97 - Al-Qadr ()

|

(1) ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអាននៅក្នុង យប់អាល់កដរ៍។

(2) ហើយតើអ្វីដែលធ្វើឱ្យអ្នកដឹងថា យប់អាល់កដរ៍ជាអ្វីនោះ?

(3) យប់អាល់កដរ៍នោះគឺប្រសើរជាងមួយពាន់ខែ ។

(4) ម៉ាឡាអ៊ីកាត់ជាច្រើន និងជីព្រីលចុះមកក្នុងយប់នោះដោយ មានការអនុញ្ញាតពីម្ចាស់របស់ពួកគេ ដើម្បីអនុវត្ដរាល់បទបញ្ជា។

(5) នៅក្នុងយប់នោះដែរ ពោរពេញទៅដោយសេចក្ដីសុខសន្ដិភាពរហូតដល់ហ្វាជើរលេចឡើង ។