(1) ក្តីវិនាស និងទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះដែលចូលចិត្តនិយាយដើម និងមួលបង្កាច់អ្នកដទៃ។
(2) ជាអ្នកដែលគោលបំណងសំខាន់របស់គេ គឺការប្រមូលទ្រព្យសម្បត្ដិនិងរាប់ចំនួនរបស់វា។ គេគ្មានគោលបំណងអ្វីផ្សេងពីនោះឡើយ
(3) ដោយគេគិតស្មានថា ទ្រព្យសម្បត្ដិរបស់គេដែលគេខំប្រមូលនោះ នឹងអាចធ្វើឱ្យរូបគេគេចផុតពីសេចក្តីស្លាប់បាន។ ដូច្នេះ គេនឹងអាចរស់នៅជាអមតៈនៅលើលោកិយនេះ។
(4) រឿងនោះមិនដូចអ្វីដែលជនល្ងង់ខ្លៅនេះគិតនោះទេ។ តាមពិត រូបគេនឹងត្រូវគេបោះទៅក្នុងភ្លើងនរកជើហាន់ណាំដែលវានឹងបំផ្លាញ និងកម្ទេចទាំងអស់រាល់អ្វីដែលគេបោះចូលទៅក្នុងវា ដោយសារតែកម្តៅដ៏សែនក្តៅបំផុតរបស់វា។
(5) តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា ភ្លើងនរកដែលបំផ្លាញរាល់អ្វីទាំងអស់ដែលគេបោះចូលទៅក្នុងវានោះជាអ្វី?
(6) គឺជាភ្លើងរបស់អល់ឡោះដែលត្រូវបានគេបង្កាត់ឆេះយ៉ាងសន្ធោសន្ធៅ
(7) ដែលវានឹងឆាបឆេះរោលរាលពេញខ្លួនប្រាណរបស់មនុស្ស រហូតដល់បេះដូងរបស់ពួកគេ។
(8) ជាការពិតណាស់ នរកនោះត្រូវបានបិទជិតដើម្បីកុំឱ្យពួកត្រូវទណ្ឌកម្មរត់ចេញ។
(9) ពួកគេត្រូវបានគេចងភ្ជាប់នឹងសសរដ៏វែងដើម្បីកុំឲ្យពួកគេអាចចេញរួច។