(1) ១. ក្នុងព្រះនាមអល់ឡោះ មហាសប្បុរស មហាអាណិតស្រលាញ់។
(2) ២. សេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។
(3) ៣. ទ្រង់(ជាម្ចាស់)មហាសប្បុរស មហាអាណិតស្រលាញ់។
(4) ៤. ជាស្តេចគ្រប់គ្រងនាថ្ងៃបរលោក។
(5) ៥. ចំពោះទ្រង់(តែមួយគត់)យើងខ្ញុំគោរពសក្ការៈ ហើយចំពោះទ្រង់(តែមួយគត់)យើងខ្ញុំសុំជំនួយ។
(6) ៦. សូមទ្រង់មេត្តាចង្អុលបង្ហាញយើងខ្ញុំទៅកាន់មាគ៌ាដ៏ត្រឹមត្រូវផង។
(7) ៧. គឺមាគ៌ារបស់បណ្ដាអ្នកដែលទ្រង់បានប្រទាននូវឧបការគុណដល់ពួកគេ ពុំមែនជា(មាគ៌ា)ពួកដែលត្រូវគេខឹងសម្បាចំពោះពួកគេ ហើយក៏ពុំមែនជា(មាគ៌ា)ពួកដែលវងេ្វងនោះដែរ។