(1) តើអ្នកបានស្គាល់អ្នកដែលបដិសេធនឹងការទទួលបានការតបស្នងនៅថ្ងៃបរលោកដែរឬទេ?
(2) គឺបុគ្គលដែលរំលោភបំពានសិទ្ធិក្មេងកំព្រា(កំព្រាឪពុក)យ៉ាងខ្លាំងក្លា។
(3) ហើយមិនជម្រុញខ្លួនឯងនិងអ្នកដទៃឱ្យបរិច្ចាគចំណីអាហារដល់អ្នកក្រីក្រឡើយ។
(4) ដូច្នេះ ភាពវិនាសអន្ដរាយនិងទណ្ឌកម្ម គឺសម្រាប់អ្នកដែលសឡាតទាំងឡាយណាដែលពួកគេព្រងើយកន្ដើយចំពោះការសឡាតរបស់ពួកគេ ដោយពួកគេមិនយកចិត្តទុកដាក់លើការសឡាតនោះឡើយ រហូតដល់ផុតពេលវេលារបស់វា។
(5) ដូច្នេះ ភាពវិនាសអន្ដរាយនិងទណ្ឌកម្ម គឺសម្រាប់អ្នកដែលសឡាតទាំងឡាយណាដែលពួកគេព្រងើយកន្ដើយចំពោះការសឡាតរបស់ពួកគេ ដោយពួកគេមិនយកចិត្តទុកដាក់លើការសឡាតនោះឡើយ រហូតដល់ផុតពេលវេលារបស់វា។
(6) ពួកគេគឺជាពួកដែលប្រតិបត្តិសឡាត និងសាងអំពើល្អផ្សេងៗដើម្បីគ្រាន់តែចង់បង្ហាញឱ្យគេឃើញតែប៉ុណ្ណោះ។ ពួកគេមិនបានធ្វើវាដោយចិត្តស្មោះសរចំពោះអល់ឡោះឡើយ។
(7) ហើយពួកគេមិនជួយដល់អ្នកដទៃឡើយ បើទោះបីជាការជួយនោះមិនបានផ្តល់ផលប៉ះពាល់ដល់រូបគេក៏ដោយ។