104 - Al-Humaza ()

|

(1) វិនាសអន្ដរាយហើយចំពោះអ្នកនិយាយមួលបង្កាច់ និង អ្នកនិយាយដើមគេ។

(2) គឺជាអ្នកដែលបានប្រមូលទ្រព្យសម្បត្ដិនិងរាប់ចំនួនរបស់វា

(3) ដោយគេគិតថា ទ្រព្យសម្បត្ដិរបស់គេពិតជាធ្វើឱ្យគេនៅ គង់វង្សជារៀងហូត។

(4) មិនដូច្នោះទេ. ការពិតគេនឹងត្រូវគេបោះបញ្ចូលទៅក្នុង ហ៊ូ ត ម៉ះ។

(5) តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ហ៊ូ ត ម៉ះជាអ្វីនោះ?

(6) គឺជាភ្លើងរបស់អល់ឡោះដែលបានបង្កាត់ទុក(នៅក្នុង នរក)

(7) ដែលវាឆាបឆេះរាលដល់បេះដូង។

(8) ពិតប្រាកដណាស់ នរកនោះត្រូវបានបិទជិត ដើម្បីកុំឱ្យ ពួកគេចេញ។

(9) ត្រូវបានចងភ្ជាប់នឹងសសរដ៏វែង។