(1) អល់ឡោះស្បថនឹងមេឃ និងអាត់តរិក។
(2) ហើយអ្វីដែលធ្វើឱ្យអ្នកដឹងថា អាត់តរិកជាអ្វីនោះ?
(3) គឺជាផ្កាយដែលមានរស្មីភ្លឺចិញ្ចាច។
(4) បុគ្គលគ្រប់ៗរូបគឺសុទ្ធតែមានអ្នកថែរក្សាគេ។
(5) ដូចេ្នះ ចូរឱ្យមនុស្សលោកមើលចុះថា តើរូបគេត្រូវបាន បង្កើតមកពីអ្វី ?
(6) រូបគេត្រូវបានបង្កើតមកពីទឹកដែលបាញ់ចេញ(ពីប្រដាប់ ភេទបុរសចូលទៅក្នុងប្រដាប់ភេទស្ដ្រី)
(7) ដែលវាចេញពីឆ្អឹងខ្នងបុរស និងឆ្អឹងជំនីស្ដ្រី។
(8) ពិតប្រាកដណាស់ ទ្រង់ជាអ្នកមានអានុភាពក្នុងការធ្វើឱ្យ គេរស់ឡើងវិញ។
(9) -នៅថ្ងៃដែលអាថ៌កំបាំងទាំងអស់ត្រូវបានលាតត្រដាង។
(10) ពេលនោះគេគ្មានអំណាច ហើយក៏គ្មានអ្នកជួយដែរ។
(11) អល់ឡោះស្បថនឹងមេឃដែលមានភ្លៀងធ្លាក់ម្ដងហើយ ម្ដងទៀត។
(12) និងផែនដីដែលមានការបេ្រះបែក(ដោយសាររុក្ខជាតិ លូតលាស់)។
(13) ពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាពាក្យពេចន៍ ដែលមានការបែងចែក(រវាងខុសនិងត្រូវ)។
(14) ហើយគម្ពីរគួរអាន ក៏មិនមែនសម្រាប់លេងសើចដែរ។
(15) ពិតប្រាកដណាស់ ពួកគេរៀបចំល្បិចកលអាក្រក់(ដើម្បី ប្រឆាំងនឹងមូហាំម៉ាត់)។
(16) ហើយយើងក៏មានផែនការ(ដើម្បីតបតនឹងពួកគេ)វិញ ដែរ។
(17) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ពន្យារពេលឱ្យពួកគ្មានជំនឿ និងរង់ចាំមើលពួកគេមួយរយៈសិនចុះ។