(1) អល់ឡោះបានស្បថនឹងសត្វសេះទាំងឡាយដែលរត់ទាំងដង្ហក់យ៉ាងខ្លាំងនៅក្នុងសមរភូមិ។
(2) ហើយទ្រង់ស្បថនឹងសត្វសេះដែលរត់យ៉ាងលឿនរហូតចេញផ្កាភ្លើងតាមក្រចករបស់វានៅពេលដែលវាផាយជាន់យ៉ាងខ្លាំងទៅលើដុំថ្ម ។
(3) ហើយទ្រង់ស្បថនឹងសត្វសេះដែលវាបោលសម្រុកទៅរកខ្មាំងសត្រូវទាំងព្រឹកព្រលឹម
(4) ដោយពួកវាធ្វើឱ្យធូលីប៉ើងហុយទ្រលោមនៅចំពោះមុខសត្រូវ។
(5) ហើយពួកវាសម្រុកចូលទៅកណ្ដាលហ្វូងសត្រូវ។
(6) ពិតប្រាកដណាស់ មនុស្សលោកគឺរមិលគុណចំពោះម្ចាស់របស់គេ។
(7) គេធ្វើជាសាក្សីលើខ្លួនឯងចំពោះការរមិលគុណនេះ។ គេមិនអាចប្រកែកបានឡើយដោយសារវាបានស្តែងចេញមកយ៉ាងច្បាស់លាស់។
(8) គេស្រលាញ់ទ្រព្យសម្បត្តិយ៉ាងងប់ងល់ ហើយកំណាញ់នឹងការបរិច្ចាគទ្រព្យសម្បត្តិរបស់គេ។
(9) តើមនុស្សលោកដែលស្រលាញ់ងុបងល់នឹងការរស់នៅលើលោកិយនេះមិនដឹងទេឬថា នៅពេលដែលអល់ឡោះធ្វើឲ្យសាកសពនៅក្នុងផ្នូររស់ឡើងវិញ និងបញ្ចេញពួកគេពីក្នុងដីដើម្បីជំនុំជម្រះ និងទទួលការតបស្នងនោះ រឿងនោះគឺនឹងមិនកើតឡើងដូចអ្វីដែលពួកគេគិតស្រមៃទេនោះ?
(10) គេនឹងលាតត្រដាងនិងបញ្ជាក់នូវអ្វីដែលនៅក្នុងដួងចិត្ត ដូចជាការនៀត(ការប៉ង) គោលជំនឿ និងអ្វីផ្សេងៗទៀត។
(11) ពិតប្រាកដណាស់នៅថ្ងៃនោះ ម្ចាស់របស់ពួកគេដឹងបំផុតចំពោះរឿងរ៉ាវរបស់ពួកគេ។ គ្មានអ្វីអាចលាក់បាំងនឹងទ្រង់បានឡើយនៃកិច្ចការខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយទ្រង់នឹងតបស្នងពួកគេទៅលើអ្វីដែលពួកគេបានប្រព្រឹត្ត។