102 - At-Takaathur ()

|

(1) ភាពក្រអឺតក្រទមនឹងភាពមានទ្រព្យសម្បត្ដិ និងកូនចៅ ជាច្រើនបានធ្វើឱ្យពួកអ្នកភេ្លចខ្លួន(ពីការគោរពប្រតិបត្ដិចំពោះ អល់ឡោះ)

(2) រហូតពួកអ្នកចូលទៅក្នុងផ្នូរ(រហូតអ្នកស្លាប់)

(3) ទេ. ពួកអ្នកគង់តែនឹងដឹងជាមិនខាន ។

(4) ទេ. បន្ទាប់មកពួកអ្នកគង់តែនឹងដឹង។

(5) ទេ. ប្រសិនបើពួកអ្នកដឹង(ពីលទ្ធផលនៃការភេ្លចខ្លួនរបស់ ពួកអ្នក)ដោយការដឹងយ៉ាងច្បាស់លាស់នោះ(ពួកអ្នកពិតជាមិនធ្វើ ដូច្នោះឡើយ)

(6) ជាការពិតណាស់ ពួកអ្នកនឹងឃើញនរកជើហ៊ីមជាមិនខាន។

(7) បន្ទាប់មក ពួកអ្នកពិតជានឹងឃើញវាយ៉ាងច្បាស់នឹងភ្នែក។

(8) ក្រោយមក ពួកអ្នកនឹងត្រូវគេសួរនៅថ្ងៃនោះអំពីនៀកម៉ាត់ ដែលទ្រង់បានប្រទានឱ្យពួកអ្នក។