(1) តើដំណឹងនៃថ្ងៃបរលោកបានមកដល់អ្នក(មូហាំម៉ាត់) ហើយឬនៅ?
(2) នៅថ្ងៃនោះទឹកមុខ(របស់ពួកគ្មានជំនឿ) គឺមានភាពអាម៉ាស់។
(3) រវល់យ៉ាងខ្លាំង និងនឿយហត់បំផុត។
(4) ពួកគេនឹងចូលក្នុងភើ្លងនរកដ៏សែនក្ដៅ។
(5) ពួកគេនឹងត្រូវគេឱ្យផឹកទឹកដ៏ក្ដៅបំផុត។
(6) គ្មានចំណីអាហារណាសម្រាប់ពួកគេក្រៅពីបន្លានិងជាតិពុល
(7) ដែលវានឹងមិនធ្វើឱ្យធំធាត់ និងមិនធ្វើឱ្យបាត់ការសេ្រក ឃ្លាននោះឡើយ ។
(8) នៅថ្ងៃនោះដែរ ទឹកមុខ(របស់បណ្ដាអ្នកមានជំនឿ)ប្រកប ដោយក្ដីរីករាយ។
(9) ដោយសារតែពួកគេពេញចិត្ដចំពោះការប្រឹងប្រែងរបស់ខ្លួន (នៅក្នុងលោកិយ) ។
(10) នៅក្នុងឋានសួគ៌ដ៏ខ្ពស់ត្រដែត
(11) ដែលនៅក្នុងវានោះ ពួកគេមិនឮពាក្យសំដីឥតប្រយោជន៍ ឡើយ។
(12) នៅទីនោះ មានប្រភពទឹកដែលហូរ។
(13) នៅទីនោះដែរ មានគ្រែខ្ពស់ៗ។
(14) និងកែវដែលបានរៀបចំទុកដាក់ជាសេ្រច។
(15) និងខ្នើយកើយរៀបដាក់ជាជួរៗ។
(16) និងកម្រាលព្រំគ្រប់បែបយ៉ាងដែលបានក្រាលសន្ធឹងរួច ជាសេ្រច។
(17) ហើយតើពួកគេមិនបានពិចារណាចំពោះសត្វអូដ្ឋទេឬថា វាត្រូវបានគេបង្កើតយ៉ាងដូចមេ្ដច?
(18) និងមើលទៅមេឃ តើវាត្រូវបានគេលើកឱ្យខ្ពស់ឡើង យ៉ាងដូចមេ្ដច?
(19) និងមើលទៅភ្នំទាំងឡាយ តើវាត្រូវបានគេបោះភ្ជាប់ យ៉ាងរឹងមាំដូចមេ្ដច ?
(20) និងមើលទៅផែនដី តើវាត្រូវបានគេពន្លាតសន្ធឹងយ៉ាង ដូចមេ្ដចដែរ ?
(21) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ក្រើនរំលឹកចុះ ការពិតអ្នក គ្រាន់តែជាអ្នកដែលក្រើនរំលឹកប៉ុណ្ណោះ។
(22) អ្នកពុំមែនជាអ្នកប្រើអំណាចផ្ដាច់ការទៅលើពួកគេ ឡើយ។
(23) លើកលែងតែអ្នកណាដែលងាកចេញ និងគ្មានជំនឿ ប៉ុណ្ណោះ។
(24) អល់ឡោះនឹងធ្វើទារុណកម្មគេនូវទារុណកម្មមួយយ៉ាង ធ្ងន់ធ្ងរបំផុត។
(25) ពិតប្រាកដណាស់ ការវិលត្រឡប់របស់ពួកគេគឺមកកាន់ យើងតែម្នាក់គត់។
(26) បន្ទាប់មក ពិតប្រាកដណាស់ ការជំនុំជំរះរបស់ពួកគេ គឺជាតួនាទីរបស់យើង។