(1) អាល់ករីអះ។
(2) តើអាល់ករីអះជាអ្វី ?
(3) តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អាល់ករីអះជាអ្វីនោះ?
(4) គឺជាថ្ងៃដែលមនុស្សលោកប្រៀបដូចជាហ្វូងសត្វមេអំបៅ ដែលហើរប្រសេចប្រសាច។
(5) ហើយភ្នំទាំងឡាយប្រៀបដូចជារោមសត្វដែលត្រូវគេធ្វើឱ្យប៉ើង។
(6) ហើយរីឯអ្នកណាដែលភ្នែកជញ្ជីងរបស់គេធ្ងន់(ខាងអំពើល្អ)នោះ។
(7) គឺគេនឹងស្ថិតក្នុងការរស់នៅប្រកបដោយក្ដីពេញចិត្ដ(នៅ ក្នុងឋានសួគ៌)។
(8) ហើយចំណែកឯអ្នកណាដែលភ្នែកជញ្ជីងរបស់គេស្រាល (ខាងអំពើល្អ)នោះ។
(9) ទីលំនៅរបស់គេគឺនរកហាវីយ៉ះ(រណ្ដៅនរកដ៏ជ្រៅ)។
(10) តើអ្វីដែលធ្វើឱ្យអ្នកដឹងថាវាជាអ្វីនោះ?
(11) វាគឺជាភ្លើងនរកដ៏សែនក្ដៅ។