(1) ពិតប្រាកដណាស់ យើងបានប្រទានឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវប្រការល្អជាច្រើន ដែលក្នុងនោះ គឺមានទន្លេមួយនៅក្នុងឋានសួគ៌ដែលមានឈ្មោះថា អាល់កាវសើរ។
(2) ហេតុនេះ ចូរអ្នកថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណនេះ ដោយអ្នកត្រូវប្រតិបត្តិសឡាតចំពោះអល់ឡោះ និងសម្លេះសត្វដើម្បីម្ចាស់របស់អ្នកតែមួយគត់ ខុសពីអ្វីដែលពួកមុស្ហរីគីន(ពួកពហុទេពនិយម)បានធ្វើ ដោយពួកគេបញ្ជិតខ្លួនទៅកាន់រូបបដិមារបស់ពួកគេដោយសារសម្លេះសត្វនោះ។
(3) ពិតប្រាកដណាស់ អ្នកដែលខឹងសម្បារនឹងអ្នកនោះ គឺជាបុគ្គលដែលត្រូវបានគេកាត់ផ្តាច់ពីប្រការល្អទាំងអស់ ជាអ្នកដែលត្រូវគេបំភ្លេចមិននឹកនានោះឡើយ ហើយបើទោះបីជាគេរំលឹកពីពួកគេ ក៏គេរំលឹកតែពីរឿងអាក្រក់របស់គេដែរ។