(1) តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា តើម្ចាស់របស់អ្នកបានធ្វើយ៉ាងដូចម្តេចទៅលើអាប់រ៉ហះនិងក្រុមរបស់គេដែលជាទ័ពដំរី នៅពេលដែលពួកគេមានបំណងចង់កម្ទេចកាក់ហ្ពះនោះ?
(2) ពិតណាស់ អល់ឡោះបានធ្វើឱ្យឧបាយកលដ៏អាក្រក់របស់ពួកគេដែលចង់កម្ទេចកាក់ហ្ពះនោះទទួលបរាជ័យ។ ដូចនេះ ពួកគេមិនទទួលបាននូវអ្វីដែលពួកគេប៉ងប្រាថ្នាដែលចង់បង្វែរមនុស្សឲ្យបែរចេញពីកាក់ហ្ពះនោះទេ ហើយពួកគេក៏មិនទទួលបានអ្វីសូម្បីតែបន្តិចនោះដែរ។
(3) ហើយទ្រង់បានបញ្ជូនបក្សីទាំងហ្វូងៗទៅកាន់ពួកគេ
(4) ដោយពួកវាទម្លាក់ដុំថ្មធ្វើពីដីឥដ្ឋដែលគេដុតនៅក្នុងភ្លើងនរកទៅលើពួកគេ។
(5) ពិតណាស់ អល់ឡោះបានធ្វើឱ្យពួកគេ(វិនាសអន្តរាយ)ដូចជាស្លឹកឈើដែលត្រូវសត្វស៊ីដាច់ខ្ទេចខ្ទីដូច្នោះដែរ។