96 - Al-Alaq ()

|

(1) ចូរអ្នក(មូហាំម៉ាត់)សូត្រក្នុងនាមម្ចាស់របស់អ្នកដែលបាន បង្កើត(នូវអ្វីៗទាំងអស់)ចុះ។

(2) ទ្រង់បានបង្កើតមនុស្សលោកពីកំំណកឈាមមួយដុំ។

(3) ចូរអ្នកសូត្រចុះ ហើយម្ចាស់របស់អ្នកមហាសប្បុរស

(4) ដែលទ្រង់បានបង្រៀន(ការសរសេរ)ដោយស្លាបប៉ាកា។

(5) ទ្រង់បានបង្រៀនមនុស្សលោកនូវអ្វីដែលគេមិនបានដឹង។

(6) ទេ. ការពិតមនុស្សលោកគឺពិតជាបំពាន(លើច្បាប់របស់ អល់ឡោះ)

(7) ដោយសារគេយល់ឃើញថា ខួ្លនគេមានគ្រប់គ្រាន់ហើយ។

(8) ពិតប្រាកដណាស់ កន្លែងវិលត្រឡប់ គឺឆ្ពោះទៅកាន់ម្ចាស់ របស់អ្នក។

(9) តើអ្នក(មូហាំម៉ាត់)បានឃើញអ្នកដែល(អាពូចាហាល់) ហាមឃាត់

(10) ខ្ញុំរបស់អល់ឡោះ(មូហាំម៉ាត់)នៅពេលដែលគេសឡាត ទេឬ?

(11) តើអ្នកយល់ឃើញយ៉ាងដូចមេ្ដច ប្រសិនបើគេ(ខ្ញុំរបស់ អល់ឡោះ)ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ

(12) ឬគេបានប្រើគ្នាឱ្យកោតខ្លាចអល់ឡោះនោះ?

(13) តើអ្នក(មូហាំម៉ាត់)យល់ឃើញយ៉ាងដូចមេ្ដចដែរ ប្រសិន បើគេ(អាពូចាហាល់)បានបដិសេធនិងបែរចេញ(ពីជំនឿ)នោះ ?

(14) តើគេ(អាពូចាហាល់)មិនដឹងទេឬថា អល់ឡោះពិតជាឃើញ(ទង្វើរបស់គេ)នោះ?

(15) ផ្ទុយទៅវិញ. ប្រសិនបើគេមិនឈប់បំពានទេនោះ យើង នឹងចាប់ក្បាលរបស់គេរុញទម្លាក់ទៅក្នុងនរកជាមិនខាន ។

(16) គឺក្បាលអ្នកដែលភូតកុហក និងសាងបាបកម្ម។

(17) ដូចេ្នះ ចូរអ្នកឱ្យគេស្រែកហៅក្រុមរបស់គេមកជួយចុះ

(18) យើងនឹងហៅអ្នកយាមនរក(ដើម្បីចាប់គេបោះទម្លាក់ ទៅក្នុងនរក)

(19) ផុ្ទយទៅវិញ ចូរអ្នក(មូហាំម៉ាត់)កុំធ្វើតាមគេឱ្យសោះ ហើយចូរអ្នកស៊ូជូត និងបញ្ជិតខ្លួនទៅចំពោះទ្រង់ចុះ។