(1) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំសុំការការពារពីម្ចាស់នៃមនុស្សលោក
(2) ដែលជាសេ្ដចគ្រប់គ្រងមនុស្សលោកដែលទ្រង់ចាត់ចែងអ្វីមួយទៅតាមចេតនារបស់ទ្រង់ដោយគ្មានស្តេចណាផ្សេងក្រៅពីទ្រង់
(3) ជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ ដោយគ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់
(4) (សូមទ្រង់មេត្តា)បញ្ចៀសពីប្រការអាក្រក់ស្ហៃតនដែលវាបោះបញ្ចូលនូវការញុះញង់របស់វាទៅកាន់មនុស្សលោកនៅពេលដែលពួកគេភ្លេចរំលឹកទៅចំពោះអល់ឡោះ ហើយពួកវានឹងចេញឆ្ងាយនៅពេលដែលគេរំលឹកចំពោះអល់ឡោះ
(5) ដោយវាបោះបញ្ចូលការញុះញង់របស់វានោះទៅក្នុងដួងចិត្ដមនុស្សលោក។
(6) ហើយស្ហៃតននោះ អាចមកពីជិន(អមនុស្ស) និងអាចមកពីអមនុស្សលោក។ ផលប្រយោជន៍នៃអាយ៉ាត់