
២. នៅពេលដែលមានទឹក(ឬអាចប្រើប្រាស់ទឹកបានវិញ)។
ចម្លើយ. ច្បាប់បង្គាប់ប្រើឲ្យជូតលើស្បែកជើងឃ្លុប ឬស្រោមជើងជំនួសឲ្យការលាងជើង(នៅពេលយកវូហ្ទុ)។
ចម្លើយ. ច្បាប់បង្គាប់ប្រើឲ្យជូតលើស្បែកជើងឃ្លុប ឬស្រោមជើងជំនួសឲ្យការលាងជើង(នៅពេលយកវូហ្ទុ)។
ចម្លើយ. ច្បាប់បង្គាប់ប្រើឲ្យជូតលើស្បែកជើងឃ្លុប ឬស្រោមជើងជំនួសឲ្យការលាងជើង(នៅពេលយកវូហ្ទុ)។
ចម្លើយ. គេបង្គាប់ប្រើឲ្យជូតលើស្បែកជើងឃ្លុប ឬស្រោមជើង ដើម្បីជាការសម្រួលដល់ខ្ញុំបម្រើរបស់អល់ឡោះ ជាពិសេស ក្នុងពេលអាកាសធាតុត្រជាក់ ពេលរដូវរងា និងពេលធ្វើដំណើរ ដោយក្នុងពេលនេះ គេអាចមានការលំបាកក្នុងការដោះស្រោមជើង ឬស្បែកជើងឃ្លុបចេញ។
ចម្លើយ. លក្ខខណ្ឌនៃភាពត្រឹមត្រូវនៅការជូតលើស្បែកជើងឃ្លុប ឬស្រោមជើងមាន៖ ១. គេត្រូវពាក់ស្បែកជើងឃ្លុបឬស្រោមជើងនេះក្នុងពេលដែលគេមានភាពជ្រះស្អាត ពោលគឺបន្ទាប់ពីបានយកទឹកវូហ្ទុរួច។
២. ស្បែកជើងឃ្លុបឬស្រោមជើងនោះ មានភាពជ្រះស្អាត។ ដូចនេះ គេមិនអនុញ្ញាតឲ្យជូតលើស្បែកជើងឃ្លុបឬស្រោមជើងដែលកខ្វក់(ណាជិស)នោះឡើយ។
៣. ស្បែកជើងឃ្លុបឬស្រោមជើងនោះ ត្រូវគ្របជិតកន្លែងដែលចាំបាច់ត្រូវលាងក្នុងពេលយកវូហ្ទុ(ពោលគឺត្រូវគ្របជិតភ្នែកគោល)។
៤. ត្រូវជូតវាក្នុងរយៈពេលដែលត្រូវបានគេកំណត់ជាក់លាក់។ ចំពោះអ្នកដែលមិនធ្វើដំណើរ គេអាចជូតបានក្នុងកំឡុងពេលមួយថ្ងៃ មួយយប់។ រីឯអ្នកដែលធ្វើដំណើរវិញ គេអាចជូតបានក្នុងកំឡុងពេលបីថ្ងៃ បីយប់។
ចម្លើយ. ចំពោះរបៀបនៃការជូតលើស្បែកជើងឃ្លុប ឬស្រោមជើង គឺគេត្រូវផ្សើមដៃរបស់គេនឹងទឹក រួចយកទៅជូតលើស្បែកជើងឃ្លុប ឬស្រោមជើងនោះ ដោយត្រូវបង្អូសពីចុងម្រាមជើង រហូតដល់កជើង។ ជូតជើងស្តាំដោយដៃស្តាំ និងជូតជើងឆ្វេងដោយដៃឆ្វេង ហើយត្រូវញែកម្រាមដៃចេញពីគ្នានៅពេលជូត និងត្រូវជូតតែមួយដងប៉ុណ្ណោះ។
ចម្លើយ. ប្រការដែលនាំឲ្យខូចដល់ការជូតនេះមានដូចជា៖ ១. ផុតរយៈពេលនៃការជូត៖ ដូចនេះ គេមិនអនុញ្ញាតឲ្យបន្តការជូតលើស្បែកជើងឃ្លុប ឬស្រោមជើងនេះក្រោយពីផុតរយៈពេលនៃការជូតដែលត្រូវបានកំណត់នោះឡើយ ពោលគឺមួយថ្ងៃ មួយយប់សម្រាប់អ្នកដែលមិនធ្វើដំណើរ និងបីថ្ងៃ បីយប់សម្រាប់អ្នកដែលធ្វើដំណើរ។
២. ដោះស្បែកជើងឃ្លុប ឬស្រោមជើងចេញ៖ កាលគេដោះស្បែកជើងឃ្លុប ឬស្រោមជើងចេញក្រោយពីគេបានជូតលើវាហើយនោះ គឺការជូតនោះត្រូវខូច។
ចម្លើយ. សឡាត គឺជាការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តាមរយៈពាក្យសម្តី និងកាយវិកាដែលត្រូវបានកំណត់ ដែលចាប់ផ្តើមដោយការតឹកពៀរ និងបញ្ចប់ដោយការឲ្យសាឡាម។
ចម្លើយ. ការសឡាត គឺជាកាតព្វកិច្ច(ហ្វើរទូ) ទៅលើជនមូស្លីមគ្រប់រូប។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿... إِنَّ ٱلصَّلَوٰةَ كَانَتۡ عَلَى ٱلۡمُؤۡمِنِينَ كِتَٰبٗا مَّوۡقُوتٗا١٠٣﴾ [النساء: 103]
“ពិតប្រាកដណាស់សឡាត គឺជាកាតព្វកិច្ចមួយទៅលើបណ្ដាអ្នកមានជំនឿ ដែលមានពេលវេលាកំណត់យ៉ាងច្បាស់លាស់”។ (អាន់នីសាក ៈ ១០៣)
ចម្លើយ. អ្នកដែលបោះបង់សឡាត គឺក្លាយជាអ្នកដែលបោះបង់ជំនឿ(កាហ្វៀរ)។ “ការបែងចែករវាងពួកយើងនិងពួកគេ គឺការសឡាត។ ហេតុនេះ ជនណា បោះបង់ចោលវា នឹងក្លាយជាអ្នកបោះបង់ជំនឿ”។ រាយការណ៍ដោយ អះម៉ាត់ តៀរមីហ្ស៊ី និងអ្នកផ្សេងទៀតក្រៅពីពួកគេ
ចម្លើយ. សឡាតដែលជាកាតព្វកិច្ចលើជនមូស្លីមត្រូវប្រតិបត្តិ គឺមានប្រាំពេលក្នុងមួយថ្ងៃមួយយប់ គឺសឡាតស៊ូពុស(ពេលទៀបភ្លឺ) មានចំនួនពីររ៉ក្អាត់ សឡាតហ្ស៊ូហោរ(ពេលថ្ងៃត្រង់) មានចំនួនបួនរ៉ក្អាត់ សឡាតអាសើរ(ពេលរសៀល) មានចំនួនបួនរ៉ក្អាត់ សឡាតម៉ាហ្គ្រិប(ពេលព្រលប់បន្ទាប់ពីថ្ងៃលិច) មានចំនួនបីរ៉ក្អាត់ និងសឡាតអ៊ីស្ហា(សឡាតពេលយប់) មានចំនួនបួនរ៉ក្អាត់។
ចម្លើយ. លក្ខខណ្ឌ(សារ៉ាត់)នៃការសឡាតមាន ៖ ១. អ្នកអ៊ីស្លាម៖ ដូចនេះ ការសឡាតរបស់អ្នកដែលមិនមែនជាមូស្លីម គឺមិនត្រឹមត្រូវ(មិនសះ)ឡើយ
២. មានសតិបញ្ញា៖ ដូចនេះ ការសឡាតរបស់មនុស្សវិកលចរិត គឺមិនត្រឹមត្រូវនោះទេ។
៣. ចេះដឺងខុសត្រូវ៖ ដូចនេះ ការសឡាតរបស់កូនក្មេងដែលមិនទាន់ដឹងខុសត្រូវ គឺមិនត្រឹមត្រូវឡើយ។
៤. នៀត(តាំងចិត្ត)
៥. ចូលដល់ពេលវេលាសឡាត
៦. ជ្រះស្អាតពីហាហ្ទាស(មានទឹកវូហ្ទុ)
៧. ជ្រះស្អាតពីប្រការកខ្វក់(ណាជីស)ផ្សេងៗ
៨. បិតបាំងរាងកាយ(អាវរ៉ាត់)
៩. តម្រង់ទៅកាន់គិបឡាត់។
ចម្លើយ. រូកុនសឡាតមានចំនួន១៤ ដូចខាងក្រោម ៖
១. ឈរនៅក្នុងសឡាតហ្វើរទូ(សឡាតដែលជាកាតព្វកិច្ច)ចំពោះអ្នកដែលមានលទ្ធភាព
២. តឹកពៀរ៉តុលអៀហរ៉ម គឺការពោលថា “الله أكبر”
៣. សូត្រស៊ូរ៉ោះ អាល់ហ្វាទីហះ
៤. ឱនរូកុ ដោយត្រូវសន្ធឹងខ្នងឲ្យបានស្មើ ហើយក្បាលត្រូវស្មើនឹងខ្នង
៥. ងើបពីរូកុ
៦. ឈរត្រង់បន្ទាប់ពីងើបពីរូកុ
៧. ក្រាបស៊ូជោតលើអវៈយវៈទាំងប្រាំពីរ គឺថ្ងាសរួមនិងច្រមុះរបស់គេ បាតដៃទាំងពីរ ក្បាលជង្គង់ទាំងពីរ និងចុងជើងទាំងពីរ។
៨. ងើបពីស៊ូជោត
៩. អង្គុយចន្លោះរវាងស៊ូជោតទាំងពីរ
តាមស៊ុណ្ណះ៖ ត្រូវអង្គុយលើប្រអប់ជើងឆ្វេង បញ្ឈរប្រអប់ជើងស្តាំ ហើយតម្រង់ម្រាមជើងទៅរកទិសគិបឡាត់។
១០. មានលំនឹង(តម៉ាក់នីណះ)រវាងរូកុនទាំងអស់
១១. សូត្រតះយិតចុងក្រោយ
១២. អង្គុយដើម្បីសូត្រតះយិតចុងក្រោយ។
១៣. ឲ្យសាឡាមចំនួនពីរដង ដោយត្រូវសូត្រថា៖ "السلام عليكم ورحمة الله"
១៤. លំដាប់លំដោយរវាងរូកុនទាំងឡាយ(ដូចដែលបានរៀបរាប់ខាងលើ)។ ដូចនេះ ប្រសិនបើគេស៊ូជោតមុននឹងរូកុដោយចេតនានោះ សឡាតរបស់គេនឹងត្រូវខូច(ប៉ាតាល់)។ តែប្រសិនបើដោយអចេតនា ដោយសារតែភេ្លចនោះ ចាំបាច់ត្រូវត្រឡប់ទៅរូកុឡើងវិញ បន្ទាប់មក ទើបស៊ូជោត។
ចម្លើយ. ប្រការវ៉ាជិបនៃសឡាតមាន៨ប្រការដូចជា ៖
១. តឹកពៀរទាំងអស់ក្រៅពីតឹកពៀរ៉តុលអៀហរ៉ម
២. សូត្រថា"سمِع اللَّه لمَنْ حَمِدَه" សម្រាប់អ៊ីម៉ាំ និងអ្នកសឡាតម្នាក់ឯង
៣. សូត្រថា "رَبَّنَا ولك الحْمدُ"
៤. សូត្រថា "سُبْحَانَ ربِّي العظيمِ" ចំនួនមួយដងនៅក្នុងពេលរូកុ
៥. សូត្រថា "سُبْحانَ رَبِّيَ الأَعْلى" ចំនួនមួយដងនៅក្នុងពេលស៊ូជោត
៦. សូត្រថា "رَبِّ اغْفِرْ لِي" នៅចន្លោះរវាងស៊ូជោតទាំងពីរ
៧. សូត្រតះយិតទីមួយ
៨. អង្គុយដើម្បីសូត្រតះយិតទីមួយ។
ចម្លើយ. ចំពោះប្រការស៊ូណិតក្នុងសឡាត គេចែកចេញជាពីរគឺ៖ ទីមួយ៖ ប្រការស៊ូណិតដែលទាក់ទងនឹងពាក្យសម្តី ដែលគេឲ្យឈ្មោះថា ស៊ូណិតពាក្យសម្តី ៖ ប្រការស៊ូណិតក្នុងសឡាតដែលទាក់ទងនឹងពាក្យសម្តី ឬការសូត្រ មានចំនួន១១ប្រការដូចខាងក្រោម៖
១. សូត្របន្ទាប់ពីតឹកពៀរ៉តុលអៀហរ៉មថា ៖ سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ، وَتَبَارَكَ اسْمُكَ، وَتَعَالَى جَدُّكَ، وَلَا إِلَهَ غَيْرُكَ ដែលគេឲ្យឈ្មោះថា ទូអា អ៊ិសទីហ្វតះ។
២. សូត្រ "أعُوذ باللهِ منَ الشَّيطَانِ الرَّجِيمِ"
៣. សូត្រ "بسم الله الرحمن الرحيم"
៤. ពោលពាក្យ “آمين” បន្ទាប់ពីសូត្រហ្វាទីហះចប់។
៥. សូត្រស៊ូរ៉ោះអ្វីមួយបន្ទាប់ពីសូត្រហ្វាទីហះរួច។
៦. សូត្រឮៗសម្រាប់អ្នកដែលជាអ៊ីម៉ាំ
៧. សូត្រថា៖ “مِلْء السَّمَاوَاتِ وملء الأَرْضِ، وَمِلْء مَا شِئْتَ مِنْ شَيْءٍ بَعْدُ” បន្ទាប់ពីសូត្រថា “رَبَّنَا ولك الحْمدُ”
៨. សូត្របន្ថែមលើសពីមួយដងទៅលើការសូត្រក្នុងពេលរូកុ ពោលគឺសូត្រថា "سُبْحَانَ ربِّي العظيمِ" ចំនួនពីរដង ឬបីដង ឬច្រើនជាងនេះ
៩. សូត្របន្ថែមលើសពីមួយដងទៅលើការសូត្រក្នុងពេលស៊ូជោត ពោលគឺសូត្រថា ៖ "سُبْحَانَ ربِّي الأعلى" ចំនួនពីរដង ឬបីដង ឬច្រើនជាងនេះ
១០. សូត្របន្ថែមលើសពីមួយដងទៅលើការសូត្រក្នុងពេលអង្គុយនៅចន្លោះរវាងស៊ូជោតទាំងពីរ ពោលគឺសូត្រ "رَبِّ اغْفِرْ لِي" ចំនួនពីរដង ឬបីដង ឬច្រើនជាងនេះ។
១១. សឡាវ៉ាតលើក្រុមគ្រួសាររបស់ព្យាការីនៅក្នុងពេលតះយិតចុងក្រោយ សុំពរជ័យ(ហ្ពារ៉កាត់)ពីអល់ឡោះឲ្យកើតមានដល់លោកនិងក្រុមគ្រួសាររបស់លោក ព្រមទាំងសុំទូអាបន្ទាប់ពីនេះ។
ទីពីរ៖ ប្រការស៊ូណិតដែលទាក់ទងនឹងកាយវិការ ដែលគេឲ្យឈ្មោះថា ស៊ូណិតកាយវិការ មានដូចជា៖
១. លើកដៃទាំងពីរក្នុងពេលតឹកពៀរ៉តុលអៀហរ៉ម
២. ពេលតឹកពៀរចុះទៅរូកុ
៣. ពេលងើបពីរូកុ
៤. និងពេលងើបពីតះយិតដើម្បីបន្តរ៉ក្អាត់ទីបី
៥. ដាក់ដៃស្តាំលើដៃឆ្វេង(ក្នុងពេលឈរ)
៦. សម្លឺងមើលទៅកន្លែងស៊ូជោត
៧. ញែកជើងទាំងពីរចេញពីគ្នានៅពេលឈរ
៨. ចាប់ក្បាលជង្គង់ដោយដៃទាំងពីរ ហើយញែកម្រាមដៃក្នុងពេលរូកុ និងត្រូវសន្ធឹងខ្នងឲ្យបានស្មើហើយត្រូវដាក់ក្បាលស្មើនឹងខ្នង
៩. ដាក់អវៈយវៈស៊ូជោតទាំងអស់ឲ្យដល់ដី ដោយឲ្យប៉ះផ្ទាល់នឹងកន្លែងស៊ូជោត
១០. ញែកកែងដៃទាំងពីរចេញពីខ្លួន ញែកពោះចេញពីភ្លៅទាំងពីរ ញែកភ្លៅទាំងពីរចេញពីកំភួនជើង ញែកជង្គង់ទាំងពីរចេញពីគ្នា បញ្ឈរប្រអប់ជើងទាំងពីរ ហើយដាក់ម្រាមជើងតម្រង់ទិសគិបឡាត់ ដាក់ដៃទាំងពីរស្មើនឹងស្មា ហើយម្រាមដៃតម្រង់ទិសគិបឡាត់។
១១. អង្គុយលើបាតជើងឆ្វេងក្នុងពេលអង្គុយនៅចន្លោះរវាងស៊ូជោតទាំងពីរ និងក្នុងពេលអង្គុយសូត្រតះយិតទីមួយ និងត្រូវអង្គុយដាក់គូទដល់ដីក្នុងពេលអង្គុយសូត្រតះយិតទីពីរ
១២. លាដៃទាំងពីរដាក់នៅលើភ្លៅ ដោយដាក់ម្រាមដៃជាប់ក្នុងពេលអង្គុយ និងពេលអង្គុយសូត្រតះយិត គ្រាន់តែពេលអង្គុយសូត្រតះយិត ត្រូវក្ដាប់ដៃស្តាំ ក្តោបម្រាមដៃមេនឹងម្រាមដៃកណ្តាល ហើយចង្អុលម្រាមដៃចង្អុលក្នុងពេលហ្ស៊ីកៀរទៅចំពោះអល់ឡោះ។
១៣. ងាកមុខទៅខាងស្តាំនិងទៅខាងឆ្វេង នៅពេលឲ្យសាឡាម។
ចម្លើយ. ប្រការដែលនាំឲ្យខូចសឡាតមានដូចជា៖ ១. បោះបង់រូកុនណាមួយ ឬលក្ខខណ្ឌណាមួយនៃការសឡាត
២. និយាយដោយចេតនា
៣. ការហូប និងផឹក
៤. ធ្វើចលនាច្រើនបន្តបន្ទាប់គ្នា(ដោយគ្មានការចាំបាច់)។
៥. បោះបង់ប្រការវ៉ាជិបណាមួយនៃសឡាតដោយចេតនា
ចម្លើយ. របៀបនៃការសឡាតមានដូចខាងក្រោម ៖
១. តម្រង់ខ្លួនប្រាណរបស់គេទាំងមូលទៅកាន់ទិសគិបឡាត ដោយមិនត្រូវងាកខ្លួនចេញ ឬបែរខ្លួនចេញនោះឡើយ។
២. បន្ទាប់មក ត្រូវនៀត(នៅក្នុងចិត្ត)នូវសឡាតដែលគេចង់សឡាត ដោយមិនត្រូវបញ្ចេញសំឡេងនៀតនោះឡើយ។
៣. បន្ទាប់មក សូត្រតឹកពៀរ៉តុលអៀហរ៉មដោយសូត្រថា “الله أكبر” ព្រមជាមួយនឹងលើកដៃទាំងពីររបស់គេឲ្យស្មើនឹងស្មានៅពេលតឹកពៀរនោះ
៤. បន្ទាប់មក ដាក់បាតដៃស្តាំរបស់គេលើខ្នងដៃឆ្វេង និងដាក់លើទ្រូង
៥. បន្ទាប់មក សូត្រទូអា អ៊ិសទីហ្វតះ ដោយសូត្រថា ៖
اللَّهُمَّ بَاعِدْ بَيْنِي وبيْنَ خَطَايَايَ كما بَاعَدْتَ بيْنَ المَشْرِقِ وَالْمَغْرِبِ، اللَّهُمَّ نَقِّنِي مِن خَطَايَايَ كما يُنَقَّى الثَّوْبُ الأبْيَضُ مِنَ الدَّنَسِ، اللَّهُمَّ اغْسِلْنِي مِن خَطَايَايَ بالثَّلْجِ وَالْمَاءِ وَالْبَرَدِ
ឬសូត្រថា៖ سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ وَتَبَارَكَ اسْمُكَ وَتَعَالَى جَدُّكَ وَلَا إِلَهَ غَيْرُكَ
៦.
﴿بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ١ ٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ ٢ ٱلرَّحۡمَٰنِ ٱلرَّحِيمِ٣ مَٰلِكِ يَوۡمِ ٱلدِّينِ ٤ إِيَّاكَ نَعۡبُدُ وَإِيَّاكَ نَسۡتَعِينُ٥ ٱهۡدِنَا ٱلصِّرَٰطَ ٱلۡمُسۡتَقِيمَ٦ صِرَٰطَ ٱلَّذِينَ أَنۡعَمۡتَ عَلَيۡهِمۡ غَيۡرِ ٱلۡمَغۡضُوبِ عَلَيۡهِمۡ وَلَا ٱلضَّآلِّينَ٧﴾ [الفاتحة: 1-7]
បន្ទាប់មក សូត្រ ៦. បន្ទាប់មក សូត្រ ៧. បន្ទាប់មកទៀតសូត្រ ហើយសូត្រស៊ូរ៉ោះ អាល់ហ្វាទីហះ ដោយសូត្រថា ៖ ៧. បន្ទាប់មកទៀតសូត្រ ហើយសូត្រស៊ូរ៉ោះ អាល់ហ្វាទីហះ ដោយសូត្រថា ៖ (អាល់ហ្វាទីហះ ៈ ១-៧)
ក្រោយសូត្រហ្វាទីហះចប់ ត្រូវពោលពាក្យ “آمين” ដែលមានន័យថា “សូមអល់ឡោះជាម្ចាស់ទទួលយកផងចុះ”។
៨. បន្ទាប់មកទៀត សូត្រអ្វីដែលងាយស្រួលអំពីគម្ពីរគួរអានដែលគេចាំ ហើយគួរសូត្រឲ្យបានយូរ(សូត្រវែង)ក្នុងពេលសឡាតស៊ូពុស។
៩. បន្ទាប់មកទៀត ត្រូវឱនរូកុ ពោលគឺត្រូវបន្ទន់ខ្នងរបស់គេ ជាការលើកតម្កើងចំពោះអល់ឡោះជាម្ចាស់។ ត្រូវសូត្រតឹកពៀរពេលឱនចុះទៅរូកុនេះ ព្រមជាមួយនឹងលើកដៃទាំងពីររបស់គេឲ្យស្មើនឹងស្មាទាំងពីរ។ ត្រូវសន្ធឹងខ្នងឲ្យបានស្មើ ហើយត្រូវដាក់ក្បាលស្មើនឹងខ្នង ហើយដាក់ដៃទាំងពីរលើជង្គង់ដោយញែកម្រាមដៃចេញពីគ្នា។
១០. សូត្រនៅក្នុងពេលរូកុថា "سُبْحَانَ ربِّي العظيمِ" ចំនួនបីដង ហើយប្រសិនបើគេអាចបន្ថែមថា៖ "سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ ، اللَّهُمَّ اغْفِرْ لِيْ" ទៀត គឺជាការប្រសើរ។
១១. បន្ទាប់មក ងើបពីរូកុវិញ ហើយសូត្រថា "سمِع اللَّه لمَنْ حَمِدَه" ព្រមជាមួយនឹងលើកដៃទាំងពីររបស់គេរហូតស្មើនឹងស្មាទាំងពីរ។ ចំពោះម៉ាក់មុម គឺមិនតម្រូវឲ្យសូត្រ"سمِع اللَّه لمَنْ حَمِدَه" នោះទេ។
១២. បន្ទាប់ពីឈរត្រង់ហើយ ត្រូវសូត្រថា رَبَّنَا ولك الحْمدُ، مِلْء السَّمَاوَاتِ وَالأَرْضِ، وَمِلْء مَا شِئْتَ مِنْ شَيْءٍ بَعْدُ
១៣. បន្ទាប់មកទៀត ចុះទៅស៊ូជោតលើកទីមួយ ដោយសូត្រនៅពេលចុះទៅស៊ូជោតនោះថា “الله أكبر”។ ត្រូវស៊ូជោតលើអវៈយវៈទាំងប្រាំពីរ គឺថ្ងាសរួមនឹងច្រមុះ បាតដៃទាំងពីរ ក្បាលជង្គង់ទាំងពីរ និងចុងជើងទាំងពីរ។ ញែកកែងដៃទាំងពីរចេញពីខ្លួន មិនត្រូវដាក់ដៃរាបស្មើលើដីឡើយ ហើយត្រូវដាក់ម្រាមដៃតម្រង់គិបឡាត។
១៤. សូត្រក្នុងពេលស៊ូជោតនោះថា "سُبْحانَ رَبِّيَ الأَعْلى" ចំនួនបីដង។ ប្រសិនបើគេបន្ថែមថា "سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ ، اللَّهُمَّ اغْفِرْ لِيْ" គឺជាការប្រសើរ។
១៥. បន្ទាប់មកទៀត ងើបក្បាលរបស់គេពឺស៊ូជោតមកវិញ ដោយសូត្រថា "الله أكبر"
១៦. បន្ទាប់មកទៀត អង្គុយចន្លោះរវាងស៊ូជោតទាំងពីរ ដោយអង្គុយលើប្រអប់ជើងខាងឆ្វេង បញ្ឈរប្រអប់ជើងខាងស្តាំ ក្តាប់ដៃស្តាំដាក់លើភ្លៅស្តាំជិតក្បាលជង្គង់ ហើយចង្អុលនឹងម្រាមចង្អុលរួចកម្រើកវានៅពេលទូអា ភ្ជាប់ចុងម្រាមដៃមេជាមួយចុងម្រាមដៃកណ្តាលរាងជារង្វង់ លាដៃឆ្វេង និងដាក់ម្រាមដៃជាប់គ្នាលើភ្លៅឆ្វេងជិតក្បាលជង្គង់។
១៧. សូត្រក្នុងពេលអង្គុយចន្លោះរវាងស៊ូជោតនោះថា៖
رب اغْفِرْ لِي، وَارْحَمْنِي، واهدني، وَارْزُقْنِي، واجبرني، وَعَافِني
១៨. បន្ទាប់មកទៀត ត្រូវចុះទៅស៊ូជោតជាលើកទីពីរដូចការស៊ូជោតលើកទីមួយដែរ ទាំងការសូត្រ និងកាយវិការ ព្រមទាំងតឹកពៀរពេលស៊ូជោត
១៩. បន្ទាប់មកទៀត ត្រូវក្រោកពីស៊ូជោតលើកទីពីរនេះ(មកឈរត្រង់វិញ) ដោយសូត្រថា “الله أكبر” ហើយត្រូវសឡាតនៅរ៉ក្អាត់ទីពីរនេះ ដូចក្នុងរ៉ក្អាត់ទីមួយដែរ ទាំងការសូត្រ និងកាយវិការផ្សេងៗ លើកលែងតែទូអាអ៊ីសទីហ្វតះប៉ុណ្ណោះដែលមិនតម្រូវឲ្យសូត្រ។
២០. បន្ទាប់ពីបញ្ចប់រ៉ក្អាត់ទីពីរ(ក្រោយពីបានស៊ូជោតលើកទីពីររួច) គេត្រូវសូត្រតឹកពៀរ "الله أكبر" ហើយត្រូវអង្គុយចុះ និងត្រូវអង្គុយដូចរបៀបដែលគេអង្គុយនៅចន្លោះរវាងស៊ូជោតទាំងពីរដូច្នោះដែរ។
២១. បន្ទាប់មកទៀត ត្រូវសូត្រតះយិតនៅក្នុងពេលអង្គុយនេះ ដោយសូត្រថា ៖
التَّحيَّاتُ للَّهِ والصَّلواتُ والطَّيِّباتُ السَّلامُ عليْكَ أيُّها النَّبيُّ ورحمةُ اللَّهِ وبرَكاتُهُ السَّلامُ علينا وعلى عبادِ اللَّهِ الصَّالحينَ أشْهدُ أن لا إلَهَ إلَّا اللَّهُ وأشْهدُ أنَّ محمَّدًا عبدُهُ ورسولُهُ
ក្រោយមក ត្រូវសឡាវ៉ាតលើណាពីដោយសូត្រថា៖
اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ ، وعَلَى آلِ مُحَمَّدٍ ، كَمَا صَلَّيْتَ على إبراهيم وعَلَى آلِ إبْرَاهِيمَ ، إنَّكَ حَمِيدٌ مَجيدٌ ، اللَّهُمَّ بَارِكْ عَلَى مُحَمَّدٍ ، وعَلَى آلِ مُحَمَّدٍ ، كَمَا بَارَكْتَ على إبراهيم وعَلَى آلِ إبْرَاهِيمَ ، إنَّكَ حَمِيدٌ مَجْيدٌ،
រួចមក គេអាចទូអាដូចខាងក្រោម៖
اللَّهُمَّ إنِّي أَعُوذُ بِكَ مِنْ عَذَابِ جَهَنَّمَ ، وَمِنْ عَذَابِ القَبْرِ ، وَمِنْ فِتْنَةِ المَحْيَا وَالْمَمَاتِ ، وَمِنْ شَرِّ فِتْنَةِ المَسِيحِ الدَّجَّالِ
ហើយគេអាចសុំទូអា(បួងសូង)ផ្សេងៗទៀតដែលគេចង់បាននៃប្រការល្អក្នុងលោកិយ និងបរលោក។
២២. ជាចុងក្រោយ គេត្រូវឲ្យសាឡាមទៅខាងស្តាំ ដោយសូត្រថា "السلام عليكم ورحمة الله" រួចឲ្យសាឡាមទៅខាងឆ្វេងដោយសូត្រដូចគ្នានេះដែរ
២៣. ប្រសិនបើសឡាតនោះជាសឡាតដែលមានបីរ៉ក្អាត់ឬបួនរ៉ក្អាត់ នៅពេលដែលគេសូត្រតះយិតទីមួយចប់ គឺត្រង់ឃ្លាថា៖ "أشْهدُ أن لا إلَهَ إلَّا اللَّهُ وأشْهدُ أنَّ محمَّدًا عبدُهُ ورسولُهُ" គេត្រូវឈប់សូត្រ រួចមក គេត្រូវក្រោកឈរឡើងដោយសូត្រថា الله أكبر ព្រមជាមួយនឹងលើកដៃទាំងពីររបស់គេស្មើនឹងស្មាទាំងពីរ។
២៤. ប្រសិនបើសឡាតនោះជាសឡាតដែលមានបីរ៉ក្អាត់ឬបួនរ៉ក្អាត់ នៅពេលដែលគេសូត្រតះយិតទីមួយចប់ គឺត្រង់ឃ្លាថា៖ "أشْهدُ أن لا إلَهَ إلَّا اللَّهُ وأشْهدُ أنَّ محمَّدًا عبدُهُ ورسولُهُ" គេត្រូវឈប់សូត្រ រួចមក គេត្រូវក្រោកឈរឡើងដោយសូត្រថា الله أكبر ព្រមជាមួយនឹងលើកដៃទាំងពីររបស់គេស្មើនឹងស្មាទាំងពីរ។
២៥. បន្ទាប់មក គេត្រូវបន្តសឡាតនូវរ៉ក្អាត់ដែលនៅសល់ ដោយត្រូវសឡាតដូចក្នុងរ៉ក្អាត់ទីពីរដែរ តែមិនត្រូវសូត្រអ្វីផ្សេងបន្ទាប់ពីសូត្រហ្វាទីហះរួចនោះទេ។
២៦. បន្ទាប់មកទៀត ត្រូវអង្គុយលក្ខណៈបែបដាក់គូទផ្ទាល់ដី ដោយអង្គុយបញ្ឈរប្រអប់ជើងខាងស្តាំ ដាក់ប្រអប់ជើងខាងឆ្វេងពីក្រោមកជើងខាងស្តាំ និងដាក់គូទអង្គុយលើដី ហើយដាក់ដៃទាំងពីរលើភ្លៅដូចពេលអង្គុយតះយិតទីមួយដែរ។
២៧. សូត្រតះយិតនៅក្នុងពេលអង្គុយនេះរហូតដល់ចប់ រួចសឡាវ៉ាតលើណាពី ហើយគេអាចសុំទូអាផ្សេងៗបន្ទាប់ពីនោះ។
២៨. ជាចុងក្រោយ គេត្រូវឲ្យសាឡាមទៅខាងស្តាំ ដោយសូត្រថា "السلام عليكم ورحمة الله" រួចឲ្យសាឡាមទៅខាងឆ្វេងដោយសូត្រដូចគ្នានេះដែរ
ចម្លើយ. ហ្ស៊ីកៀរបន្ទាប់ពីសឡាតហ្វើរទូ(សឡាតដែលជាកាតព្វកិច្ច) គឺគេត្រូវសូត្រដូចខាងក្រោម៖
• أَسْتَغْفِرُ اللهَ، أَسْتَغْفِرُ اللهَ، أَسْتَغْفِرُ اللهَ
• اللَّهُمَّ أنْتَ السَّلاَمُ ، وَمِنْكَ السَّلاَمُ ، تَبَارَكْتَ يَا ذَا الجَلاَلِ وَالإكْرَامِ
• لا إلهَ إلا اللهُ وَحْدَهُ لا شَرِيكَ لهُ ، لَهُ المُلْكُ وَلَهُ الحَمْدُ ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ. اللَّهُمَّ لا مَانِعَ لِمَا أَعْطَيْتَ ، وَلا مُعْطِيَ لِمَا مَنَعْتَ ، وَلا يَنْفَعُ ذَا الجَدِّ مِنْكَ الجَدُّ
• لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ المُلْكُ وَلَهُ الحَمْدُ ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ. لا حَوْلَ وَلا قُوَّةَ إِلا بِاللهِ ، لا إلهَ إِلا اللهُ ، وَلا نَعْبُدُ إِلا إيَّاهُ ، لَهُ النِّعْمَةُ وَلَهُ الفَضْلُ وَلَهُ الثَّنَاءُ الحَسَنُ ، لا إلهَ إِلا اللهُ مُخْلِصِينَ لَهُ الدِّينَ وَلَوْ كَرِهَ الكَافِرُونَ.
សូត្រ “سُبْحَان اللهِ” ៣៣ដង
“الحَمْدُ للهِ” ៣៣ដង
“اللهُ أكْبَرُ” ៣៣ដង
រួចសូត្របង្គ្រប់១០០ដងនឹង៖
لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ المُلْكُ وَلَهُ الحَمْدُ ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ
បន្ទាប់មក សូត្រស៊ូរ៉ោះ អាល់អៀខ្លើស, ស៊ូរ៉ោះ អាល់ហ្វាឡឹក, និងស៊ូរ៉ោះ អាន់ណាស ដោយត្រូវសូត្រចំនួនបីៗដងចំពោះសឡាតស៊ូពុស និងសឡាតម៉ាហ្គ្រិប និងសូត្រចំនួនមួយដងចំពោះសឡាតផ្សេងទៀត។
• សូត្រអាយ៉ាត់គួរស៊ីយ៍ ចំនួនមួយដង
ចម្លើយ. សឡាតស៊ូណិតរ៉វ៉ាតិប(ស៊ូណិតអមសឡាតហ្វើរទូ)មាន ៖ ពីររ៉ក្អាត់មុនសឡាតស៊ូពុស(សឡាតពេលទៀបភ្លឺ
បួនរ៉ក្អាត់មុនសឡាតហ៊្សូហោរ(សឡាតពេលថ្ងៃត្រង់)
ពីររ៉ក្អាត់បន្ទាប់ពីសឡាតហ្ស៊ូហោរ
ពីររ៉ក្អាត់បន្ទាប់ពីសឡាតម៉ាហ្គ្រិប (សឡាតពេលព្រលប់)
ពីររ៉ក្អាត់បន្ទាប់ពីសឡាតអ៊ីស្ហា (សឡាតពេលយប់)
ឧត្តមភាព(ហ្វាទីឡាត់)របស់វា៖ ព្យាការីមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា៖ “អ្នកអ៊ីស្លាមទាំងឡាយណាដែលសឡាតដើម្បីអល់ឡោះរាល់ថ្ងៃចំនួន១២រ៉ក្អាត់ដោយស្ម័គ្រចិត្ដ ក្រៅពីសឡាតដែលជាកាតព្វកិច្ច(សឡាតហ្វើរទូ)នោះ អល់ឡោះជាម្ចាស់នឹងសង់ផ្ទះមួយសម្រាប់គាត់នៅក្នុងឋានសួគ៌”។ រាយការណ៍ដោយមូស្លីម អះម៉ាត់ និងអ្នកផ្សេងទៀត
ចម្លើយ. ថ្ងៃដែលល្អប្រសើរជាងគេក្នុងមួយសប្តាហ៍ គឺថ្ងៃជុមអាត់(ថ្ងៃសុក្រ)។ ព្យាការីមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា៖ “ពិតណាស់ នៅក្នុងចំណោមថ្ងៃដ៏ល្អបំផុតរបស់ពួកអ្នក គឺថ្ងៃជុមអាត់(ថ្ងៃសុក្រ)។ ក្នុងថ្ងៃនោះ គេបានបង្កើតអាហ្ទាំ ហើយក្នុងថ្ងៃនោះដែរ គេបានដកយកជីវិតគាត់វិញ។ នៅក្នុងថ្ងៃនោះដែរ ជាថ្ងៃដែលគេផ្លុំត្រែ(ថ្ងៃបរលោក) ហើយនៅក្នុងថ្ងៃនោះផងដែរ ជាថ្ងៃដែលគេដកយកជីវិតទាំងឡាយ។ ហេតុនេះចូរពួកអ្នកសឡាតមកចំពោះខ្ញុំឲ្យបានច្រើននៅថ្ងៃនេះ ព្រោះការសឡាវ៉ាតរបស់ពួកអ្នកត្រូវគេយកមកបង្ហាញខ្ញុំ។ គេបានបន្តថា៖ ពួកគេបានសួរថា៖ “ឱរ៉ស៊ូលុលឡោះ! តើការសឡាវ៉ាតរបស់ពួកខ្ញុំត្រូវគេយកទៅបង្ហាញលោកយ៉ាងដូចមេ្ដច ខណៈដែលរាងកាយរបស់លោករលួយហើយនោះ”? លោកបានឆើ្លយថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ដីមិនឲ្យស៊ីរាងកាយរបស់បណ្ដាព្យាការីទាំងឡាយនោះឡើយ”។ “ពិតណាស់ នៅក្នុងចំណោមថ្ងៃដ៏ល្អបំផុតរបស់ពួកអ្នក គឺថ្ងៃជុមអាត់(ថ្ងៃសុក្រ)។ ក្នុងថ្ងៃនោះ គេបានបង្កើតអាហ្ទាំ ហើយក្នុងថ្ងៃនោះដែរ គេបានដកយកជីវិតគាត់វិញ។ នៅក្នុងថ្ងៃនោះដែរ ជាថ្ងៃដែលគេផ្លុំត្រែ(ថ្ងៃបរលោក) ហើយនៅក្នុងថ្ងៃនោះផងដែរ ជាថ្ងៃដែលគេដកយកជីវិតទាំងឡាយ។ ហេតុនេះចូរពួកអ្នកសឡាតមកចំពោះខ្ញុំឲ្យបានច្រើននៅថ្ងៃនេះ ព្រោះការសឡាវ៉ាតរបស់ពួកអ្នកត្រូវគេយកមកបង្ហាញខ្ញុំ។ គេបានបន្តថា៖ ពួកគេបានសួរថា៖ “ឱរ៉ស៊ូលុលឡោះ! តើការសឡាវ៉ាតរបស់ពួកខ្ញុំត្រូវគេយកទៅបង្ហាញលោកយ៉ាងដូចមេ្ដច ខណៈដែលរាងកាយរបស់លោករលួយហើយនោះ”? លោកបានឆើ្លយថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ដីមិនឲ្យស៊ីរាងកាយរបស់បណ្ដាព្យាការីទាំងឡាយនោះឡើយ”។ “ពិតណាស់ នៅក្នុងចំណោមថ្ងៃដ៏ល្អបំផុតរបស់ពួកអ្នក គឺថ្ងៃជុមអាត់(ថ្ងៃសុក្រ)។ ក្នុងថ្ងៃនោះ គេបានបង្កើតអាហ្ទាំ ហើយក្នុងថ្ងៃនោះដែរ គេបានដកយកជីវិតគាត់វិញ។ នៅក្នុងថ្ងៃនោះដែរ ជាថ្ងៃដែលគេផ្លុំត្រែ(ថ្ងៃបរលោក) ហើយនៅក្នុងថ្ងៃនោះផងដែរ ជាថ្ងៃដែលគេដកយកជីវិតទាំងឡាយ។ ហេតុនេះចូរពួកអ្នកសឡាតមកចំពោះខ្ញុំឲ្យបានច្រើននៅថ្ងៃនេះ ព្រោះការសឡាវ៉ាតរបស់ពួកអ្នកត្រូវគេយកមកបង្ហាញខ្ញុំ។ គេបានបន្តថា៖ ពួកគេបានសួរថា៖ “ឱរ៉ស៊ូលុលឡោះ! តើការសឡាវ៉ាតរបស់ពួកខ្ញុំត្រូវគេយកទៅបង្ហាញលោកយ៉ាងដូចមេ្ដច ខណៈដែលរាងកាយរបស់លោករលួយហើយនោះ”? លោកបានឆើ្លយថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ដីមិនឲ្យស៊ីរាងកាយរបស់បណ្ដាព្យាការីទាំងឡាយនោះឡើយ”។ រាយការណ៍ដោយ អាពូហ្ទាវូទ និងអ្នកផ្សេងទៀត
ចម្លើយ. សឡាតជុមអាត់ គឺជាកាតព្វកិច្ចលើបុរសអ៊ីស្លាមគ្រប់រូបដែលធំដឹងក្តី និងមានសតិបញ្ញា។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا نُودِيَ لِلصَّلَوٰةِ مِن يَوۡمِ ٱلۡجُمُعَةِ فَٱسۡعَوۡاْ إِلَىٰ ذِكۡرِ ٱللَّهِ وَذَرُواْ ٱلۡبَيۡعَۚ ذَٰلِكُمۡ خَيۡرٞ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ ٩﴾ [الجمعة: 9]
ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលមានគេអំពាវនាវពួក អ្នកឱ្យទៅសឡាតនៅថ្ងៃសុក្រ ចូរពួកអ្នករួសរាន់ទៅរកការរំលឹក ចំពោះអល់ឡោះ ហើយចូរពួកអ្នកបោះបង់ចោលនូវការលក់ដូរ។ នោះគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបាន ដឹង។ (អាល់មូណាហ្វីគូន ៈ ៩)
ចម្លើយ. សឡាតជុមអាត់មានពីររ៉ក្អាត់។ អ៊ីម៉ាំត្រូវសូត្រឮៗនៅក្នុងរ៉ក្អាត់ទាំងពីរនេះ។ ព្រមជាមួយនេះ គេត្រូវសូត្រខុតហ្ពះមុននឹងសឡាតជុមអាត់នេះផងដែរ។
ចម្លើយ. គេមិនអនុញ្ញាតឲ្យគេចវេសមិនចូលរួមសឡាតជុមអាត់ឡើយ ព្រោះមានភស្តុតាងដែលបញ្ជាក់ដូចនេះ ដោយព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបោះបង់(សឡាត)បីជុមអាត់ដោយភាពមើលស្រាលចំពោះវានោះ អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតលើចិត្តរបស់គេ”។ រាយការណ៍ដោយ អាពូហ្ទាវូទ និងអ្នកផ្សេងទៀត
ចម្លើយ. ប្រការស៊ូណិតដែលគួរគប្បីធ្វើនៅថ្ងៃជុមអាត់មានដូចជា៖
១. ងូតទឹក
២. ប្រើប្រាស់គ្រឿងក្រអូប
៣. ស្លៀកសម្លៀកបំពាក់ស្អាតៗ
៤. រួសរាន់ទៅកាន់ម៉ាស្ជិត
៥. បង្កើននូវការសឡាវ៉ាតលើព្យាការីមូហាំម៉ាត់ ﷺ
៦. សូត្រស៊ូរ៉ោះ អាល់កះហ្វី
៧. ធ្វើដំណើរទៅម៉ាស្ជិតដោយដើរថ្មើជើង
៨. ព្យាយាមស្វែងរកពេលវេលាមួយម៉ោងដែលគេទទួលយកទូអា។
ចម្លើយ. ឧត្តមភាពនៃការសឡាតជើម៉ាអះ(សឡាតរួមគ្នា) គឺដូចមានបញ្ជាក់ក្នុងហាទីស្ហ អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ការសឡាតរួមគ្នា ល្អជាងការសឡាតម្នាក់ឯងចំនួន២៧កម្រិត”។ រាយការណ៍ដោយ មូស្លីម
ចម្លើយ. គឺការធ្វើកាយវិការផ្សេងៗនៃសឡាតដោយភាពនឹងនរ ព្រមជាមួយនឹងការផ្ចង់អារម្មណ៍ ឬដាក់ចិត្ត។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿قَدۡ أَفۡلَحَ ٱلۡمُؤۡمِنُونَ١ ٱلَّذِينَ هُمۡ فِي صَلَاتِهِمۡ خَٰشِعُونَ ٢﴾ [المؤمنون: 1-2]
បណ្ដាអ្នកដែលមានជំនឿពិតជាទទួលបានជោគជ័យ។ គឺបណ្ដាអ្នកដែលមានចិត្ដនឹងនរក្នុងការប្រតិបត្ដិសឡាតរបស់ ពួកគេ។ (អាល់មុមីនូន ៈ ១-២)
ចម្លើយ. ហ្សាកាត់ គឺជាសិទ្ធិដែលចាំបាច់ចំពោះប្រភេទទ្រព្យសម្បត្តិជាក់លាក់ដែលត្រូវផ្តល់ទៅឲ្យក្រុមណាមួយជាក់លាក់ និងក្នុងពេលវេលាជាក់លាក់។
វាជារូកុន(គោលគ្រឹះ)មួយក្នុងចំណោមរូកុនអ៊ីស្លាម ហើយការបរិច្ចាគហ្សកាត់នេះ គឺជាកាតព្វកិច្ចដែលគេដកយកពីអ្នកមានផ្តល់ទៅឲ្យអ្នកក្រ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿... وَءَاتُواْ ٱلزَّكَوٰةَ ...﴾ [البقرة: 43]
“ហើយចូរពួកអ្នកបរិច្ចាគហ្សាកាត់”។ (អាល់ហ្ពាក៏រ៉ោះ ៈ ៤៣)
ចម្លើយ. គឺជាការបរិច្ចាគទានទាំងឡាយក្រៅពីហ្សាកាត់ ដូចជាការបរិច្ចាគអ្វីមួយទៅក្នុងផ្លូវសប្បុរសនៅក្នុងពេលវេលាណាមួយ(ដោយគ្មានកំណត់)។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿وَأَنفِقُواْ فِي سَبِيلِ ٱللَّهِ ...﴾ [البقرة: 195]
“ហើយចូរពួកអ្នកចំណាយ(ទ្រព្យសម្បត្ដិ)ក្នុងមាគ៌ារបស់អល់ឡោះ”។ (អាល់ហ្ពាក៏រ៉ោះ ៈ ១៩៥)
ចម្លើយ. ការបួស គឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ចំពោះអល់ឡោះជាម្ចាស់ដោយការតម(អត់ទ្រាំ)ពីរាល់ប្រការទាំងឡាយណាដែលនាំឲ្យខូចបួស ចាប់តាំងពីហ្វាជើរ(សេតរុណរះ) រហូតដល់ថ្ងៃលិចវិញ ដោយភ្ជាប់ជាមួយនឹងការនៀត(តាំងចិត្ត)។ វាមានពីរប្រភេទ ៖
១. ការបួសដែលជាកាតព្វកិច្ច : ដូចជាការបួសខែរ៉ម៉ាហ្ទន ដែលវាជារូកុនមួយក្នុងចំណោមរូកុនអ៊ីស្លាម។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ كُتِبَ عَلَيۡكُمُ ٱلصِّيَامُ كَمَا كُتِبَ عَلَى ٱلَّذِينَ مِن قَبۡلِكُمۡ لَعَلَّكُمۡ تَتَّقُونَ١٨٣﴾ [البقرة: 183]
ឱបណ្ដាអ្នកដែលមានជំនឿ. អល់ឡោះបានដាក់កាតព្វ កិច្ចបួសមកលើពួកអ្នកដូចដែលទ្រង់បានដាក់កាតព្វកិច្ចទៅលើពួក អ្នកជំនាន់មុនៗដែរ ដើម្បីឱ្យពួកអ្នកកោតខ្លាចអល់ឡោះ។ (អាល់ហ្ពាក៏រ៉ោះ ៈ ១៨៣)
២. ការបួសដែលមិនមែនជាកាតព្វកិច្ច(បួសស្ម័គ្រចិត្ត) : ដូចជាការបួសថ្ងៃច័ន្ទនិងថ្ងៃព្រហស្បតិ៍នៅរៀងរាល់សប្តាហ៍ បួសបីថ្ងៃនៅរៀងរាល់ខែ ជាពិសេស គឺបណ្តាថ្ងៃខែភ្លឺ(ថ្ងៃទី១៣ ទី១៤ និងទី១៥)នៅរៀងរាល់ខែចន្ទគតិ។
ចម្លើយ. ឧត្តមភាពនៃការបួសខែរ៉ម៉ាហ្ទន គឺដូចមានបញ្ជាក់ក្នុងហាទីស្ហ អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាបួសនៅក្នុងខែរ៉ម៉ាហ្ទន ប្រកបដោយមានជំនឿ និងរំពឹងផលបុណ្យពីអល់ឡោះនោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក”។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ចម្លើយ. ឧត្តមភាពនៃការបួសស្ម័គ្រចិត្ត(បួសស៊ូណិត)ក្រៅពីបួសក្នុងខែរ៉ម៉ាហ្ទន គឺដូចមានបញ្ជាក់ក្នុងហាទីស្ហ អាពូសាអ៊ីត អាល់ឃុតរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំបម្រើគ្រប់រូបដែលបានបួសមួយថ្ងៃដើម្បីអល់ឡោះនោះ ទ្រង់នឹងធ្វើឲ្យគាត់ឃ្លាតឆ្ងាយពីឋាននរកចំនួន៧០ឆ្នាំ”។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ចម្លើយ. ប្រការមួយចំនួនដែលនាំឲ្យខូចឬដាច់បួសមានដូចជា៖ ១. ការហូប និងផឹកដោយចេតនា
២. ក្អួតដោយចេតនា
៣. ការចេញពីសាសនាអ៊ីស្លាម(មួរតាត់)។
ចម្លើយ. ប្រការស៊ូណិតនៃការបួសមានដូចជា៖ ១. រួសរាន់នៅក្នុងការស្រាយបួស
២. ហូបបាយបួស និងពន្យារពេលក្នុងការហូបបាយបួស
៣. បង្កើនការសាងអំពើល្អ និងការគោរពប្រតិបត្តិផ្សេងៗ
៤. នៅពេលមានអ្នកជេរប្រមាថឬបង្កជម្លោះ ត្រូវពោលថា៖ “ខ្ញុំជាអ្នកបួស”។
៥. សុំទូអានៅពេលស្រាយបួស
៦. ស្រាយបួសនឹងផ្លែល្មើស្រស់ ឬល្មើក្រៀម។ តែប្រសិនបើគ្មានទេ ត្រូវស្រាយបួសនឹងទឹក។
ចម្លើយ. និយមន័យហាជ្ជី៖ ហាជ្ជី គឺជាការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ដោយគោលបំណងធ្វើដំណើរទៅកាន់ពៃតុលឡោះ(កាក់ហ្ពះ)ដើម្បីធ្វើកិច្ចប្រណិប័តន៍ដែលគេបានកំណត់ជាក់លាក់ និងក្នុងពេលវេលាដែលគេកំណត់ជាក់លាក់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿... وَلِلَّهِ عَلَى ٱلنَّاسِ حِجُّ ٱلۡبَيۡتِ مَنِ ٱسۡتَطَاعَ إِلَيۡهِ سَبِيلٗاۚ وَمَن كَفَرَ فَإِنَّ ٱللَّهَ غَنِيٌّ عَنِ ٱلۡعَٰلَمِينَ ٩٧﴾ [آل عمران: 97]
ហើយអល់ឡោះបានដាក់កាតព្វកិច្ចលើមនុស្ស លោកឱ្យធ្វើបុណ្យហាជ្ជីនៅផ្ទះរបស់អល់ឡោះ(ម៉ាក្កះ)ចំពោះអ្នក ដែលមានលទ្ធភាពទៅដល់។ ហើយបើអ្នកណាបានបដិសេធ ពិត ប្រាកដណាស់ អល់ឡោះមិនត្រូវការអ្វីមួយពីពិភពទាំងអស់ឡើយ។ (អាលីអ៊ិមរ៉ន ៈ ៩៧)
ចម្លើយ. ហាជ្ជីមានបួនរូកុនគឺ៖ ១. អៀហរ៉ម
២. ឈប់សំចតនៅឯអារ៉ហ្វះ
៣. តវ៉ាហ្វអ៊ីហ្វាហ្ទោះ
៤. ដើរសាអ៊ីរវាងភ្នំសហ្វា និងភ្នំម៉ារវ៉ះ។
ចម្លើយ. ឧត្តមភាពនៃការធ្វើធម្មយាត្រាហាជ្ជី គឺដូចមានបញ្ជាក់ក្នុងហាទីស្ហ អាពូហ៊ូរ៉យរ៉ោះ رضي الله عنه គាត់បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបានធ្វើធម្មយាត្រាហាជ្ជីដើម្បីអល់ឡោះ ហើយ(ក្នុងពេលបំពេញកិច្ចការហាជ្ជីនោះ)គេមិនបានរួមមេត្រីជាមួយភរិយា និងមិនបានល្មើសនឹងបទបញ្ជាផ្សេងៗរបស់អល់ឡោះទេនោះ គេនឹងវិលត្រឡប់មកវិញដូចជាថ្ងៃដែលគេប្រសូត្រពីផ្ទៃម្តាយរបស់គេដូច្នោះដែរ(ពោលគឺជ្រះស្អាតពីបាបកម្ម)”។ រាយការណ៍ដោយ អាល់ពូខរី និងអ្នកផ្សេងទៀត
រាយការណ៍ដោយ អាល់ពូខរី និងអ្នកផ្សេងទៀត
ចម្លើយ. និយមន័យអ៊ុមរ៉ោះ៖ អ៊ុមរ៉ោះ គឺជាការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ដោយគោលបំណងធ្វើដំណើរទៅកាន់ពៃតុលឡោះ(កាក់ហ្ពះ)ដើម្បីធ្វើកិច្ចប្រណិប័តន៍ដែលគេបានកំណត់ជាក់លាក់ ក្នុងពេលវេលាណាមួយ(ដោយគ្មានកំណត់ជាក់លាក់)។
ចម្លើយ. អ៊ុមរ៉ោះមានបីរូកុនគឺ៖ ១. អៀហរ៉ម
២. តវ៉ាហ្វ(ប្រទក្សិណ)ជុំវិញពៃតុលឡោះ
៤. ដើរសាអ៊ីរវាងភ្នំសហ្វា និងភ្នំម៉ារវ៉ះ។
ចម្លើយ. គឺជាការបូជា និងលះបង់ក្នុងការផ្សព្វផ្សាយសាសនាអ៊ីស្លាម ឬការពារសាសនាអ៊ីស្លាម ឬសាសនិកអ៊ីស្លាម ឬក៏ការធ្វើសង្គ្រាមប្រឆាំងនឹងសត្រូវអ៊ីស្លាម ឬសត្រូវរបស់សាសនិកអ៊ីស្លាម។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿... وَجَٰهِدُواْ بِأَمۡوَٰلِكُمۡ وَأَنفُسِكُمۡ فِي سَبِيلِ ٱللَّهِۚ ذَٰلِكُمۡ خَيۡرٞ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ ٤١﴾ [التوبة: 41]
ចូរពួកអ្នកចេញទៅប្រយុទ្ធទាំងសភាពស្រាល (យុវវ័យ ធូរធារ) ឬសភាពធ្ងន់(វ័យចំណាស់ក្រលំបាក) ហើយចូរពួកអ្នក តស៊ូលះបង់ទាំងទ្រព្យសម្បត្ដិ និងខ្លួនប្រាណរបស់ពួកអ្នកក្នុងមាគ៌ារបស់អល់ឡោះ។ នោះជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិន បើពួកអ្នកបានដឹង។ (អាត់តាវហ្ពះ ៈ ៤១)
*******
ចម្លើយ. ពូជពង្សរបស់ព្យាការីមូហាំម៉ាត់គឺ ៖ មូហាំម៉ាត់ ជាកូនរបស់អាប់ទុលឡោះ ជាចៅរបស់ អាប់ទុលមូតល់ឡឹប និងត្រូវជាចៅទួតរបស់ហាស្ហឹម។ ហើយហាស្ហឹម គឺចេញមកពីអម្បូរគូរ៉័ស្ហ ហើយអម្បូរគូរ៉័ស្ហ គឺចេញមកពីជនជាតិអារ៉ាប់។ រីឯជនជាតិអារ៉ាប់វិញ គឺចេញមកពីពូជពង្សរបស់ព្យាការីអ៊ីស្មាអែល កូនប្រុសរបស់ ព្យាការីអ៊ីព្រហ៊ីមعليهما السلام។
ចម្លើយ. ម្តាយរបស់ព្យាការីមូហាំម៉ាត់ឈ្មោះ អាមីណះ កូនស្រីរបស់វ៉ាហាប់។
ចម្លើយ. ឪពុករបស់ព្យាការីមូហាំម៉ាត់ទទួលមរណភាពនៅឯម៉ាទីណះ ខណៈដែលម្តាយរបស់លោកពពោះលោក ដោយលោកពុំទាន់ប្រសូត្រនៅឡើយទេ។
ចម្លើយ. ព្យាការីមូហាំម៉ាត់ ប្រសូត្រនៅក្នុងឆ្នាំដំរី នាថ្ងៃច័ន្ទ ខែរ៉ពីអ៊ុលអាវវ៉ាល់(ខែទី៣នៃប្រតិទិនអ៊ីស្លាម)។
ចម្លើយ. ព្យាការីមូហាំម៉ាត់ ប្រសូត្រនៅក្នុងទីក្រុងម៉ាក្កះ(ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបច្ចុប្បន្ន)។
ចម្លើយ. ក្រៅពីម្តាយរបស់លោក អ្នកដែលបំបៅលោក(មេដោះ)មានដូចជា ៖ • អ្នកបម្រើឪពុករបស់លោក គឺលោកស្រី អ៊ុមមូ អៃម៉ាន់
• អ្នកបម្រើឪពុកមារបស់លោកឈ្មោះអាពូឡាហាប់ គឺលោកស្រី ស៊ូវ៉ៃហ្ពះ
• លោកស្រី ហាលីម៉ះ អាស្សាក់ទីយ៉ះ។
ចម្លើយ. ម្តាយរបស់ព្យាការីមូហាំម៉ាត់បានទទួលមរណភាពនៅពេលដែលលោកទើបតែមានអាយុប្រាំមួយឆ្នាំប៉ុណ្ណោះ ហើយអ្នកដែលគ្រប់គ្រង មើលថែលោកបន្ត គឺជីតារបស់លោកឈ្មោះ អាប់ទុលមូតល់ឡឹប។
ចម្លើយ. ជីតារបស់ព្យាការីមូហាំម៉ាត់ គឺលោក អាប់ទុលមូតល់ឡឹប បានទទួលមរណភាពក្នុងពេលដែលព្យាការីទើបតែមានអាយុប្រាំបីឆ្នាំប៉ុណ្ណោះ ហើយអ្នកដែលមើលថែរក្សាលោកបន្ត គឺឪពុកមារបស់លោកដែលមានឈ្មោះថា អាពូត៏ឡឹប។
ចម្លើយ. លោកធ្វើដំណើរទៅកាន់ទឹកដីស្ហាម(ប្រទេសស៊ីរី)ជាមួយឪពុកមារបស់លោកនៅពេលដែលលោកមានអាយុ១២ឆ្នាំ។
ចម្លើយ. ការធ្វើដំណើរជាលើកទីពីររបស់លោកទៅកាន់ទឹកដីស្ហាម គឺក្នុងការធ្វើជំនួញរបស់លោកឲ្យលោកស្រី ខទីហ្ជះ។ នៅពេលដែលលោកវិលត្រឡប់មកវិញ លោកក៏បានរៀបការជាមួយនឹងលោកស្រី ខទីហ្ជះ ដែលនៅពេលនោះ លោកមានអាយុ២៥ឆ្នាំ។
ចម្លើយ. ពួកគូរ៉័ស្ហបានសាងសង់កាក់ហ្ពះឡើងវិញនៅពេលដែលព្យាការីមូហាំម៉ាត់មានអាយុ៣៥ឆ្នាំ។
លោកបានកាត់ក្តីឲ្យពួកគូរ៉័ស្ហនៅពេលដែលពួកគេមានការខ្វែងគំនិតគ្នា ថាតើអ្នកណាដែលស័ក្តិសមនឹងយកហាជើរុលអាសវ៉ាត់(ថ្មខ្មៅនៅជាប់កាក់ហ្ពះ)ទៅដាក់នៅកន្លែងដើមវិញ។ ពេលនោះ លោកបានយកថ្មនោះដាក់លើក្រណាត់មួយផ្ទាំង ហើយលោកបានប្រើឲ្យកុលសម្ព័ន្ធនីមួយៗកាន់ជាយក្រណាត់នោះ ដែលនៅពេលនោះ គឺមានបួនកុលសម្ព័ន្ធ។ នៅពេលដែលពួកគេបានលើកវាទៅដល់កន្លែងដើមរបស់វាវិញហើយនោះ ព្យាការីមូហាំម៉ាត់ក៏បានលើកថ្មនោះដោយផ្ទាល់ដៃរបស់លោកដាក់នៅកន្លែងដើមរបស់វាវិញ។
ចម្លើយ. ព្យាការីមូហាំម៉ាត់ត្រូវបានអល់ឡោះតែងតាំងជាអ្នកនាំសារ ក្នុងពេលដែលលោកមានអាយុ៤០ឆ្នាំ ហើយលោកត្រូវបានគេតែងតាំងជាអ្នកនាំសារទៅកាន់មនុស្សលោកទាំងអស់ ជាអ្នកផ្តល់ដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាន។
ចម្លើយ. គឺការយល់សុបិនយ៉ាងពិតប្រាកដ។ នៅពេលដែលលោកយល់សុបិនឃើញអ្វីមួយ វាក៏បានកើតឡើងយ៉ាងពិតប្រាកដ ប្រៀបដូចជាពន្លឺអរុណោភាសបានរះឡើង។
ចម្លើយ. គឺលោកតែងតែទៅគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់នៅក្នុងរូងភ្នំ “ហ៊ីរ៉ក”។ វ៉ាហ៊ីដំបូងបង្អស់ត្រូវបានបញ្ចុះមកខណៈពេលលោកកំពុងគោរពសក្ការៈចំពោះអល់ឡោះនៅក្នុងរូងភ្នំ”ហ៊ីរ៉ក”នេះ។
ចម្លើយ. គឺលោកតែងតែទៅគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់នៅក្នុងរូងភ្នំ “ហ៊ីរ៉ក”។ វ៉ាហ៊ីដំបូងបង្អស់ត្រូវបានបញ្ចុះមកខណៈពេលលោកកំពុងគោរពសក្ការៈចំពោះអល់ឡោះនៅក្នុងរូងភ្នំ”ហ៊ីរ៉ក”នេះ។
ចម្លើយ
﴿ٱقۡرَأۡ بِٱسۡمِ رَبِّكَ ٱلَّذِي خَلَقَ١ خَلَقَ ٱلۡإِنسَٰنَ مِنۡ عَلَقٍ٢ ٱقۡرَأۡ وَرَبُّكَ ٱلۡأَكۡرَمُ٣ ٱلَّذِي عَلَّمَ بِٱلۡقَلَمِ٤ عَلَّمَ ٱلۡإِنسَٰنَ مَا لَمۡ يَعۡلَمۡ٥﴾ [العلق: 1-5]
អាយ៉ាត់(វាក្យខណ្ឌ)ដែលត្រូវបានបញ្ចុះមកដំបូងគេបង្អស់នៃគម្ពីរគួរអាន គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា (អាល់អាឡឹក ៈ ១-៥)
ចម្លើយ. អ្នកដែលមានជំនឿនឹងសារដែលព្យាការីមូហាំម៉ាត់នាំមកមុនគេបង្អស់គឺ ៖ ក្នុងចំណោមបុរស គឺអាពូហ្ពាកើរ អាស្ស៊ិទ្ទីក (ជាមិត្តសំឡាញ់របស់លោក) ក្នុងចំណោមស្ត្រី គឺលោកស្រី ខទីហ្ជះ កូនស្រីរបស់ ឃូវៃឡិត (ជាភរិយារបស់លោក) ក្នុងចំណោមកុមារ គឺអាលី កូនប្រុសរបស់ អាពូត៏ឡឹប (ត្រូវជាជីដូនមួយរបស់លោក) ក្នុងចំណោមអ្នកបម្រើគឺ ហ្ស៊េទ កូនរបស់ ហារីសះ ក្នុងចំណោមទាសករ គឺ ពីឡាល កូនរបស់ រ៉ហ្ពាស និងអ្នកផ្សេងទៀតក្រៅពីពួកគេ។
ចម្លើយ. ការអំពាវនាវ(ហ្ទាក់វ៉ះ)មនុស្សទៅកាន់សាសនាអ៊ីស្លាមរបស់ព្យាការីមូហាំម៉ាត់ គឹធ្វើឡើងដោយស្ងៀមស្ងាត់អស់រយៈពេលប្រមាណជាងបីឆ្នាំ។ ក្រោយមក ទើបគេបង្គាប់ប្រើព្យាការីមូហាំម៉ាត់ឲ្យធ្វើការអំពាវនាវមនុស្សជាលក្ខណៈបើកចំហ។
ចម្លើយ. ពួកមុស្ហរីគីន(ពួកពហុទេពនិយម)បានធ្វើទុក្ខបុកម្នេញលោក និងអ្នកមូស្លីមយ៉ាងខ្លាំងក្លា រហូតដល់លោកបានអនុញ្ញាតឲ្យពួកគេធ្វើការភៀសខ្លួនទៅកាន់ស្តេច“ណាជើស្ហ៊ី”នៅឯទឹកដីហាហ្ពាស្ហះ(ប្រទេសអេចូពី)។
ពួកមុស្ហរីគីនបានឯកភាពគ្នាលើការសម្លាប់ព្យាការីមូហាំម៉ាត់ ក៏ប៉ុន្តែ អល់ឡោះបានការពារលោក ដោយឲ្យឪពុកមារបស់លោក គឺអាពូត៏ឡឹប ក្លាយជាអ្នកបីបាច់ថែរក្សាលោក ដើម្បីការពារលោកពីពួកគេ។
ចម្លើយ. គឺឪពុកមារបស់ព្យាការីមូហាំម៉ាត់ឈ្មោះ អាពូត៏ឡឹប និងភរិយារបស់លោក គឺលោកស្រី ខទីហ្ជះ។
ចម្លើយ. ព្រឹត្តិការណ៍ “អ៊ីសរ៉ក” និង”មៀករ៉ច” កើតឡើងក្នុងពេលដែលលោកមានអាយុ៥០ឆ្នាំ ដោយក្នុងពេលនោះ គេបានដាក់កាតព្វកិច្ចសឡាតទាំងប្រាំពេល។
អ៊ីសរ៉ក : គឺការធ្វើដំណើររបស់ព្យាការីមូហាំម៉ាត់ ពីម៉ាស្ជិទអាល់ហារ៉ម(ទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត) ទៅកាន់ម៉ាស្ជិទអាល់អឹកស៏(ទីក្រុងយេរូសាឡឹម ប្រទេសប៉ាឡេស្ទីន)។
មៀករ៉ច : គឹការធ្វើដំណើរ(ឡើង)ពីម៉ាស្ជិតអាល់អឹកស៏ ឆ្ពោះទៅលើមេឃ និងទៅកាន់ “ស៊ិទរ៉ទុលមុនតាហា” (នៅពីលើមេឃជាន់ទី៧)។
ចម្លើយ. គឺលោកបានអំពាវនាវអ្នកស្រុកតំបន់តអ៊ីហ្វ ហើយលោកក៏បានបង្ហាញខ្លួនផងដែរនៅក្នុងរដូវកាលនិងកន្លែងដែលមនុស្សជួបជុំគ្នា រហូតដល់មានអ្នកមកពីទីក្រុងម៉ាទីណះក្នុងចំណោមពួកអាន់សរ៍។ ពេលនោះ ពួកគេមានជំនឿលើលោក និងបានសច្ចាប្រណិធានលើការជួយលោក។
ចម្លើយ. ព្យាការីមូហាំម៉ាត់បានអំពាវនាវមនុស្សទៅកាន់សាសនាអ៊ីស្លាមក្នុងទីក្រុងម៉ាក្កះអស់រយៈពេល១៣ឆ្នាំ។
ចម្លើយ. ព្យាការីមូហាំម៉ាត់លោកបានភៀសខ្លួនពីក្រុងម៉ាក្កះ ឆ្ពោះទៅកាន់ក្រុងម៉ាទីណះ។
ចម្លើយ. លោកបានរស់នៅឯទីក្រុងម៉ាទីណះអស់រយៈពេល១០ឆ្នាំ។
ចម្លើយ. គឺមានដូចជា ការបរិច្ចាគហ្សាកាត់ ការបួស ការធ្វើហាជ្ជី ការធ្វើសង្គ្រាម ការអាហ្សាន(ប្រកាសប្រាប់មនុស្សពីការចូលដល់ម៉ោងសឡាត) និងច្បាប់អ៊ីស្លាមផ្សេងៗជាច្រើនទៀត។
ចម្លើយ. សមរភូមិសំខាន់ៗដែលព្យាការីមូហាំម៉ាត់លោកបានចូលរួម មានដូចជា ៖ សមរភូមិហ្ពាទើរ
សមរភូមិអ៊ូហ៊ុទ
សមរភូមិអះហ្សាប
សមរភូមិរំដោះក្រុងម៉ាក្កះ
ចម្លើយ.
﴿وَٱتَّقُواْ يَوۡمٗا تُرۡجَعُونَ فِيهِ إِلَى ٱللَّهِۖ ثُمَّ تُوَفَّىٰ كُلُّ نَفۡسٖ مَّا كَسَبَتۡ وَهُمۡ لَا يُظۡلَمُونَ ٢٨١﴾ [البقرة: 281]
អាយ៉ាត់ចុងក្រោយបង្អស់នៃគម្ពីរគួរអានដែលត្រូវបានបញ្ចុះមក គឺ ៖ (អាល់ហ្ពាក៏រ៉ោះ ៈ ២៨១)
ចម្លើយ. ព្យាការីមូហាំម៉ាត់បានទទួលមរណភាពក្នុងខែរ៉ពីអ៊ុលអាវវ៉ាល់ ឆ្នាំទី១១បន្ទាប់ពីលោកបានភៀសខ្លួន ក្នុងជន្មាយុ៦៣ឆ្នាំ។
ចម្លើយ. ភរិយាមួយចំនួនរបស់ព្យាការីមូហាំម៉ាត់មានដូចជា ៖ ១. ខទីហ្ជះ កូនស្រី ឃូវ៉ែឡិត
២. សាវហ្ទះ កូនស្រីរបស់ ហ្សាំអះ
៣.អាអ៊ីស្ហះ កូនស្រីរបស់ អាពូហ្ពាកើរ
៤.ហាហ្វសោះ កូនស្រីរបស់ អាពូហ្ពាកើរ
៥. ហ្សៃណប់ កូនស្រីរបស់ ឃូហ្សៃម៉ះ
៦. អ៊ុមមូសាឡាម៉ះ ហ៊ិនទ៍ កូនស្រីរបស់ អាពូអ៊ូម៉ៃយ៉ះ
៧. អ៊ុមមូហាពីហ្ពះ រ៉ុមឡះ កូនស្រីរបស់ អាពូសាហ្វយ៉ាន
៨. ជូវ៉ៃរីយ៉ះ កូនស្រីរបស់ អាល់ហារីស
៩. ម៉ៃមូណះ កូនស្រីរបស់ អាល់ហារីស
១០. សហ្វីយ៉ះ កូនស្រីរបស់ ហ៊ូយ៉ៃ
១១. ហ្សៃណប់ កូនស្រីរបស់ ហ្ជះស៊ិន
ចម្លើយ. បុត្រាបុត្រីរបស់ព្យាការីមូហាំម៉ាត់មាន ៖ បុត្រារបស់លោក មានចំនួនបីនាក់ ៖
កសឹម
អាប់ទុលឡោះ
និងអ៊ីព្រហ៊ីម
ចំណែកឯបុត្រីវិញ មានចំនួនបួននាក់គឺ ៖
ហ្វាទីម៉ះ
រូក័យយ៉ះ
អ៊ុមមូកាល់សូម
និងហ្សៃណប់។
បុត្រាបុត្រីទាំងអស់ខាងលើនេះ សុទ្ធតែជាកូននឹងលោកស្រីខទីហ្ជះទាំងអស់ លើកលែងតែអ៊ីព្រហ៊ីមម្នាក់ប៉ុណ្ណោះ ហើយពួកគេទាំងអស់ក៏សុទ្ធតែបានទទួលមរណភាពមុនព្យាការីផងដែរ លើកលែងតែហ្វាទីម៉ះម្នាក់គត់ដែលទទួលមរណភាពក្រោយព្យាការីរយៈពេល៦ខែ។
ចម្លើយ. ព្យាការីមូហាំម៉ាត់ ﷺ មានកម្ពស់សមល្មម មិនខ្ពស់ពេក មិនទាបពេក សម្បុរសភ្លឺថ្លា ពុកចង្កាក្រាស់ ភ្នែកធំស្រឡះ មាត់ធំទូលាយស្អាត សក់ខ្មៅ ស្មាធំទូលាយ ក្លិនខ្លួនក្រអូប ហើយរូបសម្បត្តិផ្សេងៗទៀតរបស់លោក សុទ្ធតែស្រស់ស្អាត។
ចម្លើយ. ព្យាការីមូហាំម៉ាត់បានបន្សល់ទុកនូវមាគ៌ាដ៏ភ្លឺស្វាងត្រចេះត្រចង់សម្រាប់ប្រជាជាតិរបស់លោក ដែលពេលយប់របស់វាប្រៀបដូចជាពេលថ្ងៃ ហើយមិនវង្វេងចេញពីវាឡើយ លើកលែងតែអ្នកដែលអន្តរាយប៉ុណ្ណោះ។ គ្មានប្រការល្អណាមួយ លើកលែងតែលោកបានចង្អុលបង្ហាញដល់ប្រជាជាតិរបស់លោក(ឲ្យធ្វើវា) ហើយក៏គ្មានប្រការអាក្រក់ណាមួយដែរ លើកលែងតែលោកបានព្រមានពួកគេឲ្យមានការប្រុងប្រយ័ត្នអំពីវា។
*******
ចម្លើយ. ជំពូក អាល់ហ្វាទីហះ( سورة الفاتحة) និងអត្ថន័យរបស់វា ៖
﴿بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ١ ٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ ٢ ٱلرَّحۡمَٰنِ ٱلرَّحِيمِ٣ مَٰلِكِ يَوۡمِ ٱلدِّينِ ٤ إِيَّاكَ نَعۡبُدُ وَإِيَّاكَ نَسۡتَعِينُ٥ ٱهۡدِنَا ٱلصِّرَٰطَ ٱلۡمُسۡتَقِيمَ٦ صِرَٰطَ ٱلَّذِينَ أَنۡعَمۡتَ عَلَيۡهِمۡ غَيۡرِ ٱلۡمَغۡضُوبِ عَلَيۡهِمۡ وَلَا ٱلضَّآلِّينَ٧﴾ [الفاتحة: 1-7]
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។ រាល់ការសរសើរ គឺចំពោះអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។ ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់(៣)។ ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ។ ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ(បរលោក)។ ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។ សូមទ្រង់មេត្ដាចង្អុលបង្ហាញពួកយើងនូវមាគ៌ាត្រឹមត្រូវផងចុះ។ គឺមាគ៌ារបស់បណ្ដាអ្នកដែលទ្រង់បានប្រទាននៀកម៉ាត់ដល់ពួកគេ ពុំមែនជា(មាគ៌ា)អ្នកដែលត្រូវគេខឹងសម្បា និងពុំមែនជា(មាគ៌ា)ពួកដែលវងេ្វងឡើយ។ (អាល់ហ្វាទីហះ ៈ ១-៧)
បកស្រាយអត្ថន័យ
គេឲ្យឈ្មោះជំពូកនេះថា ជំពូក អាល់ហ្វាទីហះ(ដែលមានន័យថា សេចក្តីផ្តើម) ព្រោះគម្ពីរគួរអានត្រូវបានចាប់ផ្តើមដំបូងនឹងជំពូកនេះ។
១. ﴿ بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ ﴾ )ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់ (ពោលគឺខ្ញុំចាប់ផ្តើមសូត្រគម្ពីរគួរអាននឹងព្រះនាមរបស់អល់ឡោះជាម្ចាស់ ដើម្បីជាការសុំជំនួយពីទ្រង់ និងសុំពរជ័យ(ហ្ពារ៉កាត់)តាមរយៈការរំលឹកពីព្រះនាមរបស់ទ្រង់។
﴿ اللَّه ﴾ (ព្រះអល់ឡោះ) គឺម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ ហើយគេមិនប្រសិទ្ធនាមនេះចំពោះនរណាម្នាក់ក្រៅពីទ្រង់ឡើយ។
﴿ الرَّحْمَٰن ﴾ (ទ្រង់មហាសប្បុរស) ៖ ទ្រង់មហាសប្បុរស មហាមេត្តាករុណា ដែលក្តីមេត្តាករុណារបស់ទ្រង់ គ្របដណ្តប់លើអ្វីៗទាំងអស់។
﴿ الرَّحِيم ﴾ (ទ្រង់មហាអាណិតស្រឡាញ់)៖ គឺទ្រង់មានក្តីមេត្តាករុណាជាពិសេសចំពោះបណ្តាអ្នកមានជំនឿ។
២. ﴿ الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ ﴾ (រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។) ពោលគឺរាល់ប្រភេទនៃការកោតសរសើរទាំងអស់ ហើយនិងភាពពេញលេញ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់។
៣. ﴿ الرَّحْمَٰنِ الرَّحِيمِ ﴾(ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់) ពោលគឺទ្រង់មានក្តីមេត្តាករុណាដ៏ទូលំទូលាយ និងមានក្តីមេត្តាករុណាជាពិសេសសម្រាប់តែអ្នកមានជំនឿ។
៤. ﴿ مَالِكِ يَوْمِ الدِّينِ ﴾(ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ) ពោលគឺថ្ងៃបរលោក។
៥. ﴿ إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ ﴾ (ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។) ពោលគឺពួកយើងគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ហើយពួកយើងក៏សុំជំនួយពីទ្រង់តែមួយគត់ដែរ។
៦. ﴿ اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ ﴾ (សូមទ្រង់មេត្ដាចង្អុលបង្ហាញដល់ពួកយើងនូវមាគ៌ាដ៏ត្រឹមត្រូវផងចុះ។) ពោលគឺចង្អុលបង្ហាញពួកយើងទៅកាន់សាសនាអ៊ីស្លាម និងស៊ុណ្ណះ(មាគ៌ារបស់ព្យាការី)។
៧. ﴿ صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلَا الضَّالِّينَ ﴾(គឺមាគ៌ារបស់បណ្ដាអ្នកដែលទ្រង់បានប្រទានឧបការគុណ(នៀកម៉ាត់)ដល់ពួកគេ ពុំមែនជា(មាគ៌ា)អ្នកដែលត្រូវគេខឹងសម្បាឡើយ ហើយក៏ពុំមែនជា(មាគ៌ា)ពួកដែលវងេ្វងដែរ។) ពោលគឺមាគ៌ារបស់បណ្តាអ្នកសាងអំពើកុសលទាំងឡាយក្នុងចំណោមបណ្តាព្យាការី និងអ្នកដែលដើរតាមពួកគាត់ ពុំមែនជាមាគ៌ាពួកណាសរ៉នី(ពួកគ្រឹស្ទាន) និងពួកយូដានោះទេ។
ក្រោយសូត្រហ្វាទីហះចប់ ត្រូវពោលពាក្យ “آمين” ដែលមានន័យថា “សូមអល់ឡោះជាម្ចាស់ទទួលយកផងចុះ”។
ចម្លើយ. ជំពូក អាសហ្សាល់ហ្សាឡះ( سورة الزلزلة ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
﴿إِذَا زُلۡزِلَتِ ٱلۡأَرۡضُ زِلۡزَالَهَا١ وَأَخۡرَجَتِ ٱلۡأَرۡضُ أَثۡقَالَهَا٢ وَقَالَ ٱلۡإِنسَٰنُ مَا لَهَا٣ يَوۡمَئِذٖ تُحَدِّثُ أَخۡبَارَهَا٤ بِأَنَّ رَبَّكَ أَوۡحَىٰ لَهَا ٥ يَوۡمَئِذٖ يَصۡدُرُ ٱلنَّاسُ أَشۡتَاتٗا لِّيُرَوۡاْ أَعۡمَٰلَهُمۡ٦ فَمَن يَعۡمَلۡ مِثۡقَالَ ذَرَّةٍ خَيۡرٗا يَرَهُۥ٧ وَمَن يَعۡمَلۡ مِثۡقَالَ ذَرَّةٖ شَرّٗا يَرَهُۥ٨﴾ [الزلزلة: 1-8]
នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យរញ្ជួយយ៉ាងខ្លាំងក្លា។ ហើយផែនដីបានបពោ្ចញនូវសាកសពទាំងអស់ដែលមាន នៅក្នុងខ្លួនរបស់វា ។ ហើយមនុស្សលោកក៏និយាយថាៈ តើមានរឿងអ្វីកើត ឡើងចំពោះផែនដីនេះ? នៅថ្ងៃនោះ វានឹងប្រកាសប្រាប់នូវរឿងរ៉ាវរបស់វា ពីព្រោះម្ចាស់របស់អ្នកបានបញ្ជាឱ្យវាធ្វើដូច្នោះ។ នៅថ្ងៃនោះដែរ មនុស្សលោកនឹងចេញពីផ្នូរមកទាំងក្រុមៗខុសៗគ្នាដើម្បីទទួលការបង្ហាញឱ្យឃើញនូវអំពើទាំងឡាយរបស់ ពួកគេ។ ដូចេ្នះ អ្នកដែលធ្វើអំពើល្អសូម្បីមានទម្ងន់ប៉ុនលំអងធូលី ក៏គេនឹងឃើញវាដែរ។ ដូចេ្នះ អ្នកដែលធ្វើអំពើល្អសូម្បីមានទម្ងន់ប៉ុនលំអងធូលី ក៏គេនឹងឃើញវាដែរ។ (អាសហ្សាល់ហ្សាឡះ ៈ ១-៨)
បកស្រាយអត្ថន័យ
១. នៅពេលដែលផែនដីត្រូវបានគេធ្វើឲ្យរញ្ជួយយ៉ាងខ្លាំងក្លា ដែលវាជាការកើតឡើងនៃថ្ងៃបរលោក។
២. ហើយផែនដីបានបញ្ចេញនូវសាកសពទាំងឡាយនិងអ្វីផ្សេងទៀតដែលមាននៅក្នុងខ្លួនរបស់វា(ក្នុងផ្ទៃផែនដី)ចេញមកក្រៅ។
៣. ហើយមនុស្សក៏បាននិយាយទាំងងឿងឆ្ងល់ថា តើមានអ្វីកើតឡើងចំពោះផែនដី ទើបបានជាវាញ័ររញ្ជួយបែបនេះ?
នៅក្នុងថ្ងៃដ៏ធំធេងនោះ ផែនដីនឹងប្រាប់ទាំងអស់ពីអ្វីដែលគេបានប្រព្រឹត្តនៅលើវា ទាំងប្រការល្អ និងប្រការអាក្រក់។
៥. ពីព្រោះអល់ឡោះបានឲ្យវាដឹង និងបានបញ្ជាវាឲ្យធ្វើដូច្នេះ។
នៅក្នុងថ្ងៃដ៏ធំធេងដែលផែនដីញ័ររញ្ជួយនោះ មនុស្សលោកនឹងចេញពីកន្លែងជំនុំជម្រះជាក្រុមៗដើម្បីមើលទង្វើទាំងឡាយរបស់ពួកគេដែលពួកគេបានសាងនៅក្នុងលោកិយ។
៧. ដូចនេះ ជនណាហើយដែលបានសាងនូវទង្វើល្អ សូម្បីតែទង្វើនោះមានទម្ងន់ប៉ុនសត្វស្រមោចដ៏តូចមួយក៏ដោយ ក៏គេនឹងបានឃើញវានៅចំពោះមុខគេដែរ។
៨. ហើយ(ក៏ដូចគ្នាដែរ) ជនណាហើយដែលបានសាងនូវទង្វើអាក្រក់ សូម្បីតែទង្វើនោះមានទម្ងន់ប៉ុនសត្វស្រមោចដ៏តូចមួយក៏ដោយ ក៏គេនឹងបានឃើញវានៅចំពោះមុខគេដែរ។
ចម្លើយ. ជំពូក អាល់អាទីយ៉ាត ( سورة العاديات ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
﴿وَٱلۡعَٰدِيَٰتِ ضَبۡحٗا١ فَٱلۡمُورِيَٰتِ قَدۡحٗا٢ فَٱلۡمُغِيرَٰتِ صُبۡحٗا٣ فَأَثَرۡنَ بِهِۦ نَقۡعٗا٤ فَوَسَطۡنَ بِهِۦ جَمۡعًا ٥ إِنَّ ٱلۡإِنسَٰنَ لِرَبِّهِۦ لَكَنُودٞ٦ وَإِنَّهُۥ عَلَىٰ ذَٰلِكَ لَشَهِيدٞ٧ وَإِنَّهُۥ لِحُبِّ ٱلۡخَيۡرِ لَشَدِيدٌ٨ ۞ أَفَلَا يَعۡلَمُ إِذَا بُعۡثِرَ مَا فِي ٱلۡقُبُورِ ٩ وَحُصِّلَ مَا فِي ٱلصُّدُورِ١٠ إِنَّ رَبَّهُم بِهِمۡ يَوۡمَئِذٖ لَّخَبِيرُۢ١١﴾ [العاديات: 1-11]
អល់ឡោះស្បថនឹងសត្វសេះទាំងឡាយដែលរត់ទាំងដង្ហក់នៅក្នុងសមរភូមិ និងសត្វសេះដែលរត់យ៉ាងលឿនចេញផ្កាភ្លើងតាមក្រចករបស់វា និងសត្វសេះដែលវាបោលសម្រុកទៅខ្មាំងសត្រូវទាំងព្រឹកព្រលឹម ហើយពួកវាធ្វើឱ្យធូលីហុយទ្រលោមនៅចំពោះមុខពួកសត្រូវ ហើយពួកវាសម្រុកចូលទៅកណ្ដាលហ្វូងសត្រូវ ។ ពិតប្រាកដណាស់ មនុស្សលោកគឺរមិលគុណចំពោះម្ចាស់ របស់គេ។ ហើយពិតប្រាកដណាស់ គេគឺជាសាក្សីលើរឿងនោះ ពីព្រោះគេ គឺជាមនុស្សដែលស្រឡាញ់ទ្រព្យសម្បត្ដិយ៉ាង ខ្លាំង។ ដូចេ្នះ តើគេមិនដឹងទេឬថា នៅពេលដែលអ្វីៗនៅក្នុងផ្នូរ ត្រូវគេបពោ្ចញមក(ដើម្បីជំនុំជំរះ)? និងអ្វីដែលមាននៅក្នុងចិត្ដ(របស់មនុស្ស)នឹងត្រូវគេ លាតត្រដាងឱ្យឃើញយ៉ាងច្បាស់នោះ ? ពិតប្រាកដណាស់ នៅថ្ងៃនោះម្ចាស់របស់ពួកគេដឹងបំផុត ចំពោះរឿងរ៉ាវរបស់ពួកគេ។ (អាល់អាទីយ៉ាត ៈ ១-១១)
បកស្រាយអត្ថន័យ
អល់ឡោះបានស្បថនឹងសត្វសេះទាំងឡាយដែលរត់ទាំងដង្ហក់យ៉ាងខ្លាំងនៅក្នុងសមរភូមិ។
ហើយទ្រង់ស្បថនឹងសត្វសេះដែលរត់យ៉ាងលឿនរហូតចេញផ្កាភ្លើងតាមក្រចករបស់វានៅពេលដែលវាផាយជាន់យ៉ាងខ្លាំងទៅលើដុំថ្ម ។
៣. ហើយទ្រង់ស្បថនឹងសត្វសេះដែលបោលសម្រុកទៅរកខ្មាំងសត្រូវទាំងព្រឹកព្រលឹម
៤. ដោយពួកវាធ្វើឱ្យធូលីប៉ើងហុយទ្រលោមនៅចំពោះមុខសត្រូវ
៥. ហើយពួកវាសម្រុកចូលទៅកណ្ដាលហ្វូងសត្រូវ។
៦. ពិតប្រាកដណាស់ មនុស្សលោកគឺរមិលគុណចំពោះម្ចាស់របស់គេ។
៧. គេនឹងធ្វើជាសាក្សីលើខ្លួនឯងចំពោះការរមិលគុណនេះ។ គេមិនអាចប្រកែកបានឡើយដោយសារវាបានស្តែងចេញមកយ៉ាងច្បាស់។
៨. គេស្រលាញ់ទ្រព្យសម្បត្តិយ៉ាងងប់ងល់ ហើយកំណាញ់នឹងការបរិច្ចាគទ្រព្យសម្បត្តិរបស់គេ។
តើមនុស្សលោកដែលស្រលាញ់ងុបងល់នឹងការរស់នៅលើលោកិយនេះមិនដឹងទេឬថា នៅពេលដែលអល់ឡោះធ្វើឲ្យសាកសពនៅក្នុងផ្នូររស់ឡើងវិញ និងបញ្ចេញពួកគេពីក្នុងដីដើម្បីជំនុំជម្រះ និងទទួលការតបស្នងនោះ រឿងនោះគឺនឹងមិនកើតឡើងដូចអ្វីដែលពួកគេគិតស្រមៃទេនោះ?
១០. គេនឹងលាតត្រដាងនិងបញ្ជាក់នូវអ្វីដែលនៅក្នុងដួងចិត្ត ដូចជាការនៀត(ការប៉ង) គោលជំនឿ និងអ្វីផ្សេងៗទៀត។
ពិតប្រាកដណាស់នៅថ្ងៃនោះ ម្ចាស់របស់ពួកគេដឹងបំផុតចំពោះរឿងរ៉ាវរបស់ពួកគេ។ គ្មានអ្វីអាចលាក់បាំងនឹងទ្រង់បានឡើយនៃកិច្ចការខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយទ្រង់នឹងតបស្នងពួកគេទៅលើអ្វីដែលពួកគេបានប្រព្រឹត្ត។
ចម្លើយ. ជំពូក អាល់ករីអះ( سورة القارعة ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
﴿ٱلۡقَارِعَةُ١ مَا ٱلۡقَارِعَةُ٢ وَمَآ أَدۡرَىٰكَ مَا ٱلۡقَارِعَةُ٣ يَوۡمَ يَكُونُ ٱلنَّاسُ كَٱلۡفَرَاشِ ٱلۡمَبۡثُوثِ٤ وَتَكُونُ ٱلۡجِبَالُ كَٱلۡعِهۡنِ ٱلۡمَنفُوشِ٥ فَأَمَّا مَن ثَقُلَتۡ مَوَٰزِينُهُۥ٦ فَهُوَ فِي عِيشَةٖ رَّاضِيَةٖ٧ وَأَمَّا مَنۡ خَفَّتۡ مَوَٰزِينُهُۥ٨ فَأُمُّهُۥ هَاوِيَةٞ ٩ وَمَآ أَدۡرَىٰكَ مَا هِيَهۡ١٠ نَارٌ حَامِيَةُۢ١١﴾ [القارعة: 1-11]
អាល់ករីអះ។ តើអាល់ករីអះជាអ្វី? តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អាល់ករីអះជាអ្វីនោះ? គឺជាថ្ងៃដែលមនុស្សលោកប្រៀបដូចជាហ្វូងសត្វមេអំបៅ ដែលហើរប្រសេចប្រសាច។ ហើយភ្នំទាំងឡាយប្រៀបដូចជារោមសត្វដែលត្រូវគេធ្វើឱ្យប៉ើង។ ហើយរីឯអ្នកណាដែលភ្នែកជញ្ជីងរបស់គេធ្ងន់(ខាងអំពើល្អ)នោះ។ គឺគេនឹងស្ថិតក្នុងការរស់នៅប្រកបដោយក្ដីពេញចិត្ដ(នៅ ក្នុងឋានសួគ៌)។ ហើយចំណែកឯអ្នកណាដែលភ្នែកជញ្ជីងរបស់គេស្រាល (ខាងអំពើល្អ)នោះ។ ទីលំនៅរបស់គេ គឺនរកហាវីយ៉ះ(រណ្ដៅនរកដ៏ជ្រៅ) តើអ្វីដែលធ្វើឱ្យអ្នកដឹងថា វាជាអ្វីនោះ? វាគឺជាភ្លើងនរកដ៏សែនក្ដៅ។ (អាល់ករីអះ ៈ ១-១១)
បកស្រាយអត្ថន័យ
១. ពេលវេលាដែលធ្វើឱ្យដូងចិត្តរបស់មនុស្សលោកភ័យញាប់ញ័រដោយសារតែស្ថានភាពដ៏រន្ធត់នៃថ្ងៃនោះ។
តើអ្វីទៅជាពេលវេលាដែលធ្វើឲ្យដូងចិត្តរបស់មនុស្សលោកភ័យញាប់ញ័រដោយសារតែស្ថានភាពដ៏រន្ធត់របស់វានោះ?
តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ្វីទៅជាពេលវេលាដែលធ្វើឲ្យដូងចិត្តរបស់មនុស្សលោកភ័យញាប់ញ័រដោយសារតែស្ថានភាពដ៏រន្ធត់របស់វានោះ? ពិតណាស់ វានោះគឺជាថ្ងៃបរលោក។
៤. គឺថ្ងៃដែលដួងចិត្តមនុស្សលោកញាប់ញ័រភ័យរន្ធត់ ប្រៀបដូចជាហ្វូងសត្វមេអំបៅដែលហើរប្រសេចប្រសាចគ្រប់ទីកន្លែង។
៥. ហើយភ្នំទាំងឡាយប្រៀបដូចជារោមសត្វចម្រុះពណ៌ដែលត្រូវគេធ្វើឱ្យប៉ើងរប៉ាត់រប៉ាយ។
៦. រីឯអ្នកដែលទង្វើល្អរបស់គេធ្ងន់ជាងទង្វើអាក្រក់នោះ
៧. រូបគេនឹងស្ថិតនៅក្នុងជីវិតរស់នៅមួយដ៏ជាទីគាប់ចិត្តដែលគេនឹងទទួលបានវានៅក្នុងឋានសួគ៌។
៨. ហើយចំណែកឯជនណាដែលទង្វើអាក្រក់របស់គេធ្ងន់ជាងទង្វើល្អនោះ
៩. ទីលំនៅ និងកន្លែងស្នាក់អាស្រ័យរបស់គេនៅថ្ងៃបរលោកនោះ គឺនៅក្នុងឋាននរកជើហាន់ណាំ។
១០. តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា វាជាអ្វីនោះ?
១១. វាគឺជាភ្លើងនរកដ៏សែនក្តៅបំផុត។
ចម្លើយ. ជំពូក អាត់តាកាស៊ួរ( سورة التكاثر ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
﴿أَلۡهَىٰكُمُ ٱلتَّكَاثُرُ١ حَتَّىٰ زُرۡتُمُ ٱلۡمَقَابِرَ٢ كـَلَّا سَوۡفَ تَعۡلَمُونَ٣ ثُمَّ كـَلَّا سَوۡفَ تَعۡلَمُونَ٤ كـَلَّا لَوۡ تَعۡلَمُونَ عِلۡمَ ٱلۡيَقِينِ٥ لَتَرَوُنَّ ٱلۡجَحِيمَ ٦ ثُمَّ لَتَرَوُنَّهَا عَيۡنَ ٱلۡيَقِينِ٧ ثُمَّ لَتُسۡـَٔلُنَّ يَوۡمَئِذٍ عَنِ ٱلنَّعِيمِ٨﴾ [التكاثر: 1-8]
ភាពក្រអឺតក្រទមនឹងការមានទ្រព្យសម្បត្ដិច្រើនហើយនិងកូនចៅ បានធ្វើឱ្យពួកអ្នកភេ្លចខ្លួន(ពីការគោរពប្រតិបត្ដិចំពោះអល់ឡោះ) រហូតពួកអ្នកចូលទៅក្នុងផ្នូរ(រហូតអ្នកស្លាប់)។ ទេ. ពួកអ្នកគង់តែនឹងដឹងជាមិនខាន ។ ទេ. បន្ទាប់មកពួកអ្នកគង់តែនឹងដឹង។ ទេ. ប្រសិនបើពួកអ្នកដឹង(ពីលទ្ធផលនៃការភេ្លចខ្លួនរបស់ ពួកអ្នក)ដោយការដឹងយ៉ាងច្បាស់លាស់នោះ(ពួកអ្នកពិតជាមិនធ្វើ ដូច្នោះឡើយ)។ ជាការពិតណាស់ ពួកអ្នកនឹងឃើញនរកជើហ៊ីមជាមិនខាន។ បន្ទាប់មក ពួកអ្នកពិតជានឹងឃើញវាយ៉ាងច្បាស់នឹងភ្នែក។ ក្រោយមក ពួកអ្នកនឹងត្រូវគេសួរនៅថ្ងៃនោះអំពីឧបការគុណ(នៀកម៉ាត់)ដែលទ្រង់បានប្រទានឱ្យពួកអ្នក។ (អាត់តាកាស៊ួរ ៈ ១-៨)
បកស្រាយអត្ថន័យ
១. ការមានមោទនភាពនឹងទ្រព្យសម្បត្តិនិងកូនចៅច្រើន បានធ្វើឱ្យពួកអ្នក(ឱមនុស្សលោក)ភ្លេចពីការគោរពប្រតិបត្តិចំពោះអល់ឡោះ
២. រហូតដល់ពួកអ្នកស្លាប់ ហើយបានចូលទៅក្នុងផ្នូររបស់ពួកអ្នក។
៣. អ្វីដែលនាំឱ្យពួកអ្នកមានមោទនភាពរហូតដល់នាំឱ្យពួកអ្នកភ្លេចពីការគោរពប្រតិបត្តិចំពោះអល់ឡោះនោះ ពួកអ្នកគង់តែនឹងដឹងជាមិនខាននូវលទ្ធផលចុងក្រោយនៃការធ្វើបែបនោះ។
៤. បន្ទាប់មក ពួកអ្នកគង់តែនឹងដឹងជាមិនខាននូវលទ្ធផលចុងក្រោយរបស់វា។
៥. ជាការពិត ប្រសិនបើពួកអ្នកដឹងច្បាស់ថា ពួកអ្នកនឹងត្រូវគេពង្រស់ឱ្យរស់ឡើងវិញត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់ ហើយទ្រង់នឹងតបស្នងទៅលើទង្វើរបស់ពួកអ្នកនោះ ពួកអ្នកពិតជានឹងមិនជាប់រវល់នឹងការមានមោទនភាព(ចំពោះគ្នា)ពីរឿងទ្រព្យសម្បត្តិនិងរឿងកូនចៅឡើយ។
៦. ជាការពិតណាស់ អល់ឡោះពិតជានឹងឱ្យពួកអ្នកឃើញភ្លើងនរកនៅថ្ងៃបរលោកជាមិនខាន។
៧. បន្ទាប់មក ពួកអ្នកពិតជានឹងឃើញវា(ភ្លើងនរក)យ៉ាងច្បាស់ផ្ទាល់នឹងភ្នែកដោយគ្មានការសង្ស័យឡើយ។
៨. ក្រោយមក នៅថ្ងៃនោះ អល់ឡោះជាម្ចាស់នឹងសួរពួកអ្នកអំពីរាល់ឧបការគុណទាំងឡាយដែលទ្រង់ប្រទានឱ្យពួកអ្នក ដូចជាសុខភាពល្អ ទ្រព្យសម្បត្តិស្តុកស្តម្ភ និងប្រការផ្សេងៗទៀត។
ចម្លើយ. ជំពូក អាល់អើស( سورة العصر ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
﴿وَٱلۡعَصۡرِ١ إِنَّ ٱلۡإِنسَٰنَ لَفِي خُسۡرٍ٢ إِلَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَتَوَاصَوۡاْ بِٱلۡحَقِّ وَتَوَاصَوۡاْ بِٱلصَّبۡرِ٣﴾ [العصر: 1-3]
អល់ឡោះស្បថនឹងពេលវេលា។ ពិតប្រាកដណាស់ មនុស្សលោកគឺស្ថិតកុ្នងភាពខាតបង់។ លើកលែងតែបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើ ល្អត្រឹមត្រូវ និងបានផ្ដែផ្ដាំគ្នាឱ្យប្រកាន់ខ្ជាប់នូវការពិត និងបានផ្ដែផ្ដាំ គ្នាឱ្យមានការអត់ធ្មត់ប៉ុណ្ណោះ។ (អាល់អាសរ៍ ៈ ១-៣)
បកស្រាយអត្ថន័យ
១. អល់ឡោះជាម្ចាស់ទ្រង់ស្បថនឹងពេលវេលា។
២. មនុស្សលោកទាំងអស់ស្ថិតក្នុងភាពខាតបង់ និងភាពអន្តរាយ។
៣. លើកលែងតែជនណាដែលមានជំនឿ និងបានសាងទង្វើកុសល ហើយព្រមជាមួយគ្នានេះ ពួកគេបានអំពាវនាវ(មនុស្ស)ទៅកាន់ផ្លូវពិត ហើយពួកគេមានការអត់ធ្មត់លើវាប៉ុណ្ណោះ។ ពិតណាស់ អ្នកទាំងនោះហើយដែលជាអ្នកទទួលបានជោគជ័យចាកផុតពីការខាតបង់នោះ។
ចម្លើយ. ជំពូក អាល់ហ៊ូម៉ាហ្សះ( سورة الهمزة ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
﴿وَيۡلٞ لِّكُلِّ هُمَزَةٖ لُّمَزَةٍ١ ٱلَّذِي جَمَعَ مَالٗا وَعَدَّدَهُۥ ٢ يَحۡسَبُ أَنَّ مَالَهُۥٓ أَخۡلَدَهُۥ٣ كـَلَّاۖ لَيُنۢبَذَنَّ فِي ٱلۡحُطَمَةِ ٤ وَمَآ أَدۡرَىٰكَ مَا ٱلۡحُطَمَةُ٥ نَارُ ٱللَّهِ ٱلۡمُوقَدَةُ٦ ٱلَّتِي تَطَّلِعُ عَلَى ٱلۡأَفۡـِٔدَةِ٧ إِنَّهَا عَلَيۡهِم مُّؤۡصَدَةٞ٨ فِي عَمَدٖ مُّمَدَّدَةِۭ٩﴾ [الهمزة: 1-9]
វិនាសអន្ដរាយហើយចំពោះអ្នកនិយាយមួលបង្កាច់ និង អ្នកនិយាយដើមគេ។ គឺជាអ្នកដែលបានប្រមូលទ្រព្យសម្បត្ដិនិងរាប់ចំនួនរបស់វា ដោយគេគិតថា ទ្រព្យសម្បត្ដិរបស់គេពិតជាធ្វើឱ្យគេនៅ គង់វង្សជារៀងហូត។ មិនដូច្នោះទេ. ការពិតគេនឹងត្រូវគេបោះបញ្ចូលទៅក្នុង ហ៊ូ ត ម៉ះ។ តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ហ៊ូត៏ម៉ះ ជាអ្វីនោះ? គឺជាភ្លើងរបស់អល់ឡោះដែលបានបង្កាត់ទុក(នៅក្នុង នរក) ដែលវាឆាបឆេះរាលដល់បេះដូង។ ពិតប្រាកដណាស់ នរកនោះត្រូវបានបិទជិត ដើម្បីកុំឱ្យ ពួកគេចេញ។ ត្រូវបានចងភ្ជាប់នឹងសសរដ៏វែង។ (អាល់ហ៊ូម៉ាហ្សះ ៈ ១-៩)
បកស្រាយអត្ថន័យ
១. ក្តីវិនាស និងទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះអ្នកដែលចូលចិត្តនិយាយដើម និងមួលបង្កាច់អ្នកដទៃ។
២. ជាអ្នកដែលគោលបំណងសំខាន់របស់គេ គឺការប្រមូលទ្រព្យសម្បត្ដិនិងរាប់ចំនួនរបស់វា។ គេគ្មានគោលបំណងអ្វីផ្សេងពីនោះឡើយ។
ដោយគេគិតស្មានថា ទ្រព្យសម្បត្ដិរបស់គេដែលគេខំប្រមូលនោះ នឹងអាចធ្វើឱ្យរូបគេគេចផុតពីសេចក្តីស្លាប់បាន។ ដូច្នេះ គេនឹងអាចរស់នៅជាអមតៈនៅលើលោកិយនេះ។
រឿងនោះមិនដូចអ្វីដែលជនល្ងង់ខ្លៅនេះគិតនោះទេ។ តាមពិត រូបគេនឹងត្រូវគេបោះទៅក្នុងភ្លើងនរកជើហាន់ណាំដែលវានឹងបំផ្លាញ និងកម្ទេចទាំងអស់រាល់អ្វីដែលគេបោះចូលទៅក្នុងវា ដោយសារតែកម្តៅដ៏សែនក្តៅបំផុតរបស់វា។
តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា ភ្លើងនរកដែលបំផ្លាញរាល់អ្វីទាំងអស់ដែលគេបោះចូលទៅក្នុងវានោះជាអ្វី?
៦. គឺជាភ្លើងរបស់អល់ឡោះដែលត្រូវបានគេបង្កាត់ឆេះយ៉ាងសន្ធោសន្ធៅ
៧. ដែលវានឹងឆាបឆេះរោលរាលពេញខ្លួនប្រាណរបស់មនុស្ស រហូតដល់បេះដូងរបស់ពួកគេ។
៨. ជាការពិតណាស់ នរកនោះត្រូវបានបិទជិតដើម្បីកុំឱ្យពួកដែលត្រូវទណ្ឌកម្មរត់ចេញ។
៩. ពួកគេត្រូវបានគេចងភ្ជាប់នឹងសសរដ៏វែងដើម្បីកុំឱ្យពួកគេអាចចេញរួច។
ចម្លើយ. ជំពូក អាល់ហ្វ៊ីល( سورة الفيل ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
﴿أَلَمۡ تَرَ كَيۡفَ فَعَلَ رَبُّكَ بِأَصۡحَٰبِ ٱلۡفِيلِ١ أَلَمۡ يَجۡعَلۡ كَيۡدَهُمۡ فِي تَضۡلِيلٖ٢ وَأَرۡسَلَ عَلَيۡهِمۡ طَيۡرًا أَبَابِيلَ ٣ تَرۡمِيهِم بِحِجَارَةٖ مِّن سِجِّيلٖ٤ فَجَعَلَهُمۡ كَعَصۡفٖ مَّأۡكُولِۭ٥﴾ [الفيل: 1-5]
តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬថា ម្ចាស់របស់អ្នក បានធ្វើទៅលើក្រុមទ័ពដំរីយ៉ាងដូចមេ្ដច ? តើទ្រង់មិនបានធ្វើឱ្យឧបាយកលអាក្រក់របស់ពួកគេវងេ្វង (បរាជ័យ)ទេឬ ? ហើយទ្រង់បានបញ្ជូនបក្សីទាំងហ្វូងៗទៅប្រយុទ្ធតទល់ នឹងពួកគេ។ ពួកវាទម្លាក់ទៅលើពួកគេដោយដុំថ្មស៊ីចជ្ជីល(ដែលមកពី ភ្លើងនរក)។ រួចមកទ្រង់បានធ្វើឱ្យពួកគេប្រៀបដូចជាស្លឹកឈើដែលត្រូវ ដង្កូវស៊ី។ (អាល់ហ៊្វីល ៈ ១-៥)
បកស្រាយអត្ថន័យ
១. តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា តើម្ចាស់របស់អ្នកបានធ្វើយ៉ាងដូចម្តេចទៅលើអាប់រ៉ហះ និងក្រុមរបស់គេដែលជាទ័ពដំរី នៅពេលដែលពួកគេមានបំណងចង់កម្ទេចកាក់ហ្ពះនោះ?
ពិតណាស់ អល់ឡោះបានធ្វើឱ្យឧបាយកលដ៏អាក្រក់របស់ពួកគេដែលចង់កម្ទេចកាក់ហ្ពះនោះទទួលបរាជ័យ។ ដូចនេះ ពួកគេមិនទទួលបាននូវអ្វីដែលពួកគេប៉ងប្រាថ្នាដែលចង់បង្វែរមនុស្សឲ្យបែរចេញពីកាក់ហ្ពះនោះទេ ហើយពួកគេក៏មិនទទួលបានអ្វីសូម្បីតែបន្តិចនោះដែរ។
៣. ហើយទ្រង់បានបញ្ជូនបក្សីទាំងហ្វូងៗទៅកាន់ពួកគេ
៤. ដោយពួកវាទម្លាក់ដុំថ្មធ្វើពីដីឥដ្ឋដែលគេដុតនៅក្នុងភ្លើងនរកទៅលើពួកគេ។
៥. ពិតណាស់ អល់ឡោះបានធ្វើឱ្យពួកគេ(វិនាសអន្តរាយ)ដូចជាស្លឹកឈើដែលត្រូវសត្វស៊ីដាច់ខ្ទេចខ្ទីដូច្នោះដែរ។
ចម្លើយ. ជំពូក គូរ៉័ស្ហ( سورة قريش ) និងអត្ថន័យរបស់វា។
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
﴿لِإِيلَٰفِ قُرَيۡشٍ١ إِۦلَٰفِهِمۡ رِحۡلَةَ ٱلشِّتَآءِ وَٱلصَّيۡفِ ٢ فَلۡيَعۡبُدُواْ رَبَّ هَٰذَا ٱلۡبَيۡتِ٣ ٱلَّذِيٓ أَطۡعَمَهُم مِّن جُوعٖ وَءَامَنَهُم مِّنۡ خَوۡفِۭ٤﴾ [قريش: 1-4]
ជាទម្លាប់នៃកុលសម្ព័ន្ធគូរ៉ស្ហ ទម្លាប់របស់ពួកគេគឺការធ្វើដំណើរនៅរដូវរងារ(ដើម្បីធ្វើ ជំនួញនៅប្រទេសយ៉េមែន) និង(នៅប្រទេសស្ហាម)នៅរដូវក្ដៅ។ ដូចេ្នះ ចូរឱ្យពួកគេគោរពសក្ការៈចំពោះម្ចាស់គ្រប់គ្រង កាក់ហ្ពះនេះចុះ។ គឺទ្រង់ជាអ្នកដែលបានផ្ដល់ចំណីអាហារដល់ពួកគេ ដើម្បី បំបាត់នូវការសេ្រកឃ្លាន និងផ្ដល់សន្ដិភាពដល់ពួកគេឱ្យចៀសផុត ពីការភ័យខ្លាច។ (គូរ៉័ស្ហ ៈ ១-៤)
បកស្រាយអត្ថន័យ
១. ជាទម្លាប់នៃកុលសម្ព័ន្ធគូរ៉័ស្ហ
២. ទម្លាប់របស់ពួកគេនោះ គឺការធ្វើដំណើរជួញដូរក្នុងរដូវរងារនៅកាន់ប្រទេសយេមែន និងធ្វើដំណើរជួញដូរក្នុងរដូវក្ដៅនៅកាន់តំបន់ស្ហាម ប្រកបដោយសុវត្ថិភាព។
ដូច្នេះ ចូរឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះដែលជាម្ចាស់គ្រប់គ្រងគេហដ្ឋានដ៏ពិសិដ្ឋ(កាក់ហ្ពះ)តែមួយគត់ ដែលទ្រង់បានផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការធ្វើដំណើរជួញដូរ ហើយពួកគេមិនត្រូវធ្វើស្ហ៊ីរិក(គោរពព្រះផ្សេង)ជាមួយនឹងទ្រង់ឡើយ។
៤. ព្រោះទ្រង់ជាអ្នកដែលផ្ដល់ចំណីអាហារដល់ពួកគេដើម្បីបំបាត់ភាពសេ្រកឃ្លាន និងផ្ដល់សន្ដិភាពដល់ពួកគេឱ្យចៀសផុតពីការភ័យខ្លាច ត្បិត អល់ឡោះបានដាក់នៅក្នុងដួងចិត្តរបស់ពួកអារ៉ាប់នូវការលើកតម្កើងទឹកដីពិសិដ្ឋនេះ និងអ្នកដែលរស់នៅក្នុងវា។
ចម្លើយ. ជំពូក អាល់ម៉ាអ៊ូន( سورة الماعون ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
﴿أَرَءَيۡتَ ٱلَّذِي يُكَذِّبُ بِٱلدِّينِ١ فَذَٰلِكَ ٱلَّذِي يَدُعُّ ٱلۡيَتِيمَ٢ وَلَا يَحُضُّ عَلَىٰ طَعَامِ ٱلۡمِسۡكِينِ٣ فَوَيۡلٞ لِّلۡمُصَلِّينَ٤ ٱلَّذِينَ هُمۡ عَن صَلَاتِهِمۡ سَاهُونَ ٥ ٱلَّذِينَ هُمۡ يُرَآءُونَ٦ وَيَمۡنَعُونَ ٱلۡمَاعُونَ٧﴾ [الماعون: 1-7]
តើអ្នក(មូហាំម៉ាត់)បានឃើញបុគ្គលដែលបដិសេធនឹងថ្ងៃ ជំនុំជំរះដែរឬទេ ? នោះហើយគឺជាបុគ្គលដែលបោះបង់កូនកំព្រា។ ហើយមិនជំរុញគ្នាឱ្យផ្ដល់ចំណីអាហារដល់អ្នកក្រីក្រឡើយ ដូចេ្នះ ភាពវិនាសអន្ដរាយ គឺសម្រាប់ពួកដែលសឡាត ដែលពួកគេព្រងើយកន្ដើយចំពោះការសឡាតរបស់ពួកគេ។ ពួកគេគឺជាពួកដែលសាងអំពើល្អដើម្បីចង់បង្ហាញឱ្យគេ ឃើញតែប៉ុណ្ណោះ។ ហើយពួកគេមិនឱ្យទ្រព្យគេខ្ចីឡើយ សូម្បីតែបន្ដិចបន្ដួចក៏ដោយ។ (អាល់ម៉ាអ៊ូន ៈ ១-៧)
បកស្រាយអត្ថន័យ
១. តើអ្នកបានស្គាល់បុគ្គលដែលបដិសេធនឹងការទទួលបានការតបស្នងនៅថ្ងៃបរលោកដែរឬទេ?
២. គឺបុគ្គលដែលរំលោភបំពានសិទ្ធិក្មេងកំព្រា(កំព្រាឪពុក)យ៉ាងខ្លាំងក្លា
៣. ហើយមិនជំរុញខ្លួនឯងនិងអ្នកដទៃឱ្យបរិច្ចាគចំណីអាហារដល់អ្នកក្រីក្រឡើយ។
៤. ដូច្នេះ ភាពវិនាសអន្ដរាយនិងទណ្ឌកម្ម គឺសម្រាប់អ្នកសឡាតទាំងឡាយណា
៥. ដែលពួកគេព្រងើយកន្ដើយចំពោះការសឡាតរបស់ពួកគេ។ ពួកគេមិនយកចិត្តទុកដាក់លើការសឡាតនោះឡើយ រហូតដល់ផុតពេលវេលារបស់វា។
៦. ពួកគេគឺជាពួកដែលប្រតិបត្តិសឡាត និងសាងអំពើល្អផ្សេងៗដើម្បីគ្រាន់តែចង់បង្ហាញឱ្យគេឃើញតែប៉ុណ្ណោះ។ ពួកគេមិនបានធ្វើវាដោយចិត្តស្មោះសចំពោះអល់ឡោះឡើយ។
៧. ហើយពួកគេមិនជួយដល់អ្នកដទៃឡើយ បើទោះបីជាការជួយនោះមិនបានផ្តល់ផលប៉ះពាល់ដល់រូបគេក៏ដោយ។
ចម្លើយ. ជំពូក អាល់កាវសើរ( سورة الكوثر ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
﴿إِنَّآ أَعۡطَيۡنَٰكَ ٱلۡكَوۡثَرَ١ فَصَلِّ لِرَبِّكَ وَٱنۡحَرۡ ٢ إِنَّ شَانِئَكَ هُوَ ٱلۡأَبۡتَرُ٣﴾ [الكوثر: 1-3]
ពិតប្រាកដណាស់ យើងបានប្រទានឱ្យអ្នក(មូហាំម៉ាត់) នូវអាល់កាវសើរ(ទនេ្លមួយនៅក្នុងឋានសួគ៌)។ ដូចេ្នះ ចូរអ្នកសឡាត និងសំឡេះសត្វដើម្បីម្ចាស់របស់អ្នក ចុះ។ ពិតប្រាកដណាស់ អ្នកដែលស្អប់ខ្ពើមអ្នក(មូហាំម៉ាត់) គេ នឹងត្រូវកាត់ផ្ដាច់ពីផលល្អ(ទាំងនៅក្នុងលោកិយ និងបរលោក)។ (អាល់កាវសើរ ៈ ១-៣)
បកស្រាយអត្ថន័យ
១. ពិតប្រាកដណាស់ យើងបានប្រទានឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវប្រការល្អជាច្រើន ក្នុងនោះ គឺទន្លេមួយនៅក្នុងឋានសួគ៌ដែលមានឈ្មោះថា អាល់កាវសើរ។
២. ហេតុនេះ ចូរអ្នកថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណនេះ ដោយអ្នកត្រូវប្រតិបត្តិសឡាតចំពោះអល់ឡោះ និងសម្លេះសត្វដើម្បីម្ចាស់របស់អ្នកតែមួយគត់ ខុសពីអ្វីដែលពួកមុស្ហរីគីន(ពួកពហុទេពនិយម)បានធ្វើ ដោយពួកគេបញ្ជិតខ្លួនទៅកាន់រូបបដិមារបស់ពួកគេដោយសារសម្លេះសត្វនោះ។
៣. ពិតប្រាកដណាស់ អ្នកដែលខឹងសម្បារនឹងអ្នកនោះ គឺជាបុគ្គលដែលត្រូវបានគេកាត់ផ្តាច់ពីប្រការល្អទាំងអស់ ជាអ្នកដែលត្រូវគេបំភ្លេចមិននឹកនានោះឡើយ ហើយបើទោះបីជាគេរំលឹកពីពួកគេ ក៏គេរំលឹកតែពីរឿងអាក្រក់របស់គេដែរ។
ចម្លើយ. ជំពូក អាល់កាហ្វ៊ីរូន( سورة الكافرون ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
﴿قُلۡ يَٰٓأَيُّهَا ٱلۡكَٰفِرُونَ١ لَآ أَعۡبُدُ مَا تَعۡبُدُونَ ٢ وَلَآ أَنتُمۡ عَٰبِدُونَ مَآ أَعۡبُدُ٣ وَلَآ أَنَا۠ عَابِدٞ مَّا عَبَدتُّمۡ ٤ وَلَآ أَنتُمۡ عَٰبِدُونَ مَآ أَعۡبُدُ٥ لَكُمۡ دِينُكُمۡ وَلِيَ دِينِ٦﴾ [الكافرون: 1-6]
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱពួកដែលប្រឆាំង. ខ្ញុំមិនគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកគោរពសក្ការៈ នោះឡើយ។ ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំគោរពសក្ការៈនោះដែរ។ ហើយខ្ញុំមិនមែនជាអ្នកដែលគោរពសក្ការៈចំពោះអ្វីដែល ពួកអ្នកបានគោរពសក្ការៈនោះឡើយ។ ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំគោរពសក្ការៈនោះដែរ។ សម្រាប់ពួកអ្នកគឺសាសនារបស់ពួកអ្នក ហើយសម្រាប់ខ្ញុំ គឺសាសនារបស់ខ្ញុំ។ (អាល់កាហ្វ៊ីរូន ៈ ១-៦)
បកស្រាយអត្ថន័យ
១. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ នែពួកដែលប្រឆាំងនឹងអល់ឡោះ!
២. ខ្ញុំមិនគោរពសក្ការៈចំពោះរូបបដិមាដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះឡើយ មិនថាពេលនេះ ឬពេលខាងមុខនោះទេ។
៣. ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំកំពុងតែគោរពសក្ការៈនោះដែរ គឺ(ការគោរពសក្ការៈ)អល់ឡោះតែមួយគត់។
៤. ហើយខ្ញុំក៏មិនគោរពសក្ការៈចំពោះរូបបដិមាដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះដែរ។
៣. ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំកំពុងតែគោរពសក្ការៈនោះដែរ គឺ(ការគោរពសក្ការៈ)អល់ឡោះតែមួយគត់។
៦. សម្រាប់ពួកអ្នក គឺសាសនារបស់ពួកអ្នកដែលពួកអ្នកបង្កើតឡើងថ្មីដោយខ្លួនពួកអ្នកផ្ទាល់។ តែសម្រាប់ខ្ញុំវិញ គឺសាសនាដែលអល់ឡោះទ្រង់បានបញ្ចុះមកឱ្យខ្ញុំ។
ចម្លើយ. ជំពូក អាន់ណើសរ៍( سورة النصر ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
﴿إِذَا جَآءَ نَصۡرُ ٱللَّهِ وَٱلۡفَتۡحُ١ وَرَأَيۡتَ ٱلنَّاسَ يَدۡخُلُونَ فِي دِينِ ٱللَّهِ أَفۡوَاجٗا٢ فَسَبِّحۡ بِحَمۡدِ رَبِّكَ وَٱسۡتَغۡفِرۡهُۚ إِنَّهُۥ كَانَ تَوَّابَۢا٣﴾ [النصر: 1-3]
នៅពេលដែលជំនួយរបស់អល់ឡោះ និងជ័យជម្នះបានមកដល់(ការរំដោះទីក្រុងម៉ាក្កះ) ពេលនោះ អ្នកនឹងឃើញមនុស្សម្នាចូលសាសនារបស់អល់ឡោះទាំងក្រុមៗ។ ដូចេ្នះ ចូរអ្នកលើកតម្កើងដោយការសរសើរទៅចំពោះ ម្ចាស់របស់អ្នក និងសុំអភ័យទោសពីទ្រង់។ ពិតប្រាកដណាស់ ទ្រង់ គឺជាអ្នកដែលទទួលយកការសុំអភ័យទោសបំផុត។ (អាល់ណើសរ៍ ៈ ១-៣)
បកស្រាយអត្ថន័យ
នៅពេលដែលជំនួយរបស់អល់ឡោះចំពោះសាសនារបស់អ្នក(ឱព្យាការីមូហាំម៉ាត់) ការផ្តល់ភាពខ្លាំងក្លារបស់ទ្រង់ដល់វា(សាសនាអ៊ីស្លាម) និងការទទួលបានជ័យជម្នះដោយការរំដោះបានទីក្រុងម៉ាក្កះបានមកដល់
ហើយអ្នកនឹងបានឃើញមនុស្សចូលសាសនាអ៊ីស្លាមទាំងក្រុមៗនោះ
ពេលនោះ ចូរអ្នកដឹងចុះថា ជាការពិតណាស់ ទាំងនេះគឺជាសញ្ញាបញ្ជាក់ថា តួនាទីរបស់អ្នកដែលគេបានចាត់តាំងអ្នកមកនោះ ជិតដល់ទីបញ្ចប់ហើយ។ ដូចេ្នះ ចូរអ្នកលើកតម្កើងដោយការកោតសរសើរទៅចំពោះម្ចាស់របស់អ្នក ជាការថ្លែងអំណរគុណចំពោះទ្រង់លើឧបការគុណនៃការផ្តល់ជំនួយ និងការរំដោះបានទីក្រុងម៉ាក្កះនេះ ហើយចូរអ្នកសុំអភ័យទោសពីទ្រង់ចុះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលទទួលយកការសារភាពកំហុសបំផុតពីបណ្តាខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយទ្រង់អភ័យទោសដល់ពួកគេ។
ចម្លើយ. ជំពូក អាល់ម៉ាសាត់( سورة المسد ) និងអត្ថន័យរបស់វា៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
﴿تَبَّتۡ يَدَآ أَبِي لَهَبٖ وَتَبَّ١ مَآ أَغۡنَىٰ عَنۡهُ مَالُهُۥ وَمَا كَسَبَ ٢ سَيَصۡلَىٰ نَارٗا ذَاتَ لَهَبٖ٣ وَٱمۡرَأَتُهُۥ حَمَّالَةَ ٱلۡحَطَبِ ٤ فِي جِيدِهَا حَبۡلٞ مِّن مَّسَدِۭ٥﴾ [المسد: 1-5]
ដៃទាំងពីរ(ទង្វើ)របស់អាពូឡាហាប់បានវិនាសអន្ដរាយ ហើយគេក៏វិនាសអន្ដរាយ។ ទ្រព្យសម្បត្ដិរបស់គេនិងអ្វីៗដែលគេបានសាងកន្លងមក មិនបានផ្ដល់ផលប្រយោជន៍ដល់គេឡើយ។ គេនឹងចូលទៅក្នុងនរកដែលមានអណ្ដាតភ្លើងដ៏សន្ធោ សន្ធៅ។ ហើយភរិយារបស់គេដែលជាអ្នកយកបន្លា(រាយលើផ្លូវ ដើម្បីធ្វើបាបមូហាំម៉ាត់)ក៏ដូច្នោះដែរ។ នៅនឹងករបស់នាងមានខ្សែច្រវ៉ាក់ភ្លើង។ (អាល់ម៉ាសាត់ ៈ ១-៥)
បកស្រាយអត្ថន័យ
១. ដៃទាំងពីររបស់ឪពុកមាព្យាការីមូហាំម៉ាត់ គឺអាពូឡាហាប់ដែលជាកូនប្រុសរបស់អាប់ទុលមុតល់ឡឹប គឺបានវិនាសអន្តរាយហើយ ដោយសារតែទង្វើរបស់គេ ខណៈដែលគេធ្វើទុកបុកម្នេញទៅលើព្យាការីមូហាំម៉ាត់នោះ ហើយការព្យាយាមរបស់គេ ក៏គ្មានបានផលអ្វីដែរ។
២. តើអ្វីមួយដែលអាចផ្តល់ផលប្រយោជន៍ដល់រូបគេនោះ? ទ្រព្យសម្បត្តិ និងកូនចៅរបស់គេ? វាទាំងពីរនេះ មិនអាចការពាររូបគេពីទណ្ឌកម្មបានឡើយ ហើយវាទាំងពីរ(ទ្រព្យសម្បត្តិនិងកូនចៅរបស់គេ) ក៏មិនអាចធ្វើឱ្យរូបគេទទួលបាននូវក្តីមេត្តាករុណា(ពីអល់ឡោះ)នោះដែរ។
៣. រូបគេនឹងចូលទៅក្នុងនរកដែលមានអណ្ដាតភ្លើងដ៏សន្ធោសន្ធៅនៅថ្ងៃបរលោក ដោយគេនឹងទទួលរងនូវកម្តៅដ៏ក្តៅរបស់វា។
៤. ហើយប្រពន្ធរបស់គេ គឺអ៊ុមមូជើមីល ដែលជាអ្នកយកបន្លារាយលើផ្លូវដើររបស់ព្យាការីមូហាំម៉ាត់ដើម្បីធ្វើបាបគាត់នោះ ក៏នឹងចូលទៅក្នុងនរកដែលមានអណ្ដាតភ្លើងដ៏សន្ធោសន្ធៅនោះដូចគ្នាដែរ។
៥. នៅនឹងករបស់នាង មានខ្សែច្រវាក់សម្រាប់អូសនាងចូលទៅក្នុងឋាននរក។
ចម្លើយ. ជំពូក អាល់អៀខ្លើស( سورة الإخلاص ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
﴿قُلۡ هُوَ ٱللَّهُ أَحَدٌ١ ٱللَّهُ ٱلصَّمَدُ٢ لَمۡ يَلِدۡ وَلَمۡ يُولَدۡ ٣ وَلَمۡ يَكُن لَّهُۥ كُفُوًا أَحَدُۢ٤﴾ [الإخلاص: 1-4]
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះគឺជាម្ចាស់តែមួយគត់។ អល់ឡោះ គឺជាអ្នកដែលត្រូវគេពឹងពាក់ ។ ទ្រង់មិនបានប្រសូតបុត្រឡើយ ហើយទ្រង់ក៏មិនត្រូវគេ ប្រសូតដែរ ។ ហើយគ្មាននរណាម្នាក់ប្រៀបប្រដូចនឹងទ្រង់ឡើយ។ (អាល់អៀខ្លើស ៈ ១-៤)
បកស្រាយអត្ថន័យ
១. ចូរអ្នកពោលចុះ ឱអ្នកនាំសារមូហាំម៉ាត់ អល់ឡោះគឺជាព្រះជាម្ចាស់តែមួយគត់ គ្មានព្រះជាម្ចាស់ណាក្រៅពីទ្រង់ឡើយ។
២. តម្រូវការនៃភាវៈទាំងអស់(ដែលទ្រង់បង្កើត) គឺឆ្ពោះទៅកាន់ទ្រង់(ទ្រង់ជាអ្នកបំពេញនូវតម្រូវការទាំងនោះ)។
៣. អល់ឡោះជាម្ចាស់ទ្រង់ពុំមានបុត្រនោះទេ ហើយទ្រង់ក៏ពុំមានឪពុកម្តាយ(ជាអ្នកបង្កើត)នោះដែរ។
៤. ហើយក៏គ្មានភាវៈរបស់ទ្រង់ណាមួយអាចប្រៀបប្រដូចនឹងទ្រង់បានឡើយ។
ចម្លើយ. ជំពូក អាល់ហ្វាឡឹក( سورة الفلق ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
﴿قُلۡ أَعُوذُ بِرَبِّ ٱلۡفَلَقِ١ مِن شَرِّ مَا خَلَقَ٢ وَمِن شَرِّ غَاسِقٍ إِذَا وَقَبَ٣ وَمِن شَرِّ ٱلنَّفَّٰثَٰتِ فِي ٱلۡعُقَدِ ٤ وَمِن شَرِّ حَاسِدٍ إِذَا حَسَدَ٥﴾ [الفلق: 1-5]
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំសុំពីម្ចាស់គ្រប់គ្រងពេល ទៀបភ្លឺឱ្យបញ្ចៀស ។ អំពីប្រការអាក្រក់ទាំងឡាយដែលទ្រង់បានបង្កើតមក។ និងអំពីប្រការអាក្រក់នៃពេលយប់នៅពេលដែលភាព ងងឹតបានមកដល់។ និងអំពីប្រការអាក្រក់របស់ពួកស្ដ្រីមន្ដអាគមដែលសូត្រ ផ្លុំមន្ដអាគមទៅក្នុងខ្សែចំណង។ ហើយនិងអំពីប្រការអាក្រក់របស់អ្នកច្រណែនឈ្នានីស នៅពេលដែលគេច្រណែនឈ្នានីស។ (អាល់ហ្វាឡឹក ៈ ១-៥)
បកស្រាយអត្ថន័យ
១. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំសុំការការពារពីព្រះជាម្ចាស់នៃពេលទៀបភ្លឺ និងសុំការបញ្ចៀសពីទ្រង់
២. (សូមទ្រង់ការពារនិងបញ្ចៀស)ពីប្រការអាក្រក់ដែលកើតចេញពីភាវៈ(ម៉ាខ្លូក)ទាំងឡាយដែលផ្តល់គ្រោះថ្នាក់
៣. ហើយខ្ញុំសុំការការពារពីអល់ឡោះជាម្ចាស់អំពីប្រការអាក្រក់ដែលលេចឡើងនៅពេលយប់ ដូចជាសត្វសាហាវ និងចោរ។
៤. ហើយខ្ញុំសុំការការពារពីអល់ឡោះជាម្ចាស់អំពីប្រការអាក្រក់នៃពួកគ្រូធ្មប់ទាំងឡាយដែលពួកគេបានផ្លុំទៅក្នុងខ្សែចំណងរបស់ពួកគេ។
៥. ហើយខ្ញុំក៏សុំការការពារពីអល់ឡោះជាម្ចាស់ផងដែរអំពីប្រការអាក្រក់របស់អ្នកដែលច្រណែនឈ្នានីស នៅពេលដែលគេបានច្រណែនឈ្នានីសពួកគេចំពោះឧបការគុណ(នៀកម៉ាត់)ទាងឡាយដែលអល់ឡោះជាម្ចាស់បានប្រទានឲ្យពួកគេ ដោយគេ(អ្នកដែលច្រណែនឈ្នានីស)ចង់ឲ្យឧបការគុណដែលពួកគេទទួលបាន បាត់បង់អំពីពួកគេ ហើយផ្តល់គ្រោះថ្នាក់ដល់ពួកគេ។
ចម្លើយ. ជំពូក អាន់ណាស( سورة الناس ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
﴿قُلۡ أَعُوذُ بِرَبِّ ٱلنَّاسِ١ مَلِكِ ٱلنَّاسِ٢ إِلَٰهِ ٱلنَّاسِ٣ مِن شَرِّ ٱلۡوَسۡوَاسِ ٱلۡخَنَّاسِ٤ ٱلَّذِي يُوَسۡوِسُ فِي صُدُورِ ٱلنَّاسِ ٥ مِنَ ٱلۡجِنَّةِ وَٱلنَّاسِ٦﴾ [الناس: 1-6]
ខ្ញុំសុំពីម្ចាស់នៃមនុស្សលោក ដែលជាសេ្ដចគ្រប់គ្រងមនុស្សលោក ជាម្ចាស់នៃមនុស្សលោក ឱ្យបញ្ចៀសពីប្រការអាក្រក់នៃការញុះញង់របស់ពួកស្ហៃតន ដែលវាញុះញង់នៅក្នុងចិត្ដមនុស្សលោក។ (ស្ហៃតននោះ)មកអំពីជិន និងមនុស្សលោក។ (អាន់ណាស ៈ ១-៦)
បកស្រាយអត្ថន័យ
១. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំសុំការការពារពីព្រះជាម្ចាស់នៃមនុស្សលោក និងសុំការបញ្ចៀសពីទ្រង់
២. ជាស្តេចគ្រប់គ្រងមនុស្សលោក ដោយទ្រង់ចាត់ចែងចំពោះពួកគេនូវអ្វីដែលទ្រង់មានចេតនា ដោយគ្មានអ្នកគ្រប់គ្រងណាសម្រាប់ពួកគេក្រៅពីទ្រង់នោះឡើយ។
៣. ជាព្រះដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដរបស់ពួកគេ ដោយគ្មានព្រះជាម្ចាស់ណាដែលពួកគេត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីទ្រង់ឡើយ
៤. (សូមទ្រង់បញ្ចៀស)អំពីប្រការអាក្រក់របស់ពពួកស្ហៃតនដែលតែងតែញុះញង់មនុស្សលោក
៥. ដែលវាញុះញង់នៅក្នុងដួងចិត្តមនុស្សលោក។
៦. អ្នកញុះញង់នោះ អាចមកពីជិន និងអាចមកពីមនុស្ស។
*******
ហាទីស្ហទី១
ចម្លើយ. អំពី អាមីរុលមុមីនីន អាពូហាហ្វស៊ិន អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ទង្វើ(អាម៉ាល់)ទាំងឡាយ អាស្រ័យទៅតាមគោលបំណង(នៀត) ហើយបុគ្គលគ្រប់រូបនឹងទទួលបានផល(ការតបស្នង)តាមអ្វីដែលជាបំណងប្រាថ្នា(នៀត)របស់គាត់។ ដូចនេះ បុគ្គលណាផ្លាស់ប្តូរទីកន្លែង(ហិជ្ជរ៉ោះ)ដើម្បីអល់ឡោះ និងអ្នកនាំសារ(រ៉ស៊ូល)របស់ទ្រង់ ការផ្លាស់ប្តូរទីកន្លែង(ហិជ្ជរ៉ោះ)របស់គាត់ត្រូវបានអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទទួលស្គាល់(អល់ឡោះផ្តល់ផលបុណ្យឲ្យ)។ ហើយបុគ្គលណាផ្លាស់ប្តូរទីកន្លែង(ហិជ្ជរ៉ោះ)ដើម្បីផលប្រយោជន៍លោកិយ គាត់នឹងទទួលបានផលប្រយោជន៍នោះ (តែមិនបានទទួលផលបុណ្យពីអល់ឡោះឡើយ) ឬអ្នកខ្លះផ្លាស់ប្តូរទីកន្លែង(ហិជ្ជរ៉ោះ)ដើម្បីរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីណាម្នាក់ ការផ្លាស់ប្តូរទីកន្លែងរបស់គាត់ នឹងបានផលទៅតាមគោលបំណងរបស់គាត់”។ រាយការណ៏ដោយ អាល់ ពូខរី និងមូស្លីម
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. រាល់ទង្វើកុសលទាំងឡាយ ចាំបាច់ត្រូវមានការនៀត ដូចជា ការប្រតិបត្តិសឡាត ការបួស ការធ្វើហាជ្ជី និងទង្វើកុសលផ្សេងៗទៀត។
២. ចាំបាច់ត្រូវមានភាពអៀខ្លើស(ជ្រះថ្លា)ក្នុងការនៀតចំពោះអល់ឡោះជាម្ចាស់។
ហាទីស្ហទី២
ចម្លើយ. អំពី អ៊ុមមុលមុមីនីន អ៊ុមមូ អាប់ទុលឡោះ អាអ៊ីស្សះ رضي الله عنها បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថា៖ “បុគ្គលណាបង្កើតអ្វីមួយថ្មីនៅក្នុងកិច្ចការសាសនារបស់យើង ហើយប្រការនោះពុំមែនជាកិច្ចការសាសនាពីយើងទេនោះ វានឹងត្រូវគេបដិសេធចោល”។ រាយការណ៏ដោយ អាល់ ពូខរី និងមូស្លីម
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. ហាមឃាត់ពីការបង្កើតថ្មីក្នុងសាសនាអ៊ីស្លាម(ប្រការពិទអះ)។
២. ជាការពិតណាស់ រាល់ទង្វើទាំងឡាយដែលគេបង្កើតឡើងថ្មីនៅក្នុងសាសនាអ៊ីស្លាមនោះ នឹងត្រូវគេបដិសេធចោលដោយគេមិនទទួលយកវានោះឡើយ។
ហាទីស្ហទី៣
ចម្លើយ. អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ “ថ្ងៃមួយ ពេលពួកយើងកំពុងអង្គុយជាមួយរ៉ស៊ូលុលឡោះ ﷺ ស្រាប់តែមានបុរសម្នាក់បានមកដល់ ដោយស្លៀកសម្លៀកបំពាក់ពណ៌សស្គុស សក់ខ្មៅរលោង មិនឃើញមានស្លាកស្នាមអ្វីមួយនៅលើខ្លួនគាត់ដែលបញ្ជាក់ថា ជាអ្នកដំណើរមកពីឆ្ងាយនោះទេ ហើយក៏គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកយើងស្គាល់គាត់នោះដែរ។ ក្រោយមក បុរសនោះក៏អង្គុយទល់មុខនឹងព្យាការី ដោយយកជង្គង់របស់គាត់ទាំងពីរដាក់ទល់នឹងជង្គង់ព្យាការី ហើយបាតដៃទាំងពីររបស់គាត់ដាក់លើភ្លៅខ្លួនឯង រួចសួរថា៖ “ឱមូហាំម៉ាត់! ចូរប្រាប់ខ្ញុំអំពីអ៊ីស្លាម”។ លោកបានឆ្លើយថា៖ “អ៊ីស្លាម គឺអ្នកត្រូវធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ត្រឹមត្រូវ មានតែអល់ឡាះមួយគត់ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសារ(រ៉សូល)របស់អល់ឡោះ។ បន្ទាប់មក ត្រូវប្រតិបត្តិសឡាត ត្រូវបរិច្ចាគហ្សាកាត់ ត្រូវបួសខែរ៉ម៉ាហ្ទន និងធ្វើហាជ្ជីនៅពៃតុលឡោះ ប្រសិនបើអ្នកមានលទ្ធភាពទៅដល់”។ បុរសនោះក៏តបថា៖ “ត្រឹមត្រូវហើយ”។ ពេលនោះ ពួកយើងមានការងឿងឆ្ងល់ណាស់ ព្រោះគាត់ជាអ្នកសួរព្យាការី ហើយគាត់និយាយថា៖ “ត្រឹមត្រូវ”។ បន្ទាប់មក បុរសនោះក៏សួរបន្តទៀតថា៖ “ចូរអ្នកប្រាប់ខ្ញុំអំពីអ៊ីម៉ាន់(ជំនឿ)”? ព្យាការីបានឆ្លើយថា៖ អ៊ីម៉ាន់(ជំនឿ)នោះគឺ អ្នកត្រូវជឿចំពោះអល់ឡោះ ជឿចំពោះម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្តាគម្ពីរដែលទ្រង់បានបញ្ចុះមក បណ្តាអ្នកនាំសាររបស់ទ្រង់ ជឿចំពោះថ្ងៃបរលោក និងជឿថា វាសនាល្អនិងវាសនាអាក្រក់ សុទ្ធតែអល់ឡោះបានកំណត់រួច”។ បុរសនោះនិយាយថា៖ “ត្រឹមត្រូវ”។ ហើយបុរសនោះក៏សួរបន្តទៀតថា៖ “ចូរអ្នកប្រាប់ខ្ញុំអំពីអៀហសាន(ទង្វើល្អ)”? លោកបានឆ្លើយថា៖ “អៀហសាន(ទង្វើល្អ)នោះគឺ អ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះហាក់ដូចជាអ្នកមើលឃើញទ្រង់ បើទោះជាជាក់ស្តែង អ្នកមិនបាន ឃើញទ្រង់ តែអ្នកត្រូវជឿជាក់ថា ទ្រង់កំពុងមើលឃើញអ្នក”។ បុរសនោះក៏សួរបន្តទៀតថា៖ “ចូរប្រាប់ខ្ញុំអំពីពេលវេលានៃថ្ងៃបរលោក(តើវាកើតឡើងនៅពេលណា)”? ព្យាការីលោកបានឆ្លើយថា៖ “មិនមែនអ្នកដែលត្រូវគេសួរសុទ្ធតែចេះជាងអ្នកសួរនោះទេ”។ បុរសនោះសួរបន្តទៀតថា៖ “ចូរអ្នកប្រាប់ខ្ញុំអំពីសញ្ញាសម្គាល់របស់វា(ថ្ងៃបរលោក)”? លោកបានឆ្លើយថា៖ “នៅពេលដែលស្ត្រីជាទាសករគេ ប្រសូត្របានកូនជាចៅហ្វាយនាយរបស់នាង នៅពេលដែលអ្នកក្រខ្សត់ គ្មានស្បែកជើងនិងសម្លៀកបំពាក់ និងអ្នកគង្វាលចៀម ប្រកួតប្រជែងគ្នាខាងគេហដ្ឋាន(មនុស្សវណ្ណៈទាបបំផុតក្លាយជាមេដឹកនាំ ហើយមានទ្រព្យសម្បត្តិច្រើននិងមានអំនួតធ្វើផ្ទះសំបែងយកល្អ និងខ្ពស់ជាងគ្នា”។ ក្រោយពីសួររួចរាល់ហើយ បុរសនោះក៏ចេញទៅ។ មួយសន្ទុះក្រោយមក ព្យាការីបានសួរថា៖ “ឱអ៊ូមើរ! តើអ្នកដឹងទេថា តើនរណាសួរខ្ញុំនោះ”? ខ្ញុំ(អ៊ូមើរ)បានឆ្លើយថា៖ “មានតែអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ទេដែលដឹងជាងគេ”។ លោកក៏ប្រាប់ថា៖ “គាត់គឺម៉ាឡាអ៊ីកាត់ជីព្រីលដែលមកជួបពួកអ្នកទាំងអស់គ្នា ដើម្បីបង្រៀនពួកអ្នកនូវសាសនារបស់ពួកអ្នក”។ រាយការណ៍ដោយ មូស្លីម
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. បានលើកឡើងអំពីរូកុន(គោលគ្រឹះ)ទាំងប្រាំនៃសាសនាអ៊ីស្លាម ៖
ការសច្ចាថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះតែមួយគត់ ហើយព្យាការីមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ។
ប្រតិបត្តិសឡាត
បរិច្ចាគហ្សាកាត់
បួសខែរ៉ម៉ាហ្ទន
ធ្វើធម្មយាត្រាហាជ្ជីនៅឯពៃតុលហារ៉ម(ទីក្រុងម៉ាក្កះ)។
២. បានលើកឡើងពីរូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ទាំងប្រាំមួយ ៖
ជំនឿចំពោះអល់ឡោះជាម្ចាស់
ជំនឿចំពោះបណ្តាម៉ាឡាអ៊ីកាត់របស់ទ្រង់
ជំនឿចំពោះបណ្តាព្រះគម្ពីររបស់ទ្រង់
ជំនឿចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់
ជំនឿចំពោះថ្ងៃបរលោក
និងជំនឿចំពោះវាសនាល្អ និងអាក្រក់(មកពីអល់ឡោះ)។
៣. បានលើកឡើងពីរូកុនអៀហសាន ដែលមានមួយរូកុន នោះគឺ អ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះហាក់បីដូចជាអ្នកមើលឃើញទ្រង់ តែអ្នកពុំបានមើលឃើញទ្រង់ទេ ប៉ុន្តែទ្រង់កំពុងមើលឃើញអ្នក។
៤. ពេលវេលាដែលថ្ងៃបរលោកនឹងកើតឡើង គឺគ្មាននរណាម្នាក់ដឹងនោះឡើយ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់។
ហាទីស្ហទី៤
ចម្លើយ. អំពី អាពូ ហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូ លុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកមានជំនឿដែលមានជំនឿពេញលេញជាងគេ គឺអ្នកដែលមានសីលធម៌ល្អជាងគេ”។ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. ជំរុញឲ្យមានសីលធម៌ល្អប្រពៃ
២. ភាពពេញលេញនៃសីលធម៌ គឺជាភាពពេញលេញនៃជំនឿ។
៣. ពិតប្រាកដណាស់ ជំនឿ(អ៊ីម៉ាន់) មានការកើនឡើង និងមានការថយចុះ។
ហាទីស្ហទី៥
ចម្លើយ. អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما ពិតណាស់ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាស្បថនឹងអ្វីផេ្សងពីអល់ឡោះ គាត់ពិតជាក្លាយជាអ្នកបោះបង់ជំនឿ ឬជាអ្នកស្ហ៊ីរិក”។ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. គេមិនអនុញ្ញាតឲ្យស្បថនឹងអ្វីមួយក្រៅពីអល់ឡោះឡើយ។
២. ការស្បថនឹងអ្វីមួយក្រៅពីអល់ឡោះជាម្ចាស់ គឺស្ថិតក្នុងចំណោមប្រការស្ហ៊ីរិកតូច(ពហុទេពនិយមកម្រិតស្រាល)។
ហាទីស្ហទី៦
ចម្លើយ. អំពី អាណាស رضي الله عنه រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិនទាន់មានជំនឿពេញលេញនោះទេ លុះត្រាតែគេស្រលាញ់មកចំពោះខ្ញុំជាងឪពុកម្តាយរបស់គេ កូនៗរបស់គេ និងមនុស្សលោកទាំងអស់”។ រាយការណ៏ដោយ អាល់ ពូខរី និងមូស្លីម
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. ចាំបាច់ត្រូវស្រឡាញ់ព្យាការីមូហាំម៉ាត់ជាងនរណាៗទាំងអស់។
២. ពិតណាស់ ការស្រឡាញ់ចំពោះព្យាការីមូហាំម៉ាត់ ស្ថិតក្នុងចំណោមភាពពេញលេញនៃជំនឿ(អ៊ីម៉ាន់)។
ហាទីស្ហទី៧
អំពី អាណាស رضي الله عنه រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិនទាន់មានជំនឿពេញលេញទេ លុះត្រាតែគាត់ស្រលាញ់ចង់បានល្អដល់បងប្អូនរបស់គាត់ ដូចអ្វីដែលគាត់ចង់បានសម្រាប់ខ្លួនឯង”។ រាយការណ៏ដោយ អាល់ ពូខរី និងមូស្លីម
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. ចាំបាច់ត្រូវស្រឡាញ់ ចង់បានល្អដល់បងប្អូនរបស់ខ្លួន ដូចដែលគេស្រឡាញ់ចង់បានល្អសម្រាប់ខ្លួនឯងដែរ។
២. ពិតណាស់ ការស្រឡាញ់ ចង់បានល្អដល់បងប្អូនរបស់ខ្លួនដូចដែលគេស្រឡាញ់ចង់បានល្អសម្រាប់ខ្លួនឯងដែរនោះ ស្ថិតក្នុងចំណោមភាពពេញលេញនៃជំនឿ(អ៊ីម៉ាន់)។
ហាទីស្ហទី៨
អំពី អាពូសាអ៊ីទ رضي الله عنه អំពី រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំសូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតនៅលើដៃរបស់ទ្រង់ថា ជំពូក(អាល់អៀខ្លើស)នេះ ពិតជាសើ្មនឹងមួយភាគបី(១/៣)នៃគម្ពីរគួរអាន”។ រាយការណ៍ដោយអាល់ពូខរី
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. ឧត្តមភាពនៃជំពូក អាល់អៀខ្លើស
២. ពិតណាស់ ជំពូកនេះ គឺស្មើនឹងមួយភាគបីនៃគម្ពីរគួរអាន។
ហាទីស្ហទី៩
អំពី អាពូមូសា رضي الله عنه រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ لا حَوْلَ وَلا قُوَّةَ إِلا باللهِ គឺជាកំណប់មួយក្នុងចំណោមកំណាប់នានានៃឋានសួគ៌”។ រាយការណ៏ដោយ អាល់ពូខរី និងមូស្លីម
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. បញ្ជាក់ពីឧត្តមភាពនៃពាក្យនេះ ដោយវាជាកំណប់មួយក្នុងចំណោមកំណប់នានានៃឋានសួគ៌។
២. ការបដិសេធពីអនុភាពនិងឥទ្ធិពលរបស់ខ្ញុំបម្រើទាំងឡាយ ហើយប្រគល់ខ្លួនទៅចំពោះអល់ឡោះតែមួយគត់។
ហាទីស្ហទី១០
ចម្លើយ. អំពី អាន់នួកម៉ាន ពិន ហ្ពាស្ហៀរ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកមានប្រសាសន៍ថា៖ “ពិតណាស់ នៅក្នុងខ្លួនប្រាណ(មនុស្សគ្រប់រូប)មានសាច់មួយដុំ កាលណាសាច់នោះល្អ ខ្លួនប្រាណទាំងមូលក៏ល្អដែរ។ ប៉ុន្ដែ ប្រសិនបើសាច់នោះខូចវិញ ខ្លួនប្រាណទាំងមូលក៏ខូចដែរ។ ប្រាកដណាស់ សាច់នោះគឺ បេះដូង(ចិត្ដ)”។ រាយការណ៏ដោយ អាល់ ពូខរី និងមូស្លីម
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. ភាពល្អប្រសើរនៃដួងចិត្ត គឺជាភាពល្អប្រសើរនៃរាងកាយ ក៏ដូចជាផ្នែកខាងក្រៅផងដែរ។
២. យកចិត្តទុកដាក់ចំពោះភាពល្អប្រសើរនៃដួងចិត្ត ពីព្រោះ វាគឺជាភាពល្អប្រសើររបស់មនុស្សលោក។
ហាទីស្ហទី១១
ចម្លើយ. អំពី មូអាត្ស ពិន ហ្ជាហ្ពាល់ បាននិយាយថា៖ រ៉ស៊ូលុលឡោះﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាដែលពាក្យសំដីចុងក្រោយរបស់គាត់គឺ "لا إلهَ إِلا اللهُ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ ត្រឹមត្រូវ មានតែអល់ឡោះ)នោះ នឹងបានចូលឋានសួគ៌”។ រាយការណ៍ដោយ អាពូហ្ទាវូទ
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. ឧត្តមភាពនៃពាក្យ “لا إلهَ إِلا اللهُ” ដោយខ្ញុំបម្រើរបស់អល់ឡោះអាចចូលឋានសួគ៌តាមរយៈពាក្យនេះ។
២. ឧត្តមភាពរបស់អ្នកដែលសម្តីចុងក្រោយរបស់គេលើលោកិយនេះ គឺពាក្យ "لا إلهَ إِلا اللهُ"។
ហាទីស្ហទី១២
ចម្លើយ. អំពី អាប់ទុលឡោះ ពិន ម៉ាស៊្អូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មិនមែនជាអ្នកមានជំនឿពេញលេញទេដែលគាត់តែងតែបន្ដុះបង្អាប់គេ ឬដាក់បណ្ដាសាគេ ឬប្រព្រឹត្ដទង្វើអសីលធម៌ ឬអ្នកដែលនិយាយស្ដីអសីលធម៌នោះ”។ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. ហាមឃាត់ពីពាក្យសម្តីដែលមិនពិត និងពាក្យសម្តីដែលអាក្រក់។
២. ពិតណាស់ការចៀសផុតពីរឿងនេះ គឺជាលក្ខណៈរបស់អ្នកមានជំនឿ ចំពោះការនិយាយស្តីរបស់គេ។
ហាទីស្ហទី១៣
ចម្លើយ. អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូ លុលឡោះﷺលោកបានមានប្រសាសន៍ថា៖ “ក្នុងចំណោមប្រការដែលបញ្ជាក់ថា អ៊ីស្លាមរបស់បុគ្គលម្នាក់បានល្អប្រសើរនោះ គឺគាត់បោះបង់ចោលនូវអ្វីដែលមិនសំខាន់(គ្មានប្រយោជន៍)”។ រាយការណ៍ដោយ អាត់តៀរមីត្ស៊ី និងអ្នកផ្សេងទៀត
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. បោះបង់អ្វីដែលគ្មានប្រយោជន៍ដល់មនុស្ស មិនថាទាក់ទងនឹងកិច្ចការសាសនាឬកិច្ចការលោកិយរបស់គេ។
២. ពិតណាស់ ការបោះបង់អ្វីដែលគ្មានប្រយោជន៍ គឺស្ថិតក្នុងចំណោមភាពពេញលេញនៃអ៊ីស្លាមរបស់គេ។
ហាទីស្ហទី១៤
ចម្លើយ. អំពី អាប់ទុលឡោះ ពិន ម៉ាស៊្អូទ رضي الله عنه ពិតណាស់ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រមួយតួអក្សរនៃគម្ពីរគួរអាន គាត់នឹងទទួលបានផលបុណ្យមួយ ហើយផលបុណ្យមួយនេះ នឹងក្លាយទៅជាដប់។ ខ្ញុំមិនសំដៅថា “អាលីហ្វ ឡាម មីម” ជាតួអក្សរតែមួយនោះទេ ផ្ទុយទៅវិញ “អាលីហ្វ” គឺជាតួអក្សរមួយ “ឡាម” គឺជាតួអក្សរមួយ ហើយ”មីម” គឺជាតួអក្សរមួយ”។ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. ឧត្តមភាពនៃការសូត្រគម្ពីរគួរអាន។
២. រាល់តួអក្សរដែលអ្នកបានសូត្រអំពីគម្ពីរគួរអាន គឺអ្នកទទួលបានផលបុណ្យយ៉ាងច្រើន។
*******
ចម្លើយ. គឺគេត្រូវ៖ ១. លើកតម្កើងទ្រង់
២. គោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដោយមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយជាដាច់ខាត។
៣. គោរពប្រតិបត្តិចំពោះទ្រង់
៤. បោះបង់ចោលការប្រព្រឹត្តល្មើសចំពោះទ្រង់
៥. ថ្លែងអំណរគុណទ្រង់ចំពោះភាពសប្បុរស និងឧបការគុណរបស់ទ្រង់ដែលគេមិនអាចគណនាបាន។
៦. អត់ធ្មត់ចំពោះព្រេងវាសនាដែលទ្រង់បានកំណត់មក។
ចម្លើយ. គឺគេត្រូវ ៖ ១. ដើរតាមលោក និងយកគំរូតាមលោក
២. គោរពប្រតិបត្តិចំពោះលោក
៣. បោះបង់ចោលការប្រព្រឹត្តល្មើសចំពោះលោក
៤. ជឿជាក់ចំពោះដំណឹងទាំងឡាយដែលលោកបានប្រាប់
៥. មិនត្រូវបង្កើតអ្វីថ្មីបន្ថែមទៅលើស៊ុណ្ណះ(លំអាន)របស់លោក
៦. ស្រឡាញ់លោកជាងខ្លួនឯង និងជាងនរណាៗទាំងអស់
៧. លើកតម្កើងលោក ជួយលោក និងជួយស៊ុណ្ណះរបស់លោក។
២. បម្រើលោកទាំងពីរ
៣. ជួយដល់លោកទាំងពីរ
៤. បំពេញនូវសេចក្តីត្រូវការរបស់លោកទាំងពីរ
៥. សុំទូអាបួងសួងដល់លោកទាំងពីរ
៦. និយាយស្តីជាមួយពួកគាត់ប្រកបដោយសុជីវធម៌ ហើយគេមិនអនុញ្ញាតឲ្យនិយាយពាក្យ “អិះ អ៊ុស” ទៅកាន់លោកទាំងពីរឡើយ។
៧. ត្រូវមានទឹកមុខញញឹមជានិច្ចចំពោះលោកទាំងពីរ និងមិនត្រូវធ្វើមុខជូរដាក់លោកទាំងពីរឡើយ។
៨. មិនត្រូវតម្លើងសំឡេងឲ្យខ្លាំងលើសសំឡេងរបស់លោកទាំងពីរឡើយ ត្រូវស្តាប់តាមលោកទាំងពីរ មិនត្រូវនិយាយកាត់ប្រសាសន៍លោកទាំងពីរ និងមិនត្រូវហៅលោកទាំងពីរដោយឈ្មោះចំៗនោះទេ ផ្ទុយទៅវិញត្រូវហៅលោកទាំងពីរថា “ឱលោកឪពុក ឱអ្នកម្តាយ”។
៩. ត្រូវសុំការអនុញ្ញាតពីលោកទាំងពីរជាមុន មុននឹងចូលទៅជួបលោកទាំងពីរក្នុងបន្ទប់របស់លោក។
១០. ថើបដៃ និងថើបក្បាលរបស់លោកទាំងពីរ។
ចម្លើយ. គឺគេត្រូវ ៖ ១. ត្រូវទៅសួរសុខទុក្ខសាច់ញាតិ ដូចជាបងប្អូន មា មីង (ទាំងខាងឪពុក ទាំងខាងម្តាយ) ក៏ដូចជាសាច់ញាតិផ្សេងៗទៀត។
២. ត្រូវធ្វើល្អទៅកាន់ពួកគាត់តាមរយៈពាក្យសម្តី កាយវិការ និងជួយដល់ពួកគាត់។
៣. ទូរសព្ទសួរសុខទុក្ខពួកគាត់។
ចម្លើយ. គឺខ្ញុំត្រូវ ៖ ១. ស្រឡាញ់ និងរាប់អានមិត្តភក្តិល្អៗ
២. ចៀសវាង និងបោះបង់ការរាប់អានមិត្តភក្តិដែលមិនល្អ
៣. ខ្ញុំឲ្យសាឡាមទៅកាន់បងប្អូនមូស្លីមរបស់ខ្ញុំ និងចាប់ដៃពួកគេ។
៤. ខ្ញុំទៅសួរសុខទុក្ខពួកគេនៅពេលដែលពួកគេឈឺ និងបួងសួងសុំឲ្យពួកគេឆាប់ជាសះស្បើយ។
៥. ខ្ញុំទទួលកណ្តាស់របស់អ្នកដែលកណ្តាស់
៦. ខ្ញុំទទួលយកនូវការអញ្ជើញរបស់គាត់ប្រសិនបើគាត់អញ្ជើញខ្ញុំទៅលេងនឹងគាត់។
៧. ខ្ញុំផ្តល់នូវការទូន្មានដល់គាត់។
៨. ខ្ញុំជួយគាត់ប្រសិនបើគាត់ត្រូវគេបំពាន និងរារាំងគាត់មិនឲ្យបំពានលើគេ។
៩. ខ្ញុំស្រឡាញ់បងប្អូនមូស្លីមរបស់ខ្ញុំដូចខ្ញុំស្រឡាញ់ខ្លួនឯងដែរ។
១០. ខ្ញុំជួយគាត់នៅពេលដែលគាត់ត្រូវការឲ្យខ្ញុំជួយ។
១១. ខ្ញុំមិនធ្វើអ្វីមួយដែលប៉ះពាល់ដល់គាត់នោះទេ មិនថាតាមរយៈពាក្យសម្តី ឬកាយវិការ។
១២. ខ្ញុំលាក់បាំងនូវរឿងសម្ងាត់របស់គាត់។
១៣. ខ្ញុំមិនជេរគាត់ មើលងាយគាត់ បន្តុះបង្អាប់គាត់ មិនច្រណែនឈ្នានីសគាត់ មិនស៊ើបការសម្ងាត់របស់គាត់ និងមិនបោកប្រាស់គាត់ទេ។
១. ខ្ញុំត្រូវធ្វើល្អចំពោះអ្នកជិតខាង ទាំងតាមរយៈពាក្យសម្តី និងកាយ-វិការ ហើយខ្ញុំជួយដល់គាត់នៅពេលដែលគាត់ត្រូវការឲ្យខ្ញុំជួយ។
២. ខ្ញុំអបអរសាទរនិងរីករាយជាមួយគាត់នៅក្នុងថ្ងៃរ៉យ៉ា(ថ្ងៃបុណ្យ) ពេលរៀបគាត់អាពាហ៍ពិពាហ៍ និងផ្សេងៗទៀត។
៣. ខ្ញុំទៅសួរសុខទុក្ខគាត់នៅពេលដែលគាត់ឈឺ និងចូលរួមរំលែកទុក្ខគាត់នៅពេលដែលគាត់មានទុក្ខ។
៤. ខ្ញុំផ្តល់ម្ហូបអាហារដល់គាត់នូវអ្វីដែលខ្ញុំមានតាមដែលអាច។
៥. ខ្ញុំមិនធ្វើទុក្ខបុកម្នេញដល់គាត់ជាដាច់ខាត មិនថាតាមរយៈពាក្យ-សម្តី ឬកាយវិការ។
៦. ខ្ញុំមិនរំខានអ្នកជិតខាងតាមរយៈសំឡេងកងរំពង ឬស៊ើបការសម្ងាត់របស់គាត់នោះទេ ហើយខ្ញុំអត់ធ្មត់ប្រសិនបើគាត់ធ្វើដូច្នេះ។
ចម្លើយ. គឺខ្ញុំត្រូវ ៖ ១. ខ្ញុំត្រូវឆ្លើយតបនឹងការអញ្ជើញចំពោះអ្នកដែលបានអញ្ជើញខ្ញុំធ្វើជាភ្ញៀវ។
២. នៅពេលដែលខ្ញុំចង់ទៅសួរសុខទុក្ខនរណាម្នាក់ គឺខ្ញុំសុំការអនុញ្ញាតជាមុន និងកំណត់ពេលវេលា។
៣. ខ្ញុំសុំការអនុញ្ញាតមុននឹងចូល។
៤. ខ្ញុំមិនទៅសួរសុខទុក្ខគាត់យូរពេកទេ។
៥. ខ្ញុំទម្លាក់ក្រសែភ្នែកចុះពីការសម្លឹងមើលគ្រួសារគេ។
៦. ខ្ញុំស្វាគមន៍ភ្ញៀវ និងរាក់ទាក់ភ្ញៀវឲ្យបានល្អតាមរយៈទឹកមុខរីករាយស្រស់បស់ និងនិយាយពាក្យស្វាគមន៍ដែលល្អៗ។
៧. ខ្ញុំឲ្យភ្ញៀវអង្គុយនៅកន្លែងដែលល្អ។
៨. ខ្ញុំទទួលស្វាគមន៍ភ្ញៀវដោយរៀបចំចំណីអាហារ និងភេសជ្ជៈជូនពួកគេ។
ចម្លើយ. គឺខ្ញុំត្រូវ៖ ១. នៅពេលដែលខ្ញុំមានអារម្មណ៍ថាឈឺចាប់ ខ្ញុំយកដៃរបស់ខ្ញុំដាក់ត្រង់កន្លែងដែលឈឺចាប់នោះ ហើយខ្ញុំសូត្រថា بسم الله ចំនួនបីដង រួចសូត្រថា ៖ أَعُوذُ بِعِزَّةِ اللَّهِ وَقُدْرَتِهِ مِنْ شَرِّ مَا أَجِدُ وَأُحَاذِرُ ចំនួនប្រាំពីរដង។
២. ខ្ញុំយល់ព្រម ពេញចិត្តចំពោះអ្វីដែលអល់ឡោះបានកំណត់ ហើយខ្ញុំអត់ធ្មត់។
៣. ខ្ញុំរួសរាន់ក្នុងការទៅសួរសុខទុក្ខបងប្អូនមូស្លីមរបស់ខ្ញុំដែលមានជំងឺ ហើយបួងសួងសុំទូអាឲ្យគាត់ តែខ្ញុំមិននៅជាមួយគាត់យូរពេកទេ។
៤. ខ្ញុំស្តោះផ្លុំឲ្យគាត់ ដោយមិនចាំបាច់ទាល់តែគាត់សុំខ្ញុំនោះទេ។
៥. ខ្ញុំផ្តាំផ្ញើគាត់ឲ្យមានការអត់ធ្មត់ ត្រូវសុំទូអាបួងសួង ប្រតិបត្តិសឡាត និងជម្រះសម្អាតតាមលទ្ធភាពដែលគាត់មាន។
៦. ទូអាឲ្យអ្នកជំងឺថា ៖ " أسْأَلُ اللهَ العَظيمَ، رَبِّ العَرْشِ العَظيمِ، أنْ يَشْفِيَكَ " ចំនួន៧ដង។
ចម្លើយ. សុជីវធម៌ក្នុងការស្វែងរកចំណេះដឹងមានដូចជា៖ ១. ត្រូវនៀតដោយចិត្តអៀខ្លើស(ស្មោះស ជ្រះថ្លា)ចំពោះអល់ឡោះជាម្ចាស់។
២. ខ្ញុំអនុវត្តន៍តាមនូវអ្វីដែលខ្ញុំបានរៀន។
៣. ខ្ញុំគោរពនិងលើកតម្កើងចំពោះលោកគ្រូ អ្នកគ្រូ ទោះជាពេលមានវត្តមានគាត់ ឬគ្មាន។
៤. ខ្ញុំអង្គុយនៅមុខគ្រូប្រកបដោយសុជីធម៌។
៥. ខ្ញុំស្ងៀមស្ងាត់ស្តាប់គាត់ និងមិនកាត់សម្តីគាត់នៅពេលដែលគាត់បង្រៀននោះទេ។
៦. ខ្ញុំត្រូវមានសីលធម៌ សុជីវធម៌ នៅពេលលើកជាសំណួរសួរទៅកាន់គ្រូ។
៧. ខ្ញុំមិនហៅឈ្មោះគាត់ចំៗនោះទេ។
ចម្លើយ. សុជីវធម៌នៅកន្លែងជួបជុំមានដូចជា៖ ១. ខ្ញុំត្រូវឲ្យសាឡាមទៅកាន់អ្នកដែលអង្គុយនៅកន្លែងជួបជុំនោះ។
២. ខ្ញុំអង្គុយនៅកន្លែងចុងគេ(ប្រសិនបើខ្ញុំទៅក្រោយគេ)។ ខ្ញុំមិនឲ្យនរណាម្នាក់ឈរ(ដើម្បីខ្ញុំបានអង្គុយ)នៅកន្លែងនោះ ឬអង្គុយនៅចន្លោះរវាងមនុស្សពីរនាក់នោះទេ លើកលែងតែមានការអនុញ្ញាតពីគេទាំងពីរ។
៣. ខ្ញុំញែកកន្លែងអង្គុយឲ្យបានទូលាយ ដើម្បីឲ្យអ្នកដទៃបានអង្គុយដែរ។
៤. ខ្ញុំមិនកាត់សម្តីគេនិយាយក្នុងកន្លែងជួបជុំនោះទេ។
៥. ខ្ញុំសុំការអនុញ្ញាត និងឲ្យសាឡាមមុនពេលចាកចេញពីកន្លែងជួបជុំនោះ។
៦. នៅពេលដែលការជួបជុំបានបញ្ចប់ ខ្ញុំសូត្រទូអាបញ្ចប់ការជួបជុំ ដោយសូត្រថា ៖
سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ ، أشْهَدُ أنْ لا إلهَ إِلا أنْتَ ، أسْتَغْفِرُكَ وَأَتُوبُ إلَيْكَ
(ឱអល់ឡោះ! ទ្រង់ដ៏មហាបរិសុទ្ធ ខ្ញុំសូមធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវមានតែទ្រង់ ខ្ញុំសូមអភ័យទោស និងសារភាពកំហុសទៅចំពោះទ្រង់)។
ចម្លើយ. សុជីវធម៌នៅក្នុងការដេកមានដូចជា៖ ១. ខ្ញុំត្រូវចូលគេងពីព្រលប់(បន្ទាប់ពីសឡាតអ៊ីស្ហារួច)។
២. ខ្ញុំគេងដោយភាពជ្រះស្អាត(យកទឹកវូហ្ទុមុនចូលគេង)។
៣. ខ្ញុំមិនដេកផ្កាប់នោះទេ។
៤. ខ្ញុំគេងដោយផ្អៀងទៅខាងស្តាំ ហើយដាក់ដៃស្តាំនៅក្រោមថ្ពាល់ស្តាំ។
៥. ខ្ញុំរលាស់កម្រាលពូករបស់ខ្ញុំ(មុនគេង)។
៦. ខ្ញុំសូត្រហ្ស៊ីកៀរពេលចូលគេង ដូចជាអាយ៉ាត់គួរស៊ីយ៍ ជំពូក អាល់អៀខ្លើស ជំពូកអាល់ហ្វាឡឹក និងជំពូអាន់ណាស ចំនួនបីៗដង ហើយខ្ញុំសូត្រថា៖ باسمك اللهم أموت وأحيا
៧. ខ្ញុំក្រោកសឡាតស៊ូពុស។
៨. ពេលក្រោកពីគេងវិញ ខ្ញុំសូត្រថា៖
الْحَمْدُ للهِ الَّذِي أحْيَانَا بَعْدَ مَا أمَاتَنَا وَإِلَيْهِ النُشُورُ
ចម្លើយ. សុជីវធម៌ក្នុងការទទួលទានអាហារមានដូចជា ៖
១. ខ្ញុំនៀតថា ការហូប និងការផឹករបស់ខ្ញុំនេះ គឺដើម្បីពង្រឹង(មានកម្លាំង)លើការគោរពប្រតិបត្តិចំពោះអល់ឡោះជាម្ចាស់។
២. លាងដៃទាំងពីរមុននឹងទទួលទានអាហារ។
៣. ខ្ញុំសូត្រ “بسم الله” ហើយខ្ញុំទទួលទានអាហារនឹងដៃស្តាំរបស់ខ្ញុំ និងទទួលទាននូវអ្វីដែលនៅជិតខ្ញុំ។ ខ្ញុំមិនបរិភោគអាហារពីកណ្តាលចាន ហើយក៏មិនបរិភោគអាហារដែលមិននៅមុខខ្ញុំនោះដែរ។
៤. ប្រសិនបើខ្ញុំភ្លេចសូត្រ بسم الله នៅពេលចាប់ផ្តើមហូប គឺខ្ញុំសូត្រថា ៖ بسم الله في أوله وآخره
៥. ខ្ញុំពេញចិត្តចំពោះអាហារដែលមាន។ ខ្ញុំមិនបន្តុះបង្អាប់អាហារនោះទេ។ ប្រសិនបើខ្ញុំចូលចិត្ត ខ្ញុំហូប តែបើខ្ញុំមិនចូលចិត្តទេនោះ ខ្ញុំទុកវា។
៦. ខ្ញុំហូបល្មមៗ ដោយមិនហូបច្រើនពេកនោះទេ។
៧. ខ្ញុំមិនផ្លុំអាហារ ឬគ្រឿងផឹក(ដែលក្តៅ)នោះទេ ដោយខ្ញុំទុកវាឲ្យត្រជាក់សិន។
៨. ខ្ញុំទទួលទានអាហារជុំគ្នាជាមួយគ្រួសារ ឬជាមួយភ្ញៀវ។
៩. ខ្ញុំមិនចាប់ផ្តើមទទួលទានអាហារមុនអ្នកដែលមានអាយុច្រើនជាងខ្ញុំនោះទេ។
១០. ខ្ញុំពោលព្រះនាមអល់ឡោះ (សូត្រ بسم الله)នៅពេលខ្ញុំផឹក ហើយខ្ញុំផឹកដោយអង្គុយ និងផឹកបីដង។
១១. ខ្ញុំថ្លែងសរសើរអល់ឡោះជាម្ចាស់បន្ទាប់ពីខ្ញុំទទួលទានរួច។
ចម្លើយ. សុជីវធម៌ក្នុងការស្លៀកពាក់មានដូចជា ៖ ១. ខ្ញុំចាប់ផ្តើមស្លៀកសម្លៀកបំពាក់របស់ខ្ញុំពីខាងស្តាំមុន ហើយខ្ញុំថ្លែងសរសើរអល់ឡោះជាម្ចាស់។
២. ខ្ញុំមិនបង្អូសសម្លៀកបំពាក់របស់ខ្ញុំក្រោមភ្នែកគោលនោះទេ។
៣. មិនត្រូវស្លៀកសម្លៀកបំពាក់ក្មេងស្រីឲ្យក្មេងប្រុសនោះទេ ហើយក៏មិនត្រូវស្លៀកសម្លៀកបំពាក់ក្មេងប្រុសឲ្យក្មេងស្រីនោះដែរ។
៤. មិនត្រូវស្លៀកសម្លៀកបំពាក់ប្រដូចនឹងពួកគ្មានជំនឿ និងពួកប្រព្រឹត្តអាក្រក់នោះទេ។
៥. សូត្រ بسم الله នៅពេលដោះសម្លៀកបំពាក់។
៦. ពាក់ស្បែកជើងដោយស្តាំមុនជើងឆ្វេង ហើយដោះស្បែកជើងដោយជើងឆ្វេងមុនជើងស្តាំ។
ចម្លើយ. សុជីវធម៌ក្នុងការជិះជំនិះមាន ៖ ១. ខ្ញុំសូត្រ ពិសមិលឡះ អាល់ហាំទូលិលឡះ រួចសូត្រថា ៖
﴿لِتَسۡتَوُۥاْ عَلَىٰ ظُهُورِهِۦ ثُمَّ تَذۡكُرُواْ نِعۡمَةَ رَبِّكُمۡ إِذَا ٱسۡتَوَيۡتُمۡ عَلَيۡهِ وَتَقُولُواْ سُبۡحَٰنَ ٱلَّذِي سَخَّرَ لَنَا هَٰذَا وَمَا كُنَّا لَهُۥ مُقۡرِنِينَ١٣ وَإِنَّآ إِلَىٰ رَبِّنَا لَمُنقَلِبُونَ١٤﴾ [الزخرف: 13-14]
(មហាបរិសុទ្ធទ្រង់ដែលបានសម្រួលដល់ពួកយើង ដោយពួកយើងគ្មានលទ្ធភាពចំពោះវាឡើយ។ ហើយពិតណាស់ ពួកយើងនឹងត្រូវវិលត្រឡប់ទៅចំពោះម្ចាស់របស់យើងវិញ)។ (ហ្ស៊ុខរុហ្វ ៈ ១៣-១៤)
២. ប្រសិនបើខ្ញុំឆ្លងកាត់អ្នកមូស្លីម គឺខ្ញុំឲ្យសាឡាមទៅកាន់គាត់។
ចម្លើយ. សុជីវធម៌នៅតាមផ្លូវមានដូចជា ៖ ១. ខ្ញុំដើរដោយរមទម ឱនលំទោន និងដើរប្រកាន់ស្តាំ។
២. ខ្ញុំឲ្យសាឡាមទៅកាន់អ្នកដែលខ្ញុំបានជួប។
៣. ខ្ញុំទម្លាក់ក្រសែភ្នែករបស់ខ្ញុំ ហើយខ្ញុំមិនបង្កទុក្ខទោសដល់នរណាម្នាក់នោះឡើយ។
៤. ខ្ញុំប្រើគេឲ្យធ្វើល្អ និងហាមឃាត់គេពីទង្វើអាក្រក់។
៥. ខ្ញុំយកវត្ថុដែលអាចបង្កគ្រោះថ្នាក់ចេញពីផ្លូវ។
ចម្លើយ. សុជីវធម៌នៅពេលចូល និងចេញពីគេហដ្ឋានមានដូចជា ៖ ១. ខ្ញុំចេញពីផ្ទះដោយឈានជើងឆ្វេងមុន ហើយសូត្រថា៖
بِسْمِ اللهِ تَوَكَّلتُ عَلَى اللهِ ، ولا حول ولا قوة إلا بالله. اللَّهُمَّ إِنِّي أعُوذُ بِكَ أنْ أضِلَّ أَوْ أُضَلَّ ، أَوْ أَزِلَّ أَوْ أُزَلَّ ، أَوْ أظْلِمَ أَوْ أُظْلَمَ ، أَوْ أجْهَلَ أَوْ يُجْهَلَ عَلَيَّ
(ក្នុងនាមអល់ឡោះ ខ្ញុំបានពឹងផ្អែកលើអល់ឡោះ ហើយគ្មានទេអានុភាព និងឥទ្ធិពលគឺមានតែមកពីអល់ឡោះ។ ឱអល់ឡោះ! ប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្តាបញ្ជៀសខ្ញុំពីការវងេ្វង ឬត្រូវគេធ្វើឲ្យវងេ្វង សូមបញ្ជៀសខ្ញុំពីការធ្វើខុស ឬត្រូវគេនាំឲ្យធ្វើខុស សូមបញ្ជៀសខ្ញុំពីការប្រព្រឹត្តអយុត្តិធម៌លើគេ ឬត្រូវគេប្រព្រឹត្តអយុតិ្ដធម៌មកលើ និងសូមបញ្ជៀសខ្ញុំពីការប្រព្រឹត្តអំពើល្ងង់ខ្លៅ ឬត្រូវគេប្រព្រឹត្តអំពើល្ងង់ខ្លៅមកលើខ្ញុំ)។ ២. ខ្ញុំចូលផ្ទះដោយឈានជើងស្តាំចូលមុន ហើយសូត្រថា៖
بسمِ اللهِ وَلَجْنا وبسمِ اللهِ خرجْنا وعلى اللهِ ربِّنا توكَّلْنا
៣. ខ្ញុំឲ្យសាឡាមទៅកាន់ក្រុមគ្រួសារ ហើយចាប់ផ្តើម(ដុសធ្មេញ)នឹងស៊ីវ៉ាក។
ចម្លើយ. សុជីវធម៌នៅក្នុងការបន្ទោបង់មាន ៖ ១. ខ្ញុំឈានជើងឆ្វេងចូលមុន។
២. មុនពេលចូល ខ្ញុំសូត្រថា៖
اللَّهُمَّ إنِّي أعُوذُ بكَ مِنَ الخُبْثِ والْخَبَائِثِ
៣. ខ្ញុំមិននាំយកអ្វីមួយដែលមាននៅក្នុងនោះនូវការហ្ស៊ីកៀរអល់ឡោះចូលក្នុងបន្ទប់ទឹកឡើយ។
៤. ខ្ញុំបិទបាំងរាងកាយនៅពេលដែលបន្ទោបង់។
៥. ខ្ញុំមិននិយាយគ្នានៅកន្លែងបន្ទោបង់ឡើយ។
៦. ខ្ញុំមិនតម្រង់ទៅកាន់ទិសគិបឡាត់ ហើយក៏មិនបែរខ្នងដាក់ទិសគិបឡាត់នោះដែរក្នុងពេលបត់ជើងតូច ឬបត់ជើងធំនោះ។
៧. ខ្ញុំប្រើប្រាស់ដៃឆ្វេងរបស់ខ្ញុំក្នុងការសម្អាត ហើយមិនប្រើប្រាស់ដៃស្តាំនោះទេ។
៨. ខ្ញុំមិនបន្ទោបង់នៅតាមផ្លូវគេដើរ ឬក្នុងម្លប់ដែលគេជ្រកនោះទេ។
៩. ខ្ញុំលាងសម្អាតដៃរបស់ខ្ញុំបន្ទាប់ពីបន្ទោបង់រួច។
១០. ខ្ញុំចេញមកវិញដោយឈានជើងឆ្វេងមុន ហើយសូត្រថា غُفْرَانَكَ
ចម្លើយ. សុជីវធម៌ចំពោះម៉ាស្ជិតមានដូចជា ៖ ១. ខ្ញុំឈានជើងស្តាំចូលមុន ហើយសូត្រថា៖
بسم الله ، اللهمَّ افْتَحْ لي أبوابَ رحمتِكَ
២. ខ្ញុំមិនអង្គុយចុះនោះទេ ទាល់តែខ្ញុំបានសឡាតពីររ៉ក្អាត់សិន។
៣. ខ្ញុំមិនដើរកាត់គេកំពុងសឡាតនោះទេ មិនប្រកាសរករបស់ដែលបាត់ ឬទិញឬលក់អ្វីមួយនៅក្នុងម៉ាស្ជិតឡើយ។
៤. ខ្ញុំចេញពីម៉ាស្ជិតដោយឈានជើងឆ្វេងចេញមុន ហើយសូត្រថា
اللَّهمَّ إنِّي أسألُكَ مِن فضلِكَ
១. នៅពេលដែលខ្ញុំជួបអ្នកមូស្លីមណាម្នាក់ ខ្ញុំផ្តើមឲ្យសាឡាមទៅកាន់គេមុនដោយពោលថា៖ السلام عليكم ورحمة الله وبركاته ពុំមែនខ្ញុំជួបហើយដោយមិនឲ្យសាឡាមនោះទេ ហើយខ្ញុំក៏មិនចង្អុលទៅកាន់នរណាម្នាក់នោះដែរ។
២. ខ្ញុំបង្ហាញទឹកមុខញញឹមចំពោះអ្នកដែលខ្ញុំឲ្យសាឡាមទៅកាន់។
៣. ខ្ញុំចាប់ដៃគាត់ដោយដៃស្តាំរបស់ខ្ញុំ។
៤. នៅពេលនរណាម្នាក់ស្វាគមន៍ខ្ញុំ ខ្ញុំនឹងតបទៅវិញឲ្យបានល្អជាង ឬក៏ស្មើគ្នា។
៥. ខ្ញុំមិនផ្តើមឲ្យសាឡាមមុនទៅកាន់ពួកគ្មានជំនឿនោះទេ តែប្រសិនបើគេឲ្យសាឡាមមកខ្ញុំមុន ខ្ញុំនឹងតបទៅវិញដូចគ្នា។
៦. អ្នកមានអាយុតិចឲ្យសាឡាមទៅអ្នកមានអាយុច្រើនជាង អ្នកជិះលើជំនិះឲ្យសាឡាមទៅកាន់អ្នកដើរ អ្នកដើរឲ្យសាឡាមទៅកាន់អ្នកអង្គុយ ហើយអ្នកមានគ្នាតិច ឲ្យសាឡាមទៅកាន់អ្នកមានគ្នាច្រើន។
ចម្លើយ. សុជីវធម៌ក្នុងការសុំការអនុញ្ញាតមានដូចជា ៖ ១. ខ្ញុំសុំការអនុញ្ញាតជាមុន មុននឹងចូលកន្លែងណាមួយ។
២. ខ្ញុំសុំការអនុញ្ញាតចំនួនបីដង ដោយមិនបន្ថែមលើសនេះទេ ហើយបើគ្មានការឆ្លើយតបទេ គឺខ្ញុំត្រឡប់ទៅវិញ។
៣. ខ្ញុំគោះទ្វារដោយថ្នមៗ ហើយខ្ញុំមិនឈរចំពីមុខទ្វារនោះទេ តែខ្ញុំឈរនៅខាងស្តាំ ឬឈរខាងឆ្វេងនៃមាត់ទ្វារ។
៤. ខ្ញុំមិនចូលបន្ទប់ឪពុករបស់ខ្ញុំ ឬម្តាយរបស់ខ្ញុំ ឬក៏បន្ទប់នរណាម្នាក់មុននឹងខ្ញុំសុំការអនុញ្ញាតនោះទេ ជាពិសេស គឺពេលមុនស៊ូពុស(ពេលទៀបភ្លឺ) ពេលបន្ទាប់ពីសឡាតហ្ស៊ូហោរ និងពេលបន្ទាប់ពីសឡាតអ៊ីស្ហា។
៥. ខ្ញុំអាចចូលកន្លែងដែលមិនមែនជាកន្លែងដែលគេស្នាក់នៅ ដូចជាមន្ទីរពេទ្យ និងហាងលក់ទំនិញដោយមិនបាច់សុំការអនុញ្ញាតបាន។
ចម្លើយ. សុជីវធម៌ទន់ភ្លន់ចំពោះសត្វធាតុមានដូចជា៖ ១. ខ្ញុំផ្តល់អាហារ និងទឹកដល់វា។
២. មានក្តីមេត្តាករុណាចំពោះសត្វធាតុ និងមិនត្រូវឲ្យវាដឹកអ្វីលើសពីសមត្ថភាពរបស់វានោះទេ។
៣. ខ្ញុំមិនធ្វើទណ្ឌកម្ម ឬធ្វើបាបសត្វធាតុទាំងនោះដោយវិធីសាស្ត្រណាមួយនោះឡើយ។
ចម្លើយ. សុជីវធម៌ក្នុងការលេងកីឡាមានដូចជា៖ ១. ខ្ញុំលេងកីឡាដោយនៀតថា ដើម្បីជាការពង្រឹងរាងកាយដើម្បីគោរពប្រតិបត្តិអល់ឡោះ និងការពេញចិត្តពីទ្រង់។
២. ខ្ញុំមិនលេងកីឡាក្នុងម៉ោងសឡាតនោះឡើយ។
៣. មិនត្រូវឲ្យក្មេងប្រុសលេងកីឡាជាមួយនឹងក្មេងស្រីឡើយ។
៤. ខ្ញុំប្រកាន់ខ្ជាប់នូវការស្លៀកសំលៀកបំពាក់កីឡា ដោយបិទបាំងជិតអាវរ៉ាត់(កេរខ្មាស)ទាំងអស់របស់ខ្ញុំ។
៥. ខ្ញុំចៀសវាងពីប្រភេទកីឡាដែលត្រូវបានគេហាមឃាត់ ដូចជាប្រភេទកីឡាដែលមានការវាយលើផ្ទៃមុខ ឬលេចចេញអាវរ៉ាត់(កេរខ្មាស)ជាដើម។
ចម្លើយ. សុជីវធម៌ក្នុងការលេងសើចមានដូចជា៖ ១. ខ្ញុំគ្រាន់តែនិយាយលេងសើចប៉ុណ្ណោះដោយគ្មានការពាក់ព័ន្ធនឹងការចំអក មើលងាយ បង្កទុក្ខទោស និងការគំរាមកំហែងឡើយ។
២. ការលេងសើចនោះ ត្រូវចៀសវាងពីការចំអកឡកឡឺយ មើលងាយ មើលស្រាល ធ្វើបាប ឬបំភ័យដល់នរណាម្នាក់។
៣. មិនត្រូវលេងសើចច្រើនឡើយ។
ចម្លើយ. សុជីវធម៌ក្នុងការកណ្តាស់មានដូចជា៖ ១. យកដៃ ឬអាវ ឬកន្សែងបិទមាត់នៅពេលកណ្តាស់។
២. នៅពេលកណ្តាស់ ត្រូវថ្លែងសរសើរអល់ឡោះដោយសូត្រថា៖ "الحمد لله"
៣. អ្នកនៅក្បែរដែលឮគេពោលថា៖ "الحمد لله" នោះ ត្រូវតបថា៖ "يرحمك الله"
ហើយអ្នកដែលកណ្តាស់នោះ ត្រូវតបវិញថា៖ "يهديكم الله ويصلح بالكم"
ចម្លើយ. សុជីវធម៌ក្នុងការស្ងាបមានដូចជា៖ ១. ព្យាយាមទប់ស្ងាប
២. មិនត្រូវបញ្ចេញសំឡេងនៅពេលស្ងាបឡើយ។
៣. យកដៃខ្ទប់មាត់នៅពេលស្ងាប។
ចម្លើយ. សុជីវធម៌ក្នុងការសូត្រគម្ពីរគួរអានមានដូចជា ៖ ១. សូត្រគួរអានក្នុងភាពជ្រះស្អាត គឺបន្ទាប់ពីយកវូហ្ទុហើយ។
២. អង្គុយសូត្រប្រកបដោយសុជីវធម៌ និងមានភាពថ្លៃថ្នូរ។
៣. ខ្ញុំសុំការបញ្ចៀសអំពីអល់ឡោះពីពពួកស្ហៃតននៅពេលចាប់ផ្តើមសូត្រ។
៤. ខ្ញុំសូត្រគម្ពីរគួរអានជាមួយនឹងស្វែងយល់ពីអត្ថន័យរបស់វា។
*******
ចម្លើយ. ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកមានជំនឿ ដែលមានជំនឿពេញលេញជាងគេ គឺអ្នកដែលមានសីលធម៌ល្អជាងគេ”។ រាយការណ៍ដោយ អាត់តៀរមីត្ស៊ី និងអះម៉ាត់
ចម្លើយ. បានជាយើងចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ព្រោះ៖ ១. វាជាប្រការមួយដែលធ្វើឲ្យអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ពេញចិត្ត។
២. វាជាកត្តាមួយដែលនាំឲ្យទទួលបាននូវការស្រឡាញ់ចូលចិត្តពីភាវៈ(ម៉ាខ្លួក) ទាំងឡាយ
៣. ជាប្រការមួយដែលមានទម្ងន់ធ្ងន់បំផុតនៅលើភ្នែកជញ្ជីង(នាថ្ងៃបរលោក)
៤. តាមរយៈសីលធម៌ល្អ ធ្វើឲ្យគេទទួលបានផលបុណ្យ និងការតបស្នងទ្វេដង។
៥. វាជាសញ្ញាបញ្ជាក់ពីភាពពេញលេញនៃជំនឿ(អ៊ីម៉ាន់)។
ចម្លើយ. យើងដកស្រង់យកសីលធម៌ចេញពី៖ គម្ពីរគួរអាន៖ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿إِنَّ هَٰذَا ٱلۡقُرۡءَانَ يَهۡدِي لِلَّتِي هِيَ أَقۡوَمُ وَيُبَشِّرُ ٱلۡمُؤۡمِنِينَ ٱلَّذِينَ يَعۡمَلُونَ ٱلصَّٰلِحَٰتِ أَنَّ لَهُمۡ أَجۡرٗا كَبِيرٗا ٩﴾ [الإسراء: 9]
“ពិតប្រាកដណាស់ គម្ពីរគួរអាននេះ វាចង្អុលបង្ហាញ(មនុស្សលោក)ទៅរកមាគ៌ាដែលត្រឹមត្រូវ”។ (អាល់អ៊ិសរ៉ក ៈ ៩) ស៊ុណ្ណះណាពី(លំអានរបស់ព្យាការី)៖ ដោយរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ រូបខ្ញុំត្រូវបានគេតែងតាំង(ជាអ្នកនាំសារ)គឺដើម្បីបំពេញនូវអត្តចរិតដ៏ល្អប្រពៃ”។ រាយការណ៍ដោយ អះម៉ាត់
ចម្លើយ. អំពើល្អ(អាល់អៀហសាន) គឺការដឹងពីការឃ្លាំមើលរបស់អល់ឡោះជានិច្ច និងខិតខំធ្វើអំពើល្អទៅចំពោះម៉ាខ្លូក(ភាវៈ)ទាំងអស់។
ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ អល់ឡោះបានដាក់បទបញ្ជាឲ្យធ្វើល្អចំពោះអ្វីៗទាំងអស់”។ រាយការណ៍ដោយ មូស្លីម
ក្នុងចំណោមរូបភាពនៃអំពើល្អ(អាល់អៀហសាន)៖
អំពើល្អក្នុងការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ចំពោះអល់ឡោះ តាម រយៈការមានចិត្តជ្រះថ្លា(អៀខ្លើស)នៅក្នុងការគោរពសក្ការៈនោះ
អំពើល្អចំពោះឪពុកម្តាយទាំងតាមរយៈពាក្យសម្តី និងកាយវិការ
អំពើល្អទៅកាន់ញាតិសណ្តាន
អំពើល្អទៅកាន់អ្នកជិតខាង
អំពើល្អទៅកាន់ក្មេងកំព្រា និងអ្នកក្រីក្រ
អំពើល្អទៅកាន់មនុស្សដែលធ្វើទង្វើមិនគប្បីដាក់អ្នក
អំពើល្អនៅក្នុងការនិយាយស្តី
អំពើល្អនៅក្នុងការជជែកដេញដោល
អំពើល្អទៅកាន់សត្វពាហនៈ
ចម្លើយ. ប្រការដែលផ្ទុយនឹងអំពើល្អ(អាល់អៀហសាន) គឺអំពើអាក្រក់។ ក្នុងនោះមានដូចជា៖
ពុំមានភាពជ្រះថ្លា(អៀខ្លើស)ក្នុងការគោរពសក្ការៈចំពោះអល់ឡោះ
អកតញ្ញូចំពោះឪពុកម្តាយ
កាត់ផ្តាច់ចំណងសាច់សាលោហិត
ធ្វើអំពើមិនគប្បីចំពោះអ្នកជិតខាង
បោះបង់ការធ្វើល្អទៅកាន់ជនក្រីក្រ អ្នកខ្វះខាត ក៏ដូចជាអំពើអាក្រក់ផ្សេងៗទៀត ទាំងពាក្យសម្តី និងកាយវិកា។
ចម្លើយ. ទំនួលខុសត្រូវ(អាម៉ាណះ) មានពីរប្រភេទ៖
១. ទំនួលខុសត្រូវ(អាម៉ាណះ) ក្នុងការថែរក្សាសិទ្ធិទាំងឡាយរបស់អល់ឡោះជាម្ចាស់។
រូបភាពរបស់វា៖ ទំនួលខុសត្រូវក្នុងការបំពេញនូវកិច្ចសក្ការៈបូជាចំពោះអល់ឡោះជាម្ចាស់ ដូចជាប្រតិបត្តិសឡាត ការបរិច្ចាគហ្សាកាត់ ការកាន់អំណត់បួស និងការធ្វើធម្មយាត្រាហាជ្ជី ក៏ដូចជាប្រការផ្សេងៗទៀតដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់ជាកាតព្វកិច្ចមកលើពួកយើង។
២. ទំនួលខុសត្រូវ(អាម៉ាណះ)ក្នុងការថែរក្សាសិទ្ធិទាំងឡាយរបស់ភាវៈរបស់ទ្រង់(ម៉ាខ្លូក)។
រូបភាពរបស់វា៖ មានដូចជា ការថែរក្សាកិត្តិយសរបស់មនុស្សលោក ទ្រព្យសម្បត្តិរបស់ពួកគេ អាយុជីវិតរបស់ពួកគេ និងរឿងអាថ៌កំបាំងរបស់ពួកគេ និងរាល់ប្រការទាំងអស់ដែលមនុស្សបានផ្តល់ទំនុកចិត្តលើអ្នក។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលលើកឡើងពីលក្ខណៈ
﴿وَٱلَّذِينَ هُمۡ لِأَمَٰنَٰتِهِمۡ وَعَهۡدِهِمۡ رَٰعُونَ٨﴾ [المؤمنون: 8]
សម្បត្តិរបស់អ្នកដែលទទួលជោគជ័យថា៖ ហើយនិងបណ្ដាអ្នកដែលថែរក្សានូវភាពស្មោះត្រង់និងការ សន្យារបស់ពួកគេ។ (អាល់មុមីនូន ៈ ៨)
ចម្លើយ. ប្រការដែលផ្ទុយនឹងទំនួលខុសត្រូវ(អាម៉ាណះ) គឺការក្បត់ ពោលគឺការមិនបំពេញនូវសិទ្ធិទាំងឡាយរបស់អល់ឡោះជាម្ចាស់ និងសិទ្ធិទាំងឡាយរបស់មនុស្សលោក។
ព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖ “សញ្ញាសម្គាល់អ្នកពុតត្បុតមានបី៖ (លោកបានរំលឹកមួយក្នុងចំណោមនោះ) គឺនៅពេលគេទុកចិត្តគាត់ គាត់បោកប្រាស់គេ”។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ចម្លើយ. គឺជាការនិយាយនូវអ្វីដែលជាការពិតជាក់ស្តែង។
ក្នុងចំណោមរូបភាពរបស់វា៖
ភាពស្មោះត្រង់ក្នុងការនិយាយស្តី
ស្មោះត្រង់ក្នុងការសន្យា
ស្មោះត្រង់ក្នុងរាល់ពាក្យសម្តី និងទង្វើ។
ព្យាការីមូហាំម៉ាត់បានមានប្រសាសន៍ថា ៖ “ពិតណាស់ សេចក្ដីទៀងត្រង់នាំទៅរកទង្វើកុសល ហើយទង្វើកុសលនាំទៅរកឋានសួគ៌។ ហើយអ្នកខ្លះនៅនិយាយទៀងត្រង់រហូតដល់ត្រូវគេកត់ត្រានៅនឹងអល់ឡោះថា ជាមនុស្សទៀងត្រង់”។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ចម្លើយ. គឺការកុហក ពោលគឺការនិយាយខុសពីការពិត។ ក្នុងចំណោមនោះមានដូចជា ការកុហកមនុស្សលោក ការធ្វើខុសពីអ្វីដែលបានសន្យា និងការធ្វើសាក្សីបោកប្រាស់ជាដើម។
ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ចំណែកការភូតកុហកនាំទៅរកទង្វើអាក្រក់ ហើយទង្វើអាក្រក់ នាំទៅរកឋាននរក។ ហើយអ្នកខ្លះនៅនិយាយកុហក រហូតដល់ត្រូវគេកត់ត្រានៅនឹងអល់ឡោះថា ជាមនុស្សកុហក”។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម លោកបានមានប្រសាសន៍ទៀតថា៖ “សញ្ញាសម្គាល់អ្នកពុតត្បុត(មូណាហ្វិក)មានបី៖ (លោកបានរំលឹកក្នុងចំណោមនោះ) គឺនៅពេលនិយាយ គាត់កុហក នៅពេលសន្យា គាត់មិនបំពេញតាមការសន្យា”។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ចម្លើយ. ការអត់ធ្មត់មានបីប្រភេទ៖ ១. អត់ធ្មត់លើការគោរពប្រតិបត្តិចំពោះអល់ឡោះ
២. អត់ធ្មត់ក្នុងការចៀសវាងពីអំពើល្មើសផ្សេងៗ
៣. អត់ធ្មត់ចំពោះព្រេងវាសនាជូរចត់ដែលអល់ឡោះជាម្ចាស់បានកំណត់ ហើយថ្លែងអំណរគុណអល់ឡោះនៅគ្រប់ស្ថានភាពទាំងអស់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿... وَٱللَّهُ يُحِبُّ ٱلصَّٰبِرِينَ١٤٦﴾ [آل عمران: 146]
“ហើយអល់ឡោះទ្រង់ស្រឡាញ់អ្នកដែលអត់ធ្មត់”។ (អាលីអ៊ិមរ៉ន ៈ ១៤៦) ព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖ “អស្ចារ្យណាស់ កិច្ចការរបស់អ្នកមានជំនឿ! ពិតណាស់ កិច្ចការរបស់គេទាំងអស់សុទ្ធតែល្អ ហើយប្រការនេះ មិនមានចំពោះអ្នកណាម្នាក់ក្រៅពីអ្នកមានជំនឿឡើយ។ ប្រសិនបើប្រការល្អកើតមានចំពោះគាត់ គាត់ថ្លែងអំណរគុណ(អល់ឡោះផ្តល់ផលបុណ្យឲ្យគាត់)។ ដូចនេះ វាជាការប្រសើរសម្រាប់គាត់។ ហើយប្រសិនបើប្រការអាក្រក់កើតមានចំពោះគាត់ គាត់អត់ធ្មត់(អល់ឡោះក៏ផ្ដល់ផលបុណ្យឲ្យគាត់)។ ដូចនេះ វាក៏ជាការល្អប្រសើរសម្រាប់គាត់ដែរ”។ រាយការណ៍ដោយ មូស្លីម
ចម្លើយ. គឺការគ្មានភាពអត់ធ្មត់ក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ គ្មានភាពអត់ធ្មត់ក្នុងការចៀសវាងពីអំពើល្មើសផ្សេងៗ ហើយនិងខឹងសម្បាចំពោះព្រេងវាសនាជូរចត់ដែលអល់ឡោះជាម្ចាស់បានកំណត់ ទាំងតាមរយៈពាក្យសម្តី ឬកាយវិការ។
ក្នុងចំណោមរូបភាពរបស់វា៖
• ការប្រាថ្នាចង់ស្លាប់
• ហែកហោប៉ៅអាវ
• ហែកអាវ
• បោចសក់
• បួងសួងសុំឲ្យខ្លួនឯងទទួលរងនូវក្តីវិនាស
ព្យាការីមូហាំម៉ាត់បានមានប្រសាសន៍ថា ៖ “ប្រាកដណាស់ ការតបស្នង(ដោយផលបុណ្យ)ដ៏ធំធេងនោះ គឺនៅពេលដែលមានការសាកល្បងធំធេងដែរ។ ពិតណាស់អល់ឡោះ នៅពេលទ្រង់ស្រលាញ់ក្រុមណាមួយ ទ្រង់នឹងសាល្បងពួកគេ។ ដូចនេះ ជនណាពេញចិត្ត(ចំពោះការសាកល្បង) ទ្រង់ក៏ពេញចិត្តចំពោះគេដែរ។ រីឯជនណាមិនពេញចិត្ត(ចំពោះការសាកល្បង) ទ្រង់ក៏មិនពេញចិត្តចំពោះគេដែរ”។ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
ចម្លើយ. គឺការដែលមនុស្សសហការគ្នាទៅវិញទៅមកទៅលើប្រការដែលពិត និងប្រការល្អផ្សេងៗ។
ក្នុងចំណោមរូបភាពរបស់វា៖
• សហការគា្នក្នុងការបង្វិលទៅកាន់ម្ចាស់ដើមវិញនូវសិទ្ធិរបស់គេ
• សហការគា្នក្នុងការតបតទៅកាន់អ្នកដែលបំពានលើគេ
• សហការគា្នក្នុងការដោះស្រាយតម្រូវការរបស់មនុស្សនិងជនក្រីក្រ
• សហការគា្នលើរាល់ប្រការល្អទាំងឡាយ
• តែគេមិនត្រូវសហការគ្នាលើប្រការដែលជាអំពើបាប ប្រការដែលបង្កនូវទុក្ខទោសនិងគ្រោះថ្នាក់ ហើយនិងប្រការដែលបង្កនូវភាពជាសត្រូវនឹងគ្នានោះឡើយ។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿... تَعۡتَدُواْۘ وَتَعَاوَنُواْ عَلَى ٱلۡبِرِّ وَٱلتَّقۡوَىٰۖ وَلَا تَعَاوَنُواْ عَلَى ٱلۡإِثۡمِ وَٱلۡعُدۡوَٰنِۚ ...﴾ [المائدة: 2]
“ហើយចូរពួកអ្នកជួយគ្នាក្នុងការធ្វើអំពើល្អនិងកោតខ្លាចអល់ឡោះ ហើយចូរពួកអ្នកកុំជួយគ្នាក្នុងការធ្វើអំពើបាបនិងធ្វើជាសត្រូវនឹងគ្នាឱ្យសោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតណាស់ អល់ឡោះជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត”។ (អាល់ម៉ាអ៊ីហ្ទះ ៈ ២) ព្យាការីមូហាំម៉ាត់បានមានប្រសាសន៍ថា ៖ “ទំនាក់ទំនងរវាងអ្នកមានជំនឿនឹងអ្នកមានជំនឿ គឺប្រៀបដូចជាសំណង់មួយដែលផ្សារភ្ជាប់គ្នាទៅវិញទៅមក”។ សំណួរទី៩. តើប្រការអ្វីដែលផ្ទុយនឹងភាពស្មោះត្រង់? ព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ផងដែរថា៖ “អ្នកអ៊ីស្លាម គឺជាបងប្អូននឹងអ្នកអ៊ីស្លាម មិនប្រព្រឹត្ដអយុត្ដិធម៌លើគ្នា មិនបោះបង់ការជួយគ្នា។ បុគ្គលណាជួយបំពេញតម្រូវការបងប្អូនរបស់គាត់ អល់ឡោះនឹងជួយបំពេញតម្រូវការរបស់គាត់វិញ។ បុគ្គលណាជួយដោះទុក្ខលំបាកមួយរបស់អ្នកអ៊ីស្លាម អល់ឡោះនឹងជួយដោះទុក្ខលំបាកគាត់មួយវិញក្នុងចំណោមទុក្ខលំបាកនានានៅថ្ងៃបរលោក។ បុគ្គលណាជួយលាក់បាំងប្រការមិនល្អរបស់អ្នកអ៊ីស្លាម នោះអល់ឡោះនឹងជួយលាក់បាំងប្រការមិនល្អរបស់គាត់វិញនាថ្ងៃបរលោក”។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ចម្លើយ. មានពីរប្រភេទ៖ ១. ខ្មាសអៀនចំពោះអល់ឡោះ៖ តាមរយៈការមិនប្រព្រឹត្តអំពើល្មើសនឹងទ្រង់
២. ខ្មាសអៀនចំពោះមនុស្សលោក៖ តាមរយៈការបោះបង់ពាក្យសម្តីអាសគ្រាម និងមិនបើកបង្ហាញនូវកេរខ្មាសរបស់ខ្លួន។
ព្យាការីមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា៖ “ជំនឿមានច្រើនជាង៧០ផ្នែក ឬច្រើនជាង៦០ផ្នែក។ លំដាប់ដែលខ្ពស់បំផុតរបស់វា គឺការពោលថា لا إله إلا الله (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវ មានតែអល់ឡោះ) ហើយលំដាប់ក្រោមបំផុត គឺការយកអ្វីដែលបង្កបញ្ហាដល់អ្នកដំណើរចេញអំពីផ្លូវ ហើយការខ្មាសអៀនគឺជាផ្នែកមួយនៃជំនឿ”។ រាយការណ៍ដោយ មូស្លីម
ចម្លើយ. មានដូចជា៖ • មានក្តីករុណាចំពោះមនុស្សចាស់ និងផ្តល់ការគោរពចំពោះពួកគេ
• មានក្តីករុណាចំពោះអ្នកដែលមានអាយុតិចជាងខ្លួន និងក្មេងៗ
• មានក្តីមេត្តាករុណាចំពោះទុគ៌តជន ជនក្រីក្រ និងអ្នកដែលមានតម្រូវការចាំបាច់
• មានក្តីមេត្តាករុណាចំពោះសត្វធាតុដោយការផ្តល់ចំណីអាហារដល់ពួកវា និងមិនធ្វើបាបពួកវា។
ព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖ “ការប្រៀបធៀបបណ្តាអ្នកមានជំនឿចំពោះការស្រលាញ់គ្នា ការសណ្តោសប្រណីគ្នា និងការអាណិតអាសូរគ្នារបស់ពួកគេ គឺប្រៀបដូចជាខ្លួនប្រាណតែមួយ។ ប្រសិនបើអវៈយវៈណាមួយឈឺ គឺខ្លួនប្រាណទាំងមូលនឹងឈឺដែរ ដោយសារគេងមិនលក់ និងគ្រុនក្តៅ”។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម លោកបានមានប្រសាសន៍ទៀតថា៖ “អ្នកទាំងឡាយដែលមានចិត្តមេត្តាករុណា នោះម្ចាស់ដ៏មហាសប្បុរសនឹងមានក្តីករុណាចំពោះពួកគេវិញ។ ចូរពួកអ្នកមានក្តីករុណាចំពោះអ្នកដែលនៅលើផែនដី នោះអ្នកដែលនៅលើមេឃ នឹងមានក្តីករុណាចំពោះពួកអ្នកវិញដូចគ្នា”។ រាយការណ៍ដោយ អាពូហ្ទាវូទ និងតៀរមីហ្ស៊ី
ចម្លើយ. ក្តីស្រឡាញ់មាន៖ ១. ក្តីស្រឡាញ់ចំពោះអល់ឡោះ៖
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿... وَٱلَّذِينَ ءَامَنُوٓاْ أَشَدُّ حُبّٗا لِّلَّهِۗ ...﴾ [البقرة: 165]
“រីឯបណ្ដាអ្នកដែលមានជំនឿវិញ គឺពួកគេស្រឡាញ់ អល់ឡោះលើសពីអ្វីៗទាំងអស់”។ (អាល់ហ្ពាក៏រ៉ោះ ៈ ១៦៥)
២. ក្តីស្រឡាញ់ចំពោះអ្នកនាំសារ ﷺ ៖
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំសូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងកណ្តាប់ដៃរបស់ទ្រង់ថា បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិនទាន់មានជំនឿពេញលេញទេ លុះត្រាតែគេស្រលាញ់មកចំពោះខ្ញុំ ជាងកូនៗរបស់គេ និងជាងឪពុកម្តាយរបស់គេ”។ រាយការណ៍ដោយអាល់ពូខរី
៣. ក្តីស្រឡាញ់ចំពោះអ្នកមានជំនឿ ស្រឡាញ់ពេញចិត្តចង់ឲ្យពួកគេបានល្អដូចខ្លួនដែរ៖
ព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិនទាន់មានជំនឿពេញលេញទេ លុះត្រាតែគាត់ស្រលាញ់ចង់បានល្អដល់បងប្អូនរបស់គាត់ ដូចអ្វីដែលគាត់ចង់បានសម្រាប់ខ្លួនឯង”។ រាយការណ៍ដោយអាល់ពូខរី
ចម្លើយ. គឺការមានទឹកមុខស្រស់ថ្លា ព្រមជាមួយនឹងភាពរីករាយ ស្នាមញញឹម និងភាពទន់ភ្លន់ ហើយបង្ហាញនូវភាពរីករាយនៅពេលជួបមនុស្ស។
ពាក្យផ្ទុយរបស់វា គឺ”មុខជូរ”នៅពេលជួបនឹងមនុស្ស ដែលនាំឲ្យពួកគេងាកចេញ ឬបែរចេញពីខ្លួន។
ចំពោះឧត្តមភាពរបស់វា គឺមានហាទីស្ហមួយដែលរាយការណ៍ដោយ អាពូហ្សារិន رضي الله عنه បាននិយាយថា៖ ព្យាការី ﷺ បានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “អ្នកមិនត្រូវមើលស្រាលទង្វើល្អទេ សូម្បីតែការញញឹមពេលជួបបងប្អូនរបស់អ្នក ក៏ជាទង្វើល្អមួយដែរ”។ រាយការណ៍ដោយ មូស្លីម រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ផងដែរថា៖ “ការញញឹមរបស់អ្នកនៅចំពោះមុខបងប្អូនរបស់អ្នក គឺជាការដាក់ទានមួយសម្រាប់អ្នក”។ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
ចម្លើយ. គឺការប្រាថា្នចង់ឲ្យឧបការគុណ(នៀកម៉ាត់)ដែលអ្នកដទៃមាន វិនាសអន្តរាយ ឬមិនពេញចិត្តចំពោះឧបការគុណដែលអ្នកដទៃមាន។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ មានន័យថា៖
﴿وَمِن شَرِّ حَاسِدٍ إِذَا حَسَدَ٥﴾ [الفلق: 5]
“ហើយនិង(សុំបញ្ចៀស)ពីប្រការអាក្រក់របស់អ្នកដែលច្រណែនឈ្នានីស នៅពេលដែលគេច្រណែនឈ្នានីស”។
អំពី អាណាស ពិន ម៉ាលិក رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំចងកំហឹងនឹងគ្នា កុំឈ្នានីសគ្នា កុំបែរខ្នងដាក់គ្នា ហើយត្រូវធ្វើជាខ្ញុំអល់ឡោះក្នុងនាមជាបងប្អូននឹងគ្នា”។ រាយការណ៏ដោយ អាល់ ពូខរី និងមូស្លីម
ចម្លើយ. គឺជាការចំអកឡកឡឺយទៅកាន់បងប្អូនមូស្លីមរបស់ខ្លួន និងមើលស្រាលចំពោះពួកគេ ហើយនេះ គឺមិនត្រូវបានអនុញ្ញាតឡើយ។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលហាមឃាត់អំពីវាថា៖
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا يَسۡخَرۡ قَوۡمٞ مِّن قَوۡمٍ عَسَىٰٓ أَن يَكُونُواْ خَيۡرٗا مِّنۡهُمۡ وَلَا نِسَآءٞ مِّن نِّسَآءٍ عَسَىٰٓ أَن يَكُنَّ خَيۡرٗا مِّنۡهُنَّۖ وَلَا تَلۡمِزُوٓاْ أَنفُسَكُمۡ وَلَا تَنَابَزُواْ بِٱلۡأَلۡقَٰبِۖ بِئۡسَ ٱلِٱسۡمُ ٱلۡفُسُوقُ بَعۡدَ ٱلۡإِيمَٰنِۚ وَمَن لَّمۡ يَتُبۡ فَأُوْلَٰٓئِكَ هُمُ ٱلظَّٰلِمُونَ ١١﴾ [الحجرات: 11]
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរកុំឱ្យក្រុមមួយមើលងាយ ក្រុមមួយទៀតឱ្យសោះ ជួនកាលពួកគេ(ក្រុមដែលត្រូវគេមើល ងាយនោះ)ល្អជាងពួកគេ(ក្រុមមើលងាយគេ)។ ហើយកុំឱ្យស្ដ្រី មើលងាយស្ដ្រីដូចគ្នា ជួនកាលពួកនាង(ស្ដ្រីដែលត្រូវគេមើលងាយ នោះ)ល្អជាងពួកនាង(ស្ដ្រីដែលមើលងាយគេ)។ ហើយចូរពួកអ្នក កុំប្រមាថគ្នា និងកុំដាក់ងារគ្នាឱ្យសោះ។ ការដាក់ងារមិនល្អក្រោយ ពីមានជំនឿហើយនោះ គឺអាក្រក់បំផុត។ ហើយអ្នកណាដែលមិន បានសារភាពទោសកំហុស ពួកទាំងនោះគឺជាពួកដែលបំពាន។ (អាល់ហ៊ូជូរ៉ត ៈ ១១)
ចម្លើយ. គឺការដែលមនុស្សមិនមើលមកខ្លួនឯងថា ជាមនុស្សដែលល្អប្រសើរជាងអ្នកដទៃ។ ដូចនេះ ពួកគេមិនមើលស្រាលចំពោះអ្នកដទៃនោះទេ ហើយក៏មិនបដិសេធចំពោះការពិតនោះដែរ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿وَعِبَادُ ٱلرَّحۡمَٰنِ ٱلَّذِينَ يَمۡشُونَ عَلَى ٱلۡأَرۡضِ هَوۡنٗا ...﴾ [الفرقان: 63]
“ហើយបណ្ដាខ្ញុំ(ដែលល្អត្រឹមត្រូវ)នៃម្ចាស់មហាសប្បុរស គឺជាពួកដែលធ្វើដំណើរនៅលើផែនដីដោយកាយវិការសុភាពរាបសា”។ (អាល់ហ្វូរកន ៈ ៦៣) រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ហើយអ្នកដែលឱនលំទោនដើម្បីអល់ឡោះ នោះទ្រង់នឹងលើកតម្កើងគេ”។ រាយការណ៍ដោយ មូស្លីម លោកបានមានប្រសាសន៍ទៀតថា៖ “ពិតណាស់ អល់ឡោះបានផ្ដល់វ៉ាហ៊ីមកកាន់ខ្ញុំថា ចូរពួកអ្នកឱនលំទោន ដើម្បីកុំឲ្យពួកអ្នកអួតអាងនិងបំពានលើគ្នាទៅវិញទៅមក”។ រាយការណ៍ដោយ មូស្លីម
ចម្លើយ. មានដូចជា៖ ១. ក្រអឺតក្រទមចំពោះការពិត ពោលគឺការបដិសេធការពិត និងមិនទទួលយកការពិតនោះ។
២. ក្រអឺតក្រទមចំពោះមនុស្ស ពោលគឺមើលងាយ មើលស្រាល និងចំអកឡកឡឺយចំពោះពួកគេ។
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មិនចូលឋានសួគ៌ឡើយ អ្នកដែលនៅក្នុងចិត្ដរបស់គេមានភាពក្រអឺតក្រទមប៉ុនគ្រាប់ស្ពៃ”។ ពេលនោះមានបុរសម្នាក់បានសួរថា៖ មនុស្សដែលចង់ឲ្យសម្លៀកបំពាក់ និងស្បែកជើងរបស់គាត់ល្អ តើយ៉ាងណាដែរ? លោកបានឆ្លើយថា៖ “អល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំ ទ្រង់ស្រឡាញ់ភាពស្អាតស្អំ។ ប៉ុន្ដែភាពកេ្អងក្អាង គឺការបដិសេធនូវភាពត្រឹមត្រូវ និងមើលស្រាលមនុស្ស”។ “មិនចូលឋានសួគ៌ឡើយ អ្នកដែលនៅក្នុងចិត្ដរបស់គេមានភាពក្រអឺតក្រទមប៉ុនគ្រាប់ស្ពៃ”។ រាយការណ៍ដោយ មូស្លីម
រាយការណ៍ដោយ មូស្លីម
រាយការណ៍ដោយ មូស្លីម
ការចូលចិត្តសម្លៀកបំពាក់ឬស្បែកជើងដែលល្អស្អាត មិនមែនជាភាពក្រអឺតក្រទមឡើយ។
ចម្លើយ. មានដូចជា ៖ ការបោកប្រាស់នៅក្នុងការទិញលក់ ពោលគឺការលាក់បាំងពីភាពអន់នៃទំនិញ
ការបោកប្រាស់នៅក្នុងការសិក្សាចំណេះវិជ្ជា ដែលក្នុងនោះ គឺការដែលកូនសិស្សលួចចម្លងនៅក្នុងពេលប្រឡង។
ការបោកប្រាស់នៅក្នុងពាក្យសម្តី ដូចជាការធ្វើសាក្សីបោកប្រាស់ និងការនិយាយកុហក។
ការដែលគេមិនព្រមបំពេញតាមអ្វីដែលខ្លួនបាននិយាយ និងបានឯកភាពគ្នាជាមួយនឹងអ្នកដទៃ។
នៅក្នុងការហាមឃាត់អំពីការបោកប្រាស់នេះ គឺមានហាទីស្ហមួយបានរាយការណ៍ថា៖ “រ៉ស៊ូលុលឡោះ ﷺ បានដើរឆ្លងកាត់អាហារមួយពំនូក លោកក៏បានលូកដៃចូលក្នុងអាហារនោះ ស្រាប់តែម្រាមដៃរបស់លោកមានសំណើមទឹក។ លោកក៏សួរថា៖ “ឱម្ចាស់អាហារ! តើនេះជាអ្វីទៅ”? គាត់បានឆ្លើយថា៖ ឱរ៉ស៊ូលុលឡោះ! វាត្រូវភ្លៀង។ លោកក៏បានតបវិញថា៖ “ហេតុអ្វីបានជាអ្នកមិនដាក់វានៅលើអាហារដើម្បីឲ្យគេមើលឃើញ! ជនណាដែលបោកប្រាស់ គឺមិនមែនជាក្រុមរបស់ខ្ញុំទេ”។ នៅក្នុងការហាមឃាត់អំពីការបោកប្រាស់នេះ
រាយការណ៍ដោយ មូស្លីម
ចម្លើយ. គឺការដែលអ្នករំលឹកពីបងប្អូនមូស្លីមរបស់អ្នកនូវអ្វីដែលគាត់មិនពេញចិត្ត ក្នុងពេលដែលគាត់មិននៅ ឬគ្មានវត្តមាន។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱجۡتَنِبُواْ كَثِيرٗا مِّنَ ٱلظَّنِّ إِنَّ بَعۡضَ ٱلظَّنِّ إِثۡمٞۖ وَلَا تَجَسَّسُواْ وَلَا يَغۡتَب بَّعۡضُكُم بَعۡضًاۚ أَيُحِبُّ أَحَدُكُمۡ أَن يَأۡكُلَ لَحۡمَ أَخِيهِ مَيۡتٗا فَكَرِهۡتُمُوهُۚ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ تَوَّابٞ رَّحِيمٞ١٢﴾ [الحجرات: 12]
“ហើយចូរពួកអ្នកកុំនិយាយដើមគ្នាឱ្យសោះ។ តើម្នាក់ក្នុងចំណោមពួកអ្នកចូលចិត្ដស៊ីសាច់បងប្អូនរបស់គេដែលស្លាប់ឬ? ពិតណាស់ ពួកអ្នកពិតជាខ្ពើមវាមិនខាន។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកទទួលយកនូវការសារភាពទោសកំហុស មហាអាណិតស្រឡាញ់”។ (អាល់ហ៊ូជូរ៉ត ៈ ១២)
ចម្លើយ. គឺការពាំនាំពាក្យសម្តីពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក្នុងបំណងបំផ្លាញពួកគេ(ធ្វើឲ្យពួកគេមានបញ្ហារវាងគ្នានិងគ្នា)។
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មិនចូលឋានសួគ៌ទេ ពួកដែលដើរនិយាយចាក់រុកគេ”។ រាយការណ៍ដោយ មូស្លីម
ចម្លើយ. គឺការមានអារម្មណ៍ធ្ងន់ខ្លួនក្នុងការប្រព្រឹត្តទង្វើដែលល្អ និងអ្វីដែលជាកាតព្វកិច្ចលើគេត្រូវបំពេញ។
ក្នុងចំណោមនោះ គឺការមានភាពខ្ជិលច្រអូសក្នុងការអនុវត្តប្រការដែលជាកាតព្វកិច្ច(ប្រការវ៉ាជិប)។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿إِنَّ ٱلۡمُنَٰفِقِينَ يُخَٰدِعُونَ ٱللَّهَ وَهُوَ خَٰدِعُهُمۡ وَإِذَا قَامُوٓاْ إِلَى ٱلصَّلَوٰةِ قَامُواْ كُسَالَىٰ يُرَآءُونَ ٱلنَّاسَ وَلَا يَذۡكُرُونَ ٱللَّهَ إِلَّا قَلِيلٗا١٤٢﴾ [النساء: 142]
ពិតប្រាកដណាស់ ពួកពុតត្បុតទាំងនោះកំពុងតែបោក បញ្ឆោតអល់ឡោះ ប៉ុន្ដែទ្រង់ទេជាអ្នកបោកបញ្ឆោតពួកគេនោះ។ ហើយនៅពេលដែលពួកគេក្រោកឈរសឡាត ពួកគេក្រោកឈរ ដោយខ្ជិលច្រអូស ដោយពួកគេចង់ឱ្យមនុស្សមើលឃើញប៉ុណ្ណោះ។ ហើយពួកគេមិនរំលឹកចំពោះអល់ឡោះឡើយ លើកលែងតែបន្ដិច បន្ដួចប៉ុណ្ណោះ។ (អាន់នីសាក ៈ ១៤២)
ដូចនេះ គប្បីលើអ្នកមានជំនឿត្រូវបោះបង់ភាពខ្ជិលច្រអូស ហើយត្រូវខិតខំព្យាយាមធ្វើការ ធ្វើចលនា និងកិច្ចខិតខំផ្សេងៗក្នុងឆាកជីវិតនេះចំពោះប្រការទាំងឡាយណាដែលអល់ឡោះជាម្ចាស់ទ្រង់ពេញចិត្ត។
ចម្លើយ. វាមានដូចជា៖ ១. ការខឹងសម្បាដែលគេកោតសរសើរ៖ គឺការខឹងសម្បាក្នុងនាមអល់ឡោះជាម្ចាស់នៅពេលណាដែលពួកគ្មានជំនឿ ឬពួកពុតត្បុត ឬអ្នកដទៃទៀតក្រៅពីពួកគេ ប្រព្រឹត្តនូវប្រការដែលអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់។
២. ការខឹងសម្បាដែលគេរិះគន់៖ គឺការខឹងសម្បាទាំងឡាយណាដែលនាំឲ្យមនុស្សនិយាយ ឬប្រព្រឹត្តនូវទង្វើដែលមិនគួរគប្បី។
ការព្យាបាលចំពោះប្រភេទការខឹងសម្បាដែលគេរិះគន់៖
យកទឹកវូហ្ទុ
ត្រូវអង្គុយចុះ ប្រសិនបើគេកំពុងឈរ ហើយត្រូវគេងផ្អៀង ប្រសិនបើគេកំពុងអង្គុយ។
ត្រូវប្រកាន់ខ្ជាប់នឹងពាក្យបណ្តាំរបស់ព្យាការីមូហាំម៉ាត់ ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “សូមអ្នកកុំខឹង”។
ត្រូវចេះទប់អារម្មណ៍នៅពេលខឹងសម្បា
ត្រូវសុំការបញ្ចៀសពីអល់ឡោះអំពីពពួកស្ហៃតនដោយសូត្រថាៈ أعوذ بالله من الشيطان الرجيم
ត្រូវនៅស្ងៀម
ចម្លើយ. គឺការគាស់កកាយ និងស្វែងរកប្រការអាថ៌កំបាំងរបស់អ្នកដទៃ។
ក្នុងចំណោមរូបភាពរបស់វាដែលត្រូវបានហាមឃាត់មានដូចជា៖
• ការលួចមើលនូវប្រការអាថ៌កំបាំងរបស់អ្នកដទៃពីក្នុងផ្ទះរបស់ពួកគេ
• ការលួចស្តាប់ក្រុមណាមួយនិយាយគ្នាដោយមិនឲ្យពួកគេដឹង
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖
﴿...وَلَا تَجَسَّسُواْ ...﴾ [الحجرات: 12]
“ហើយចូរពួកអ្នកកុំស៊ើបការណ៍(ប្រការដែលមិនល្អរបស់អ្នកមានជំនឿ)”។ (អាល់ហ៊ូជូរ៉ត ៈ ១២)
ការខ្ជះខ្ជាយ៖ គឺជាការចំណាយទ្រព្យសម្បត្តិមិនត្រូវរឿង ឬចំណាយទ្រព្យសម្បត្តិលើរឿងដែលមិនគួរចំណាយ។ ពាក្យផ្ទុយរបស់វាគឺ “ភាពកំណាញ់” ពោលគឺការមិនហ៊ានចំណាយចំពោះអ្វីដែលត្រូវចំណាយ។
ការខ្ជះខ្ជាយ៖ គឺជាការចំណាយទ្រព្យសម្បត្តិមិនត្រូវរឿង ឬចំណាយទ្រព្យសម្បត្តិលើរឿងដែលមិនគួរចំណាយ។ ពាក្យផ្ទុយរបស់វាគឺ “ភាពកំណាញ់” ពោលគឺការមិនហ៊ានចំណាយចំពោះអ្វីដែលត្រូវចំណាយ។
ប៉ុន្តែដែលជាការត្រឹមត្រូវនោះ គឺត្រូវនៅកណ្តាលរវាងប្រការទាំងពីរ ពោលគឺត្រូវចំណាយឲ្យសមល្មមតាមតម្រូវការដែលខ្លួនត្រូវការ។ ហើយអ្នកមូស្លីម គួរធ្វើខ្លួនជាអ្នកដែលមានចិត្តសប្បុរស។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿وَٱلَّذِينَ إِذَآ أَنفَقُواْ لَمۡ يُسۡرِفُواْ وَلَمۡ يَقۡتُرُواْ وَكَانَ بَيۡنَ ذَٰلِكَ قَوَامٗا ٦٧﴾ [الفرقان: 67]
និងបណ្ដាអ្នកដែលនៅពេលពួកគេបានបរិច្ចាគ(ទ្រព្យសម្បត្ដិ)គឺពួកគេមិនខ្ជះខ្ជាយ និងមិនចង្អៀតចង្អល់ឡើយ។ តែពួក គេចំណាយធុនកណ្ដាលរវាងទាំងពីរនោះ។ (អាល់ហ្វូរកន ៈ ៦៧)
ភាពកំសាក៖ គឺការខ្លាចចំពោះប្រការដែលមិនគួរខ្លាច ដូចជាការខ្លាចមិនហ៊ាននិយាយការពិត ឬខ្លាចមិនហ៊ាននិយាយហាមឃាត់ពីប្រការអាក្រក់ផ្សេងៗ។
ភាពកំសាក៖ គឺការខ្លាចចំពោះប្រការដែលមិនគួរខ្លាច ដូចជាការខ្លាចមិនហ៊ាននិយាយការពិត ឬខ្លាចមិនហ៊ាននិយាយហាមឃាត់ពីប្រការអាក្រក់ផ្សេងៗ។
ភាពក្លាហាន៖ គឺការមានភាពអង់អាចចំពោះប្រការដែលពិត ដូចជាការមានភាពអង់អាចនៅក្នុងទីលានប្រយុទ្ធដើម្បីការពារសាសនាអ៊ីស្លាម និងអ្នកមូស្លីមជាដើម។
ព្យាការីមូហាំម៉ាត់ ﷺ លោកធ្លាប់បានសុំទូអាថា៖ “ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់ មេត្ដាបញ្ជៀសរូបខ្ញុំពីភាពកំសាក...”។ ហើយរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ផងដែរថា៖ “អ្នកមានជំនឿដែលខ្លាំង គឺល្អប្រសើរ ហើយអល់ឡោះស្រលាញ់ ជាងអ្នកមានជំនឿដែលទន់ខ្សោយ។ ហើយពួកគេម្នាក់ៗ សុទ្ធតែបានល្អ”។ រាយការណ៍ដោយ មូស្លីម
ចម្លើយ. មានដូចជា៖ • ការជេរប្រមាថ និងដាក់បណ្តាសា
• ការហៅបុគ្គលណាម្នាក់ថា “អាលា” ឬពាក្យផ្សេងទៀតដែលប្រហាក់ប្រហែលគ្នានេះ(ដូចជា “អាឆ្កែ” ជាដើម)។
• ការរំលឹក ឬលើកឡើងពីរឿងដែលទាក់ទងនឹងកេរខ្មាស ដូចជាពាក្យសម្តីអសីលធម៌ និងពាក្យសម្តីអាសគ្រាមជាដើម។
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មិនមែនជាអ្នកមានជំនឿពេញលេញទេដែលគាត់តែងតែបន្ដុះបង្អាប់គេ ឬដាក់បណ្ដាសាគេ ឬប្រព្រឹត្ដទង្វើអសីលធម៌ ឬអ្នកដែលនិយាយស្ដីអសីលធម៌នោះ”។ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូហ៊ិបហ្ពាន
ចម្លើយ. មានដូចជា៖ ១. សុំទូអាបួងសួងសុំពីអល់ឡោះជាម្ចាស់ សុំឲ្យទ្រង់មេត្តាប្រទាននូវសីលធម៌ល្អ និងជួយអ្នកឲ្យប្រកាន់ខ្ជាប់នឹងសីលធម៌ល្អនេះ។
២. ដឹងពីការឃ្លាំមើលរបស់អល់ឡោះជាម្ចាស់ ហើយពិតណាស់ ទ្រង់ដឹងអំពីអ្នក ស្តាប់ឮអ្នក និងមើលឃើញអ្នក។
៣. រំលឹកពីផលបុណ្យនៃសីលធម៌ល្អ ដែលវាគឺជាមូលហេតុមួយដែលនាំឲ្យរូបគេបានចូលឋានសួគ៌របស់អល់ឡោះជាម្ចាស់។
៤. រំលឹកពីទណ្ឌកម្មនៃភាពអសីលធម៌ ហើយវាគឺជាមូលហេតុមួយដែលនាំឲ្យរូបគេចូលឋាននរក។
៥. រំលឹកខ្លួនឯងថា ជាការពិតណាស់ ការប្រកាន់ខ្ជាប់នឹងសីលធម៌ល្អ គឺនាំឲ្យរូបគេទទួលបាននូវក្តីស្រឡាញ់ពីអល់ឡោះជាម្ចាស់ និងពីម៉ាខ្លូកទាំងឡាយរបស់ទ្រង់ ហើយទង្វើអសីលធម៌ គឺនាំឲ្យរូបគេទទួលបាននូវការខឹងសម្បាពីអល់ឡោះជាម្ចាស់ និងពីម៉ាខ្លូកទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបង្កើត។
៦. អានជីវប្រវត្តិរបស់ព្យាការីមូហាំម៉ាត់ ﷺ និងយកគំរូតាមលោក។
៧. រាប់អានមិត្តភក្តិដែលល្អៗ និងចៀសឲ្យឆ្ងាយពីមិត្តដែលមិនល្អ។
*******
ចម្លើយ. គឺព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖ “ការប្រៀបធៀបអ្នកដែលរលឹកទៅចំពោះម្ចាស់របស់គាត់ នឹងអ្នកដែលមិនរលឹកទៅចំពោះទ្រង់ គឺដូចជាការរស់ និងការស្លាប់”។ រាយការណ៍ដោយអាល់ពូខរី
នេះគឺដោយសារតែ ជីវិតរស់នៅរបស់មនុស្សមានតម្លៃ គឺអាស្រ័យទៅតាមកម្រិតនៃការហ្ស៊ីកៀររបស់គេចំពោះអល់ឡោះជាម្ចាស់។
ចម្លើយ. ផលប្រយោជន៍មួយចំនួននៃការហ្សីកៀរមានដូចជា៖ ១. ធ្វើឲ្យម្ចាស់មហាសប្បុរសពេញចិត្ត
២. ជួយបណ្តេញស្ហៃតន
៣. អាចជួយការពារជនមូស្លីមពីប្រការអាក្រក់ទាំងឡាយ
៤. ទទួលបាននូវផលបុណ្យពីអល់ឡោះជាម្ចាស់។
ចម្លើយ. គឺការពោលពាក្យ "لا إله إلا الله" (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីអល់ឡោះ)។ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
ចម្លើយ. យើងសូត្រថា៖
اَلْحَمْدُ لِلَّهِ الَّذِيْ أَحْيَانَا بَعْدَمَا أَمَاتَنَا وَإِلَيْهِ النُّشُوْرُ
មានន័យថា៖ ការសរសើរទាំងឡាយសម្រាប់អល់ឡោះជាម្ចាស់ដែលបានផ្តល់ឱ្យយើងនូវជីវិតរស់រានឡើងវិញក្រោយពីការដកយកវាពីយើង(នៅពេលគេងលក់) ហើយអ្វីៗនឹងវិលទៅរកទ្រង់វិញ។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ចម្លើយ. យើងសូត្រថា៖
الْحَمْدُ لِلَّهِ الَّذِيْ كساني هَذَا الثوب وَرَزَقَنِيْهِ مِنْ غِيْرِ حَوْلٍ مِنِّيْ وَلاَ قُوَّةٍ
មានន័យថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាអ្នកផ្តល់សម្លៀកបំពាក់នេះដល់ខ្ញុំ និងផ្តល់លាភសក្ការៈមកឱ្យខ្ញុំ ដែលមិនមែនជាអានុភាពឬកម្លាំងពលំចេញពីរូបខ្ញុំឡើយ។ រាយការណ៍ដោយ អាពូហ្ទាវូទ តៀរមីហ្ស៊ី និងអ្នកផ្សេងទៀតក្រៅពីពួកគេ
ចម្លើយ. យើងសូត្រថា៖ “بسم الله” មានន័យថា៖ ក្នុងនាមអល់ឡោះ។ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
ចម្លើយ. យើងសូត្រថា៖
اللَّهُمَّ لَكَ الْحَمْدُ ؛ أَنْتَ كَسَوْتَنِيهِ، أَسْأَلُكَ مِنْ خَيْرِهِ وَخَيْرِ مَا صُنِعَ لَهُ، وَأَعُوذُ بِكَ مِنْ شَرِّهِ وَشَرِّ مَا صُنِعَ لَهُ
មានន័យថា៖ “ឱអល់ឡោះជាម្ចាស់! រាល់ការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់។ ទ្រង់ជាអ្នកផ្ដល់ឲ្យខ្ញុំនូវសម្លៀកបំពាក់នេះ។ ខ្ញុំសុំអំពីទ្រង់នូវភាពល្អរបស់វា និងភាពល្អនៃអ្វីដែលត្រូវគេធ្វើសម្រាប់វា។ ហើយខ្ញុំសុំអំពីទ្រង់ សូមទ្រង់មេត្តាបញ្ចៀសនូវភាពអាក្រក់របស់វា និងភាពអាក្រក់នៃអ្វីៗដែលត្រូវគេធ្វើសម្រាប់វា”។ រាយការណ៍ដោយ អាពូហ្ទាវូទ និងតៀរមីហ្ស៊ី
ចម្លើយ. នៅពេលដែលអ្នកឃើញនរណាម្នាក់ស្លៀកសម្លៀកបំពាក់ថ្មី ចូរអ្នកបួងសួងសុំទូអាឲ្យគេ ហើយសូត្រថា៖ تُبْلِي وَيُخْلِفُ اللَّهُ تَعَالَى មានន័យថា៖ “សូមអល់ឡោះផ្តល់ឲ្យអ្នកបានពាក់វារហូតដល់ខូច ហើយសូមអល់ឡោះប្តូរនឹងរបស់មួយផ្សេងទៀត”។ រាយការណ៍ដោយ អាពូហ្ទាវូទ
ចម្លើយ. យើងសូត្រថា៖
اَللَّهُمَّ إِنِّيْ أَعُوْذُ بِكَ مِنَ الْخُبُثِ وَالْخَبَائِثِ
មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់បញ្ចៀសរូបខ្ញុំពីអំពើអាក្រក់នៃបណ្តាស្ហៃតនប្រុស និងស្ហៃតនស្រី។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ចម្លើយ. យើងត្រូវសូត្រថា៖ “غُفْرَانَكَ” មានន័យថា៖ ខ្ញុំសូមពីទ្រង់នូវការសណ្តោសប្រណី។ រាយការណ៍ដោយ អាពូហ្ទាវូទ និងតៀរមីហ្ស៊ី
ចម្លើយ. យើងសូត្រថា៖ “بسم الله” មានន័យថា៖ ក្នុងនាមអល់ឡោះ។ រាយការណ៍ដោយ អាពូហ្ទាវូទ និងអ្នកផ្សេងទៀត
ចម្លើយ. យើងសូត្រថា៖
أشهَدُ أنْ لا إلهَ إِلا اللهُ وَحْدَهُ لا شَرِيكَ لَهُ، وَأشْهَدُ أنَّ مُحَمَّداً عَبْدُهُ وَرَسُولُهُ
មានន័យថា៖ ខ្ញុំសូមធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ត្រឹមត្រូវ មានតែអល់ឡោះជាម្ចាស់តែមួយគត់ គ្មានទេស្ហ៊ីរិកចំពោះទ្រង់ ហើយខ្ញុំសូមធ្វើសាក្សីទៀតថា មូហាំម៉ាត់ គឺជាខ្ញុំបម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់។ រាយការណ៍ដោយ មូស្លីម
ចម្លើយ. យើងសូត្រថា៖
بِسْمِ اللهِ، تَوَكَّلْتُ عَلَى اللهِ، وَلاَ حَوْلَ وَلا قُوَّةَ إلاَّ باللَّهِ
មានន័យថា៖ ក្នុងនាមអល់ឡោះ! រូបខ្ញុំសូមប្រគល់ខ្លួនចំពោះទ្រង់។ គ្មានអំណាចឬឥទ្ធិពលអ្វីឡើយ គឺមានតែអល់ឡោះ។ រាយការណ៍ដោយ អាពូហ្ទាវូទ និងតៀរមីហ្ស៊ី
ចម្លើយ. យើងសូត្រថា៖
بِاسْمِ اللَّهِ وَلَجْنَا، وَبِاسْمِ اللَّهِ خَرَجْنَا، وَعَلَى اللَّهِ رَبِّنَا تَوَكَّلْنَا
មានន័យថា៖ “ក្នុងនាមអល់ឡោះ យើងបានចូល(ផ្ទះ) ហើយក្នុងនាមអល់ឡោះផងដែរ យើងបានចេញ(ពីផ្ទះ) ហើយនៅលើអល់ឡោះដែលជាម្ចាស់របស់ពួកយើងផងដែរ ដែលពួកយើងប្រគល់ការទុកចិត្ត”។ បន្ទាប់មក គេត្រូវឲ្យសាឡាមទៅកាន់ក្រុមគ្រួសាររបស់គេ។ រាយការណ៍ដោយ អាពូហ្ទាវូទ
ចម្លើយ. យើងសូត្រថា៖ اللُّهُمَّ افْتَحْ لِي أبْوَابَ رَحْمَتِكَ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបើកបណ្តាទ្វារនៃក្តីមេត្តាករុណារបស់ទ្រង់សម្រាប់ខ្ញុំផងចុះ។
ចម្លើយ. យើងសូត្រថា៖ اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ មានន័យថា៖ “ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់នូវក្តីប្រោសប្រណីអំពីទ្រង់”។
ចម្លើយ. គឺយើងត្រូវសូត្រដូចអ្វីដែលអ្នកអាហ្សានបានសូត្រដែរ លើកលែងតែត្រង់កន្លែង៖
حَيَّ عَلى الصَّلاةِ ، حَيًّ عَلى الفَلاحِ
ដោយយើងត្រូវសូត្រថា៖
لا حَوْلَ وَلا قُوَّةَ إِلا بالله
រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ចម្លើយ. យើងត្រូវសឡាវ៉ាតលើណាពី ﷺ ហើយសូត្រថា៖ ចម្លើយ. យើងត្រូវសឡាវ៉ាតលើណាពី ﷺ ហើយសូត្រថា៖
اَللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ وَالصَّلاَةِ الْقَائِمَةِ آتِ مُحَمَّدًا الْوَسِيْلَةَ وَالْفَضِيْلَةَ وَابْعَثْهُ مَقَامًا مَحْمُوْدًا الَّذِيْ وَعَدْتَهُ
មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ទ្រង់ជាម្ចាស់នៃការអាហ្សានដ៏ពេញលេញ និងសឡាតដែលគេបញ្ឈរឡើង! សូមទ្រង់ផ្ដល់ឲ្យមូហាំម៉ាត់នូវតំណែងដ៏ខ្ពង់ខ្ពស់ និងពិសេសបំផុត(នៅក្នុងឋានសួគ៌) ហើយសូមទ្រង់មេត្តាតែងតាំងលោកនៅទីកន្លែងដែលត្រូវគេកោតសរសើរដែលទ្រង់បានសន្យាចំពោះលោកផងចុះ។ រាយការណ៍ដោយ អាល់ពូខរី
ត្រូវសុំទូអាឲ្យបានច្រើននៅចន្លោះរវាងអាហ្សាន និងអ៊ីក៏ម៉ះ ព្រោះថាការទូអានៅពេលនោះ គឺមិនត្រូវបានគេច្រានចោលឡើយ។
ចម្លើយ. យើងត្រូវសូត្រ៖ ១. អាយ៉ាត់គួរស៊ីយ៍ មានន័យថា៖
﴿ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلۡحَيُّ ٱلۡقَيُّومُۚ لَا تَأۡخُذُهُۥ سِنَةٞ وَلَا نَوۡمٞۚ لَّهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ مَن ذَا ٱلَّذِي يَشۡفَعُ عِندَهُۥٓ إِلَّا بِإِذۡنِهِۦۚ يَعۡلَمُ مَا بَيۡنَ أَيۡدِيهِمۡ وَمَا خَلۡفَهُمۡۖ وَلَا يُحِيطُونَ بِشَيۡءٖ مِّنۡ عِلۡمِهِۦٓ إِلَّا بِمَا شَآءَۚ وَسِعَ كُرۡسِيُّهُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَۖ وَلَا يَـُٔودُهُۥ حِفۡظُهُمَاۚ وَهُوَ ٱلۡعَلِيُّ ٱلۡعَظِيمُ٢٥٥﴾ [البقرة: 255]
អល់ឡោះតែមួយគត់ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលរស់ជាអមតៈ ដែលជាអ្នកគ្រប់គ្រងនោះឡើយ។ ទ្រង់មិនងងុយ ហើយក៏មិនគេងដែរ។ អ្វីៗដែលមាននៅលើមេឃ ជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ គ្មានបុគ្គលណាម្នាក់ហ៊ានធ្វើអន្ដរាគមន៍នៅចំពោះមុខទ្រង់ឡើយ លើកលែងតែមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ទ្រង់ដឹងនូវអ្វីដែលមាននៅពីមុខ និងនៅពីក្រោយពួកគេ។ ហើយពួកគេមិនដឹងអំពីការពុទ្ធិរបស់ទ្រង់ឡើយ លើកលែងតែអ្វីដែលទ្រង់មានចេតនាប៉ុណ្ណោះ។ ហើយគួរស៊ីយ៍របស់ទ្រង់ទូលំទូលាយនៅលើមេឃ ជាច្រើនជាន់និងផែនដី។ ហើយការថែរក្សាភពទាំងពីរនោះ មិនបានធ្វើឱ្យទ្រង់លំបាកឡើយ។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហាឧត្ដុង្គឧត្ដម។ (អាល់ហ្ពាក៏រ៉ោះ ៈ ២៥៥)
២. សូត្រ៖ • ស៊ូរ៉ោះអៀខ្លើសមានន័យថា :
﴿قُلۡ هُوَ ٱللَّهُ أَحَدٌ١ ٱللَّهُ ٱلصَّمَدُ٢ لَمۡ يَلِدۡ وَلَمۡ يُولَدۡ ٣ وَلَمۡ يَكُن لَّهُۥ كُفُوًا أَحَدُۢ٤﴾ [الإخلاص: 1-4]
“ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ អល់ឡោះគឺជាម្ចាស់តែមួយគត់(១)។ អល់ឡោះ គឺជាអ្នកដែលត្រូវគេពឹងពាក់(២)។ ទ្រង់មិនបានប្រសូតបុត្រឡើយ ហើយទ្រង់ក៏មិនត្រូវគេប្រសូតដែរ(៣)។ ហើយគ្មាននរណាម្នាក់ប្រៀបប្រដូចនឹងទ្រង់ឡើយ(៤)”។ ចំនួនបីដង
•ស៊ូរ៉ោះអាល់ហ្វាឡឹកមានន័យថា :
﴿قُلۡ أَعُوذُ بِرَبِّ ٱلۡفَلَقِ١ مِن شَرِّ مَا خَلَقَ٢ وَمِن شَرِّ غَاسِقٍ إِذَا وَقَبَ٣ وَمِن شَرِّ ٱلنَّفَّٰثَٰتِ فِي ٱلۡعُقَدِ ٤ وَمِن شَرِّ حَاسِدٍ إِذَا حَسَدَ٥﴾ [الفلق: 1-5]
“ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ខ្ញុំសុំពីម្ចាស់គ្រប់គ្រងពេលទៀបភ្លឺឱ្យបញ្ចៀស(១) អំពីប្រការអាក្រក់ទាំងឡាយដែលទ្រង់បានបង្កើតមក(២) និងអំពីប្រការអាក្រក់នៃពេលយប់នៅពេលដែលភាពងងឹតបានមកដល់(៣) និងអំពីប្រការអាក្រក់របស់ពួកស្ដ្រីមន្ដអាគមដែលសូត្រផ្លុំមន្ដអាគមទៅក្នុងខ្សែចំណង(៤) ហើយនិងអំពីប្រការអាក្រក់របស់អ្នកច្រណែនឈ្នានីសនៅពេលដែលគេច្រណែនឈ្នានីស(៥)”។ ចំនួនបីដង
•ស៊ូរ៉ោះ អាន់ណាស មានន័យថា :
﴿قُلۡ أَعُوذُ بِرَبِّ ٱلنَّاسِ١ مَلِكِ ٱلنَّاسِ٢ إِلَٰهِ ٱلنَّاسِ٣ مِن شَرِّ ٱلۡوَسۡوَاسِ ٱلۡخَنَّاسِ٤ ٱلَّذِي يُوَسۡوِسُ فِي صُدُورِ ٱلنَّاسِ ٥ مِنَ ٱلۡجِنَّةِ وَٱلنَّاسِ٦﴾ [الناس: 1-6]
ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ខ្ញុំសុំពីម្ចាស់នៃមនុស្សលោក(១) ដែលជាសេ្ដចគ្រប់គ្រងមនុស្សលោក(២) ជាម្ចាស់នៃមនុស្សលោក(៣) ឱ្យបញ្ចៀសពីប្រការអាក្រក់នៃការញុះញង់របស់ពួកស្ហៃតន(៤) ដែលវាញុះញង់នៅក្នុងចិត្ដមនុស្សលោក(៥)។ (ស្ហៃតននោះ)មកអំពីជិន និងមនុស្សលោក(៦) ចំនួនបីដង
៣. សូត្រ៖
اللَّهُمَّ أنْتَ رَبِّي لا إلَهَ إلاَّ أَنْتَ، خَلَقْتَنِي وأنَا عَبْدُكَ، وأَ نَا عَلَى عَهْدِكَ وَوَعْدِكَ مَا اسْتَطَعْتُ، أعُوْذُ بِكَ مِنْ شَرِّ مَا صَنَعْتُ، أبُوْءُ لَكَ بِنِعْمَتِكَ عَلَيَّ، وأبُوْءُ بِذَنْبِي فَاغْفِر لِي فَإنَّه لا يَغْفِرُ الذُّنُوبَ إلاَّ أَنْتَ
មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ទ្រង់ជាម្ចាស់របស់ខ្ញុំ។ គ្មានម្ចាស់ណាដែលរូបខ្ញុំត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់បង្កើតរូបខ្ញុំ ហើយរូបខ្ញុំជាខ្ញុំបម្រើរបស់ទ្រង់។ រូបខ្ញុំសូមធ្វើតាមកិច្ចសន្យារបស់ទ្រង់ទៅតាមលទ្ធភាពរបស់ខ្ញុំ។ ខ្ញុំសូមពីទ្រង់បញ្ចៀសរូបខ្ញុំពីប្រការដែលខ្ញុំបានធ្វើអាក្រក់។ រូបខ្ញុំទទួលស្គាល់ហើយនូវឧបការគុណទាំងឡាយរបស់ទ្រង់ដែលបានប្រទានឱ្យរូបខ្ញុំ ហើយរូបខ្ញុំក៏ទទួលស្គាល់ផងដែរនូវបាបកម្មទាំងឡាយរបស់ខ្ញុំ។ ហេតុនេះ សូមទ្រង់មេត្តាអភ័យទោសឱ្យខ្ញុំផង ព្រោះគ្មាននរណាម្នាក់ដែលអាចលើកលែងទោសឱ្យរូបខ្ញុំបានទេ គឺមានតែទ្រង់មួយគត់។ រាយការណ៍ដោយអាល់ពូខរី
ចម្លើយ. យើងសូត្រថា៖ بِاسمِكَ اللَّهُمَّ أَمُوتُ وَ أَحْيَا មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ក្នុងនាមរបស់ទ្រង់ហើយដែលខ្ញុំស្លាប់ ឬរស់នោះ។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ចម្លើយ. យើងសូត្រថា៖ “بسم الله” មានន័យថា៖ ក្នុងនាមអល់ឡោះ។
តែប្រសិនបើយើងភ្លេចមិនបានសូត្រនៅពេលចាប់ផ្តើមទទួលទានអាហារទេ យើងត្រូវសូត្រថា៖
بِسْمِ اللهِ فِيْ أَوَّلِهِ وَآخِرِهِ មានន័យថា៖ “ក្នុងនាមអល់ឡោះទាំងក្នុងពេលដំបូងរបស់វា និងពេលចុងក្រោយរបស់វា”។ រាយការណ៍ដោយ អាពូហ្ទាវូទ និងតៀរមីហ្ស៊ី
ចម្លើយ. យើងសូត្រថា៖
اَلْحَمْدُ لِلهِ الَّذِيْ أَطْعَمَنِيْ هَذَا وَرَزَقَنِيْهِ مِنْ غِيْرِ حَوْلٍ مِنِّيْ وَلاَ قُوَّةٍ
មានន័យថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលជាអ្នកប្រទានអាហារនេះដល់ខ្ញុំ និងផ្តល់លាភសក្ការៈមកឱ្យខ្ញុំ ដែលមិនមែនជាអានុភាពឬកម្លាំងពលំចេញពីរូបខ្ញុំឡើយ។ រាយការណ៍ដោយ អាពូហ្ទាវូទ អ៊ិពនូម៉ាហ្ជះ និងអ្នកផ្សេងទៀត
ចម្លើយ. គឺត្រូវសូត្រថា៖
اللَّهُمَّ بَارِكْ لَهُمْ فِيمَا رَزَقْتَهُمْ، وَاغْفِرْ لَهُمْ وَارْحَمْهُمْ
មានន័យថា៖ “ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាប្រទានពរជ័យដល់ពួកគេនូវអ្វីដែលទ្រង់បានប្រទានជាលាភសក្ការៈដល់ពួកគេ ហើយសូមទ្រង់មេត្តាអភ័យទោសនិងអាណិតស្រឡាញ់ចំពោះពួកគេផងចុះ”។ រាយការណ៍ដោយ មូស្លីម
ចម្លើយ. យើងសូត្រថា៖ (الحَمْدُ لِلَّهِ) មានន័យថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ។
ហើយអ្នកដែលបានឮ ត្រូវពោលទៅកាន់អ្នកដែលកណ្តាស់នោះថា៖ (يَرْحَمُكَ اللهُ) មានន័យថា៖ សូមអល់ឡោះអាណិតស្រលាញ់អ្នក។
ហើយនៅពេលដែលមានគេពោលមកកាន់ខ្លួនដូច្នោះ អ្នកដែលកណ្តាស់នោះត្រូវពោលតបទៅវិញថា៖ (يَهْدِيْكُمُ اللهُ وَيُصْلِحُ بَالَكُمْ) មានន័យថា៖ សូមអល់ឡោះចង្អុលបង្ហាញ និងកែលម្អស្ថានភាពរបស់អ្នក។ រាយការណ៍ដោយអាល់ពូខរី
ចម្លើយ. យើងសូត្រថា៖
سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ ، أشْهَدُ أنْ لا إلهَ إِلا أنْتَ ، أسْتَغْفِرُكَ وَأَتُوبُ إلَيْكَ
មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ទ្រង់ដ៏មហាបរិសុទ្ធ។ ខ្ញុំសូមធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវ គឺមានតែទ្រង់ប៉ុណ្ណោះ។ ខ្ញុំសូមអភ័យទោស និងសារភាពកំហុសទៅចំពោះទ្រង់។ រាយការណ៍ដោយ អាពូហ្ទាវូទ តៀរមីហ្ស៊ី និងអ្នកផ្សេងទៀតក្រៅពីពួកគេ
ចម្លើយ. យើងសូត្រថា៖
بسم الله والحمد لله ﴿سُبْحَانَ الَّذِي سَخَّرَ لَنَا هَذَا وَمَا كُنَّا لَهُ مُقْرِنِينَ * وَإِنَّا إِلَى رَبِّنَا لَمُنْقَلِبُونَ﴾.
الحمد لله، الحمد لله، الحمد لله، اللهُ أكْبَرُ، اللهُ أكْبَرُ، اللهُ أكْبَرُ، سُبْحَانَكَ اللهم إنّي ظَلَمْتُ نَفْسِي فَاغْفِرْ لِي فَإنَّهُ لا يَغْفِرُ الذُّنُوبَ إِلا أنْتَ
មានន័យថា៖ ក្នុងនាមអល់ឡោះ ហើយការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់។ ទ្រង់មហាបរិសុទ្ធដែលបានសម្រួលដល់ពួកយើងខ្ញុំចំពោះរឿងនេះ ហើយពុំមែនពួកយើងខ្ញុំជាអ្នកមានលទ្ធភាពចំពោះរឿងនេះឡើយ។ ពិតប្រាកដណាស់ ពួកយើងនឹងត្រូវវិលត្រឡប់ទៅកាន់ម្ចាស់របស់យើងវិញ។ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ(បីដង)។ អល់ឡោះមហាធំធេង(បីដង)។ ទ្រង់ដ៏មហាបរិសុទ្ធ។ ឱអល់ឡោះជាម្ចាស់! ជាការពិតណាស់ ខ្ញុំពិតជាបានបំពានលើខ្លួនឯង។ ហេតុនេះ សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង ព្រោះគ្មានអ្នកណាអាចអភ័យទោសឲ្យខ្ញុំ ក្រៅពីទ្រង់ឡើយ។ រាយការណ៍ដោយ អាពូហ្ទាវូទ និងតៀរមីហ្ស៊ី
ចម្លើយ. យើងសូត្រថា៖
اللهُ أكْبَرُ، اللهُ أكْبَرُ، اللهُ أكْبَرُ، ﴿سُبْحَانَ الَّذِي سَخَّرَ لَنَا هَذَا وَمَا كُنَّا لَهُ مُقْرِنِينَ * وَإِنَّا إِلَى رَبِّنَا لَمُنْقَلِبُونَ﴾.
اللَّهُمَّ إنَّا نَسْأَلُكَ فِي سَفَرِنَا هَذَا البِرَّ والتَّقْوى، ومِنَ العَمَلِ مَا تَرْضَى، اللَّهُمَّ هَوِّنْ عَلَيْنَا سَفَرَنَا هَذَا وَاطْوِ عَنَّا بُعْدَهُ، اللَّهُمَّ أنْتَ الصَّاحِبُ فِي السَّفَرِ، والخَلِيفَةُ فِي الأهْلِ، اللَّهُمَّ إنِّي أعُوذُ بِكَ مِنْ وَعْثَاءِ السَّفَرِ، وَكآبَةِ المَنْظَرِ، وسُوءِ المُنْقَلَبِ فِي المَالِ والأهْلِ
មានន័យថា៖ អល់ឡោះដ៏មហាធំធេង(បីដង)។ ទ្រង់មហាបរិសុទ្ធដែលបានសម្រួលដល់ពួកយើងខ្ញុំចំពោះរឿងនេះ ហើយពុំមែនពួកយើងខ្ញុំជាអ្នកមានលទ្ធភាពចំពោះរឿងនេះឡើយ។ ពិតប្រាកដណាស់ ពួកយើងនឹងត្រូវវិលត្រឡប់ទៅកាន់ម្ចាស់របស់យើងវិញ។ ឱអល់ឡោះជាម្ចាស់! ពិតណាស់ ពួកយើងសូមបួងសួងចំពោះទ្រង់លើការធ្វើដំណើររបស់យើងខ្ញុំឱ្យស្ថិតក្នុងប្រការល្អ និងការកោតខ្លាចចំពោះទ្រង់ ព្រមទាំងការប្រតិបត្តិនូវអ្វីដែលទ្រង់យល់ព្រម។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាជួយសម្រួលដល់ការធ្វើដំណើររបស់យើងខ្ញុំនេះឱ្យមានភាពងាយស្រួល និងសូមទ្រង់បង្រួមចម្ងាយនៃដំណើរនេះដល់យើងខ្ញុំផង។ ឱអល់ឡោះជាម្ចាស់! ទ្រង់ជាអ្នកថែរក្សាពួកយើងក្នុងការធ្វើដំណើរ និងជាអ្នកគ្រប់គ្រងលើគ្រួសារ។ ឱអល់ឡោះជាម្ចាស់! ពិតណាស់ ខ្ញុំសូមទ្រង់មេត្តាបញ្ជៀសរូបខ្ញុំឱ្យឆ្ងាយពីការលំបាកនៃការធ្វើដំណើរ ការនឿយហត់ និងការផ្លាស់ប្តូរស្ថានភាពពីល្អទៅអាក្រក់ដែលកើតមានឡើងក្នុងគ្រួសារ និងទ្រព្យសម្បត្តិផងចុះ។
ហើយនៅពេលវិលត្រឡប់មកវិញ ត្រូវសូត្រដូចខាងលើនេះដែរ តែត្រូវបន្ថែមថា៖
آيِبُوْنَ تَائِبُوْنَ عَابِدُوْنَ لِرَبِّنَا حَامِدُوْنَ មានន័យថា៖ យើងខ្ញុំវិលត្រឡប់មកវិញក្នុងនាមជាអ្នកសារភាពកំហុស(តាវហ្ពាត់) ជាអ្នកគោរពប្រតិបត្តិ និងជាអ្នកកោតសរសើរទៅចំពោះម្ចាស់របស់ពួកយើង។ រាយការណ៍ដោយ មូស្លីម
ចម្លើយ. គឺត្រូវពោលថា៖
أَسْتَوْدِعُكُمُ اللهَ الَّذِيْ لاَ تَضِيْعُ وَدَائِعُهُ
មានន័យថា៖ ខ្ញុំសូមពីអល់ឡោះឱ្យថែរក្សារូបអ្នក ព្រោះទ្រង់ជាអ្នកថែរក្សាដ៏ល្អបំផុត។ រាយការណ៍ដោយ អះម៉ាត់ និងអ៊ិពនូម៉ាហ្ជះ
ចម្លើយ. គឺត្រូវពោលថា៖
أَسْتَوْدِعُ اللهَ دِيْنَكَ وَأَمَانَتَكَ وَخَوَاتِيْمَ عَمَلِكَ
មានន័យថា៖ ខ្ញុំសូមផ្ទុកផ្ដាក់នឹងអល់ឡោះចំពោះសាសនារបស់អ្នក ភាពទៀងត្រង់របស់អ្នក និងទង្វើចុងក្រោយរបស់អ្នក។ រាយការណ៍ដោយ អះម៉ាត់ និងអាត់តៀរមីហ្ស៊ី
ចម្លើយ. គឺយើងត្រូវសូត្រថា៖
لَا إِلَهَ إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ يُحْيِي وَيُمِيتُ وَهُوَ حَيٌّ لَا يَمُوتُ، بِيَدِهِ الْخَيْرُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ،
មានន័យថា៖ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវ មានតែអល់ឡោះម្នាក់គត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ។ ទ្រង់ជាអ្នកធ្វើឲ្យរស់(ប្រទានជីវិត) និងជាអ្នកធ្វើឲ្យស្លាប់(ដកហូតជីវិត) ហើយទ្រង់ជាម្ចាស់ដែលរស់(ជាអមតៈ) ដោយពុំស្លាប់ឡើយ។ ប្រការល្អទាំងឡាយ ស្ថិតក្នុងកណ្តាប់ដៃទ្រង់ ហើយទ្រង់គឺជាអ្នកមានអានុភាពលើអ្វីៗទាំងអស់។ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
ចម្លើយ. គឺយើងសូត្រថា៖ (أَعُوْذُ بِاللهِ مِنَ الشَّيْطَانِ الرَّجِيْمِ) មានន័យថា៖ ខ្ញុំសុំពីអល់ឡោះបញ្ចៀសពីស្ហៃតនដែលត្រូវគេដាក់បណ្តាសា។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ចម្លើយ. គឺយើងពោលថា៖ “جَزَاكَ اللهُ خَيراً” មានន័យថា៖ សូមអល់ឡោះតបស្នងល្អដល់អ្នក។ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
ចម្លើយ. យើងសូត្រថា៖ “بسم الله” មានន័យថា៖ ក្នុងនាមអល់ឡោះ។ រាយការណ៍ដោយ អាពូហ្ទាវូទ
ចម្លើយ. យើងសូត្រថា៖
الحَمْدُ لِله الَّذي بِنِعْمَتِهِ تَتِمُّ الصَّالحاتُ
មានន័យថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ។ ដោយការប្រោសប្រទានរបស់ទ្រង់ ទើបកិច្ចការដ៏ប្រពៃត្រូវបានសម្រេច។ រាយការណ៍ដោយ អាល់ហាគិម និងអ្នកផ្សេងទៀត
ចម្លើយ. គឺយើងសូត្រថា៖ الحَمْدُ لِلَّهِ عَلَى كُلِّ حَالٍ មានន័យថា៖ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះនៅគ្រប់កាលៈទេសៈទាំងអស់។ សហេស អាល់ជើមៀក
ចម្លើយ. គឺយើងពោលថា៖ السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ មានន័យថា៖ សូមសុខសន្តិភាព និងក្តីមេត្តាករុណារបស់អល់ឡោះ ព្រមទាំងពរជ័យរបស់ទ្រង់ កើតមានដល់អ្នក។
ហើយគេត្រូវតបវិញថា៖ وَعَلَيْكُم السَّلَامُ وَرَحْمَةُ اللهِ وَبَرَكَاتُهُ មានន័យថា៖ ហើយក៏សូមឲ្យសុខសន្តិភាព និងក្តីមេត្តាករុណារបស់អល់ឡោះ ព្រមទាំងពរជ័យរបស់ទ្រង់ កើតមានដល់អ្នកដូចគ្នា។ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អាពូហ្ទាវូទ និងអ្នកផ្សេងទៀត
ចម្លើយ. យើងសូត្រថា៖ اللَّهُمَّ صَيِّباً نَافِعَاً មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាធ្វើឱ្យទឹកភ្លៀងមានប្រយោជន៍ផងចុះ។ រាយការណ៍ដោយ អាល់ពូខរី
ចម្លើយ. យើងសូត្រថា៖ مُطِرْنَا بِفَضْلِ اللهِ وَرَحْمَتِهِ មានន័យថា៖ ពួកយើងត្រូវបានគេផ្តល់ទឹកភ្លៀងឲ្យដោយសារតែភាពសប្បុរស និងក្តីអាណិតស្រលាញ់របស់អល់ឡោះ។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ចម្លើយ. យើងសូត្រថា៖
اللَّهُمَّ إِنِّي أسْألُكَ خَيْرَهَا، وخَيْرَ مَا فِيْهَا، وَخَيْرَ مَا أُرْسِلَتْ بِهِ، وأعُوذُ بِكَ مِنْ شَرِّهَا، وَشَرِّ مَا فِيْهَا، وَشَرِّ مَا أُرْسِلَتْ بِهِ
មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ពិតណាស់ខ្ញុំសុំពីទ្រង់នូវប្រការល្អរបស់វា ប្រការល្អនៃអ្វីៗដែលនៅក្នុងវា និងប្រការល្អនៃអ្វីដែលវាត្រូវគេបញ្ជូនមក។ ហើយខ្ញុំសុំពីទ្រង់មេត្ដាបញ្ជៀសពីប្រការអាក្រក់របស់វា ប្រការអាក្រក់នៃអ្វីៗដែលនៅក្នុងវា និងប្រការអាក្រក់នៃអ្វីៗដែលគេបញ្ជូនវាមក។ រាយការណ៍ដោយ អាពូហ្ទាវូទ និងអ៊ិពនូម៉ាហ្ជះ
ចម្លើយ. យើងត្រូវសូត្រថា៖
سُبْحَانَ الَّذِي يُسَبِّحُ الرَّعْدُ بِحَمْدِهِ وَالْمَلَائِكَةُ مِنْ خِيفَتِهِ
មានន័យថា៖ ទ្រង់(អល់ឡោះ)មហាបរិសុទ្ធ ដែលផ្គរលាន់និងបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយបានលើកតម្កើង ជាមួយនឹងការកោតសរសើរចំពោះទ្រង់ ព្រោះតែការកោតខ្លាចចំពោះទ្រង់។ មូវ៉ាត់តក់ អ៊ីម៉ាំម៉ាលិក
ចម្លើយ. គឺយើងត្រូវសូត្រថា៖
الْحَمْدُ لِلَّهِ الَّذِي عَافَانِي مِمَّا ابْتَلَاكَ بِهِ، وَفَضَّلَنِي عَلَى كَثِيرٍ مِمَّنْ خَلَقَ تَفْضِيلًا
មានន័យថា៖ “ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលទ្រង់បានជួយសង្គ្រោះដល់រូបខ្ញុំពីអ្វីដែលទ្រង់បានសាកល្បងចំពោះវា ហើយទ្រង់បានលើកតម្កើងរូបខ្ញុំប្រសើរជាងអ្វីដែលទ្រង់បានបង្កើតមក”។ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
ចម្លើយ. គឺព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖
(إِذَا رَأَى أَحَدُكُمْ مِنْ أَخِيهِ أو من نفسه أو من ماله مَا يُعْجِبُهُ، فَلْيَدْعُ لَهُ بِالْبَرَكَةِ. فإن العين حق) رواه أحمد وابن ماجه وغير هما
មានន័យថា៖ “នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកមើលឃើញពីបងប្អូនរបស់គាត់ ឬខ្លួនរបស់គាត់ ឬទ្រព្យសម្បត្តិរបស់គាត់នូវអ្វីដែលធ្វើឲ្យគាត់ចាប់អារម្មណ៍នោះ ចូរឲ្យគាត់បួងសួងសុំពរជ័យឲ្យកើតមានដល់វា ព្រោះថាពិតណាស់ភ្នែក(ឥទ្ធិពលរបស់វា) គឺពិតជាមានជាក់ច្បាស់”។ រាយការណ៍ដោយ អះម៉ាត់ និងអ៊ិពនូម៉ាហ្ជះ និងអ្នកផ្សេងទៀត
ចម្លើយ. គឺត្រូវសូត្រថា៖
اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ ، وَعَلَى آلِ مُحَمَّدٍ ، كَمَا صَلَّيْتَ عَلَى إبراهيم وعلى آلِ إبْرَاهِيمَ إنَّكَ حَمِيدٌ مَجِيدٌ، اللهم بَارِكْ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ ، كَمَا بَارَكْت عَلَى إبراهيم وعلى آلِ إبْرَاهِيمَ ، إنَّكَ حَمِيدٌ مَجِيدٌ
មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់សឡាវ៉ាត(លើកសរសើរ)ទៅចំពោះមូហាំម៉ាត់ និងក្រុមគ្រួសារមូហាំម៉ាត់ ដូចដែលទ្រង់បានសឡាវ៉ាតទៅចំពោះអ៊ីព្រហ៊ីម និងក្រុមគ្រួសាររបស់អ៊ីព្រហ៊ីមផងចុះ។ ជាការពិតណាស់ ទ្រង់គឺជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើងបំផុត។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ប្រទានពរជ័យដល់មូហាំម៉ាត់ និងក្រុមគ្រួសាររបស់ មូហាំម៉ាត់ ដូចដែលបានប្រទានពរជ័យដល់អ៊ីព្រហ៊ីម និងក្រុមគ្រួសាររបស់អ៊ីព្រហ៊ីមផងចុះ។ ជាការពិតណាស់ ទ្រង់គឺជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើងបំផុត។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
*******
ចម្លើយ. មានដូចជា៖
១. វ៉ាជិប(កាតព្វកិច្ច ឬប្រការដែលចាំបាច់ត្រូវធ្វើដាច់ខាត)
២. ស៊ូណិត(ទង្វើស្ម័គ្រចិត្ត ឬប្រការគួរគប្បីធ្វើ)
៣. ហារ៉ាំ(ប្រការដែលគេហាមឃាត់ដាច់ខាត)
៤. ម៉ាក្រុះ(ទង្វើដែលគេមិនពេញចិត្ត ឬប្រការដែលមិនគួរគប្បីធ្វើ)
៥. មូហ្ពាស(ប្រការដែលគេអនុញ្ញាត ចង់ធ្វើក៏បាន មិនចង់ធ្វើក៏បាន)
ចម្លើយ. ច្បាប់បញ្ញត្តិទាំងនេះមាន៖
១. វ៉ាជិប(កាតព្វកិច្ច ឬប្រការដែលចាំបាច់ត្រូវធ្វើដាច់ខាត)៖ ដូចជាការប្រតិបត្តិសឡាតទាំងប្រាំពេល ការបួសខែរ៉ម៉ាហ្ទន កតញ្ញូចំពោះឪពុកម្តាយជាដើម។
ប្រការវ៉ាជិប គឺគេផ្តល់ផលបុណ្យដល់អ្នកដែលធ្វើវា ហើយគេដាក់ទណ្ឌកម្ម(ទទួលបានបាបកម្ម)ចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វា។
២. ស៊ូណិត(ទង្វើស្ម័គ្រចិត្ត ឬប្រការគួរគប្បីធ្វើ)៖ ដូចជាការសឡាតស៊ូណិតរ៉វ៉ាតិប(ស៊ូណិតអមហ្វើរទូ) ការប្រតិបត្តិសឡាតពេលយប់(គីយ៉ាមុលឡៃល៍) ការផ្តល់ចំណីអាហារដល់អ្នកដទៃ ការឲ្យសាឡាមជាដើម។
ចំពោះប្រការស៊ូណិត គឺគេផ្តល់ផលបុណ្យចំពោះអ្នកដែលបានធ្វើវា តែគេមិនដាក់ទណ្ឌកម្ម(មិនទទួលបានបាបកម្ម)ចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វានោះទេ។
កំណត់សម្គាល់៖
គប្បីលើជនមូស្លីម នៅពេលដែលគេឮថា ប្រការនេះជាប្រការស៊ូណិត គឺគប្បីរួសរាន់អនុវត្តន៍វា និងប្រតិបត្តិវាតាមគំរូរបស់ព្យាការីមូហាំម៉ាត់ ﷺ។
៣. ហារ៉ាំ(ប្រការដែលគេហាមឃាត់ដាច់ខាត)៖ ដូចជាការផឹកស្រា អកតញ្ញូចំពោះឪពុកម្តាយ ការកាត់ផ្តាច់ចំណងសាច់សាលោហិតជាដើម។
ចំពោះប្រការហារ៉ាំ គឺគេដាក់ទណ្ឌកម្ម(ទទួលបានបាបកម្ម)ចំពោះអ្នកដែលបានធ្វើវា ហើយគេផ្តល់ផលបុណ្យចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វា។
៤. ម៉ាក្រុះ(ទង្វើដែលគេមិនពេញចិត្ត ឬប្រការដែលមិនគួរគប្បីធ្វើ)៖ ដូចជាការផ្តល់ឲ្យ ឬទទួលយកអ្វីមួយដោយដៃឆ្វេង ការមូរសម្លៀកបំពាក់ក្នុងពេលសឡាតជាដើម។
ប្រការម៉ាក្រុះ គឺគេផ្តល់ផលបុណ្យចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វា តែគេក៏មិនដាក់ទណ្ឌកម្ម(មិនទទួលបានបាបកម្ម)ចំពោះអ្នកដែលធ្វើវានោះដែរ។
៥. មូហ្ពាស(ប្រការដែលគេអនុញ្ញាត ចង់ធ្វើក៏បាន មិនចង់ធ្វើក៏បាន)៖ ដូចជាការបរិភោគផ្លែប៉ោម និងការផឹកកាហ្វេជាដើម ហើយគេឲ្យឈ្មោះវាទៀតថា ប្រការហារូស(ប្រការដែលគេអនុញ្ញាត) និងប្រការហាឡាល់។
ចំពោះប្រការមូហ្ពាស គឺគេមិនផ្តល់ផលបុណ្យដល់អ្នកដែលធ្វើវានោះទេ ហើយគេក៏មិនដាក់ទណ្ឌកម្ម(មិនទទួលបានបាបកម្ម)ចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វានោះដែរ។
ចម្លើយ. ជាគោលការណ៍ រាល់ការលក់ដូរ និងការប្រាស្រ័យទាក់ទងទាំងអស់ គឺត្រូវបានអនុញ្ញាត(ហាឡាល់) លើកលែងតែមួយចំនួនប៉ុណ្ណោះដែលត្រូវបានអល់ឡោះជាម្ចាស់ហាមឃាត់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿... وَأَحَلَّ ٱللَّهُ ٱلۡبَيۡعَ وَحَرَّمَ ٱلرِّبَوٰاْۚ ...﴾ [البقرة: 275]
“ប៉ុន្ដែអល់ឡោះបានអនុញ្ញាតចំពោះការលក់ដូរ ហើយទ្រង់បានហាមឃាត់អំពីការយកការប្រាក់”។ (អាល់ហ្ពាក៏រ៉ោះ ៈ ២៧៥)
ចម្លើយ. មានដូចជា៖
១. ការបោកប្រាស់(នៅក្នុងការលក់ដូរ) ហើយក្នុងចំណោមនោះ គឺការលាក់បាំងពីភាពអន់នៃទំនិញនោះ។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ បានដើរឆ្លងកាត់អាហារមួយពំនូក លោកក៏បានលូកដៃចូលក្នុងអាហារនោះ ស្រាប់តែម្រាមដៃរបស់លោកមានសំណើមទឹក។ លោកក៏សួរថា៖ “ឱម្ចាស់អាហារ! តើនេះជាអ្វីទៅ”? គាត់បានឆ្លើយថា៖ ឱរ៉ស៊ូលុលឡោះ! វាត្រូវទឹកភ្លៀង។ លោកក៏បានតបវិញថា៖ “ចុះហេតុអ្វីបានជាអ្នកមិនដាក់វានៅលើអាហារដើម្បីឲ្យគេមើលឃើញ! ជនណាដែលបោកប្រាស់ មិនមែនជាក្រុមរបស់ខ្ញុំទេ”។ អំពី រាយការណ៍ដោយ មូស្លីម
២. ការប្រាក់៖ ឧទាហរណ៍ដូចជា ការដែលបុគ្គលម្នាក់ខ្ចីលុយពីបុគ្គលម្នាក់ទៀតចំនួនមួយពាន់ដុល្លា ហើយសងត្រឡប់ទៅវិញចំនួនពីរពាន់ដុល្លា។
អ្វីដែលបានបន្ថែមលើសនោះ(លើសប្រាក់ដើមដែលបានខ្ចី) គឺជាការប្រាក់ដែលត្រូវបានហាមឃាត់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿ٱلَّذِينَ يَأۡكُلُونَ ٱلرِّبَوٰاْ لَا يَقُومُونَ إِلَّا كَمَا يَقُومُ ٱلَّذِي يَتَخَبَّطُهُ ٱلشَّيۡطَٰنُ مِنَ ٱلۡمَسِّۚ ذَٰلِكَ بِأَنَّهُمۡ قَالُوٓاْ إِنَّمَا ٱلۡبَيۡعُ مِثۡلُ ٱلرِّبَوٰاْۗ وَأَحَلَّ ٱللَّهُ ٱلۡبَيۡعَ وَحَرَّمَ ٱلرِّبَوٰاْۚ فَمَن جَآءَهُۥ مَوۡعِظَةٞ مِّن رَّبِّهِۦ فَٱنتَهَىٰ فَلَهُۥ مَا سَلَفَ وَأَمۡرُهُۥٓ إِلَى ٱللَّهِۖ وَمَنۡ عَادَ فَأُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ٢٧٥﴾ [البقرة: 275]
“ប៉ុន្ដែអល់ឡោះបានអនុញ្ញាតចំពោះការលក់ដូរ ហើយទ្រង់បានហាមឃាត់អំពីការយកការប្រាក់”។ (អាល់ហ្ពាក៏រ៉ោះ ៈ ២៧៥)
៣. ភាពមិនច្បាស់លាស់ និងការមិនដឹង៖ ដូចជាគេនិយាយថា ខ្ញុំលក់ទឹកដោះដែលនៅក្នុងខ្លួនពពែឲ្យអ្នក ឬលក់ត្រីក្នុងទឹកឲ្យអ្នក ទាំងដែលគេមិនទាន់បាននេសាទវាមកសោះ។
នៅក្នុងហាទីស្ហមួយបានបញ្ជាក់ថា៖ “រ៉ស៊ូលុលឡោះ ﷺ លោកបានហាមឃាត់ពីការលក់ដូរដែលមិនច្បាស់លាស់”។ រាយការណ៍ដោយ មូស្លីម
ចម្លើយ. មានដូចជា៖ ១. នៀកម៉ាត់អ៊ីស្លាម ខណៈដែលទ្រង់មិនបានបង្កើតរូបខ្ញុំមកឲ្យស្ថិតក្នុងចំណោមអ្នកគ្មានជំនឿ(កាហ្វៀរ)ឡើយ។
២. នៀកម៉ាត់ស៊ុណ្ណះ ខណៈដែលទ្រង់មិនបានបង្កើតរូបខ្ញុំឲ្យស្ថិតក្នុងចំណោមអ្នកដែលបង្កើតថ្មី(ពួកពិតអះ)ឡើយ។
៣. នៀកម៉ាត់សុខភាពល្អ និងភាពសុខសាន្ត ដូចជាអាចមើលឃើញ អាចស្តាប់ឮ អាចដើរបាន និងផ្សេងៗទៀត។
៤. នៀកម៉ាត់ចំណីអាហារ ភេសជ្ជៈ និងសម្លៀកបំពាក់។
ហើយនៀកម៉ាត់(ឧបការគុណ)របស់អល់ឡោះជាម្ចាស់មកលើយើង គឺច្រើនណាស់ ដោយយើងមិនអាចគណនា ឬរាប់វាអស់នោះឡើយ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿وَإِن تَعُدُّواْ نِعۡمَةَ ٱللَّهِ لَا تُحۡصُوهَآۗ إِنَّ ٱللَّهَ لَغَفُورٞ رَّحِيمٞ ١٨﴾ [النحل: 18]
”ហើយប្រសិនបើពួកអ្នករាប់ចំនួននៀកម៉ាត់របស់ អល់ឡោះនោះ គឺពួកអ្នកមិនអាចរាប់វាអស់ឡើយ។ ពិតណាស់ អល់ឡោះ មហាអភ័យទោស មហាអាណិតស្រឡាញ់”។ (អាន់ណះល៍ ៈ ១៨)
ចម្លើយ. គឺចាំបាច់លើយើងត្រូវដឹងគុណចំពោះនៀកម៉ាត់ទាំងនោះ តាមរយៈការថ្លែងអំណរគុណ និងកោតសរសើរដល់អល់ឡោះជាម្ចាស់ ព្រោះទ្រង់គឺជាម្ចាស់តែមួយគត់ដែលបានប្រោសប្រទានវាដល់យើង ហើយយើងត្រូវប្រើប្រាស់នៀកម៉ាត់ទាំងនេះក្នុងផ្លូវដែលអល់ឡោះទ្រង់ពេញចិត្ត ពុំមែនប្រើប្រាស់វាក្នុងការប្រព្រឹត្តល្មើសនឹងទ្រង់ឡើយ។
ចម្លើយ. ថ្ងៃរ៉យ៉ា(ថ្ងៃបុណ្យ)របស់ជនមូស្លីមមានពីរ គឺថ្ងៃរ៉យ៉ាហ្វិតរ៉ោះ និងថ្ងៃរ៉យ៉ាហាជ្ជី។
ដូចដែលមានបញ្ជាក់ក្នុងហាទីស្ហមួយដែលរាយការណ៍ដោយអាណាស គាត់បាននិយាយថា៖ ពេលដែលរ៉ស៊ូលុលឡោះ ﷺ បានទៅដល់ម៉ាទីណះ នៅពេលនោះ សម្រាប់អ្នកនៅម៉ាទីណះ ពួកគេមានពីរថ្ងៃដែលពួកគេលេងសប្បាយ។ ពេលនោះ លោកក៏បានសួរថា៖ “តើថ្ងៃទាំងពីរនេះជាថ្ងៃអ្វីដែរ?” ពួកគេបានឆ្លើយថា៖ “ពួកយើងលេងសប្បាយនៅក្នុងថ្ងៃទាំងពីរនេះតាំងពីសម័យកាលអវិជ្ជា(មុនអ៊ីស្លាម)មកម្លេះ”។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់ពួកគេវិញថា៖ “ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជំនួសដល់ពួកអ្នកនូវពីរថ្ងៃផ្សេងវិញដែលវាល្អជាងថ្ងៃទាំងពីរនេះទៅទៀត គឺថ្ងៃរ៉យ៉ាហាជ្ជី និងថ្ងៃរ៉យ៉ាហ្វិតត្រោះ”។ រាយការណ៍ដោយ អាពូហ្ទាវូទ
ចំពោះថ្ងៃរ៉យ៉ា ឬថ្ងៃបុណ្យផ្សេងពីថ្ងៃទាំងពីរនេះ គឺជាប្រការដែលគេបង្កើតថ្មី(ពិតអះ)។
ចម្លើយ. គឺខែរ៉ម៉ាហ្ទន។
ចម្លើយ. គឺថ្ងៃជុមអាត់(ថ្ងៃសុក្រ)។
ចម្លើយ. គឺថ្ងៃអារ៉ហ្វះ។
ចម្លើយ. គឺយប់ឡៃឡាទុលក៏ទើរ។
ចម្លើយ. គឺចាំបាច់ត្រូវទម្លាក់ភ្នែកចុះ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿قُل لِّلۡمُؤۡمِنِينَ يَغُضُّواْ مِنۡ أَبۡصَٰرِهِمۡ ...﴾ [النور: 30]
“ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់បណ្ដាបុរសដែលមានជំនឿឱ្យពួកគេទម្លាក់ក្រសែភ្នែករបស់ពួកគេចុះពីការសម្លឹងមើល(ស្ដ្រី និងអ្វីដែលច្បាប់អ៊ីស្លាមបានហាមឃាត់)”។ (អាន់នួរ ៈ ៣០)
ចម្លើយ. សត្រូវរបស់មនុស្សលោកមាន៖ ១. តណ្ហាដែលតែងប្រើឲ្យធ្វើអាក្រក់(វិញ្ញាណអាក្រក់)៖ គឺដោយសារមនុស្សតែងមានទំនោរទៅតាមចំណង់តណ្ហារបស់គេក្នុងការប្រព្រឹត្តនូវអំពើដែលប្រឆាំងនឹងអល់ឡោះជាម្ចាស់។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿۞ وَمَآ أُبَرِّئُ نَفۡسِيٓۚ إِنَّ ٱلنَّفۡسَ لَأَمَّارَةُۢ بِٱلسُّوٓءِ إِلَّا مَا رَحِمَ رَبِّيٓۚ إِنَّ رَبِّي غَفُورٞ رَّحِيمٞ٥٣﴾ [يوسف: 53]
”តាមពិត តណ្ហាទេដែលអូសទាញទៅរកប្រការដែលអាក្រក់ លើកលែងតែជនណាដែលម្ចាស់របស់ខ្ញុំបានអាណិតស្រឡាញ់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំមហាអភ័យទោស មហាអាណិតស្រឡាញ់”។ (យូសុះ ៈ ៥៣) ២. ស្ហៃតន៖ វាជាសត្រូវរបស់កូនចៅអាហ្ទាំ(មនុស្សលោក) ហើយគោលបំណងរបស់វា គឺធ្វើឲ្យមនុស្សលោកវង្វេង ញុះញង់ និងទាញពួកគេឲ្យធ្វើប្រការអាក្រក់ ព្រមទាំងឲ្យពួកគេបានចូលឋាននរកដូចវាដែរ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿يَٰٓأَيُّهَا ٱلنَّاسُ كُلُواْ مِمَّا فِي ٱلۡأَرۡضِ حَلَٰلٗا طَيِّبٗا وَلَا تَتَّبِعُواْ خُطُوَٰتِ ٱلشَّيۡطَٰنِۚ إِنَّهُۥ لَكُمۡ عَدُوّٞ مُّبِينٌ١٦٨﴾ [البقرة: 168]
“ហើយចូរកុំដើរតាមមាគ៌ានានារបស់ស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវយ៉ាងពិតប្រាកដចំពោះពួកអ្នក”។ (អាល់ហ្ពាក៏រ៉ោះ ៈ ១៦៨) មិត្តភក្តិដែលមិនល្អ៖ ដែលពួកគេតែងជំរុញរូបគេឲ្យធ្វើអំពើអាក្រក់ និងរារាំងរូបគេពីអំពើល្អ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿ٱلۡأَخِلَّآءُ يَوۡمَئِذِۭ بَعۡضُهُمۡ لِبَعۡضٍ عَدُوٌّ إِلَّا ٱلۡمُتَّقِينَ٦٧﴾ [الزخرف: 67]
មិត្ដភកិ្ដទាំងឡាយនៅថ្ងៃនោះ(ថ្ងៃបរលោក)នឹងក្លាយជា សត្រូវនឹងគ្នា លើកលែងតែអ្នកដែលកោតខ្លាចអល់ឡោះប៉ុណ្ណោះ។ (អាសហ្ស៊ុខរុហ្វ ៈ ៦៧)
ចម្លើយ. ការសារភាពកំហុស(តាវហ្ពាត់) គឺជាការវិលត្រឡប់(ដកខ្លួន)អំពីការប្រព្រឹត្តល្មើសនឹងអល់ឡោះជាម្ចាស់ទៅកាន់ការគោរពប្រតិបត្តិទ្រង់វិញ(ឈប់ប្រព្រឹត្តល្មើសនឹងទ្រង់)។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿وَإِنِّي لَغَفَّارٞ لِّمَن تَابَ وَءَامَنَ وَعَمِلَ صَٰلِحٗا ثُمَّ ٱهۡتَدَىٰ٨٢﴾ [طه: 82]
ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលមហាអភ័យ ទោសចំពោះអ្នកណាដែលបានសារភាពកំហុស និងបានជឿ ហើយ និងបានសាងអំពើល្អ បន្ទាប់មកគេប្រកាន់ខ្ជាប់លើផ្លូវដែលត្រឹមត្រូវ (រហូតដល់ស្លាប់)។ (តហា ៈ ៨២)
ចម្លើយ. មានដូចជា៖ ១. បោះបង់ចោលទង្វើខុសឆ្គងនោះ
២. សោកស្តាយចំពោះអ្វីដែលបានកន្លងហួស
៣. ប្តេជ្ញាថាមិនត្រឡប់ទៅប្រព្រឹត្តទង្វើនោះម្តងទៀតឡើយ។
៤. បង្វិលត្រឡប់ទៅកាន់ម្ចាស់ដើមវិញនូវអ្វីដែលគេបានបំពាន។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿وَٱلَّذِينَ إِذَا فَعَلُواْ فَٰحِشَةً أَوۡ ظَلَمُوٓاْ أَنفُسَهُمۡ ذَكَرُواْ ٱللَّهَ فَٱسۡتَغۡفَرُواْ لِذُنُوبِهِمۡ وَمَن يَغۡفِرُ ٱلذُّنُوبَ إِلَّا ٱللَّهُ وَلَمۡ يُصِرُّواْ عَلَىٰ مَا فَعَلُواْ وَهُمۡ يَعۡلَمُونَ١٣٥﴾ [آل عمران: 135]
និងពួកដែលនៅពេលដែលពួកគេធ្វើអំពើអាក្រក់អ្វីមួយ ឬពួកគេបំពានលើខ្លួនឯង គឺពួកគេនឹកឃើញអល់ឡោះ ហើយពួកគេសុំអភ័យទោសនូវរាល់ទោសកំហុសរបស់ពួកគេ។ ហើយគ្មាន អ្នកណាដែលអភ័យទោសនូវរាល់កំហុសទាំងអស់ ក្រៅពីអល់ឡោះឡើយ។ ហើយពួកគេមិនរឹងរូសចំពោះអ្វីដែល ពួកគេបានប្រព្រឹត្ដនោះទេ ខណៈដែលពួកគេដឹងហើយនោះ។ (អាលីអ៊ិមរ៉ន ៈ ១៣៥)
ចម្លើយ. គឺមានន័យថា អ្នកបួងសួងសុំពីអល់ឡោះជាម្ចាស់ឲ្យទ្រង់ថ្លែងសរសើរលើណាពី(ព្យាការី)របស់ទ្រង់នៅក្នុងចំណោមបណ្តាម៉ាឡាអ៊ីកាត់ដែលមានឋានៈខ្ពង់ខ្ពស់។
ចម្លើយ. គឺមានន័យថា ជាការលើកតំកើង និងបញ្ជាក់ពីភាពបរិសុទ្ធ ជ្រះស្អាតរបស់អល់ឡោះជាម្ចាស់ពីរាល់កង្វះខាតទាំងឡាយ។
ចម្លើយ. គឺមានន័យថា អ្នកថ្លែងសរសើរដល់អល់ឡោះជាម្ចាស់ និងប្រគល់ជូនទ្រង់នូវលក្ខណៈសម្បត្តិដ៏ពេញលេញ។
ចម្លើយ. គឺមានន័យថា ទ្រង់ជាម្ចាស់ដ៏មហាធំធេង មហាឧត្តុង្គឧត្តម មហាខ្លាំងពូកែលើសពីអ្វីៗទាំងអស់។
ចម្លើយ. គឺមានន័យថា ជាការបដិសេធពីអនុភាព និងឥទ្ធិពលរបស់ខ្ញុំបម្រើទាំងឡាយ ហើយប្រគល់វាជូនចំពោះអល់ឡោះជាម្ចាស់តែមួយគត់។
ចម្លើយ. គឺមានន័យថា ខ្ញុំសុំការអភ័យទោសពីអល់ឡោះជាម្ចាស់ សូមឲ្យទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ខ្ញុំ និងបិទបាំងភាពអាម៉ាស់របស់ខ្ញុំ។
*******
ជាទីបញ្ចប់៖
សំណួរទាំងអស់នេះ គឺជាអ្វីដែលឪពុកម្តាយគ្រប់រូបគប្បីបង្រៀន និងពន្យល់វាដល់កូនៗរបស់ខ្លួន ដើម្បីឲ្យពួកគេចម្រើនលូតលាស់នៅលើវាចា កាយវិការ និងគោលជំនឿដែលត្រឹមត្រូវ ហើយការអប់រំកូនៗដើម្បីឲ្យពួកគេក្លាយជាអ្នកដែលស្ថិតនៅលើប្រការទាំងនេះ គឺសំខាន់ជាងគេផ្តល់ចំណីអាហារ និងសម្លៀកបំពាក់ដល់ពួកគេទៅទៀត។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ قُوٓاْ أَنفُسَكُمۡ وَأَهۡلِيكُمۡ نَارٗا وَقُودُهَا ٱلنَّاسُ وَٱلۡحِجَارَةُ عَلَيۡهَا مَلَٰٓئِكَةٌ غِلَاظٞ شِدَادٞ لَّا يَعۡصُونَ ٱللَّهَ مَآ أَمَرَهُمۡ وَيَفۡعَلُونَ مَا يُؤۡمَرُونَ٦﴾ [التحريم: 6]
“ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកការពារខ្លួនរបស់ពួកអ្នក និងក្រុមគ្រួសាររបស់ពួកអ្នកពីភ្លើងនរក ដែលវត្ថុសម្រាប់ដុតវានោះ គឺមនុស្សនិងដុំថ្ម។ នៅពីលើវា មានម៉ាឡាអ៊ីកាត់ជាច្រើនដែលមានទឹកមុខម៉ឺងម៉ាត់ ដែលពួកគេមិនជំទាស់នឹងអល់ឡោះនូវអ្វីដែលទ្រង់បានបញ្ជាដល់ពួកគេឡើយ ហើយពួកគេធ្វើនូវអ្វីដែលអល់ឡោះទ្រង់ដាក់បទបញ្ជា”។ (អាត់តះរីម ៈ ៦) ហើយរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុរស គឺជាអ្នកមើលការខុសត្រូវចំពោះគ្រួសាររបស់ខ្លួន ហើយគាត់ត្រូវទទួលខុសត្រូវអំពីអ្នកនៅក្រោមការគ្រប់គ្រងរបស់គាត់។ហើយស្ដ្រី គឺជាអ្នកមើលការខុសត្រូវផ្ទះស្វាមីរបស់នាង ហើយនាងត្រូវទទួលខុសត្រូវអំពីអ្នកដែលនៅក្រោមការគ្រប់គ្រងរបស់នាង”។ រាយការណ៏ដោយ អាល់ ពូខរី និងមូស្លីម
وصلى الله على سيدنا محمد وعلى آله وصحبه أجمعين
មូលដ្ឋានគ្រឹះដែលអ្នកមូស្លីមត្រូវដឹង.. 1
អារម្ភកថា.... 3
ផ្នែកអាគីហ្ទះ(គោលជំនឿ) 5
សំណួរទី១. តើនរណាជាម្ចាស់របស់អ្នក?. 5
សំណួរទី២. តើអ្វីជាសាសនារបស់អ្នក?. 6
សំណួរទី៣. តើនរណាជាព្យាការី(ណាពី)របស់អ្នក?. 6
សំណួរទី៤. ចូរលើកឡើងពី កាលីម៉ះ តាវហេទ(ពាក្យដែលបញ្ជាក់ពីឯកទេពនិយមរបស់អល់ឡោះ) និងអត្ថន័យរបស់វា?. 6
សំណួរទី៥. តើអល់ឡោះជាម្ចាស់ទ្រង់នៅឯណា?. 7
សំណួរទី៦. តើការសច្ចាថា “មូហាំម៉ាត់ គឺជាអ្នកនាំសារ(រ៉សូល)របស់អល់ឡោះ” មានន័យយ៉ាងដូចម្តេច? 8
សំណួរទី៧. ហេតុអ្វីបានជាអល់ឡោះជាម្ចាស់ទ្រង់បង្កើតពួកយើង? 9
សំណួរទី៨. តើអ្វីទៅជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)?. 9
សំណួរទី៩. តើអ្វីទៅជាកាតព្វកិច្ចដ៏ធំជាងគេបំផុតមកលើយើងទាំងអស់គ្នា? 10
សំណួរទី១០. តើតាវហេទ(ឯកទេពនិយមចំពោះអល់ឡោះជាម្ចាស់)មានប៉ុន្មានប្រភេទ? 10
សំណួរទី១១. តើបាបកម្មអ្វីដែលធំជាងគេបំផុតក្នុងសាសនាអ៊ីស្លាម? 11
សំណួរទី១២. ចូរលើកឡើងពីស៊្ហីរិក និងប្រភេទរបស់វា?. 12
សំណួរទី១៣. តើមាននរណាម្នាក់អាចដឹងពីប្រការអាថ៌កំបាំងក្រៅពីអល់ឡោះជាម្ចាស់ដែរឬទេ? 12
សំណួរទី១៤. តើរូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ក្នុងសាសនាអ៊ីស្លាម មានប៉ុន្មាន? 13
សំណួរទី១៥. ចូរពន្យល់ពីរូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ក្នុងសាសនាអ៊ីស្លាម? 14
សំណួរទី១៦. តើគម្ពីរគួរអាន ជាអ្វី?. 19
សំណួរទី១៧. តើអ្វីទៅជាស៊ុណ្ណះ(មាគ៌ារបស់ព្យាការីមូហាំម៉ាត់)?. 19
សំណួរទី១៨. តើប្រការពិទអះ(ប្រការដែលគេបង្កើតថ្មីក្នុងសាសនា)ជាអ្វី? តើវាត្រូវបានអនុញ្ញាតដែរឬទេ?. 20
សំណួរទី១៩. តើគោលជំនឿទាក់ទងនឹងការស្រឡាញ់ និងការស្អប់(الولاء والبراء) ជាអ្វី? 20
សំណួរទី២០. តើអល់ឡោះទ្រង់ទទួលយកសាសនាណាផ្សេងក្រៅពីសាសនាអ៊ីស្លាមដែរឬទេ? 21
សំណួរទី២១. ភាពគ្មានជំនឿ(កាហ្វៀរ)អាចកើតឡើងទាំងតាមរយៈពាក្យសម្តី ទង្វើ និងគោលជំនឿ។ ចូរលើកឧទាហរណ៍បញ្ជាក់។. 22
សំណួរទី២២. តើភាពពុតត្បុត(នីហ្វាក)ជាអ្វី? វាមានប៉ុន្មានប្រភេទ? 22
សំណួរទី២៣. តើនរណាជាព្យាការី និងជាអ្នកនាំសារចុងក្រោយបង្អស់? 23
សំណួរទី២៤. តើមុជីហ្សាត់(ភាពអច្ឆរិយ)ជាអ្វី?. 24
សំណួរទី២៥. តើនរណាជាសហាហ្ពាត់? តើគេត្រូវស្រឡាញ់ពួកគាត់ឬទេ? 24
សំណួរទី២៦. តើមាតានៃបណ្តាអ្នកមានជំនឿទាំងឡាយ(អ៊ុមមុលមុមីនីន) ជានរណា? 25
សំណួរទី២៧. តើអ្វីទៅជាសិទ្ធិរបស់ក្រុមគ្រួសាររបស់ព្យាការីមូហាំម៉ាត់(آل البيت) ចំពោះពួកយើង? 26
សំណួរទី២៨. តើអ្វីទៅជាកាតព្វកិច្ចរបស់យើងចំពោះថ្នាក់ដឹកនាំអ៊ីស្លាម? 26
សំណួរទី២៩. តើអ្វីទៅជាគេហដ្ឋានរបស់អ្នកមានជំនឿ?. 26
សំណួរទី២៩. តើអ្វីទៅជាគេហដ្ឋានរបស់ពួកគ្មានជំនឿ?. 27
សំណួរទី៣១. តើអ្វីទៅជាការខ្លាច និងអ្វីទៅជាក្តីសង្ឃឹម? តើមានអ្វីជាអំណះអំណាង? 27
សំណួរទី៣២. ចូរលើកឡើងពីព្រះនាម និងលក្ខណៈមួយចំនួនរបស់អល់ឡោះជាម្ចាស់។ 28
សំណួរទី៣៣. ចូរពន្យល់ពីបណ្តាព្រះនាមទាំងនោះ។. 28
សំណួរទី៣៤. តើអ្វីទៅជាកាតព្វកិច្ចរបស់យើងចំពោះសាសនវិទូឬអ្នកចេះដឹង(អ៊ូឡាម៉ាក)អ៊ីស្លាម? 30
សំណួរទី៣៥. តើនរណាជាអ្នកជំនិត(أولياء)របស់អល់ឡោះ?. 30
សំណួរទី៣៦. តើជំនឿ គឺជាពាក្យសម្តី និងទង្វើឬ?. 32
សំណួរទី៣៧. តើជំនឿអាចមានការកើនឡើង ឬថយចុះឬទេ?. 32
សំណួរទី៣៨. តើអៀហសានជាអ្វី?. 32
សំណួរទី៣៩. តើពេលណាដែលទង្វើកុសលត្រូវបានគេទទួលយកចំពោះអល់ឡោះជាម្ចាស់? 33
សំណួរទី៤០. តើការប្រគល់ការទុកចិត្តចំពោះអល់ឡោះ(توكل) ជាអ្វី? 33
សំណួរទី៤១. តើការប្រើគ្នាឲ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីទង្វើអាក្រក់ជាអ្វី? 33
សំណួរទី៤២. តើនរណាជាក្រុមអះលុសស៊ុណ្ណះ វ៉ាល់ជើម៉ាអះ?. 34
ផ្នែកហ្វីកោះ(ក្បួនច្បាប់អ៊ីស្លាម) 35
សំណួរទី១. ចូរឲ្យនិយមន័យ ការជម្រះសម្អាត។. 35
សំណួរទី២. តើត្រូវសម្អាតប្រការកខ្វក់(ណាជីស)ដែលមានដោយរបៀបណា? 35
សំណួរទី៣. តើអ្វីទៅជាឧត្តមភាព(ហ្វាទីឡាត់)នៃការយកទឹកវូហ្ទុ?. 35
សំណួរទី៤. តើត្រូវយកទឹកវូហ្ទុដោយរបៀបណា?. 36
សំណួរទី៥. តើអ្វីទៅជាហ្វើរទូ(កាតព្វកិច្ច)នៃការយកវូហ្ទុ? តើមានអ្វីខ្លះ? 37
សំណួរទី៦. តើប្រការស៊ូណិត(ប្រការដែលគួរគប្បីធ្វើ)នៃវូហ្ទុ ជាអ្វី? តើមានអ្វីខ្លះ? 38
សំណួរទី៧. ចូររាប់ប្រការដែលនាំឲ្យខូចឬដាច់ទឹកវូហ្ទុ។. 39
សំណួរទី៨. តើការតាយ៉ាំមុម ជាអ្វី?. 39
សំណួរទី៩. តើត្រូវតាយ៉ាំមុមយ៉ាងដូចម្តេច?. 39
សំណួរទី១០. តើប្រការអ្វីខ្លះដែលនាំឲ្យខូចតាយ៉ាំមុម?. 40
សំណួរទី១១. តើគេអាចជូតលើស្បែកជើងឃ្លុបឬស្រោមជើងដែរឬទេ? 40
សំណួរទី១២. ចូរលើកឡើងពីបុព្វហេតុនៃការបង្គាប់ប្រើឲ្យជូតលើស្បែកជើងឃ្លុប ឬស្រោមជើង។ 40
សំណួរទី១៣. តើអ្វីទៅជាលក្ខខណ្ឌនៃភាពត្រឹមត្រូវនៅក្នុងការជូត? 41
សំណួរទី១៤. ចូរប្រាប់ពីរបៀបនៃការជូតលើស្បែកជើងឃ្លុប ឬស្រោមជើង។ 41
សំណួរទី១៥. តើប្រការអ្វីដែលនាំឲ្យខូចដល់ការជូតនេះ។. 42
សំណួរទី១៦. តើសឡាត មានន័យដូចម្តេច?. 42
សំណួរទី១៧. តើច្បាប់អ៊ីស្លាមកំណត់យ៉ាងណាចំពោះការសឡាត?. 42
សំណួរទី១៨. តើច្បាប់អ៊ីស្លាមចែងយ៉ាងណាចំពោះអ្នកដែលបោះបង់សឡាត? 43
សំណួរទី១៩. តើសឡាតដែលជាកាតព្វកិច្ចលើជនមូស្លីមត្រូវប្រតិបត្តិក្នុងមួយថ្ងៃមួយយប់មានប៉ុន្មាន? តើសឡាតនីមួយៗមានប៉ុន្មានរ៉ក្អាត់?. 43
សំណួរទី២០. តើលក្ខខណ្ឌ(សារ៉ាត់)នៃការសឡាត មានអ្វីខ្លះ?. 44
សំណួរទី២១. តើរូកុន(គោលគ្រឹះ)នៃសឡាតមានអ្វីខ្លះ?. 44
សំណួរទី២២. ចូររៀបរាប់ពីប្រការវ៉ាជិប(ប្រការចាំបាច់)នៃសឡាត? 46
សំណួរទី២៣. តើប្រការស៊ូណិត(ប្រការគួរគប្បីធ្វើ)នៅក្នុងសឡាតមានអ្វីខ្លះ? 46
សំណួរទី២៤. ចូររៀបរាប់ពីប្រការដែលនាំឲ្យខូចសឡាត។. 49
សំណួរទី២៥. តើជនមូស្លីមត្រូវសឡាតដោយរបៀបណា?. 49
សំណួរទី២៦. ចូរលើកឡើងពីហ្ស៊ីកៀរដែលគេត្រូវសូត្រក្រោយសឡាតហ្វើរទូ(សឡាតដែលជាកាតព្វកិច្ច)។ 54
សំណួរទី២៧. តើសឡាតស៊ូណិតរ៉វ៉ាតិប(ស៊ូណិតអមហ្វើរទូ)មានអ្វីខ្លះ? តើវាមានឧត្តមភាពបែបណា? 55
សំណួរទី២៨. តើថ្ងៃណាដែលល្អប្រសើរជាងគេក្នុងមួយសប្តាហ៍?. 56
សំណួរទី២៩. តើច្បាប់ចែងយ៉ាងដូចម្តេចចំពោះសឡាតជុមអាត់?. 57
សំណួរទី៣០. តើសឡាតជុមអាត់មានប៉ុន្មានរ៉ក្អាត់?. 58
សំណួរទី៣១. តើគេអនុញ្ញាតឲ្យគេចវេសមិនចូលរួមសឡាតជុមអាត់ដែរឬទេ? 58
សំណួរទី៣២. ចូរលើកឡើងពីប្រការស៊ូណិតដែលគួរគប្បីធ្វើនៅថ្ងៃជុមអាត់។ 58
សំណួរទី៣៣. ចូរលើកឡើងពីឧត្តមភាពនៃការសឡាតជើម៉ាអះ(សឡាតរួមគ្នា)។ 59
សំណួរទី៣៤. តើអ្វីជាភាពស្មឹងស្មាធ(ឃូសុ)ក្នុងសឡាត?. 59
សំណួរទី៣៥. ចូរឲ្យនិយមន័យហ្សាកាត់?. 60
សំណួរទី៣៦. តើអ្វីជាការបរិច្ចាគទានដែលគេជំរុញឲ្យធ្វើ(មិនមែនជាកាតព្វកិច្ច)? 60
សំណួរទី៣៧. ចូរឲ្យនិយមន័យការបួស។. 61
សំណួរទី៣៨. ចូរលើកឡើងពីឧត្តមភាពនៃការបួសខែរ៉ម៉ាហ្ទន។. 61
សំណួរទី៣៩. ចូរលើកឡើងពីឧត្តមភាពនៃការបួសស្ម័គ្រចិត្ត(បួសស៊ូណិត)ក្រៅពីបួសក្នុងខែរ៉ម៉ាហ្ទន។ 62
សំណួរទី៤០. ចូរលើកឡើងពីប្រការមួយចំនួនដែលនាំឲ្យដាច់បួស។ 62
សំណួរទី៤១. តើប្រការស៊ូណិតនៃការបួសមានអ្វីខ្លះ?. 63
សំណួរទី៤២. ចូរឲ្យនិយមន័យធម្មយាត្រាហាជ្ជី។. 63
សំណួរទី៤៣. តើហាជ្ជីមានប៉ុន្មានរូកុន?. 64
សំណួរទី៤៤. ចូរលើកឡើងពីឧត្តមភាពនៃការធ្វើធម្មយាត្រាហាជ្ជី។ 64
សំណួរទី៤៥. ចូរឲ្យនិយមន័យអ៊ុមរ៉ោះ។. 64
សំណួរទី៤៦. តើអ៊ុមរ៉ោះមានប៉ុន្មានរូកុន?. 65
សំណួរទី៤៧. តើអ្វីទៅជាការតស៊ូក្នុងមាគ៌ាអល់ឡោះ?. 65
ផ្នែកជីវប្រវត្តិរបស់ព្យាការីមូហាំម៉ាត់.. 66
សំណួរទី១. ចូររៀបរាប់ពីពូជពង្សរបស់ព្យាការីមូហាំម៉ាត់។. 66
សំណួរទី២. តើម្តាយរបស់ព្យាការីមូហាំម៉ាត់ មានឈ្មោះអ្វី?. 66
សំណួរទី៣. តើឪពុករបស់ព្យាការីមូហាំម៉ាត់ទទួលមរណភាពនៅពេលណា? 66
សំណួរទី៤. តើព្យាការីមូហាំម៉ាត់ ប្រសូត្រនៅពេលណា?. 67
សំណួរទី៥. តើព្យាការីមូហាំម៉ាត់ ប្រសូត្រនៅឯណា?. 67
សំណួរទី៦. ក្រៅពីម្តាយរបស់លោក តើអ្នកណាខ្លះដែលជាអ្នកបំបៅលោក? 67
សំណួរទី៧. តើម្តាយរបស់ព្យាការីមូហាំម៉ាត់ទទួលមរណភាពនៅពេលណា? 67
សំណួរទី៨. តើអ្នកណាជាអុ្នកមើលថែរក្សាព្យាការីមូហាំម៉ាត់បន្ទាប់ពីជីតារបស់លោក អាប់ទុលមូតល់ឡឹប ទទួលមរណភាព?. 68
សំណួរទី៩. តើព្យាការីមូហាំម៉ាត់ធ្វើដំណើរទៅកាន់ទឹកដីស្ហាម(ប្រទេសស៊ីរី)ជាមួយឪពុកមារបស់លោកនៅពេលណា? 68
សំណួរទី១០. ចុះការធ្វើដំណើរទៅកាន់ទឹកដីស្ហាមជាលើកទីពីររបស់លោក តើនៅពេលណាដែរ? 68
សំណួរទី១១. តើពួកគូរ៉័ស្ហបានសាងសង់កាក់ហ្ពះឡើងវិញនៅពេលណា? 69
សំណួរទី១២. នៅពេលដែលព្យាការីមូហាំម៉ាត់ត្រូវបានអល់ឡោះតែងតាំងជាអ្នកនាំសារ តើនៅពេលនោះ លោកមានអាយុប៉ុន្មាន? តើលោកត្រូវបានគេតែងតាំងជាអ្នកនាំសារទៅកាន់នរណា? 69
សំណួរទី១៣. តើអ្វីទៅជាការចាប់ផ្តើមនៃការបញ្ចុះវ៉ាហ៊ីពីអល់ឡោះ? 70
សំណួរទី១៤. តើព្យាការីមូហាំម៉ាត់មានស្ថានភាពដូចម្តេចមុនពេលដែលលោកទទួលបានវ៉ាហ៊ី(សារពីអល់ឡោះ)? តើវ៉ាហ៊ីដំបូងបង្អស់ត្រូវបានបញ្ចុះមកនៅពេលណា?. 70
សំណួរទី១៥. អាយ៉ាត់អ្វីដែលត្រូវបានគេបញ្ចុះមកដំបូងគេបង្អស់នៃគម្ពីរគួរអាន? 70
សំណួរទី១៦. តើអ្នកណាដែលមានជំនឿនឹងសារដែលព្យាការីមូហាំម៉ាត់នាំមកមុនគេបង្អស់? 71
សំណួរទី១៧. តើការអំពាវនាវ(ហ្ទាក់វ៉ះ)មនុស្សលោកទៅកាន់សាសនាអ៊ីស្លាមរបស់ព្យាការីមូហាំម៉ាត់មានលក្ខណៈដូចម្តេច? 71
សំណួរទី១៨. តើស្ថានភាពរបស់ព្យាការីមូហាំម៉ាត់នៅក្នុងពេលនោះយ៉ាងដូចម្តេចដែរ? តើអ្នកណាដែលមានជំនឿចំពោះលោកក្រោយពីការអំពាវនាវមនុស្សដោយបើកចំហមក? 72
សំណួរទី១៩. តើអ្នកណាដែលបានស្លាប់នៅឆ្នាំទី១០បន្ទាប់ពីការតែងតាំងព្យាការីមូហាំម៉ាត់ជាអ្នកនាំសារ? 72
សំណួរទី២០. តើព្រឹត្តិការណ៍ “អ៊ីសរ៉ក” និង”មៀករ៉ច” កើតឡើងនៅពេលណា? 72
សំណួរទី២១. តើព្យាការីមូហាំម៉ាត់អំពាវនាវមនុស្ស(ទៅកាន់សាសនាអ៊ីស្លាម)នៅក្រៅទីក្រុងម៉ាក្កះយ៉ាងដូចម្តេច? 73
សំណួរទី២២. តើព្យាការីមូហាំម៉ាត់អំពាវនាវមនុស្សទៅកាន់សាសនាអ៊ីស្លាមក្នុងក្រុងម៉ាក្កះអស់រយៈពេលប៉ុន្មានឆ្នាំ? 73
សំណួរទី២៣. តើព្យាការីមូហាំម៉ាត់ លោកបានភៀសខ្លួនទៅឯណា? 74
សំណួរទី២៤. តើលោកបានរស់នៅទីក្រុងម៉ាទីណះអស់រយៈពេលប៉ុន្មានឆ្នាំ? 74
សំណួរទី២៥. តើមានច្បាប់បញ្ញត្តិអ៊ីស្លាមអ្វីខ្លះដែលគេបានដាក់កាតព្វកិច្ចលើលោកនៅឯក្រុងម៉ាទីណះ? 74
សំណួរទី២៦. តើសមរភូមិសំខាន់ៗអ្វីខ្លះដែលព្យាការីមូហាំម៉ាត់បានចូលរួម? 75
សំណួរទី២៧. តើអាយ៉ាត់(វាក្យខណ្ឌ)មួយណានៃគម្ពីរគួរអានដែលត្រូវបានបញ្ចុះមកចុងក្រោយគេបង្អស់? 75
សំណួរទី២៨. តើព្យាការីមូហាំម៉ាត់បានទទួលមរណភាពនៅពេលណា? តើលោកមានអាយុប៉ុន្មានឆ្នាំ? 75
សំណួរទី២៩. ចូរលើកឡើងពីភរិយាមួយចំនួនរបស់ព្យាការីមូហាំម៉ាត់។ 76
សំណួរទី៣០. តើបុត្រាបុត្រីរបស់ព្យាការីមូហាំម៉ាត់មាននរណាខ្លះ?. 76
សំណួរទី៣១. ចូរលើកឡើងពីលក្ខណៈរូបសម្បត្តិខ្លះៗរបស់ព្យាការីមូហាំម៉ាត់។ 77
សំណួរទី៣២. តើព្យាការីមូហាំម៉ាត់បានបន្សល់ទុកអ្វីសម្រាប់ប្រជាជាតិរបស់លោក? 78
ផ្នែកតាហ្វសៀរ(បកស្រាយអត្ថន័យគម្ពីរគួរអាន) 78
សំណួរទី១. ចូរសូត្រជំពូក អាល់ហ្វាទីហះ( سورة الفاتحة) និងបកស្រាយអត្ថន័យរបស់វា។ 78
សំណួរទី២. ចូរសូត្រជំពូក អាសហ្សាល់ហ្សាឡះ( سورة الزلزلة ) និងបកស្រាយអត្ថន័យរបស់វា។ 80
សំណួរទី៣. ចូរសូត្រជំពូក អាល់អាទីយ៉ាត( سورة العاديات ) និងបកស្រាយអត្ថន័យរបស់វា។ 82
សំណួរទី៤. ចូរសូត្រជំពូក អាល់ករីអះ( سورة القارعة ) និងបកស្រាយអត្ថន័យរបស់វា។ 84
សំណួរទី៥. ចូរសូត្រជំពូក អាត់តាកាស៊ួរ(سورة التكاثر ) និងបកស្រាយអត្ថន័យរបស់វា។ 86
សំណួរទី៦. ចូរសូត្រជំពូក អាល់អើស( سورة العصر ) និងបកស្រាយអត្ថន័យរបស់វា។ 88
សំណួរទី៧. ចូរសូត្រជំពូក អាល់ហ៊ូម៉ាហ្សះ( سورة الهمزة ) និងបកស្រាយអត្ថន័យរបស់វា។ 89
សំណួរទី៨. ចូរសូត្រជំពូក អាល់ហ្វ៊ីល( سورة الفيل ) និងបកស្រាយអត្ថ-ន័យរបស់វា។ 91
សំណួរទី៩. ចូរសូត្រជំពូក គូរ៉័ស្ហ( سورة قريش ) និងបកស្រាយអត្ថន័យរបស់វា។ 92
សំណួរទី១០. ចូរសូត្រជំពូក អាល់ម៉ាអ៊ូន( سورة الماعون ) និងបកស្រាយអត្ថន័យរបស់វា។ 93
សំណួរទី១១. ចូរសូត្រជំពូក អាល់កាវសើរ( سورة الكوثر ) និងបកស្រាយអត្ថន័យរបស់វា។ 94
សំណួរទី១២. ចូរសូត្រជំពូក អាល់កាហ្វ៊ីរូន( سورة الكافرون ) និងបកស្រាយអត្ថន័យរបស់វា។ 95
សំណួរទី១៣. ចូរសូត្រជំពូក អាន់ណើសរ៍( سورة النصر ) និងបកស្រាយអត្ថន័យរបស់វា។ 97
សំណួរទី១៤. ចូរសូត្រជំពូក អាល់ម៉ាសាត់( سورة المسد ) និងបកស្រាយអត្ថន័យរបស់វា។ 98
សំណួរទី១៥. ចូរសូត្រជំពូក អាល់អៀខ្លើស( سورة الإخلاص ) និងបក-ស្រាយអត្ថន័យរបស់វា។ 99
សំណួរទី១៦. ចូរសូត្រជំពូក អាល់ហ្វាឡឹក( سورة الفلق ) និងបកស្រាយអត្ថន័យរបស់វា។ 100
សំណួរទី១៧. ចូរសូត្រជំពូក អាន់ណាស( سورة الناس ) និងបកស្រាយអត្ថន័យរបស់វា។ 102
ផ្នែកហាទីស្ហ(ប្រសាសន៍របស់ព្យាការី) 103
សំណួរទី១. ចូរអានហាទីស្ហ “រាល់ទង្វើទាំងឡាយ គឺអាស្រ័យលើការនៀត” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ។ 103
សំណួរទី២. ចូរអានហាទីស្ហដែលហាមឃាត់ពីការបង្កើតថ្មីក្នុងសាសនា ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្ហនេះ។ 104
សំណួរទី៣. ចូរអានហាទីស្ហជីព្រីល ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្ហនេះ។ 105
សំណួរទី៤. ចូរអានហាទីស្ហស្តីអំពីឧត្តមភាពនៃសីលធម៌ល្អ ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្ហនេះ។ 107
សំណួរទី៥. ចូរអានហាទីស្ហ ”ជនណាស្បថនឹងអ្វីផេ្សងពីអល់ឡោះ” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្ហនេះ។ 108
សំណួរទី៦. ចូរអានហាទីស្ហ “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិនទាន់មានជំនឿពេញលេញនោះទេ លុះត្រាតែរូបគេស្រលាញ់មកចំពោះខ្ញុំ...” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ។ 110
សំណួរទី៧. ចូរអានហាទីស្ហ “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិនទាន់មានជំនឿពេញលេញទេ លុះត្រាតែគាត់ស្រលាញ់ចង់បានល្អដល់បងប្អូនរបស់គាត់...” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្ហនេះ។ 111
សំណួរទី៨. ចូរអានហាទីស្ហស្តីអំពី “ឧត្តមភាពនៃជំពូក អាល់អៀខ្លើស” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញបានពីហាទីស្ហនេះ។ 111
សំណួរទី៩. ចូរអានហាទីស្ហស្តីអំពីតម្លៃនៃពាក្យ لا حَوْلَ وَلا قُوَّةَ إِلا باللهِហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញបានពីហាទីស្ហនេះ។ 112
សំណួរទី១០. ចូរអានហាទីស្ហ “ពិតណាស់ នៅក្នុងខ្លួនប្រាណនីមួយៗមានសាច់មួយដុំ...” ហើយចូរលើកឡើងនូវមេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ។ 113
សំណួរទី១១. ចូរអានហាទីស្ហ “បុគ្គលណាដែលពាក្យសំដីចុងក្រោយរបស់គាត់គឺ...” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្ហនេះ។ 113
សំណួរទី១២. ចូរអានហាទីស្ហ“មិនមែនជាអ្នកមានជំនឿពេញលេញទេដែលគាត់តែងតែបន្ដុះបង្អាប់គេ...” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្ហនេះ។ 114
សំណួរទី១៣. ចូរអានហាទីស្ហ“ក្នុងចំណោមប្រការដែលបញ្ជាក់ថា អ៊ីស្លាមរបស់បុគ្គលម្នាក់...” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្ហនេះ។ 116
សំណួរទី១៤. ចូរអានហាទីស្ហ“បុគ្គលណាសូត្រមួយតួអក្សរនៃគម្ពីរគួរអាន...” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្ហនេះ។ 117
ផ្នែកសុជីវធម៌អ៊ីស្លាម.. 118
សុជីវធម៌ចំពោះអល់ឡោះជាម្ចាស់... 118
សំណួរទី១. តើគេត្រូវមានសុជីវធម៌ចំពោះអល់ឡោះជាម្ចាស់ដូចម្តេចខ្លះ? 118
សុជីវធម៌ចំពោះអ្នកនាំសារមូហាំម៉ាត់.. 118
សំណួរទី២. តើគេត្រូវមានសុជីវធម៌ចំពោះអ្នកនាំសារមូហាំម៉ាត់ដូចម្តេចខ្លះ? 118
សំណួរទី៣. តើគេត្រូវមានសុជីវធម៌ចំពោះឪពុកម្តាយយ៉ាងដូចម្តេចខ្លះ? 119
ចម្លើយ. គឺគេត្រូវ ៖ ១. ប្រតិបត្តិតាមលោកទាំងពីរនូវអ្វីដែលមិនមែនជាប្រការខុសឆ្គងនឹងបទបញ្ជារបស់អល់ឡោះជាម្ចាស់ 119
សុជីវធម៌ចំពោះសាច់ញាតិ.. 120
សំណួរទី៤. តើគេត្រូវធ្វើដូចម្តេចខ្លះចំពោះសាច់ញាតិ?. 120
សុជីវធម៌ចំពោះបងប្អូននឹងគ្នាក្នុងនាមអល់ឡោះ....... 121
សំណួរទី៥. តើខ្ញុំត្រូវធ្វើដូចម្តេចខ្លះចំពោះបងប្អូនមូស្លីមរបស់ខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំ? 121
សុជីវធម៌ចំពោះអ្នកជិតខាង.. 122
សំណួរទី៦. តើសុជីវធម៌ចំពោះអ្នកជិតខាងមានអ្វីខ្លះ?. 122
សុជីវធម៌នៃការទទួលភ្ញៀវ 123
សំណួរទី៧. តើសុជីវធម៌ក្នុងការទទួលភ្ញៀវ និងចំពោះភ្ញៀវមានអ្វីខ្លះ? 123
សុជីវធម៌ចំពោះអ្នកជំងឺ.. 123
សំណួរទី៨. ចូរលើកឡើងពីសុជីវធម៌ចំពោះអ្នកជំងឺ និងការសួរសុខទុក្ខអ្នកជំងឺ។ 123
សុជីវធម៌ក្នុងការស្វែងរកចំណេះដឹង.. 124
សំណួរទី៩. ចូរលើកឡើងពីសុជីវធម៌ក្នុងការស្វែងរកចំណេះដឹង។ 124
សុជីវធម៌នៅកន្លែងជួបជុំ.. 125
សំណួរទី១០. តើសុជីវធម៌នៅកន្លែងជួបជុំមានអ្វីខ្លះ?. 125
សុជីវធម៌ក្នុងការដេក.. 126
សំណួរទី១១. ចូរលើកឡើងពីសុជីវធម៌នៅក្នុងការដេក។. 126
សុជីវធម៌ក្នុងការទទួលទានអាហារ 127
សំណួរទី១២. តើសុជីវធម៌ក្នុងការទទួលទានអាហារមានអ្វីខ្លះ?. 127
សុជីវធម៌ក្នុងការស្លៀកពាក់.. 128
សំណួរទី១៣. តើសុជីវធម៌ក្នុងការស្លៀកពាក់មានអ្វីខ្លះ?. 128
សុជីវធម៌ក្នុងការជិះជំនិះ.... 129
សំណួរទី១៤. ចូរលើកឡើងពីសុជីវធម៌ក្នុងការជិះជំនិះ។. 129
សុជីវធម៌នៅតាមផ្លូវ. 129
សំណួរទី១៥. ចូរលើកឡើងពីសុជីវធម៌នៅតាមផ្លូវ។. 129
សុជីវធម៌នៅពេលចូល និងចេញពីគេហដ្ឋាន.. 130
សំណួរទី១៦. ចូរលើកឡើងពីសុជីវធម៌នៅពេលចូល និងចេញពីគេហដ្ឋាន។ 130
សុជីវធម៌ក្នុងការបន្ទោបង់.. 131
សំណួរទី១៧. ចូរលើកឡើងពីសុជីវធម៌នៅក្នុងការបន្ទោបង់។. 131
សុជីវធម៌ចំពោះម៉ាស្ជិត.. 131
សំណួរទី១៨. ចូរលើកឡើងពីសុជីវធម៌ចំពោះម៉ាស្ជិត។. 132
សុជីវធម៌នៅក្នុងការឲ្យសាឡាម.. 132
សំណួរទី១៩. ចូរលើកឡើងពីសុជីវធម៌នៃការឲ្យសាឡាម។. 132
សុជីវធម៌ក្នុងការសុំការអនុញ្ញាត.. 133
សំណួរទី២០. ចូរលើកឡើងពីសុជីវធម៌នៃការសុំការអនុញ្ញាត។. 133
សុជីវធម៌ទន់ភ្លន់ចំពោះសត្វធាតុ.. 134
សំណួរទី២១. តើសុជីវធម៌ទន់ភ្លន់ចំពោះសត្វធាតុមានអ្វីខ្លះ?. 134
សុជីវធម៌ក្នុងការលេងកីឡា.... 134
សំណួរទី២២. ចូរលើកឡើងពីសុជីវធម៌ក្នុងការលេងកីឡា។. 134
សុជីវធម៌ក្នុងការលេងសើច.. 135
សំណួរទី២៣. ចូរលើកឡើងពីសុជីវធម៌ក្នុងការលេងសើច។. 135
សុជីវធម៌ក្នុងការកណ្តាស់... 135
សំណួរទី២៤. ចូរលើកឡើងពីសុជីវធម៌ក្នុងការកណ្តាស់។. 135
សុជីវធម៌ក្នុងការស្ងាប.. 136
សំណួរទី២៥. ចូរលើកឡើងពីសុជីវធម៌ក្នុងការស្ងាប។. 136
សុជីវធម៌ក្នុងការសូត្រគម្ពីរគួរអាន.. 136
សំណួរទី២៦. ចូរលើកឡើងពីសុជីវធម៌ក្នុងការសូត្រគម្ពីរគួរអាន? 136
ផ្នែកសីលធម៌.. 136
សំណួរទី១. ចូរលើកឡើងពីឧត្តមភាព(ហ្វាទីឡាត់)នៃសីលធម៌ល្អ។. 136
សំណួរទី២. ហេតុអ្វីបានជាយើងចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ល្អ? 137
សំណួរទី៣. តើយើងដកស្រង់យកសីលធម៌ពីប្រភពណាមក?. 137
សំណួរទី៤. តើអ្វីទៅជាសីលធម៌នៃអំពើល្អ(អាល់អៀហសាន) និងរូបភាពរបស់វា? 138
សំណួរទី៥. តើប្រការអ្វីដែលផ្ទុយនឹងអំពើល្អ(អាល់អៀហសាន)?. 139
សំណួរទី៦. តើទំនួលខុសត្រូវ(អាម៉ាណះ)មានប៉ុន្មានប្រភេទ? តើវាមានរូបភាពបែបណាខ្លះ? 139
សំណួរទី៧. តើប្រការអ្វីដែលផ្ទុយនឹងទំនួលខុសត្រូវ(អាម៉ាណះ)?. 141
សំណួរទី៨. តើអ្វីទៅជាសីលធម៌នៃភាពស្មោះត្រង់?. 141
សំណួរទី៩. តើប្រការអ្វីដែលផ្ទុយនឹងភាពស្មោះត្រង់?. 142
សំណួរទី១០. ចូរលើកឡើងពីប្រភេទនៃការអត់អ្មត់។. 142
សំណួរទី១១. តើប្រការអ្វីដែលផ្ទុយនឹងការអត់ធ្មត់?. 143
សំណួរទី១២. ចូរលើកឡើងពីសីលធម៌នៃការរួមសហការគ្នា។. 144
សំណួរទី១៣. តើការខ្មាសអៀនមានប៉ុន្មានប្រភេទ?. 145
សំណួរទី១៤. ចូរលើកឡើងពីរូបភាពនៃក្តីមេត្តាករុណា។. 146
សំណួរទី១៥. តើក្តីស្រឡាញ់មានប្រភេទអ្វីខ្លះ?. 147
សំណួរទី១៦. ចូរឲ្យនិយមន័យពាក្យថា”មុខស្រស់”។. 148
សំណួរទី១៧. អ្វីទៅជាការច្រណែនឈ្នានីស?. 148
សំណួរទី១៨. តើអ្វីទៅជាការសើចចំអក?. 149
សំណួរទី១៩. ចូរឲ្យនិយមន័យពាក្យថា”ឱនលំទោន ឬដាក់ខ្លួន”(تواضع)។ 149
សំណួរទី២០. តើការក្រអឺតក្រទមដែលគេហាមឃាត់នោះ មានប្រភេទអ្វីខ្លះ? 150
សំណួរទី២១. ចូរលើកឡើងពីប្រភេទមួយចំនួននៃការបោកប្រាស់ដែលត្រូវបានហាមឃាត់។ 151
សំណួរទី២២. តើអ្វីទៅជាការនិយាយដើម?. 152
សំណួរទី២៣. ចូរឲ្យនិយមន័យពាក្យ“ការនិយាយចាក់រុក”។. 152
សំណួរទី២៤. តើអ្វីទៅជាភាពខ្ជិលច្រអូស?. 153
សំណួរទី២៥. ចូរលើកឡើងពីប្រភេទនៃការខឹងសម្បា។. 154
សំណួរទី២៦. តើអ្វីទៅជាការស៊ើបការណ៍អ្នកដទៃ?. 154
សំណួរទី២៧. តើអ្វីទៅជាការខ្ជះខ្ជាយ? អ្វីទៅជាភាពកំណាញ់? និងអ្វីទៅជាភាពសប្បុរស? 155
សំណួរទី២៨. តើអ្វីទៅជាភាពកំសាក? អ្វីទៅជាភាពក្លាហាន?. 156
សំណួរទី២៩. ចូរលើកឡើងនូវពាក្យសម្តីមួយចំនួនដែលត្រូវបានគេហាមឃាត់។ 157
សំណួរទី៣០. ចូរលើកឡើងពីប្រការមួយចំនូនដែលអាចជួយអ្នកមូស្លីមឲ្យប្រកាន់ខ្ជាប់នឹងសីលធម៌ដែលល្អប្រពៃ។ 157
ផ្នែកទូអា និងហ្ស៊ីកៀរ(ការបួងសួង និងរលឹកចំពោះអល់ឡោះ) 159
សំណួរទី១. តើអ្វីទៅជាឧត្តមភាព(ហ្វាទីឡាត់)នៃការហ្ស៊ីកៀរ(រលឹកចំពោះអល់ឡោះ)? 159
សំណួរទី២. ចូរលើកឡើងពីផលប្រយោជន៍មួយចំនួននៃការហ្សីកៀរ។ 159
សំណួរទី៣. តើហ្ស៊ីកៀរមួយណាល្អជាងគេ?. 159
សំណួរទី៤. តើយើងសូត្រដូចម្តេចនៅពេលក្រោកពីដំណេក?. 160
សំណួរទី៥. តើយើងសូត្រដូចម្តេចនៅពេលស្លៀកសម្លៀកបំពាក់?. 160
សំណួរទី៦. តើយើងសូត្រដូចម្តេចនៅពេលដោះសម្លៀកបំពាក់?. 160
សំណួរទី៧. តើយើងសូត្រដូចម្តេចនៅពេលស្លៀកសម្លៀកបំពាក់ថ្មី? 161
សំណួរទី៨. តើយើងត្រូវសូត្រដូចម្តេចទៅកាន់អ្នកដែលស្លៀកសម្លៀកបំពាក់ថ្មី? 161
សំណួរទី៩. ចូរលើកឡើងពីទូអាដែលត្រូវពេលចូលបន្ទប់ទឹក។. 162
សំណួរទី១០. ចូរលើកឡើងពីទូអាដែលយើងត្រូវសូត្រនៅពេលចេញពីបន្ទប់ទឹក។ 162
សំណួរទី១១. តើយើងសូត្រដូចម្តេចមុនពេលយកវូហ្ទុ?. 162
សំណួរទី១២. តើហ្ស៊ីកៀរអ្វីដែលយើងត្រូវសូត្រនៅពេលយកវូហ្ទុរួច?. 162
សំណួរទី១៣. តើហ្ស៊ីកៀរអ្វីដែលយើងត្រូវសូត្រនៅពេលចេញពីផ្ទះ?. 163
សំណួរទី១៤. តើហ្ស៊ីកៀរអ្វីដែលយើងត្រូវសូត្រនៅពេលចូលផ្ទះ?. 163
សំណួរទី១៥. តើហ្ស៊ីកៀរអ្វីដែលយើងត្រូវសូត្រនៅពេលចូលម៉ាស្ជិត? 164
សំណួរទី១៦. តើហ្ស៊ីកៀរអ្វីដែលយើងត្រូវសូត្រពេលចេញពីម៉ាស្ជិត?. 164
សំណួរទី១៧. តើយើងសូត្រដូចម្តេចនៅពេលឮគេអាហ្សាន?. 164
សំណួរទី១៨. តើយើងសូត្រដូចម្តេចក្រោយពេលគេអាហ្សានរួច?. 164
សំណួរទី១៩. តើហ្ស៊ីកៀរអ្វីខ្លះដែលយើងត្រូវសូត្រនៅពេលព្រឹក និងពេលល្ងាច? 166
សំណួរទី២០. តើយើងសូត្រអ្វីនៅពេលចូលគេង?. 168
សំណួរទី២១. តើយើងត្រូវសូត្រដូចម្តេចមុនពេលទទួលទានអាហារ? 168
សំណួរទី២២. តើយើងត្រូវសូត្រដូចម្តេចក្រោយពេលទទួលទានអាហារ? 169
សំណួរទី២៣. តើទូអាអ្វីដែលភ្ញៀវត្រូវទូអាឲ្យម្ចាស់អាហារ(ម្ចាស់ផ្ទះ)? 169
សំណួរទី២៤. តើយើងត្រូវពោលដូចម្តេចនៅពេលមានគេកណ្តាស់? 169
សំណួរទី២៥. តើយើងត្រូវសូត្រយ៉ាងដូចម្តេចនៅពេលដែលបញ្ចប់ការជួបជុំគ្នា(ទូអាពេលចប់ការជួបជុំ)? 170
សំណួរទី២៦. តើអ្វីទៅជាទូអាពេលជិះលើជំនិះ?. 170
សំណួរទី២៧. ចូរលើកឡើងពីទូអាពេលធ្វើដំណើរ?. 171
សំណួរទី២៨. តើអ្នកដែលធ្វើដំណើរត្រូវពោលដូចម្តេចទៅកាន់អ្នកដែលមិនធ្វើដំណើរ? 172
សំណួរទី២៩. តើអ្នកដែលមិនធ្វើដំណើរត្រូវពោលដូចម្តេចទៅកាន់អ្នកដែលធ្វើដំណើរ? 173
សំណួរទី៣០. តើអ្វីទៅជាទូអាពេលចូលផ្សារ?. 173
សំណួរទី៣១. ចូរលើកឡើងពីទូអានៅពេលខឹងសម្បា។. 173
សំណួរទី៣២. តើយើងត្រូវពោលដូចម្តេចទៅកាន់អ្នកដែលបានធ្វើល្អដាក់យើង? 174
សំណួរទី៣៣. តើអ្វីទៅជាទូអាដែលត្រូវសូត្រនៅពេលដែលយានជំនិះមានភាពយ៉ាប់យ៉ឺន? 174
សំណួរទី៣៤. តើយើងត្រូវពោលដូចម្តេចនៅពេលទទួលបានដំណឹងរីករាយ? 174
សំណួរទី៣៥. តើយើងត្រូវពោលដូចម្តេចនៅពេលដែលទទួលបានដំណឹងមិនល្អ? 174
សំណួរទី៣៦. តើយើងត្រូវឲ្យសាឡាម និងទទួលសាឡាមដូចម្តេច?. 175
សំណួរទី៣៧. តើយើងសូត្រដូចម្តេចនៅពេលមានភ្លៀងធ្លាក់?. 175
សំណួរទី៣៨. តើយើងសូត្រដូចម្តេចក្រោយពេលភ្លៀងធ្លាក់រួច?. 175
សំណួរទី៣៩. ចូរលើកឡើងពីទូអានៅពេលមានខ្យល់ខ្លាំង?. 176
សំណួរទី៤០. ចូរលើកឡើងពីទូអានៅពេលឮសំឡេងផ្គរ រន្ទះ?. 176
សំណួរទី៤១. តើយើងត្រូវសូត្រដូចម្តេចនៅពេលឃើញនរណាម្នាក់ទទួលរងគ្រោះថ្នាក់? 176
សំណួរទី៤២. ចូរលើកឡើងពីទូអាដែលអ្នកដែលមានការបារម្ភខ្លាចមានប្រការអ្វីមួយកើតឡើងដោយសារតែភ្នែក ត្រូវសូត្រ?. 177
សំណួរទី៤៣. តើគេត្រូវសឡាវ៉ាតលើណាពីយ៉ាងដូចម្តេច?. 177
ផ្នែកផ្សេងៗ.. 179
សំណួរទី១. តើច្បាប់បញ្ញត្តិទាំងប្រាំមានអ្វីខ្លះ?. 179
សំណួរទី២. ចូរពន្យល់ពីច្បាប់បញ្ញត្តិទាំងនេះ?. 179
សំណួរទី៣. តើច្បាប់អ៊ីស្លាមចែងយ៉ាងដូចម្តេចចំពោះការលក់ដូ និងការប្រាស្រ័យទាក់ទង? 181
សំណួរទី៤. ចូរលើកឡើងពីប្រភេទមួយចំនួននៃការលក់ដូរ និងការប្រាស្រ័យទាក់ទងដែលត្រូវបានហាមឃាត់។. 181
សំណួរទី៥. ចូរលើកឡើងពីនៀកម៉ាត់(ឧបការគុណ)មួយចំនួនរបស់អល់ឡោះជាម្ចាស់មកលើរូបអ្នក។ 183
សំណួរទី៦. ចំពោះនៀកម៉ាត់(ឧបការគុណ)ទាំងឡាយដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រោសប្រទានដល់យើង តើយើងចាំបាច់ត្រូវធ្វើដូចម្តេច? ហើយតើយើងត្រូវដឹងគុណចំពោះនៀកម៉ាត់ទាំងនោះដោយរបៀបណា? 184
សំណួរទី៧. តើថ្ងៃរ៉យ៉ា(ថ្ងៃបុណ្យ)របស់ជនមូស្លីមមានប៉ុន្មាន?. 184
សំណួរទី៨. តើខែណាដែលល្អជាងគេ?. 185
សំណួរទី៩. តើថ្ងៃណាដែលល្អជាងគេ?. 185
សំណួរទី១០. ក្នុងរយៈពេលមួយឆ្នាំ តើថ្ងៃណាដែលល្អប្រសើរជាងគេបំផុត? 185
សំណួរទី១១. ក្នុងរយៈពេលមួយឆ្នាំ តើយប់អ្វីដែលល្អប្រសើរជាងគេបំផុត? 185
សំណួរទី១២. នៅពេលដែលយើងឃើញស្រ្តីដែលអាចរៀបការនឹងគ្នាបាន តើចាំបាច់ត្រូវធ្វើដូចម្តេច? 185
សំណួរទី១៣. តើសត្រូវរបស់មនុស្សលោក មានអ្វីខ្លះ?. 186
សំណួរទី១៤. តើអ្វីទៅជាការសារភាពកំហុស(តាវហ្ពាត់)?. 187
សំណួរទី១៥. តើលក្ខខណ្ឌនៃការសារភាពកំហុសមានអ្វីខ្លះ?. 187
សំណួរទី១៦. តើការសឡាវ៉ាតលើណាពី ﷺ មានន័យដូចម្តេច?. 188
សំណួរទី១៧. តើពាក្យថា “سبحان الله” មានអត្ថន័យដូចម្តេច?. 188
សំណួរទី១៨. តើពាក្យថា “الحمد لله” មានអត្ថន័យដូចម្តេច?. 189
សំណួរទី១៩. តើពាក្យថា “الله أكبر” មានអត្ថន័យដូចម្តេច?. 189
សំណួរទី២០. តើពាក្យថា “لا حَوْلَ وَلا قُوَّةَ إِلا باللهِ” មានអត្ថន័យដូចម្តេច? 189
សំណួរទី២១. តើពាក្យថា “أستغفر الله” មានអត្ថន័យដូចម្តេច?. 189
សេចក្តីបញ្ចប់.. 190