97 - Al-Qadr ()

|

(1) ជាការពិតណាស់ យើងបានញ្ចុះគម្ពីរគួរអានមួយទាំងមូលមកកាន់មេឃលោកិយដូចដែលយើងបានចាប់ផ្តើមបញ្ចុះវាមកឱ្យព្យាការីមូហាំម៉ាត់ដែរ គឺនៅក្នុងយប់ឡៃឡាតុលកទើរក្នុងខែរ៉ម៉ាហ្ទន។

(2) ហើយតើអ្នក(ឱព្យាការីមូហាំម៉ាត់)ដឹងពីប្រការល្អ ពរជ័យ និងភាពចម្រុងចម្រើនដែលមាននៅក្នុងយប់ឡៃឡាទុលកទើរនោះដែរឬទេ?

(3) យប់នោះ គឺជាយប់ដ៏ល្អអស្ចារ្យបំផុត។ ពិតណាស់ វាគឺជាយប់មួយដែលល្អប្រសើរជាងមួយពាន់ខែ សម្រាប់ជនណាដែលសាងទង្វើកុសលនានានៅក្នុងយប់នោះប្រកបដោយមានជំនឿនិងសង្ឃឹមទទួលបានផលបុណ្យ(ពីអល់ឡោះ)

(4) ឡាអ៊ីកាត់ជាច្រើន ព្រមទាំងជីព្រីលបានចុះមកក្នុងយប់នោះដោយមានការអនុញ្ញាតពីម្ចាស់របស់ពួកគេ ដើម្បីអនុវត្ដរាល់បទបញ្ជារបស់អល់ឡោះនៅក្នុងឆ្នាំនោះ ដូចជាលាភសក្ការៈ ការស្លាប់ ការចាប់កំណើត ឬអ្វីផ្សេងទៀតនូវអ្វីដែលអល់ឡោះបានកំណត់។

(5) នៅក្នុងយប់ដែលប្រកបដោយពរជ័យនោះដែរ គឺពោរពេញទៅសេចក្តីល្អពេញមួយយប់ ដោយចាប់តាំងពីពេលព្រលប់ រហូតដល់ពេលហ្វាជើរះ(ទៀបភ្លឺ)