(1) នៅពេលដែលផែនដីត្រូវបានគេធ្វើឲ្យញ័ររញ្ជួយយ៉ាងខ្លាំង ដែលហេតុការណ៍នេះ គឺកើតឡើងនៅថ្ងៃបរលោក។
(2) ហើយផែនដីបានបញ្ចេញពីក្នុងផ្ទៃរបស់វានូវសាកសពទាំងអស់ និងអ្វីៗផ្សេងទៀត។
(3) ហើយមនុស្សលោកបាននិយាយដោយក្តីងឿងឆ្ងល់ថាៈ តើមានអ្វីកើតឡើងចំពោះផែនដីទើបបានជាវាញ័ររញ្ជួយខ្លាំងបែបនេះ?
(4) នៅក្នុងថ្ងៃដ៏ធំធេងនោះ ផែនដីនឹងប្រាប់ទាំងអស់ពីអ្វីដែលគេបានប្រព្រឹត្តនៅលើវា ទាំងប្រការល្អ និងប្រការអាក្រក់។
(5) ពីព្រោះអល់ឡោះជាម្ចាស់បានប្រាប់ឱ្យវាដឹង និងបានបញ្ជាឱ្យវាធ្វើដូច្នោះ។
(6) នៅក្នុងថ្ងៃដ៏ធំធេងដែលផែនដីញ័ររញ្ជួយនោះ មនុស្សលោកនឹងចេញពីកន្លែងជំនុំជម្រះជាក្រុមៗដើម្បីមើលទង្វើទាំងឡាយរបស់ពួកគេដែលពួកគេបានសាងនៅក្នុងលោកិយ។
(7) ដូច្នេះ ជនណាដែលសាងនូវទង្វើល្អ សូម្បីមានទម្ងន់ប៉ុនលំអងដ៏តូចល្អិតក៏ដោយ ក៏គេនឹងឃើញវាដែរ។
(8) ហើយជនណាដែលសាងនូវទង្វើអាក្រក់វិញ សូម្បីមានទម្ងន់ប៉ុនសត្វស្រមោចដ៏តូចល្អិតក៏ដោយ ក៏គេនឹងឃើញវាដូចគ្នាដែរ។ដូច្នេះ ជនណាដែលសាងនូវទង្វើល្អ សូម្បីមានទម្ងន់ប៉ុនលំអងដ៏តូចល្អិតក៏ដោយ ក៏គេនឹងឃើញវាដែរ។