(1) នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យរញ្ជួយយ៉ាងខ្លាំងក្លា។
(2) ហើយផែនដីបានបពោ្ចញនូវសាកសពទាំងអស់ដែលមាន នៅក្នុងខ្លួនរបស់វា ។
(3) ហើយមនុស្សលោកក៏និយាយថាៈ តើមានរឿងអ្វីកើត ឡើងចំពោះផែនដីនេះ?
(4) នៅថ្ងៃនោះ វានឹងប្រកាសប្រាប់នូវរឿងរ៉ាវរបស់វា
(5) ពីព្រោះម្ចាស់របស់អ្នកបានបញ្ជាឱ្យវាធ្វើដូច្នោះ។
(6) នៅថ្ងៃនោះដែរ មនុស្សលោកនឹងចេញពីផ្នូរមកទាំងក្រុមៗខុសៗគ្នាដើម្បីទទួលការបង្ហាញឱ្យឃើញនូវអំពើទាំងឡាយរបស់ ពួកគេ។
(7) ដូចេ្នះ អ្នកដែលធ្វើអំពើល្អសូម្បីមានទម្ងន់ប៉ុនលំអងធូលី ក៏គេនឹងឃើញវាដែរ។
(8) ចំណែកឯអ្នកដែលធ្វើអំពើអាក្រក់ សូម្បីមានទម្ងន់ប៉ុន លំអងធូលីក៏គេនឹងមើលឃើញវាដែរ។