106 - Quraish ()

|

(1) ជាទម្លាប់នៃកុលសម្ព័ន្ធគូរ៉ស្ហ

(2) ទម្លាប់របស់ពួកគេនោះ គឺការធ្វើដំណើរជួញដូរក្នុងរដូវរងារនៅកាន់ប្រទេសយេមែន និងធ្វើដំណើរជួញដូរក្នុងរដូវក្ដៅនៅកាន់តំបន់ស្ហាម ប្រកបដោយសុវត្តិភាព។

(3) ដូច្នេះ ចូរឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះដែលជាម្ចាស់គ្រប់គ្រងគេហដ្ឋានដ៏ពិសិដ្ឋ(កាក់ហ្ពះ)តែមួយគត់ ដែលទ្រង់បានផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការធ្វើដំណើរជួញដូរ ហើយពួកគេមិនត្រូវធ្វើស្ហ៊ីរិក(គោរពព្រះផ្សេង)ជាមួយនឹងទ្រង់ឡើយ។

(4) ទ្រង់គឺជាអ្នកដែលផ្ដល់ចំណីអាហារដល់ពួកគេដើម្បីបំបាត់ការសេ្រកឃ្លាន និងផ្ដល់សន្ដិភាពដល់ពួកគេឱ្យចៀសផុតពីការភ័យខ្លាច ដោយសារអល់ឡោះបានដាក់នៅក្នុងដួងចិត្តរបស់ពួកអារ៉ាប់នូវការលើកតម្កើងទឹកដីពិសិដ្ឋនេះ និងអ្នកដែលរស់នៅក្នុងវា។