95 - At-Tin ()

|

(1) អល់ឡោះស្បថនឹងផ្លែទីន(ផ្លែល្វា)និងហ្សៃទូន (ផ្លែអូលីវ)

(2) និងភ្នំទូរស៊ីណា។

(3) និងទីក្រុងនេះ(ម៉ាក្កះ)ដែលប្រកបដោយសុខសន្ដិភាព។

(4) ជាការពិតណាស់ យើងបានបង្កើតមនុស្សលោកស្ថិតក្នុង ទ្រង់ទ្រាយមួយដ៏ល្អប្រសើរបំផុត។

(5) បន្ទាប់មកយើងបានបញ្ជូនពួកគេត្រឡប់ទៅកាន់កន្លែង ដែលទាបជាងគេបំផុត(បាតនរក)

(6) លើកលែងតែបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើ ល្អត្រឹមត្រូវ គឺពួកគេនឹងទទួលបានផលបុណ្យជានិរន្ដរ៍។

(7) ដូចេ្នះ បន្ទាប់ពីនេះទៅ តើអី្វដែលធ្វើឱ្យអ្នក(មនុស្សលោក) បដិសេធនឹងថ្ងៃជំនុំជំរះ(ថ្ងៃបរលោក)នោះ?

(8) តើអល់ឡោះមិនមែនជាអ្នកកាត់សេចក្ដីដ៏ប្រសើរបំផុត ជាងអ្នកកាត់សេចក្ដីទាំងឡាយទេឬ?