52 - At-Tur ()

|

(1) អល់ឡោះស្បថនឹងភ្នំតួរ។

(2) ហើយស្បថនឹងគម្ពីរដែលត្រូវបានគេកត់ត្រា។

(3) នៅលើស្បែកដែលលាតត្រដាង។

(4) និងហ្ពៃតិលម៉ាក់មូរ(ឈ្មោះកន្លែងមួយនៅលើមេឃជាន់ ទីប្រាំពីរ ដែលម៉ាឡាអ៊ីកាត់តវ៉ាហ្វ)

(5) និងដំបូលដែលគេលើកយ៉ាងខ្ពស់(មេឃនៃពិភពលោក)

(6) ហើយនិងមហាសមុទ្រដែលត្រូវគេបង្កាត់ភ្លើង(នៅថ្ងៃ បរលោក)

(7) ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់អ្នក(មូហាំម៉ាត់) ពិតជានឹងកើតឡើង។

(8) គ្មានអ្នកណាម្នាក់អាចរារាំងវាបានឡើយ។

(9) នៅថ្ងៃដែលមេឃនឹងរញ្ជួយយ៉ាងខ្លាំង។

(10) និងថ្ងៃដែលភ្នំរសាត់ខ្ចាត់ខ្ចាយ(ដូចពពក)

(11) នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។

(12) គឺពួកដែលលេងសើចនឹងប្រការមិនត្រឹមត្រូវ។

(13) នៅថ្ងៃដែលពួកគេនឹងត្រូវគេរុញចូលទៅក្នុងនរក ជើហាន់ណាំយ៉ាងពេញទំហឹង។

(14) -(មានគេនិយាយទៅកាន់ពួកគេថា) នេះហើយជានរក ដែលពួកអ្នកធ្លាប់បានបដិសេធនឹងវា(នៅក្នុងលោកិយ)

(15) ដូចេ្នះ តើ(អ្វីដែលពួកអ្នកកំពុងតែមើលឃើញ)នេះជា មន្ដអាគមឬ? ឬមួយពួកអ្នកមើលមិនឃើញ?

(16) ចូរពួកអ្នកចូលទៅក្នុងវា(នរក) ទោះបីជាពួកអ្នកអត់ធ្មត់ ឬមិនអត់ធ្មត់ក៏ដោយ គឺវាដូចតែគ្នាទេចំពោះពួកអ្នក។ តាមពិតគេ គ្រាន់តែតបស្នងឱ្យពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់ប្រព្រឹត្ដប៉ុណ្ណោះ។

(17) ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ គឺស្ថិតក្នុងឋានសួគ៌ដោយសប្បាយរីករាយ។

(18) ពួកគេសប្បាយរីករាយនឹងអ្វីដែលម្ចាស់របស់ពួកគេបាន ប្រទានឱ្យពួកគេ ហើយម្ចាស់របស់ពួកគេការពារពួកគេពីទារុណកម្ម នៃនរកជើហ៊ីម។

(19) (មានគេនិយាយទៅកាន់ពួកគេថា)ចូរពួកអ្នកបរិភោគនិង ផឹកដោយក្ដីរីករាយជាមួយនឹងអ្វីៗដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដចុះ។

(20) ដោយពួកគេផ្អែកខ្លួននៅលើគ្រែដែលគេរៀបចំជាជួរៗ។ ហើយយើងរៀបអាពាហ៍ពិពាហ៍ឱ្យពួកគេជាមួយនឹងស្រីទេពអប្សរ។

(21) ហើយបណ្ដាអ្នកដែលមានជំនឿ និងកូនចៅរបស់ពួកគេ ដែលបានធ្វើតាមពួកគេក្នុងភាពមានជំនឿនោះ យើងនឹងឱ្យកូនចៅ របស់ពួកគេនៅជួបជុំជាមួយពួកគេ(ក្នុងឋានសួគ៌)។ ហើយយើង មិនធ្វើឱ្យផលបុណ្យនៃអំពើល្អរបស់ពួកគេខ្វះបន្ដិចណាឡើយ។ បុគ្គលគ្រប់ៗរូបគឺត្រូវគេផ្ដល់ឱ្យតាមសន្យានូវអ្វីដែលគេបានសាង។

(22) ហើយយើងបន្ថែមដល់ពួកគេនូវផ្លែឈើ និងសាច់គ្រប់ ប្រភេទតាមអ្វីដែលពួកគេត្រូវការ។

(23) ពួកគេហុចកែវស្រាឱ្យគ្នានៅក្នុងវា(ឋានសួគ៌)ដែលពុំមាន ពាក្យសំដីឥតប្រយោជន៍ និងបាបកម្មនៅក្នុងនោះឡើយ។

(24) ហើយកេ្មងៗដើរជុំវិញពួកគេសម្រាប់បម្រើពួកគេគឺប្រៀប ដូចជាគជ់ខ្យងដែលត្រូវបានគេថែរក្សា។

(25) ហើយពួកគេសំដៅទៅរកគ្នាដោយសួរគ្នាទៅវិញទៅមក។

(26) ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ កាលពីមុន(នៅក្នុងលោកិយ)នៅពេលដែលពួកយើងនៅជាមួយក្រុមគ្រួសាររបស់ពួកយើង ពួកយើងធ្លាប់កោតខ្លាចអល់ឡោះ។

(27) ហើយអល់ឡោះបានប្រទាននៀកម៉ាត់ឱ្យពួកយើង និង បានការពារពួកយើងពីទារុណកម្មនៃភ្លើងនរក។

(28) ពិតប្រាកដណាស់ ពួកយើងធ្លាប់គោរពសក្ការៈចំពោះទ្រង់ តែមួយគត់កាលពីមុន(នៅក្នុងលោកិយ)។ ពិតប្រាកដណាស់ ទ្រង់ មហាករុណា មហាអាណិតស្រឡាញ់។

(29) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)រំលឹក(មនុស្សលោក) ព្រោះ ដោយសារនៀកម៉ាត់នៃម្ចាស់របស់អ្នក អ្នកមិនមែនជាគ្រូទាយ ហើយក៏មិនមែនជាមនុស្សវិកលចរិតដែរ។

(30) ផ្ទុយទៅវិញ ‏ពួកគេ(ពួកមូស្ហរីគីន)និយាយថាៈ គេគឺជា កវីម្នាក់ដែលពួកយើងរង់ចាំឱ្យសេចក្ដីស្លាប់ធ្លាក់លើរូបគេ។

(31) ចូរអ្នកតបវិញថាៈ ចូរពួកអ្នករង់ចាំចុះ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំជាមួយពួកអ្នកដែរ។

(32) ផ្ទុយទៅវិញ តើសតិរបស់ពួកគេបានបញ្ជាឱ្យពួកគេ និយាយដូចេ្នះឬ? ឬមួយក៏ពួកគេជាក្រុមដែលបំពានលើខួ្លនឯង?

(33) ឬមួយក៏ពួកគេនិយាយថាៈ អ្នក(មូហាំម៉ាត់)បានប្រឌិត វា(គម្ពីរគួរអាន)ដោយខ្លួនឯងឬ? ផ្ទុយទៅវិញពួកគេទេដែលគ្មាន ជំនឿនោះ។

(34) ដូចេ្នះចូរឱ្យពួកគេនាំយកពាក្យពេចន៍ណាមួយដូចនឹងពាក្យ ពេចន៍របស់វា(គម្ពីរគួរអាន)មក ប្រសិនបើពួកគេជាអ្នកដែល និយាយពិតនោះ។

(35) តើពួកគេត្រូវបានគេបង្កើតដោយគ្មានអ្នកបង្កើតឬ? ឬ មួយពួកគេជាអ្នកដែលបង្កើតខ្លួនឯង ?

(36) តើពួកគេបានបង្កើតមេឃជាច្រើនជាន់ និងផែនដីនេះឬ? ផ្ទុយទៅវិញ ពួកគេគ្មានជំនឿពិតប្រាកដឡើយ។

(37) ឬមួយពួកគេមានឃ្លាំងលាភសក្ការៈនៃម្ចាស់របស់អ្នក? ឬមួយពួកគេជាអ្នកគ្រប់គ្រង(អ្វីៗទាំងអស់ដែលមាននៅក្នុង លោកិយនេះ)?

(38) តើពួកគេមានជណ្ដើរ(ឡើងទៅលើមេឃ)អាចឱ្យពួកគេ ស្ដាប់ឮ(ពាក្យសំដីរបស់ម៉ាឡាអ៊ីកាត់)នៅក្នុងនោះឬ? ដូចេ្នះ ចូរឱ្យ អ្នកដែលស្ដាប់ឮក្នុងចំណោមពួកគេនាំភស្ដុតាងដ៏ច្បាស់លាស់មក.

(39) ឬមួយទ្រង់មានកូនស្រី ហើយពួកអ្នកមានកូនប្រុស?

(40) តើអ្នក(មូហាំម៉ាត់)សុំកម្រៃពីពួកគេ(ចំពោះការអំពាវ នាវរបស់អ្នក) រួចមកពួកគេត្រូវទទួលបន្ទុកធ្ងន់ធ្ងរពីការជំពាក់ បំណុល(របស់អ្នក)ឬ ?

(41) ឬមួយពួកគេដឹងពីរឿងអាថ៌កំបាំង ហើយពួកគេកត់ត្រា វាទុក(សម្រាប់ប្រាប់ដល់មនុស្សលោក)ឬ?

(42) ឬមួយពួកគេមានបំណងរៀបផែនការបោកប្រាស់(ចំពោះ មូហាំម៉ាត់)? តែពួកដែលបានប្រឆាំងទេ គឺជាពួកដែលទទួលរងនូវ ការបោកប្រាស់នោះ។

(43) ឬមួយពួកគេមានម្ចាស់ដែលត្រូវគោរពសក្ការៈផេ្សងពី អល់ឡោះ? អល់ឡោះមហាស្អាតស្អំអំពីអ្វីដែលពួកគេធ្វើស្ហ៊ីរិក នោះ។

(44) ហើយប្រសិនបើពួកគេ(ពួកមូស្ហរីគីន)ឃើញបំណែកមួយ (នៃទារុណកម្ម)ធ្លាក់ពីលើមេឃ ពួកគេនឹងនិយាយថាៈ វាជាពពក ដែលផ្ដុំគ្នាប៉ុណ្ណោះ។

(45) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បោះបង់ពួកគេចោលរហូតទាល់ តែពួកគេបានជួបនឹងថ្ងៃរបស់ពួកគេ(ថ្ងៃបរលោក)ដែលនៅថ្ងៃនោះ ពួកគេនឹងត្រូវវិនាសអន្ដរាយ។

(46) គឺជាថ្ងៃដែលឧបាយកលរបស់ពួកគេមិនអាចការពារអ្វីដល់ ពួកគេបានឡើយ ហើយពួកគេក៏គ្មានអ្នកជួយដែរ។

(47) ហើយពិតប្រាកដណាស់ ពួកដែលបានបំពានគឺត្រូវទទួល ទារុណកម្មផេ្សងពីនោះទៀត(នៅក្នុងលោកិយ)។ ក៏ប៉ុន្ដែពួកគេ ភាគច្រើនមិនដឹងឡើយ។

(48) ហើយចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់នឹងបទបញ្ជានៃម្ចាស់ របស់អ្នក ព្រោះជាការពិតណាស់ អ្នកស្ថិតនៅក្រោមការឃ្លាំមើល របស់យើង។ ហើយចូរអ្នកលើកតម្កើងដោយសរសើរចំពោះម្ចាស់ របស់អ្នក នៅពេលដែលអ្នកក្រោក(ពីដំណេក ថ្វាយបង្គំ...)

(49) ហើយមួយផ្នែកនៃពេលយប់ ចូរអ្នកលើកតម្កើងទ្រង់ និងនៅពេលដែលហ្វូងតារាលិច(ពេលទៀបភ្លឺ)