(1) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱពួកដែលប្រឆាំងនឹងអល់ឡោះ។
(2) ខ្ញុំមិនគោរពសក្ការៈចំពោះរូបបដិមាដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះឡើយ និងថាពេលនេះ ឬពេលខាងមុខនោះទេ។
(3) ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំកំពុងតែគោរពសក្ការៈនោះដែរ គឺ(ការគោរពសក្ការៈ)អល់ឡោះតែមួយគត់។
(4) ហើយខ្ញុំក៏មិនគោរពសក្ការៈចំពោះរូបបដិមាដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះដែរ។
(5) ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំកំពុងតែគោរពសក្ការៈនោះដែរ គឺ(ការគោរពសក្ការៈ)អល់ឡោះតែមួយគត់។
(6) សម្រាប់ពួកអ្នក គឺសាសនារបស់ពួកអ្នកដែលពួកអ្នកបង្កើតឡើងថ្មីដោយខ្លួនពួកអ្នកផ្ទាល់។ តែសម្រាប់ខ្ញុំវិញ គឺសាសនាដែលអល់ឡោះទ្រង់បានបញ្ចុះមកឱ្យខ្ញុំ។