(1) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ អល់ឡោះគឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈតែមួយគត់ គ្មានម្ចាស់ណាផ្សេងក្រៅពីទ្រង់ឡើយ។
(2) ទ្រង់ជាម្ចាស់ដែលមានឧត្តមភាព និងមានលក្ខណៈពេញលេញ ជាអ្នកដែលត្រូវបានម៉ាខ្លូកទាំងឡាយពឹងពាក់។
(3) ជាអ្នកដែលមិនបានប្រសូតបុត្រណាម្នាក់នោះទេ ហើយទ្រង់ក៏មិនត្រូវបាននរណាម្នាក់ប្រសូតទ្រង់មកនោះដែរ។ ដូច្នេះ ទ្រង់គ្មានបុត្រ និងគ្មានមាតាបិតាឡើយ។
(4) ហើយគ្មានម៉ាខ្លូកណាមួយ(អ្វីដែលទ្រង់បង្កើត)អាចប្រៀបប្រដូចនឹងទ្រង់បានឡើយ។