(1) ការមានមោទនភាពនឹងទ្រព្យសម្បត្តិនិងរឿងកូនចៅបានធ្វើឲ្យពួកអ្នក(ឱមនុស្សលោក)ភ្លេចពីការគោរពប្រតិបត្តិចំពោះអល់ឡោះ
(2) រហូតដល់ពួកអ្នកស្លាប់ ហើយបានចូលទៅក្នុងផ្នូររបស់ពួកអ្នក។
(3) អ្វីដែលនាំឱ្យពួកអ្នកមានមោទនភាពរហូតដល់នាំឲ្យពួកអ្នកភ្លេចពីការគោរពប្រតិបត្តិចំពោះអល់ឡោះនោះ ពួកអ្នកគង់តែនឹងដឹងជាមិនខាននូវលទ្ធផលចុងក្រោយនៃការធ្វើបែបនោះ។
(4) បន្ទាប់មក ពួកអ្នកគង់តែនឹងដឹងជាមិនខាននូវលទ្ធផលចុងក្រោយរបស់វា។
(5) ជាការពិតណាស់ ប្រសិនបើពួកអ្នកដឹងយ៉ាងច្បាស់ថា ពួកអ្នកនឹងត្រូវគេពង្រស់ឲ្យរស់ឡើងវិញត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់ ហើយទ្រង់នឹងតបស្នងទៅលើទង្វើរបស់ពួកអ្នកនោះ ពួកអ្នកពិតជានឹងមិនរវល់នឹងការមានមោទនភាព(ចំពោះគ្នា)ពីរឿងទ្រព្យសម្បត្តិនិងរឿងកូនចៅឡើយ។
(6) ជាការពិតណាស់ អល់ឡោះពិតជានឹងឲ្យពួកអ្នកឃើញភ្លើងនរកនៅថ្ងៃបរលោកជាមិនខាន។
(7) បន្ទាប់មក ពួកអ្នកពិតជានឹងឃើញវា(ភ្លើងនរក)យ៉ាងច្បាស់ផ្ទាល់នឹងភ្នែកដោយគ្មានការសង្ស័យឡើយ។
(8) ក្រោយមក នៅថ្ងៃនោះ អល់ឡោះជាម្ចាស់នឹងសួរពួកអ្នកពីរាល់ឧបការគុណទាំងឡាយដែលទ្រង់ប្រទានឱ្យពួកអ្នក ដូចជាសុខភាពល្អ ទ្រព្យសម្បត្តិស្តុកស្តម្ភ និងអ្វីផ្សេងទៀត។