103 - Al-Asr ()

|

(1) អល់ឡោះទ្រង់ស្បថនឹងពេលរសៀល។

(2) ជាការពិតណាស់ មនុស្សទាំងឡាយឋិតនៅក្នុងភាពខាតបង់និងអន្តរាយ។

(3) លើកលែងតែបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយបានសាងទង្វើកុសល និងបានផ្ដែផ្ដាំគ្នាទៅវិញទៅមកឱ្យប្រកាន់ខ្ជាប់នូវការពិត និងបានផ្ដែផ្ដាំគ្នាឱ្យមានការអត់ធ្មត់លើការពិតប៉ុណ្ណោះ។ អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះហើយ គឺជាអ្នកដែលទទួលជោគជ័យទាំងក្នុងជិវិតលោកិយ និងនៅថ្ងៃបរលោក។