>  

1 - Al-Faatiha ()

(1) ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។

(2) រាល់ការសរសើរ គឺចំពោះអល់ឡោះដែលជាម្ចាស់គ្រប់គ្រង ពិភពទាំងអស់។

(3) ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់។

(4) ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ(បរលោក)

(5) ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយ ចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។

(6) សូមទ្រង់មេត្ដាចង្អុលបង្ហាញដល់ពួកយើងនូវមាគ៌ា ដ៏ត្រឹម ត្រូវផងចុះ។

(7) គឺមាគ៌ា របស់បណ្ដាអ្នកដែលទ្រង់បានប្រទាននៀកម៉ាត់ ដល់ពួកគេ ពុំមែនជា(មាគ៌ា)អ្នកដែលត្រូវគេខឹងសម្បា និងពុំមែន ជា(មាគ៌ា)ពួកដែលវងេ្វងឡើយ។

  >