(1) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំសុំការការពារពីម្ចាស់ដែលគ្រប់គ្រងពេលទៀបភ្លឺឱ្យបញ្ចៀស
(2) ពីប្រការអាក្រក់ទាំងឡាយដែលទ្រង់បានបង្កើតមក។
(3) ហើយខ្ញុំសុំពីអល់ឡោះមេត្តាបញ្ចៀសពីប្រការអាក្រក់នៃពេលយប់នៅពេលដែលភាពងងឹតបានមកដល់ ដូចជាសត្វសាហាវនិងចោរ។
(4) ហើយខ្ញុំសុំពីទ្រង់ សូមទ្រង់មេត្តាបញ្ជៀសពីប្រការអាក្រក់របស់ពួកស្ត្រីមេធ្មប់ដែលពួកគេបានសូត្រមន្តអាគមផ្លុំក្នុងចំណងខ្សែគាថារបស់ពួកគេ។
(5) ហើយខ្ញុំសុំពីទ្រង់ផងដែរ សូមទ្រង់មេត្តាបញ្ជៀសពីប្រការអាក្រក់របស់អ្នកដែលច្រណែនឈ្នានីសនៅពេលដែលគេច្រណែនឈ្នានីស។