55 - Ar-Rahmaan ()

|

(1) ព្រះជាម្ចាស់ដ៏មហាសប្បុរស ដែលមានក្តីមេត្តាករុណាដ៏ទូលំទូលាយ។

(2) ទ្រង់បានបង្រៀនគម្ពីរគួរអានដល់មនុស្សលោក តាមរយៈការផ្តល់នូវភាពងាយស្រួលក្នុងការទន្ទេញ និងធ្វើឲ្យងាយយល់ពីអត្ថន័យរបស់វា។

(3) ទ្រង់បានបង្កើតមនុស្សលោកឲ្យមានលក្ខណៈសមសួន និងបានបង្កើតពួកគេក្នុងរូបភាពមួយដ៏ល្អប្រពៃ។

(4) ទ្រង់បានបង្រៀនមនុស្សលោកឲ្យដឹងពីរបៀបនៃការបរិយាយនូវអ្វីដែលលាក់ទុកនៅក្នុងដួងចិត្តរបស់គេ ទាំងតាមការនិយាយ និងការសរសេរ។

(5) ព្រះអាទិត្យនិងព្រះចន្ទ ទ្រង់បានកំណត់ចំពោះវាទាំងពីរ ដោយឲ្យវាទាំងពីរធ្វើដំណើរតាមគន្លងរបស់វាយ៉ាងជាក់លាក់ ដើម្បីឲ្យមនុស្សលោកដឹងពីចំនួនឆ្នាំ និងការគណនាពេលវេលា។

(6) ហើយរុក្ខជាតិនិងដើមឈើទាំងឡាយ ពួកវាទាំងពីរឱនស៊ូជោតទៅចំពោះអល់ឡោះជាម្ចាស់ ដោយការគោរពនិងប្រគល់ខ្លួនទៅកាន់ទ្រង់។

(7) ហើយចំពោះមេឃវិញ ទ្រង់បានលើកវាឲ្យខ្ពស់ពីលើផែនដីដើម្បីធ្វើជាដំបូលនៃផែនដី ហើយទ្រង់បានពង្រឹងនូវភាពយុត្តិធម៌នៅលើផែនដី និងបានបបង្គាប់ប្រើចំពោះខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយឲ្យប្រកាន់ខ្ជាប់នឹងភាពយុត្តិធម៌នេះ។

(8) ហើយចំពោះមេឃវិញ ទ្រង់បានលើកវាឲ្យខ្ពស់ពីលើផែនដីដើម្បីធ្វើជាដំបូលនៃផែនដី ហើយទ្រង់បានពង្រឹងនូវភាពយុត្តិធម៌នៅលើផែនដី និងបានបបង្គាប់ប្រើចំពោះខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយឲ្យប្រកាន់ខ្ជាប់នឹងភាពយុត្តិធម៌នេះ។

(9) ហើយចូរពួកអ្នកថ្លឹងឲ្យគ្នារវាងពួកអ្នកដោយភាពយុត្តិធម៌ ហើយចូរពួកអ្នកកុំឲ្យមានការខ្វះ(គៃបំបាត់)នៅក្នុងការថ្លឹងឬវាល់ នៅពេលដែលពួកអ្នកវាស់វាល់ ឬថ្លឹងឲ្យទៅអ្នកដទៃឲ្យសោះ។

(10) ហើយចំពោះផែនដី ទ្រង់បានធ្វើឲ្យវាមានភាពរាបស្មើ ដើម្បីឲ្យសត្វលោកទាំងឡាយអាចស្នាក់អាស្រ័យនៅលើវាបាន។

(11) នៅលើផែនដីនោះ មានដើមឈើដែលមានផ្លែ(ឈើហូបផ្លែ) ហើយនិងដើមល្មើដែលមានចង្កោមផ្លែជាច្រើន។

(12) ហើយនៅលើផែនដីនោះផងដែរ មានគ្រាប់ធញ្ញជាតិជាច្រើនដែលមានសំបក ដូចជាស្រូវសាលី និងស្រូវបាឡេ ហើយក៏មានផងដែរនូវរុក្ខជាតិដែលពួកអ្នកយកក្លិនរបស់វាមកធ្វើជាគ្រឿងក្រអូប។

(13) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(14) ទ្រង់បានបង្កើតព្យាការីអាហ្ទាំអំពីដីស្ងួត ដែលគេហៅដីឥដ្ឋ ប្រៀបដូចជាដីដែលគេយកមកដុត។

(15) ហើយទ្រង់បានបង្កើតបិតានៃពពួកជិនពីអណ្តាតភ្លើងដែលសម្រិតសម្រាំងចេញពីផ្សែង។

(16) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(17) ទ្រង់ជាម្ចាស់នៃកន្លែងទាំងពីរដែលព្រះអាទិត្យរះ និងកន្លែងទាំងពីរដែលព្រះអាទិត្យលិច ទាំងក្នុងរដូវត្រជាក់ និងរដូវក្តៅ។

(18) ទ្រង់ជាម្ចាស់នៃកន្លែងទាំងពីរដែលព្រះអាទិត្យរះ និងកន្លែងទាំងពីរដែលព្រះអាទិត្យលិច ទាំងក្នុងរដូវត្រជាក់ និងរដូវក្តៅ។

(19) អល់ឡោះជាម្ចាស់ទ្រង់បានធ្វើឲ្យសមុទ្រពីរ គឺទឹកប្រៃនិងទឹកសាបជួបគ្នា នូវអ្វីដែលអ្នកបានមើលឃើញ។

(20) រវាងសមុទ្រទាំងពីរនេះ គឺមានរបាំងដែលរារាំងមិនឲ្យវាទាំងពីរជ្រាបចូលគ្នាទៅវិញទៅមកបានឡើយ ដើម្បីឲ្យទឹកប្រៃអាចរក្សារសជាតិប្រៃរបស់វា ហើយទឹកសាបនៅតែអាចរក្សារសជាតិសាបរបស់វាដដែល។

(21) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(22) គជ់ខ្យងទាំងធំ ទាំងតូច ហើយនិងផ្កាថ្មចេញពីសមុទ្រទាំងពីរនេះ។

(23) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(24) ហើយការចាត់ចែងនាវាដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រដែលប្រៀបដូចជាភ្នំនោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។

(25) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(26) អ្វីៗទាំងអស់នៅលើផែនដី គឺត្រូវតែវិនាសអន្តរាយដោយចៀសមិនផុតឡើយ។

(27) មានតែវង់ភ័ក្រ្តនៃម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែលពោរពេញទៅដោយភាពថ្កុំថ្កើង និងភាពសប្បុរសចំពោះខ្ញុំបម្រើរបស់ទ្រង់ប៉ុណ្ណោះដែលនៅគង់វង្សជាអមតៈ។ ដូចនេះ ទ្រង់មិនអាចទទួលនូវការវិនាសជាដាច់ខាត។

(28) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(29) រាល់ម៉ាឡាអ៊ីកាត់ទាំងឡាយដែលនៅលើមេឃ ព្រមទាំងមនុស្សលោកនិងពពួកជិនដែលនៅលើផែនដី តែងតែបួងសួងសុំពីទ្រង់នូវសេចក្តីត្រូវការរបស់ពួកគេ។ ជារៀងរាល់ថ្ងៃ ទ្រង់ចាត់ចែងកិច្ចការខ្ញុំបម្រើរបស់ទ្រង់ ដូចជាផ្តល់ជីវិត ដកយកជីវិត ផ្តល់លាភសក្ការៈ និងផ្សេងៗទៀត។

(30) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(31) យើងនឹងធ្វើការទូទាត់ដល់ពួកអ្នក(ឱមនុស្សលោកនិងជិន) ដោយយើងនឹងតបស្នងដល់បុគ្គលគ្រប់រូបនូវអ្វីដែលគេសាកសមនឹងទទួលបាន ទាំងផលបុណ្យ និងទណ្ឌកម្ម។

(32) យើងនឹងធ្វើការទូទាត់ដល់ពួកអ្នក(ឱមនុស្សលោកនិងជិន) ដោយយើងនឹងតបស្នងដល់បុគ្គលគ្រប់រូបនូវអ្វីដែលគេសាកសមនឹងទទួលបាន ទាំងផលបុណ្យ និងទណ្ឌកម្ម។

(33) ហើយនៅពេលដែលពួកជិននិងមនុស្សលោកបានប្រមូលផ្តុំគ្នា(មកជួបជុំគ្នា)នៅថ្ងៃបរលោក អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថាៈ ឱពួកជិននិងមនុស្សលោកទាំងឡាយ! ប្រសិនបើពួកអ្នកមានសមត្ថភាពអាចរកឃើញផ្លូវចេញ ចេញអំពីជ្រុងណាមួយនៃមេឃនិងផែនដីនោះ ចូរពួកអ្នកធ្វើចុះ។ ជាការពិតណាស់ ពួកអ្នកមិនអាចធ្វើដូចនោះបានជាដាច់ខាត លើកលែងតែមានអំណាចណាមួយ។ តើពួកអ្នកអាចទទួលបានអំណាចនោះមកពីណា?

(34) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(35) គេនឹងបញ្ជូនអណ្តាតភ្លើងដែលគ្មានផ្សែង ហើយនិងផ្សែងដែលគ្មានអណ្តាតភ្លើង ព្រមទាំងលោហធាតុទៅកាន់ពួកអ្នកទាំងពីរ(ឱមនុស្សលោកនិងជិន)។ ដូច្នេះ អ្នកទាំងពីរមិនអាចបដិសេធ(រារាំង)អំពីរឿងនោះបានឡើយ។

(36) គេនឹងបញ្ជូនអណ្តាតភ្លើងដែលគ្មានផ្សែង ហើយនិងផ្សែងដែលគ្មានអណ្តាតភ្លើង ព្រមទាំងលោហធាតុទៅកាន់ពួកអ្នកទាំងពីរ(ឱមនុស្សលោកនិងជិន)។ ដូច្នេះ អ្នកទាំងពីរមិនអាចបដិសេធ(រារាំង)អំពីរឿងនោះបានឡើយ។

(37) នៅពេលដែលមេឃបែកប្រេះព្រោះតែម៉ាឡាអ៊ីកាត់ទាំងឡាយចុះពីលើមេឃមក ពេលនោះ វាក៏បានប្រែក្លាយជាពណ៌ក្រហមផ្កាកូលាប ប្រៀបដូចប្រេងដែលកំពុងពុះ។

(38) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(39) ហើយនៅក្នុងថ្ងៃដ៏ធំធេងនោះ មនុស្សលោកនិងជិនមិនត្រូវបានគេសួរពីបាបកម្មរបស់ពួកគេឡើយ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់បានដឹងពីទង្វើរបស់ពួកគេរួចទៅហើយ។

(40) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(41) នៅថ្ងៃបរលោក ពួកដែលប្រព្រឹត្តបាបកម្មទាំងឡាយនឹងត្រូវគេស្គាល់តាមរយៈសញ្ញាសម្គាល់របស់ពួកគេ នោះគឺមុខរបស់ពួកគេមានពណ៌ខ្មៅ ហើយភ្នែកពួកគេមានពណ៌ខៀវ(ឡើងជាំ) ហើយគេបានចាប់សក់បង្ហើយរបស់ពួកគេ ហើយនិងជើងរបស់ពួកគេ បោះគ្រវែងចូលទៅក្នុងនរកជើហាន់ណាំ។

(42) ច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(43) ហើយមានគេពោលទៅកាន់ពួកគេ(ពួកប្រព្រឹត្តបាបកម្ម)ក្នុងលក្ខណៈស្តីបន្ទោសថាៈ នរកជើហាន់ណាំដែលពួកប្រព្រឹត្តបាបកម្មបានបដិសេធមិនជឿចំពោះវានៅក្នុងលោកិយនោះ គឺស្ថិតនៅចំពោះមុខពួកគេហើយ ដោយពួកគេមិនអាចបដិសេធ(មិនជឿ)ចំពោះវាបាននោះឡើយ។

(44) ពួកគេនៅវិលវល់រវាងនរកជើហាន់ណាំ និងរវាងទឹកដ៏សែនក្តៅបំផុត។

(45) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(46) ហើយសម្រាប់អ្នកដែលបានកោតខ្លាចការឈរនៅចំពោះមុខម្ចាស់របស់គេនៅថ្ងៃបរលោក រួចគេក៏មានជំនឿ ព្រមទាំងបានសាងទង្វើកុសលនោះ គឺទទួលបានឋានសួគ៌ចំនួនពីរ។

(47) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(48) ឋានសួគ៌ទាំងពីរនេះ មានមែកឈើដ៏ធំធេង ដែលមានផ្លែផ្កាយ៉ាងច្រើន។

(49) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(50) នៅក្នុងឋានសួគ៌ទាំងពីរនេះ មានប្រភពទឹកចំនួនពីរដែលហូរតាមចន្លោះឋានសួគ៌ទាំងពីរនោះ។

(51) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(52) នៅក្នុងឋានសួគ៌ទាំងពីរនេះ រាល់ផ្លែឈើដែលគេបេះមក គឺមានជាគូៗ។

(53) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(54) ពួកគេទម្រេតខ្លួននៅលើពូកដែលកម្រាលរបស់វាធ្វើពីក្រណាត់សូត្រក្រាស់ ហើយរាល់ផ្លែឈើដែលគេបានផ្តល់(ឲ្យពួកគេ)ពីឋានសួគ៌ទាំងពីរនោះ គឺស្ថិតនៅជិត(ខ្លួនពួកគេ) ដោយគេអាចបេះវាបានទាំងនៅពេលឈរ អង្គុយ និងដេក។

(55) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(56) នៅក្នុងឋានសួគ៌នោះ មានស្ត្រីទេពអប្សរជាច្រើនដែលពួកនាងមិនសម្លឹងទៅកាន់នរណាក្រៅពីប្តីរបស់ពួកនាងឡើយ ហើយក៏គ្មានមនុស្សឬក៏ជិនណាម្នាក់ធ្លាប់ប៉ះពាល់ខ្លួនប្រាណពួកនាងមុនស្វាមីរបស់ពួកនាងនោះដែរ។

(57) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(58) ពួកនាងមានសម្រស់ស្រស់ស្អាត ប្រៀបដូចជាត្បូងទទឹម និងផ្កាថ្ម។

(59) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(60) គ្មានការតបស្នងចំពោះអ្នកដែលគោរពប្រតិបត្តិបានយ៉ាងល្អចំពោះម្ចាស់របស់គេឡើយ លើកលែងតែអល់ឡោះជាម្ចាស់នឹងផ្តល់ការតបស្នងដ៏ល្អបំផុតចំពោះគេវិញ។

(61) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(62) ហើយក្រៅពីឋានសួគ៌ទាំងពីរដែលគេបានលើកឡើង(ខាងលើ)នេះ គឺមានឋានសួគ៌ពីរផ្សេងទៀត។

(63) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(64) ឋានសួគ៌ទាំងពីរនោះ គឺមានពណ៌បៃតងចាស់។

(65) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(66) នៅក្នុងឋានសួគ៌ទាំងពីរនេះ គឺមានប្រភពទឹកចំនួនពីរដែលបាញ់ទឹកចេញយ៉ាងខ្លាំងឥតឈប់ឈរឡើយ។

(67) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(68) នៅក្នុងឋានសួគ៌ទាំងពីរនេះដែរ គឺមានផ្លែឈើជាច្រើន មានដើមល្មើដ៏ធំ ហើយនិងមានដើមទទឹមផងដែរ។

(69) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(70) នៅក្នុងឋានសួគ៌ទាំងពីរនេះ មានស្រ្តីជាច្រើនដែលមានអត្តចរិតល្អប្រពៃ រូបសម្រស់ស្រស់ស្អាត។

(71) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(72) បណ្តាស្រ្តីសួគ៌ាត្រូវបានបិទបាំងនៅក្នុងពន្លា ដើម្បីជាការការពារដល់ពួកនាង។

(73) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(74) គ្មានមនុស្សនិងជិនណាម្នាក់ដែលធ្លាប់បានទៅជិតពួកនាងមុនស្វាមីរបស់ពួកនាងនោះឡើយ។

(75) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(76) ពួកគេទម្រេតខ្លួននៅលើខ្នើយដែលមានស្រោមពណ៌បៃតង និងកម្រាលព្រំដ៏ល្អប្រណិត។

(77) ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?

(78) មហាឧត្តុង្គឧត្តម និងភាពល្អប្រសើរដ៏ច្រើនលើសលប់នៃព្រះនាមរបស់ម្ចាស់របស់អ្នកដែលពោរពេញទៅដោយភាពធំធេង ភាពសប្បុរស និងភាពវិសេសវិសាលលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។