107 - Al-Maa'un ()

|

(1) តើអ្នក(មូហាំម៉ាត់)បានឃើញបុគ្គលដែលបដិសេធនឹងថ្ងៃ ជំនុំជំរះដែរឬទេ ?

(2) នោះហើយគឺជាបុគ្គលដែលបោះបង់កូនកំព្រា។

(3) ហើយមិនជម្រុញគ្នាឱ្យផ្ដល់ចំណីអាហារដល់អ្នកក្រីក្រ។

(4) ដូចេ្នះ ភាពវិនាសអន្ដរាយគឺសម្រាប់ពួកដែលសឡាត

(5) ដែលពួកគេព្រងើយកន្ដើយចំពោះការសឡាតរបស់ពួកគេ។

(6) ពួកគេគឺជាពួកដែលសាងអំពើល្អដើម្បីចង់បង្ហាញឱ្យគេ ឃើញតែប៉ុណ្ណោះ។

(7) ហើយពួកគេមិនឱ្យទ្រព្យគេខ្ចីឡើយ សូម្បីតែបន្ដិចបន្ដួច ក៏ដោយ។